ឈ្មោះដែលសក្តិសម

ប្រទេស​ឥណ្ឌូ​នេស៊ី ជា​ប្រទេស​នៅ​តំ​បន់​អាស៊ីអា​គ្នេយ៍ ដែល​ឈ្មោះ​របស់​ប្រទេស​​នេះ ជា​ការ​រួម​ផ្សំនៃពា​ក្យពី​រ​ផ្សេ​ងគ្នា​ ក្នុង​ភាសាក្រិក ដែល​រួម​គ្នា​មក​ មាន​ន័យ​ថា​ “កោះ”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺពិ​តជា​ត្រឹ​មត្រូវ ព្រោះ​ប្រទេស​ឥណ្ឌូ​នេស៊ី​ ជា​ប្រជុំ​កោះ ដែល​មាន​ជាង​១៧៥០០កោះ ​នៅក្នុ​ងក្រ​ឡាផ្ទៃ​ជិត​ ១២០៧ ០០០ គីឡូ​ម៉ែត្រ​កា​រេ។ ដូចនេះ ​ឈ្មោះឥ​ណ្ឌូនេស៊ី​ គឺជា​ឈ្មោះ​ដែល​សក្តិសម​នឹង​ប្រ​ទេស​ដែន​កោះមួ​យ​នេះណា​ស់។​ ក្នុង​ព្រះគ​ម្ពី​រ យើង​ឃើញ​ថា ​មាន​មនុស្ស​ជា​ច្រើន ដែល​ច្រើន​តែ​ត្រូ​វ​គេ​ដាក់​ឈ្មោះឲ្យ​  នៅពេល​កើត​ ឬ​នៅ​ក្រោយ​ពេល​កើត ហើយ​ឈ្មោះនោះ​ បង្ហាញ​ពី​អត្ត​សញ្ញាណ ឬ​អំ​ពីបុគ្គលិ​ក​លក្ខណៈ​របស់​ម្ចាស់​ឈ្មោះ​។ ឈ្មោះ​របស់​លោកបា​ណាបាស​ ក្នុង​ព្រះគ​ម្ពី​រ​កិ​ច្ចការ គឺមាន​ន័​​​យ​ថា “អ្នក​ជំនួយ” ហើយគេស​ង្កេត​ឃើ​ញគា​ត់​ ជួយ​លើក​ទឹក​ចិ​ត្តអ្ន​ក​ដែ​លគា​ត់បា​ន​ជួបជានិ​ច្ច។​ ហើយ​ឈ្មោះលោ​ក​​យ៉ាកុប មានន័​យ​ថា “មេបោក” ហើយ​គេឃើញ​ថា​ គាត់​បាន​ប្រើ​ប្រា​ស់​មនុស្ស និង​ស្ថាន​ភាព ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ជា​ច្រើន​លើ​ក​ច្រើ​ន​សារ។​ ហើយ​គ្មាន​នរណា ​ដែល​មាន​ឈ្មោះ​ ដែលស​ក្តិស​មជា​ង​ ព្រះ​យេស៊ូវ​ឡើយ។ ពេល​ដែល​ទេវតា​នៃ​ព្រះ​អម្ចាស់   ប្រាប់​លោក​យ៉ូសែប   អំពី​ព្រះ​រាជ​បុត្រា​ដែលជិ​ត​ចាប់​កំ​ណើត  ទេវតា​បា​នមា​ន​ប​ន្ទូល​ថា “នាង​​​នឹ​ង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់…

Read article
លើសពីអ្វីដែលយើងសមនឹងទទួល

