ការឆ្លុះមើលកញ្ចក់
តើអ្នកឆ្លុះមើលមុខខ្លួនឯង ក្នុងកញ្ចក់ មួយថ្ងៃប៉ុន្មានដង? តាមការសិក្សាខ្លះ បានបង្ហាញឲ្យដឹងថា ជាមធ្យម មនុស្សឆ្លុះមើលមុខខ្លួនឯង ក្នុងកញ្ចក់ មួយថ្ងៃ៨ ទៅ១០ ដង។ ការស្ទង់មតិខ្លះទៀតបានបង្ហាញថា អ្នកខ្លះបានឆ្លុះកញ្ចក់ដល់ទៅ៦០ ទៅ៧០ដង ក្នុងមួយថ្ងៃ ដោយរាប់បញ្ចូល ទាំងការឆ្លុះមើលរូបខ្លួនឯង នៅលើកញ្ចក់ទ្វារ ឬបង្អួចហាងនៅតាមផ្លូវ និងនៅលើកញ្ចក់ទូរស័ព្ទទំនើបជាដើម។ ហេតុអ្វីបានជាមនុស្សចូលចិត្តឆ្លុះមើលមុខខ្លួនឯងច្រើនម្ល៉េះ? អ្នកជំនាញខ្លះបានយល់ថា យើងឆ្លុះកញ្ចក់ញឹកញាប់ ដើម្បីមើលរូបរាង្គខ្លួនឯង ជាពិសេស មុនពេលចេញទៅជួបគេ ឬចូលរួមការជួបជុំគ្នាក្នុងសង្គម។ ពេលយើងឃើញខ្លួនឯងខ្វះខាតត្រង់ចំណុចណា យើងចង់បំពេញចំណុចខ្វះខាតនោះ។ បើយើងគ្មានគម្រោងកែប្រែចំណុចដែលខ្វះខាតទេ តើយើងឆ្លុះកញ្ចក់មើលខ្លួនឯងធ្វើអ្វី? សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ការអាន ឬស្តាប់ព្រះបន្ទូលព្រះ ដោយមិនបានអនុវត្តតាម គឺមិនខុសពីការឆ្លុះកញ្ចក់ ហើយភ្លេចអ្វីៗ ដែលបានឃើញ ក្នុងកញ្ចក់នោះ(១:២២-២៤)។ ប៉ុន្តែ យកល្អ យើងត្រូវពិនិត្យមើលព្រះបន្ទូលឲ្យជិត ហើយប្រព្រឹត្តតាមការអ្វីដែលយើងបានឃើញក្នុងព្រះគម្ពីរ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “អ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្តីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន”(ខ.២៥)។ បើយើងបានឮព្រះបន្ទូលព្រះ ហើយមិនប្រព្រឹត្តតាម នោះយើងគ្រាន់តែបានបោកប្រាស់ខ្លួនឯងប៉ុណ្ណោះ(ខ.២២)។ ប៉ុន្តែ ពេលដែលយើងយកព្រះបន្ទូល…
Read articleការសង់ស្ពាន
រឿង “បុណ្យខួបគំរប់មួយរយឆ្នាំ” ដែលលោកចេមស៍ មីឆិនន័រ(James Micheners)បាននិពន្ធ ជារឿងប្រឌិត ដែលនិយាយអំពីប្រវត្តិសាស្ត្រ និងការតាំងទីលំនៅរបស់ជនជាតិអាមេរិក នៅតំបន់ខាងលិចនៃសហរដ្ឋអាមេរិក នៅសម័យមុន។ លោកមីឆិនន័រ បានស្តាប់រឿងរបស់លោកប៉ាសគីនែល(Pasquinel) ជាអ្នកជំនួញជនជាតិកាណាដា ដើមកំណើតបារាំង ដែលបានឃើញព្រឹត្តិការណ៍ផ្សេងៗផ្ទាល់ភ្នែក ហើយលោកមីឆិនន័រក៏បាននិពន្ធរឿងប្រឌិតមួយនេះឡើង ដោយផ្សាភ្ជាប់សាច់រឿងអារ៉ាប៉ាហូ នៃតំបន់មហាវាលទំនាបនៅអាមេរិក ជាមួយនឹងសហគមន៍សង់ លូអ៊ីសរបស់ជនជាតិអឺរ៉ុប។ គាត់ក៏បានធ្វើជាស្ពាន ដែលភ្ជាប់ទំនាក់ទំនងរវាងពិភពនៃអ្នករស់នៅទីក្រុង ដែលកំពុងមានការដុះដាល ជាមួយនឹងពិភពនៃអ្នកដែលកំពុងរស់នៅ ក្នុងវាលទំនាប។ អ្នកដើរតាមព្រះគ្រីស្ទក៏មានឱកាសតភ្ជាប់ពិភពពីរខុសគ្នា គឺពិភពនៃអ្នកដែលស្គាល់ និងដើរតាមព្រះយេស៊ូវ និងពិភពនៃអ្នកដែលមិនស្គាល់ទ្រង់។ ជាក់ស្តែងពួកជំនុំដំបូង នៅក្រុងថែស្សាឡូនិចបានសង់ស្ពានតភ្ជាប់ ពិភពនៃអ្នកជឿព្រះ ជាមួយនឹងពិភពនៃអ្នកមិនជឿព្រះដែលមានវប្បធម៌ថ្វាយបង្គំរូបព្រះ បានជាសាវ័កប៉ុលមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញពីអ្នករាល់គ្នា មិនមែនតែក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺរហូតដល់គ្រប់ទាំងកន្លែង ដែលឮនិយាយពីសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះថែមទៀតផង បានជាមិនចាំបាច់ឲ្យយើងខ្ញុំនិយាយអ្វីទៀតទេ”(១ថែស្សាឡូនិច ១:៨)។ ពួកគេបានសង់ស្ពាន ដោយប្រើគ្រឿងផ្សំពីរយ៉ាង គឺ “ព្រះបន្ទូលព្រះអម្ចាស់” និងគំរូនៃសេចក្តីជំនឿរបស់ពួកគេ។ គេគ្រប់គ្នាបានដឹងថា ពួកគេបានងាកចេញពីការថ្វាយបង្គំរូបព្រះ ហើយបែរទៅរកព្រះវិញ ដើម្បីបម្រើព្រះដ៏ពិត ដែលមានព្រះជន្មរស់(ខ.៩)។ ពេលដែលយើងនាំមនុស្សនៅក្បែរយើងឲ្យស្គាល់ព្រះ តាមរយៈព្រះបន្ទូល និងទីបន្ទាល់នៃជីវិតយើង នោះគឺមានន័យថា យើងបានសង់ស្ពានតភ្ជាប់ជាមួយនឹងអ្នកដែលមិនទាន់ស្គាល់សេចក្តីស្រឡាញ់នៃព្រះគ្រីស្ទ។-Bill…
Read articleការផ្សំាងអណ្តាត
មនុស្សបានរៀនផ្សាំងសត្វព្រៃ ដើម្បីឲ្យអាចចិញ្ចឹមពួកវាក្នុងស្រុក ដោយរាប់ចាប់តាំងពីសត្វជ្រូកព្រៃ រហូតដល់សត្វកញ្រ្ជោង។ មនុស្សចូលចិត្តបង្រៀនសត្វស្វា ឲ្យចេះ“ធ្វើកាយវិការ” ក្នុងការថតផ្សាយពាណិជ្ជកម្ម ឬបង្រៀនសត្វក្តាន់ ឲ្យចេះស៊ីចំណីដែលគេដាក់នៅលើបាតដៃមនុស្ស។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ”(៣:៧)។ តែមានអ្វីម្យ៉ាង ដែលយើងមិនអាចផ្សាំងបាន។ អណ្តាតគឺជាសិរីរាង្គដ៏តូចមួយ ដែលយើងម្នាក់ៗសុទ្ធតែពិបាកគ្រប់គ្រងវា(ខ.