លើសពីការរង់ចំា
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ពេលដែលខ្ញុំទូរស័ព្ទហៅជាង ឲ្យមកជួសជុលឧបករណ៍អ្វីមួយ នៅផ្ទះខ្ញុំ ក្រុមហ៊ុនបានឆ្លើយថា “ជាងនឹងទៅដល់ ក្នុងចន្លោះម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច”។ ដោយសារខ្ញុំមិនដឹងច្បាស់ថា ជាងនឹងមកដល់ពេលណា ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបន្តរង់ចាំ រហូតដល់ពេលគាត់មកដល់។ យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងយាងទៅនគរស្ថានសួគ៌វិញ ហើយពួកគេត្រូវរង់ចាំព្រះអង្គយាងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ(យ៉ូហាន ១៦:១៦)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកគេក៏បានជួបព្រះអង្គម្តងទៀត ហើយពួកគេសង្ឃឹមថា ព្រះអង្គនឹងតាំងនគរព្រះអង្គ នៅក្នុងលោកិយ ក្នុងពេលនោះតែម្តង។ ប៉ុន្តែ ព្រះអង្គបានប្រាប់ពួកគេថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ”(កិច្ចការ ១:៧)។ ដូចនេះ ពួកគេនឹងត្រូវរង់ចំា អស់ពេលយូរទៀត។ ប៉ុន្តែ ពួកគេមិនមែនរង់ចាំ ដោយមិនធ្វើការអ្វីសោះនោះឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេ ឲ្យ“ធ្វើជាទីបន្ទាល់ពីព្រះអង្គ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយឲ្យពួកគេបំពេញមហាបេសកកម្មនេះ។ សព្វថ្ងៃនេះ យើងនៅបន្តរង់ចំាព្រះយេស៊ូវយាងមកវិញ។ ហើយខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ យើងត្រូវពឹងផ្អែកលើអំណាចព្រះវិញ្ញាណ ដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះអង្គជានរណា ហើយឲ្យពួកគេដឹងថា ព្រះអង្គនឹងយាងមកវិញ តាមព្រះបន្ទូលសន្យា។-Anne Cetas
Read articleការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។ ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។ ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher
Read articleការបណ្តេញភាពងងឹត
នៅក្នុងរឿងដឺហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោកយេ អរ អរ ធូលគិន(J. R. R. Tolkien) លោកហ្គនដល(Gandalf) បានពន្យល់ពីមូលហេតុដែលគាត់បានជ្រើសរើសពួកហូប៊ីតមួយក្រុមតូច ដែលជាពួកមនុស្សតូចល្អិត ដែលមានលោកប៊ីលបូ(Bilbo)ជាដើម ឲ្យរួមដំណើរជាមួយពួកមនុស្សតឿ ដើម្បីទៅប្រយុទ្ធជាមួយពួកសត្រូវ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “លោកសារូមិន(Saruman) ជឿថា មានតែអំណាចដ៏អស្ចារ្យប៉ុណ្ណោះ ដែលអាចគ្រប់គ្រង់ការអាក្រក់បាន ប៉ុន្តែ ខ្ញុំមិនយល់ដូច្នោះទេ។ ខ្ញុំជឿថា អំពើល្អតូចៗដែលមនុស្សសាមញ្ញធ្វើជារៀងរាល់ថ្ងៃ ទើបអាចបណ្តេញសេចក្តីងងឹតបាន។ គឺអំពើតូចៗ ដែលធ្វើដោយចិត្តសប្បុរស និងសេចក្តីស្រឡាញ់”។ ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ ព្រះអង្គបានដាស់តឿនយើងថា យើងកំពុងរស់នៅក្នុងសម័យងងឹត បានជាព្រះអង្គរំឭកយើងថា ដោយសារព្រះអង្គ នោះយើងបានធ្វើជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤) ហើយអំពើល្អរបស់យើង គឺជាអំណាចដែលប្រឆាំងនឹងភាពងងឹត ដើម្បីថ្វាយសិរីល្អដល់ព្រះ(ខ.១៦)។ ពេលដែលលោកពេត្រុសសរសេរសំបុត្រ ផ្ញើទៅពួកជំនុំដែលកំពុងជួបការបៀតបៀនដ៏ធ្ងន់ធ្ងរ គាត់បានប្រាប់ពួកគេឲ្យរស់នៅ ដោយទីបន្ទាល់ល្អ ដើម្បីឲ្យពួកអ្នកចោទប្រកាន់ ងាកមកថ្វាយសិរីល្អដល់ព្រះវិញ ពេលដែលបានសង្កេតឃើញការល្អរបស់ពួកគេ (១ពេត្រុស ២:១២)។ មានអំណាចមួយដែលសេចក្តីងងឹតមិនអាចគ្រប់គ្រងបាន គឺអំណាចនៃសេចក្តីស្រឡាញ់ ដែលមានចិត្តសប្បុរស ក្នុងព្រះនាមព្រះយេស៊ូវ។ បើគេទះកំផ្លៀងម្ខាង រាស្រ្តរបស់ព្រះបែរម្ខាងទៀតឲ្យគេទះ បើគេឲ្យដើរមួយគីឡូ…