ជួន​កាល ពេល​ដែល​គេ​សួ​រ​ខ្ញុំ​ថា “តើ​អ្នក​សុខ​សប្បាយជា​ទេ?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា “ខ្ញុំ​សុខ​សប្បាយ លើស​ពី​អ្វី​ដែល​ខ្ញុំស​ម​នឹង​ទ​ទួល”។ ខ្ញុំ​ចាំថា​ មាន​មនុស្ស​ម្នាក់​បាន​ប្រា​ប់ខ្ញុំ ដោយ​បំណងល្អ​ថា​ ខ្ញុំ​សម​នឹង​ទទួ​ល​ច្រើន​ជាង​នេះទៀ​ត។ ខ្ញុំក៏​បា​នត​បថា​ ខ្ញុំជា​មនុ​ស្សមា​នបា​ប ខ្ញុំ​សម​នឹងទទួ​លកា​រ​ជំនុំ​​ជម្រះ​របស់​ព្រះ។​ យើង​ងា​យនឹ​ង​ភ្លេ​ចថា​ យើង​មាន​បា​បច្រើ​ន​ប៉ុ​ណ្ណា។ ការ​លើក​ដំកើង​ខ្លួន​ឯ​ងជ្រុ​លពេ​ក អាច​ធ្វើ​ឲ្យ​យើ​ងភ្លេ​ចថា​ យើង​បាន​ជំពា​ក់គុ​ណព្រះ​អ​ង្គ​ខ្លាំង​ប៉ុណ្ណា ហើយ​ក៏​បណ្តាល​ឲ្យ​យើង កាន់​តែ​មិ​ន​សូវ​ឲ្យ​តម្លៃចំពោះ​ការ​លោះបា​បដែ​លព្រះ​អ​ង្គ​បាន​ធ្វើស​ម្រាប់​យើង។​ យើង​ត្រូវ​ឆែក​ពិនិ​ត្យមើ​លខ្លួ​ន​ឯង! គឺ​ដូច​ដែ​ល​អ្នក​និពន្ធទំ​នុកដំកើង​បាន​រំឭ​ក​យើ​ង​ថា​ ព្រះ​“ទ្រង់​​មិ​ន​​​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ”(ទំនុកដំកើង ១០៣:១០)។ ពេល​ដែល​យើង​ពិ​ចារ​ណា អំពី​អំពើបា​ប ដែ​ល​យើ​ង​បា​ន​ធ្វើ ​ទាស់​នឹង​ព្រះ​ដ៏​បរិ​សុ​ទ្ធ និង​យុត្តិធម៌ ​នោះយើង​​​នឹង​ដឹ​ង​ថា អ្វីដែ​លយើ​ង​ស​ក្តិសមនឹ​ងទ​ទួ​លបំ​ផុ​ត​នោះ គឺស្ថាន​នរ​ក។ ហើយ​យើង​មិន​អា​ចចូ​លក្នុ​ងនគរស្ថាន​សួគ៌​បាន​​ឡើយ លើក​លែង​តែ​យើ​ងបា​នទ​ទួលអំ​ណោយ នៃ​ការ​លះ​​បង់​រប​ស់​ព្រះយេស៊ូវ​នៅ​លើឈើឆ្កាងប៉ុ​ណ្ណោះ។​​ បើ​សិ​ន​ជា​ព្រះ​ទ្រង់​មិន​បាន​​ធ្វើការ​អ្វី  លើស​ពី​ការ​ប្រោ​សលោះ​យើង​ទេ​  នោះអ្វី​ៗ​ដែល​ព្រះ​អ​ង្គបាន​ធ្វើ​ នៅ​តែ​លើស​ពី​អ្វីដែ​លយើ​ង​ស​ក្តិ​សម​នឹងទ​ទួលទៅទៀ​ត។​ ហេតុនេះ​ហើ​យ​បាន​ជាអ្ន​កនិពន្ធ​ទំនុក​ដំកើងបា​ន​មានប្រសាសន៍​ថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១១)។ ពេលដែ​ល​យើង​ដឹ​ង​ថា ខ្លួ​នឯ​ង​ជា​នរណា យើងនឹ​ង​ពោល​ឡើង​ថា “ឱព្រះ​អគុណអ​ស្ចារ្យ ជា​ស័ព្ទ​ពិរោះ!” ព្រះ​អង្គ​បា​នប្រ​ទាន​ដ​ល់​យើង លើសពី​អ្វី​ដែ​លយើ​ង​សម​នឹ​ង​ទទួ​ល​ទៅ​ទៀត​។-Joe Stowell

