ការជួបជុំនៅគ្រាចុងក្រោយ
ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំនៅអង្គុយកំដរ ក្បែរគ្រែគេងរបស់ឪពុកខ្ញុំ ដែលកាលនោះ គាត់អាចចំណាយពេលជាមួយយើង តែពីរបីថ្ងៃទៀតប៉ុណ្ណោះ មុនពេលគាត់លាចាកលោក ទៅនៅជាមួយព្រះអស់កល្បជានិច្ច។ ការលាចាកលោករបស់គាត់ នៅតែបន្តដក់ជាប់ក្នុងចិត្តខ្ញុំយ៉ាងខ្លាំង រហូតមកដល់សព្វថ្ងៃនេះ។ ឪពុករបស់ខ្ញុំ តែងតែត្រៀមខ្លួនជួយខ្ញុំជានិច្ច។ ខ្ញុំអាចទូរស័ព្ទទៅគាត់ ពេលណាខ្ញុំត្រូវការការប្រឹក្សាយោបល។ ខ្ញុំនៅចាំយ៉ាងច្បាស់ ថ្ងៃដែលយើងបានទៅស្ទូចត្រីជាមួយគ្នាបណ្តើរ ជជែកគ្នាបណ្តើរអំពីព្រះ និងព្រះគម្ពីរ ហើយខ្ញុំបានទទូចឲ្យគាត់និយាយអំពីរឿងដ៏សប្បាយរីករាយរបស់គាត់ កាលពីក្មេង នៅក្នុងកសិដ្ឋាន។ ប៉ុន្តែ ពេលដែលឪពុករបស់ខ្ញុំផុតដង្ហើម ខ្ញុំក៏បានដឹងថា សេចក្តីស្លាប់គឺជាការបញ្ចប់ជីវិតលើផែនដី ហើយយើងមិនអាចធ្វើឲ្យអ្នកស្លាប់ត្រឡប់មកវិញបានឡើយ។ ពេលនោះ ខ្ញុំមានអារ្មណ៍ថា ចិត្តរបស់ខ្ញុំមានចន្លោះប្រហោងដ៏ធំ។ ប៉ុន្តែ សូម្បីតែនៅក្នុងពេលដែលមានការបាត់បង់ និងការសោកសង្រេងដូចនេះក៏ដោយ ក៏ព្រះបន្ទូលព្រះនៅតែលើកទឹកចិត្តខ្ញុំ។ សាវ័កប៉ុលបានបង្រៀនយើងថា ពេលព្រះអម្ចាស់យេស៊ូវយាងមកវិញ អ្នកដែលបានស្លាប់ក្នុងព្រះគ្រីស្ទមុនពេលនោះ នឹងបានរស់ឡើងវិញជាមុនបង្អស់ “រួចយើងរាល់គ្នាដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស យ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។ នោះជាការជួបជុំគ្នា ដែលខ្ញុំកំពុងទន្ទឹងរង់ចាំ! ពេលនោះ ខ្ញុំមិនគ្រាន់តែបានជួបជុំជាមួយឪពុករបស់ខ្ញុំប៉ុណ្ណោះទេ តែថែមទាំងបាននៅជាមួយព្រះអម្ចាស់ជារៀងរហូត។ លោកស៊ីអេស លូអ៊ីស(C. S. Lewis) បានមានប្រសាសន៍ថា “គ្រីស្ទបរិស័ទមិនបែកគ្នាជារៀងរហូតទេ”។…
Read articleសារៈសំខាន់នៃការទុកចិត្ត
មានពត៌មានមួយ បានផ្សាយចេញពីប្រទេសអូស្រា្តលីថា អ្នកស្រីប៉ាស្កាល់ ហូណូរេ(Pascale Honore) ជាស្ត្រីពិការជើង ដែលបានអង្គុយនៅលើកៅអីរុញអស់១៨ឆ្នាំ តែក្រោយមក គាត់ក៏បានជិះស្គីលើទឹករលក។ តើគាត់អាចជិះស្គីលើទឹករលកដោយរបៀបណា? តាមពិត លោកថាយ ស្វន(Ty Swan) ដែលជាកីឡាករជិះស្គីលើទឹករលកវ័យក្មេង បានប្រើស្កុតរុំខ្លួនអ្នកស្រីប៉ាស្កាល់ ជាប់ពីក្រោយខ្នងគាត់។ ពេលលោកថាយអាចទប់លំនឹងបានល្អហើយ គាត់ក៏បានអុំបន្ទះក្តាចូលសមុទ្រ ទៅរកទឹករលកធំៗ ហើយអ្នកស្រីប៉ាស្កាល់ក៏បានទទួលបទពិសោធន៍នៃភាពរំភើបរីករាយ នៃការជិះស្គីលើទឹករលក។ ការនេះតម្រូវឲ្យអ្នកស្រីប៉ាស្កាល់ មានការទុកចិត្តលើលោកថាយខ្លាំងណាស់ ព្រោះមានបញ្ហាជាច្រើនអាចកើតឡើង។ តែទំនុកចិត្តដែលនាងមានចំពោះលោកថាយ គឺល្មមនឹងឲ្យគាត់អាចអរសប្បាយនឹងក្តីស្រមៃដែលក្លាយជាការពិត ទោះបីជាមានគ្រោះថ្នាក់ក៏ដោយ។ ការរស់នៅរបស់អ្នកដើរតាមព្រះគ្រីស្ទ មានលក្ខណៈដូចនេះផងដែរ។ យើងកំពុងរស់នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ ដែលមានពេញទៅដោយឧបស័គ្គដែលយើងមិនអាចដឹងមុន និងមានគ្រោះថ្នាក់ដែលមើលមិនឃើញ។ ប៉ុន្តែ យើងមានក្តីអំណរ ព្រោះយើងដឹងថា មានព្រះមួយអង្គ ដែលអាចពរយើង ឆ្លងកាត់រលាកនៃជីវិតដែលបោកបក់ខ្លាំង ហើយគំរាមកំហែងយើង។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើង គេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែងការពារគេ ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់”(ទំនុកដំកើង ៥:១១)។ ក្នុងការរស់នៅ ដែលមានគ្រោះថ្នាក់ និងឧបស័គ្គជាច្រើន យើងអាចស្គាល់ក្តីអំណរ ដែលកើតចេញពីការទុកចិត្តលើព្រះ។ ព្រះអង្គមានកម្លាំង…
Read articleការនិយាយតិច
ជាច្រើនឆ្នាំកន្លងទៅ មានអ្នកនិពន្ធអនាមិកម្នាក់ បាននិពន្ធបទកំណាព្យខ្លីមួយបទ អំពីអត្ថប្រយោជន៍នៃការវាស់វែងពាក្យសម្តីរបស់យើង។ ក្នុងបទកំណាព្យនោះ គាត់បានសរសេរថា “តាមសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យមួយក្បាល ទំនៅលើដើមឈើធំមួយដើម។ កាលវាឃើញអ្វីៗនៅជុំវិញវាកាន់តែច្រើន វាក៏និយាយកាន់តែតិច។ ពេលវានិយាយកាន់តែតិច នោះវាក៏ស្តាប់ឮកាន់តែច្រើន។ ហេតុអ្វីបានជាយើងរាល់គ្នា មិនអាចនិយាយឲ្យកាន់តែតិច ដូចសត្វទីទុយកញ្ចាស់ដ៏ឆ្លាតវ័យនោះ? ប្រាជ្ញាមានទំនាក់ទំនង ជាមួយនឹងការកំណត់ពាក្យសម្តីរបស់យើង។ គឺដូចដែលបទគម្ពីរសុភាសិត ១០:១៩ បានចែងថា “អ្នកណាដែលនិយាយច្រើន នោះមិនខាននឹងមានបាបឡើយ តែអ្នកណាដែលឃាត់ទប់បបូរមាត់វិញ នោះជាមនុស្សប្រព្រឹត្តដោយប្រាជ្ញា”។ មនុស្សមានប្រាជ្ញាមានការប្រុងប្រយ័ត្ន ចំពោះការអ្វីដែលខ្លួននិយាយ និងដឹងថា ខ្លួនត្រូវនិយាយច្រើនប៉ុណ្ណា ក្នុងស្ថានភាពណាមួយ។ យើងត្រូវទប់ពាក្យសម្តីរបស់យើង ពេលដែលយើងមានកំហឹង។ សាវ័កយ៉ាកុបបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”(យ៉ាកុប ១:១៩)។ ការគ្រប់គ្រងពាក្យសម្តីរបស់យើង ក៏អាចបង្ហាញនូវការកោតខ្លាចព្រះផងដែរ។ គឺដូចដែលសេ្តចសាឡូម៉ូនបានមានបន្ទូលថា “កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ”(សាស្តា ៥:២)។ ពេលដែលអ្នកដទៃកំពុងកាន់ទុក្ខ យើងអាចនៅកំដរពួកគេ ដោយមិននិយាយអ្វីក៏បាន ដែលនោះក៏អាចជាការបង្ហាញចេញនូវការអាណឹតអាសូរចំពោះគេផងដែរ។ ជាក់ស្តែងពេលដែលលោកយ៉ូបកំពុងកាន់ទុក្ខ មិត្តភ័ក្តិរបស់គាត់ បានមកអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ…
