ស្រូវនៅលើកំពូលភ្នំ
ខ្ញុំបានឡើងកំពូលភ្នំ នៅសហរដ្ឋអាមេរិកជាច្រើនដងហើយ ដែលនៅលើនោះ មិនសូវមានរុក្ខជាតិអ្វីដុះច្រើនទេ គឺសំបូរទៅដោយផ្ទាំងថ្មរធំៗ និងពពួកផ្សិត។ ដូចនេះ កំពូលភ្នំមិនមែនជាកន្លែង ដែលយើងអាចរកបានដើមស្រូវច្រើនឡើយ។ តែស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធទំនុកដំកើង ជំពូក៧២ បានមានបន្ទូលថា “នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ”។ តាមធម្មតា យើងមិនឃើញមានស្រូវដុះ នៅលើកំពូលភ្នំទេ ដូចនេះ តើស្តេចសាឡូម៉ូនកំពុងមានបន្ទូលសំដៅទៅលើអ្វី? តើទ្រង់កំពុងមានបន្ទូលប្រៀបប្រដូច អំពីអំណាចចេស្តារបស់ព្រះ ដែលអាចបង្កើតផល នៅកន្លែងដែលរុក្ខជាតិពិបាកលូតលាស់បំផុតឬ? យើងប្រហែលជាគិតថា យើងជាមនុស្សតូចតាច មិនអាចនាំផលអ្វីច្រើន ចូលក្នុងនគរព្រះទេ។ ប៉ុន្តែ ចូរយើងមានចិត្តក្លាហានឡើង ដ្បិតព្រះទ្រង់អាចបង្កើតផលជាបរិបូរ តាមរយៈជីវិតរបស់យើង។ ព្រះទ្រង់ប្រើមនុស្សតូចទាប ឲ្យសម្រេចកិច្ចការធំ។ នេះហើយជាការអស្ចារ្យនៃសេចក្តីជំនឿ។ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលមានប្រាជ្ញា ឬមានភាពខ្ពង់ខ្ពស់ក្នុងសង្គម ពោលគឺយើងច្រើនតែជាមនុស្សដែលគេមិនស្គាល់ ដែលគ្មានអ្វីដែលអស្ចារ្យទេ។ តែយើងរាល់គ្នាសុទ្ធតែអាចឲ្យព្រះអង្គប្រើប្រាស់ជីវិតយើង។ ដោយសារតែយើងអន់ខ្សោយនោះហើយ បានជាព្រះទ្រង់ប្រើយើង(១កូរិនថូស ១:២៧-២៩ ២កូរិនថូស ១២:១០)។ យើងប្រហែលជាមិនគិតដូច្នោះទេ តែនេះជាការពិតមែន។ ព្រះមិនប្រើយើងទេ បើយើងខ្ពង់ខ្ពស់ ឬមានអំណួតពេក តែព្រះនៅតែអាចប្រើយើង ទោះបីជាយើងមានភាពតូចទាបយ៉ាងណាក៏ដោយ។ ដ្បិតព្រះទ្រង់ជួយឲ្យយើង“ខ្លាំងឡើង”…
Read article“គ្មានមេត្តា”
មានពេលមួយ ខ្ញុំបានជួបរឿងគួរឲ្យរំខាន់ នៅពេលព្រឹកថ្ងៃអាទិត្យ។ ខ្ញុំបានដាក់សម្ភារៈចូលទៅក្នុងឡាន សម្រាប់ប្រើនៅព្រះវិហារ តាមដែលចាំបាច់ រួចខ្ញុំក៏បានចូលអង្គុយ ទាញទ្វារបិទ ហើយក៏បើកថយក្រោយ ចេញពីកន្លែងដាក់ឡាន។ ពេលដែលខ្ញុំមិនទាន់បានអង្គុយបើកបរស្រួលបួលផង ឡានរបស់ខ្ញុំបន្លឺសម្លេងរោទ៍ឲ្យខ្ញុំដឹងថា ខ្ញុំបានភ្លេចពាក់ខ្សែក្រវ៉ាត់ហើយ។ ខ្ញុំមិនទាន់ចង់ពាក់ខ្សែក្រវ៉ាត់ភ្លាមៗទេ គឺចង់ពន្យាពេលមួយនាទីទៀត។ តែឡានរបស់ខ្ញុំនៅតែមិនព្រមឲ្យខ្ញុំពន្យាពេល ទាល់តែខ្ញុំពាក់ខ្សែក្រវ៉ាត់ហើយ ទើបវាឈប់រោទ៍។ ដូចនេះ ឡានរបស់ខ្ញុំពិតជាគ្មានការលើកលែងមែន។ យ៉ាងណាមិញ ការរំខានដ៏តូចនេះក៏បានក្រើនរំឭកយើងផងដែរថា ជីវិតយើងនឹងទៅជាយ៉ាងណា បើសិនព្រះគ្មានព្រះគុណ ដែលលើកលែងទោសបាបឲ្យយើងទេនោះ។ បើសិនជាគ្មានព្រះគុណទេ នោះយើងរាល់គ្នានឹងត្រូវទទួលការជំនុំជម្រះ សម្រាប់អំពើបាបទាំងអស់ដែលយើងមាន។ បើគ្មានព្រះគុណរបស់ព្រះទេ នោះយើងក៏គ្មានឱកាសសារភាពបាប ឬកែប្រែអត្តចរិកដែរ ហើយក៏គ្មានការអត់ទោសបាប សេចក្តីមេត្តាករុណា និងក្តីសង្ឃឹមឡើយ។ ជួនកាល ការរស់នៅក្នុងលោកិយនេះ ប្រៀបបាននឹងការធ្លាក់ចូលទៅក្នុងរណ្តៅដ៏សែនជ្រៅ ដែលគ្មានមេត្តា។ តាមធម្មតា យើងមានអារម្មណ៍ថាខ្លួនឯងមានកំហុស ដែលជាបន្ទុកដ៏ធ្ងន់ ពេលដែលកំហុសដ៏តូចត្រូវគេបំប៉ោងឲ្យក្លាយជាធំ ឬពេលដែលគេមិនព្រមមើលរំលងកំហុសដ៏តូចរបស់យើង។ ប៉ុន្តែ ព្រះដែលប្រកបដោយព្រះគុណ បានចាត់ព្រះយេស៊ូវឲ្យយាងចុះមកទទួលបន្ទុកជួសយើង។ អ្នកដែលទទួលអំណោយនៃព្រះគុណព្រះ មានអភ័យឯកសិទ្ធិ នៅក្នុងការនាំអ្នកដទៃ ឲ្យទទួលអំណោយនៃព្រះគុណ។ គឺដូចដែលមានសេចក្តីចែងថា “មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie…
Read articleព្រះនាមដែលមានអំណាច
ឈ្មោះហៅក្រៅ ច្រើនតែបង្ហាញពីចំណុចដែលគួរឲ្យកត់សម្គាល់មួយចំនួន នៃបុគ្គលិកលក្ខណៈ ឬលក្ខណៈនៃកាយសម្បទារបស់មនុស្សម្នាក់ៗ។ កាលខ្ញុំនៅរៀននៅថ្នាក់បឋម មិត្តរួមថ្នាក់បានដាក់រហ័សនាមឲ្យខ្ញុំ ដោយឥតមេត្តាថា “អាមាត់ធំ” ដោយសារកាលនោះមាត់ខ្ញុំធំ មិនទាន់មានការលូតលាស់បានល្អ។ តែក្រោយមក ខ្ញុំមានចិត្តសប្បាយរីករាយ ពេលគេឈប់ហៅឈ្មោះខ្ញុំអញ្ចឹងទៀត។ ខ្ញុំមិនចូលចិត្តឈ្មោះហៅក្រៅនេះទេ តែខ្ញុំស្រឡាញ់ព្រះនាមរបស់ព្រះ ដែលបានបង្ហាញអំពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអង្គមានលក្ខណៈពិសេស និងអស្ចារ្យច្រើនណាស់ បានជាព្រះអង្គមានព្រះនាមជាច្រើន ដែលបង្ហាញអំពីសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ ឧទាហរណ៍ : អេឡូហ៊ីម មានន័យថា ព្រះខ្ពស់លើសអស់ទាំងព្រះ។ យេហូវ៉ា យីរេ ព្រះដែលផ្គត់ផ្គង់។ អែល សាដាយ ព្រះដ៏មានគ្រប់ចេស្តា។ យេហូវ៉ា រ៉ាហ្វា ព្រះដែលប្រោសឲ្យជា។ យេហូវ៉ា សាឡូម ព្រះនៃសន្តិភាព។ យេហូវ៉ា សាំម៉ា ព្រះដែលគង់ជាមួយ។ យេហូវ៉ា យ៉ាវេ ព្រះដែលមានក្តីស្រឡាញ់ និងស្មោះត្រង់ចំពោះសេចក្តីសញ្ញា។ ហេតុនេះហើយ បានជាអ្នកនិពន្ធសុភាសិតបានលើកទឹកចិត្តយើង ឲ្យចងចាំថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ពេលដែលយើងជួបការគំរាមកំហែង ហើយមានអារម្មណ៍ថាងាយរងគ្រោះ…
Read articleផ្ទុយនឹងការភ័យខ្លាច
