ស្ថានសួគ៌អរសប្បាយ
យ៉ូអាន(Joann) បានទទួលការចិញ្ចឹមបីបាច់ នៅក្នុងគ្រួសារគ្រីស្ទបរិស័ទមួយ។ ប៉ុន្តែ ពេលនាងទៅរៀននៅមហាវិទ្យាល័យ នាងក៏ចាប់ផ្តើមមានការសង្ស័យចំពោះសេចក្តីជំនឿរបស់ខ្លួន ហើយក៏បានដើរចេញឆ្ងាយពីព្រះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងក៏បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដែលនៅទីនោះ នាងតែងតែខំស្វែងរកសុភមង្គល ប៉ុន្តែ មិនដែលរកបានដូចបំណងទេ។ ពេលដែលនាងកំពុងតែជួបទុក្ខលំបាក នាងក៏បានដឹងខ្លួនថា ព្រះកំពុងតាមរកនាង ហើយនាងត្រូវការព្រះអង្គ។ យ៉ូអានក៏បានទូរស័ព្ទពីប្រទេសអាឡឺម៉ង់ ទៅឪពុកម្តាយ នៅសហរដ្ឋអាមរិក ហើយជម្រាបពួកគាត់ថា នាងបានថ្វាយជីវិតដល់ព្រះគ្រីស្ទ ហើយព្រះអង្គបានធ្វើឲ្យជីវិតនាងផ្លាស់ប្រែ! នាងបានសុំទោសពួកគាត់ ដែលបានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ។ ឪពុកម្តាយរបស់នាងមានការរំភើបចិត្តណាស់ បានជាពួកគាត់ទូរស័ព្ទហៅបងប្រុស និងបងថ្លៃស្រីរបស់នាង ឲ្យមកផ្ទះពួកគាត់ភ្លាម។ ពួកគាត់ចង់ប្រាប់អ្នកទាំងពីរអំពីដំណឹងដ៏រំភើបរីករាយនោះ ដោយផ្ទាល់។ ពួកគាត់មានប្រសាសន៍ទៅកាន់ពួកគេ ទាំងអំណរលាយទឹកភ្នែកថា “ប្អូនស្រីរបស់កូនបានទទួលព្រះគ្រីស្ទហើយ!” យ៉ាងណាមិញ ស្រ្តីដែលមានចែងក្នុងបទគម្ពីរលូកា ជំពូក១៥ បានរកឃើញកាក់ដែលនាងបានបាត់ ហើយក៏បានហៅមិត្តភ័ក្ត និងអ្នកជិតខាងឲ្យមកអរសប្បាយជាមួយនាងទាំងអស់គ្នា(ខ.៩)។ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងនេះ និងអំពីរឿងផ្សេងទៀត (ដូចជារឿងសត្វចៀមដែលបាត់ និងរឿងកូនពៅវង្វេង) ទៅកាន់បណ្តាជន ដែលជាអ្នកកាន់សាសនានៅសម័យនោះ ដើម្បីបង្ហាញពួកគេ អំពីការដែលព្រះអង្គយាងចុះមកក្នុងលោកិយ ដើម្បីស្វែងរកមនុស្សមានបាបដែលកំពុងបាត់បង់។ ពេលដែលយើងទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ ទាំងអ្នកនៅផែនដី និងអ្នកដែលនៅស្ថានសួគ៌នាំគ្នាអរសប្បាយយ៉ាងខ្លាំង។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីអំណរ…
Read articleក្លិនដ៏ក្រអូប