Read articleភាសានៃសម្លេងហួច
កោះអន ឡា ហ្គោមេរ៉ាស្ថិតក្នុងចំណោមកោះដែលតូចជាងគេ ក្នុងប្រជុំកោះខាណារី ដែលឈ្មោះនៃប្រជុំកោះនេះ គឺដូចឈ្មោះរបស់សត្វចាប មានសម្លេងយំយ៉ាងពិរោះ។ កោះអន ឡា ហ្គោមេរ៉ាមានជ្រោះជ្រៅ ហើយចោទ បានជាពេលដែលក្មេងៗដែលជាសិស្សសាលា និងភ្ញៀវទេសចរណ៍ទាំងឡាយបានទៅលេងទីនោះ ពួកគេបានរៀនអំពីការទំនាក់ទំនងចម្ងាយឆ្ងាយពីគ្នាដល់ទៅ៣គីឡូម៉ែត្រ ដោយប្រើសម្លេងហួច។ មានអ្នកគង្វាលចៀមម្នាក់ បានប្រើសម្លេងហួច បែបភាសាបុរាណនេះ ដើម្បីហៅហ្វូងចៀមរបស់គាត់។ គាត់មានប្រសាសន៍ថា “ហ្វូងចៀមខ្ញុំដឹងថា នោះជាសម្លេងហួចរបស់ខ្ញុំ ពេលដែលពួកវាស្គាល់សម្លេងខ្ញុំ”។ ព្រះគម្ពីរក៏បានចែង អំពីការប្រើសម្លេងហួចផងដែរ ដែលក្នុងនោះ មានបទគម្ពីរដែលរៀបរាប់ថា ព្រះទ្រង់ជាអ្នកគង្វាលដែលប្រើសម្លេចហួច ដើម្បីហៅចៀមរបស់ទ្រង់។ បទគម្ពីរនេះបានឆ្លុះបញ្ចាំង អំពីពេលមួយ ដែលព្រះទ្រង់នឹងហួច ដើម្បីហៅរាស្រ្តរបស់ទ្រង់ដែលបានខ្ចាត់ខ្ចាយ ហើយកំពុងដើរវង្វេង ឲ្យវិលត្រឡប់មកឯព្រះអង្គវិញ(សាការី ១០:៨)។ ជាច្រើនឆ្នាំក្រោយមក ព្រះយេស៊ូវក៏បានមានបន្ទូលថា “ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ”(យ៉ូហាន ១០:២៧)។ សត្វចៀមមិនចេះភាសានិយាយរបស់មនុស្សទេ ប៉ុន្តែ ពួកវាអាចស្គាល់សម្លេងរបស់អ្នកគង្វាល ដែលដឹកនាំពួកវា។ សម្លេងបន្លំ និងសម្លេងរំខាន ក្នុងលោកិយនេះ នៅតែព្យាយាមធ្វើឲ្យយើងបែកអារម្មណ៍ចេញពីសម្លេងដ៏ពិតរបស់ព្រះ(សាការី ១០:២)។ តែព្រះទ្រង់តែងតែមានវិធីដឹកនាំយើង ដោយមិនបាច់ប្រើព្រះបន្ទូលក៏បាន។ ព្រះអង្គអាចប្រើព្រឹត្តការណ៍ ដែលដាស់តឿន…
Read articleភាពបន្ទាន់នៃវិញ្ញាណ
កាលពីខែមិនា ឆ្នាំ២០១១ មានរលកយក្សស៊ូណាមិ បានវាយប្រហារមកលើប្រទេសជប៉ុន ឆក់យក់ជីវិតមនុស្ស ជិត១ម៉ឺន ៦ពាន់នាក់ ពេលដែលវាបំផ្លិចបំផ្លាញក្រុង និងភូមិទាំងឡាយ នៅតាមមាត់សមុទ្រ។ អ្នកស្រីក្រេតធែល អឺលីជ(Gretel Erlich) ដែលជាអ្នកនិពន្ធ និងកវីកំណាព្យបានធ្វើដំណើរមកកាន់ប្រទេសជប៉ុន ដើម្បីមើល និងកត់ត្រាអំពីវិនាសកម្មនោះ។ នាងបានធ្វើសេចក្តីរាយការណ៍ពត៌មាន អំពីអ្វីដែលនាងបានឃើញហើយ តែនៅតែមានអារម្មណ៍ថាមិនគ្រប់គ្រាន់ បានជានាងនិពន្ធកំណាព្យមួយបទ អំពីរឿងនោះ។ ក្នុងការសម្ភាស ក្នុងការផ្សាយពត៌មានរបស់ទូរទស្សន៍ប៉ុស្ទភីប៊ីអេស គាត់បានមានប្រសាសន៍ថា “លោកវីលាម