ស្ពានជីវិត

សូមយើងស្រមៃថា យើងកំពុងតែឈរប្រកៀកស្មាគ្នា ជាមួយមនុស្សទាំងអស់ក្នុងសហគមន៍របស់អ្នក នៅជើងភ្នំ។ ពេលនោះ មានផ្គរលាន់ និងផ្លេកបន្ទោរព្រៀកៗ ហើយអ្នកក៏បានលឺសន្ធឹកផ្លំត្រែស្នែងលាន់រំពង។ ព្រះទ្រង់ក៏បានយាងចុះមកពីលើកំពូលភ្នំ កាត់តាមភ្លើង។ កន្លែងជួបជុំគ្នានោះក៏បានគ្រប់ដណ្តប់ដោយផ្សែង ភ្នំទាំងមូលក៏ចាប់ផ្តើមកក្រើក ហើយរង្គើរទាំងខ្លួនអ្នកដែរ(និក្ខមនំ ១៩:១៦-២០)។ ពេលពួកអ៊ីស្រាអែលបានទទួលបទពិសោធន៍ដ៏គួរឲ្យស្ញែងខ្លាច នៅក្បែរភ្នំស៊ីណាយ ពួកគេក៏បានអង្វរលោកម៉ូសេថា “សូមលោកមានប្រសាសន៍មកយើងខ្ញុំរាល់គ្នា  តែខ្លួនលោកបានហើយ  យើងខ្ញុំនឹងស្តាប់លោក   សូមកុំឲ្យព្រះមានព្រះបន្ទូលនឹងយើងខ្ញុំឡើយ ក្រែងយើងខ្ញុំត្រូវស្លាប់”(២០:១៩)។ កាលនោះ ពួកអ៊ីស្រាអែលកំពុងសូមឲ្យលោកមូសេធ្វើជាបុគ្គលកណ្តាលរវាងពួកគេ ហើយនិងព្រះ។  “ឯជនទាំងឡាយគេក៏ឈរនៅទីឆ្ងាយ តែម៉ូសេបានចូលទៅជិតទីងងឹតយ៉ាងក្រាស់ដែលព្រះគង់នៅនោះ”(ខ.២១)។ បន្ទាប់ពីបានជួបជាមួយព្រះអម្ចាស់ លោកម៉ូសេក៏បាននាំព្រះរាជសារទ្រង់ ចុះពីលើភ្នំមក ហើយប្រកាសឲ្យពួកបណ្តាជនបានស្តាប់។ សព្វថ្ងៃនេះ យើងក៏ថ្វាយបង្គំព្រះ ដែលពួកអ៊ីស្រាអែលធ្លាប់ថ្វាយបង្គំនៅសម័យមុន ដែលទ្រង់បានសម្តែងឫទ្ធានុភាពដ៏អស្ចារ្យ នៅលើភ្នំស៊ីណាយ។ ដោយសារព្រះទ្រង់មានសេចក្តីបរិសុទ្ធដ៏ល្អឥតខ្ចោះ ហើយយើងមានពេញដោយអំពើបាប នោះយើងមិនអាចចូលទៅរកទ្រង់បានទេ។ បើយើងចូលទៅដោយពឹងអាងខ្លួនឯង នោះយើងក៏នឹងមានភាពភ័យញ័រ មិនខុសពីពួកអ៊ីស្រាអែលឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានបើកផ្លូវឲ្យយើងស្គាល់ព្រះ ពេលដែលទ្រង់បានទទួលអំពើបាបយើង ហើយសុគតលើឈើឆ្កាង រួចមានព្រះជន្មរស់ឡើងវិញ(១កូរិនថូស ១៥:៣-៤)។ សូម្បីតែនៅពេលសព្វថ្ងៃនេះ ព្រះយេស៊ូវទ្រង់នៅតែធ្វើជាបុគ្គលកណ្តាលរវាងយើងនឹងព្រះដ៏បរិសុទ្ធ និងល្អឥតខ្ចោះ(រ៉ូម ៨:៣៤ ១ធីម៉ូថេ ២:៥) ដើម្បីឲ្យយើងចូលទៅរកព្រះដោយសេរី។-Jennifer…

Read article
លះបង់កញ្ចក់ឆ្លុះមុខរបស់យើង

ពេលលោកម៉ូសេបានប្រមូលពួកកូនចៅអ៊ីស្រាអែល ឲ្យចាប់ផ្តើមសាងសង់ត្រសាលជំនុំ(និក្ខមនំ ៣៥-៣៩) គាត់បានហៅលោកបេតសាលាល ដែលជាជាងដ៏ចំណាន ឲ្យមកជួយការងារចម្លាក់លម្អរ។ គេក៏បានឲ្យពួកស្រ្តីប្រគល់កញ្ចក់ឆ្លុះមុខធ្វើពីលង្ហិន ដើម្បីយកទៅផលិតចានក្លាំពីលង្ហិន សម្រាប់ប្រើក្នុងត្រសាលជំនុំ(៣៨:៨)។ ពួកគេក៏បានលះបង់កញ្ចក់ឆ្លុះមុខនោះ ដើម្បីជួយរៀបចំឲ្យមានកន្លែង សម្រាប់ឲ្យព្រះវត្តមានព្រះគង់នៅខាងក្នុង។ ចុះបើសិនជាគេឲ្យយើងលះបង់កញ្ចក់ឆ្លុះមុខរបស់យើងវិញ តើយើងនឹងគិតយ៉ាងណា? មនុស្សភាគច្រើនមុខជាមានការពិបាក បើសិនជាពួកគេត្រូវរស់នៅ  ដោយគ្មានកញ្ចក់ឆ្លុះមុខប្រើ។  គេមិនដែលដកហូតកញ្ចក់ឆ្លុះមុខពីយើងទេ  តែការលះបង់របស់ស្ត្រីជនជាតិយូដា បានបង្រៀនយើងថា ការគិតពីសម្រស់ខ្លួនឯងពេក គឺមិនល្អទេ។ វាអាចធ្វើឲ្យយើងគិតពីខ្លួនឯងខ្លាំងពេក ហើយមិនបានគិតពីអ្នកដទៃឲ្យបានគ្រប់គ្រាន់។ ពេលដែលយើងមិនខ្វល់ពីរូបរាង្គរបស់ខ្លួនឯង ដែលយើងបានឃើញក្នុងកញ្ចក់ ហើយនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើង ទោះយើងភាពខ្វះចន្លោះយ៉ាងណា នោះយើងអាចចាប់ផ្តើម “ស្វែងរកតែប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវស្វែងរកប្រយោជន៍អ្នកដទៃផងដែរ”(ភីលីព ២:៤)។ យើងងាយនឹងវង្វេង នៅក្នុងការស្រឡាញ់ខ្លួនឯង តែយើងក៏ងាយនឹងរកឃើញអំណរ ក្នុងការស្រឡាញ់អ្នកដទៃ។ ឬអាចនិយាយបានម្យ៉ាងទៀតថា អាថ៌កំបាំងនៃសុភមង្គល មិនស្ថិតនៅត្រង់ការមានរូបសម្រស់ស្អាតនោះទេ តែស្ថិតនៅត្រង់ការរៀបចំចិត្តឲ្យបានត្រឹមត្រូវ ដោយលះបង់ជីវិត និងអាត្មាខ្លួនឯង ដោយក្តីស្រឡាញ់។-David Roper

