ប្រើទឹកក្នុងដបច្រើនពេក
នៅសហរដ្ឋអាមេរិក គេបានប្រើទឹកបរិសុទ្ធដែលគេច្រកក្នុងដប ក្នុងបរិមាណដ៏ច្រើនលើសលប់ អស់ជាច្រើនឆ្នាំមកហើយ។ មនុស្សភាគច្រើននៅទីនោះ បានទទួលការផ្គត់ផ្គង់ទឹកស្អាត ដោយឥតគិតថ្លៃ ហើយអាចបើកក្បាលរូប៊ីណេនៅផ្ទះប្រើ ហើយអាចប្រើក្បាលរូប៊ីណេទឹកស្អាត នៅទីសាធារណៈ សម្រាប់បរិភោគនៅពេលណាក៏បាន ប៉ុន្តែ ពួកគេនៅតែទិញទឹកដែលគេច្រកក្នុងដបលក់នោះដដែល។ ខ្ញុំមិនយល់ថា ខ្ញុំត្រូវចំណាយលុយ ទៅលើរបស់អ្វីដែលគេបានផ្តល់ឲ្យដោយឥតគិតថ្លៃនោះឡើយ ប៉ុន្តែ អ្នកខ្លះជឿថា ផលិតផលដែលពួកគេបានចំណាយលុយទិញ មានភាពល្អប្រសើរជាងរបស់ដែលទទួលបានដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ជួនកាល បញ្ហានេះក៏កើតមានក្នុងជីវិតខាងវិញ្ញាណផងដែរ។ អ្នកខ្លះមានការពិបាក នៅក្នុងការសម្រេចចិត្តទទួលយកសេចក្តីសង្រ្គោះ ដោយឥតគិតថ្លៃ។ ពួកគេចង់ធ្វើអ្វីម្យ៉ាង ដើម្បីឲ្យបានសេចក្តីសង្រ្គោះ។ ប៉ុន្តែ គ្មាននរណាម្នាក់អាចបង់ថ្លៃ ដើម្បីទទួលសេចក្តីសង្រ្គោះឡើយ ព្រោះគេត្រូវបង់ថ្លៃ ដោយភាពល្អឥតខ្ចោះរបស់ខ្លួន តែគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ(ម៉ាថាយ ១៩:២១) ហើយមានតែព្រះយេស៊ូវទេ ដែលអាចបង់ថ្លៃនោះបាន(រ៉ូម ៥:១៨)។ ព្រះអង្គបានសន្យា ដល់អស់អ្នកដែលស្រេកទឹកថា ព្រះអង្គនឹង “ឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ”(វិវរណៈ ២១:៦)។ អ្នកខ្លះព្យាយាមបង់ថ្លៃយកទឹកដ៏រស់ នៃសេចក្តីសង្រ្គោះ ដោយការប្រព្រឹត្តល្អ និងការដាក់ទាន។ ទោះបីជាព្រះបានឲ្យតម្លៃ ចំពោះការប្រព្រឹត្តល្អដូចនេះក៏ដោយ ក៏ព្រះមិនបានតម្រូវឲ្យគេខំប្រព្រឹត្តល្អ ដើម្បីឲ្យបានទទួលការអត់ទោសបាបពីព្រះអង្គឡើយ។ ព្រះយេស៊ូវបានបង់ថ្លៃលោះយើង ដោយសុគតនៅលើឈើឆ្កាងជួសយើងរួចហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងបំបាត់ការស្រេកទឹករបស់យើង ដោយឲ្យយើងទទួលទឹកដ៏រស់…
Read articleមានពរហើយ អ្នកដែលស្លូតត្រង់
មានមនុស្សជាច្រើនមានការយល់ច្រឡំថា ពាក្យស្លូតត្រង់ គឺមានន័យដូចពាក្យ ទន់ខ្សោយ ហើយគេក៏បានប្រើពាក្យទាំងពីរច្របល់ចូលគ្នា តាំងពីយូរមកហើយ។ ទន្ទឹមនឹងនោះ មានអ្នកខ្លះយល់ថា មនុស្សស្លូតត្រង់ ជាមនុស្សដែល “ចុះចូលខ្លាំងពេក ងាយឲ្យគេបង្ខំ កម្សាក ឬខ្វះភាពរស់រវើក”។ ការនេះបាននាំឲ្យអ្នកខ្លះសួរថា ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា “មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក”(ម៉ាថាយ ៥:៥)។ អ្នកប្រាជ្ញជនជាតិក្រិក ឈ្មោះ ដាប់ប៊លយ៉ូ អ៊ី វ៉ាញ(W. E. Vine) បានមានប្រសាសន៍ថា ភាពស្លូតត្រង់ ដែលមានចែងក្នុងព្រះគម្ពីរ ជាចរិយ៉ាសម្បត្តិ ដែលយើងមានចំពោះព្រះ “ដោយយើងទទួលស្គាល់ថា