អាវុធដែលអាចគ្រោះថ្នាក់ដល់ជីវិត

មូហាម៉ាត់ អាលី(Muhammad Ali) ដែលជាកីឡាករប្រដាល់ ដ៏ល្បីល្បាញ បានប្រើយុទ្ធវិធីមួយចំនួន ពេលប្រកួតក្នុងសង្វៀនប្រដាល់ ដើម្បីផ្តួលគូប្រកួត ហើយការចំអកឲ្យគូប្រកួត ស្ថិតក្នុងចំណោមយុទ្ធវិធីទាំងនោះឯង។ ក្នុងការប្រកួតជាមួយនឹងចច ហ្វ៊រមែន(George Foreman) នៅឆ្នាំ១៩៧៤ អាលីបានចំអកឲ្យហ្វរមែនថា “វាយខ្ញុំឲ្យខ្លាំងជាងនេះមក! បញ្ចេញក្បាច់ឲ្យអស់មក ចច។ វៃចឹង ម៉េចឈឺ។ ខ្ញុំគិតថា អ្នកឯងអន់ណាស់”។ ហ្វ៊រមែនក៏បានផ្ទុះកំហឹង ហើយវាយសម្រុកមកលើអាលីឥតសំចៃដៃ ធ្វើឲ្យខ្ជះខ្ជាយកម្លាំងជាច្រើន ហើយធ្វើឲ្យទំនុកចិត្តរបស់គាត់ចុះខ្សោយ។ យុទ្ធវិធីមួយនេះ ត្រូវបានគេយកមកប្រើតាំងពីយូរមកហើយ។ ពេលដែលហោរានេហេមាកំពុងខិតខំដឹកនាំពួកបណ្តាជនជួសជុលកំផែងក្រុងយេរូសាឡិម ថូប៊ីយ៉ាបាននិយាយចំអកឲ្យគាត់ថា សត្វឆ្កែចចក ក៏អាចរំលំកំផែងក្រុងនោះបានដែរ(នេហេមា ៤:៣)។ ត្រង់ចំណុចនេះ  ថូប៊ីយ៉ាកំពុងបំបាក់ទឹកចិត្តពួកអ្នកសាងសង់ ដោយពាក្យសម្តីដ៏ពិសពុល។ កូលីយ៉ាតក៏បានព្យាយាមធ្វើឲ្យដាវិឌបាក់ទឹកចិត្ត ដោយការចំអកឲ្យអាវុធដ៏សាមញ្ញរបស់ក្មេងម្នាក់នេះ ដែលមានតែខ្សែដង្ហក់ និងគ្រាប់គ្រួស(១សាំយ៉ូអែល ១៧:៤១-៤៤)។ ការនិយាយបំបាក់ទឹកចិត្ត អាចធ្វើជាអាវុធ ដែលនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ តែនេហេមាមិនព្រមបណ្តោយខ្លួនឲ្យបាក់ទឹកចិត្ត ដោយសារពាក្យចំអករបស់ថូប៊ីយ៉ា គឺមិនខុសពីការដែលដាវីឌមិនព្រមឲ្យកូលីយ៉ាតនិយាយបង្អាប់ខ្លួននោះដែរ។ ទីបំផុត នេហេមា និងដាវីឌក៏បានទទួលជ័យជម្នះដូចគ្នា ដោយផ្តោតទៅលើព្រះ និងជំនួយរបស់ទ្រង់ ជាជាងផ្តោតទៅលើស្ថានភាពដ៏ពិបាកដែលធ្វើឲ្យបាក់ទឹកចិត្ត។ នរណាក៏អាចនិយាយចំអកឲ្យយើងដែរ គឺរាប់បញ្ចូលទាំងអ្នកដែលជិតស្និតនឹងយើង។…