ខ្ញុំនៅចាំថា កាលពីឆ្នាំ១៩៩១ ខ្ញុំបានមើលគេផ្សាយពត៌មានអំពីបដិវត្តន៍អហឹង្សា ដែលបានកើតឡើង នៅតាមដងផ្លូវនៃទីក្រុងមូស្គូ។ ថ្ងៃនោះ ជនជាតិរូស្ស៊ីដែលបានចម្រើនវ័យធំឡើង ក្នុងរបបកុម្មុយនីយផ្តាច់ការ ស្រាប់តែនាំគ្នាចេញមកដើរក្បួនតាមផ្លូវ ដោយភ្នែកសម្លក់រថក្រោះដែលនៅខាងមុខ ទាំងប្រកាស់ថា “យើងនឹងធ្វើអ្វីៗ ដោយប្រើសេរីភាពរបស់យើង”។ ពេលនោះ បណ្តាអ្នកដឹកនាំដែលនៅខាងក្នុងអគារ មិនមានទឹកមុខដូចហ្វូងមនុស្សដែលនៅខាងក្រៅទេ ដែលការនេះបានបង្ហាញថា នរណាពិតជាមានការភ័យខ្លាច ហើយនរណាដែលពិតជាមានសេរីភាព។ បន្ទាប់ពីបានមើលពត៌មាននេះហើយ ខ្ញុំក៏បាននឹកឃើញនិយមន័យរបស់ពាក្យ សេចក្តីជំនឿ ។ សេចក្តីជំនឿ គឺផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានការភ័យខ្លាចយ៉ាងពិតបា្រកដ បានរៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការភ័យខ្លាច។ ការអ្វីក៏ដោយដែលកើតឡើង ក៏បានចម្អែតការភ័យខ្លាចនោះ។ ចំណែកឯសេចក្តីជំនឿវិញ គឺមានលក្ខណៈផ្ទុយពីការភ័យខ្លាច។ អ្នកដែលមានពេញដោយក្តីជំនឿ រៀបចំជីវិតរបស់ខ្លួន តាមទស្សនៈនៃការមានទំនុកចិត្ត មិនមែនដោយការភ័យខ្លាចទេ។ ទោះបីជាស្ថានភាពក្នុងពេលបច្ចុប្បន្ន មានភាពវឹកវរយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែមានការឃុំគ្រងជីវិតយើងជានិច្ច។ ទោះបីជាយើងមានអារម្មណ៍ដូចម្តេចក៏ដោយ ក៏យើងនៅតែមានតម្លៃដ៏ពិត ចំពោះព្រះនៃសេចក្តីស្រឡាញ់។ តើមានការអ្វីខ្លះដែលយើងត្រូវភ័យខ្លាច បើសិនជាយើងពិតជាបាននៅជាប់ក្នុងព្រះមែន?ត្រង់ចំណុចនេះ សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយ៍ផង”(១យ៉ូហាន ៤:៤)។ គ្រីស្ទបរិស័ទបានអធិស្ឋានជាញឹកញាប់ថា សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ តើនឹងមានអ្វីកើតឡើង បើសិនជាយើងរស់នៅ ដោយជំនឿថា…
Read articleមើលទៅឯភ្នំ
គេអាចមើលឃើញទីក្រុងរីអូ ដឺ ចេនេរ៉ូ នៃប្រទេសប្រេស៊ីល ពីលើកំពូលភ្នំ ខរខូវ៉ាដូ ដែលនៅលើកំពូលភ្នំនោះ មានរូចចម្លាក់ព្រះគ្រីស្ទ ដ៏ជាព្រះប្រោសលោះ ដែលស្ថិតក្នុងចំណោមរូបចម្លាក់ព្រះគ្រីស្ទដែលខ្ពស់ជាងគេ ក្នុងពិភពលោក។ រូបចម្លាក់នេះមានកម្ពស់ ២៨ម៉ែត្រ និងមានទម្ងន់៦៣៥តោន។ គេអាចមើលឃើញរូបចម្លាក់មួយនេះ ទាំងយប់ថ្ងៃ ពីទីកន្លែងស្ទើរតែទាំងអស់ ក្នុងទីក្រុងរីអូ។ ដូចនេះ គេគ្រាន់តែងាកទៅរកភ្នំនោះតែបន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោសលោះហើយ។ យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះគ្រីស្ទមិនគ្រាន់តែជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែព្រះអង្គក៏ជាព្រះអាទិករនៃចក្រវាលទាំងមូល គឺដូចដែលមានចែងយ៉ាងច្បាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១២១។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានលើកទឹកចិត្តយើង