ថ្ងៃរះ
នាពេលព្រឹកថ្ងៃមួយ ខ្ញុំបានឃើញថ្ងៃរះ ដោយពន្លឺស្អាតអស្ចារ្យណាស់ ប៉ុន្តែ ខ្ញុំមានការរវល់នឹងកិច្ចការផ្សេងៗពេក បានជាមិនបានគយគន់ឲ្យបានយូរ។ ក្រោយមក ខ្ញុំក៏បាននឹកគិតអំពីថ្ងៃរះនោះ ហើយក៏បានដឹងខ្លួនថា ខ្ញុំបានភ្លេចឆក់ឱកាស ដើម្បីថ្វាយបង្គំព្រះកាលពីពេលព្រឹកមិញហើយ។ ក្នុងពេលដ៏មមាញឹកនឹងកិច្ចការជាច្រើន និងមានភាពតានតឹង ក្នុងថ្ងៃនីមួយៗ មានសម្រស់ដ៏ស្រស់ត្រកាលជាច្រើន ដែលនៅជុំវិញខ្លួនយើង ដែលបង្ហាញពីសេចក្តីល្អរបស់ព្រះ នៅគ្រប់ទិសទី ក្នុងដំណើរជីវិតយើង។ ទីកន្លែងទាំងនោះ មាននៅក្នុងចក្រវាលដ៏ធំល្វឹងល្វើយ ដែលក្នុងនោះព្រះបានបើកបង្ហាញនគរស្ថានសួគ៌ បើសិនជាយើងគ្រាន់តែឈប់បង្អង់មួយភ្លែតសិន ដើម្បីចំណាយពេលគិតអំពីសេចក្តីស្រឡាញ់ ដែលព្រះបានបង្ហាញចេញមក តាមរយៈស្នាព្រះហស្តរបស់ព្រះអង្គ។ ឧបមាថាលោកម៉ូសេគ្រាន់តែក្រឡេចមើលទៅគុម្ពបន្លា ដែលកំពុងឆេះតែមួយភ្លែត(និក្ខមនំ ៣:២) ដោយមិនបានចាប់អារម្មណ៍នឹងគុម្ពបន្លានោះ រួចក៏ប្រញាប់បង្វែរអារម្មណ៍ទៅរកការអ្វីផ្សេងវិញ ដូចជាការមើលថែរហ្វូងចៀមជាដើម ដែលនោះជាការងារដ៏សំខាន់មួយផងដែរ។ បើសិនជាគាត់បានធ្វើដូច្នោះមែន នោះមានន័យថា គាត់បានបាត់ឱកាសជួបជាមួយព្រះដ៏រស់ ដែលនាំឲ្យគាត់មានជីវិតផ្លាស់ប្រែហើយ(ខ.៤-១២)។ ជួនកាល នៅក្នុងការរស់នៅ យើងត្រូវមានការប្រញាប់ប្រញាល់។ ប៉ុន្តែ តាមពិត ការរស់នៅរបស់យើងគួរតែកាត់បន្ថយការប្រញាប់ប្រញាល់ ហើយត្រូវមានការឈប់ ដើម្បីកត់សំគាល់ឲ្យកាន់តែច្រើនឡើង។ ជីវិតយើងកំពុងរស់នៅក្នុងពេលបច្ចុប្បន្ន។ ការរស់នៅត្រូវមានការមើលឃើញសេចក្តីស្រឡាញ់របស់ព្រះ ដែលបានបង្ហាញចេញមក។ ជីវិតជាការញែកពេលសម្រាប់ងាកមកជញ្ជឹងគិតអំពីការអស្ចារ្យ ដូចជាថ្ងៃរះជាដើម។ ជារៀងរាល់ថ្ងៃ ថ្ងៃរះពីទិសខាងកើត ហើយលិចនៅទិសខាងលិចវិញ ជានិមិត្តសញ្ញា…
Read articleនៅលើស្លាបឥន្ទ្រី
ព្រះគម្ពីរអេសាយបាននិយាយអំពីការរង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់ ដោយការរំពឹងគិតដល់ពេលអនាគត ដោយសេចក្តីសង្ឃឹមដ៏មុតមាំ។ ពេលដែលយើងមានទុក្ខលំបាក យើងរង់ចាំជំនួយមកពីព្រះ ដែលប្រាកដជានឹងមកដល់។ ព្រះយេស៊ូវបានមានបន្ទូលធានាដល់ពួកសិស្សរបស់ព្រះអង្គថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។ យើងអាចបោះជំហានទៅមុខ ដោយទំនុកចិត្ត ពេលដែលយើងបានដឹងថា យើងនឹងបានរស់នៅក្នុងរូបកាយដ៏ឧត្តម្ភ នៅនគរស្ថានសួគ៌ ដែលជាសេចក្តីសង្ឃឹមដ៏ពិត។ ទោះយើងមានការនឿយហត់ក៏ដោយ ក៏យើងនៅតែអាចបើកស្លាបនៃសេចក្តីជំនឿរបស់យើង ដើម្បីហោះហើរ! យើងអាចដើរតាមផ្លូវនៃការស្តាប់បង្គាប់ និងដោយគ្មានការអស់កម្លាំង។ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយគ្មានការហត់នឿយ។ ជីវិតយើងកាន់តែប្រសើរឡើង ពេលដែលវិញ្ញាណយើងក្លាយជាវិញ្ញាណដែលសកម្ម ហើយរូបកាយយើងនឹងរត់ លោត ហើយហោះហើរ។ នេះជាក្តីសង្ឃឹមរបស់យើងហើយ។ ទន្ទឹមនឹងនោះ ការអ្វីដែលនឹងសម្រេចនៅថ្ងៃណាមួយ គឺអាចចាប់ផ្តើមសម្រេចនៅពេលឥឡូវនេះ។ យើងអាចមានចិត្តរឹងប៉ឹង អត់ធ្មត់ និងមានអំណរ ទោះបីជាយើងមានការនឿយហត់យ៉ាងណាក៏ដោយ។ យើងអាចមានចិត្តសប្បុរស ហើយស្ងប់រម្ងាប់ ដោយលែងផ្តោតទៅលើភាពកម្សោយ និងទុក្ខលំបាករបស់យើងទៀត។ យើងអាចមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាជាងគិតពីប្រយោជន៍ខ្លួនឯង ហើយយើងអាចត្រៀមខ្លួនជាស្រេច ដើម្បីនិយាយ ដោយក្តីស្រឡាញ់ ដល់អ្នកដែលកំពុងជួបការលំបាក។ យើងអាចត្រៀមខ្លួន សម្រាប់ថ្ងៃដែលវិញ្ញាណរបស់យើង នឹងហោះហើរ។-David Roper
Read articleទឹកផុសធំ
ក្នុងឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន មានស្រះទឹកមួយ មានជម្រៅប្រហែល១២ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ។ ជនជាតិដើមរបស់អាមរិកបានហៅស្រះទឹកនោះថា “ឃីច អ៊ីទិ គីពិ” ដែលមានន័យថា “ស្រះទឹកធំដ៏ត្រជាក់”។ ស្រះទឹកនេះ គឺជាភាពអស្ចារ្យនៃធម្មជាតិ ដែលគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ គេហៅវាថា ទឹកផុសធំ។ ស្រះទឹកនេះមានទឹកផុសនៅបាតរបស់វា ដែលបានបាញ់ទឹកជាង៣៧០០លីត្រ ក្នុងមួយនាទីតាមប្រឡោះថ្មដែលនៅបាតស្រះ ឡើងទៅផ្ទៃទឹកខាងលើ។ ម្យ៉ាងទៀត ទឹកក្នុងស្រះនោះបានរក្សាសីតុណ្ហភាព ៧អង្សាសេជានិច្ច មានន័យថា ទោះបីជារដូវរងាមានអាកាសធាតុតំបន់ឧបទ្វីបខាងលើ មានភាពត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកស្រះនោះនៅតែមិនកកដែរ។ ដូចនេះ ភ្ញៀវទេសចរណ៍អាចទស្សនាទេសភាពមាត់ទឹក របស់ស្រះធំមួយនេះ ក្នុងរដូវណាក៏បាន។ ពេលព្រះយេស៊ូវជួបស្រ្តីម្នាក់ នៅមាត់អណ្តូងទឹករបស់លោកយ៉ាកុប ព្រះអង្គបានមានបន្ទូលទៅកាន់នាង អំពីប្រភពនៃទឹកមួយទៀត ដែលនឹងធ្វើឲ្យមនុស្សលែងស្រេកទឹកជារៀងរហូត។ ប៉ុន្តែ ព្រះអង្គមិនបានមានបន្ទូលសំដៅទៅលើ ទឹកផុស ទឹកស្រះ ទឹកទន្លេ ឬទឹកបឹងឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។ ទឹកដែលព្រះគ្រីស្ទផ្តល់ឲ្យ គឺនាំមកនូវជីវិតថ្មីដ៏ស្រស់ស្រាយ ដែលល្អប្រសើលើសទឹកផុសធម្មជាតិរាប់លានដង។ យើងអាចមានចិត្តស្កប់ស្កល់ ដោយសារព្រះគ្រីស្ទដែលជាទឹកនៃជីវិត ដែលអាចបំបាត់ការស្រេកទឹករបស់យើង។…
