មនុស្សដែលពិបាក
ក្នុងសៀវភៅដែលមានចំណងជើងថា ព្រះនៅក្នុងកន្លែងកាត់ក្តី លោកស៊ីអេស លូអីស(C.S. Lewis) បានរៀបរាប់អំពីប្រភេទមនុស្ស ដែលយើងពិបាកនឹងមានការចុះសម្រុងនឹងពួកគេ។ ភាពអាត្មានិយម កំហឹង ការច្រណែន ឬអត្តចរិកអាក្រក់ដទៃទៀត ច្រើនតែបំផ្លាញទំនាក់ទំនងដែលយើងមានជាមួយពួកគេ។ ជួនកាល យើងគិតថា ការរស់នៅរបស់យើងនឹងមានភាពងាយស្រួលជាងមុន បើសិនជាយើងមិនចាំបាច់ត្រូវជួបមនុស្សពិបាកៗទាំងនោះទេ។ តែលោកលូអ៊ីសបានបង្ហាញទស្សនៈផ្ទុយពីយើង ដោយលើកឡើងថា ព្រះទ្រង់ក៏មានការអត់ទ្រាំ នឹងយើងជារៀងរាល់ថ្ងៃ។ គាត់មានប្រសាសន៍ថា យើងក៏ជាប្រភេទមនុស្សដែលពិបាកឲ្យគេចូលចិត្តផងដែរ។ បុគ្គលិកលក្ខណៈរបស់យើងមានចំណុចខ្វះខាតដ៏គ្រោះថ្នាក់។ ក្តីសង្ឃឹម និងផែនការរបស់យើង អាចនឹងត្រូវរលាយ ដោយសារអត្តចរិកមិនល្អរបស់អ្នកដទៃ តែក្តីសង្ឃឹម និងផែនការរបស់អ្នកដទៃ ក៏អាចរលាយដោយសារអត្តចរិកមិនល្អរបស់យើងផងដែរ។ ការស្គាល់សណ្ឋានពិតរបស់ខ្លួនឯង អាចជំរុញចិត្តយើង ឲ្យបង្ហាញចេញនូវការអត់ធ្មត់ និងការទទួលយក ចំពោះអ្នកដទៃ ដូចដែលព្រះបានបង្ហាញចំពោះយើងជារៀងរាល់ថ្ងៃដែរ។ ក្នុងបទគម្ពីរអេភេសូរ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(៤:២)។ អ្នកដែលមានការអត់ធ្មត់ អាចទ្រាំទ្រមនុស្សដែលពិបាកៗ ដោយមិនមានកំហឹង និងការសងសឹកអ្វីឡើយ។ ម្យ៉ាងទៀត គាត់អាចអត់ធន់ ដោយបង្ហាញចេញនូវការអត់ឱន ចំពោះអាកប្បកិរិយ៉ាអាក្រក់។ តើមានមនុស្សពិបាកៗណាខ្លះ ក្នុងជីវិតរបស់អ្នក?…
Read articleបាក់បែក តែស្រស់ស្អាត
ថ្មីៗនេះ កូនស្រីរបស់ខ្ញុំ បានយកអំបែងកែវមានពណ៌ស្អាតៗជាច្រើន ដែលនាងបានរើសនៅមាត់សមុទ្រ មកបង្ហាញខ្ញុំ។ អំបែងកែវទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលខ្លះជាអំបែងក្អមឆ្នាំងដែលគេបានសូន តែភាគច្រើនជាអំបែងដប។ គេបានផលិតក្អមឆ្នាំ និងដប ដោយមានគោលបំណងខុសៗគ្នា តែជួនកាល ពួកវាត្រូវគេបោះចោល ហើយបែកក្លាយជាអំបែង។ បើសិនជាអំបែងដែលគេបោះចោលនោះ បានទៅដល់សមុទ្រ វាក៏ចាប់ផ្តើមការធ្វើដំណើររបស់វា។ វាត្រូវចរន្តទឹក និងទឹកជោរបក់បោកចុះឡើងៗ ហើយមុខស្រួចៗរបស់វាក៏ត្រូវរីករិលអស់ ដោយសារដីខ្សាច់ និងទឹករលក។ មិនយូរប៉ុន្មានក៏ប្រែជារលោង ហើយប្តូររូបរាង្គទៅជាមូល ធ្វើឲ្យវាប្រែជាវត្ថុដ៏ស្រស់ស្អាត។ អំបែងកែវដែលល្អដូចគ្រឿងអលង្កា ក៏បានមានជីវិតថ្មី ហើយអ្នកដែលចូលចិត្តប្រមូលវាទុក និងសិល្បៈករទាំងឡាយ បានឲ្យតម្លៃវា។ យ៉ាងណាមិញ ជីវិតដែលប្រេះស្រាំ ក៏អាចប្រែជាថ្មីឡើង