ចម្រើនកម្លាំងដៃទូលបង្គំ

លោកលី ក្វាន់ យូ(Lee Kuan Yew) ដែលជានាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសសឹង្ហបូរី ជាបុរសដែលគេបានទទួលស្គាល់ថា បានកសាងប្រទេសសឹង្ហបូរី ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ ក្នុងអំឡុងពេលនៃការដឹកនាំរបស់គាត់ ប្រទេសសឹង្ហបូរីបានក្លាយជាប្រទេសអ្នកមាន និងមានភាពសប្បូរសប្បាយ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍ខ្លាំងបំផុត ក្នុងទ្វីបអាស៊ី។ មានពេលមួយគេបានសួរគាត់ថា តើគាត់ធ្លាប់មានអារម្មណ៍ថា ចង់បោះបង់ការដឹកនាំរបស់គាត់ចោលដែរឬទេ ពេលដែលគាត់ប្រឈមមុខនឹងការរិះគន់ និងឧបស័គ្គជាច្រើន ក្នុងអំឡុងពេលនៃការដឹកនាំប្រទេសសឹង្ហបូរីជាច្រើនឆ្នាំ។ គាត់ក៏បានឆ្លើយប្រាប់គេថា គាត់បានធ្វើការប្តេជ្ញាចិត្តហើយ គឺមិនព្រមចុះចាញ់ឡើយ ដរាបដល់អស់ជីវិត។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីលោកនេហេមា ដែលបានដឹកនាំការជួសជុលកំផែងក្រុងយេរូសាឡិម ដោយមិនព្រមបោះបង់ការប្តេជ្ញាចិត្តរបស់ខ្លួន។ គាត់បានប្រឈមមុខនឹងការវាយប្រហារដោយពាក្យសម្តី និងការគំរាមកំហែង ពីពួកខ្មាំងសត្រូវ នៅគ្រប់ទិសទី ហើយប្រជាជនគាត់ក៏បានប្រព្រឹត្ត ដោយអយុត្តិធម៌ចំពោះគាត់ផងដែរ(នេហេមា ៤-៥)។ ខ្មាំងសត្រូវរបស់គាត់ ថែមទាំងបាននិយាយបញ្ឆិតបញ្ឆៀងថា គាត់មានគម្រោងបះបោរ ចង់ឡើងធ្វើស្តេច(៦:៦-៧)។ គាត់ក៏បានស្វែងរកជំនួយមកពីព្រះ ហើយទន្ទឹមនឹងនោះគាត់ប្រើវិធីសាស្ត្រការពារខ្លួន។ ទោះជាមានឧបស័គ្គក៏ដោយ ក៏គាត់នៅតែបន្តការសាងសង់ រហូតដល់បានសម្រេចក្នុងរយៈពេល៥២ថ្ងៃ(៦:១៥)។ ប៉ុន្តែ កិច្ចការរបស់លោកនេហេមា មិនបានចប់តែប៉ុណ្ណឹងទេ។ គាត់បានលើកទឹកចិត្តពួកអ៊ីស្រាអែលឲ្យសិក្សាព្រះគម្ពីរ ថ្វាយបង្គំព្រះ ហើយកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ បន្ទាប់ពីគាត់បំពេញការងារជាចៅហ្វាយស្រុកយូដា អស់រយៈពេល១២ឆ្នាំ(៥:១៤) គាត់ក៏បានវិលត្រឡប់មកវិញ ដើម្បីពិនិត្យមើលកំណែរទម្រង់ដែលគាត់បានឲ្យគេអនុវត្ត(១៣:៦)។…