Read articleចូររំពឹងគិតអំពីផ្កាឈូក
ខ្ញុំស្រឡាញ់ធម្មជាតិ និងចូលចិត្តសរសើរដំកើងព្រះអាទិករដែលបានបង្កើតធម្មជាតិមក ប៉ុន្តែ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងបានធ្វើខុស ដោយបានស្ងើចសរសើរធម្មជាតិខ្លាំងពេក។ ពេលនោះ ខ្ញុំក៏បាននឹកចាំថា ព្រះយេស៊ូវបានប្រើធម្មជាតិ ជាឧបករណ៍សម្រាប់ការបង្រៀនរបស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនមនុស្សកុំឲ្យមានការព្រួយបារម្ភ ដោយប្រើផ្កាជាឧទាហរណ៍។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយព្រះអង្គបានរំឭកបណ្តាលជនថា ទោះបីជាផ្កាមិនបានធ្វើការត្បាញរវៃទាល់តែសោះ តែព្រះបានដណ្តប់កាយពួកវា ដោយសម្រស់ដ៏គួរឲ្យគយគន់។ ដូចនេះ បើព្រះអង្គបានតុបតែងរុក្ខជាតិយ៉ាងប្រសើរយ៉ាងនេះហើយ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ចំពោះយើងខ្លាំងជាងអម្បាលម៉ាន(ម៉ាថាយ ៦:២៨-៣៤)។ ម្យ៉ាងទៀត បទគម្ពីរដទៃទៀត ក៏បានបង្ហាញផងដែរថា ព្រះបានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើងរាល់គ្នា គឺដូចដែលមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាងទៀត លោកអេសាភបានមានប្រសាសន៍ផងដែរថា “នោះផ្ទៃមេឃនឹងសំដែងពីសេចក្តីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយ ដែលជាចៅក្រម”(ទំនុកដំកើង ៥០:៦)។ ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម ១:២០)។ ព្រះអង្គស្រឡាញ់យើងណាស់ ហើយសព្វព្រះទ័យនឹងឲ្យយើងស្គាល់ព្រះអង្គ ដោយព្រះអង្គបានដាក់ភស្តុតាងនៅគ្រប់ទីកន្លែង ឲ្យយើងឃើញ។-Julie…
Read articleអំណាចនៃក្តីស្រឡាញ់
ជាញឹកញាប់ សៀវភៅដែលនិយាយអំពីភាពជាអ្នកដឹកនាំ ច្រើនតែជាសៀវភៅដែលលក់ដាច់ជាងគេ។ ភាគច្រើននៃសៀវភៅទាំងនោះ បាននិយាយអំពីរបៀបក្លាយជាអ្នកដឹកនាំដែលមានអំណាច និងមានប្រសិទ្ធិភាព ក្នុងការងារ។ ប៉ុន្តែ សៀវភៅដែលលោកហេនរី ណូវិន(Henri Nouwen)បាននិពន្ធ ដែលមានចំណងជើងថា ក្នុងព្រះនាមព្រះយេស៊ូវ ដែលឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំរបស់គ្រីស្ទបរិស័ទ ត្រូវបាននិពន្ធឡើង ដោយមានទស្សនៈខុសពីសៀវភៅទាំងនោះ។ លោកហេនរី ជាអតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបម្រើ ក្នុងសហគមន៍អភិវឌ្ឍន៍យុវជនពិការ។ គាត់បានមានប្រសាសន៍ថា “យើងមិនត្រូវសួរថា : តើមានមនុស្សប៉ុន្មាននាក់ ដែលពិតជាឲ្យតម្លៃអ្នក? តើអ្នកនឹងទទួលបានជោគជ័យច្រើនប៉ុណ្ណា? តើអ្នកអាចបង្ហាញលទ្ធផលនៃការងារខ្លះបានទេ?” ប៉ុន្តែ យើងត្រូវសួរថា : តើអ្នកស្រឡាញ់ព្រះយេស៊ូវទេ? … ក្នុងពិភពលោក ដែលមានភាពឯកកោ និងការអស់សង្ឃឹម យើងពិតជាត្រូវការបុរសនិងស្រ្តី ដែលស្គាល់បំណងព្រះទ័យព្រះ គឺព្រះទ័យដែលអត់ទោស ដែលមើលថែរ ដែលឈោងចាប់ និងសព្វព្រះទ័យនឹងប្រោសឲ្យជា”។ សាវ័កយ៉ូហានបានមានបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះបានសម្តែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”(១យ៉ូហាន ៤:៩-១០)។ ត្រង់ចំណុចនេះ…
Read article“គេងសម្រាក”
មានពេលមួយឆ្កែរបស់ខ្ញុំ មានការរំភើបចិត្តខ្លាំងពេក វាក៏ទៅជាប្រកាច់។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើងនៅពេលក្រោយទៀត ខ្ញុំបានព្យាយាមរម្ងាប់អារម្មណ៍វា ដោយអង្អែលរោមវា និងនិយាយទៅកាន់វា ដោយសម្លេងស្រទន់ ហើយប្រាប់វាឲ្យក្រាបចុះ។ ប៉ុន្តែ នៅពេលដែលវាឮខ្ញុំនិយាយថា “ក្រោបចុះ” វាមិនមើលមុខខ្ញុំចំទេ ហើយក៏ចាប់ផ្តើមរអ៊ូរងូវៗ។ ទីបំផុត វាក៏រម្ងាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទាំងចុះចូលនឹងខ្ញុំ រួចក៏ប្រាស់ខ្លួនដេកនៅលើកម្រាលឥដ្ឋ។ ជួនកាល យើងក៏ត្រូវនឹកចាំថា យើងត្រូវការការសម្រាកផងដែរ។ ក្នុងទំនុកដំកើង ជំពូក២៣ យើងឃើញថា អ្នកគង្វាលល្អបានឲ្យយើង “ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី” ហើយទ្រង់នាំយើងទៅ “ក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។ ព្រះអង្គជ្រាបថា យើងត្រូវការភាពស្ងប់រម្ងាប់និងការសម្រាក ពីព្រះអង្គ សូម្បីតែនៅពេលដែលយើងមិនបានដឹងខ្លួនក៏ដោយ។ ព្រះបានរចនារូបកាយរបស់យើងមក ឲ្យមានការសម្រាកជាទៀងទាត់។ ព្រះអង្គបានសម្រាកនៅថ្ងៃទី៧ បន្ទាប់ពីព្រះអង្គបានបង្កើតរបស់សព្វសារពើក្នុងរយៈពេល៦ថ្ងៃ(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះយេស៊ូវបានជ្រាបថា មានពេលដែលព្រះអង្គត្រូវធ្វើការបម្រើដល់ហ្វូងមនុស្ស និងមានពេលដែលព្រះអង្គត្រូវសម្រាក។ ជាក់ស្តែង ព្រះអង្គបានបង្រៀនពួកសិស្សឲ្យ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ ពេលយើងបានសម្រាក យើងអាចប្រមូលអារម្មណ៍ឲ្យមូលឡើងវិញ ហើយមានភាពស្រស់ថ្លាឡើង។ ពេលដែលយើងមានសកម្មភាពយ៉ាងមមាញឹក ក្នុងពេលម៉ោងនីមួយៗ ទោះនោះជាកិច្ចការដែលសំខាន់ ឬមិនសូវសំខាន់ក្តី ជាញឹកញាប់…
Read article