ដើរតាមម្ចាស់
មានពេលមួយ ខ្ញុំបានទស្សនាសត្វឆ្កែ ឈ្មោះត្រេវរ(Trevor) កំពុងសម្តែងនៅលើឆាក នៅក្នុងកម្មវិធីការតាំងបង្ហាញសត្វឆ្កែនៅក្បែរផ្ទះខ្ញុំ។ វាជាពូជឆ្កែតឿរបស់ជនជាតិវេលស៍។ វាបានរត់ជាច្រើនម៉ែត្រ ចេញទៅហើយត្រឡប់មកវិញ តាមបញ្ជារបស់ម្ចាស់វា វាបានលោតរំលងរបង ហើយវាទៅរកវត្ថុផ្សេងៗ ដោយប្រើច្រមុះតាមហិតក្លិន។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗហើយ វាមកអង្គុយនៅក្បែរជើងម្ចាស់វា ហើយរង់ចាំការបញ្ជាបន្ទាប់ទៀត។ ពេលខ្ញុំឃើញសត្វឆ្កែត្រេវរស្តាប់តាមបង្គាប់របស់ម្ចាស់វា យ៉ាងប្រុងប្រយ័ត្នដូចនេះ ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះទ្រង់ សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គមានការប្តេជ្ញាចិត្តចំពោះព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេកំពុងដើរតាមព្រះអង្គ កាត់វាលរហោស្ថាន។ ព្រះទ្រង់ដឹកនាំ តាមរបៀបដ៏វិសេស។ ព្រះវត្តមានព្រះអង្គបានបង្ហាញចេញមកជាពពក។ បើសិនជាពពកហោះឡើងលើ គឺមានន័យថា ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គផ្លាស់ទី ទៅតំបន់ផ្សេងទៀត។ បើពពកចុះមកក្រោម ពួកគេត្រូវនៅមួយកន្លែង។ គឺដូចដែលមានសេចក្តីចែងថា “គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ”(ជនគណនា ៩:២៣)។ ពួកអ៊ីស្រាអែលបានអនុវត្តតាមរបៀបនេះ ជារៀងរាល់យប់ថ្ងៃ ទោះបីជាពួកគេត្រូវឈប់សម្រាកនៅកន្លែងណាមួយ យូរប៉ុណ្ណាក៏ដោយ។ កាលនោះ ព្រះអង្គមិនគ្រាន់តែកំពុងល្បងលពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា(១០:២៩)។ ព្រះអង្គសព្វព្រះទ័យនឹងនាំពួកគេ ទៅកន្លែងដែលល្អជាងមុន។ ដូចនេះ ពេលព្រះអង្គឲ្យយើងដើរតាមព្រះអង្គ ព្រះអង្គក៏មានព្រះទ័យដូចនេះផងដែរ។ ព្រះអង្គសព្វព្រះទ័យនឹងនាំយើង ទៅកន្លែងដែលយើងនឹងមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាថា…
Read articleចិត្តដែលដឹងជាក់ជាមុន
កាលពីសម័យសង្រ្គាមលោកលើកទី២ មានអ្នកទោសជនជាតិអាមេរិកមួយចំនួន បានលួចផលិតវិទ្យុទាក់ទងមួយគ្រឿងដោយខ្លួនឯង នៅក្នុងជំរំឃុំឃាំងរបស់ពួកអាឡឺម៉ង់ ដោយមិនឲ្យពួកអ្នកយាមដឹង។ ថ្ងៃមួយ គេបានជូនដំណឹងល្អថា មេបញ្ជាការជាន់ខ្ពស់របស់ពួកអាឡឺម៉ង់បានសុំចុះចាញ់ ដើម្បីបញ្ចប់សង្រ្គាមហើយ។ ដោយសារប្រព័ន្ធទំនាក់ទំនងខូច ពួកអ្នកយាមមិនបានដឹងអំពីដំណឹងនេះទេ។ តែពួកអ្នកទោសដែលបានផលិតវិទ្យុទាក់ទងក៏ចាប់បានពត៌មាននេះ។ ពួកអ្នកទោសក៏បាននិយាយប្រាប់គ្នាពីមួយទៅមួយ ហើយការអបអរសាទរដ៏អ៊ូអរក៏បានកើតមាន ក្នុងជំរុំឃុំឃាំងនោះ។ ពួកគេបានច្រៀងរាំ គ្រវីដៃដាក់ពួកអ្នកយាម ហើយនិយាយកំប្លែងលេងពេលញាំអាហារ ក្នុងអំឡុងពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ពេលពួកគេក្រោកពីដំណេក ក៏បានដឹងថា ពួកអាឡឺម៉ង់បានរត់គេចអស់ហើយ។ ការរង់ចាំរបស់ពួកគេក៏បានបញ្ចប់។ មានរឿងក្នុងព្រះគម្ពីរជាច្រើន ដែលបានផ្តោតទៅលើការរង់ចាំ ដូចជារឿងលោកអ័ប្រាហាំរង់ចាំកំណើតកូនប្រុស ដែលព្រះបានសន្យាប្រទានដល់គាត់(លោកុប្បត្តិ ១២-២១)។ ពួកអ៊ីស្រាអែលបានរង់ចាំការរំដោះឲ្យរួចពីនគរអេស៊ីព្ទ។ ពួកហោរារង់ចាំការសម្រេចនៃបទទំនាយរបស់ខ្លួន។ ពួកសិស្សរង់ចាំ ពេលដែលព្រះយេស៊ូវធ្វើការអស្ចារ្យ ក្នុងនាមជាព្រះមែស៊ីដ៏មានអំណាច ដូចដែលពួកគេបានរំពឹងគិត។ ក្នុងកណ្ឌវិវិរណៈ ព្រះយេស៊ូវបានមានព្រះបន្ទូលចុងក្រោយថា ព្រះអង្គនឹងយាងមកវិញជាឆាប់។ ហើយមានពាក្យអធិស្ឋានបន្ទរថា “អាមែន ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក”(២២:២០)។ ដូចនេះ យើងនៅតែរង់ចាំរហូតដល់ពេលដែលព្រះអង្គយាងមក។ ត្រង់ចំណុចនេះខ្ញុំបានសួរខ្លួនឯងថា ពេលយើងរង់ចាំ ហេតុអ្វីយើងច្រើនតែមានអារម្មណ៍ភ័យខ្លាច និងថប់បារម្ភ? ដើម្បីជម្នះបញ្ហានេះ យើងអាចអនុវត្តតាមដំណឹងល្អនៃព្រះគ្រីស្ទ ដែលយើងបានជឿតាម ដោយអរសប្បាយ ដោយមានសង្ឃឹម ដូចពួកអ្នកទោសជនជាតិអាមេរិកទាំងអស់នោះដែរ។ សរុបមក…
Read articleតើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។ ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។ ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។ ការច្រៀងរួមគ្នា…
Read articleអ្នកផ្សាយដំណឹង
លោកភីត ភីធ័រសិន(Pete Peterson) បានទៅប្រទេសវៀតណាមជាលើកទី១ ក្នុងសម័យសង្រ្គាមវៀតណាម។ ក្នុងអំឡុងពេលគាត់បើកយន្តហោះទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៦៦ យន្តហោះរបស់គាត់ត្រូវគេបាញ់ធ្លាក់ ហើយគាត់ក៏បានក្លាយជាអ្នកទោសសង្រ្គាម និងបានទទួលទារុណកម្មយ៉ាងវេទនា។ ជាង៣០ឆ្នាំក្រោយមក គាត់ក៏បានត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងថានៈជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាម។ មានអត្ថបទសារពត៌មានមួយ បានដាក់រហ័សនាមឲ្យគាត់ថា “អ្នកប្រកាសដំណឹង ដែលនាំមកនូវការផ្សះផ្សា”។ គាត់បានដឹងខ្លួនថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានសង្រ្គោះជីវិតគាត់ មិនមែនដើម្បីឲ្យគាត់បន្តរស់នៅ ក្នុងកំហឹងទៀតទេ។ ហេតុនេះហើយ គាត់ក៏បានប្រើជីវិតដែលគាត់នៅសេសសល់ និងមុខតំណែងរបស់គាត់ ដើម្បីធ្វើឲ្យមានការខុសប្លែក ដោយជំរុញឲ្យមានការថែរទាំកុមារនៅប្រទេសវៀតណាម ឲ្យការរស់នៅមានសុវត្ថិភាព តាមស្តង់តាដែលល្អខ្ពស់ជាងមុខ។ យើងនឹងមានការទទួលខុសត្រូវ និងកត្តិយសខ្លាំងណាស់ បើសិនជាបានទទួលការតែងតាំងឲ្យធ្វើជាដំណាងរបស់ប្រទេសយើង នៅប្រទេសដទៃទៀត។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងជា “ទូតរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។ ព្រះបានចាត់ព្រះគ្រីស្ទ ឲ្យយាងមកផ្សះផ្សាយើងឲ្យជានឹងព្រះអង្គ(ខ.១៨) ដូចនេះ យើងក៏មានភារៈកិច្ច “ផ្សះផ្សា”ផងដែរ(ខ.១៩)។ យើងត្រូវចេញទៅប្រកាសប្រាប់គេថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលការប្រោសលោះ ក្នុងព្រះគ្រីស្ទ ដ្បិតព្រះអង្គ “ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង”(ខ.២១)។ ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានផ្សះផ្សាយើង ឲ្យជានឹងព្រះ យើងត្រូវតែចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ។…
Read articleតើមានសង្ឃឹមទេ?
