បញ្ហារបស់បេះដូង
បេះដូងមនុស្សយើងលោត ដោយចង្វាក់៧០ ទៅ៧៥ដងក្នុងមួយនាទី។ ទោះបីជាមធ្យម បេះដូងមនុស្សមានទម្ងន់៣ខាំក៏ដោយ ក៏បេះដូងដែលមានសុខភាពល្អ អាចបូមឈាម៧៥៧០លីត្រ ឲ្យមានចរាចរពេញរាង្គកាយ តាមសរសៃឈាមដែលមានប្រវែង៩៦៥៦១គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃ បេះដូងមនុស្សបង្កើតថាមពលដែលល្មមនឹងឲ្យឡានមួយគ្រឿងបើកបាន ៣២គីឡូម៉ែត្រ ហើយបើគិតក្នុងរយៈពេលមួយជីវិតវិញ គឺអាចឲ្យឡាននោះបើកបានចម្ងាយ ដែលស្មើចម្ងាយពីផែនដីទៅស្ថានព្រះច័ន្ទពីរដង។ បេះដូងដែលមានខុសភាពល្អអាចធ្វើកិច្ចការដ៏អស្ចារ្យជាច្រើន។ ផ្ទុយទៅវិញ បើសិនជាបេះដូងរបស់យើងលែងដំណើរការ រូបកាយរបស់យើងទាំងមូលនឹងស្លាប់។ យើងក៏អាចនិយាយបានដូចគ្នា អំពី “បេះដូងខាងវិញ្ញាណ”។ ក្នុងភាសាខ្មែរ គេបានប្រើពាក្យបេះដូង សំដៅទៅលើ “ចិត្ត” របស់មនុស្ស។ ក្នុងព្រះគម្ពីរ ពាក្យ ចិត្ត ដំណាងឲ្យចំណុចកណ្តាលនៃអារម្មណ៍ ការគិត និងហេតុផលរបស់មនុស្សយើង។ ចិត្តជា “ទីបញ្ជាការកណ្តាល” នៃជីវិតយើង។ គឺដូចដែលមានសេចក្តីចែងថា “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(សុភាសិត ៤:២៣)។ ជាការពិតណាស់ យើងពិបាកនឹងអនុវត្តតាមព្រះរាជបញ្ចា ក្នុងបទគម្ពីរនេះ។ ក្នុងការរស់នៅ មានការបន្ទាន់ជាច្រើនដែលទាមទាពេលវេលា កម្លាំង និងចំណាប់អារម្មណ៍ពីយើង។ ប៉ុន្តែ យើងហាក់ដូចជាមិនបានគិតថា ការស្តាប់ព្រះបន្ទូលព្រះ និងការអនុវត្តតាមព្រះបន្ទូលព្រះអង្គជាការបន្ទាន់ឡើយ។ យើងប្រហែលជាមិនបានកត់សំគាល់…
Read articleតើនរណាជួយឲ្យមានជ័យជម្នះ?