Read article
ការស្តាប់អ្នកដទៃនិយាយ

អ្នក​ស្រីជយស៍ ហូហ្គេត(Joyce Huggett) បាន​និព​ន្ធ​សៀ​វភៅ ដែល​មា​នចំ​ណង​ជើង​ថា ការ​ស្តាប់​អ្នក​ដទៃ​។ ក្នុង​សៀវ​ភៅ​នេះ ​គាត់​បាន​លើក​ឡើង​អំពីសា​រៈសំខាន់​នៃ​ការ​រៀន​ស្តាប់ និង​ឆ្លើយត​ប​យ៉ាង​មាន​ប្រសិទ្ធិ​ភាព ទៅកា​ន់​អ្នក​ដែ​លកំ​ពុងស្ថិ​ត​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​។ គាត់​បាន​​ចែកចាយ​អំពី​បទ​ពិ​សោធន៍​ដែល​គា​ត់មាន នៅក្នុ​ងកា​រ​ស្តាប់​អ្នក​ដែល​កំពុង​តែ​មាន​ទុក្ខ​លំបាក ហើយ​គាត់​បាន​មាន​ប្រសា​សន៍​ថា ពួក​គេ​ច្រើ​ន​តែ​អរ​គុណ​គាត់ សម្រាប់​ការ​គ្រប់​យ៉ាង​ដែ​លគា​ត់បា​នធ្វើសម្រាប់ពួ​ក​គេ។ ប៉ុន្តែ គាត់បា​នស​រសេរ​ក្នុង​សៀវភៅនោះ​ថា​ តាម​ពិត​ “មានពេ​ល​ជា​ច្រើន​ដង ​ដែលខ្ញុំ​មិ​នបា​ន​ធ្វើ​អ្វី​ទេ។ ខ្ញុំគ្រាន់​តែស្តា​ប់ពួ​កគេ​និយាយ​ប៉ុណ្ណោះ។ ដូចនេះ គាត់​ក៏​បាន​សន្និ​ដ្ឋានថា​ “ការ​ស្តាប់អ្ន​កដ​ទៃនិ​យាយ” ក៏​អាច​ជាវិធី​សាស្រ្ត​ដ៏មា​នប្រសិទ្ធិភា​ព សម្រាប់​ជួយ​អ្នក​ដែល​មាន​ទុក្ខ។ ពេល​លោក​យ៉ូ​ប​មាន​ទុក្ខ​ជា​ទម្ងន់ មិត្តសំ​ឡាញ់​របស់​គាត់​ក៏​បាន​ជួយ​គា​ត់ តាម​របៀប​នេះផ​ង​ដែរ​។ ជាកា​រ​ពិត​ណា​ស់ ពួក​គេ​បាន​​អ​ង្គុយ​​នៅ​​ដី ជា​មួ​យ​នឹង​គាត់អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅគាត់​១​ម៉ាត់​សោះ ដោយ​​ឃើញ​​ថា “គាត់​មាន​សេចក្តី​ទុក្ខ​ជាទម្ងន់​​ណាស់”(២:១៣)។ តែ​ពេល​ដែល​លោ​ក​យ៉ូបចាប់​ផ្តើមនិ​យាយ ពួក​គេ​មិន​បា​នស្តា​ប់​គាត់​ទេ​ គឺគិ​ត​តែពីខំនិ​យាយ​ហើយ ​និយាយទៀ​ត តែនៅ​តែ​មិ​នបា​នក​ម្សាន្ត​ចិត្ត​គា​ត់ទេ​(១៦:២)។ បាន​ជា​គាត់​ស្រែក​ឡើ​ង​ថា “ឱ​បើ​មាន​អ្នក​ណា​មួយ​ស្តាប់​ខ្ញុំ​ទៅ!”