កិច្ចការដែលត្រូវធ្វើមុនពេលស្លាប់
ថ្មីៗនេះ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានសម្រេចកិច្ចការមួយ ក្នុងចំណោមកិច្ចការជាច្រើន ដែលគាត់ចង់ធ្វើមុនពេលគាត់ស្លាប់។ គឺគាត់បាននាំប្អូនស្រីរបស់គាត់ទៅដើរលេងនៅទ្វីបអឺរ៉ុប។ គាត់បានធ្វើដំណើរទៅទីនោះ ជាច្រើនដងហើយ តែប្អូនស្រីគាត់មិនដែលបានទៅទេ។ ខ្ញុំស្ញើចសរសើរគាត់ ចំពោះការដែលគាត់មិនមានចិត្តអាត្មានិយម ដោយបានរាប់បញ្ចូលការនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ដែលគាត់ចង់សម្រចមុនពេលគាត់លាចាកលោក។ រឿងនេះ បាននាំឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានក្តីស្រមៃ និងគោលដៅណាខ្លះ ដែលបានផ្តោតទៅលើប្រយោជន៍របស់អ្នកដទៃ ជាជាងគិតតែប្រយោជន៍ខ្លួនឯង។ បទគម្ពីរ រ៉ូម ១២:៦-២១ បានចែងអំពីអំណោយទានដែលព្រះប្រទានមកយើង ដែលជាអវយវៈនៃរូបកាយព្រះគ្រីស្ទ និងអំពីរបៀបដែលយើងគួរប្រើអំណោយទាំងនោះ ក្នុងការរស់នៅប្រចាំថ្ងៃ។ អំណោយទានទាំងអស់នោះ សុទ្ធតែផ្តោតទៅខាងក្រៅ។ ឧទាហរណ៍ ការបង្រៀនមិនមែនសម្រាប់បំពេញចិត្តគ្រូបង្រៀនទេ តែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ ហើយអំណោយទានដទៃទៀត ដែលមានចែងក្នុងខ.៦ ដល់ ខ.៨ ក៏សម្រាប់ប្រយោជន៍អ្នកដទៃផងដែរ។ សាវ័កប៉ុលបាននិយាយសង្ខេប អំពីការគិតពីប្រយោជន៍អ្នកដទៃ ដោយជំរុញយើង ឲ្យស្រឡាញ់គ្នាជាបងជាប្អូន ទាំងមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ហើយឲ្យគោរពអ្នកដទៃឲ្យលើសខ្លួនឯង(ខ.១០)។ សាវ័កប៉ុលបានអនុវត្តតាមការបង្រៀននេះ ធ្វើជាគំរូ ដោយរាប់បញ្ចូលអ្នកដទៃក្នុងការងាររបស់គាត់ ហើយបានប្រើជីវិតគាត់ជាទន់ សម្រាប់គ្រីស្ទបរិស័ទជំនាន់ក្រោយ។ គាត់បានប្រព្រឹត្ត ដោយចិត្តសប្បុរស ដោយភាពចៅរ៉ាវ ការអត់ទោស និងការអាណិត ដល់អ្នកដទៃ។ ដូចនេះ គោលដៅ…
Read articleនៅផ្ទៃខាងលើ
មនុស្សលោកកំពុងឈរជើងម្ខាងនៅលើភាពពិតដែលមើលឃើញ ដែលជាពិភពធម្មជាតិ ហើយម្ខាងទៀតឈរនៅលើភាពពិតដែលមើលមិនឃើញ ដែលជាពិភពអធិធម្មជាតិ។ ខ្ញុំបានគិតអំពីពិភពទាំងពីរនេះ ពេលដែលខ្ញុំជិះទូក ទៅមើលត្រីបាឡែន នៅក្បែរឆ្នេរសមុទ្រនៃប្រទេសញូហ្សៀឡិន។ សត្វត្រីបាឡែនបណ្តែតខ្លួនសម្រាក នៅលើផ្ទៃទឹកមួយរយៈពេល បន្ទាប់មកក៏ដកយកខ្យល់ដង្ហើមពីរបីដង។ ការដកដង្ហើមរបស់វា មានការបាញ់ទឹកសាចទៅលើ គឺពិតជាគួរឲ្យចង់គយគន់ណាស់ បន្ទាប់មក វាក៏បានជ្រមុជក្បាលចុះទៅរកទឹកជ្រៅ ដែលមានជម្រៅជាង១គីឡូម៉ែត្រកន្លះ ដើម្បីស៊ីសត្វមឹកជាអាហារ។ ទោះបីជាវាមានជម្រកដ៏ល្អ ក្នុងទឹកជ្រៅ ដែលមានរុក្ខជាតិ និងសត្វសមុទ្រជាច្រើនក៏ដោយ ក៏វាត្រូវតែឡើងមកផ្ទៃទឹកខាងលើ ដើម្បីដកយកខ្យល់ដង្ហើម ពុំនោះទេវានឹងស្លាប់ជាមិនខាន។ ទោះបីជាវាមិនសូវដឹងអំពីពិភពលោក ដែលនៅខាងលើផ្ទៃទឹកក៏ដោយ ក៏វានៅតែត្រូវការការទាក់ទងដ៏សំខាន់ នឹងពិភពខាងក្រៅនោះ ដើម្បីមានជីវិតរស់នៅ។ ជួនកាល ខ្ញុំក៏មានអារម្មណ៍ថា ខ្លួនឯងមិនខុសពីសត្វត្រីបាឡែនទេ គឺខ្ញុំត្រូវឡើងទៅរកខ្យល់ខាងវិញ្ញាណជាទៀងទាត់ ដើម្បីរស់នៅក្នុងជីវិតខាងវិញ្ញាណ។ ប៉ុន្តែ គ្មានការបែងចែកដាច់ស្រេច រវាងពិភពធម្មជាតិ និងពិភពអធិធម្មជាតិឡើយ។ យើងសព្វថ្ងៃកំពុងរស់នៅ ក្នុងពិភពលោក ដែលយើងមិនអាចជៀសផុតពីពិភពទាំងពីរបានឡើយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ ខ្ញុំអធិស្ឋាន ថ្វាយបង្គំព្រះ បង្ហាញសេចក្តីស្រឡាញ់ ដល់អ្នកជម្ងឺ អ្នកទាល់ក្រ និងអ្នកដែលជាប់ឃុំ ដែលនេះជាកិច្ចការ ដែលទាក់ទងនឹងពិភពអធិធម្មជាតិផង និងពិភពធម្មជាតិផង។ ព្រះដែលបានបង្កើតពិភពលោក ដែលយើងអាចមើលឃើញ បានទ្រទ្រង់ពិភពលោកយ៉ាងសកម្ម…
Read articleទីប្រឹក្សាច្រើន
លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែលជាទេវវិទូ នៅសតវត្សរ៍ទី១៥ បានមានប្រសាសន៍ថា “តើមានអ្នកប្រាជ្ញណា ដែលមានចំណេះដឹងសព្វគ្រប់គ្មានកន្លែងចន្លោះ? ដូចនេះ ចូរកុំទុកចិត្តលើគំនិតរបស់ខ្លួនឯងពេក តែចូរត្រៀមចិត្ត ដើម្បីស្តាប់យោបលអ្នកដទៃផង”។ ទោះបីជាអ្នកមានទស្សនៈល្អក៏ដោយ តែបើអ្នកស្រឡាញ់ព្រះ នោះមានពេលខ្លះ អ្នកត្រូវអនុវត្តតាមទស្សនៈរបស់អ្នកដទៃ ដែលស្របតាមបំណងព្រះទ័យព្រះវិញ ដែលនាំឲ្យចំណេញជាង”។ លោកថូម៉ាសបានទទួលស្គាល់ សារៈសំខាន់នៃការសុំយោបល ពីទីប្រឹក្សាដែលយើងអាចទុកចិត្តបាន ពេលដែលយើងធ្វើផែនការសម្រាប់ជីវិតយើង។ ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ មនុស្សដែលឆ្លាតវ័យ គួរតែបើកចិត្ត ទទួលយោបលពីអ្នកដទៃ ដែលព្រះអាចប្រើ ដើម្បីនាំមកនូវប្រាជ្ញា សម្រាប់ដឹកនាំជីវិត។ ពេលដែលមនុស្សម្នាក់ស្វែងរកយោបលដ៏ឆ្លាតវ័យពីអ្នកដទៃ គាត់កំពុងតែបង្ហាញថា ខ្លួនអាចមើលរំលងចំណុចសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្ត។ ស្តេចសាឡូម៉ូន ជាមនុស្សដែលឆ្លាតបំផុតរបស់ជនជាតិអ៊ីស្រាអែល បានសរសេរអំពីសារៈសំខាន់ នៃការទទួលយោបលពីអ្នកដទៃ។ គឺដូចដែលមានសេចក្តីចែងថា “ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ”(សុភាសិត ១៥:២២)។ ព្រះអម្ចាស់ជាអ្នកប្រឹក្សាយោបលដ៏អស្ចារ្យ(អេសាយ ៩:៦) ហើយព្រះអង្គសព្វព្រះទ័យនឹងការពារយើង តាមរយៈទីប្រឹក្សាដែលឆ្លាតវ័យ និងកោតខ្លាចព្រះ។ ចូរសុំយោបលពីពួកគេ ហើយអរព្រះគុណព្រះ សម្រាប់យោបលល្អៗដែលពួកគេផ្តល់ឲ្យ។ ពួកគេអាចជួយឲ្យយើងអាចមើលឃើញផែនការរបស់ព្រះអង្គ កាន់តែច្បាស់…