លោកគ្រីស លែនហ្គិន(Chris Langan) មានកំរិតនៃបញ្ញាខ្ពស់ជាងលោកអាល់បឺត អាញស្ទាញ(Albert Eintein)។ លោកម៉ូសតាហ្វា អ៊ីសមេល(Moustafa Ismail)មានសាច់ដំដើមដៃទំហំ៧៨សង់ទីម៉ែត្រ ហើយអាចលើកទម្ងន់២៧២គីឡូក្រាម។ លោកប៊ីលហ្គេតមានទ្រព្យសម្បត្តិប្រហែលរាប់ពាន់លានដុល្លា។ អ្នកដែលមានសមត្ថភាពមិនធម្មតា ឬទ្រព្យសម្បត្តិដែលច្រើនសណ្ឋឹក អាចត្រូវអារក្សល្បួង ឲ្យមានមោទនៈភាពចំពោះខ្លួនឯងហួសហេតុពេក។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវមានភាពឆ្លាតវ័យ មានកម្លាំង ឬទ្រព្យសម្បត្តិដ៏ច្រើនហួសប្រមាណ ដើម្បីឲ្យគេសរសើរយើង ដោយព្រោះជ័យជម្នះរបស់យើងនោះឡើយ។ ជ័យជម្នះទាំងអស់ ទោះតូចឬធំក្តី គឺសុទ្ធតែមានសំណួរមួយដូចគ្នាគឺ “តើនរណាជាអ្នកជួយឲ្យមានជ័យជម្នះ?” ក្នុងអំឡុងពេលនៃការជំនុំជម្រះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ប្រជាជនអ៊ីស្រាអែល តាមរយៈលោកហោរាយេរេមាថា “កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួន ឬអ្នកមាន អួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ”(យេរេមា ៩:២៣) ផ្ទុយទៅវិញ “ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់ព្រះអង្គ”(ខ.២៤)។ ព្រះទ្រង់សព្វព្រះទ័យឲ្យរាស្រ្តរបស់ព្រះអង្គសរសើរព្រះអង្គ និងសរសើរភាពធំប្រសើររបស់ព្រះអង្គ លើសពីអ្វីៗទាំងអស់។ បើសិនជាយើងសរសើរបំប៉ោងខ្លួនឯង នោះយើងកំពុងតែភ្លេចហើយថា “គ្រប់ទាំងរបស់ដ៏ល្អ … និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ”(យ៉ាកុប ១:១៧)។ យកល្អយើងគួរតែថ្វាយសិរីល្អដល់ព្រះវិញ គឺមិនមែនគ្រាន់តែដើម្បីកុំឲ្យចិត្តយើងមានអំណួតប៉ុណ្ណោះឡើយ តែក៏ដោយសារព្រះអង្គសក្តិសមនឹងទទួលការសរសើរ។ ព្រះអង្គជាព្រះ ដែលបាន “ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា”(យ៉ូប…
Read articleទឹកភ្នែកនៃការដឹងគុណ
ពេលខ្ញុំនឹងភរិយារបស់ខ្ញុំ បានទៅចូលរួមពិធីលៀងព្រះអម្ចាស់ គេបានអញ្ជើញពួកជំនុំ ឲ្យឡើងទៅខាងមុខ ដើម្បីទទួលនំប៉័ង និងពែងទឹកទំពាំងបាយជូរ ពីគ្រូគង្វាល ឬពួកចាស់ទុំ។ ពួកគេបានប្រាប់ពួកជំនុំម្នាក់ៗ ដោយផ្ទាល់ អំពីការលះបង់ ដែលព្រះយេស៊ូវបានធ្វើសម្រាប់គេម្នាក់ៗ។ ពេលនោះ ខ្ញុំមានការប៉ះពាល់ចិត្តជាពិសេស នៅក្នុងការប្រារព្ធពិធីនេះ។ ប៉ុន្តែ ជាញឹកញាប់ យើងអាចប្រែជាមានអារម្មណ៍ថា គ្មានអ្វីប្លែក ចំពោះពិធីដ៏សំខាន់នេះ ដោយសារយើងគ្រាន់តែបានប្រារព្ធធ្វើជាទម្លាប់ទៅហើយ។ បន្ទាប់ពីយើងបានត្រឡប់មកកន្លែងអង្គុយវិញហើយ ខ្ញុំក៏បានមើលអ្នកដទៃដើរយឺតៗទៅខាងមុខវេទិការ យ៉ាងស្ងាត់ស្ងៀម។ គួរឲ្យកត់សំគាល់ណាស់ ដែលមានមនុស្សជាច្រើនមានទឹកភ្នែករលីងរលោង។ សម្រាប់ខ្ញុំ និងសម្រាប់អ្នកដទៃទៀត ដែលខ្ញុំបានជជែកជាមួយនៅពេលក្រោយមក ទឹកភ្នែកនោះជាទឹកភ្នែកនៃការដឹងគុណ។ យើងអាចរកឃើញមូលហេតុនៃទឹកភ្នែកនៃការដឹងគុណ នៅក្នុងមូលហេតុនៃការប្រារព្ធធ្វើពីធីលៀងព្រះអម្ចាស់។ សាវ័កប៉ុលបានបង្រៀនពួកជំនុំ នៅក្រុងកូរិនថូស អំពីអត្ថន័យនៃពិធីលៀងព្រះអម្ចាស់ ហើយក៏បាននិយាយសង្កត់ធ្ងន់ ដោយប្រើពាក្យដ៏មានអំណាចថា “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។ ធាតុផ្សំនៃពិធីលៀងព្រះអម្ចាស់ បាននាំឲ្យយើងគិតអំពីឈើឆ្កាង និងការដែលព្រះគ្រីស្ទលះបង់ ជួសយើងរាល់គ្នា ដូចនេះ ពិធីលៀងព្រះអម្ចាស់និយាយអំពីព្រះគ្រីស្ទ គឺមិនគ្រាន់តែជាពិធីបុណ្យរបស់គ្រីស្ទបរិស័ទប៉ុណ្ណោះទេ។ គឺនិយាយអំពីសេចក្តីស្រឡាញ់ ការលះបង់ និងឈើឆ្កាងរបស់ព្រះអង្គ ដែលសុទ្ធតែដើម្បីយើងរាល់គ្នា។ យើងមិនអាចរកពាក្យនឹងថ្លែងឲ្យបានគ្រប់គ្រាន់…
Read articleព្រះអង្គបានកែប្រែជីវិតទូលបង្គំ
លោកស្ទីវ ចបស៍(Steve Jobs) ដែលជាអ្នកត្រួសត្រាយផ្នែកវិទ្យាសាស្រ្តកំព្យូទ័រ បានលាចាកលោកក្នុងឆ្នាំ២០១១។ ពេលនោះ មានមនុស្សជាងមួយលាននាក់ នៅទូទាំងពិភពលោកបានបង្ហោះសារនៅលើប្រព័ន្ធអ៊ីនធឺណែត ដើម្បីបង្ហាញនូវការដឹងគុណចំពោះគាត់។ សារដែលគេនិយមបង្ហោះជាងគេនោះ មានខ្លឹមសារដែលរៀបរាប់អំពីការដែលលោកចបស៍ បានកែប្រែជីវិតរបស់ពួកគេ។ ពួកគេនិយាយថា ការរស់នៅរបស់ពួកគេមានការផ្លាស់ប្តូរ ដោយសារគំនិតកែឆ្នៃដ៏ប៉ិនប្រសប់របស់គាត់ ហើយពួកគេចង់បង្ហាញនូវការសរសើរ និងទុក្ខសោក ចំពោះគាត់។ ក្នុងនោះ មានអ្នកខ្លះបានបង្ហោះរូបភាព ដែលមានអក្សរឡាតាំងធំៗ នៅលើកញ្ចក់ឧបករណ៍ធែបលែតមួយគ្រឿងដែលសរសេរថា អាយស៊ែត(iSad) ដែលមានន័យថា ខ្ញុំមានទុក្ខ។ ការដឹងគុណបាននាំឲ្យមនុស្សបង្ហាញចេញ នូវអារម្មណ៍របស់ខ្លួន គឺដូចដែលបទគម្ពីរទំនុកដំកើង ជំពូក១០៧ បានរៀបរាប់ថា “គួរឲ្យពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ បានថាដូច្នេះដែរ គឺអស់អ្នកដែលទ្រង់បានលោះ ឲ្យរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវនោះ”(ខ.