ចំពេលល្អណាស់

មានពេលមួយ អ្នកដឹកនាំក្រុមចម្រៀង បានឈរនៅពីមុខឆាក ដោយភ្នែកពិនិត្យមើលក្រុមចម្រៀង និងក្រុមភ្លេង។  ក្រុមចម្រៀងក៏បានបើកក្រដាស់ចម្រៀង  និងចូលទៅកាន់កន្លែងដែលខ្លួនត្រូវឈរ រួចកាន់ក្រដាស់ចម្រៀង ដោយលើកវាឲ្យខ្ពស់ល្មមនឹងអាចមើលឃើញអ្នកដឹកនាំក្រុមចម្រៀងនៅខាងមុខ។ ក្រុមភ្លេងក៏បានដាក់ក្រដាស់ភ្លេងនៅលើទម្រ ហើយសម្រួលឥរិយ៉ាបថនៅលើកន្លែងអង្គុយរៀងខ្លួន រួចពួកគេអង្គុយស្ងៀម ដោយរង់ចាំការបញ្ជាពីអ្នកដឹកនាំក្រុមចម្រៀង។ រីឯអ្នកដឹកនាំក្រុមចម្រៀងវិញ  គាត់រង់ចាំ  ទាំងមើលទៅពួកគេទាំងអស់គ្នា ដើម្បីឲ្យដឹងថា ពួកគេរួចរាល់ហើយឬនៅ។ បន្ទាប់មក  គាត់ក៏បានលើកចង្គិះបញ្ជា ហើយសម្លេងដ៏ពិរោះនៃបទ “សូមស្វាគមន៍ព្រះមែស៊ី” ក៏បានបន្លឺឡើងយ៉ាងគ្រលួច ក្នុងព្រះវិហារធំ។ សម្លេងដ៏ពិរោះរណ្តំដែលនៅជុំវិញខ្លួនខ្ញុំនៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបរីករាយ ចំពោះពិធីបុណ្យណូអែល ដែលបានចាប់ផ្តើមឡើង ចំពេលវេលាដ៏ល្អ ដោយព្រះមែស៊ីបានយាងមកប្រសូត្រជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ដែលព្រះអង្គជា “សំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក”(ហេព្រើ ៩:១១)។ ជារៀងរាល់ពេលបុណ្យណូអែល ពេលដែលយើងអបអរការយាងមក ជាលើកទីមួយនៃព្រះគ្រីស្ទ ដោយការប្រគុំតន្រ្តីដ៏រុងរឿង ខ្ញុំបាននឹកចាំថា រាស្រ្តរបស់ព្រះអង្គកំពុងតែត្រៀមខ្លួនជាស្រេច សម្រាប់ការឲ្យសញ្ញា   ដែលបញ្ជាក់ថា   ព្រះគ្រីស្ទនឹងយាងមកវិញ   គឺមិនខុសពីសមាជិកនៃក្រុមចម្រៀង និងក្រុមភ្លេង ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការបញ្ជារបស់អ្នកដឹកនាំក្រុមតន្ត្រី។ នៅថ្ងៃនោះ យើងនឹងបានចូលរួមជាមួយព្រះអង្គ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃការប្រោសលោះ ដែលនឹងធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង(វិវរណៈ ២១:៥)។ ភ្នែករបស់យើងត្រូវផ្តោតទៅលើព្រះដែលជាអ្នកដឹកនាំយើង ហើយត្រូវប្រាកដថា យើងបានត្រៀមខ្លួនហើយ។-Julie…

