មិនឥតប្រយោជន៍
ថ្ងៃមួយ ពេលដែលរ៉ូបឺត(Robert) កូនប្រុសរបស់ខ្ញុំ កំពុងធ្វើកិច្ចការសាលានៅផ្ទះ គាត់ក៏បានទម្លាក់ខ្មៅដៃចោល ទាំងលាន់មាត់ថា “លំហាត់នេះពិបាកពេក ខ្ញុំធ្វើមិនកើតទេ!” រ៉ូបឺតជាក្មេង ដែលមានអាយុ៩ឆ្នាំ ដែលមានបញ្ហាខួរក្បាល ធ្វើឲ្យគាត់ពិបាករៀនសូត្រ។ ការរៀនអាន សរសេរ និងប្រកបពាក្យ ហាក់ដូចជាមិនអាចឲ្យគាត់ធ្វើបានទេ។ តែយ៉ាងហោចណាស់ យើងទទួលបាននូវដំណោះស្រាយមួយ ដែលតម្រូវឲ្យយើងមានការតស៊ូ។ គឺខ្ញុំ និងភរិយារបស់ខ្ញុំ ត្រូវអនុវត្តនូវការអាន និងប្រកបពាក្យជាមួយគាត់ ជារៀងរាល់ពេលល្ងាច ឲ្យបាន២០នាទី ដោយគ្មានការអាក់ខាន។ ជួនកាល យើងហាក់ដូចជា មិនមានអារម្មណ៍នឿយហត់ មិនចង់អនុវត្តទៀតទេ ហើយមានពេលខ្លះ យើងមានអារម្មណ៍អស់សង្ឃឹម ដោយមិនឃើញមានការរីកចម្រើនអ្វីសោះ។ ប៉ុន្តែ យើងបានប្តេជ្ញាចិត្តថា នឹងជួយបង្រៀនឲ្យគាត់ចេះអាន តាមអាយុរបស់គាត់ និងតាមដានការរីកចម្រើនតាមវ័យរបស់គាត់ បានជាយើងខិតខំតយុទ្ធឥតឈប់ឈរ។ កន្លងបាន២ឆ្នាំកន្លះ គ្រប់ទាំងដំណក់ទឹកភ្នែក និងការតស៊ូរបស់យើង គឺហាក់ដូចជាមិនឥតប្រយោជន៍ទេ។ រ៉ូបឺតក៏បានចេះអាន និងប្រកបពាក្យ។ ហើយខ្ញុំ និងភរិយារបស់ខ្ញុំក៏រៀនបាននូវការអត់ធ្មត់ផងដែរ។ សាវ័កប៉ុលបានទទួលរងនូវទុក្ខលំបាកគ្រប់បែបយ៉ាង ពេលដែលគាត់ខិតខំមមុលទៅរកគោលដៅ នៃការផ្សាយដំណឹងល្អ អំពីព្រះយេស៊ូវ ដល់អ្នកដែលមិនទាន់បានឮ។ គេបានធ្វើទុក្ខបៀតបៀន វាយដំ និងដាក់គុកគាត់…
Read articleចេញពីភាពងងឹត
លោកអេសាភជាអ្នកនិពន្ធទំនុកដំកើង ជំពូក ៧៧ ដែលនិយាយ អំពីសេចក្តីទំនួញ។ តើគាត់បានជួបទុក្ខលំបាក និងភាពអស់សង្ឃឹមយ៉ាងណា បានជាគាត់និពន្ធទំនុកនេះឡើង? ប៉ុន្តែ កន្លងមក ខ្ញុំធ្លាប់ឮ ហើយក៏ធ្លាប់មានទំនួញស្រដៀងនឹងគាត់ដែរ។ កាលពីបួនដប់ឆ្នាំមុន ចាប់តាំងពីពេលដែលកូនស្រីរបស់ខ្ញុំលាកចាកលោកទៅ មានមនុស្សជាច្រើនដែលបានជួបការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្ញុំដែរ បានចែកចាយអំពីអារម្មណ៍ដ៏សែនឈឺចាប់ដល់ខ្ញុំ ដូចបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលមានដូចជា ការបន្លឺសំឡេងអំពាវនាវដល់ព្រះ(ខ.១), ការប្រទូលដៃឡើងឥតឈប់ឈរ(ខ.២), ការនឹកដល់ព្រះ ពេលមានចិត្តទុរន់ទុរា ទាំងនឹកជញ្ជឹងផង(ខ.៣), ការអត់ទ្រាំនឹងសេចក្តីទុក្ខជាទម្ងន់(ខ.៤), ការឱនក្រាប ទាំងឆ្ងល់ថា តើទ្រង់បានបោះបង់យើងចោលហើយឬ(ខ.៧), ការខ្លាចទ្រង់មិនគោរពតាមព្រះបន្ទូលសន្យា(ខ.៨) ការខ្លាចទ្រង់អស់ក្តីមេត្តា(ខ.៨)។ ប៉ុន្តែ នៅក្នុងខ.១០ អ្វីៗក៏បានប្រែជាល្អប្រសើរឡើងវិញ សម្រាប់លោកអេសាភ ពេលដែលគាត់នឹកចំា អំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើសម្រាប់គាត់។ គាត់បានងាកមកគិត អំពីសេចក្តីស្រឡាញ់របស់ទ្រង់ ទាំងនឹកចាំ អំពីការអ្វីដែលទ្រង់បានធ្វើ ជាពិសេស គឺការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម ក៏នឹករឭកអំពីភាពធំប្រសើររបស់ទ្រង់ ឫទ្ធានុភាព និងការប្រោសលោះ ដែលទ្រង់បានធ្វើ នៅកណ្តាលទាំងសាសន៍។ ភាពអស់សង្ឃឹមកើតមានជាធម្មតា ក្នុងជីវិតយើង ហើយយើងក៏មិនងាយនឹងទទួលបាននូវដំណោះស្រាយដែរ។ តែពេលដែលយើងកំពុងស្ថិតក្នុងភាពងងឹត យើងគួរនឹកចាំអំពីសិរីល្អ ព្រះចេស្តា អំណាច និងសេចក្តីស្រឡាញ់របស់ទ្រង់…
Read articleអ្នកនិទានរឿង
នៅក្រោយសម័យសង្រ្គាមស៊ីវិលអាមេរិក(ឆ្នាំ១៨៦១ ដល់ ១៨៦៥) លោកលូវ វ៉លលេស(Lew Wallace) ដែលជាឧត្តមសេនីយនៃរដ្ឋសហព័ន្ធ បានបម្រើការជាអភិបាលនៃទឹកដីញូមិចស៊ីកូ ដែលកាលនោះ ញូមិចស៊ីកូមិនទាន់ក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ដោយសារគាត់បានធ្វើការនៅទីនោះ គាត់ក៏បានមានទំនាក់ទំនងជាមួយមនុស្សល្បីៗជាច្រើន ក្នុងសង្គមខៅប៊យ បាញ់បោះសេរី ក្នុងតំបន់ខាងលិចនៃសហរដ្ឋអាមេរិក ដែលមានដូចជាលោក ប៊ីលី ដឺ ឃីត(Billy the Kid) និងលោកមេតំរួត ផាត ហ្ការេត(Pat Garrett) ជាដើម។ គឺនៅតំបន់នោះហើយ ដែលលោកវ៉លលេសបាននិពន្ធសៀវភៅ ដែលមានចំណងជើងថា “ប៊េន ហរ : រឿងនិទាន អំពីព្រះគ្រីស្ទ” ដែលអ្នកខ្លះបានហៅសៀវភៅនេះថា “សៀវភៅគ្រីស្ទបរិស័ទ ដែលមានឥទ្ធិពលបំផុត” ក្នុងសតវត្សរ៍ទី១៩។ លោកវលលេសបានធ្វើជាសាក្សី ដែលបានឃើញផលវិបាកដ៏អាក្រក់បំផុត ដែលអំពើបាបមានចំពោះមនុស្សជាតិ ពេលដែលគាត់បានឃើញអំពើហឹង្សាក្នុងសង្រ្គាមស៊ីវិល និងក្នុងសង្គមខោប៊យបាញ់បោះសេរី។ ក្នុងជីវិត និងសៀវភៅដែលលក់ដាច់បំផុតរបស់លោកវលលេស គាត់បានដឹងថា មានតែរឿងដែលនិយាយអំពីព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ដែលមានអំណាចនាំឲ្យមនុស្សទទួលការប្រោះលោះ និងការផ្សះផ្សាឲ្យជានឹងព្រះវិញ។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ជីវិតយើងឈានដល់កម្រឹតដែលប្រសើរបំផុត នៅពេលដែលព្រះ “ប្រោសឲ្យយើងរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ…
Read articleបាវចនារបស់អ្នក
មានរឿងនិទានមួយបានដំណាលថា មានគ្រួសារមួយរស់នៅ ក្នុងរូងភ្នំ ដោយបុរសជាឪពុកនៃគ្រួសារនោះជឿថា គ្មានកន្លែងណាទៀតដែលមានសុវត្ថិភាព ជាងរូងភ្នំឡើយ។ ពេលយប់ឡើង ក្រុមគ្រួសាររបស់គាត់តែងតែគេងនៅជុំគ្នា ដើម្បីឲ្យគាត់អាចការពារពួកគេ។ គាត់យល់ថា កូនស្រីដែលមានវ័យជំទង់របស់គាត់ គួរតែឈប់ចង់ធ្វើដំណើរផ្សងព្រេង ព្រោះវាគ្រាន់តែអាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ក្រុមគ្រួសារគាត់ ឲ្យមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ជានិច្ច ហើយក៏បានយកទស្សនៈនេះធ្វើជាការបាវចនាសម្រាប់គ្រួសារគាត់។ ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ចូរកុំខ្លាចឡើយ”។ ទ្រង់បានមានបន្ទូលដូចនេះ ទៅកាន់លោកស៊ីម៉ូន ពេលទ្រង់ត្រាស់ហៅគាត់ឲ្យដើរតាមទ្រង់(លូកា ៥:១០)។ ពេលលោកយ៉ៃរ៉ូស ជាមេសាលាប្រជុំ ដែលមានកូនស្រីម្នាក់ឈឺជិតស្លាប់ មករកទ្រង់ ទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយមានបន្ទូលថា “កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ”(៨:៥០)។ បទគម្ពីរលូកា ជំពូក១២ បាន កត់ត្រាផងដែរថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សកុំឲ្យមានការភ័យខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ លើសសត្វចាបជាច្រើនដង(ខ.