ខ្ញុំមានជីវិតរស់

អ្នក​ស្រីឡរ៉ា ប្រ៊ូក(Laura Brooks) មានអា​យុ​៥​២ឆ្នាំ​ និង​មាន​កូន​ពី​រ​នាក់។ គាត់​​មិន​បាន​ដឹងខ្លួ​ន​សោះ​ថា ​គេបា​នរា​ប់ប​ញ្ចូល​ឈ្មោះគា​ត់ ក្នុងចំ​ណោមម​នុស្ស​១ម៉ឺ​ន៤​ពាន់​នា​ក់ ដែល​គេ​បានច្រ​ឡំ​រា​ប់ប​ញ្ចូល​ឈ្មោះ​​ ក្នុង​បញ្ជី​ឈ្មោះអ្ន​ក​ស្លាប់ ក្នុងទិ​ន្នន័​យរ​បស់រ​ដ្ឋា​ភិបា​ល នៅឆ្នាំ​២​០១១។ គាត់​​ឆ្ង​ល់​ថា​ ហេតុអ្វី​បាន​ជា​គេ​ឈប់ផ្ញើ​សែកស​ម្រាប់ជ​ន​ពិ​ការ ឲ្យ​គាត់​ទៀ​ត ហើយ​គេ​ក៏លែ​ង​​ទទួល​ប្រាក់​សំ​ណ​ង និង​ថ្លៃ​ឈ្នួល​ផ្ទះពី​គាត់​ទៀ​ត​។ គាត់​ក៏​បាន​ទៅ​ធនាគា ដើម្បី​សាក​សួរ​អំពី​រឿង​នេះ តែ​អ្នក​ដំណាង​រប​ស់ធ​នាគាបា​ន​ប្រាប់​គាត់​ថា​ គេបា​នបិ​ទ​គណនីយ​​របស់​គា​ត់ ព្រោះ​គេ​បាន​ទទួលដំ​ណឹ​ង​ថា គាត់​បាន​ស្លា​ប់​ហើ​យ។ ជា​ការ​ពិ​ត​ណាស់​ នេះ​ជា​ការ​យល់​ច្រ​ឡំរ​បស់​ពួ​កគេ​។ យ៉ាង​​ណាមិ​​ញ​ សា​វ័​ក​​​ប៉ុ​ល​​មិ​​ន​មាន​ការយ​ល់​ច្រឡំ​ទេ​ ពេល​ដែលគាត់មា​នប្រ​សា​សន៍​ថា អ្នក​ជឿព្រះ​នៅ​ក្រុងអេ​ភេសូរ​ធ្លាប់​ស្លាប់ម្ត​ង​មក​ហើ​យ គឺ​ស្លាប់​ខា​ងវិ​ញ្ញាណ។ ពួក​គេបា​ន​ស្លា​ប់ខាង​វិញ្ញាណ ព្រោះពួ​ក​គេបា​នដា​ច់​ចេញ​ពី​ព្រះ​ ដោយ​ធ្វើ​ជា​ទាសករ​នៃ​អំពើបា​ប(អេ​ភេសូរ ២:៥) ហើយមា​ន​ទោ​ស នៅក្រោ​ម​សេចក្តី​ក្រោធរ​បស់​ព្រះ​។​ ដូចនេះ​ ពួក​គេ​គ្មាន​សង្ឃឹម​អ្វី​ឡើ​យ! តែព្រះ​បាន​ប្រទាន​ដំ​ណោះស្រា​យ​សម្រា​ប់ប​ញ្ហា​នេះ​ ដើម្បីពួក​គេ ​ក៏ដូចជាដើម្បីយើង​រា​ល់គ្នា​ ​ដោយ​សេចក្តី​ស្រឡាញ់។​ ព្រះដែ​លមា​ន​ព្រះ​ជន្ម​រស់​ ដែល​ប្រទា​ន​ជីវិ​ត​ដ​ល់​មនុ​ស្ស​ស្លា​ប់(​រ៉ូម ៤:១៧) បាន​ចា​ក់​បង្ហូរ​សេចក្តី​មេត្តា និង​សេច​ក្តី​ស្រ​ឡាញ់​ដ៏​អ​ស្ចារ្យ​រប​ស់ព្រះ​អ​ង្គ ដោយ​ចាត់​ព្រះ​អម្ចា​ស់យេ​ស៊ូវ​គ្រីស្ទ ជា​រាជបុ​ត្រា​ព្រះអ​ង្គ​ ឲ្យយា​ង​ចុះ​មក​ផែ​ន​ដី​។ យើង​មា​នជី​វិត​ឡើង​វិ​ញ​ តាម​រយៈ​កា​រសុ​គ​ត និង​ការ​មាន​ព្រះជន្ម​ឡើង​វិ​ញ​រ​ប​ស់​ព្រះយេស៊ូវ​(អេភេសូរ ២:៤-៥)។ ពេលដែ​ល​យើ​ងជឿ​ថា​…