Read article
ការសម្រាកយ៉ាងសុខសាន្ត

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងប្រាយអិន(Brian) កូនប្រុសរបស់ខ្ញុំ បាននាំគ្នាដឹកជញ្ជូនសម្ភារៈមួយចំនួន ទៅកសិដ្ឋានរបស់មិត្តភក្តិយើងម្នាក់ នៅតំបន់ដាច់ស្រយ៉ាលក្នុងរដ្ឋអ៊ីដាហូ។ គេមិនមានផ្លូវថ្នល់ សម្រាប់បើកឡានចូលក្នុងតំបន់នោះទេ គឺមានតែផ្លូវលំ ដែលឡានរបស់ខ្ញុំមិនអាចបើកបរបាន។ ដូចនេះ លោករ៉ាប(Ralph) ដែលជាអ្នកគ្រប់គ្រងវ័យក្មេង របស់កសិដ្ឋាននោះ ក៏បានឲ្យយើងឈប់នៅចុងផ្លូវ ដើម្បីឲ្យគាត់មកទទួលយើង ដោយរទេះសេះ ដែលអូសទាញដោយសត្វលាកាត់មួយគូ។ នៅតាមផ្លូវទៅកាន់កសិដ្ឋាននោះ ខ្ញុំក៏បាននិយាយគ្នាលេងជាមួយលោករ៉ាប ហើយខ្ញុំក៏បានដឹងថា គាត់បានរស់នៅក្នុងដីកសិដ្ឋាននោះពេញមួយឆ្នាំៗ។ ខ្ញុំក៏បានសួរគាត់ថា “នៅរដូវរងា តើអ្នកមានការពិបាកក្នុងការរស់នៅទេ?” ខ្ញុំសួរដូចនេះ ព្រោះខ្ញុំដឹងថា នៅតំបន់ដាច់ស្រយ៉ាលដូចនេះ  រដូវរងារគឺមានរយៈពេលវែង ហើយមានការពិបាកណាស់ ហើយម្យ៉ាងទៀត កសិដ្ឋានមិនមានអគ្គីសនី ឬសេវាទូរស័ព្ទទេ  គឺមានតែវិទ្យុទាក់ទងផ្កាយរណប។ គាត់ក៏បាននិយាយយឺតៗថា “ជាការពិតណាស់ នៅទីនេះមានសភាពស្ងប់ស្ងាត់ល្អណាស់”។ នៅថ្ងៃ ដែលយើងទទួលរងសំពាធគ្រប់បែបយ៉ាង ក្នុងការរស់នៅ ជួនកាល យើងស្រេកឃ្លានសន្តិភាព និងភាពស្ងប់ស្ងាត់។ បរិយ៉ាកាសមានសម្លេងរំខានច្រើនពេក ហើយក៏មានមនុស្សនៅក្បែរយើងច្រើនពេក បានជាយើងចង់ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ តើយើងអាចរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកឬទេ? ជាការពិតណាស់ យើងពិតជាអាចរកបានកន្លែងស្ងប់ស្ងាត់។  ពេលយើងអាចចំណាយពេលមួយភ្លែត  ដើម្បីជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់ …

Read article
ការឆ្លើយតប ចំពោះការស្រែករកជំនួយ

កាលចៅៗរបស់ខ្ញុំនៅក្មេង កូនប្រុសខ្ញុំបាននាំពួកគេ ទៅកន្លែងមើលខ្សែភាពយន្តគំនូរជីវចលរឿង ស្តេចតោ ។ ពេលយើងមើលដល់វគ្គដែលកូនតោស៊ីមបា(Simba) ឈរមើលស្តេច មូហ្វាសា(Mufasa) ជាបិតាខ្លួន ដេកស្លាប់ ដោយសារឪពុកមាររបស់វា បានសម្លាប់ វាក៏មានការភ័យខា្លច ហើយស្រែកថា “ជួយផង ជួយផង ជួយផង!” ពេលនោះ ចៅប្រុសរបស់ខ្ញុំដែលកំពុងឈរនៅលើកៅអី មើលរឿងនេះ ក្នុងរោងភាពយន្ត ក៏បានស្រែកថា “ហេតុអ្វីក៏គ្មាននរណាជួយគាត់?” រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ក្នុងបទគម្ពីរសញ្ញាចាស់ មានរឿងជាច្រើន ដែលនិយាយអំពីរាស្រ្តរបស់ព្រះស្រែករកជំនួយ។ ទោះបីជាពួកគេបាននាំឲ្យមានទុក្ខលំបាកនោះដោយខ្លួនឯង ដោយសារអំពើអាក្រក់របស់ខ្លួនក៏ដោយ ក៏ព្រះទ្រង់នៅតែសព្វព្រះទ័យនឹងជួយពួកគេ។ កាលនោះ ហោរាអេសាយ ត្រូវតែយកដំណឹងអាក្រក់ជាច្រើន មកប្រកាស់ប្រាប់ពួកបណ្តាជន តែទន្ទឹមនឹងនោះ គាត់បានផ្តល់នូវការធានាដល់ពួកគេថា “ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង … ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែកកាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង”(អេសាយ ៣០:១៨-១៩)។ តែព្រះទ្រង់ច្រើនតែសព្វព្រះទ័យ ឲ្យរាស្រ្តរបស់ទ្រង់ ទៅជួយដល់អ្នកដែលស្រែករកជំនួយ(អេសាយ ៥៨:១០)។ នៅថ្ងៃនេះ មានមនុស្សជាច្រើន ដែលកំពុងតែត្រូវការជំនួយ។ យើងមានអភ័យឯកសិទ្ធិដ៏ពិសេសឲ្យទ្រង់ប្រើ…