Read article
ក្នុងព្រះនាមព្រះយេស៊ូវ

ខ្ញុំចូលចិត្តប្រមូលទុកនូវរូបថតញាំអាហារពេលល្ងាច ជាលក្ខណៈគ្រួសារ។ ខ្ញុំបានរក្សាទុករូបថតទាំងនោះ នៅក្នុងសៀវភៅរូបថតមួយក្បាល ដែលក្នុងរូបថតទាំងនោះ មានរូបឪពុកខ្ញុំ បងប្អូនប្រុសរបស់ខ្ញុំ និងភរិយារបស់ពួកគេ ព្រមទាំងចៅៗរបស់គាត់ ដែលបានមកជួបជុំគ្នានៅតុអាហារ ក្នុងពិធីបុណ្យអរព្រះគុណ និងអធិស្ឋានទូលអង្វរ។ ឪពុករបស់ខ្ញុំបានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលម្តងហើយម្តងទៀត ហើយមិនអាចនិយាយស្តីបានដូចធម្មតាទេ។ ប៉ុន្តែ ក្នុងអំឡុងពេលអធិស្ឋាន ខ្ញុំបានឮគាត់បន្លឺសម្លេងអស់ពីចិត្តថា “ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ!” រយៈពេលមួយឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក ទៅនៅក្នុងព្រះវត្តមាននៃព្រះ ដែលគាត់បានជឿ។ ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋាន ដោយនូវព្រះនាមព្រះអង្គ។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានមានបន្ទូលសន្យាដល់ពួកសាវ័កថា “តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត”(យ៉ូហាន ១៦:២៤)។ ប៉ុន្តែ មិនមែនមានន័យថា យើងអាចអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គឆ្លើយតប តាមទំនើងចិត្តរបស់យើងនោះទេ។ នៅពេលព្រលប់ថ្ងៃនោះ ព្រះយេស៊ូវបានបង្រៀនថា ព្រះអង្គនឹងឆ្លើយតបចំពោះការអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គថ្វាយសិរីល្អដល់ព្រះវរបិតា(យ៉ូហាន ១៤:១៣)។ ក្រោយមក នៅពេលយប់នោះ ព្រះអង្គក៏បានអធិស្ឋានដោយសេចក្តីទុក្ខជាខ្លាំងថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ…

Read article
បេះដូងនៃពិធីបុណ្យណូអែល

រឿងបទចម្រៀងបុណ្យណូអែល ជារឿងប្រលោមលោក ដែលលោកឆាលស៍ ឌីខិន(Charles Dickens)បាននិពន្ធ។ រឿងនេះបានចេញលក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៣ ហើយគេបានបោះពុម្ភផ្សាយមិនដែលខាន តាំងពីសម័យនោះមក។ រឿងនេះបានដំណាលអំពីដំណើរជីវិតរបស់លោកអេបិននេស័រ ស្រ្គូជ(Ebenezer Scrooge) ដែលជាបុរសអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានចិត្តកំណាញ់។ បុរសនោះបានពោលថា “អ្នកដែលនិយាយស្វាគមន៍ថា រីករាយថ្ងៃបុណ្យណូអែល ជាមនុស្សល្ងង់ ដែលគួរតែរលាកមាត់ ដោយសារបង្អែមរបស់ខ្លួន។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃបុណ្យណូអែល គាត់ក៏បានប្រែចិត្ត ក្លាយជាមនុស្សសប្បុរស និងមានចិត្តរីករាយ។ សៀវភៅរឿងនេះមានលក្ខណៈកំប្លែង និងផ្តល់ការអប់រំជាច្រើន ដែលឆ្លុះបញ្ចាំងថា មនុស្សម្នាក់ៗសុទ្ធតែស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត។ មុនពេលសាវ័កប៉ុលទទួលជឿព្រះ គាត់ជាយុវជនម្នាក់ដែលប្រឆាំងនឹងព្រះយេស៊ូវ និងគ្រីស្ទបរិស័ទ ដោយវិញ្ញាណដែលតាមធ្វើទុក្ខបៀបបៀនគេ។ គាត់“បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក”(កិច្ចការ ៨:៣)។ តែថ្ងៃមួយ គាត់បានជួបព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែ(៩:១-១៦)។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនក្នុងជំនឿ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយមានប្រសាសន៍ថា “ពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន … តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ…