ពេលបានទទួលការប៉ះពាល់ពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ពេលដែលលោកហោរាយេរេមា បានមើលជាងស្នូនម្នាក់កំពុងធ្វើការ គាត់បានកត់សំគាល់ឃើញថា បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:១-៦)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ក៏បានបកស្រាយថា ពួកអ៊ីសា្រអែលនៅសម័យដើម គឺដូចជាដីឥដ្ឋដែលនៅក្នុងព្រះហស្តព្រះអង្គ ហើយព្រះអង្គនឹងសូនពួកគេឲ្យមានរូបរាង្គថ្មី តាមបំណងព្រះទ័យព្រះអង្គ។ ទោះជីវិតយើងមានការប្រេះបែកខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែអាចធ្វើឲ្យយើងមានរូបរាង្គថ្មីដ៏ស្រស់ស្អាត។ ព្រះអង្គស្រឡាញ់យើង ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយមានកំហុសកាលពីមុនយ៉ាងណាក៏ដោយ…
Read articleរួចពីចំណង
ក្នុងពិភពលោកនេះ សត្វដំរីជាសត្វដែលមាឌធំជាងគេ ដែលរស់នៅលើគោក ហើយក៏ស្ថិតក្នុងចំណោមសត្វដែលមានកម្លាំងខ្លាំងជាងគេផងដែរ។ ប៉ុន្តែ គេអាចចងវា ដោយប្រើខ្សែពួរដែលរឹងមាំ តែមួយខ្សែប៉ុណ្ណោះ។ ពេលសត្វដំរីនៅតូច គេចងវាជាប់នឹងដើមឈើធំមួយដើម។ វាខំប្រឹងទាញខ្សែពួរនោះឲ្យរួចខ្លួន ក្នុងអំឡុងពេលជាច្រើនសប្តាហ៍ តែខ្សែពួរនៅតែចងវាជាប់។ មិនយូរប៉ុន្មានវាក៏ចុះចាញ លែងចង់រើបម្រះទៀត។ បន្ទាប់មក ពេលដែលសត្វដំរីធំពេញវ័យ ពេញកម្លាំង វានៅតែមិនរើបម្រះឲ្យរួចខ្លួន ព្រោះកាលណាខ្សែឡើងតឹងតែបន្តិច វាក៏ឈប់ទាញភ្លាម។ វានៅតែជឿថា វានៅជាប់ចំណង មិនអាចរំដោះខ្លួនឯងឲ្យរួចបាន។ យ៉ាងណាមិញ សាតាំងក៏អាចប្រើល្បិចដូចនេះ ដើម្បីចាប់ចងយើងឲ្យជាប់ផងដែរ។ ព្រះគម្ពីរបានធានាយ៉ាងច្បាស់ថា “នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ គឺអ្នកដែលមិនមែនដើរដោយសាច់ឈាមទេ គឺដើរដោយវិញ្ញាណវិញ”(រ៉ូម ៨:១)។ យើងបានទទួលការប្រោសឲ្យរួចពីអំណាចរបស់អំពើបាប និងសេចក្តីស្លាប់ហើយ(ខ.២)។ តែខ្មាំងសត្រូវនៃវិញ្ញាណរបស់យើងបានព្យាយាមធ្វើឲ្យយើងជឿថា អំពើបាបនៅតែមានអំណាចគ្របសង្កត់យើង។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច? ដើម្បីឈ្នះការភូតកុហក់របស់វា យើងត្រូវជញ្ជឹងគិត អំពីការអ្វីដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង។ ព្រះអង្គបានសុគត ដើម្បីលោះបាបយើង ហើយបានប្រកាសថា បាបលែងមានអំណាចគ្រប់គ្រងយើងទៀតហើយ(ខ.៣)។ ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញ ព្រមទាំងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់យើងផងដែរ។ ដើម្បីឲ្យយើងមានអំណាច ដើម្បីរស់នៅដោយជ័យជម្នះ ក្នុងព្រះអង្គ ព្រោះ“ព្រះវិញ្ញាណនៃព្រះអង្គ ដែលបានប្រោសឲ្យព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញ ទ្រង់សណ្ឋិតក្នុងខ្លួនយើងរាល់គ្នា”(ខ.១១)។…