មានក្លិនខ្លះ ធ្វើឲ្យយើងមិនអាចបំភ្លេចបាន។ ថ្មីៗនេះ ស្វាមីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ក្រែមសម្រាប់កោរពុកមាត់គាត់ ជិតអស់ហើយ។ ខ្ញុំក៏ប្រាប់គាត់ថា “ពេលអូនទៅផ្សា អូននឹងទិញឲ្យបង”។ គាត់ក៏យកកំប៉ុងក្រែមនោះ មកសួរខ្ញុំថា “តើអូនអាចរកទិញម៉ាកនេះឲ្យបងបានទេ? បងចូលចិត្តក្លិនវា ប៉ាបងគាត់ប្រើតែម៉ាកមួយនេះឯង”។ ខ្ញុំក៏ញញឹម ដោយនឹកចាំអំពីអនុស្សាវរីយកាលពីវ័យកុមារ ដែលកាលនោះ ម្តាយរបស់ខ្ញុំចូលចិត្តប្រើសាប៊ូតែមួយម៉ាក សម្រាប់កក់សក់ឲ្យខ្ញុំ។ យើងទាំងពីរនាក់ប្តីប្រពន្ធ សុទ្ធតែនឹកចាំអំពីមនុស្សជាទីស្រឡាញ់របស់យើង ដោយសារក្លិនដ៏ក្រអូបនៃរបស់ដែលយើងចូលចិត្តប្រើ។ លោកអូលីវើ វេដេល ហូម(Oliver Wendell Holmes) បានមានប្រសាស៍ថា “ក្លិនងាយនឹងធ្វើឲ្យមនុស្សនឹកឃើញការចងចាំ ក្តីស្រម៉ៃ អនុស្សាវរីយចាស់ៗ និងចំណងទាក់ទង បានយ៉ាងងាយជាងរស់ជាតិ ឬសម្លេង”។ ចុះបើសិនជាជីវិតយើង បានបញ្ចេញក្លិនដ៏ក្រអូប ដែលទាក់ទាញអ្នកដទៃឲ្យមករកព្រះវិញ តើប្រសើរយ៉ាងណាដែរ? ត្រង់ចំណុចនេះ បទគម្ពីរ ២កូរិនថូស ២:១៥ បានចែងថា “ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ”។ ក្លិនរបស់យើង ជាទីសព្វព្រះទ័យដល់ព្រះ ប៉ុន្តែ វាក៏ទាក់ទាញអ្នកដទៃ ឲ្យមករកព្រះអង្គ ឬទប់ទល់នឹងពួកគេ។ យើងដែលជាអ្នកដែលមានការយល់ដឹង អំពីការលះបង់របស់ព្រះយេស៊ូវ មានឱកាសធ្វើជា…
Read articleការយល់ដឹងពីពពកនៅលើមេឃ
ខ្សែភាពយន្ត ដែលមានចំណងជើងថា “ស្លាបបក្សី” ជាខ្សែភាពយន្តដែលនិយាយអំពីអាកាសយានិកអាមេរិកពីរនាក់ ក្នុងសម័យសង្រ្គាមលោកលើកទី១។ នៅឆ្នាំ ១៩២៧ ខ្សែភាពយន្តនេះ ក៏បានក្លាយជាខ្សែភាពយន្តទីមួយ ដែលបានទទួលពានរង្វាន់អូស្កា សម្រាប់រូបភាពដែលល្អដាច់គេ។ ពេលដែលគេកំពុងផលិតរឿងនេះ គេបានផ្អាកការថត អស់ជាច្រើនថ្ងៃ។ ផលិតកររបស់រឿងនេះ មានចិត្តតប់ប្រមល់ណាស់ បានជាគាត់សួរអ្នកដឹកនាំរឿង អំពីមូលហេតុដែលមានការអាក់ខានដូចនេះ។ គាត់បានឆ្លើយតបថា “បញ្ហានេះគឺបណ្តាលមកពីផ្ទៃមេឃស្រឡះពេក។ គេអាចថតឈុតប្រយុទ្ធគ្នានៅលើអាកាសបានច្បាស់ បើសិនជាមានពពកច្រើន។ ដូចនេះ ពពកជួយឲ្យគេមើលឃើញយន្តហោះប្រយុទ្ធគ្នាច្បាស់”។ គាត់មានប្រសាសន៍ត្រឹមត្រូវណាស់។ ទាល់តែមានពពក នៅផ្ទៃខាងក្រោយ ទើបទស្សនិកជនអាចមើលឃើញការប្រយុទ្ធគ្នា នៅលើអាកាសបានច្បាស់ល្អ។ ជាញឹកញាប់ យើងច្រើនតែចង់ឲ្យផ្ទៃមេឃស្រឡះ ជាជាងមានពពកខ្មៅច្រើន។ ប៉ុន្តែ ផ្ទៃមេឃដែលមានពពក អាចបង្ហាញឲ្យយើងឃើញភាពស្មោះត្រង់របស់ព្រះ។ ពេលដែលយើងងាកមកមើលភាពអាប់អួរ ដែលដូចជាពពកនៅលើមេឃ យើងអាចដឹងថា ព្រះអម្ចាស់មានព្រះទ័យស្មោះត្រង់យ៉ាងណា ក្នុងពេលដែលយើងកំពុងមានទុក្ខលំបាក។ ពេលលោកយ៉ូប ចាប់ផ្តើមជួបទុក្ខវេទនាដ៏ធ្ងន់ធ្ងរ គាត់បានពោលទំនួញថា “សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ … សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង”(៣:៣-៥)។ គាត់បានបន្តជួបភាពអស់សង្ឃឹមអស់មួយរយៈពេលវែង បន្ទាប់មក ព្រះអង្គក៏មានបន្ទូលមកកាន់គាត់។ លោកយ៉ូបក៏បានពោលថា “កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ”(៤២:៥)។ ពេលនោះ…
Read articleអាហារសម្រាប់ចិត្ត
ខ្ញុំចូលចិត្តអាហារ! ខ្ញុំចូលចិត្តមើលអាហារដែលគេបានរៀបយ៉ាងស្អាត នៅលើតុ ហើយខ្ញុំចូលចិត្តក្រេបយករស់ជាតិរបស់អាហារទាំងនោះបន្តិចម្តងៗ។ បើសិនជាខ្ញុំអាចញាំអាហារបានតាមចិត្ត នោះខ្ញុំនឹងញ្ញាំឲ្យបានកាន់តែញឹកញាប់ ទោះបីជាវានឹងបណ្តាលឲ្យខ្ញុំឡើងគីឡូក៏ដោយ។ តែវាជាការប្រសើរណាស់ ដែលភរិយារបស់ខ្ញុំដឹងថា ពេលណានាងត្រូវរំឭកខ្ញុំ ដោយក្តីស្រឡាញ់ ឲ្យញាំអាហារដែលនាំឲ្យមានសុខភាពល្អ ក្នុងបរិមាណដ៏ត្រឹមត្រូវ។ យ៉ាងណាមិញ ហោរាយេរេមាបានមានប្រសាសន៍ថា ពេលដែលគាត់បានឃើញព្រះបន្ទូល(ដោយរាប់បញ្ចូលទាំងព្រះបន្ទូល អំពីការជំនុំជម្រះរបស់ព្រះផង) គាត់បាន “ទទួលទាន”ភ្លាម(យេរេមា ១៥:១៦)។ ការនេះបានធ្វើឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំបានស្រេកឃ្លានព្រះបន្ទូលព្រះ ហើយទទួលទានព្រះបន្ទូលព្រះអង្គភ្លាមៗ ឲ្យបានញឹកញាប់ដូចលោកយេរេមាដែរឬទេ? ជាការពិតណាស់ លោកយេរេមាមិនបាននិយាយសំដៅទៅលើ ការទទួលទាន ដោយយកព្រះបន្ទូលមកដាក់ចូលក្នុងមាត់ទំពារលេប ដូចអាហារធម្មតានោះទេ។ គាត់គ្រាន់តែចង់ប្រាប់យើងថា គាត់បានអានព្រះបន្ទូលព្រះអង្គ ហើយឲ្យព្រះបន្ទូលព្រះអង្គ បានជ្រួតជ្រាបក្នុងចិត្ត និងវិញ្ញាណរបស់គាត់។ នោះហើយជាបំណងព្រះហឫទ័យព្រះ។ ព្រះបន្ទូលជាអាហារខាងវិញ្ញាណ សម្រាប់ចិត្តរបស់យើង។ ពេលដែលយើងទទួលទានព្រះបន្ទូលព្រះ ព្រះវិញ្ញាណបរិសុទ្ធប្រទាននូវអំណាច ដើម្បីជួយឲ្យយើងលូតលាស់ កាន់តែមានលក្ខណៈដូចព្រះយេស៊ូវ។ ព្រះបន្ទូលកែប្រែរបៀបដែលយើងគិត អំពីព្រះ លុយ ខ្មាំងសត្រូវ អាជីព និងគ្រួសារ។ និយាយរួម ព្រះបន្ទូលព្រះ ពិតជាមានប្រយោជន៍ចំពោះយើងណាស់។ ដូចនេះ ចូរយើង “ទទួលទាន”ព្រះបន្ទូលព្រះ ឲ្យចិត្តស្កប់ស្កល់។ ខ្ញុំជឿថា…
Read articleឈ្មោះមុខនាទី
ពេលដែលវិទ្យុប៊ីប៊ីស៊ី របស់ចក្រភពអង់គ្លេស បានធ្វើសំភាសស្រ្តីម្នាក់ ដោយសុំឲ្យនាងឲ្យឧទាហរណ៍ អំពីការងារដែលសំខាន់ ដែលគេមិនសូវស្គាល់ ហើយថែមទំាំងមានលក្ខណៈចម្លែក នាងក៏បានប្រាប់គេថា មានអ្នកនិពន្ធសៀវភៅម្នាក់បានដាក់ឈ្មោះឲ្យការងាររបស់នាងថា “អ្នកបច្ចេកទេសផ្នែកសេរ៉ាមិក នៅក្រោមទឹក”។ តាមពិត នាងជាអ្នកលាងចាន នៅភោជ្ជនីយដ្ឋានមួយ។ ជួនកាល គេដាក់ឈ្មោះចម្លែកៗឲ្យការងារសាមញ្ញៗ ដើម្បីឲ្យគេមានអារម្មណ៍ថា ការងារនោះហាក់ដូចជាសំខាន់ជាងមុន។ ក្នុងបទគម្ពីរអេភេសូរ ៤:១១ ពេលដែលសាវ័កប៉ុលរៀបរាប់ អំពីអំណោយទានមួយចំនួន ដែលព្រះបានប្រទានដល់ពួកជំនុំ គាត់មិនចង់ឲ្យគេយល់ថា អំណោយទានទាំងនោះ ជាមុខនាទីដែលខ្ពង់ខ្ពស់ជាងគេឡើយ។ យើងម្នាក់ៗដែលជាអ្នកជឿព្រះ ជាអវយវៈនៃរូបកាយព្រះគ្រីស្ទ ដែលសុទ្ធតែសំខាន់ និងមានភាពចាំបាច់ដូចគ្នា ដើម្បីឲ្យរូបកាយទាំងមូលមានដំណើរការបានល្អ។ គ្មានផ្នែកនៃរូបកាយមួយណា ដែលសំខាន់ជាងផ្នែកដទៃឡើយ។ អ្វីដែលសំខាន់នោះ គឺគោលបំណងនៃអំណោយទានទាំងនោះ។ ព្រះបានប្រទានអំណោយទានទាំងនោះមក ក្នុងគោលបំណងដើម្បី “នាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នា…បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(ខ.១២-១៣)។ ឈ្មោះរបស់មុខនាទី មិនសូវសំខាន់ទេ។ អ្វីដែលសំខាន់នោះ គឺយើងបានពង្រឹងជំនឿរាស្រ្តរបស់ព្រះ។ ពេលដែលការងារដែលយើងធ្វើថ្វាយព្រះមានប្រសិទ្ធិភាព តាមខ្នាតគំរូដែលព្រះគម្ពីរបានប្រទានដល់យើង នោះវាមិនជាបញ្ហាអ្វីឡើយ ដែលយើងផ្លាស់ប្តូរមុននាទី ឬក៏លែងមានមុខនាទីនោះទៀត។ យើងបម្រើព្រះ ដើម្បីស្អាងអ្នកជឿព្រះ ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ…
