អាហារសម្រាប់ចិត្ត
ខ្ញុំចូលចិត្តអាហារ! ខ្ញុំចូលចិត្តមើលអាហារដែលគេបានរៀបយ៉ាងស្អាត នៅលើតុ ហើយខ្ញុំចូលចិត្តក្រេបយករស់ជាតិរបស់អាហារទាំងនោះបន្តិចម្តងៗ។ បើសិនជាខ្ញុំអាចញាំអាហារបានតាមចិត្ត នោះខ្ញុំនឹងញ្ញាំឲ្យបានកាន់តែញឹកញាប់ ទោះបីជាវានឹងបណ្តាលឲ្យខ្ញុំឡើងគីឡូក៏ដោយ។ តែវាជាការប្រសើរណាស់ ដែលភរិយារបស់ខ្ញុំដឹងថា ពេលណានាងត្រូវរំឭកខ្ញុំ ដោយក្តីស្រឡាញ់ ឲ្យញាំអាហារដែលនាំឲ្យមានសុខភាពល្អ ក្នុងបរិមាណដ៏ត្រឹមត្រូវ។ យ៉ាងណាមិញ ហោរាយេរេមាបានមានប្រសាសន៍ថា ពេលដែលគាត់បានឃើញព្រះបន្ទូល(ដោយរាប់បញ្ចូលទាំងព្រះបន្ទូល អំពីការជំនុំជម្រះរបស់ព្រះផង) គាត់បាន “ទទួលទាន”ភ្លាម(យេរេមា ១៥:១៦)។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានស្រេកឃ្លានព្រះបន្ទូលព្រះ ហើយទទួលទានព្រះបន្ទូលព្រះអង្គភ្លាមៗ ឲ្យបានញឹកញាប់ដូចលោកយេរេមាដែរឬទេ? ជាការពិតណាស់ លោកយេរេមាមិនបាននិយាយសំដៅទៅលើ ការទទួលទាន ដោយយកព្រះបន្ទូលមកដាក់ចូលក្នុងមាត់ទំពារលេប ដូចអាហារធម្មតានោះទេ។ គាត់គ្រាន់តែចង់ប្រាប់យើងថា គាត់បានអានព្រះបន្ទូលព្រះអង្គ ហើយឲ្យព្រះបន្ទូលព្រះអង្គ បានជ្រួតជ្រាបក្នុងចិត្ត និងវិញ្ញាណរបស់គាត់។ នោះហើយជាបំណងព្រះហឫទ័យព្រះ។ ព្រះបន្ទូលជាអាហារខាងវិញ្ញាណ សម្រាប់ចិត្តរបស់យើង។ ពេលដែលយើងទទួលទានព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវអំណាច ដើម្បីជួយឲ្យយើងលូតលាស់ កាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ព្រះបន្ទូលកែប្រែរបៀបដែលយើងគិត អំពីព្រះ លុយ ខ្មាំងសត្រូវ អាជីព និងគ្រួសារ។ និយាយរួម ព្រះបន្ទូលព្រះ ពិតជាមានប្រយោជន៍ចំពោះយើងណាស់។ ដូចនេះ ចូរយើង “ទទួលទាន”ព្រះបន្ទូលព្រះ ឲ្យចិត្តស្កប់ស្កល់។ ខ្ញុំជឿថា…
Read articleឈ្មោះមុខនាទី
ពេលដែលវិទ្យុប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស បានធ្វើសំភាសស្រ្តីម្នាក់ ដោយសុំឲ្យនាងឲ្យឧទាហរណ៍ អំពីការងារដែលសំខាន់ ដែលគេមិនសូវស្គាល់ ហើយថែមទំាំងមានលក្ខណៈចម្លែក នាងក៏បានប្រាប់គេថា មានអ្នកនិពន្ធសៀវភៅម្នាក់បានដាក់ឈ្មោះឲ្យការងាររបស់នាងថា “អ្នកបច្ចេកទេសផ្នែកសេរ៉ាមិក នៅក្រោមទឹក”។ តាមពិត នាងជាអ្នកលាងចាន នៅភោជ្ជនីយដ្ឋានមួយ។ ជួនកាល គេដាក់ឈ្មោះចម្លែកៗឲ្យការងារសាមញ្ញៗ ដើម្បីឲ្យគេមានអារម្មណ៍ថា ការងារនោះហាក់ដូចជាសំខាន់ជាងមុន។ ក្នុងបទគម្ពីរអេភេសូរ ៤:១១ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីអំណោយទានមួយចំនួន ដែលព្រះបានប្រទានដល់ពួកជំនុំ គាត់មិនចង់ឲ្យគេយល់ថា អំណោយទានទាំងនោះ ជាមុខនាទីដែលខ្ពង់ខ្ពស់ជាងគេឡើយ។ យើងម្នាក់ៗដែលជាអ្នកជឿព្រះ ជាអវយវៈនៃរូបកាយព្រះគ្រីស្ទ ដែលសុទ្ធតែសំខាន់ និងមានភាពចាំបាច់ដូចគ្នា ដើម្បីឲ្យរូបកាយទាំងមូលមានដំណើរការបានល្អ។ គ្មានផ្នែកនៃរូបកាយមួយណា ដែលសំខាន់ជាងផ្នែកដទៃឡើយ។ អ្វីដែលសំខាន់នោះ គឺគោលបំណងនៃអំណោយទានទាំងនោះ។ ព្រះបានប្រទានអំណោយទានទាំងនោះមក ក្នុងគោលបំណងដើម្បី “នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នា…បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(ខ.១២-១៣)។ ឈ្មោះរបស់មុខនាទី មិនសូវសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺយើងបានពង្រឹងជំនឿរាស្រ្តរបស់ព្រះ។ ពេលដែលការងារដែលយើងធ្វើថ្វាយព្រះមានប្រសិទ្ធិភាព តាមខ្នាតគំរូដែលព្រះគម្ពីរបានប្រទានដល់យើង នោះវាមិនជាបញ្ហាអ្វីឡើយ ដែលយើងផ្លាស់ប្តូរមុននាទី ឬក៏លែងមានមុខនាទីនោះទៀត។ យើងបម្រើព្រះ ដើម្បីស្អាងអ្នកជឿព្រះ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ…
Read articleចេះតែវង្វេងចេញ
បទ “ចូលមក អស់អ្នកដែលមានពរ” ស្ថិតក្នុងចំណោមបទចម្រៀងទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ។ បទនេះជាស្នាដៃនិពន្ធរបស់លោករ៉ូបឺត រ៉ូប៊ីនសិន(Robert Robinson) ដែលជាយុវជនក្នុងវ័យ២២ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុងទំនុកបទនេះ មានវគ្គមួយ ដែលតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យខ្ញុំធ្វើការវាយតម្លៃខ្លួនឯង។ គឺវគ្គដែលច្រៀងថា “ឱព្រះអម្ចាស់ ទូលបង្គំចេះតែវង្វេងចេញ វង្វេងចេញពីព្រះដែលទូលបង្គំស្រឡាញ់”។ ពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា កំពុងវង្វេងចេញពីព្រះអង្គ។ មានពេលជាច្រើនដងពេកហើយ ដែលមានអ្វីមួយមកបង្វែរអារម្មណ៍ខ្ញុំ ហើយខ្ញុំក៏បែកអារម្មណ៍ ដោយឈប់ផ្តោតទៅលើព្រះសង្រ្គោះដែលបានស្រឡាញ់ខ្ញុំ និងលះបង់ព្រះជន្មដើម្បីខ្ញុំ។ មិនមែនមានតែខ្ញុំ និងលោករូបឺត រ៉ូប៊ីនសិនទេ ដែលមានបញ្ហានេះ។ ពេលដែលយើងវង្វេងចេញពីព្រះ ចិត្តរបស់យើងមិនចង់រសាត់ចេញពីព្រះទេ តែយើងច្រើនតែធ្វើការអ្វី ដែលយើងមិនចង់ធ្វើ គឺមិនខុសពីសាវ័កប៉ុលឡើយ(រ៉ូម ៧:១៩) ហើយយើងចាំបាច់ត្រូវងាកមករកអ្នកគង្វាលនៃដួងចិត្តយើង ដែលនាំយើងឲ្យចូលមកជិតព្រះអង្គវិញ។ ត្រង់ចំណុចនេះ ស្តេចដាវីឌក៏បានមានបន្ទូលក្នុងទំនុកដំកើង ជំពូក១១៩ ដែលជាបទចម្រៀងដ៏ប្រសើររបស់ព្រះគម្ពីរ ដែលចែងថា “ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្តីបង្គាប់របស់ទ្រង់ឡើយ”(ខ.១០)។ ជួនកាល សូម្បីតែនៅពេលដែលចិត្តរបស់យើងចង់ស្វែងរកព្រះក៏ដោយ ក៏នៅតែមានការរំខានក្នុងជីវិត ដែលនាំឲ្យយើងវង្វេងចេញពីព្រះអង្គ និងព្រះបន្ទូលព្រះអង្គ។ តែយើងអរព្រះគុណព្រះអង្គ ដែលយើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានព្រះទ័យអត់ធ្មត់ និងមេត្តា ហើយព្រះគុណព្រះអង្គតែងតែមានគ្រប់គ្រាន់…