២)។ ខ្លឹមសារនៃទំនុកដំកើងនេះ និយាយអំពីអ្នកដែលកំពុងមានបញ្ហាធ្ងន់ធ្ងរ ដែលព្រះអម្ចាស់បានរំដោះ ឲ្យមានសេរីភាព។ អ្នកខ្លះគ្មានផ្ទះសម្បែង ហើយខ្លះមានការខ្វះខាត(ខ.៤-៥) ហើយខ្លះបានបះបោរទាស់នឹងព្រះបន្ទូលព្រះ(ខ.១០-១១) អ្នកខ្លះទៀតកំពុងទាល់ច្រក បានជាគេស្រែកដង្ហើយឲ្យព្រះអង្គជួយ(ខ.២៦-២៧)។ ព្រះអង្គក៏បានសង្រ្គោះពួកគេទាំងអស់គ្នា។ “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូមពិចារណាអំពីភាពអស្ចារ្យនៃក្តីស្រឡាញ់របស់ព្រះ និងអំពីព្រះគុណរបស់ព្រះអង្គ ក្នុងការចាត់ព្រះយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង ហើយបានមានព្រះជន្មឡើងវិញ ហើយសូមយើងគិតអំពីការដែលព្រះអង្គបានរំដោះយើង ព្រោះការគិតអំពីការទាំងអស់នេះ…
Read articleដើមឈើសម្រាប់សម្រាក
មានដើមឈើមួយ ដើមនៅក្នុងចំការពោត ដែលនៅទល់មុខការិយាល័យរបស់ខ្ញុំ។ គេបានកាប់ដើមឈើអស់ជាច្រើនហិចតា ដើម្បីឲ្យកសិកអាចដំាពោត នៅលើផ្ទៃដីនោះ។ ដូចនេះ ខ្ញុំក៏បានឆ្ងល់ថា ហេតុអ្វីបានជាគេទុកដើមឈើមួយដើមនោះ ឲ្យបន្តលូតលាស់ បែកមែកសាខាដូចនេះ។ ក្រោយមក ខ្ញុំក៏បានដឹងអំពីមូលហេតុ។ តាំងពីយូរមកហើយ កសិករមានប្រពៃណីទុកដើមឈើមួយដើម ឲ្យបន្តដុះនៅក្នុងចំការពោធ ឬវាលស្រែ សម្រាប់ឲ្យពួកគេចូលជ្រកម្លប់ ជាមួយសត្វពាហនៈរបស់ខ្លួន ពេលមានថ្ងៃក្តៅខ្លាំង ក្នុងរដូវក្តៅ។ មានពេលខ្លះ យើងអាចឆ្លងផុតបញ្ហាអ្វីមួយ ដោយមិនដឹងថា ហេតុអ្វីបានជាមានតែយើងដែលអាចឆ្លងផុត។ មានទាហានត្រឡប់មកពីធ្វើសឹកសង្រ្គាមវិញ ហើយមានអ្នកជម្ងឺបានរួចជីវិតពីជម្ងឺដ៏កាចសាហាវ ដោយមិនដឹងថា ហេតុអ្វីបានជាពួកគេអាចឆ្លងផុត តែអ្នកដទៃទៀតមិនអាចរួចជីវិត។ បទគម្ពីរសញ្ញាចាស់បានចែង អំពីសំណល់នៃជនជាតិអ៊ីស្រាអែល ដែលព្រះបានទុកជីវិត ពេលដែលប្រជាជាតិមួយនេះ ត្រូវសាសន៍ដទៃនិរទេស។ ពួកសំណល់នៃជនជាតិអ៊ីស្រាអែលបានរក្សាក្រឹត្យវិន័យរបស់ព្រះ ហើយក្រោយមក ក៏បានសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ៩:៩)។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ជាផ្នែកមួយនៃសំណល់នៃរាស្រ្តរបស់ព្រះ (រ៉ូម ១១:១,៥)។ ព្រះបានទុកឲ្យគាត់រស់នៅ ដើម្បីធ្វើជាអ្នកនាំដំណឹងល្អ ទៅផ្សាយដល់សាសន៍ដទៃ(ខ.