ស្តាហ្វ៊ត(William Stafford) ជាមិត្តចាស់របស់ខ្ញុំ និងជាកវីកំណាព្យ ដែលបានលាចាកលោកហើយ គាត់បានមានប្រសាសន៍ថា កំណាព្យជាភាពបន្ទាន់នៃវិញ្ញាណ”។ យ៉ាងណាមិញ យើងសង្កេតឃើញថា ព្រះគម្ពីរទាំងមូលបានប្រើបទកំណាព្យជាច្រើន ដើម្បីបង្ហាញអំពីអារម្មណ៍ដ៏ជ្រាលជ្រៅ ដែលរាប់ចាប់ពីការសរសើរដំកើងដ៏មានអំណរ រហូតដល់ការបាត់បង់ដ៏ឈឺចាប់។ ពេលស្តេចសូល និងព្រះបុត្រាទ្រង់សុគត ក្នុងសង្រ្គាម ដាវីឌមានសេចក្តីទុក្ខជាពន់ពេក(២សាំយ៉ូអែល ១:១-១២)។ ស្តេចដាវីឌបានបង្ហាញពីជម្រៅនៃវិញ្ញាណរបស់ទ្រង់ ក្នុងបទកំណាព្យ ដែលទ្រង់បានដាក់ចំណងជើងថា “បទចម្រៀងនៃធ្នូសង្រ្គាម” គឺដូចដែលមានសេចក្តីចែងថា “សូល និងយ៉ូណាថាន ជាទីគួរស្រឡាញ់ គួររីករាយណាស់ពីកាលនៅរស់ ហើយកាលទ្រង់សុគត នោះក៏មិនឃ្លាតពីគ្នាដែរ…
Read articleការដាស់តឿនម្តងហើយម្តងទៀត
នៅស្រុកចិន កាលពីសម័យបុរាណ មានពួកអ្នកយាមភូមិដើរវាយឃ្មោះបណ្តើរ ស្រែកប្រកាសបណ្តើរ ម្តងហើយម្តងទៀតថា “អាកាសធាតុរាំងស្ងួត ប្រយ័ត្នភ្លើងទៀន។ អាកាសធាតុរាំងស្ងួត ប្រយ័ត្នភ្លើងទៀន”។ ហេតុអ្វីបានជាគាត់ប្រកាសច្រំដែលៗនៅពេលយប់ដូចនេះ? គឺដើម្បីជួយដាស់តឿន ប្រជាជនឲ្យមានការប្រុងប្រយ័ត្ន កុំឲ្យមានភ្លើងឆេះផ្ទះ ដែលនាំឲ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់។ ការប្រកាសដាស់តឿនម្តងហើយម្តងទៀត អាចធ្វើឲ្យរំខាន តែវាពិតជាមានតម្លៃណាស់។ ជាការពិតណាស់ សាវ័កប៉ុលដឹងថា ការដាស់តឿនច្រំដែលៗ មានសារៈសំខាន់ណាស់ បានជាគាត់ធ្វើការដាស់តឿនជាច្រើនដង ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកាឡាទី។ ប៉ុន្តែ ការដាស់តឿនរបស់គាត់ មានតម្លៃលើសការដាស់តឿន របស់អ្នកយាមភូមិ នៅក្នុងស្រុកចិនសម័យបុរាណរាប់លានដង។ សាវ័កប៉ុលបានដាស់តឿនពួកគេ កុំឲ្យស្តាប់ ឬជឿនរណាម្នាក់ឡើយ សូម្បីតែពួកទេវតាដែលមកពីស្ថានសួគ៌ក៏ដោយ បើសិនជាពួកគេផ្សាយ “ដំណឹងល្អអ្វីផ្សេង” ដែលខុសពីដំណឹងល្អដែលគាត់ធ្លាប់បានផ្សាយ(១:៨)។ ក្នុងបទគម្ពីរបន្ទាប់ សាវ័កប៉ុលបានដាស់តឿនអំពីបញ្ហានេះ ម្តងហើយម្តងទៀត។ នោះជាការដាស់តឿន ដែលសមនឹងឲ្យគាត់និយាយម្តងហើយម្តងទៀត។ កាលនោះ ពួកជំនុំនៅក្រុងកាឡាទីបានចាប់ផ្តើមជឿថា សេចក្តីជំនឿរបស់ពួកគេ ត្រូវពឹងផ្អែកលើការប្រព្រឹត្តល្អ ជាជាងជឿលើដំណឹងល្អដ៏ពិត ដែលប្រកាសថា ព្រះគ្រីស្ទ ដែលបានធ្វើការប្រោសលោះពួកគេរួចហើយ។ ដំណឹងល្អនៃព្រះយេស៊ូវ ដែលនិយាយ អំពីការសុគត ការបញ្ចុះព្រះសព និងការមានព្រះជន្មរស់ឡើងវិញ ដើម្បីអត់ទោសបាបឲ្យបណ្តាមនុស្សទាំងឡាយ…
Read article