Read article
គយគន់មើលមេឃពេលរាត្រី

កាលខ្ញុំរៀននៅសាលាបឋម ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ ឈ្មោះឃែន(Kent) ច្រើនតែចំណាយពេលគយគន់ផ្កាយ នៅលើមេឃពេលយប់ ដោយប្រើកែវយឺត ផលិតនៅប្រទេសអាឡឺម៉ង់។ យើងមានចិត្តស្ញប់ស្ញែង ចំពោះផ្កាយទាំងឡាយ នៅលើមេឃ ព្រមទាំងភ្នំ នៅលើស្ថានព្រះច័ន្ទផង។ ពេលយប់នោះ យើងបានចែកគ្នាប្រើកែវយឺតនោះម្តងម្នាក់ ដោយនិយាយប្រាប់គ្នាថា “ហុចកែវយឺតឲ្យខ្ញុំ!” កាលពីប៉ុន្មានសតវត្សរ៍មុន មានក្មេងគង្វាលចៀមសាសន៍យូដាម្នាក់ បានមើលទៅមេឃ ពេលយប់ ហើយក៏មានការស្ញប់ស្ញែងផងដែរ។ គាត់មិនមានកែវយឺត ឬកែវឆ្លុះមើលផ្កាយ ជាជំនួយទេ។ តែគាត់មានអ្វីដែលសំខាន់ជាងនោះ គឺទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយព្រះដ៏មានព្រះជន្មរស់។ គាត់មានឈ្មោះដាវីឌ។ កាលនោះ សត្វចៀមប្រហែលជាកំពុងស្រែកយ៉ាងស្ងាត់ស្ងៀម ខណៈពេលដែលដាវីឌកំពុងគយគន់មើលមេឃពេលរាត្រី។ ក្រោយមក គាត់ក៏បាននិពន្ធទំនុកបទ ដែលលើកទឹកចិត្តថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។ ដោយសារយើងមានកាលវិភាគដ៏មមាញឹក នោះយើងងាយនឹងភ្លេចឈរស្ងើចសរសើរ សម្រស់ដ៏ស្រស់ត្រកាលនៃផ្ទៃមេឃ ដែលព្រះអាទិករនៃយើង បានរៀបចំមក សម្រាប់ឲ្យយើងបានអរសប្បាយ និងដើម្បីសិរីល្អរបស់ទ្រង់។ ពេលយើងចំណាយពេល ដើម្បីគយគន់ផ្ទៃមេឃពេលរាត្រី ហើយស្ញប់ស្ញែង ចំពោះរបស់អ្វីៗដែលព្រះទ្រង់បានដាក់ នៅលើមេឃ យើងអាចមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះ និងអំណាចចេស្តា និងសិរីល្អដ៏អស់កល្បរបស់ទ្រង់។-Dennis…

Read article
អភ័យឯកសិទ្ធិដ៏គួរឲ្យភ្ញាក់ផ្អើល

ពេលលោកប្រធានាធិបតី ចន អែហ្វ ខេននេឌី(John F. Kennedy) កំពុងបំពេញនាទីជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ជួនកាល ក្រុមអ្នកថតរូបថតបានរូបភាពគាត់ ក្នុងប្លង់ដ៏ទាក់ទាញ។ ឧទាហរណ៍ មានពេលមួយ គាត់កំពុងអង្គុយនៅតុ ដោយមានសមាជិកគណៈរដ្ឋមន្ត្រីកំពុងអង្គុយជុំវិញគាត់ ក្នុងបន្ទប់ការិយាល័យអូវ៉ល(មានរាងមូលពងក្រពើ) ដើម្បីពិភាក្សាអំពីបញ្ហាពិភពលោក។ នៅពេលនោះ កូនប្រុសរបស់គាត់អាយុ២ឆ្នាំ ដែលចេះដើរតេសតាស់ ឈ្មោះចន ចន(John-John) ក៏បានវាចុះឡើងៗ ចេញចូលតុប្រជុំដ៏ធំរបស់ប្រធានាធិបតី ខណៈពេលដែលគាត់កំពុងពិភាក្សារឿងប្រទេសជាតិដ៏សំខាន់ ក្នុងសេតវិមាន។ តាមពិត វាគ្រាន់តែចង់ទៅលេងឪពុករបស់វាប៉ុណ្ណោះ។ ហើយគេក៏ថតបានរូបភាព ក្នុងប្លង់ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអភ័យឯកសិទ្ធិពិសេសបំផុត ដែលព្រះយេស៊ូវទ្រង់មាន សម្រាប់អធិស្ឋានទៅកាន់ព្រះវរបិតា ដោយប្រើពាក្យ “អ័ប្បា”។ គឺដូចដែលទ្រង់មានបន្ទូលថា “ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត”(ម៉ាកុស ១៤:៣៦)។ ព្រះទ្រង់ជាព្រះអម្ចាស់នៃចក្រវាល ដែលមានអំណាចគ្រប់គ្រងអ្វីៗទាំងអស់ ប៉ុន្តែ តាមរយៈព្រះរាជបុត្រាទ្រង់ នោះយើងម្នាក់ៗសុទ្ធតែអាចចូលទៅរកព្រះអង្គបានគ្រប់ពេល ខុសពីឪពុកទាំងឡាយក្នុងលោកិយ។  ក្នុងបទគម្ពីររ៉ូម ជំពូក៨ សាវ័កប៉ុលបានបង្រៀនឲ្យយើងមានការស្និទ្ធស្នាលជាមួយព្រះកាន់តែខ្លាំង។ គាត់មានប្រសាសន៍ថា ព្រះវិញ្ញាណនៃព្រះគង់នៅក្នុងយើង ក៏ជួយសេចក្តីកំសោយរបស់យើង ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែ “ព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើង…

Read article
ការជួបគ្នាដែលមិនបានរំពឹងទុក

មានពេលមួយឌ្រូ(Drew) ដែលជាយុវជន ដែលមានភាពក្លៀវក្លា បានដឹកនាំក្រុមចម្រៀង នៅលើឆាក ជាលើកដំបូង ក្នុងព្រះវិហារដ៏ធំមួយ។ ឡូអឺស(Lois) ជាអ្នកមកថ្វាយបង្គំនៅទីនោះតាំងពីយូរមកហើយ នាងចង់លើកទឹកចិត្តគាត់ តែនាងគិតថា នាងពិបាកចូលទៅជួបគាត់ នៅកៅអីជួរខាងមុខ មុនពេលគាត់ចាកចេញពីព្រះវិហារ។ នាងក៏បានដើរបញ្ជៀតហ្វូងមនុស្ស ទៅជួបគាត់។ ឡូអឺស ក៏បានប្រាប់ឌ្រូថា “ខ្ញុំសូមសរសើរភាពក្លៀវក្លាដែលអ្នកមាន ក្នុងការដឹកនាំការថ្វាយបង្គំព្រះ សូមបន្តធ្វើការបម្រើព្រះអង្គទៀត!” ពេលឡូអឺសដើរចេញទៅ នាងក៏បានជួបសារ៉ុន ដែលនាងមិនបានឃើញមុខអស់ជាច្រើនខែហើយ។ បន្ទាប់ពីបានសន្ទនាគ្នាបានបន្តិច  សារ៉ុនក៏បាននិយាយថា  “ខ្ញុំសូមអរគុណឯង  សម្រាប់ការដែលឯងបានធ្វើថ្វាយព្រះអម្ចាស់។ សូមបន្តធ្វើការបម្រើព្រះអង្គទៀត”។ មុននោះ ឡូអឺសបានព្យាយាមទៅលើកទឹកចិត្តគេ ហើយពេលនេះ នាងក៏បានទទួលការលើកទឹកចិត្ត ដែលមិននឹកស្នានដល់។ បន្ទាប់ពីនាងរស់ និងណាអូមី ដែលជាម្តាយក្មេករបស់នាង ចាកចេញពីស្រុកម៉ូអាប់ ត្រឡប់ទៅអ៊ីស្រាអែលវិញ ពួកគេក៏បានទទួលនូវព្រះពរ ដែលមិននឹកស្មានដល់។ ពួកគេសុទ្ធតែជាស្ត្រីមេម៉ាយដូចគ្នា គ្មាននរណារកស៊ីចិញ្ចឹមពួកគេឡើយ ដូចនេះ នាងរស់ក៏បានដើររើសគួរស្រូវ ក្នុងស្រែគេ(នាងរស់ ២:២-៣)។ វាលស្រែនោះ ជាកម្មសិទ្ធិរបស់បូអូស ដែលជាបងប្អូនសាច់ឆ្ងាយរបស់នាងណាអូមី។ គាត់បានចាប់អារម្មណ៍នឹងនាងរស់ ហើយក៏បានជួយផ្គត់ផ្គង់នាង។ ក្រោយមក អ្នកទាំងពីរក៏បានរៀបការជាប្តីប្រពន្ធ(២:២០ ៤:១៣)។…