ព្រះអង្គប្រព្រឹត្តល្អចំពោះយើង ដោយយើងមិនប្រកែក ឬប្រឆាំងនឹងព្រះអង្គ”។ យើងឃើញថា ព្រះយេស៊ូវជាអ្នកស្លូតត្រង់ ដោយព្រះអង្គសប្បាយព្រះទ័យ នៅក្នុងការធ្វើតាមបំណងព្រះទ័យព្រះវរបិតា។ លោកវ៉ាញក៏បានមានប្រសាសន៍ទៀតថា “ភាពស្លូតត្រង់ ដែលព្រះអម្ចាស់បានបង្ហាញចេញមក និងបានបង្គាប់ដល់គ្រីស្ទបរិស័ទ គឺជាផលផ្លែនៃអំណាចចេស្តារបស់ព្រះអង្គ។ … ព្រះអង្គមានភាពស្លូតត្រង់ ព្រោះព្រះអង្គមានប្រភពនៃអំណាចដែលគ្មានកំណត់របស់ព្រះ”។ ព្រះអង្គអាចបង្គាប់ឲ្យពួកទេវតា ចុះមករារាំងមិនឲ្យគេឆ្កាងព្រះអង្គក៏បាន។ ព្រះយេស៊ូវបានប្រាប់អ្នកដើរតាមព្រះអង្គ ដែលនឿយព្រួយ និងមានបន្ទុកថា “ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ…
Read articleពិភពលោកដែលល្អជាងមុន
កាលខ្ញុំនៅក្មេង ខ្ញុំចូលចិត្តមើលសៀវភៅរឿងដែលមានរូបគំនូ ដែលមានចំណងជើងថា ភីណាត់ ដែលមានឆាលី ប្រោន(Charlie Brown)ជាតួអង្គសំខាន់។ រឿងនេះមានច្រើនភាគ ដែលក្នុងនោះ លូស៊ី(Lucy)ជាតួអង្គ ដែលតែងតែមានទំនុកចិត្តលើខ្លួនឯង បានពោលថា “ហេតុអ្វីបានជាពិភពលោកនេះ ប្រែជាកាន់តែអាក្រក់ឡើង ទាំងដែលខ្ញុំកំពុងរស់នៅយ៉ាងនេះ? ចាប់តាំងពីខ្ញុំកើតមក ពិភពលោកនេះបានមានការរីកចម្រើនជាងមុន យ៉ាងច្បាស់ណាស់!” ជាការពិតណាស់ ត្រង់ចំណុចនេះ លូស៊ីកំពុងតែបង្ហាញចេញនូវទស្សនៈដែលខុសពីការពិត និងលើកដំកើងខ្លួនឯង តែពាក្យសម្តីរបស់នាង មានចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍។ ចុះបើសិនជាយើងត្រូវព្យាយាមធ្វើឲ្យលោកិយ ក្លាយជាកន្លែងដែលល្អជាងមុន ដោយបង្ហាញចេញនូវក្តីស្រឡាញ់នៃព្រះគ្រីស្ទ ទោះបីព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ តើយើងនឹងគិតយ៉ាងណាដែរ? ពេលដែលសាវ័កពេត្រុសសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ ដែលកំពុងជួបការបៀតបៀន គាត់បានណែនាំពួកគេឲ្យ “ប្រព្រឹត្តដោយទៀងត្រង់” (១ពេត្រុស ២:១២) ដោយធ្វើការល្អ ដែលនឹងថ្វាយសិរីល្អដល់ព្រះ។ ម្យ៉ាងទៀត យើងអាចធ្វើឲ្យលោកិយក្លាយជាកន្លែង ដែលល្អជាងមុន តាមរយៈការប្រព្រឹត្តរបស់យើង។ ចូរយើងពិចារណា អំពីការផ្លាស់ប្រែដែលកើតមានក្នុងជីវិតយើង ដោយសារសេចក្តីស្រឡាញ់ សេចក្តីមេត្តា ការអត់ទោសបាប យុត្តិធម៌ និងសន្តិភាព ដែលព្រះគ្រីស្ទបានប្រទានដល់យើង។ ខ្ញុំតែងតែគិតថា បើសិនជាយើងអនុវត្តតាមបទគម្ពីរនេះ នោះគេប្រហែលជានិយាយថា …
Read articleឈ្នះសេចក្តីស្លាប់