Read articleជាសះស្បើយយឺតៗ
បន្ទាប់ពីកូនប្រុសរបស់ខ្ញុំ ចូលធ្វើទាហានរបស់សហរដ្ឋអាមេរិកបាន៤សប្តាហ៍ គាត់បានមានរបួសក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងការហ្វឹកហាត់។ ហេតុនេះហើយ គេក៏បានអនុញ្ញាតឲ្យគាត់ឈប់ធ្វើទាហាន។ ដូចនេះ គាត់បានប្រើឈើច្រត់ដើរអស់មួយរយៈពេល ក្នុងវ័យ១៩ឆ្នាំ ហើយដោយសារភាពធ្ងនធ្ងរនៃរបួសនោះ គាត់ត្រូវអត់ទ្រាំនឹងការលំបាកអស់រយៈពេល២ឆ្នាំ ទំរាំតែជាសះស្បើយ ដោយការសម្រាក និងស្តាឡើងវិញ។ ទីបំផុត គាត់ក៏អាចដោះទ្រនាប់ក្បាលជង្គង់ ដែលគាត់បានពាក់តាំងពីថ្ងៃមានគ្រោះថ្នាក់។ ទោះបីជាក្បាលជង្គង់គាត់ នៅឈឺខ្លះៗ ក៏ដោយ ក៏ដំណើរការដ៏វែងអន្លាយ និងយឺតៗ នៃការជាសះស្បើយ បាននាំឲ្យគាត់អាចប្រើប្រាស់ជើងគាត់ទាំងស្រុងឡើងវិញ។ ការជាសះស្បើយខាងរូបកាយ ច្រើនតែមានភាពយឺតយ៉ាវជាងការរំពឹងទុករបស់យើង។ ពេលខ្លះ ការប្រោសឲ្យជាខាងវិញ្ញាណក៏មានដំណើរយឺតៗ ដូចនេះផងដែរ។ ផលវិបាក ដែលទទួលបានពីការសម្រេចចិត្តខុស ឬទទួលបានពីទង្វើអាក្រក់របស់អ្នកដទៃ អាចនាំឲ្យយើងមានបន្ទុក ឬមានរបួសក្នុងចិត្ត ដែលយើងអត់ទ្រាំអស់មួយជីវិត។ ប៉ុន្តែ សម្រាប់យើងដែលជាកូនរបស់ព្រះ យើងមានក្តីសង្ឃឹម។ ទោះបីជា មានរបួសខ្លះមិនបានជាសះស្បើយទាំងស្រុង ក្នុងមួយជីវិតនេះក៏ដោយ ក៏ព្រះទ្រង់បានសន្យាយ៉ាងច្បាស់ថា នៅទីបញ្ចប់ យើងនឹងបានជាសះស្បើយមួយរយភាគរយ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។ ក្នុងរដូវកាលនៃការឈឺចាប់របស់យើង…
Read articleល្អតែសម្បកក្រៅ
មានពេលមួយខ្ញុំបានទៅកាត់សក់។ ពេលកាត់សក់ហើយ ជាងកាត់សក់បានប្រាប់ខ្ញុំថា សក់របស់ខ្ញុំពិតជាមានសុខភាពល្អមែន។ គាត់សង្ឃឹមថា សក់ខ្ញុំល្អដោយសារផលិតផលរបស់គាត់។ តែខ្ញុំបានសុំទោសគាត់ ហើយប្រាប់គាត់ថា ខ្ញុំគ្រាន់តែប្រើផលិតផលណា ដែលថោក ហើយមានក្លិនល្អ។ បន្ទាប់មក ខ្ញុំក៏ប្រាប់គាត់ទៀតថា ខ្ញុំក៏បានព្យាយាមញាំអាហារល្អៗផងដែរ។ ខ្ញុំគិតថា ការញាំអាហារល្អៗជាកត្តាចម្បងដែលធ្វើឲ្យសក់ខ្ញុំមានសុខភាពល្អ។ ពេលខ្ញុំគិតអំពីការអ្វី ដែលធ្វើឲ្យយើងមានរូបសម្បត្តិល្អ ខ្ញុំក៏បាននឹកចាំ អំពីការខ្លះដែលយើងធ្វើ ដែលនាំឲ្យយើងមានវិញ្ញាណល្អផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលអំពីបញ្ហានេះ ជាមួយនឹងអ្នកដឹកនាំសាសនា ក្នុងទីក្រុងយេរូសាឡិម(ម៉ាថាយ ២៣)។ ពួកគេបានអនុវត្តតាមក្រឹត្យវិន័យខាងសាសនា ដែលរញេរញ៉ៃខុសពីក្រិត្យវិន័យដែលព្រះបានប្រទានឲ្យ។ ពួកគេបានខិតខំធ្វើឲ្យគេយល់ថា ខ្លួនជាមនុស្សល្អ ដើម្បីបង្ហាញថា ពួកគេល្អជាងអ្នកដទៃ។ ប៉ុន្តែ ការខិតខំរបស់ពួកគេមិនបានធ្វើឲ្យព្រះស្ញើចសរសើរឡើយ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា “វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្តីហួសខ្នាតទទេ”(ខ.