Read articleគ្មានអគ្គីសនីប្រើប្រាស់
នៅចុងខែតុលា ឆ្នាំ២០១២ មានខ្យល់ព្យុះកំបុតត្បូងដ៏ធំមួយ បានវាយប្រហារមកលើ តំបន់ឥសាន្តនៃសហរដ្ឋអាមេរិក ដែលមានប្រជាជនរស់នៅច្រើន ហើយបានបណ្តាលឲ្យមានទឹកជំនន់ និងមហន្តរាយដ៏ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលខ្យល់ព្យុះកំពុងបក់បោកមក មានអតិថិជនជាង៨លាននាក់ មិនមានអគ្គីសនីប្រើប្រាស់។ ការខ្វះខាតអគ្គីសនីបានបណ្តាលឲ្យមានការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងទឹក និងនាំឲ្យមានការអាក់ខានផ្នែកដឹកជញ្ជូន។ ខ្យល់ដែលបក់ថ្ងួចថ្ងូរ និងទឹកដែលបានឡើងយ៉ាងឆាប់រហ័ស បានបណ្តាលឲ្យតំបន់រស់នៅរបស់ប្រជាជន មានការខូតខាត លិចទឹក និងកកស្ទះដោយសារដីខ្សាច់ជាច្រើន ដែលគរជាពំនូកធំៗ។ ពេលនោះ សារពត៌មានបានផ្សព្វផ្សាយថា “មានមនុស្សរាប់លាននាក់គ្មានអគ្គីសនីប្រើប្រាស់”។ យ៉ាងណាមិញ សោកនាដកម្មដែលកើតឡើងចំពោះខ្លួនយើងផ្ទាល់ ច្រើនតែអាចធ្វើឲ្យយើងមានអារម្មណ៍ថា អស់កម្លាំង និងដូចជាស្ថិតក្នុងភាពងងឹត គឺមិនខុសពីព្យុះកំបុតត្បូងដែលកើតមានក្នុងធម្មជាតិឡើយ។ ក្នុងពេលបែបនេះ សូមយើងគិតអំពីព្រះបន្ទូលព្រះ ដែលបានចែងថា “ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ពេលយើងធ្លាក់ដល់ចំណុចទាបបំផុត ដោយខ្សោះអស់ទំាងកម្លាំងចិត្ត និងកម្លាំងកាយ នោះយើងអាចសង្ឃឹមដល់ព្រះអម្ចាស់ ហើយស្វែងរកកម្លាំងក្នុងព្រះអង្គ។ ព្រះអង្គបានសន្យាថា “តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកំឡាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាបដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ”(ខ.៣១)។ ព្រះជាប្រភពនៃអំណាចខាងវិញ្ញាណរបស់យើង ក្នុងពេលព្យុះនៃជីវិត។-David McCasland
Read articleក្បួនមាស
ក្បួនមាសបានចែងថា ចូរប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។ មានសាសនាជាច្រើនបានប្រើក្បួនមាសនេះ។ ដូចនេះ តើក្បួនមាស ដែលមានក្នុងព្រះបន្ទូលព្រះយេស៊ូវ មានចំណុចអ្វីដែលពិសេសលើសគេ? ជាការពិតណាស់ ក្បួនមាសរបស់ព្រះអង្គមានលក្ខណៈពិសេស នៅត្រង់ពាក្យ “ដូច្នេះ” ដែលបង្ហាញអំពីភាពសប្បុរសរបស់ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត។ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១១-១២)។ យើងគ្រប់គ្នាមិនបានយល់ដឹងច្បាស់ទេថា តាមពិត យើងមិនបានស្រឡាញ់អ្នកដទៃ ដូចដែលព្រះបានស្រឡាញ់យើងឡើយ។ ព្រះយេស៊ូវបានអនុវត្តតាមក្រមសីលធម៌ ដែលគួរឲ្យស្ងប់ស្ងែងនោះ ដោយសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍ តាមរយៈការរស់នៅ និងការសុគតដើម្បីលោះបាបយើងរាល់គ្នា។ យើងមានព្រះវរបិតា ដែលមានក្តីស្រឡាញ់ និងសប្បុរស ដែលមិនបានគិតប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺបានបើកបង្ហាញទំហំនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈព្រះរាជបុត្រាព្រះអង្គព្រះនាមព្រះយេស៊ូវ។ ភាពសប្បុរសរបស់ព្រះ ជាគំរូដែលបណ្តាលចិត្តយើង ឲ្យប្រព្រឹត្តចំពោះអ្នកដទៃ តាមរបៀបដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើង។ យើងស្រឡាញ់ និងបង្ហាញភាពសប្បុរសដល់អ្នកដទៃ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន(១យ៉ូហាន ៤:១៩)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានឲ្យយើងរស់នៅតាមព្រះរាជបញ្ជារបស់ព្រះអង្គ តែព្រះអង្គក៏បានប្រទានយើង នូវអំណាចចេស្តា និងសេចក្តីស្រឡាញ់…
Read articleប៊ិចដែលអសកម្ម
លោកហារី ទ្រូមិន(Harry Truman) ដែលជាអតីតប្រធានាធិបតីអាមេរិក មានក្បួនមួយសម្រាប់អនុវត្តតាម។ គាត់ថា ចំពោះសំបុត្រណាដែលគាត់បានសរសេរ ទាំងមានកំហឹង គាត់ត្រូវតែទុកវានៅលើតុ ឲ្យបាន២៤ម៉ោងសិន មុននឹងសម្រេចចិត្តផ្ញើរសំបុត្រនោះ។ បើសិនជាគាត់បាន “សម្រួលអារម្មណ៍” បាន២៤ម៉ោងហើយ តែនៅតែមានអារម្មណ៍ខឹងទៀត នោះគាត់នឹងមិនផ្ញើសំបុត្រនោះទៅគេឡើយ។ ជាក់ស្តែង នៅចុងបញ្ចប់នៃជីវិតរបស់លោកទ្រូមិន គាត់បានបន្សល់ទុកនូវសំបុត្រពេញក្នុងថតតុដ៏ធំមួយ ដែលគាត់មិនបានផ្ញើទៅឲ្យគេ។ សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងសម័យដែលមនុស្សអាចទំនាក់ទំនងគ្នា ពីចម្ងាយបានភ្លាមៗ ហើយជាញឹកញាប់ ការពន្យាពេលឲ្យបាន២៤ម៉ោង ដើម្បីរម្ងាប់អារម្មណ៍មុននឹងផ្ញើសារទៅគេ ក៏អាចជួយឲ្យយើងជៀសផុតពីភាពអាម៉ាសផងដែរ។ ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កយ៉ាកុប យើងឃើញថា គាត់បានលើកឡើងអំពីគ្រោះថ្នាក់នៃការប្រើអណ្តាត ដោយគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលនេះជាបញ្ហាដែលបានកើតឡើងជាធម្មតា នៅគ្រប់សម័យកាល។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់”(៣:៨)។ ពេលដែលយើងកំពុងនិយាយដើមគេ និងនិយាយទំាំងកំហឹង នោះមានន័យថា យើងកំពុងតែធ្វើខុសនឹងបំណងព្រះទ័យព្រះហើយ។ អណ្តាតរបស់យើង ប៊ិចរបស់យើង និងសូម្បីតែឃីប៊តរបស់កំព្យូទ័រឬទូរស័ព្ទយើង គួរតែមានភាពអសកម្មឲ្យកាន់តែញឹកញាប់ ពេលដែលយើងមានកំហឹង ហើយយើងគួរអរព្រះគុណព្រះ នៅក្នុងចិត្តយើង សម្រាប់ការដែលព្រះអង្គប្រទាន នូវការគ្រប់គ្រងអារម្មណ៍របស់យើង។ មានពេលជាច្រើនដងពេកហើយ ដែលយើងបានធ្វើឲ្យគេដឹងថាយើងទន់ខ្សោយយ៉ាងណា…
Read article