Read article
រៀនពីការលះបង់

ពេលថ្មីៗនេះ ខ្ញុំនឹងស្វាមីរបស់ខ្ញុំ បានទិញស្បែកជើងកវែងមួយគូ ឲ្យកូនប្រុសយើង ដែលមានអាយុពីរឆ្នាំ។ វាពិតជាសប្បាយចិត្តណាស់ បានជាវាពាក់ស្បែកជើងនោះ មិនព្រមដោះ ទាល់តែដល់ពេលចូលគេង។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ទៀត វាក៏លែងខ្វល់ពីស្បែកជើងកវែងនោះទៀត ហើយវាក៏ងាកមកពាក់តែស្បែកជើងប៉ាត់តាចាស់របស់វាវិញ។ ស្វាមីខ្ញុំក៏បាននិយាយថា “បើសិនជាកូនយើងដឹងថា ស្បែកជើងកវែងនោះ មានតម្លៃប៉ុណ្ណា នោះមិនដឹងជាល្អយ៉ាងណាទេ”។ ស្បែកជើងកវែងនោះមានតម្លៃថ្លៃ តែក្មេងដែលនៅតូចមិនដឹងថា ឪពុកម្តាយវាត្រូវធ្វើការជាច្រើនម៉ោង ហើយក៏មិនដឹងថា ពួកគេមានប្រាក់ខែប៉ុន្មាន ហើយត្រូវបង់ពន្ធអ្វីខ្លះនោះទេ។ ហេតុនេះហើយ ក្មេងតូចៗទទួលយកអំណោយដោយអំណរ តែយើងមិនអាចរំពឹងថា ពួកគេអាចយល់ពីការលះបង់របស់ឪពុកម្តាយ ដើម្បីទិញរបស់ថ្មីឲ្យពួកគេឡើយ។ ជួនកាល ខ្ញុំក៏មានអាកប្បកិរិយ៉ា និងការគិត មិនខុសពីក្មេងតូចនោះឡើយ។ ខ្ញុំបានទទួលអំណោយជាច្រើនពីព្រះដោយអំណរ តាមក្តីមេត្តាករុណារបស់ទ្រង់ ប៉ុន្តែ តើខ្ញុំបានដឹងគុណទ្រង់ដែរឬទេ? តើខ្ញុំបានគិតអំពីការលះបង់ ដែលទ្រង់បានធ្វើសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំអាចរស់នៅក្នុងជីវិតពេញបរិបូរដែរឬទេ? ការលះបង់នោះ គឺពិតជាមានតម្លៃធំធេងណាស់ គឺថ្លៃជាង “របស់ដែលមិនស្ថិតស្ថេរ ដូចជាមាស ឬប្រាក់”។ គឺដូចដែលបទគម្ពីរ ១ពេត្រុស បានចែងយ៉ាងច្បាស់ថា ការលះបង់នេះ ត្រូវបានធ្វើឡើង ដោយ “ព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម”(១:១៨-១៩)។…

Read article
អំពើបាបដែលដេញតាម

មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។ ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។ លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។…

Read article
ការមិនលះចោលសេចក្តីជំនឿ

ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។ កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។ រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland

Read article
កែប្រែទស្សនៈ

ភរិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។ បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។ ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។ ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy…

Read article
ការជ្រើសរើសរបស់ទ្រង់

កាលកូនៗរបស់ខ្ញុំនៅតូច ខ្ញុំច្រើនតែអធិស្ឋានជាមួយពួកគេ មុនពេលពួកគេបិទភ្នែកគេង។ ប៉ុន្តែ មុនពេលខ្ញុំអធិស្ឋាន ជួនកាល ខ្ញុំអង្គុយនៅចុងគ្រែ ជជែកគ្នាលេងជាមួយពួកគេ។ ខ្ញុំនៅចាំថា កាលនោះខ្ញុំធ្លាប់ប្រាប់លីបប៊ី(Libby) កូនស្រីខ្ញុំថា  “បើកូនឈរក្នុងចំណោមក្មេងស្រីទាំងអស់ ដែលមានអាយុ៤ឆ្នាំ ក្នុងពិភពលោក នោះម៉ាក់នឹងដើរទៅរកកូន។ ហើយម៉ាក់នឹងជ្រើសរើសកូនធ្វើជាកូនស្រីរបស់ម៉ាក់”។ ពាក្យសម្តីនេះបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់លីបប៊ី  ព្រោះនាងដឹងថា នាងជាមនុស្សពិសេស។ បើសិនជានាងបានញញឹមនៅពេលនោះ ដោយសារនាងដឹងថាខ្លួនជាមនុស្សពិសេស ចុះទំរាំតែយើងដែលបានដឹងថា ព្រះអាទិករនៃចក្រវាល “បានជ្រើសរើសយើង តាំងពីដើមដំបូងមក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ”(២ថែស្សាឡូនិច ២:១៣)  តើយើងនឹងមានទឹកមុខញញឹមច្រើនប៉ុណ្ណា? មុនពេលកំណើតលោកិយ ទ្រង់សព្វព្រះទ័យនឹងរើសយើង ធ្វើជាកូនទ្រង់។ ហេតុនេះហើយ បានជាព្រះគម្ពីរច្រើនតែបាននិយាយ អំពីការដែលព្រះទទួលយើងជាកូន ដើម្បីឲ្យយើងដឹងថា ទោះជាយើងមិនសក្តិសម ឬគ្មានតម្លៃក៏ដោយ ក៏ទ្រង់នៅតែជ្រើសរើសយើង។ នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល! ព្រះអម្ចាស់បានស្រឡាញ់យើង(ខ.១៣) ហើយទ្រង់បានឲ្យយើងអរសប្បាយ នឹងជីវិតថ្មី ក្នុងមហាគ្រួសាររបស់ទ្រង់។ សេចក្តីពិតដ៏រុងរឿងនេះ គួរតែបានបំពេញជីវិតយើង ដោយការបន្ទាបខ្លួន និងការដឹងគុណព្រះ។ “សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង … បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង…

Read article