ចេញពីទឹកដីអេស៊ីព្ទ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅលេងផ្ទះម្តាយរបស់ខ្ញុំ កាត់តាមរដ្ឋអូហៃយ៉ូ។ ពេលយើងទៅដល់ទីក្រុងកូឡំបឺស យើងក៏បានទទួលពត៌មានដាស់តឿន អំពីខ្យល់កួចថូនេដូ។ ភ្លាមៗនោះ អ្វីៗស្រាប់តែមានការប្រែប្រួល ហើយយើងភ័យខ្លាចកូនៗរបស់យើងមានគ្រោះថ្នាក់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្ថានភាពរបស់គ្រួសារលោកយ៉ូសែប ពេលដែលគាត់ និងនាងម៉ារា ព្រមទាំងព្រះឱរសយេស៊ូវត្រូវធ្វើដំណើរភៀសខ្លួនទៅនគរអេស៊ីព្ទ។ ស្តេចហេរ៉ូឌ បានគំរាមកំហែងជីវិតពួកគេ ពេលដែលស្តេចអង្គនេះព្យាយាមតាមសម្លាប់បុត្រតូចរបស់ពួកគេ។ ចូរយើងនឹកស្រមៃថា ពួកគេមានការភ័យខ្លាចប៉ុណ្ណា ពេលដែលបានដឹងថា “ហេរ៉ូឌនឹងរកសម្លាប់បុត្រតូច”(ម៉ាថាយ ២:១៣)។ តាមធម្មតា ក្នុងពិធីបុណ្យណូអែល យើងច្រើនតែនឹកចាំ អំពីទិដ្ឋភាពដែលមានសត្វគោឱនក្បាល ហើយមានពួកគង្វាលលុតជង្គង់ជុំវិញព្រះឱរសយេស៊ូវ និងនាងម៉ារា ព្រមទាំងលោកយ៉ូសែប ដែលនោះជាទិដ្ឋភាពនៃភាពសុខសាន្ត។ ប៉ុន្តែ បន្ទាប់ពីយប់ដ៏សុខសាន្តនោះ  ក្រុមគ្រួសាររបស់ព្រះយេស៊ូវមិនមានសុវត្ថិភាពឡើយ  ខណៈពេលដែលពួកគេត្រូវគេចចេញពីការតាមសម្លាប់របស់ស្តេចហេរ៉ូឌ។ ពួកគេបានភៀសខ្លួនទៅនគរអេស៊ីព្ទ   រហូតដល់ពេលដែលទេវតាបានប្រាប់ថា  ពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាព ទើបពួកគេបានវិលត្រឡប់មកផ្ទះ នៅភូមិណាសារ៉ែតវិញ(ខ.២០-២៣)។ ដូចនេះ តើយើងគួរតែមានចិត្តស្ញប់ស្ញែងយ៉ាងណា ចំពោះការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាចចេស្តា និងពេញដោយសិរីល្អនៅនគរស្ថានសួគ៌ ជាមួយព្រះវរបិតា តែបានលះចោលភាពធំឧត្តម្ភនោះ ដើម្បីយាងមកប្រសូត្រក្នុងភាពក្រីក្រ ប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ហើយសុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ការចាកចេញពីទឹកដីអេស៊ីព្ទ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ តែអ្វីដែលអស្ចារ្យនោះ  គឺព្រះអង្គបានយាងចុះពីនគរស្ថានសួគ៌ មករកយើងរាល់គ្នា!-Dave…