ឲ្យងើបភ្នែកមើលទៅឯភ្នំ ហើយសួរថា តើសេចក្តីជំនួយជួយដល់យើងមកពីណា “សេចក្តីជំនួយរបស់យើងមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ មានតែព្រះអង្គទេ ដែលអាចប្រទានកម្លាំងដល់យើង និងនាំផ្លូវយើងគ្រប់ជំហាន ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្លងកាត់លោកិយដ៏គ្រោះថ្នាក់ និងមានពេញដោយបញ្ហា។ យើងងើបភ្នែកឡើង ឆ្ពោះទៅរកព្រះ ដែលមើលថែរយើង(ខ.៣) ការពារយើង (ខ.៥-៦) ហើយគ្របបាំងយើងដោយស្រមោល ទោះជាមានគ្រោះភ័យអ្វីក៏ដោយ។ ព្រះអង្គថែរក្សាយើងឲ្យរួចពីការអាក្រក់ ហើយមើលថែរព្រលឹងយើង ឲ្យមានសុវត្ថិភាពអស់កល្បជានិច្ច(ខ.៧-៨)។ យើងងើបភ្នែកឡើង ទៅរកព្រះដ៏ប្រោសលោះ និងព្រះអាទិករនៃយើង ដោយសេចក្តីជំនឿ។…
Read articleការសួរសំណួរផ្សេង
ពេលដែលជីវិតយើងជួបសោកនាដកម្ម មានសំណួរជាច្រើនបានចោទឡើង។ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ យើងប្រហែលជាទូលសួរព្រះ នូវសំណួរជាច្រើន ដែលមានដូចជា “ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យមានរឿងនេះកើតឡើង?” “តើវាជាកំហុសរបស់អ្នកណា?” “តើព្រះអង្គជ្រាបទេថា ទូលបង្គំឈឺចាប់ប៉ុណ្ណា?” សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលកូនស្រីរបស់ខ្ញុំស្លាប់យ៉ាងសោកសៅ ខ្ញុំក៏បានសួរសំណួរដូចនេះផងដែរ។ ព្រះគម្ពីរយ៉ូបបានកត់ទុកនូវសំណួរ ដែលលោកយ៉ូបបានសួរ ពេលគាត់កំពុងអង្គុយរៀបរាប់ពីទុក្ខវេទនារបស់គាត់ ដល់មិត្តសំឡាញ់ទាំងឡាយ។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បានជាគាត់សួរថា “ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ”(៣:២០)។ ក្រោយមក គាត់ក៏បានសួរទៀតថា “តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់”(៦:១១)។ “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ក្នុងលោកិយនេះ មានមនុស្សជាច្រើន បានឈរនៅទីបញ្ចុះសពរបស់អ្នកដែលឆាប់លាចាកលោក ហើយពួកគេក៏បានសួរសំណួរ ស្រដៀងនឹងសំណួរលោកយ៉ូបផងដែរ។ ប៉ុន្តែ ពេលដែលអ្នកបានអានកណ្ឌគម្ពីរយ៉ូប រហូតដល់ចុងបញ្ចប់ អ្នកនឹងមានការភ្ញាក់ផ្អើល។ ពេលដែលព្រះអម្ចាស់ឆ្លើយតប ចំពោះលោកយ៉ូប(ជំពូក ៣៨-៤១) គឺព្រះអង្គបានឆ្លើយតប តាមរបៀបដែលគេមិននឹកស្មានដល់។ ព្រះអង្គក៏បានកែប្រែស្ថានការណ៍ ហើយសួរលោកយ៉ូបវិញ ដោយសំណួរផ្សេង ដែលបង្ហាញពីប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ។ គឺសំណួរអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលមានដូចជា ផែនដី…
Read article