Read article
ពេលដែលគេមិនអត់ទោសឲ្យយើង

មានពេលមួយ ខ្ញុំបានញាំអាហារថ្ងៃត្រង់ ជាមួយបុរសពីរនាក់ ដែលបានបើកចំហរចិត្តទទួលព្រះគ្រីស្ទ កាលពួកគេកំពុងជាប់ឃុំ ក្នុងពន្ធនាគា។ បុរសដែលមានវ័យក្មេងជាងគេ មានការបាក់ទឹកចិត្ត ពេលដែលគាត់ដឹងថា គ្រួសារដែលគាត់បានចូលលួចរបស់របរកាលពីមុន មិនព្រមអត់ឱនទោសឲ្យគាត់ទេ។ បុរសដែលមានវ័យចាស់ជាងគេ ក៏បាននិយាយថា “ខ្ញុំបានប្រព្រឹត្តបទឧក្រិដ្ឋ ដោយហឹង្សាមកលើគ្រួសារមួយ។ រហូតមកដល់ពេលនេះ ហេតុកាណ៍នោះ នៅតែបន្តបន្លាចខ្ញុំ ហើយមានផលប៉ះពាល់មកលើគ្រួសារមួយនោះ រហូតមកដល់សព្វថ្ងៃ។ ពួកគេមិនបានអត់ទោសឲ្យខ្ញុំទេ… ពីព្រោះពួកគេមានការឈឺចាប់ជាពន់ពេក។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍ថា លែងចង់ធ្វើអ្វីទៀត ដោយសារតែការស្រេកឃ្លានចង់បានការអត់ទោសពីគេ”។ “បន្ទាប់មក ថ្ងៃមួយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងតែបន្ថែមភាពអាត្មានិយម ពីលើភាពឈឺចាប់របស់ខ្លួនឯងហើយ។ ការដែលខ្ញុំចង់ឲ្យគេអត់ទោសឲ្យ គឺជាការរំពឹងចង់បានច្រើនពេក។ ខ្ញុំក៏ងាកមកផ្តោតទៅលើការប្រោសរបួសពីអតីតកាលឲ្យជាវិញ។ ខ្ញុំត្រូវចំណាយពេលមួយរយៈ ទំរាំតែអាចដឹងថា ការដែលពួកគេត្រូវអត់ទោសឲ្យខ្ញុំឬអត់ គឺជារឿងរបស់ពួកគេ ជាមួយនឹងព្រះ”។ បុរសដែលមានវ័យក្មេងជាង ក៏បានសួរថា “តើឲ្យខ្ញុំអត់ទ្រាំម្តេចនឹងបាន?” បុរសដែលមានវ័យចាស់ជាង ក៏បានពន្យល់ថា ព្រះបានធ្វើសម្រាប់គាត់ នូវការអ្វីដែលគាត់មិនសមនឹងទទួល ហើយអ្នកដទៃក៏មិនអាចធ្វើកិច្ចការនោះ សម្រាប់គាត់បាន គឺទ្រង់បានសុគត ដើម្បីលោះបាបយើង ហើយទ្រង់បានសន្យាថា ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់នឹងដកបាបរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ទំនុកដំកើង ១០៣:១២)…