Read article
ទ្វារឆ្មា

ខ្ញុំ និងស្វាមីរបស់ខ្ញុំ មានសមាជិកថ្មីមួយក្នុងគ្រួសារ ដែលជាកូនឆ្នាអាយុ២ខែ ឈ្មោះចាសពើរ(Jasper)។ ដើម្បីថែរក្សាកូនឆ្មារបស់យើងឲ្យមានសុវត្ថិភាព យើងត្រូវកែប្រែទម្លាប់ចាស់មួយចំនួន  ដែលមានដូចជា  ទម្លាប់ចំហរទ្វារចោល ជាដើម។  តែយើងនៅមានបញ្ហាមួយទៀត  គឺមាត់ជណ្តើរដែលចំហរ។ សត្វឆ្មាចូលចិត្តឡើងទៅកន្លែងខ្ពស់។ ពេលណាវានៅជាន់ខាងក្រោមជាមួយខ្ញុំ វាតែងតែតាំងចិត្តថា នឹងឡើងទៅជាន់លើ។ ការព្យាយាមដាក់វា ក្នុងកន្លែងមានសុវត្ថិភាព មិនឲ្យវាទៅណា មិនមែនជាការងាយទេ ខ្ញុំត្រូវមានការឆ្នៃប្រឌិត។ ទ្វារដែលយើងដាក់កុំឲ្យក្មេង និងឆ្កែឡើងចុះជណ្តើរ មិនអាចរារាំងសត្វឆ្មាបានទេ។ ពេលខ្ញុំគិតអំពីទ្វារសម្រាប់ការពារសត្វឆ្នា ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះយេស៊ូវមានបន្ទូលប្រដូចព្រះអង្គទ្រង់ថា “ខ្ញុំជាទ្វារចៀម”(យ៉ូហាន ១០:៧)។ នៅតំបន់មជ្ឈិមបូព៌ាពីសម័យដើម គេដាក់សត្វចៀមក្នុងក្រោលដ៏ធំ ដែលមានច្រកទ្វារមួយ សម្រាប់ឲ្យសត្វចៀមចេញចូល។ នៅពេលយប់ ពេលដែលសត្វចៀមកំពុងនៅក្នុងក្រោលយ៉ាងសុខសាន្ត អ្នកគង្វាលក៏បានដេកនៅច្រកទ្វារ ដើម្បីធ្វើជាទ្វារ កុំឲ្យមនុស្ស ឬសត្វសាហាវណាអាចឆ្លងកាត់គាត់បានឡើយ។ ទោះបីជាខ្ញុំចង់ថែរក្សាសត្វឆ្មា ឲ្យមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនអាចចាំនៅមាត់ទ្វារ កុំឲ្យវាឡើងចុះបានឡើយ ព្រោះខ្ញុំមានការងារជាច្រើនទៀត ដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនដូច្នោះទេ  ទ្រង់បានធ្វើជាទ្វារចៀម  ដើម្បីការពារយើងគ្រប់ពេល កុំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ ដែលបង្ករដោយអារក្ស ដែលជាខ្មាំងសត្រូវរបស់យើង។-Julie Ackerman Link

Read article