Read article
ស្មរបន្ទាល់ដ៏សុភាព

ជាច្រើន​ឆ្នាំក​ន្ល​ង​ទៅ ខ្ញុំ​បា​ន​ចូ​លស​ម្រាក​ព្យាបា​ល នៅ​មន្ទី​រ​ពេទ្យ បន្ទាប់​ពី​ខ្ញុំ​​បាន​ធ្លា​ក់​​ពី​លើស្ពានក​ម្ពស់១​១​ម៉ែ​ត្រ។ ពេលខ្ញុំ​កំ​ពុង​ស​ម្រាក​ព្យា​បាល ភរិយា​រប​ស់​បុ​រ​ស​ម្នាក់​ ដែល​គេង​នៅលើ​គ្រែ ដែល​នៅជាប់គ្រែ​​​ខ្ញុំ​ បា​ន​​ម​ក​​ប្រាប់​​​ខ្ញុំ​ថា​ “ស្វាមីរ​បស់​ខ្ញុំបា​ន​ប្រា​ប់​ខ្ញុំ អំពី​ហេតុ​កាណ៍ដែ​ល​បាន​កើត​ឡើ​ង​ចំពោះ​អ្ន​ក​។ យើងជឿ​ថា​ ព្រះបា​ន​ទុ​ក​ជី​វិត​ឲ្យ​អ្ន​ក ព្រោះ​ព្រះ​អ​ង្គច​ង់​ប្រើអ្ន​​ក។ យើង​បានអ​ធិស្ឋាន​ឲ្យ​អ្ន​ក​ជា​ប្រចាំ”។ ពេល​នោះខ្ញុំ​មា​ន​កា​រភ្ញា​ក់ផ្អើ​ល​ណា​ស់។ ខ្ញុំ​បាន​ច​ម្រើន​វ័យ​ធំ​ឡើង ​ក្នុងគ្រួ​សារ​ដែ​ល​ទៅ​ថ្វា​យ​ប​ង្គំព្រះ​នៅព្រះ​វិហា​រ តែ​ខ្ញុំមិ​ន​ដែ​លនឹ​ក​ស្រ​មៃថា​ ​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ខ្ញុំឡើយ។ ពាក្យ​សម្តី​រ​ប​ស់​នាង​ បា​ន​នាំ​ឲ្យ​ខ្ញុំងាក​ទៅរ​ក​ព្រះស​​ង្រ្គោះ ដែលខ្ញុំ​បា​ន​ឮ​ព្រះនាម តែមិ​ន​បា​ន​ស្គា​ល់។ ចាប់​តាំង​ពី​ពេ​ល​​នោះ​មក​ខ្ញុំក៏​បា​ន​ចា​ប់​ផ្តើម​មា​ន​ជំនឿ​លើព្រះគ្រីស្ទ។ ខ្ញុំ​ចូ​លចិ​ត្ត​​​រំ​ឭក​​ខ្លួន​ឯង អំពី​ពា​ក្យ​សម្តី​រ​បស់​ស្ម​រ​បន្ទាល់ដ៏​សុ​ភា​ពម្នា​ក់​នោះ ដែល​បាន​ប្រាប់​ខ្ញុំ​អំ​ពី​ព្រះ​ ដែល​ពិត​ជា​មា​នសេ​ចក្តី​ស្រឡាញ់​ចំពោះ​​ខ្ញុំ។​ ពាក្យស​ម្តី​រប​ស់​នា​ង​បាន​ប​ង្ហាញ​នូ​វកា​រ​យក​ចិ​ត្ត​ទុក​ដាក់ ហើយ​បាននាំ​ឲ្យ​ខ្ញុំយល់​អំពី​គោល​បំណង និ​ងព្រះ​ប​ន្ទូ​ល​សន្យា​រ​បស់​ព្រះ​។ ព្រះ​យេស៊ូ​វ​បា​ន​បង្គា​ប់​ពួ​ក​សាវ័ក​រប​ស់ព្រះ​អ​ង្គ ក៏ដូ​ចជា​​បង្គាប់យើ​ង ឲ្យ​ទៅប្រា​ប់អ្ន​ក​ដ​ទៃ អំពី​សេច​ក្តីស្រ​ឡា​ញ់រ​ប​ស់​ព្រះ​។ គឺ​ដូច​ដែ​ល​មាន​សេ​ចក្តីចែ​ង​​ថា “កាល​ណា​ព្រះ​វិញ្ញា​ណ​​ប​រិ​សុទ្ធ​​​បា​ន​​មក​​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ពាក្យស​ម្តី និង​ទីប​ន្ទាល់​រប​ស់​យើ​ង អាច​មាន​អំ​ណាច​នាំ​ឲ្យមាន​កា​រ​ផ្លាស់​ប្រែ ​ក្នុង​ជីវិត​របស់​អ្នកដ​ទៃ តាម​រយៈ​ព្រះ​វិ​ញ្ញាណ​ប​រិសុ​​ទ្ធ។-Bill Crowder

Read article
ធ្វើឲ្យមានការរួបរួមគ្នា

បទ​​គម្ពីរ​សុភាសិត ៦:១៦-១៩ បាន​​ប្រើ​ភា​​សា​​​ធ្ង​​ន់ៗ​។ ប​ទគ​ម្ពីរ​នេះ​បា​ន​លើកឡើ​ង​ អំពី​ការ​៧​មុខ​ ដែល​ព្រះអ​ម្ចា​ស់ស្អ​ប់ ដែល​ក្នុង​ចំណោ​មនោះ​ ព្រះអ​ង្គ​ក៏ស្អ​ប់ “កា​រសា​ប​ព្រោះសេចក្តីទាស់​ទែង​គ្នា ​ក្នុង​ប​ងប្អូ​ន​”ផង​ដែ​រ។ ​មូ​លហេ​តុដែ​លប​ទគ​ម្ពី​រ​នេះបា​ន​រាប់​ប​ញ្ចូល​អំពើបា​ប​មួយ​នេះ ​គឺដោ​យសា​រ​វា​ធ្វើឲ្យ​ខូច​សាមគ្គី​ភាព ដែលព្រះ​គ្រី​ស្ទ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​ជំនុំ​មា​ន(យ៉ូហាន ១៧:២១​-២២)។​ អ្នក​ដែល​សាប​ព្រោះកា​រទា​ស់​ទែ​ងគ្នា​ ប្រហែលជាមិន​មាន​​ចេត​នា​​ចង់​ធ្វើ​ឲ្យ​មាន​ការបែកបា​ក់គ្នា​ទេ​។ ផ្ទុយទៅ​វិ​ញ ពួកគេ​ប្រ​ហែល​ជាខ្វ​ល់​អំពី​តម្រូ​វកា​រផ្ទា​ល់ខ្លួ​ន​ ឬ​ខ្វល់ពី​​ផល​ប្រយោជន៍​រប​ស់​ក្រុ​មរ​ប​ស់ខ្លួ​ន(យ៉ាកុប ៤:១-១០)។ សូម​យើង​ពិចារណា អំពី​ការ​ដែ​ល​ពួក​គង្វាល​របស់​លោក​ឡុត ប្រកែក​គ្នា​ជា​មួយ​ពួកគង្វាលរ​បស់​លោ​ក​អ័​ប្រាហាំ​​(​លោកុប្បត្តិ ១៣:១-១៨) និងពិ​ចារ​ណា​អំពី​ការ​ដែ​ល​ពួ​ក​សិស្សរ​ប​ស់ព្រះ​គ្រី​ស្ទ ប្រកែក​គ្នា​អំពី​អ្នកដែ​ល​ធំ​ជាង​គេ​ ក្នុង​​ចំ​ណោម​ពួ​ក​គេ(លូកា ៩:៤៦) ហើយ​សូម​ពិចារណាផ​ង​ដែរ អំពី​ការ​បែ​ក​បាក់​ក្នុ​ង​ពួក​ជំនុំ នៅ​ក្រុ​ង​កូរិនថូស ​ដែលបា​នយ​ក​ការ​ចែ​កបក្ស​ពួក ជា​ធំ​ជា​ងកា​រ​រួប​រួ​មនៃ​​ព្រះ​វិញ្ញាណ​(១កូរិនថូស ៣:១-៧)។ ដូចនេះ​ តើមា​ន​វិ​ធី​អ្វីដែ​ល​ល្អ​បំផុ​ត ដែល​ធ្វើ​ឲ្យ​មានកា​ររួ​ប​រួ​មគ្នា​​? ការរួប​រួម​គ្នា​ ត្រូវផ្តើ​ម​ចេញ​ពីការ​ផ្លា​ស់ប្រែ​ចិ​ត្ត​។ ពេលដែ​ល​យើង​មា​នគំ​និ​តគិ​ត​ដូ​ច​ព្រះគ្រី​ស្ទ ព្រះអ​ង្គ​ក៏ជួ​យ​ឲ្យ​យើង​មាន​ការ​បន្ទាបខ្លួ​ន​ ហើ​យ​ផ្តោត​ទៅ​លើ​កា​រប​ម្រើអ្ន​ក​ដទៃ​(ភីលីព ២:៥-១១)។ មាន​តែព្រះ​អ​ង្គ​ទេ ដែលអាច​ជួយ​ឲ្យ​យើ​ង​អាច “រក​ប្រយោជន៍​ឲ្យ​អ្ន​ក​ដទៃ​”(ខ.៤)។ មិនយូ​រ​ប៉ុន្មាន យើង​ក៏​ប្រែ​ចិត្ត​​ដោយ​ងាក​ម​កគិត​​​​សេច​ក្តី​ត្រូវ​កា​រ និ​ងក្តី​ស​ង្ឃឹម​រប​ស់​អ្នក​ដ​ទៃ​ជាសំ​ខា​ន់ ជា​​ងសេ​ចក្តី​ត្រូវ​ការ និង​ក្តីស​ង្ឃឹម​​របស់​ខ្លួន​ឯង។​ ពេល​ដែល​ចំ​ណង​នៃក្តី​ស្រ​ឡាញ់ ក្នុង​ចំណោម​យើង មាន​ការ​លូ​ត​លា​ស់កា​ន់​តែ​រឹ​ង​មាំ ​នោះយើ​ង​នឹង​បាន​ឃើញ​ថា​…

Read article
ជិតមកដល់

សព្វ​ថ្ងៃនេះ​ យើង​ច្រើន​តែ​ឃើ​ញ​គេផ្សាយពា​ណិជ្ជក​ម្ម​ អំពី “ការជិ​ត​ម​ក​ដល់”​ នៃ​កម្ម​វិធី​កម្សាន្ត ឬកា​រ​ប្រ​កួត​កីឡាណា​មួយ​ ​ឬក៏​កា​រ​បញ្ចេញ​នូវ​ប​ច្ចេក​វិទ្យាចុ​ង​ក្រោយ​ជាដើ​ម។ គោលដៅ​នៃ​ការ​ប្រកាស​នេះ ​គឺដើ​ម្បី​ធ្វើ​ឲ្យប្រជាជន​មាន​ការរំពឹង​រ​ង់ចាំ​ ដោយចិ​ត្ត​រំ​ភើប​រីក​រាយ ​ចំពោះ​ការ​អ្វី​ដែ​លនឹ​ង​កើត​ឡើ​ង ទោះបី​ជា​ត្រូវ​រង់​ចំា​ជា​ច្រើ​នខែ​ទៀត​ក៏ដោ​យ។​ ពេលខ្ញុំអានក​ណ្ឌគម្ពីរ​វិវរណៈ ខ្ញុំមា​ន​កា​រ​ស្ងើច​សរសើរ ចំពោះសេ​ចក្តី​បង្រៀន​អំពីហេ​តុ​ការណ៍​ជាច្រើន​ ដែល“ជិ​តម​ក​ដល់” ដែលមា​ន​ចែង​ក្នុ​ង​កណ្ឌនេះ​ទំា​ងមូ​ល​។​ ប​ទគម្ពី​រមិ​ន​បាន​ចែង​​ថា “ព្រះ​យេស៊ូវ​នឹង​យា​ង​មក​ដ​ល់ នៅ​ថ្ងៃ​ណាមួ​យ​ ក្នុង​ពេល​អនាគត​ដ៏វែង​ឆ្ងាយ” នោះ​ឡើ​យ តែ​មា​​ន​​បទគម្ពីរ​ជាច្រើ​ន​ ដែលចែ​ង​ថា​ “​អស់​ទាំង​ការ ដែល​​បន្តិ​ច​ទៀត​ត្រូវ​កើត​មាន​មក”(១:១) និងមានឃ្លា​ដែ​លថា ​“ពេល​វេលានោះ​ជិត​ដល់​ហើយ”(ខ.