Read article
បន្ទុះដ៏អស្ចារ្យ

ក្នុងសៀវភៅដែលមានចំណងជើងថា ការថើបរបស់អ្នកស្រីខេធី អ្នកស្រីខេធី ដាវីស(Katie Davis) បានរំឭកឡើងវិញ នូវក្តីអំណរដែលគាត់មាន ក្នុងការផ្លាស់ទៅរស់នៅប្រទេសយូហ្កាន់ដា ហើយបានយកក្មេងស្រីជនជាតិយូហ្កាន់ដាជាច្រើននាក់មកចិញ្ចឹម។ ថ្ងៃមួយ ក្នុងចំណោមកូនចិញ្ចឹមរបស់គាត់ មានម្នាក់បានសួរគាត់ថា “ម៉ាក់ បើកូនយាងព្រះយេស៊ូវ ឲ្យចូលគង់ក្នុងចិត្តកូន តើកូននឹងផ្ទុះឬទេ?” ពីដំបូង អ្នកស្រីខេធីឆ្លើយថា “កូននឹងមិនផ្ទុះទេ”។ ពេលព្រះយេស៊ូវយាងចូលគង់ក្នុងចិត្តយើង មានន័យថា យើងបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏សំខាន់ខាងវិញ្ញាណហើយ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានគិតអំពីសំណួរនោះ ឲ្យបានស៊ីជម្រៅ គាត់ក៏បានពន្យល់ប្រាប់នាងថា ពេលដែលយើងសម្រេចចិត្តថ្វាយជីវិត និងចិត្តយើងដល់ព្រះយេស៊ូវ “យើងនឹងផ្ទុះចេញជាសេចក្តីស្រឡាញ់ ក្តីអាណិត ហើយមានចិត្តឈឺចាប់ ជាមួយអ្នកដែលកំពុងឈឺចាប់ ហើយអរសប្បាយជាមួយអ្នកដែលអរសប្បាយ”។ បានសេចក្តីថា ពេលយើង ស្គាល់ព្រះគ្រីស្ទ ទ្រង់នាំឲ្យយើងយកចិត្តទុកដាក់ ចំពោះមនុស្ស នៅក្នុងជីវិតយើង។ ព្រះគម្ពីរបានបង្គាប់យើង ឲ្យ“អរសប្បាយ ជាមួយនឹងអ្នកណាដែលអរសប្បាយ ហើយយំជាមួយនឹងអ្នកណាដែលយំ”(រ៉ូម ១២:១៥)។ យើងអាចបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ យ៉ាងដូចនេះបាន គឺដោយសារព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្តយើង។ ពេលយើងទទួលព្រះគ្រីស្ទ ព្រះវិញ្ញាណបរិសុទ្ធយាងចូលគង់ក្នុងចិត្តយើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “កាលអ្នករាល់គ្នាបានជឿហើយ នោះទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា”(អេភេសូរ ១:១៣)។…

Read article
អ្វី​ដែល​នាំឲ្យ​បែរទៅរកព្រះ

នៅបន្ទាត់ទីមួយនៃបទគោរពទង់ជាតិរបស់ប្រទេសហ្គាណា គេច្រៀងថា “សូមព្រះអម្ចាស់ ប្រទានពរមាតុភូមិយើង”។ នៅក្នុងចម្រៀងជាតិរបស់ប្រទេសដទៃទៀត នៅទ្វីបអាហ្រ្វិក មានឃ្លាដែលគេច្រៀងថា “ឱប្រទេស យូហ្គាន់ដា សូមព្រះថែរក្សាអ្នក” នៅប្រទេសអាហ្រ្វិកខាងត្បូង គេច្រៀងថា “ឱព្រះអម្ចាស់ សូមប្រទានពរប្រជាជាតិយើងខ្ញុំ” ហើយនៅប្រទេសនីហ្សេរីយ៉ាវិញ គេច្រៀងថា “ឱព្រះអាទិករ សូមនាំផ្លូវយើងខ្ញុំ ទៅរកគោលដៅដ៏ថ្លៃថ្លា”។ នៅអាមេរិក ចម្រៀងជាតិគឺជាសេចក្តីអធិស្ឋាន ដែលបិតាជាតិអាមេរិក បានតាក់តែង ដើម្បីសូមឲ្យព្រះទ្រង់ ប្រទានពរដល់ទឹកដី និងប្រជាជនរបស់ខ្លួន។ បទចម្រៀចជាតិរបស់ប្រទេសជាច្រើន នៅអាហ្រ្វិក និងនៅតំបន់ដទៃទៀត បានចង្អុលបង្ហាញប្រាប់គេថា ព្រះទ្រង់ជាព្រះអាទិករ និងអ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនោះ នៅបន្ទាត់ដទៃទៀត នៃចម្រៀងជាតិរបស់ប្រទេសទាំងនោះ ក៏មានការអំពាវនាវឲ្យមានការផ្សះផ្សា ការផ្លាស់ប្តូរ និងក្តីសង្ឃឹម សម្រាប់ប្រជាជន ដែលជាញឹកញាប់មានការបែកបាក់គ្នា ដោយសារមានដើមកំណើត និន្នាការនយោបាយ និងសង្គមខុសគ្នា។ ប៉ុន្តែ សព្វថ្ងៃ មានអ្នកដឹកនាំ និងប្រជាពលរដ្ឋ នៅតាមប្រទេសជាច្រើន បានភ្លេចព្រះ ហើយមិនបានរស់នៅ ឲ្យស្របតាមចម្រៀងជាតិរបស់ខ្លួន ជាពិសេសនៅពេលដែលការរស់នៅ មានភាពសុខស្រួល។ ប៉ុន្តែ ហេតុអ្វីបានជាទាល់តែមានសង្គ្រាម…

Read article