Read article
ក្នុងតំបន់ដែលយើងរស់នៅ

មានពេលមួយ មានកីឡាករបាល់ទាត់អាជីពម្នាក់ បានផ្លាស់ទីលំនៅមកក្នុងតំបន់ដែលខ្ញុំរស់នៅ ធ្វើឲ្យទីនោះមានភាពអ៊ូអរ។ ផ្ទះគាត់ស្ថិតនៅរំលងប្រហែលបីផ្ទះ ពីផ្ទះខ្ញុំ។ យើងធ្លាប់តែឃើញគាត់នៅលើកញ្ចក់ទូរទស្សន៍ និងបានអានពត៌មាន ដែលនិយាយអំពីជំនាញដ៏អស្ចារ្យរបស់គាត់នៅទីលានប្រកួត តែយើងមិនដែលគិតថា គាត់នឹងមករស់នៅក្នុងតំបន់របស់យើងទេ។ ដំបូងឡើយ យើងរំពឹងថា យើងនឹងបានទទួលស្វាគមន៍គាត់ ក្នុងតំបន់ដែលយើងរស់នៅ ហើយនឹងបានរាប់អានគ្នាជាមិត្តភ័ក្តិផង។ ប៉ុន្តែ ការរស់នៅរបស់គាត់មាន ភាពមមាញឹកពេក បានជាយើងម្នាក់ៗពិបាកនឹងទំនាក់ទំនងគាត់ឲ្យបានជិតដិត។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះអម្ចាស់នៃចក្រវាល និងជាព្រះអាទិករនៃរបស់សព្វសារពើ ដែលបានសម្រេចព្រះទ័យយាងមករស់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គបានយាងចាកនគរស្ថានសួគ៌ មកក្នុងលោកិយនេះ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា”(យ៉ូហាន ១:១៤)។ ព្រះយេស៊ូវមិនដែលមានការរវល់ ដែលធ្វើឲ្យយើងមិនអាចចូលទៅជិតព្រះអង្គបាននោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអស់អ្នកដែលចូលមកជិតព្រះអង្គ។ ហើយជាពិសេស សម្រាប់អ្នកដែលទទួលសេចក្តីស្រឡាញ់ ដ៏ប្រោសលោះរបស់ព្រះអង្គ  ព្រះវិញ្ញាណយាងមកគង់នៅក្នុងចិត្ត  ដើម្បីកម្សាន្តចិត្ត  ប្រឹក្សាយោបល  ដាស់តឿន ដឹកនាំ និងបង្រៀនយើង។ ពេលដែលអ្នកគិតអំពីទារកតូចនៅក្នុងស្នូកសត្វ នោះសូមចាំថា យើងម្នាក់ៗពិតជាពិសេសយ៉ាងណា ដែលព្រះអង្គមិនគ្រាន់តែបានយាងមកនៅក្នុងកណ្តាលចំណោមយើងប៉ុណ្ណោះទេ តែថែមទាំងបានគង់នៅក្នុងចិត្តយើងទៀតផង។-Joe Stowell