៨)។ តើមកពីហេតុអ្វី? ព្រោះពាក្យសម្តីនៅលើចុងអណ្តាតរបស់យើង មានប្រភពចេញមកពីក្នុងជម្រៅចិត្តយើង។ គឺដូចដែលមានសេចក្តីចែងថា “មាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត”(ម៉ាថាយ ១២:៣៤)។ ហើយគេអាចប្រើអណ្តាត សម្រាប់ធ្វើការល្អក៏បាន ការអាក្រក់ក៏បាន(យ៉ាកុប ៣:៩)។ ម្យ៉ាងទៀត គេអាចប្រើអណ្តាតពោលសរសើរដំកើង និងបម្រើព្រះ ហើយគេក៏អាចប្រើអណ្តាតដើម្បីទាស់ប្រឆាំងនឹងទ្រង់ផងដែរ។ បើយើងមិនអាចផ្សាំងអណ្តាត ដែលគ្មានសណ្តាប់ធ្នាប់របស់យើងបានទេ តើយើងនឹងបណ្តោយឲ្យវាបង្ករបញ្ហាជារៀងរាល់ថ្ងៃ ដោយសារវាចេះតែចង់និយាយអ្វីដែលអាក្រក់ជានិច្ចឬ?(ខ.១០) តែដោយព្រះគុណព្រះ នោះយើងអាចគ្រប់គ្រងវាបាន។ ព្រះអម្ចាស់នឹង “ដាក់ការយាមនៅមាត់យើង ហើយថែរក្សាទ្វារបបូរមាត់របស់យើងផង”(ទំនុកដំកើង ១៤១:៣)។ ដូចនេះ ទ្រង់អាចផ្សាំងរបស់អ្វីដែលគេមិនអាចផ្សាំងបាន។-Dave Branon
Read articleចូរនាំក្មេងនោះមកឯខ្ញុំ
មានពេលមួយ ម៉ាក(Mark) បាននិយាយទៅកាន់អ្នកស្រីអេមមី(Amy) ដែលជាម្តាយរបស់ខ្លួនថា “ខ្ញុំមិនជឿព្រះទេ ហើយខ្ញុំនឹងមិនទៅព្រះវិហារទៀតទេ”។ អ្នកស្រីអេមីមានការពិបាកចិត្តយ៉ាងខ្លាំង ពេលបានឮកូនប្រុសរបស់ខ្លួននិយាយដូចនេះ។ កូនប្រុសរបស់គាត់បានផ្លាស់ប្តូរ ពីក្មេងប្រុសដ៏រីករាយ ទៅជាយុវជនដែលច្រងេងច្រង៉ាង និងមិនស្តាប់បង្គាប់ឪពុកម្តាយ។ ការរស់នៅមានការពិបាកដូចសមរភូមិ ពេលដែលថ្ងៃអាទិត្យក្លាយជាថ្ងៃនៃភាពថប់បារម្ភ ដោយសារម៉ាកមិនព្រមទៅព្រះវិហារជាមួយក្រុមគ្រួសារ។ ទីបំផុត ក្រុមគ្រួសារដែលកំពុងអស់សង្ឃឹមនេះ ក៏បានទៅជួបអ្នកប្រឹក្សាយោបលផ្លូវចិត្ត។ អ្នកប្រឹក្សាយោបលផ្លូវចិត្ត ក៏បានប្រាប់ពួកគេថា “អ្នកត្រូវឲ្យម៉ាកមានការធ្វើដំណើរខាងវិញ្ញាណ តាមសម្រួល ដោយខ្លួនឯង។ អ្នកមិនអាចបង្ខំឲ្យគាត់ចូលនគរព្រះបានទេ។ សូមអ្នកអនុញ្ញាតឲ្យព្រះទ្រង់ធ្វើការក្នុងចិត្តគាត់វិញ។ ចូរបន្តអធិស្ឋាន ហើយរង់ចាំទ្រង់ឆ្លើយតប”។ អ្នកស្រីអេមមីក៏បានរង់ចាំ ហើយអធិស្ឋាន។ នៅពេលព្រឹកថ្ងៃមួយ គាត់ក៏បាននឹកចាំព្រះបន្ទូលព្រះយេស៊ូវ ដែលគាត់បានអាន ក្នុងកណ្ឌដំណឹងល្អម៉ាកុស។ ក្នុងបទគម្ពីរនោះបានចែងថា ពួកសាវ័កមិនអាចបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ តែព្រះយេស៊ូវទ្រង់មានដំណោះស្រាយ ដោយទ្រង់មានបន្ទូលថា “ចូរនាំក្មេងនោះមកឯខ្ញុំ”(ម៉ាកុស ៩:១៩)។ ពន្លឺថ្ងៃកំពុងតែចាំងតាមបង្អួចផ្ទះរបស់គាត់ ធ្វើឲ្យកម្រាលឥដ្ឋមានពន្លឺចិញ្ចាច។ គាត់គិតថា បើសិនជាព្រះយេស៊ូវអាចប្រោសជម្ងឺ ក្នុងស្ថានភាពដ៏ពិបាកខ្លាំងយ៉ាងនេះ នោះទ្រង់ក៏អាចជួយកូនប្រុសរបស់គាត់ផងដែរ។ គាត់ក៏បាននឹកស្រម៉ៃថា គាត់និងកូនប្រុសគាត់កំពុងឈរជាមួយព្រះយេស៊ូវ ក្នុងពន្លឺថ្ងៃដែលចាំងតាមបង្អួចនោះ ហើយគាត់ក៏បានថយក្រោយ ទុកឲ្យកូនប្រុសគាត់ ឈរជាមួយព្រះយេស៊ូវតែពីរនាក់។ ដូចនេះ គាត់បានថ្វាយកូនប្រុសគាត់ ដាច់ដល់ព្រះដែលបានស្រឡាញ់កូនប្រុសគាត់ លើសពីលទ្ធភាពដែលគាត់អាចស្រឡាញ់គេ។…
Read articleព្រះទ្រង់កំពុងស្តាប់
នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់ ពេញមួយថ្ងៃ(៥៥:១៧) ហើយនៅចំពោះមុខការចោទប្រកាន់ និងមួលបង្កាច់…
Read articleសេចក្តីស្រឡាញ់អស់ពីចិត្ត
ក្នុងសៀវភៅ ដែលមានចំណងជើងថា ទ្រឹស្តីជាទូទៅអំពីសេចក្តីស្រឡាញ់ អ្នកនិពន្ធបានសរសេរថា “ពេលដែលគំនិត និងអារម្មណ៍ប៉ះទង្គិចគ្នា ចិត្តរបស់មនុស្សច្រើនតែមានប្រាជ្ញាកាន់តែខ្លាំង”។ កាលពីដើម គេជឿថា មនុស្សគួរតែឲ្យគំនិតគ្រប់គ្រងចិត្តរបស់ខ្លួន ប៉ុន្តែ សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថា មនុស្សគួរតែឲ្យចិត្តគ្រប់គ្រងគំនិតរបស់ខ្លួន។ ម្យ៉ាងទៀត គេថា “មនុស្សដែលយើងស្រឡាញ់ អាចនាំឲ្យអត្តចរិត និងការគិតរបស់យើងមានការប្រែប្រួល”។ អ្នកដែលយល់ព្រះគម្ពីរច្រើន ប្រហែលជាអាចដឹងថា ព្រះគម្ពីរបានចែងអំពីបញ្ហានេះ តាំងពីយូរណាស់មកហើយ។ វាមិនមែនជាអ្វីដែលគេទើបតែរកឃើញនោះឡើយ។ ជាក់ស្តែង ក្រឹត្យវិន័យសំខាន់បំផុត ដែលព្រះប្រទានដល់រាស្រ្តរបស់ទ្រង់ ក៏បានប្រាប់យើងថា ចិត្តរបស់មនុស្សម្នាក់ៗមានភាពសំខាន់ជាងគំនិតរបស់ខ្លួន។ គឺដូចមានសេចក្តីចែងថា “ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង”(ចោទិយកថា ៦:៥)។ នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវក៏បានបង្គាប់យើង ឲ្យស្រឡញ់ព្រះ “អស់ពីគំនិត” ថែមទៀត ដូចដែលមានចែងក្នុងកណ្ឌដំណឹងល្អម៉ាកុស និងលូកា(ម៉ាកុស ១២:៣០ លូកា ១០:២៧)។ ការអ្វីដែលអ្នកវិទ្យាសាស្រ្តទើបតែរកឃើញ គ្រាន់តែជាអ្វីដែលព្រះគម្ពីរបានបង្រៀនតាំងពីយូរណាស់មកហើយ។ អ្នកដែលដើរតាមព្រះគ្រីស្ទ ក៏បានដឹងផងដែរថា ព្រះដែលយើងស្រឡាញ់ ទ្រង់មានសារៈសំខាន់យ៉ាងណាចំពោះយើង។ ពេលដែលយើងស្តាប់បង្គាប់តាមក្រឹត្យវិន័យ ដែលសំខាន់បំផុត ដោយស្រឡាញ់ព្រះជាទីមួយ នោះយើងប្រាកដជានឹងបានរស់នៅ…
Read article