ថ្មីៗនេះ ខ្ញុំបានមើលរូបគំនូបុរាណមួយផ្ទាំង ដែលបានធ្វើឲ្យខ្ញុំប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ផ្ទាំងគំនូរនោះមានចំណងជើងថា អាណាតាស៊ីស (Anastasis) ដែលប្រែមកថា “ការរស់ឡើងវិញ”។ ផ្ទាំងគំនូរនេះបានពិពណ៌នា តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល អំពីការដែលព្រះគ្រីស្ទបានឈ្នះអំពើបាប ដោយវិចិត្រករបានគូររូបព្រះយេស៊ូវដែលទើបតែយាងចេញពីផ្នូរថ្មីៗ ហើយកំពុងទាញអ័ដាំម និងនាងអេវ៉ាចេញពីក្តាមឈូស ឲ្យចូលទៅក្នុងជីវិតអស់កល្បជានិច្ច។ ស្នាដៃសិល្បៈមួយនេះ មានភាពអស្ចារ្យយ៉ាងខ្លាំង នៅត្រង់ចំណុច ដែលព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ដែលបានកែប្រែសេចក្តីស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ដែលជាលទ្ធផលនៃអំពើបាប។ មុនពេលព្រះអម្ចាស់យេស៊ូវសុគតនៅលើឈើឆ្កាង ព្រះអង្គបានថ្លែងទំនាយ អំពីការដែលព្រះអង្គត្រាសហៅគ្រីស្ទបរិស័ទ ឲ្យចូលទៅក្នុងជីវិតថ្មី ដ៏រុងរឿង នៅថ្ងៃណាមួយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក”(យ៉ូហាន ៥:២៨-២៩)។ ដោយសារព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ នោះផ្នូរមិនមែនជាចុងបញ្ចប់របស់យើងទេ។ តាមធម្មតា យើងមានការសោកសង្រេង ពេលដែលមនុស្សជាទីស្រឡាញ់បានស្លាប់ ហើយពួកគេត្រូវបែកចេញពីយើង ក្នុងមួយជីវិតនេះ។ តែអ្នកជឿព្រះមិនបានសោកសង្រេង ដូចមនុស្សដែលគ្មានសង្ឃឹមនោះឡើយ(១ថែស្សាឡូនិច ៤:១៣)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញហើយ នោះថ្ងៃណាមួយ គ្រីស្ទបរិស័ទទាំងអស់ ដែលបានស្លាប់ នឹងបានចេញពីផ្នូររបស់ខ្លួន ហើយនឹងមានរូបកាយដ៏ឧត្តម្ភ(១កូរិនថូស ១៥:៤២-៤៤)។ ហើយយ៉ាងនោះ “យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជាដរាបទៅ”(១ថែស្សាឡូនិច ៤:១៧)។-Dennis Fisher
Read articleបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ជារៀងរាល់ថ្ងៃ
មានពេលមួយ មិត្តភ័ក្តរបស់ខ្ញុំម្នាក់ ដែលជាគ្រូបង្រៀនសាលាមត្តេយ្យ បានស្តាប់ឮសិស្សរបស់គាត់ជជែកគ្នាយ៉ាងអ៊ូអរ។ ម៉ារា(Maria)ដែលជាក្មេងស្រីតូច បានសួរគេថា “នរណាខ្លះស្រឡាញ់ព្រះ?” ក្មេងទាំងអស់ដែលនៅទីនោះសុទ្ធតែឆ្លើយថា “ខ្ញុំ! ខ្ញុំ!” ហើយប៊ីលី(Billy)ក៏បាននិយាយថា “ខ្ញុំស្រឡាញ់ព្រះយេស៊ូវ” តែឃែលី(Kelly) ក៏បានប្រកែកថា “តែព្រះអង្គបានសុគតហើយ”។ ប៊ីលីក៏តបថា “បាទ ព្រះអង្គសុគតមែន តែព្រះអង្គតែងតែមានព្រះជន្មឡើងវិញ នៅរៀងរាល់ថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ!” ការនេះបានបញ្ជាក់ច្បាស់ថា ប៊ីលី មិនទាន់មានការយល់ដឹងច្បាស់ អំពីអត្ថន័យនៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញទេ។ យើងដឹងថា ព្រះយេស៊ូវបានសុគត មួយដងជាសម្រេច (រ៉ូម ៦:១០ ហេព្រើ ១០:១២) ហើយជាការពិតណាស់ ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ តែមួយដងផងដែរ។ ព្រះយេស៊ូវគ្មានបាបទេ តែព្រះអង្គបានទទួលទោស នៃអំពើបាបរបស់យើង នៅលើឈើឆ្កាង ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានឈ្នះសេចក្តីស្លាប់ ដោយមានព្រះជន្មឡើងវិញ ហើយវាយបំបាក់អំណាចនៃសេចក្តីស្លាប់។ គឺដោយសារការលះបង់ព្រះលោហិតជាចុងក្រោយ ជាដង្វាយលោះបាបនេះហើយ ដែលបានបើកផ្លូវតែមួយ សម្រាប់ឲ្យយើងមានទំនាក់ទំនងជាមួយព្រះ ក្នុងពេលសព្វថ្ងៃ និងបាននៅក្នុងគ្រួសារតែមួយ ជាមួយព្រះអង្គ ជារៀងរហូត។ គឺដូចដែលមានសេចក្តីចែងមកថា “ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា … ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ…
Read articleមោទនភាព
កាលពីថ្ងៃអាទិត្យ នៃថ្ងៃបុណ្យព្រះគ្រីស្ទមានព្រះជន្មឡើងវិញ ក្នុងឆ្នាំ១៩៩៣ លោកបឺនហាដ លែងហ្គ័រ(Bernhard Langer) បានប្រកួតឈ្នះពានរង្វាន់ កីឡាវាយកូនហ្គោលម៉ាស្ទ័រ។ វាជាព្រឹត្តិការណ៍ដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ ពេលដែលគាត់បានវាយកូនហ្គោលចូលរន្ធទី១៨ហើយ គាត់ក៏បានដើរចេញមកទទួលអាវធំពណ៌បៃតងមួយ ដែលស្ថិតក្នុងចំណោមរង្វាន់ ដែលមានតម្លៃបំផុតរបស់ការប្រកួតកីឡាវាយកូនហ្គោល។ ពេលនោះ អ្នកយកពត៌មានម្នាក់បានសម្ភាសគាត់ថា “ថ្ងៃនេះ ប្រាកដជាថ្ងៃដែលអស្ចារ្យបំផុត ក្នុងជីវិតរបស់លោកហើយ តើមែនទេ?” លោកលែងហ្គ័រក៏បានឆ្លើយតបភ្លាមថា “វាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានឈ្នះការប្រកួតដ៏ធំបំផុតក្នុងពិភពលោក តែដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺខ្ញុំបានឈ្នះការប្រកួតនៅថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មឡើងវិញ ដែលជាការអបអរការមានព្រះជន្មឡើងវិញ នៃព្រះអម្ចាស់ និងព្រះសង្រ្គោះរបស់ខ្ញុំ”។ នេះជាឱកាស ដែលលោកលែងហ្គ័រអាចមានមោទនភាពចំពោះខ្លួនឯង ប៉ុន្តែ ផ្ទុយទៅវិញ គាត់បានថ្វាយការសរសើរដល់ព្រះយេស៊ូវគ្រីស្ទវិញ។ សាវ័កប៉ុលក៏បានថ្វាយការសរសើរដូចនេះផងដែរ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងក៏មានសេចក្តីរីករាយចំពោះព្រះផង ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះ យើងបានជាមេត្រីដោយសារទ្រង់ហើយ”(រ៉ូម ៥:១១)។ ត្រង់ចំណុចនេះ យើងក៏ងាយនឹងធ្វើឲ្យគេចាប់អារម្មណ៍ចំពោះជោគជ័យរបស់យើងផងដែរ ដោយយើងប្រហែលជាមានចំណុចជាច្រើនដែល “គួរឲ្យសរសើរ”។ សូម្បីតែសាវ័កប៉ុលក៏បានទទួលស្គាល់ផងដែរថា គាត់មានគុណសម្បត្តិជាច្រើន ដែលល្មមនឹងឲ្យគាត់មានមោទនភាពចំពោះខ្លួនឯង តែគាត់បានចាត់ទុកការទាំងនោះ ជា “សំរាម” ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ(ភីលីព ៣:៨)។ ពេលដែលយើងយកគំរូតាមគាត់ យើងនឹងបានទទួលព្រះពរជាច្រើនសន្ធឹក។ ដូចនេះ…
Read article