អាហារនៅមជ្ឈិមសម័យ
កាលពីពេលកន្លងទៅ ខ្ញុំបានចូររួមសន្និសិតមួយ ស្តីអំពីមជ្ឈិមសម័យ(ឆ្នាំ៥០០ ដល់ឆ្នាំ១៥០០នៃគ្រីស្ទសគរាជ)។ នៅក្នុងសិក្ខាសាលា គេបានឲ្យយើងធ្វើម្ហូបបួនប្រាំមុខ ដែលគេនិយមបរិភោគ ក្នុងមជ្ឈិមសម័យ។ យើងបានបុកគ្រឿងស៊ីណាមុន ជាមួយផ្លែឈើ ដោយប្រើអង្រែនិងត្បាល់បុក ដើម្បីធ្វើដំណាប់។ យើងក៏បានចិតសំបកផ្លែក្រូច ហើយប្រឡាក់ទឹកឃ្មំ និងខ្ញី រួចអាំងវាឲ្យក្រៀម ដើម្បីធ្វើអាហាសំរន់ ដែលមានរស់ជាតិផ្អែម។ យើងកិនបំបែកគ្រាប់អាល់មុង លាយជាមួយនឹងទឹក និងគ្រឿងផ្សំផ្សេងទៀត ដើម្បីបង្កើតទឹកដោះគោអាល់មុង។ ហើយជាចុងក្រោយ យើងក៏បានចម្អិនសាច់មាន់ទាំងមូល ដើម្បីធ្វើម្ហូបសំខាន់ជាងគេ សម្រាប់ញាំជាមួយបាយ។ ពេលដែលយើងបានធ្វើម្ហូបទាំងនេះជាគំរូ យើងក៏បានទទួលនូវបទពិសោធន៍ដ៏អរសប្បាយ នឹងម្ហូបអាហារដ៏មានឱជារស។ ចំពោះអាហារខាងវិញ្ញាណ សម្រាប់វិញ្ញាណរបស់យើង ព្រះទ្រង់បានប្រទាននូវម្ហូបជាច្រើនមុខ សម្រាប់ឲ្យយើងទំពារ និងស្រូបយកជីវជាតិ។ មានតែអាហាររបស់ព្រះអង្គទេ ដែលជួយឲ្យយើងឆ្អែតស្កប់ស្កល់។ ព្រះអង្គបានប្រទានអាហារ ក្នុងព្រះគម្ពីរ ដែលមានដូចជា កណ្ឌប្រវត្តិសាស្រ្ត កណ្ឌកំណាព្យ កណ្ឌអក្សរសាស្រ្តនៃប្រាជ្ញា កណ្ឌបទទំនាយ និងផ្នែកដទៃទៀត នៃព្រះគម្ពីរដែលជួយឲ្យយើងមានភាពរឹងមាំ ពេលដែលយើងខ្សោយ ហើយផ្តល់ឲ្យយើងនូវប្រាជ្ញា និងការលើកទឹកចិត្ត ព្រមទាំងផ្តល់ជីវជាតិ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ(ទំនុកដំកើង ១៩:៧-១៤ ១១៩:៩៧-១០៤ ហេព្រើ ៥:១២)។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានប្រាប់យើងថា…
Read articleបានចាក់ឫស
មានពេលមួយព្រះនាងអ័ថាលា ដែលជាព្រះអយ្យិការបស់យ៉ូអាស បានរៀបគម្រោងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ ដែលរាប់បញ្ចូលទាំងយ៉ូអាសផងដែរ។ យ៉ូអាសប្រាកដជាមានការភ័ន្តភាំង ហើយភ័យខ្លាចផង ពេលដែលទ្រង់បានដឹង អំពីការអាក្រក់ដែលព្រះអយ្យិកាទ្រង់បានធ្វើ។ នាងបានធ្វើគុតព្រះរាមទាំងពីរអង្គរបស់ទ្រង់ ដណ្តើមរាជបល្ល័ង្ក នៃនគរយូដា។ ប៉ុន្តែ គេបានយកព្រះឱរសយ៉ូអាស ទៅលាក់ទុកយ៉ាងមានសុវត្ថិភាព អស់រយៈពេល៦ឆ្នាំ(២កូរិនថូស ២២:១០-១២)។ ពេលទ្រង់ចម្រើនវ័យធំឡើង ទ្រង់មានព្រះទ័យអរសប្បាយ ចំពោះក្តីស្រឡាញ់ និងការប្រៀនប្រដៅរបស់អាណាព្យាបាលរបស់ទ្រង់។ ពេលយ៉ូអាសមានព្រះជន្ម៧ឆ្នាំ គេក៏បានលើកទ្រង់ឡើងជាស្តេចដោយសម្ងាត់ ហើយគេក៏បានផ្តួលរំលំព្រះអយិ្យកាទ្រង់(២៣:១២-១៥)។ ស្តេចយ៉ូអាសដ៏ក្មេងវ័យ មានទីប្រឹក្សាដ៏ឆ្លាតវ័យម្នាក់ នៅក្បែរទ្រង់ដែលជាព្រះបិតុលា ព្រះនាមយេហូយ៉ាដា(ជំពូក ២២-២៥)។ ស្តេចយ៉ូអាសស្ថិតក្នុងចំណោម “ស្តេចល្អ” ដែលកម្រមាន ក្នុងនគរយូដា ហើយនៅពេលដែលព្រះបិតុលាទ្រង់នៅមានជីវិត ទ្រង់បានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយធ្វើការអ្វីដែលត្រឹមត្រូវ(២៤:២)។ តែពេលដែលឪពុកមារបស់ទ្រង់មិនបាននៅបង្រៀន និងដឹកនាំដោយគំរូល្អតទៅទៀត ស្តេចយ៉ូអាសក៏បានវង្វេងចេញពីព្រះ ហើយព្រះជន្មទ្រង់ក៏បានបញ្ចប់យ៉ាងសោកសៅ(២៤:១៥-២៥)។ ត្រង់ចំណុចនេះ ក្តីជំនឿរបស់ទ្រង់ ហាក់ដូចជាមិនបានចាក់ឫសចូលជ្រៅប៉ុន្មានទេ។ ទ្រង់បានថ្វាយបង្គំរូបព្រះ។ “ជំនឿ” របស់ស្តេចយ៉ូអាសហាក់ដូចមិនមែនជាជំនឿរបស់ខ្លួនឯងទេ គឺចេះតែជឿតាមគេ មិនបានស្ថិតស្ថេរដល់ទីបញ្ចប់ដូចព្រះបិតុលាទ្រង់ទេ។ អ្នកដទៃអាចបង្រៀនយើង អំពីគោលការណ៍នៃសេចក្តីជំនឿ ប៉ុន្តែ យើងម្នាក់ៗក៏ត្រូវមានជំនឿលើព្រះគ្រីស្ទ ឲ្យបានស្ថិតស្ថេរ និងមានលក្ខណៈផ្ទាល់ខ្លួនផងដែរ។ យើងមានជំនឿពិតប្រាកដ…
Read articleការសារភាពអំពើបាប
យើងមានចំណុចដែលចង់ឲ្យគេដឹង តែយើងក៏មានចំណុចដែលខ្លាចគេដឹងផងដែរ។ បញ្ហានេះ ស្ថិតក្នុងចំណោមការប្រទាញប្រទុងដ៏ពិបាកបំផុត នៅក្នុងចិត្តរបស់យើង។ ក្នុងនាមយើងជាជីវិតដែលព្រះបានបង្កើត ឲ្យមានរូបដូចព្រះអង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះទេ។ ប៉ុន្តែ ដោយសារនិស្ស័យបាបរបស់យើង នោះយើងគ្រប់គ្នាមានអំពើបាប និងភាពកម្សោយ ដែលយើងមិនចង់ឲ្យអ្នកដទៃដឹងទេ។ ភាពងងឹតនៃជីវិតយើង គឺជាផ្នែកនៃជីវិតយើង ដែលយើងបានលាក់បាំងមិនឲ្យគេដឹង។ ហើយយើងក៏ចង់ឲ្យអ្នកដទៃបង្ហាញចេញ នូវចំណុចល្អបំផុតរបស់ពួកគេផងដែរ។ មូលហេតុដែលយើងមិនចង់ឲ្យគេដឹង អំពីចំណុចមិនល្អរបស់យើង មកពីយើងខ្លាចគេបដិសេធ និងសើចចម្អកឲ្យយើង។ ប៉ុន្តែ យើងនឹងលែងខ្លាចព្រះអង្គដឹងអំពីចំណុចមិនល្អរបស់យើង ពេលដែលយើងដឹងថា ព្រះទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយព្រមអត់ទោសឲ្យយើង ទោះបីជាយើងបានធ្វើខុសធ្ងន់យ៉ាងណាក៏ដោយ។ ហើយពេលដែលយើងបានប្រកបជាមួយពួកជំនុំដែលយល់អំពីទំនាក់ទំនងដ៏មានអំណាច រវាងការអត់ទោស និងការលន់តួបាប យើងក៏លែងមានការភ័យខ្លាច ក្នុងការសារភាពអំពើបាបរបស់យើង ចំពោះគ្នាទៅវិញទៅមក(យ៉ាកុប ៥:១៦)។ ក្នុងជីវិតខាងសេចក្តីជំនឿ យើងមិនគ្រាន់តែបង្ហាញចំណុចល្អរបស់យើងប៉ុណ្ណោះទេ។ យើងក៏បង្ហាញចំណុចងងឹតរបស់យើង ក្នុងពន្លឺនៃព្រះគ្រីស្ទ តាមរយៈការសារភាពបាបចំពោះព្រះ និងចំពោះអ្នកដទៃ។ ការអនុវត្តដូចនេះ អាចជួយឲ្យយើងទទួលការប្រោសឲ្យជា និងរស់នៅ ក្នុងសេរីភាព នៃការអត់ទោសបាប។-Julie Ackerman Link
Read articleចូលចិត្តនិទានរឿងរបស់ព្រះអង្គ