២៥)។ ការអ្វីដែលពួកផារិស៊ីបានធ្វើ ដើម្បីឲ្យអ្នកដទៃគិតថា ខ្លួនជាមនុស្សល្អ គឺពិតជាបានបង្ហាញថា ពួកគេមិនមែនជាមនុស្សល្អទាល់តែសោះ។ វប្បធម៌នីមួយៗបានឲ្យតម្លៃ ទៅលើការខិតខំធ្វើអំពើល្អ តាមការបង្រៀន និងទំនៀមទម្លាប់របស់សាសនាខុសៗគ្នា ប៉ុន្តែ ព្រះទ្រង់ឲ្យតម្លៃ ទៅលើវិញ្ញាណដែលបានផ្លាស់ប្រែ។ ហើយការអ្វីដែលព្រះអង្គឲ្យតម្លៃ…
Read articleកំណើតថ្មី
តើទារកដែលធ្វើឲ្យយើងញញឹម មានអ្វីដែលពិសេស? ជាការពិតណាស់ មនុស្សជាច្រើនទុកកិច្ចការរបស់ខ្លួនចោលសិន ដើម្បីមកផ្តុំគ្នាមើល ពេលបានឮសម្លេង ឬបានឃើញទារកដ៏គួរឲ្យស្រឡាញ់នោះ។ ខ្ញុំបានកត់សំគាល់រឿងនេះ ពេលដែលខ្ញុំមកលេងឪពុករបស់ខ្ញុំ នៅផ្ទះមើលថែរមនុស្សចាស់ជរា។ ទោះបីជាភាគច្រើននៃមនុស្សចាស់ជរាដែលស្នាក់នៅទីនោះ ត្រូវផ្លាស់ទីដោយប្រើកៅអីរុញ ហើយមានជម្ងឺវង្វេងវង្វាន់ក៏ដោយ ក៏ពន្លឺនៃក្តីអំណរអាចលេចឡើងនៅលើកែវភ្នែករបស់ពួកគេ ពេលដែលមានគ្រួសារមួយ បានមកលេងផ្ទះនោះ ដោយនាំទារកម្នាក់ មកជាមួយផង។ ពីដំបូង ពួកគេមានការស្ទាក់ស្ទើរ តែក្រោយមកពន្លឺនៃក្តីអំណរនោះ ក៏បានប្រែក្លាយជាស្នាមញញឹមនៅលើផ្ទះមុខរបស់ពួកគេ។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលបានឃើញដូចនេះ។ ទារកនាំឲ្យគេមានស្នាមញញឹម ប្រហែលមកពីភាពអស្ចារ្យនៃជីវិតរបស់ទារកតូចដែលទើបចាប់កំណើត ដែលមានតម្លៃណាស់ ហើយក៏មានការសន្យាជាច្រើនកំពុងរង់ចាំវា។ ការមើលឃើញទារក អាចរំឭកយើង អំពីព្រះដ៏គួរស្ញែងខ្លាចនៃយើង និងអំពីក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះអង្គស្រឡាញ់យើងណាស់ បានជាព្រះអង្គប្រទានជីវិតដល់យើង ហើយឲ្យយើងចេញជារូបរាង្គក្នុងផ្ទៃម្តាយយើង។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់បានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ ព្រះអង្គមិនគ្រាន់តែបានប្រទានឲ្យយើងមានជីវិតខាងសាច់ឈាមប៉ុណ្ណោះទេ តែថែមទាំងឲ្យយើងមានកំណើតជាថ្មី ខាងវិញ្ញាណទៀតផង(យ៉ូហាន ៣:៣-៨)។ ព្រះបានសន្យាអ្នកជឿទាំងអស់ ថានឹងប្រទានរូបកាយថ្មី និងជីវិតអស់កល្ប ពេលព្រះយេស៊ូវយាងមកវិញម្តងទៀត(១កូរិនថូស ១៥:៥០-៥២)។ ជីវិតខាងសាច់ឈាម និងកំណើតជាថ្មីខាងវិញ្ញាណ គឺជាអំណោយពីព្រះហស្តព្រះវរបិតា សម្រាប់ឲ្យយើងអបអរសប្បាយ។-Alyson Kieda, អ្នកកែសម្រួលអត្ថបទរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។
Read article