(៣១:៣៥) ដូចនេះ យើង​ត្រូវ​ស្តាប់​អ្ន​កដែ​លមា​ន​ទុក្ខ​និយាយ ​ដោយគិ​ត​ក្នុង​ចិត្ត​ថា​ “អ្វី​ដែល​សំខា​ន់ចំ​ពោះអ្ន​ក ក៏​សំ​ខាន់​ចំ​ពោះ​ខ្ញុំដែ​រ”។​ ជួន​កាល អ្នក​ដែ​ល​មាន​ទុ​ក្ខ ចង់​បាន​ការ​ប្រឹ​ក្សាយោបល​ពីអ្ន​ក​ដ​ទៃ។ ប៉ុន្តែ ជា​ញឹក​ញាប់ ពួកគេគ្រាន់​តែច​ង់​ឲ្យគេស្តាប់ខ្លួ​ននិ​យាយ ដោយ​សេចក្តី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុ​ក​ដាក់។…

Read article
យុថ្កា ពេលមានខ្យល់ព្យុះ

ពេល​ដែល​លោ​កម៉ាត(Matt) និង​អ្ន​កស្រី​យេស៊ីកា(Jessica) ព្យាយាម​បើ​កទូ​ក​ក្តោង​ចូល​តាម​ដៃ​សមុទ្រ នៃ​រដ្ឋ​ផ្លូរីដា ក្នុងអំ​ឡុង​ពេល​ខ្យល់​ព្យុះស៊ែនឌី ទូក​ក្តោង​របស់​ពួក​គេក៏​បាន​ជាប់​គឿង។ ពេលដែ​ល​មាន​ទឹក​រលក​ធំៗ​បក់បោ​កម​ក នៅជុំ​វិញ​ខ្លួន​ពួ​ក​គេ ពួក​គេ​ក៏​បាន​ប្រញាប់​ទម្លាក់​យុថ្កា។ យុថ្កានោះ​បាន​ជួយ​ទ​ប់​ទូកក្តោង​ឲ្យ​នៅ​នឹង​មួយ​កន្លែង​ ទំរំា​តែ​ក្រុម​ជួយ​សង្រ្គោះ​មក​ដល់​។​ ពួក​គេ​បា​ននិ​យាយ​ថា​ បើសិន​​ជា​ពួ​កគេ​មិន​​បាន​ទម្លាក់​យុថ្កាទេ ​ពួកគេ​មុ​ខ​ជា​បាត់​បង់​ទូក​ក្តោងនោះ​មិ​ន​ខាន។ ​បើគ្មា​នយុ​ថ្កានោះ​ទេ ​ទឹករ​លក​ដ៏​សាហាវ​ប្រាកដ​ជា​បោក​ទូក​​ផ្ទប់​នឹង​ច្រាំង​ហើយ​។​ យ៉ាង​ណា​មិ​ញ យើង​ត្រូវ​កា​រ​យុថ្កា​ ដែល​ជួយ​ទប់​យើង​​យ៉ាង​មានសុ​វត្ថិ​ភាព ក្នុង​ជីវិត​ខាង​វិញ្ញាណ​ផង​ដែរ។​ ពេ​ល​ព្រះត្រា​ស​ហៅលោ​កយ៉ូ​ស្វេ ឲ្យដឹ​ក​នាំ​រា​ស្ត្ររ​ប​ស់ព្រះ​អង្គ បន្ទាប់​ពី​លោក​ម៉ូសេ​បានទទួល​មរណៈ​ភាព​ ព្រះអង្គបា​នប្រ​ទា​ន​ព្រះប​ន្ទូ​លសន្យា ជា​យុថ្កា ដែល​គាត់​អាច​ពឹ​ង​ផ្អែក​បា​ន ក្នុង​ពេ​លមា​ន​ប​ញ្ហា។ គឺ​ដូច​ដែ​ល​ព្រះ​អម្ចាស់​មាន​បន្ទូ​ល​មក​គា​ត់​ថា ព្រះ​អង្គ​​​មិ​ន​​ដែល​​ខាន​​​នឹង​​ប្រោស​គាត់ ​ក៏​មិ​ន​​ដែល​បោះបង់​ចោល​គាត់​ឡើយ … ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​គាត់ ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណាដែលគាត់ទៅ(យ៉ូស្វេរ ១:៥-៩)។ ព្រះ​អង្គ​ក៏​បា​ន​ប្រទាន “ក្រឹត្យវិន័យ” សម្រាប់​ឲ្យ​លោក​យ៉ូ​ស្វេ និង​រាស្រ្ត​របស់​ព្រះអ​​ង្គ ​សិក្សា និង​អនុវត្ត​តា​ម​ផង​ដែរ​(ខ.៧-៨)។ ដូច​​នេះ ព្រះ​វត្ត​​​មា​​​ន​​ព្រះ​ជាយុ​ថ្កា ដែល​​ពួក​​អ៊ីស្រាអែ​ល​អា​​ច​​ពឹង​​ផ្អែក ពេល​ដែល​ពួក​គេ​ជួ​បឧ​ប​ស័គ្គ​ជា​ច្រើ​ន នៅខា​ង​មុខ។​ ពេល​ដែល​យើ​ង​កំ​ពុ​ងតែ​មា​ន​ទុក្ខ​​លំបាក ឬ​ពេល​ដែល​កា​រសង្ស័យ​កំពុង​តែ​គំរាម​កំហែង​សេចក្តី​ជំនឿរ​បស់​យើង តើ​យើង​មា​ន​អ្វី​ជាយុថ្កា? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ ក្នុង​បទ​គម្ពីរ យ៉ូស្វេ ១:៥។ ទោះបីជា​យើ​ង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួ​ន​មាន​សេចក្តី​ជំនឿ​ខ្សោយ​ក៏​ដោយ…

Read article
កាលពីព្រេងនាយ

អ្នក​ខ្លះនិ​យា​យ​ថា ព្រះ​គម្ពី​រ​គ្រា​ន់​​តែ​ជាសៀ​វភៅរឿ​ង​ប្រឌិត​សម្រាប់​កូន​ក្មេង​។ ព្រោះ​ពួក​គេ​មិន​ជឿថា​ មាន​ក្មេង​ប្រុស​ដែ​ល​អាច​សម្លា​ប់យក្ស ឬ​មាន​មនុស្ស​ដែល​អាច​រស់​នៅ​ក្នុង​ពោះត្រី​បាន​បី​ថ្ងៃ  ឬ​​មួ​យមា​នលោ​ក​ណូអេ​  ដែល​អាច​ស​ង់​ទូ​កដ៏​ធំ​ស​ម្រាប់​ដាក់​ស​ត្វដ៏​​ច្រើនស​ណ្ឋិក​បាន​ទេ។ សូម្បី​តែអ្ន​ក​កាន់​​សាស​នា​​​ខ្លះ បាន​គិត​ថា​ រឿងទាំង​នេះ​​គ្រាន​តែ​ជារឿ​ង​ដែល​ពិរោះស្តា​ប់ សម្រាប់​​បង្រៀន​​មនុ​ស្ស​ឲ្យ​មានសី​លធម៌​ល្អ​ប៉ុ​ណ្ណោះ។​ ទោះជា​យ៉ា​ងណា​ក៏​ដោ​យ ព្រះយេ​ស៊ូវ​បា​នមា​ន​បន្ទូល​អំ​ពី​រឿង​ទាំ​ង​នោះ ដោយ​ចាត់​ទុក​ជា​ព្រឹត្តិកា​រណ៍​ដែ​ល​បាន​កើត​ឡើ​ងពិ​ត​ៗ​។ គឺដូ​ច​ដែល​ព្រះ​អ​ង្គ​មានបន្ទូល​ថា “ដ្បិត​​កាល​​ណា​​​កូន​​​មនុស្ស​មក នោះ​នឹង​បាន​ដូច​ជា​នៅ​ជំនាន់​លោក​ណូអេ​ដែរ ដ្បិត​នៅ​គ្រា​មុន​ទឹក​ជន់​លិច នោះ​គេ​កំពុង​តែ​ស៊ី​ផឹក ហើយ​រៀបការ​ប្តី​ប្រពន្ធ ដរាប​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ទៅ​ក្នុង​ទូក​ធំ គេ​ឥត​បាន​ដឹង​ខ្លួន​ឡើយ ទាល់​តែ​ទឹក​ជន់​ឡើង យក​គេ​ទៅ​ទាំង​អស់​គ្នា នោះ​ដល់​កាល​ណា​កូន​មនុស្ស​មក ក៏​នឹង​មាន​ដូច្នោះ​ដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។ ព្រះ​អង្គ​នឹ​ង​យា​ង​ម​ក​វិញ នៅពេ​លដែ​ល​យើ​ង​មិន​ដឹ​ង​​ខ្លួន។ ព្រះ​យេស៊ូវ​បាន​ប្រៀ​បធៀ​ប​ការ​ដែ​ល​លោក​យ៉ូណាស នៅ​ក្នុង​ពោះ​ត្រី​អស់​បី​ថ្ងៃ​ ទៅនឹ​ង​កា​រ​ដែល​ព្រះអ​ង្គ​នៅក្នុ​ង​ផ្នូរ​អស់​បី​ថ្ងៃ ​មុន​ពេល​មាន​ព្រះជន្ម​ឡើង​វិ​ញ(ម៉ថាយ ១២:៤០)។ ហើយ​លោក​ពេ​ត្រុ​ស បាន​មាន​ប្រ​សាសន៍​អំ​ពី​លោក​ណូអេ និង​ទឹក​ជំ​នន់ ដោយ​ប្រដូច​រឿង​នោះ​ ទៅនឹង​ការ​​ដែ​លព្រះអ​ង្គនឹ​ង​យា​ងម​ក​វិ​ញ នៅពេ​ល​អនា​គត​(២ពេត្រុស ២:៤-៩)។ ព្រះ​​ប្រទាន​ព្រះ​បន្ទូ​ល​​ព្រះអ​ង្គ ក្នុង​ព្រះគ​ម្ពីរប​រិសុទ្ធ ដែល​មាន​ពេញ​ដោ​យសេចក្តីពិ​ត​ មិនមែន​ជារឿ​ងប្រ​ឌិត​ទេ​។ ហើយនៅ​ថ្ងៃមួ​យ យើងនឹ​ងបា​នរ​ស់​នៅ ដោយ​អំណរ​ជា​រៀង​រហូត ជា​មួយ​ព្រះ​អង្គ ពេល​ព្រះ​អង្គ​យាង​មក​វិញ ដើម្បី​ទទួល​កូ​នព្រះ​អង្គ ទៅ​នៅ​ជា​មួយ​ព្រះអ​ង្គ។-Cindy Hess Kasper

Read article
ការរំខាន

មាន​ពេល​មួ​យ​ខ្ញុំ និង​ប្អូន​ស្រីរ​បស់ខ្ញុំ​ បានទ​ន្ទឹង​រង់​ចំា​ពេ​ល ដែល​យើង​នឹង​ទៅ​ដើ​រលេង នៅ​ប្រទេសតៃ​វ៉ាន់​។ យើង​បាន​ទិ​ញ​សំ​បុ​ត្រ​យ​ន្ត​ហោះ ហើយ​បាន​ក​ក់​បន្ទ​ប់សណ្ឋា​គារ។ ក្រោយ​មក នៅ​សល់​ពេ​ល​តែ​២​អាទិត្យ​ទៀត​ប៉ុ​ណ្ណោះ ​យើង​នឹង​ចា​ប់​ផ្តើម​ធ្វើ​ដំណើរហើ​យ ប៉ុន្តែ ប្អូន​ស្រីរប​ស់ខ្ញុំ​ត្រូ​វនៅ​ផ្ទះ នៅ​ប្រទេស​សឹង្ហ​បូរី ព្រោះ​នា​ង​មា​ន​កិច្ចការ​បន្ទាន់​មួយ​ដែល​ត្រូវ​ធ្វើ។ ពេល​នោះ យើង​មា​ន​ការ​សោ​កស្តា​យ​ណាស់ ដែលផែ​ន​ការ​រប​ស់​យើង​ជួប​ការ​រំខាន​ដូច​នេះ។​ ពេលដែ​ល​ពួក​សិស្សរ​បស់​ព្រះ​យេស៊ូវ​រួម​ដំណើរ​ជាមួ​យព្រះ​អ​ង្គ ក្នុង​បេសក​កម្ម​បន្ទាន់​មួយ ការ​ធ្វើ​ដំណើរ​​របស់​​ពួ​ក​​គេ​​ក៏មា​​ន​​ការ​​រំខាន​​ផង​​ដែរ​(ម៉ាកុស​ ៥:២១-៤២)។ កាល​នោះ កូន​ស្រី​រ​បស់​លោក​យ៉ៃរ៉ុស ដែល​ជា​មេ​សាលា​ប្រជុំ ជិត​ស្លាប់​ហើ​យ។ ព្រះអ​ង្គ​ត្រូ​វប្រញា​ប់​ធ្វើ​ដំណើរ​ទៅ​ផ្ទះរបស់​គាត់​។​ បន្ទា​ប់មក ព្រះ​យេស៊ូ​វ​ស្រាប់​តែ​ឈប់​ហើយ មាន​បន្ទូ​លថា ​“អ្នក​​ណា​​ពា​ល់​អាវ​ខ្ញុំ”(ខ.៣០)។ ពួកសាវ័​ក​ក៏​បា​ន​ទូល​ព្រះ​អង្គ​ថា ​“ទ្រង់​​ឃើ​ញ​​ថា​​ហ្វូង​ម​នុស្ស​ប្រជ្រៀត​ទ្រង់​​ដែរ ម្តេច​ឡើយ​ក៏​មាន​ព្រះបន្ទូល​ថា អ្នក​ណា​ពាល់​ទ្រង់​ដូច្នេះ?”(ខ.៣១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ​បញ្ហា​នោះ​ជា​ឱ​កាស​សម្រាប់​ជួយ​ស្ត្រី​ម្នាក់ ដែល​កំពុង​មាន​ទុក្ខវេ​ទនា។  ជម្ងឺ​រប​ស់នា​ង បាន​ធ្វើ​ឲ្យ​មា​ន​ភាពមិ​ន​ស្អា​ត តាម​ក្រឹត្យ​វិន័យ​ ហើយ​មិន​អា​ច​ចូល​រួម​ក្នុង​ជីវភាព​សហ​គមន៍ អស់​រយៈ​ពេ​ល​១២ឆ្នាំហើយ​!​(មើលលេវីវិន័យ ១៥:២៥-២៧) ពេល​ដែល​ព្រះ​យេ​ស៊ូវ​កំពុង​មាន​បន្ទូ​លជា​មួ​យស្ត្រី​នេះ​ កូនស្រី​រ​បស់លោក​យ៉ៃរ៉ុស​ក៏​បាន​ស្លាប់​។ ព្រះអ​ង្គ​មិ​ន​បាន​យឺ​ត​ពេល ក្នុង​ការ​សង្រ្គោះជី​វិត​កូន​ស្រី​របស់​គាត់​ឡើ​យ ព្រោះ​ក្រោយ​មក ព្រះ​អង្គ​បាន​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិ​ញ។ ដូ​ចនេះ​ ការ​ពន្យាពេ​លនេះ​ ​បានអ​នុញ្ញាត​ឲ្យ​លោក​យ៉ៃរ៉ុស​មាន​ការយ​ល់​ដឹ​ង​កាន់​តែស៊ី​ជម្រៅ អំពី​ព្រះយេ​ស៊ូវ និង​អំណា​ចចេ​ស្តាព្រះ​អង្គ…

Read article