Read articleអ្វីដែលយើងត្រូវដឹង
ពេលដែលលោកហ្វ័រនែនដូ អរតេហ្កា(Fernando Ortega) ច្រៀងបទ “ខ្ញុំមកថ្វាយខ្លួន” (ក្នុងសៀវភៅចម្រៀងទំនុកដំកើង លេខ ២០១) គេអាចឮសម្លេងលោកប៊ីលលី ក្រាហាំ(Billy Graham) ច្រៀងអមពីក្រោយ។ លោកបណ្ឌិតក្រាហាំបានរំឭកអំពីជម្ងឺ ដែលគាត់មានកាលពីមុន។ កាលនោះ គាត់គិតថា គាត់នឹងត្រូវស្លាប់ដោយសារជម្ងឺនោះ។ ពេលដែលគាត់រំឭកអំពីអតីតកាល គាត់ក៏បានដឹងថា គាត់ជាមនុស្សមានបាបខ្លាំងណាស់ ហើយគាត់ក៏ដឹងផងដែរថា គាត់ត្រូវការការអត់ទោសបាបរបស់ព្រះខ្លាំងប៉ុណ្ណា ជារៀងរាល់ថ្ងៃ។ ត្រង់ចំណុចនេះ លោកប៊ីលលី ក្រាហាំចង់ឲ្យយើងឈប់គិតថា យើងអាចរស់នៅ ដោយគ្មានព្រះ។ យើងប្រហែលជាគិតថា យើងគ្មានបញ្ហាអ្វីទេ ប៉ុន្តែ យើងត្រូវដឹងថា យើងជាកូនរបស់ព្រះ ដែលព្រះអង្គបានស្រឡាញ់យ៉ាងក្រៃលែង(យ៉ូហាន ៣:១៦)។ ជំហានទីមួយ ដើម្បីក្លាយជាគ្រីស្ទបរិស័ទដ៏ពិត ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ គឺយើងត្រូវឈប់កុហក់ខ្លួនឯងថា យើងអាចក្លាយជាមនុស្សល្អ ដោយពឹងអាងសមត្ថភាពខ្លួនឯង ហើយត្រូវទូលសូមឲ្យព្រះអង្គកែប្រែយើង ឲ្យក្លាយជាមនុស្សល្អ តាមបំណងព្រះទ័យព្រះអង្គ។ យើងនឹងបរាជ័យ បើយើងប្រឹងធ្វើជាមនុស្សល្អដោយពឹងអាងខ្លួនឯង តែព្រះអង្គអាចជួយឲ្យយើងលូតលាស់ ហើយកែប្រែជីវិតយើងបាន។ ព្រះទ្រង់ស្មោះត្រង់ ដូចនេះ ព្រះអង្គនឹងកែប្រែជីវិតយើង ឲ្យត្រូវតាមពេលវេលា និងតាមផែនការរបស់ព្រះអង្គ។ លោកចន ញូតុន(John…
Read articleចំណងតែមួយ
មានពេលមួយខ្ញុំបានបាត់កូនសោរឡាន។ ខ្ញុំក៏បានហៅជាងសោរម្នាក់ឲ្យមកផ្ទះខ្ញុំ។ គាត់ក៏បានមកដល់ ហើយចាប់ផ្តើមបើកសោរទ្វារឡានខ្ញុំ ហើយយើងក៏បានចាប់ផ្តើមជជែកគ្នាលេង។ ពេលនោះ ខ្ញុំក៏បានកត់សម្គាល់ឃើញថា គាត់បាននិយាយភាសាអង់គ្លេស ដោយប្រើតុងដែលរួសរាយ ដែលខ្ញុំធ្លាប់ស្គាល់។ ក្រោយមក ខ្ញុំក៏បានដឹងថា ជាងសោររូបនោះ មានដើមកំណើតនៅប្រទេសចាម៉ៃកា ជាទឹកដីដែលខ្ញុំបានទៅលេងជាញឹកញាប់ ហើយក៏បានចាប់ចិត្តស្រឡាញ់ផង។ ការនេះបានកែប្រែស្ថានភាពអវិជ្ជមាន ទៅជាវិជ្ជមាន។ យើងទាំងពីរមានអារម្មណ៍ថា យើងដូចជាបងប្អូន ក្នុងគ្រួសារតែមួយ ដោយសារយើងសុទ្ធតែស្រឡាញ់ប្រទេសដែនកោះមួយនោះ ដូចគ្នា។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា យើងមានក្តីអំណរដែលកាន់តែអស្ចារ្យជាងនេះទៀត