Read articleចេះតែវង្វេងចេញ
បទ “ចូលមក អស់អ្នកដែលមានពរ” ស្ថិតក្នុងចំណោមបទចម្រៀងទំនុកដំកើង ដែលខ្ញុំចូលចិត្តជាងគេ។ បទនេះជាស្នាដៃនិពន្ធរបស់លោករ៉ូបឺត រ៉ូប៊ីនសិន(Robert Robinson) ដែលជាយុវជនក្នុងវ័យ២២ឆ្នាំ កាលពីឆ្នាំ១៧៥៧។ ក្នុងទំនុកបទនេះ មានវគ្គមួយ ដែលតែងតែធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានជំរុញឲ្យខ្ញុំធ្វើការវាយតម្លៃខ្លួនឯង។ គឺវគ្គដែលច្រៀងថា “ឱព្រះអម្ចាស់ ទូលបង្គំចេះតែវង្វេងចេញ វង្វេងចេញពីព្រះដែលទូលបង្គំស្រឡាញ់”។ ពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថា កំពុងវង្វេងចេញពីព្រះអង្គ។ មានពេលជាច្រើនដងពេកហើយ ដែលមានអ្វីមួយមកបង្វែរអារម្មណ៍ខ្ញុំ ហើយខ្ញុំក៏បែកអារម្មណ៍ ដោយឈប់ផ្តោតទៅលើព្រះសង្រ្គោះដែលបានស្រឡាញ់ខ្ញុំ និងលះបង់ព្រះជន្មដើម្បីខ្ញុំ។ មិនមែនមានតែខ្ញុំ និងលោករូបឺត រ៉ូប៊ីនសិនទេ ដែលមានបញ្ហានេះ។ ពេលដែលយើងវង្វេងចេញពីព្រះ ចិត្តរបស់យើងមិនចង់រសាត់ចេញពីព្រះទេ តែយើងច្រើនតែធ្វើការអ្វី ដែលយើងមិនចង់ធ្វើ គឺមិនខុសពីសាវ័កប៉ុលឡើយ(រ៉ូម ៧:១៩) ហើយយើងចាំបាច់ត្រូវងាកមករកអ្នកគង្វាលនៃដួងចិត្តយើង ដែលនាំយើងឲ្យចូលមកជិតព្រះអង្គវិញ។ ត្រង់ចំណុចនេះ ស្តេចដាវីឌក៏បានមានបន្ទូលក្នុងទំនុកដំកើង ជំពូក១១៩ ដែលជាបទចម្រៀងដ៏ប្រសើររបស់ព្រះគម្ពីរ ដែលចែងថា “ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្ត ឱសូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្តីបង្គាប់របស់ទ្រង់ឡើយ”(ខ.១០)។ ជួនកាល សូម្បីតែនៅពេលដែលចិត្តរបស់យើងចង់ស្វែងរកព្រះក៏ដោយ ក៏នៅតែមានការរំខានក្នុងជីវិត ដែលនាំឲ្យយើងវង្វេងចេញពីព្រះអង្គ និងព្រះបន្ទូលព្រះអង្គ។ តែយើងអរព្រះគុណព្រះអង្គ ដែលយើងមានព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានព្រះទ័យអត់ធ្មត់ និងមេត្តា ហើយព្រះគុណព្រះអង្គតែងតែមានគ្រប់គ្រាន់…
Read article