ពេលដែលលោកស្តាត់ ធើកែល(Studs Terkel) ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ កំពុងស្វែងរកប្រធានបទ សម្រាប់និពន្ធសៀវភៅថ្មីមួយទៀត មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់ថា គាត់គួរនិពន្ធអំពី “សេចក្តីស្លាប់”។ ពីដំបូងគាត់មិនចង់សរសេរអំពីប្រធានបទនេះទេ តែក្រោយមក គំនិតនេះក៏បានកើតចេញជារូបរាង្គបន្តិចម្តងៗ ក្នុងទំព័រសៀវភៅ ហើយគាត់ក៏បានដឹងច្បាស់ថា ខ្លួនត្រូវសរសេរអំពី “សេចក្តីស្លាប់” នៅពេលដែលភរិយារបស់គាត់ បានលាចាកលោកក្នុងវ័យ៦០ឆ្នាំ។ ពេលនោះ គាត់ក៏បានធ្វើការស្រាវជ្រាវដោយផ្ទាល់ខ្លួន ក្នុងការនិពន្ធសៀវភៅនោះ ដោយស្រេកឃ្លានចង់ដឹងថា ពេលមនុស្សស្លាប់ តើវិញ្ញាណរបស់ពួកគេនឹងទៅទីណា ហើយតើប្រពន្ធជាទីស្រឡាញ់របស់គាត់ បានលាចាកលោក ទៅស្ថានណាហើយ។ សៀវភៅរបស់គាត់បានរំឭកយើង អំពីការដែលយើងស្វែងរកព្រះយេស៊ូវ និងអំពីសំណួរ និងការខ្វល់ខ្វាយរបស់យើង អំពីភាពអស់កល្បជានិច្ច ខណៈពេលដែលយើងកំពុងស្ថិតក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់យើង។ ដូចនេះ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានធានាថា យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ បន្ទាប់ពីយើងស្លាប់ទៅ បើសិនជាយើងបានទទួលការអត់ទោសបាបពីព្រះអង្គ។ និយាយរួម គ្មានក្តីសង្ឃឹមអ្វី ដែលធំប្រសើរជាងនេះទៀតឡើយ។ យើងមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយអំពីក្តីសង្ឃឹមនោះ ទៅដល់មនុស្សជាច្រើន តាមដែលមានឱកាស។ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើកទឹកចិត្តយើង ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយ ដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើងរាល់គ្នា។…
Read articleថ្វាយដាច់ដល់ព្រះ
អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) ជាវីវរនារីម្នាក់ សម្រាប់ជំនាន់មនុស្ស ដែលបានធំធាត់ បន្ទាប់ពីសម័យសង្រ្គាមលោកលើកទី២។ គាត់បានបន្សល់ទុកនូវកេរដំណែលនៃការគោរពប្រតិបត្តិព្រះ និងប្រាជ្ញា។ ក្នុងនាមជាជនរងគ្រោះ នៃពួកណាហ្ស៊ីអាឡឺម៉ង់ ដែលបានឈ្លានពាន និងគ្រប់គ្រងប្រទេសហូឡង់ គាត់បានរួចជីវិត ហើយក៏បានចែកចាយអំពីទីបន្ទាល់នៃក្តីជំនឿ និងការពឹងផ្អែកលើព្រះ ក្នុងអំឡុងពេលនៃទុក្ខវេទនាដ៏រន្ធត់។ មានពេលមួយ អ្នកស្រីខូរីបានមានប្រសាសន៍ថា “ខ្ញុំមានរបស់ជាច្រើននៅក្នុងដៃខ្ញុំ ហើយខ្ញុំក៏បានបាត់បង់ទាំងអស់ តែអ្វីៗដែលខ្ញុំបានថ្វាយដាច់ ក្នុងព្រះហស្តព្រះ មិនដែលបាត់បង់ទៅណាទេ”។ អ្នកស្រីខូរីបានយល់ច្បាស់ អំពីការបាត់បង់។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិ ហើយបានបាត់បង់រយៈពេលជាច្រើនឆ្នាំនៃជីវិតរបស់គាត់ ដោយសារមនុស្សដែលគួរឲ្យស្អប់។ ប៉ុន្តែ នាងបានរៀនផ្តោតចិត្តទៅលើការអ្វី ដែលនាងអាចរកបាន ខាងផ្លូវវិញ្ញាណ និងផ្លូវអារម្មណ៍ ដោយថ្វាយអ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ តើរឿងនេះបានបង្រៀនយើងអ្វីខ្លះ? តើយើងគួរថ្វាយអ្វីខ្លះ ក្នុងព្រះហស្តព្រះ ដើម្បីកុំឲ្យមានការបាត់បង់? បើតាមរឿងដែលនិយាយអំពីបុរសវ័យក្មេងម្នាក់ ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ យើងត្រូវថ្វាយអ្វីៗគ្រប់យ៉ាង ដល់ព្រះអង្គ។ គាត់មានទ្រព្យសម្បត្តិជាបរិបូរក្នុងដៃគាត់ តែពេលដែលព្រះយេស៊ូវឲ្យគាត់លះបង់ទាំងអស់ គាត់ក៏បានបដិសេធមិនព្រមធ្វើតាមព្រះអង្គទេ។ គាត់បានរក្សាទុកនូវទ្រព្យសម្បត្តិរបស់គាត់ ហើយមិនបានដើរតាមព្រះយេស៊ូវទេ ហើយជាលទ្ធផល …
Read articleចិត្តដែលចូលចិត្តអធិស្ឋាន
ពេលដែលស្រ្តីវ័យក្មេងម្នាក់ កំពុងធ្វើដំណើរតាមយន្តហោះ ជាមួយកូនស្រីរបស់ខ្លួន ដែលម្នាក់មានអាយុ៤ឆ្នាំ ហើយម្នាក់ទៀតអាយុ២ឆ្នាំ គាត់បានព្យាយាមធ្វើឲ្យកូនស្រីទាំងពីរមានការរវល់ ដើម្បីកុំឲ្យពួកគេរំខានអ្នកដំណើរផ្សេងទៀត។ ពេលដែលអ្នកបើកបរយន្តហោះប្រកាសតាមប្រព័ន្ធផ្សាយសម្លេងក្នុងយន្តហោះ ឃែតធើរីន(Katherine) កូនស្រីពៅរបស់គាត់ ក៏បានឈប់លេង ហើយឱនក្បាល។ ពេលអ្នកបើកយន្តហោះនិយាយចប់ នាងក៏និយាយខ្សិបៗថា “អាមែន”។ បានជានាងនិយាយថាអាមែនដូចនេះ ប្រហែលមកពីនាងស្មានថា អ្នកបើកយន្តហោះ កំពុងអធិស្ឋាន អំពីគ្រោះធម្មជាតិដែលបានកើតឡើង កាលពីពេលថ្មីៗនេះហើយ។ ខ្ញុំចង់មានចិត្តដែលងាយនឹងចូលទៅក្នុងការអធិស្ឋាន យ៉ាងឆាប់រហ័ស ដូចក្មេងតូចម្នាក់នេះផងដែរ។ ខ្ញុំគិតថា ស្តេចដាវីឌក៏មានចិត្ត ដែលងាយនឹងចូលទៅក្នុងការអធិស្ឋានដែរ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៧ ទ្រង់បានមានបន្ទូលអំពីខ្មាំងសត្រូវ ដែលទ្រង់ពិបាកទប់ទល់(ខ.២)។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត”(ខ.៨)។ អ្នកខ្លះនិយាយថា ត្រង់ចំណុចនេះ ស្តេចដាវីឌកំពុងនឹកចាំ អំពីពេលដែលទ្រង់កំពុងរត់គេចពីស្តេចសូល(១សាំយ៉ូអែល ២១:១០) ឬគេចពីអាប់សាឡំ បុត្រារបស់ទ្រង់(២សាំយ៉ូអែល ១៥:១៣-១៤)។ ស្តេចដាវីឌបានយកការអធិស្ឋាន និងការពឹងផ្អែកលើព្រះអម្ចាស់ ជាទីមួយ ហើយទ្រង់បានយកព្រះអង្គជាទីជ្រកកោន(ទំនុកដំកើង ២៧:៤-៥)។ យ៉ាងណាមិញ យើងក៏ត្រូវការទីជ្រកកោនផងដែរ។ ការអាន ឬការអធិស្ឋានតាមលំនាំបទគម្ពីរទំនុកដំកើង អាចជួយឲ្យយើងមានការជិតស្និទ្ធជាមួយនឹងព្រះវរបិតានៃយើង កាន់តែខ្លាំង។ កាលណាយើងជ្រកកោនក្នុងព្រះអង្គ…
Read article