Read article
មិត្តភាព

លោកចន គ្រីសូសតុម(John Chrysostom  នៅឆ្នាំ៣៤៧ ដល់ ៤០៧) ជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលធំជាងគេ នៅទីក្រុងខុនស្ទិនទីនូបភល បានមានប្រសាសន៍អំពីមិត្តភាព យ៉ាងដូចនេះថា “មិត្តភាពនាំឲ្យយើងស្រឡាញ់ទីកន្លែង និងរដូវកាល ដ្បិត ដែលផ្ការុះរោយធ្លាក់ស្រទាប់ដ៏ក្រអូបមកលើដី នៅក្បែរគុលជាយ៉ាងណា នោះមិត្តភ័ក្តិនាំមកនូវគុណប្រយោជន៍ ដល់កន្លែងដែលខ្លួនរស់នៅ យ៉ាងនោះដែរ”។ ព្រះគម្ពីរបរិសុទ្ធបានចែងឲ្យយើងដឹងថា យ៉ូណាថាន និងដាវីឌបានបង្ហាញនូវអត្ថន័យដ៏ល្អ នៃមិត្តភាពដ៏ពិត ដែលជាចំណងទាក់ទងដ៏ជិតស្និទ្ធរវាងអ្នកទាំងពីរ(១សាំយ៉ូអែល ១៨:១)។ ពួកគេបានរក្សាមិត្តភាពឲ្យនៅគង់វង្ស ដោយបង្ហាញភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក(១៨:៣ ២០:១៦,៤២ ២៣:១៨) និងដោយការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យ៉ូណាថាន បានឲ្យអំណោយដល់ដាវីឌ(១៨:៤) និងជួយការពារដាវីឌ ដោយឆ្លងកាត់ការលំបាកជាច្រើន(១៩:១-២ ២០:១២-១៣)។ ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៣:១៦ មិត្តភាពរបស់ពួកគេក៏បានឈានដល់ដំណាក់កាលខ្លាំងបំផុត។  ពេលដែលដាវីឌកំពុងរត់គេចពីស្តេចសូល  “ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចម្រើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង”។ មិត្តភ័ក្តិអាចជួយឲ្យយើងរកឃើញកម្លាំងក្នុងព្រះ ក្នុងអំឡុងពេលដែលជីវិតយើងធ្លាក់ចុះខ្លាំងបំផុត។ ក្នុងលោកិយនេះ ទំនាក់ទំនងភាគច្រើនផ្តោតទៅលើការទទួល ជាជាងការចែករំលែក  តែសូមយើងធ្វើជាមិត្តភ័ក្តិ   ដែលផ្តោតទៅលើការចែករំលែកវិញ។ ព្រះយេស៊ូវជាមិត្តល្អបំផុតរបស់យើង ដែលបានបង្ហាញសេចក្តីស្រឡាញ់ដ៏ធំបំផុត  ដោយអនុវត្តតាមព្រះបន្ទូល  ដែលចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ…

Read article
ការរីកចម្រើន

គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?” លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។ លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត  “ចម្រើនឡើងក្នុងព្រះគុណ    ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។ យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា …

Read article
ពិធីបុណ្យណូអែលនៅប្រទេសអ៊ុយក្រែន

ប្រជាជននៅប្រទេសអ៊ុយក្រែន បានរាប់បញ្ចូលធាតុផ្សំដ៏អស្ចារ្យជាច្រើន នៅក្នុងការប្រារព្ធពិធីបុណ្យណូអែល។ ជួនកាល ពួកគេបានយកចំប៊ើង មកតម្រៀបនៅលើតុអាហារពេលល្ងាច ដើម្បីរំឭកអំពីស្នូកសត្វ ដែលព្រះយេស៊ូវបានផ្ទុំ នៅភូមិបេថ្លេហិម។ ការប្រារព្ធធ្វើមួយទៀត បានរំឭកអំពីព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើង នៅពេលយប់ដែលព្រះសង្រ្គោះបានយាងចុះមកយកកំណើតក្នុងលោកិយ។  បន្ទាប់ពីការអធិស្ឋានសម្រាប់ពិធីបុណ្យណូអែល ត្រូវបានធ្វើឡើងហើយ  បុរសជាឪពុកនៃគ្រួសារក៏បានពោលឡើងថា   “ព្រះគ្រីស្ទបានប្រសូត្រហើយ!” ហើយក្រុមគ្រួសារក៏បានឆ្លើយតបថា “ចូរយើងថ្វាយសិរីល្អដល់ព្រះអង្គ!” ពាក្យពេចន៍ដែលគេបានពោលឡើងនេះ បាននាំឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៃទេវតា ដែលនៅលើមេឃ នៅភូមិបេថ្លេហិម នៅពេលយប់ដែលព្រះគ្រីស្ទបានប្រសូត្រ។ យប់នោះ ទេវតានៃព្រះអម្ចាស់បានប្រកាសថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១១)។ ពួកទេវតាក៏បានបន្ទរថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។ នេះជាពាក្យពេចន៍ដ៏មានន័យ សម្រាប់រដូវកាលដ៏អស្ចារ្យប្រចាំឆ្នាំនីមួយៗ។ ព្រះសង្រ្គោះបានយាងមកហើយ ដើម្បីនាំការអត់ទោសបាប និងក្តីសង្ឃឹម ហើយព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ ពីយើងរាល់គ្នា។ សូមឲ្យអស់អ្នក ដែលបានស្គាល់ភាពអស្ចារ្យនៃជីវិតអស់កល្បជានិច្ច ចូលរួមជាមួយពួកទេវតា ដោយប្រកាសឡើងថា “សូមថ្វាយសិរីល្អដល់ព្រះដ៏ខ្ពស់បំផុត”។-Bill Crowder

Read article