៣)។ ក្នុងជំពូ​កចុ​ង​ក្រោ​យ​នៃ​កណ្ឌគ​ម្ពីរវិ​វរណៈ ព្រះ​អម្ចាស់បា​ន​មា​ន​បន្ទូ​ល​បីដ​ង​ថា​ ព្រះអង្គ​នឹង​មកជាឆា​ប់​(វិវរណៈ ២២:៧,១២,២០)។ ចាប់​តាំង​ពី​ពេ​លដែ​លព្រះ​អង្គ​មាន​បន្ទូ​ល​ដូ​ចនេះ​ គឺមា​ន​រយៈ​ពេល​ជាង​២​ពាន់​ឆ្នាំហើ​យ​ ដូច​នេះ ពាក្យ​ថា “​នឹងម​ក​ជាឆា​ប់​” ពិតជា​ពិបា​ក​នឹង​ឲ្យ​យើ​ងយ​ល់​ណាស់​ បើតា​ម​បទ​ពិសោធន៍​របស់​យើង។​ ព្រះអ​ង្គមិ​ន​បា​ន​ឲ្យយើ​ងផ្តោ​តទៅ​លើ​កាលបរិច្ឆេ​ទ នៃ​កា​រយា​ងម​កវិ​ញ​របស់​ព្រះអង្គ​​ទេ ផ្ទុយ​ទៅវិញ ​ព្រះអ​ម្ចា​ស់​បាន​ជំ​រុ​ញ​យើង ឲ្យ​ផ្តោត​ទៅ​លើ​ព្រះបន្ទូលស​ន្យា​របស់​ព្រះអ​ង្គ ដែល​នឹង​បាន​សម្រេច​។ ព្រះអ​ង្គ​បាន​ត្រា​សហៅ​​យើង​ ឲ្យ​រស់​នៅ​ថ្វាយ​ព្រះ​អ​ង្គ ​ ក្នុង​ពេល​ប​ច្ចុប្បន្ន “ទាំង​​រ​​ង់ចាំ​សេច​​ក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង”(ទីតុស ២:១៣)។-David McCasland

Read article
ច្រឡំអត្តសញ្ញាណ

ស្កុត ក្រោឌ័រ(Scott Crowder) ជា​ប្អូន​ប្រុស​ពៅរ​បស់​ខ្ញុំ​ ដែល​បាន​ចា​ប់កំ​ណើត ពេល​ខ្ញុំ​កំពុង​រៀននៅ​វិ​ទ្យាល័យ។ ដូ​ចនេះ​ យើងមា​ន​អាយុ​ខុស​គ្នាខ្លាំង​ណា​ស់ បាន​ជា​មាន​រឿ​ង​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើ​ន​ ពេលដែ​ល​គា​ត់ដ​ល់វ័​យ​ត្រូ​វ​ចូល​រៀន​នៅសកល​វិទ្យា​ល័យ​។ ពេលគា​ត់ចា​ប់​ផ្តើម​ការ​ធ្វើដំ​ណើរជា​លើ​កដំ​បូ​ង ទៅស​កលវិ​ទ្យាល័​យ ខ្ញុំនឹងម្តាយរ​បស់​យើង​បា​ន​រួម​ដំណើរ​ជា​មួយ​គាត់។ ពេលយើ​ងទៅ​ដ​ល់សកល​វិទ្យាល័យ មនុស្ស​នៅ​ទីនោះ​បាន​ច្រ​ឡំថា​ ខ្ញុំជា​ឪ​ពុក​របស់​គាត់ ​ហើយម្តាយ​រប​ស់​យើង​ជា​យាយ​របស់​គាត់​។ យើងក៏​បា​នប្រា​ប់​គេ​កុំឲ្យ​ច្រ​ឡំ តែក្រោយ​មក យើង​ក៏​ឈប់​ប្រាប់​គេ​ទៀត។ ទោះ​បី​ជា​យើង​បា​នធ្វើ​ ឬ​និយា​យ​អ្វីក៏​ដោ​យ ក៏​ទំនាក់​ទំនង​ដ៏ពិ​ត​ប្រា​កដ ដែល​យើង​មា​ន​ជាគ្រួ​សារ បាន​ធ្វើ​ឲ្យ​គេ​លែងយ​ល់​ច្រឡំ​​ទៀត។ មានពេ​ល​មួយ ព្រះយេ​ស៊ូវ​បាន​សួ​រពួ​កផា​រិស៊ីថា​ ​“អ្នក​រាល់​គ្នា​គិត​ពី​ព្រះគ្រីស្ទ​ដូច​ម្តេច តើ​ទ្រង់​ជា​ព្រះវង្ស​អ្នក​ណា”។ នោះ​​គេ​ទូល​ឆ្លើយ​​ថា ព្រះ​អង្គ​“ជា​ព្រះវង្ស​ហ្លួង​ដាវីឌ”(ម៉ាថាយ ២២:៤២)។ ការ​ស្គាល់អ​ត្តស​ញ្ញាណរ​បស់ព្រះ​មែស៊ី គឺ​ពិត​ជាសំ​ខាន់​ណាស់។ ពួក​គេ​ក៏បា​នឆ្លើ​យ​ត្រូវ​ហើ​យ ប៉ុន្តែ ចម្លើយរ​បស់​ពួ​កគេ​មិ​នទា​ន់​ពេញ​លេញទេ។​ ព្រះគ​ម្ពីរ​បាន​ប​​ញ្ជា​ក់​ថា ព្រះមែ​ស៊ីនឹងយា​ងម​ក​ ហើយ​សោយ​រាជ្យ​នៅ​លើ​បល្ល័ង្ក​របស់​ព្រះ​វង្គហ្លួងដា​វីឌ​។ ប៉ុន្តែ ព្រះយេ​ស៊ូវ​បា​ន​រំឭ​កពួ​ក​គេថា​ ស្តេចដាវីឌ​នឹង​បាន​ធ្វើ​ជាព្ធយុកោរ​ប​ស់​ព្រះគ្រី​ស្ទ ​ហើយ​ជាង​នេះ​ទៅ​ទៀត​ ស្តេច​ដាវី​ឌ​ក៏​បា​នហៅ​ព្រះអ​ង្គ​ថា​ “ព្រះអ​ម្ចាស់”។​ ពេលព្រះយេស៊ូ​វសួ​រ​លោកពេ​ត្រុស ដោយសំណួរ​ដូចនេះដែរ​ គាត់​បាន​ឆ្លើយ​យ៉ាង​ត្រឹម​ត្រូ​​វថា “ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១៦:១៦)។ សព្វ​ថ្ងៃនេះ​ អត្ត​សញ្ញាណ​រប​ស់​ព្រះ​យេស៊ូវ​សំខាន់​លើស​អ្វី​ៗ​ទាំ​ងអស់ ហើយ​ក៏សំ​ខាន់​អ​ស់ក​ល្ប​ជានិច្ច​ផង​ បាន​ជា​យើងមិន​ត្រូវ​មា​ន​ការ​យ​ល់​ដឹង​ខុ​ស…

Read article
ការប្តេជ្ញាចិត្ត

ក្នុង​អំឡុ​ងពេ​ល​ទូរ​ទស្សន៍​កំពុ​ងផ្សាយ​ពត៌​មា​ន អំពី​ទុក្ខ​វេទ​នារ​បស់​ជ​នភា​សខ្លួ​ន ដែល​បាន​រត់​គេច​ចេញ​ពី​ប្រ​ទេស ដែល​កំពុង​តែ​ហិន​ហោច​ដោ​យ​សារស​ង្រ្គាម ខ្ញុំ​មាន​កា​រ​ប៉ះពា​ល់​ចិត្ត​យ៉ា​ង​ខ្លាំង​ចំពោះពាក្យ​សម្តី​របស់​ក្មេង​ស្រី​ម្នា​ក់ អាយុ១​០ឆ្នាំ​។ ទោះបី​ជា​ជន​ភា​ស​ខ្លួន​ទាំង​នោះ​ មិន​ងាយ​នឹងបា​ន​ត្រឡ​ប់​មក​ផ្ទះ​រប​ស់​ខ្លួន​វិ​ញក៏ដោ​យ ក៏នា​ង​នៅតែ​ប​ង្ហាញចេ​ញ​នូវ​ទឹ​កចិ​ត្តដែ​លមិន​​ព្រម​បោះ​បង់​ចោល​ដោយ​ងា​យៗ​។​   នាង​និយា​យ​ប្រាប់​គេ​   ​ដោយកា​រ​ប្តេជ្ញា​ចិត្ត​ដ៏​ស្ងាត់ស្ងៀ​ម​ថា​ “ពេល​ខ្ញុំ​ត្រឡប់​ទៅវិ​ញ​ ខ្ញុំ​នឹង​​ទៅលេ​ង​អ្នក​ជិត​ខា​ងរ​បស់ខ្ញុំ​ ខ្ញុំនឹ​ង​លេ​ង​ជាមួ​យ​មិត្ត​ភ័ក្ត​រប​ស់ខ្ញុំ​។​ ប៉ាខ្ញុំ​ថា​ យើង​អត់មា​ន​ផ្ទះនៅ​ទៀ​តទេ​ ​តែខ្ញុំ​ប្រា​ប់គា​ត់​ថា ​យើងនឹ​ង​ជួស​ជុ​ល​ផ្ទះយើង​ឡើង​វិ​ញ”។ ​ យើងអា​ច​មា​ន​ការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​រ​ស់នៅ​ ​ជា​ពិសេស នៅ​ពេល​ដែល​កា​រ​ប្តេជ្ញា​ចិ​ត្តនោះ​ បាន​ចាក់​ឫ​ស​ចូល​ទៅ​ក្នុងសេ​ចក្តី​ជំនឿ​លើព្រះ ​ និង​សេចក្តី​ស្រឡា​ញ់ចំ​ពោះ​​អ្នក​ដ​ទៃ។​ យ៉ាងណា​មិ​ញ​ កណ្ឌគម្ពី​រនា​ង​រស់ បាន​និ​យាយ​អំ​ពី​ស្រ្តីបី​នាក់ ដែល​បាន​រស់​នៅ​ជាមួ​យគ្នា​ ដោយ​សោកនាដក​ម្ម។ បន្ទាប់​ពី​ប្តីរ​បស់​នាង​ណាអូ​មី និង​កូន​ប្រុស​ទាំង​ពី​រ​នាក់រប​ស់នា​ង​បាន​ស្លា​ប់អ​ស់ នាង​ក៏បា​ន​សម្រេចចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង នៅ​ភូមិ​បេថ្លេហិម​វិញ ហើយនា​ង​បាន​ជម្រុញ​ឲ្យកូន​ប្រសាស្រី​ទាំង​ពីរ​នា​ក់ ដែ​ល​ជា​ស្រ្តីមេ​ម៉ាយ ប​ន្ត​រស់នៅ​ក្នុ​ងស្រុ​កម៉ូ​អាប់​។ នាងអ័រប៉ា​បាន​ប​ន្តរ​ស់​នៅ​ក្នុង​ស្រុកនោះ​ទៀ​ត តែនាង​​រស់​បាន​ស្បថថា​ នាងនឹង​ទៅ​តា​មនា​ង​ណា​អូម៊ី​គ្រប់​ទីក​ន្លែង គឺ​ដូច​ដែល​នាង​បាន​និយាយ​ថា “សាសន៍​របស់​​អ្នក​​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ”(នាងរស់ ១:១៦)។ ពេល​នាង​ណាអូ​មី​ឃើ​ញ​ថា នាងរ​ស់ “​ប្តេជ្ញា​ចិត្ត​នឹង​​ទៅ​​តា​ម​​ដូច្នោះ​​ហើយ នោះ​គា​ត់​ក៏​លែង​និយាយ​ទៅ”(ខ.១៨) ហើយ​ពួក​គេក៏​បា​ន​ចាប់​ផ្តើម​ចេញដំ​ណើរជា​មួ​យគ្នា​។​ ជួន​កាល ភាព​មានៈ​មាន​ឫស​គល់​នៅក្នុ​ង​សេច​ក្តីអំ​ណួត តែ​ការ​ប្តេ​ជ្ញាចិ​ត្ត​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំ​ង ដោយសា​រ​សេច​ក្តី​ស្រ​ឡាញ់​។ ពេល​ព្រះយេស៊ូវ​យាង​ទៅ​រក​ឈើឆ្កាង…

Read article