Read article
ក្លិននៅក្នុងក្រោលសត្វ

តើព្រះយេស៊ូវពិតជាបានប្រសូត្រនៅក្នុងក្រោលសត្វមែនឬ? ហេតុអ្វីបានជាព្រះមែស៊ីយាងមកប្រសូត្រ នៅកន្លែងកខ្វក់បែបនេះ? បន្ទាប់ពីព្រះសង្រ្គោះបានប្រសូត្រជាទារកនៅទីនោះ ក្លិននឹងសម្លេង ដែលព្រះអង្គបានជួបដំបូងបំផុតនោះ  គឺជាក្លិន និងសម្លេងដ៏រំខាន នៅក្នុងក្រោលសត្វ។ ព្រះអង្គប្រហែលជាបានឮសម្លេងសត្វ និងសម្លេងមនុស្សដែលដើរនៅក្បែរស្នូកសត្វដែលព្រះអង្គកំពុងផ្ទំនោះ គឺមិនខុសពីទារកដទៃទៀតទេ។ ព្រះអង្គប្រហែលជាបានសម្រក់ទឹកភ្នែកជាលើកទីមួយ នៅពេលនោះឯង។ ព្រះអង្គបានយាងមកទទួលរងការបាត់បង់ និងទុក្ខព្រួយដូចមនុស្សជាទូទៅ ព្រះអង្គជ្រាបអំពីការសង្ស័យ ដែលប្អូនៗ និងក្រុមគ្រួសារព្រះអង្គ មានចំពោះព្រះអង្គ  ហើយក៏បានជ្រាបអំពីការឈឺចាប់  ដែលមាតាព្រះអង្គទទួលរង ពេលដែលគាត់បានឃើញព្រះអង្គទទួលរងទារុណកម្ម និងត្រូវគេឆ្កាងសម្លាប់។ ការឈឺចាប់ទាំងនេះ និងការឈឺចាប់ជាច្រើនទៀត បានរង់ចាំព្រះឱរសយេស៊ូវ ដែលកំពុងផ្ទំលក់ នៅពេលយប់ដំបូង បន្ទាប់ពីព្រះអង្គមានកំណើតជាមនុស្ស។ ប៉ុន្តែ ព្រះយេស៊ូវជា “ព្រះដែលគង់នៅជាមួយយើង”(ម៉ាថាយ ១:២៣) តាំងពីពេលដែលព្រះអង្គយាងមកចាប់កំណើតជាមនុស្ស ហើយព្រះអង្គជ្រាបថា ការរស់នៅជាមនុស្សមានការពិបាកប៉ុណ្ណា។ ព្រះអង្គបានជួបការលំបាកសព្វបែបយ៉ាង ក្នុងសាច់ឈាមជាមនុស្ស អស់រយៈពេលបីទសវត្សរ៍ រហូតដល់ពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាង។ ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមាន ចំពោះអ្នកនិងខ្ញុំ នោះព្រះអង្គបានយាងមកប្រសូត្រជាមនុស្ស១រយភាគរយ។ ហើយដោយសារព្រះអង្គធ្លាប់រស់នៅជាមនុស្សដូចយើងដែរ នោះព្រះអង្គយល់ពីទុក្ខលំបាករបស់យើង។ ដូចនេះ យើងមិនអាចនិយាយថា ក្នុងលោកនេះ គ្មាននរណាយល់ពីទុក្ខលំបាករបស់យើងនោះឡើយ។ ព្រះយេស៊ូវពិតជាយល់ពីទុក្ខលំបាករបស់យើង។ សូមឲ្យព្រះអង្គ ដែលជាពន្លឺ ដែលបានចុះមកក្នុងលោកិយ នៅពេលយប់នោះ…

Read article
សន្តិភាពដ៏ស្ថិតស្ថេរ

នៅពេលល្ងាចថ្ងៃបុណ្យណូអែល ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី១ សម្លេងបាញ់គ្នារវាងកងទ័ពអង់គ្លេស និងកងទ័ពអាឡឺម៉ង់ ក៏បានប្រែក្លាយជាភាពស្ងប់ស្ងាត់ នៅតាមខ្សែបន្ទាត់សមរភូមិភាគខាងលិច ដែលលាតសន្ធឹងប្រវែង៤៨គីឡូម៉ែត្រ។ មានទាហានខ្លះបានចេញពីត្រង់សេ យ៉ាងប្រុងប្រយ័ត្ន ខណៈពេលដែលមានទាហានពីរបីនាក់ បានចេញមកជួសជុលទីតាំងរបស់ខ្លួន និងយកសពរបស់អ្នកស្លាប់ទៅកប់។ ដល់ពេលព្រលប់ មានទាហានអាឡឺម៉ង់មួយចំនួន បានអុជចង្កៀង ហើយនាំគ្នាច្រៀងបទចម្រៀងបុណ្យណូអែល។ ពួកប្រុសៗនៅខាងទ័ពអង់គ្លេស ក៏បានទះដៃបន្ទរជាភ្លេង ហើយបន្លឺសម្លេងនៃការស្វាគមន៍បុណ្យណូអែល។ នៅថ្ងៃបន្ទាប់ ទាហានអាឡឺម៉ង់ បារាំង និងអង់គ្លេស ក៏បានជួបជុំគ្នា នៅក្នុងទឹកដីមានទំនាស់មួយកន្លែង ដើម្បីចាប់ដៃគ្នា ចែកអាហារ និងចែកអំណោយឲ្យគ្នាទៅវិញទៅមក។ វាជាការសម្រាកដ៏ខ្លី ដោយមិនមានការប្រយុទ្ធគ្នា ដែលមិនយូរប៉ុន្មាន ក៏ត្រូវបញ្ចប់ទៅវិញ ពេលដែលសម្លេងកាំភ្លើងធំ និងកាំភ្លើងយន្តចាប់ផ្តើមស្រែកគ្រហឹមឡើងសារជាថ្មី។ ប៉ុន្តែ ពួកទាហានដែលបានអរសប្បាយនឹង “ការឈប់បាញ់គ្នាក្នុងពេលបុណ្យណូអែលឆ្នាំនោះ” មិនដែលបំភ្លេចសោះឡើយ  ថាពួកគេមានក្តីអំណរ  ហើយមានចិត្តស្រេកឃ្លាន ចង់បានសន្តិភាពដ៏ស្ថិតស្ថេរខ្លាំងប៉ុណ្ណា។ បទទំនាយរបស់ហោរាអេសាយ អំពីការយាងមកនៃព្រះមែស៊ីបានចែងថា “គេនឹងហៅព្រះនាមទ្រង់ថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព”(អេសាយ ៩:៦)។ អំពើបាបគឺប្រៀបបាននឹងដែនដីជម្លោះ ក្នុងសង្រ្គាម ដែលបានកាត់ផ្តាច់យើងចេញពីព្រះ។ តែការសុគតរបស់ព្រះយេស៊ូវ បានដក “ដែនដីជម្លោះ…