Read articleរស់នៅ ក្នុងសេចក្តីស្រឡាញ់
ខ្ញុំមានមិត្តភ័ក្តិម្នាក់ឈ្មោះ រុកហ៊ែ្សន(Roxanne) កំពុងរស់នៅក្នុងប្រទេសមួយ នៅទ្វីបអាហ្វ្រិក ដែលនៅទីនោះ ទឹកជាធនធានដែលមានតម្លៃណាស់។ ជាញឹកញាប់ ប្រជាជននៅទីនោះ ត្រូវធ្វើដំណើរទៅយកទឹក តាមប្រឡាយទឹកតូចៗ ដែលមានទឹកកខ្វក់ នៅតំបន់ឆ្ងាយៗ ដែលបណ្តាលឲ្យមានជម្ងឺ និងបាត់បង់ជីវិត។ ការខ្វះខាតទឹក បានធ្វើឲ្យគេមានការពិបាក នៅក្នុងការបង្កើតអង្គការកុមារកំព្រា ឬព្រះវិហារ ដើម្បីបម្រើប្រជាជន។ ប៉ុន្តែ បញ្ហានេះបានចាប់ផ្តើមមានការប្រែប្រួល។ តាមរយៈការដឹកនាំរបស់រ៉ុកហ៊ែ្សន និងអំណោយសប្បុរសធម៌ របស់ពួកជំនុំដែលមានក្តីស្រឡាញ់ នៅតាមបណ្តាព្រះវិហារដែលមានភាពរឹងមាំ ឥឡូវនេះ គេកំពុងតែជីកអណ្តូងទឹក។ យ៉ាងហោចណាស់ មានអណ្តូងទឹក៦ ដែលកំពុងដាក់ឲ្យប្រើប្រាស់ ដោយអនុញ្ញាតឲ្យពួកជំនុំនៅទីនោះ ធ្វើជាមជ្ឈមណ្ឌលនៃក្តីសង្ឃឹម និងការលើកទឹកចិត្ត។ មណ្ឌលសុខភាពមួយកន្លែង និងមណ្ឌលសម្រាប់កុមារកំព្រា៧០០នាក់ ក៏នឹងអាចត្រូវគេបើក ដោយសារមានទឹកសម្រាប់ប្រើប្រាស់។ ការជួយឧបត្ថម្ភនោះ គឺកើតចេញពីសេចក្តីស្រឡាញ់ ដែលបានបង្ហូរចេញពីបងប្អូនរួមជំនឿ ដែលនាំឲ្យយើងបានពិសោធនឹងក្តីស្រឡាញ់ និងភាពសប្បុរសរបស់ព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ នៅក្នុងបទគម្ពីរ ១កូរិនថូស ជំពូក១៣ថា បើសិនជាយើងមិនមានក្តីស្រឡាញ់ទេ នោះពាក្យសម្តីយើងដូចជាឈឹងដែលឮទ្រហឹង ហើយក្តីជំនឿយើងគ្មានន័យអ្វីទេ។ ហើយសាវ័កប៉ុលបានមានប្រសាសន៍ថា បើសិនជាយើងមានរបស់ទ្រព្យ ហើយជួយអ្នកដែលមានការខ្វះខាត នោះជាភស្តុតាងបញ្ជាក់ថា យើងនៅជាប់ក្នុងសេចក្តីស្រឡាញ់(១យ៉ូហាន…
Read articleពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក
នៅបច្ចិមប្រទេស មានពាក្យចាស់មួយឃ្លាពោលថា “ចូរកុំខាំចំណីលើសពីលទ្ធភាពដែលខ្លួនអាចទំពារបាន”។ មានន័យថា បើយើងឆ្លាត ចូរយើងកុំទទួលកិច្ចការដែលច្រើន លើសពីលទ្ធភាពដែលយើងអាចទទួលរ៉ាប់រងរួច។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ យើងមានអារម្មណ៍ថា ខ្លួនកំពុងទទួលបន្ទុកធ្ងន់ពេក ដោយសារទំហំ និងការពិបាកនៃកិច្ចការ ដែលយើងព្រមទទួលខុសត្រូវ។ ការនេះក៏អាចកើតឡើង ក្នុងដំណើរជីវិតខាងវិញ្ញាណក្នុងព្រះគ្រីស្ទផងដែរ គឺនៅពេលដែលការប្តេជ្ញាចិត្ត ដែលយើងមានចំពោះព្រះ ហាក់ដូចជាច្រើនពេក មិនអាចទ្រាំទ្របាន។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្តសម្រាប់យើង ពេលដែលជំនឿយើងមានការរង្គោះរង្គើ។ អ្នកនិពន្ធព្រះគម្ពីរហេព្រើបានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យនឹកចាំអំពីសេចក្តីក្លាហាន ដែលពួកគេបានបង្ហាញចេញមក កាលពីដើម(១០:៣២-៣៣)។ ទោះបីជាមានការជេរប្រមាថ និងការបៀតបៀនក្តី ក៏ពួកគេនៅតែជួយគ្រីស្ទបរិស័ទដែលកំពុងជាប់ឃុំ ហើយពួកគេសុខចិត្តឲ្យគេរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដោយអំណរ(ខ.៣៣-៣៤)។ បានជាគាត់មានប្រសាសន៍ថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ”(ខ.៣៥-៣៦)។ យើងមិនត្រូវទុកចិត្តលើខ្លួនឯងទេ តែត្រូវទុកចិត្តលើព្រះយេស៊ូវ និងព្រះបន្ទូល ដែលព្រះអង្គបានសន្យាថា នឹងយាងមកវិញ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣៧)។ អំណាចចេស្តារបស់ព្រះ ជួយឲ្យយើងអាចបន្តដើរដោយជំនឿ។ ការនឹកចាំអំពីភាពស្មោះត្រង់ ដែលព្រះមានចំពោះយើងកាលពីមុន បណ្តាលឲ្យយើងមានទំនុកចិត្តលើព្រះអង្គ នៅក្នុងពេលបច្ចុប្បន្ន។-David McCasland
Read articleគ្រឹះរបស់យើង
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។ ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់…
Read article