៧)។ ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់ក៏បានប្រាប់ពួកស្រ្តីដែលបានមកផ្នូរទ្រង់ថា “កុំខ្លាចអី!”(ម៉ាថាយ ២៨:១០)។ ការភ័យខ្លាចជាអារម្មណ៍ ដែលមនុស្សគ្រប់គ្នាមានជាធម្មតា។ យើងមានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ បារម្ភអំពីការខ្វះខាត និងអំពីពេលអនាគត ដែលយើងមិនដឹងថា នឹងទៅជាយ៉ាងណា។ តើធ្វើដូចម្តេចឲ្យយើងអាចរៀន ឲ្យមានជំនឿ? ព្រះអម្ចាស់បានប្រទានយើង នូវគ្រឹះ…
Read articleមិនទាន់យឺតពេល
មានពាក្យស្លោកនៅក្នុងភាសាជាច្រើន ដែលនិយាយអំពីការពិបាក នៅក្នុងការកែប្រែទម្លាប់ដែលបានចាក់ឫសចូលជ្រៅតាំងពីយូរ។ ក្នុងភាសាអង់គ្លេស គេតែងនិយាយថា “អ្នកមិនអាចបង្រៀនឆ្កែកញ្ចាស់ ឲ្យចេះស្តាប់បញ្ជាថ្មីៗបានឡើយ”។ រីឯសុភាសិតបារាំងវិញ គឺបានពោលថា “អ្នកមិនអាចបង្រៀនសត្វស្វាកញ្ចាស់ ឲ្យចេះញាក់មុខញាក់មាត់បានឡើយ”។ ចំណែកឯក្នុងភាសាអេស្ប៉ាញវិញ គេមានសុភាសិតមួយពោលថា “សត្វសេកដែលចាស់ហើយ គឺមិនអាចរៀននិយាយបានទេ”។ មានពេលមួយព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា គាត់ត្រូវតែ “កើតជាថ្មី” ដើម្បីឲ្យបាន “ឃើញនគរព្រះ”។ គាត់ក៏បានទូលសួរទ្រង់ថា “ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ?”(យ៉ូហាន ៣:៣-៤)។ ត្រង់ចំណុចនេះ លោកមើរីល ធេននី(Merrill Tenney) ដែលជាសាស្ត្រាចារ្យ និងអ្នកនិពន្ធ បានយល់ថា អ្វីដែលលោកនីកូនដេមបាននិយាយនោះ គឺប្រហែលជាចង់មានន័យថា “ទូលបង្គំទទួលស្គាល់ថា ទូលបង្គំត្រូវកើតជាថ្មីមែន តែទូលបង្គំមានវ័យចាស់ណាស់ទៅហើយ តើឲ្យទូលបង្គំមានការផ្លាស់ប្រែយ៉ាងដូចម្តេចកើត? ជីវិតទូលបង្គំបានចាក់ឫសជាប់នឹងទម្លាប់ចាស់ហើយ។ ទូលបង្គំដឹងច្បាស់ថា មិនអាចចាប់កំណើតខាងសាច់ឈាមម្តងទៀតទេ ហើយការចាប់កំណើតជាថ្មីខាងផ្លូវចិត្តកាន់តែមិនអាចទៅរួច … និយាយរួម ទូលបង្គំគ្មានសង្ឃឹមថា នឹងអាចកើតជាថ្មីបានទេ?” ព្រះយេស៊ូវក៏បានឆ្លើយតបនឹងគាត់ ដោយមានបន្ទូលផងដែរថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(ខ.១៦)។ ដូចនេះ…
Read articleលិខិតនៃសេចក្តីស្រឡាញ់
ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។ មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។ លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង? គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ ដ៏មានពរ អស់កល្បជានិច្ច?”…
Read article