ពេលដែលយើងបានជួបនឹងនរណាម្នាក់ជាលើកទីមួយ ហើយក៏បានដឹងថា គាត់ក៏ជាអ្នកជឿព្រះគ្រីស្ទដូចយើងដែរ។ នៅតំបន់ខ្លះ យើងមានអារម្មណ៍ធម្មតា ដោយសារនៅទីនោះមានអ្នកជឿព្រះច្រើន។ ប៉ុន្តែ ក្នុងទឹកដីដែលមានគ្រីស្ទបរិស័ទតិច យើងមានអារម្មណ៍រំភើបរីករាយជាងនេះ ពេលបានជួបអ្នកដទៃ ដែលស្រឡាញ់ព្រះយេស៊ូវដូចយើងដែរ។ យើងមានចិត្តរំភើប ពេលដឹងថា យើងបានរួចពីបាបដូចគ្នា តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សម្រាប់អ្នកដែលជឿព្រះយេស៊ូវ យើងមានចំណងរួមមួយ ដែលជាការរួបរួមគ្នាតែមួយ ក្នុងព្រះគ្រីស្ទ(កាឡាទី ៣:២៨) និងមានក្តីអំណរនៃការប្រកបគ្នា ដែលអាចបំភ្លឺថ្ងៃដែលមានភាពងងឹតបំផុត។ ចូរយើងសរសើរដំកើងព្រះ ដែលបានប្រទាននូវចំណងនៃការរួបរួម ដល់អស់អ្នកដែលទទួលព្រះអង្គជាព្រះសង្រ្គោះ។-Dave Branon
Read articleទឹកដីនៃព្រះគុណ
គេហដ្ឋាន គ្រេសលែន(Grace Land) នៅក្រុងមេមភីស រដ្ឋថេនេស៊ី ស្ថិតក្នុងចំណោមផ្ទះដែលមានមនុស្សទៅទស្សនាច្រើនបំផុត នៅសហរដ្ឋអាមេរិក។ គេបានសង់ផ្ទះនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ហើយបានដាក់ឈ្មោះឲ្យផ្ទះនេះ តាមលំនាំឈ្មោះរបស់អ្នកស្រីគ្រេស(Grace) ដែលជាម្តាយមីងរបស់ម្ចាស់ផ្ទះទីមួយ។ ក្រោយមក គេក៏បានឮល្បីថា ផ្ទះនោះបានក្លាយជាផ្ទះរបស់តារាចម្រៀងដ៏ល្បីម្នាក់ គឺលោកអេលវីស ព្រេសលី(Elvis Presley)។ ខ្ញុំស្រឡាញ់ឈ្មោះរបស់គេហដ្ឋានមួយនេះ ព្រោះឈ្មោះគ្រេសលែន ជាពាក្យជាភាសាអង់គ្លេស ដែលប្រែមកថា ទឹកដីនៃព្រះគុណ។ ឈ្មោះនេះបានធ្វើឲ្យខ្ញុំនឹកចាំពីទឹកដីដ៏អស្ចារ្យដែលព្រះបាននាំខ្ញុំចូល ហើយអត់ទោសបាបឲ្យខ្ញុំ ព្រមទាំងទទួលខ្ញុំជាកូនរបស់ព្រះអង្គ។ ព្រះអង្គបានយកខ្ញុំចេញពីភាពងងឹត ហើយនាំចូលទៅក្នុង “ទឹកដីនៃព្រះគុណ”របស់ព្រះអង្គ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចម្រើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ”(រ៉ូម ៥:១៥)។ ខ្ញុំនឹងដឹងគុណព្រះអង្គជានិច្ច ដ្បិតសេចក្តីស្រឡាញ់នៃព្រះ បាននាំខ្ញុំចូលទៅក្នុងទឹកដីនៃព្រះគុណ ដ៏អស្ចារ្យ ដ៏អស់កល្ប និងគ្មានអ្វីប្រៀបផ្ទឹមបាន! ចូរយើងគិតអំពីព្រះពរ នៃការបានចូលនៅក្នុងទឹកដីនៃព្រះគុណរបស់ព្រះ ដែលនៅទីនោះ ព្រះអង្គបានបើកផ្លូវឲ្យយើងចូលទៅក្នុងព្រះវត្តមានព្រះអង្គ ហើយព្រះគុណនៅតែបន្តហូរចូលក្នុងជីវិតយើង យ៉ាងហូរហៀរជារៀងរាល់ថ្ងៃ។ សាវ័កប៉ុលបានប្រាប់យើងថា សូម្បីតែក្នុងពេលអស់សង្ឃឹម ក៏ព្រះទ្រង់នៅតែចាក់បង្ហូរព្រះគុណដ៏គ្រប់គ្រាន់ទាំងមេរៗ(២កូរិនថូស…
Read article