១៣)។ បើសិនជាយើងកំពុងតែឈនៅកន្លែង ដែលអ្នកដទៃបានដួលអស់ នោះយើងត្រូវលើកដៃឡើងឈោងទៅរកនគរស្ថានសួគ៌ ដោយការសរសើរ ហើយលាតសន្ធឹងដៃយើងធ្វើជាម្លប់ ដល់អ្នកដែលនឿយព្រួយខាងវិញ្ញាណ។ ព្រះអម្ចាស់ជួយឲ្យយើងអាចធ្វើជាដើមឈើ សម្រាប់ឲ្យអ្នកដទៃចូលមកសម្រាកក្នុងព្រះអង្គ។-Julie Ackerman Link
Read article“បើព្រះអង្គសព្វព្រះទ័យ”
មានពេលមួយ ម៉ូលី(Molly)ចង់ឲ្យឪពុករបស់នាងជួយ តែនាងមិនហ៊ានសុំគាត់ទេ។ នាងដឹងថា ពេលដែលគាត់កំពុងធ្វើការមុខកំព្យូទ័ររ គាត់មិនចង់ឲ្យគេរំខានទេ។ នាងគិតថា គាត់អាចអន់ចិត្តនឹងនាង បានជានាងមិនបានសុំឲ្យគាត់ជួយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវ យើងមិនចាំបាច់ត្រូវខ្លាចចិត្តព្រះអង្គ ដូចនេះទេ។ បទគម្ពីរម៉ាថាយ ៨:១-៤ បានចែងអំពីបុរសកើតឃ្លង់ម្នាក់ ដែលគ្មានការស្ទាក់ស្ទើរ នៅក្នុងការរំខានព្រះយេស៊ូវ ដើម្បីសុំឲ្យព្រះអង្គជួយគាត់។ ជម្ងឺរបស់គាត់បានធ្វើឲ្យគាត់ជួបការពិបាកយ៉ាងខ្លាំង។ សង្គមមានការរើសអើងចំពោះគាត់ ហើយគាត់មានការពិបាកខាងផ្លូវអារម្មណ៍យ៉ាងខ្លាំង។ កាលនោះព្រះយេស៊ូវកំពុងជាប់រវល់នឹង “មនុស្សដ៏ច្រើនកកកុញ” ប៉ុន្តែ បុរសកើតឃ្លង់បានបញ្ច្រៀតចូលក្នុងហ្វូងមនុស្ស ដើម្បីឲ្យបានទូលព្រះយេស៊ូវ។ ព្រះគម្ពីរដំណឹងល្អម៉ាថាយបានចែងថា មនុស្សឃ្លង់នោះ បានមក “ក្រាបថ្វាយបង្គំព្រះអង្គ”(ខ.២)។ គាត់បានចូលទៅក្បែរព្រះយេស៊ូវ ដោយការថ្វាយបង្គំ ដោយមានជំនឿលើអំណាចចេស្តារបស់ព្រះអង្គ និងដោយការបន្ទាបខ្លួន ដោយទទួលស្គាល់ថា ដែលព្រះអង្គនឹងជួយគាត់ឬក៏អត់ គឺស្រេចតែព្រះអង្គ។ គឺដូចដែលគាត់បានទូលព្រះអង្គថា “ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន”(ខ.២)។ ព្រះយេស៊ូវក៏បានពាល់គាត់ ដោយក្តីអាណិត ហើយគាត់ក៏បានជាស្អាតជាមួយរំពេច(គួរបញ្ជាក់ថា ក្រឹត្យវិន័យរបស់សាសន៍យូដា “មិនអនុញ្ញាតឲ្យប៉ះពាល់” មនុស្សឃ្លង់ទេ)។ យើងមិនចាំបាច់ត្រូវមានការស្ទាក់ស្ទើរ នៅក្នុងការចូលទៅក្បែរព្រះយេស៊ូវ ដើម្បីសូមឲ្យព្រះអង្គជួយឡើយ គឺដូចដែលបុរសកើតឃ្លង់បានធ្វើជាគំរូស្រាប់។ ពេលដែលយើងចូលទៅចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន និងការថ្វាយបង្គំ …
Read article