Read article
អ្វីដែលសំខាន់បំផុត

ពេលដែលកូនៗរបស់ខ្ញុំ កំពុងរស់នៅជុំគ្នាជាមួយខ្ញុំ    យើងមានប្រពៃណីប្រារព្ធបុណ្យណូអែល នៅពេលព្រឹកដ៏មានន័យបំផុត។ ប្រពៃណីនោះគឺសាមញ្ញទេ។ ក្រុមគ្រួសាររបស់ខ្ញុំបានមកជួបជុំគ្នា នៅជុំវិញដើមណូអែល ហើយខណៈពេលយើងចែកអំណោយឲ្យគ្នាទៅវិញទៅមក  យើងក៏បានអានរឿងបុណ្យណូអែលជាមួយគ្នា។ យើងគួរចាំថា មូលហេតុដែលយើងឲ្យអំណោយគ្នាទៅវិញទៅមក នៅថ្ងៃបុណ្យណូអែល គឺមិនមែនដោយសារពួកហោរា ដែលបានយកអំណោយមកថ្វាយព្រះឱរសយេស៊ូវនោះទេ។ តាមពិត អំណោយនៃក្តីស្រឡាញ់ដែលយើងឲ្យគ្នាទៅវិញទៅមក គឺជាការឆ្លុះបញ្ចាំងអំពីអំណោយដ៏អស្ចារ្យបំផុត   នៃក្តីស្រឡាញ់ដែលព្រះបានប្រទានមកយើងរាល់គ្នា។ ពេលដែលពួកជំនុំមានការសម្តែងរឿងបុណ្យណូអែល  ដែលនិយាយអំពីពួកទេវតា ពួកអ្នកគង្វាល និងស្នូកសត្វ យើងគួរនឹកចាំថា កិច្ចការដ៏ច្រើនសន្ធឹកដែលព្រះបានធ្វើសម្រាប់យើង នៅយប់បុណ្យណូអែលដំបូងបំផុត គឺមានពេញដោយសេចក្តីស្រឡាញ់ដ៏លើសលប់ គឺមានន័យជាងសេចក្តីស្រឡាញ់ដែលយើងបង្ហាញចំពោះគ្នាទៅវិញទៅមក។ គ្មានអ្វីអាចប្រៀបផ្ទឹមនឹងអំណោយដែលព្រះបានប្រទានយើង ក្នុងព្រះរាជបុត្រាព្រះអង្គ គឺដូចដែលសាវ័កប៉ុលបានរៀបរាប់ នៅក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងកូរិនថូសថា “អរព្រះគុណដល់ព្រះអង្គ ដោយព្រោះអំណោយទានទ្រង់ដ៏រកថ្លែងពុំបាន”(២កូរិនថូស ៩:១៥)។ ជាការពិតណាស់ ព្រះទ្រង់បានស្ម័គ្រព្រះទ័យចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យមកសង្រ្គោះយើង ដែលជាអំណោយដែលមានន័យ លើសពាក្យដែលយើងអាចពិពណ៌នាបាន។ យើងត្រូវអបអរអំណោយនេះ នៅថ្ងៃបុណ្យណូអែល ដ្បិតអ្វីដែលសំខាន់បំផុតនោះ គឺព្រះគ្រីស្ទ។-Bill Crowder

Read article
ការនឹកចំាអំពីសម្បកកញ្ចប់របស់អំណោយ

ក្រុមគ្រួសាររបស់ខ្ញុំ បានប្រារព្ធពិធីបុណ្យណូអែលជារៀងរាល់ឆ្នាំ នៅផ្ទះយើង ហើយនៅឆ្នាំខ្លះកម្មវិធីមានលក្ខណៈ ដូចឆ្នាំមុនៗ។ ដែលក្នុងនោះ ពេលដែលក្មេងៗកំពុងបើកអំណោយថ្ងៃបុណ្យណូអែល ម៉ាធី(Martie)ភរិយារបស់ខ្ញុំបានប្រាប់ពួកគេ ឲ្យរក្សាទុកក្រដាស់ខ្ចប់កាដូនោះ សម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយទៀត។ ម៉ាធីចូលចិត្តចែកអំណោយល្អៗ ប៉ុន្តែ នាងក៏ចូលចិត្តវេចខ្ចប់កាដូឲ្យបានស្អាត។ ការរុំ ឬវេចខ្ចប់ឲ្យបានស្អាត ក៏ជាផ្នែកមួយនៃរូបសម្រស់របស់អំណោយផងដែរ។ ការនេះបានធ្វើឲ្យខ្ញុំគិត អំពីការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ ធ្វើជាអំណោយ នៃការប្រោសលោះមនុស្សទាំងអស់ឲ្យរួចពីបាប ដែលក្នុងនោះ ព្រះអង្គក៏បានសម្រេចព្រះទ័យដណ្តប់ព្រះកាយព្រះអង្គ ធ្វើជាអំណោយផងដែរ។ ព្រះអង្គអាចដណ្តប់ព្រះកាយព្រះអង្គ ដោយគ្រឿងដែលបង្ហាញពីអំណាច ដែលគួរឲ្យភ្ញាក់ផ្អើល ដោយធ្វើឲ្យផ្ទៃមេឃភ្លឺចែងចាំង ដោយពន្លឺភ្លឺព្រោងព្រាតនៃព្រះវត្តមានព្រះអង្គ។    ផ្ទុយទៅវិញ   ព្រះអង្គបានសម្រេចព្រះទ័យដណ្តប់ព្រះកាយ “ឲ្យមានរូបជាមនុស្ស”(ភីលីព ២:៧) ដែលផ្ទុយពីរូបសម្រស់ដ៏រុងរឿង នៅក្នុងបទគម្ពីរលោកុប្បត្តិ ១:២៦។ ហេតុអ្វីបានជាការដណ្តប់ព្រះកាយ សំខាន់យ៉ាងនេះ? ពីព្រោះព្រះអង្គអាចរងទុក្ខវេទនាដូចជាយើងរាល់គ្នាដែរ ពេលដែលព្រះអង្គមានរូបជាមនុស្ស។ ព្រះអង្គបានឆ្លងកាត់ភាពឯកកោ និងការក្បត់របស់មិត្តសំឡាញ់។ ព្រះអង្គបានទទួលភាពអាម៉ាសជាសាធារណៈ ដោយគេយល់ច្រឡំ ហើយចោទបង្ខូចព្រះអង្គ។ និយាយឲ្យខ្លី ព្រះអង្គបានទទួលការឈឺចាប់របស់យើង។ ហេតុនេះហើយ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានប្រាប់យើងថា យើងអាច “មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ហេព្រើ ៤:១៦)។ ពេលយើងគិតអំពីអំណោយនៃព្រះយេស៊ូវ…

Read article