ពេលដែលខ្ញុំកំពុងរង់ចាំពិធីបញ្ចុះអដ្ឋិធាតុរបស់ម្តាយខ្ញុំ ខ្ញុំក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរផ្នូររបស់ឪពុកខ្ញុំ។ អ្នកដឹកនាំកម្មវិធីបុណ្យសព ក៏បានកាន់កោដដាក់ធាតុម្តាយខ្ញុំមក។ ចិត្តខ្ញុំបានស្លុត ហើយគំនិតខ្ញុំក៏រកគិតអ្វីមិនឃើញ។ ក្នុងរយៈពេលតែ៣ខែសោះ ខ្ញុំត្រូវបាត់បង់ម្តាយខ្ញុំម្នាក់ទៀតហើយ តើឲ្យខ្ញុំកាត់ចិត្តយ៉ាងដូចម្តេចបាន? ពេលនោះ ខ្ញុំមានអារម្មណ៍បាត់បង់ និងឯកកោ នៅក្នុងសេចក្តីទុក្ខជាទម្ងន់ ហើយក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចបន្តួចផង ក្នុងការប្រឈមមុខនឹងពេលអនាគត ដោយគ្មានពួកគាត់។ បន្ទាប់មកលោកគ្រូគង្វាលក៏បានអានបទគម្ពីរ ដែលនិយាយអំពីកន្លែងបញ្ចុះសពរបស់ព្រះយេស៊ូវ យ៉ាងដូចនេះថា : នៅថ្ងៃទីមួយនៃសប្តាហ៍ ពួកសិស្សស្រីៗបានទៅផ្នូរព្រះអង្គទាំងព្រឹកព្រលឹម ដើម្បីអប់សពព្រះអង្គ(ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេលដែលពួកគេកំពុងមានការងឿងឆ្ងល់ ដោយឃើញផ្នូរនៅចំហរ មានទេវតាមួយអង្គបានលេចមកមានបន្ទូលថា “កុំឲ្យភ័យអី”(ម៉ាថាយ ២៨:៥)។ ពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាច ដោយសារផ្នូរនៅទទេរ ឬខ្លាចទេវតាឡើយ ដ្បិតទេវតាមានដំណឹងល្អ សម្រាប់ប្រាប់ពួកគេ។ ពួកគេក៏មានសង្ឃឹមឡើង ពេលដែលបានឮទេវតាមានបន្ទូលថា “តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ”(ខ.៦)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញ នោះព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយ! ព្រះយេស៊ូវបានរំឭកពួកសិស្សព្រះអង្គ មុនពេលព្រះអង្គសុគតថា “ដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ”(យ៉ូហាន ១៤:១៩)។ ទោះបីជាយើងបានសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ក៏ដោយ ក៏យើងនៅតែអាចរកឃើញក្តីសង្ឃឹម តាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ និងតាមរយៈការដែលព្រះអង្គបានសន្យាថា បន្ទាប់ពីយើងស្លាប់ទៅ …
Read articleរឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ
កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។ ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។ រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។ គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។…
Read article