ការមើលឃើញមិនធម្មតា
មានជាងចម្លាក់ខ្លះមានសមត្ថភាព មើលថ្មមួយផ្ទាំងដែលមិនទាន់ឆ្លាក់ ឃើញរូបភាពដ៏ល្អឥតខ្ចោះនៅក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ចេញជារូបនោះ ដោយសម្រស់ដ៏គួរជាទីគយគន់។ គេហៅសមត្ថភាពនេះថា “ការមើលឃើញមិនធម្មតា”។ លោកហ្គូតហ្សុន ប៊កលុម(Gutzon Borglum ឆ្នាំ១៨៦៧-១៩៤១) ជាជាងចម្លាក់ម្នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសាធារណៈដ៏ល្បីល្បាញជាច្រើន។ គេជឿថា រូបចម្លាក់ដ៏ធំសម្បើម នៅលើភ្នំរ៉ាសម័រ ដែលជាទីរំឭករបស់អាមេរិក ក្នុងរដ្ឋដាកូតាខាងត្បូង គឺជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់។ អ្នកបម្រើក្នុងផ្ទះរបស់លោកប៊កលូម បានយល់អំពីសមត្ថភាពនៃការមើលឃើញមិនធម្មតានោះ ពេលដែលនាងទស្សនារូបចម្លាក់ក្បាលរបស់ប្រធានាធិបតីសហរដ្ឋអាមរិក ដែលគាត់បានឆ្លាក់នៅលើភ្នំរ៉ាស់ម័រជាលើកដំបូង។ នាងបានសួរគាត់ថា “លោកប៊កលូម ខ្ញុំឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យលោកអាចមើលឃើញរូបភាពលោកប្រធានាធិបតីលីនខិន(Lincoln) បង្កប់ក្នុងផ្ទាំងថ្មនោះ ហើយក៏ឆ្លាក់ឲ្យចេញជារូបគាត់បាន?” ការមើលឃើញមិនធម្មតា ជាសមត្ថភាពដែលសិល្បៈករឆ្មើមៗមាន តែក៏អាចឆ្លុះបញ្ចាំងអំពីព្រះមួយអង្គ ដែលអាចមើលឃើញ និងជ្រាបអំពីគ្រប់ការទាំងអស់។ ព្រះអង្គជ្រាប អំពីយើង ដោយគ្មានកន្លែងចន្លោះ។ ព្រះអង្គជ្រាបថា យើងនឹងក្លាយជាអ្វី ពេលដែលព្រះអង្គសូនច្នៃជីវិតយើងរួចរាល់ហើយ រួចយើងក៏អាចឈរនៅចំពោះព្រះអង្គ ដោយភាពបរិសុទ្ធ និងគ្រប់លក្ខណ៍គ្មានកន្លែងបន្ទោសបាន គឺមានលក្ខណៈដូចព្រះយេស៊ូវ។ គឺដូចមានសេចក្តីចែងថា ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ(ភីលីព ១:៦)។ យើងមិនត្រូវបដិសេធបំណងព្រះហឫទ័យព្រះឡើយ! ព្រះអង្គសព្វព្រះទ័យនឹងជួយឲ្យយើងផ្លាស់ប្រែ ទៅរកភាពគ្រប់លក្ខណ៍ ដែលនឹងគ្មានអ្វីអាចរារាំងបានឡើយ និយាយរួម…
Read articleនៅកន្លែងដែលយើងមានការភ័យខ្លាច
បន្ទាប់ពីខ្ញុំនិងភរិយារបស់ខ្ញុំ បានរៀបការបាន១២ឆ្នាំហើយ យើងមានការបាក់ទឹកចិត្ត ពេលដែលយើងចង់បានកូនដូចក្តីបំណង តែក្តីសង្ឃឹមរបស់យើងមានការឡើងចុះៗយ៉ាងឆាប់រហ័ស។ មិត្តភ័ក្ររបស់យើងម្នាក់បានព្យាយាម “ពន្យល់” អំពីគំនិតរបស់ព្រះថា “ប្រហែលជាព្រះអង្គជ្រាបថា អ្នកមិនអាចធ្វើជាឪពុកល្អទេ”។ គាត់បានដឹងថា ម្តាយរបស់ខ្ញុំធ្លាប់មានបញ្ហាដ៏លំបាក ដោយសារគាត់ជាមនុស្សឆេវឆាវខ្លាំង។ បន្ទាប់មក ក្នុងរដូវកាលនៃបុណ្យណូអែល ឆ្នាំ១៩៨៨ ខ្ញុំក៏បានដឹងថា ភរិយារបស់ខ្ញុំមានផ្ទៃពោះកូនដំបូងហើយ។ តែពេលនោះ ខ្ញុំខ្លាចមិនបានដូចបំណង។ ក្រោយមក ក្នុងខែសីហាឆ្នាំបន្ទាប់ ខាត់ធ័ររីន(Kathryn) បានចាប់កំណើត ក្លាយជាសមាជិកថ្មីក្នុងគ្រួសារយើង។ ខណៈពេលដែលគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត កំពុងមើលថែរភរិយារបស់ខ្ញុំ ខាត់ធ័ររីនកំពុងយំក្នុងកញ្ច្រែងកម្តៅទារក។ ខ្ញុំក៏បានដាក់ដៃលើនាងដើម្បីកម្សាន្តចិត្តនាង ហើយម្រាមដៃដ៏តូចល្អិតរបស់នាង ក៏បានក្តោបម្រាមដៃរបស់ខ្ញុំ។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ះពាល់ចិត្តខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីការសង្ស័យដែលខ្ញុំមាន ហើយខ្ញុំក៏បានបង្ហាញសេចក្តីស្រឡាញ់ ដល់កូនតូចនេះ! ស្រ្តីមេម៉ាយ នៅស្រុកសេរិបតា ក៏ធ្លាប់មានការសង្ស័យដូចនេះផងដែរ។ កូនប្រុសរបស់នាងធ្លាប់ទទួលរងការវាយប្រហារ ពីជម្ងឺដែលអាចឆក់យកជីវិត។ ពេលនាងមានការអស់សង្ឃឹម នាងក៏បានស្រែកយំដាក់លោកអេលីយ៉ាថា “លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ?”(១ពង្សាវតាក្សត្រ ១៧:១៨) ប៉ុន្តែ ព្រះមិនមានផែនការដូចនោះទេ។ យើងបម្រើព្រះមួយអង្គ ដែលមានព្រះចេស្តាខ្លាំងជាងបញ្ហា ដែលយើងជួបប្រទះ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោស…
Read articleអំណាចនៃតន្រ្តី
នៅប្រទេសវេលស៍ តន្រ្តីរបស់ក្រុមចម្រៀងបុរស បានចាក់ឫសចូលយ៉ាងជ្រៅ ក្នុងវប្បធម៌នៃជនជាតិវេលស៍។ មុនសម័យសង្រ្គាមលោកលើកទី២ មានក្លឹបក្រុមចម្រៀងបុរសមួយ មានការប្រកួតប្រជែងបែបមិត្តភាព ជាមួយនឹងក្រុមចម្រៀងបុរសជនជាតិអាឡឺម៉ង់ ប៉ុន្តែ ចំណងមិត្តភាពនេះត្រូវបានជំនួស ដោយភាពជាសត្រូវនឹងគ្នា ក្នុងអំឡុងពេល និងក្រោយពេលសង្រ្គាមលោកលើកទី២។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនេះក៏រលាយបន្តិចម្តងៗ ដោយសារពាក្យពេចន៍ ដែលក្រុមចម្រៀងទាំងពីរមានដូចគ្នា ក្នុងវគ្គបន្ទរដែលច្រៀងថា “បើអ្នកនិយាយគ្នាជាមួយខ្ញុំ អ្នកជាមិត្តភ័ក្ររបស់ខ្ញុំ។ បើអ្នកច្រៀងជាមួយខ្ញុំ អ្នកជាបងប្អូនរបស់ខ្ញុំ”។ ត្រង់ចំណុចនេះ អំណាចដែលតន្រ្តីមាន ក្នុងការប្រោសឲ្យជា និងជួយ ជាអំណាយមកពីព្រះ ដែលលើកទឹកចិត្តមនុស្សជាច្រើន។ ហេតុនេះហើយ បានជាបទទំនុកដំកើង បាននិយាយមកកាន់ចិត្តយើង យ៉ាងស៊ីជម្រៅយ៉ាងនេះ។ បទគម្ពីរទំនុកដំកើង និយាយអំពីការអ្វីដែលទាក់ទងនឹងចិត្តរបស់យើង ដែលនាំឲ្យយើងនិយាយទៅកាន់ព្រះវិញ ចេញពីជម្រៅនៃវិញ្ញាណរបស់យើង។ គឺដូចដែលមានសេចក្តីចែងថា “តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្តីវេទនា”(ទំនុកដំកើង ៥៩:១៦)។ ពិតជាអស្ចារ្យណាស់ ដែលស្តេចដាវីឌបាននិពន្ធទំនុកនេះ ខណៈពេលដែលគេកំពុងដេញតាមសម្លាប់ទ្រង់! ទោះស្តេចដាវីឌកំពុងស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែនឹកចាំអំពីអំណាច និងក្តីមេត្តាកុរណារបស់ព្រះ ហើយការច្រៀងសរសើរព្រះ អំពីអំណាច និងសេចក្តីមេត្តារបស់ព្រះអង្គ…
Read articleការរក្សាការរួបរួម
មានពេលមួយ លោកអ័ម៉ាន(Aman) បានលិចកប៉ាល់ ហើយក៏បានរសាត់អណ្តែតទៅទើលើកោះមួយ។ ទីបំផុត គេក៏បានរកគាត់ឃើញ នៅលើកោះនោះ។ ក្រុមអ្នកជួយសង្រ្គោះ បានសួរគាត់អំពីខ្ទមបីខ្នង ដែលពួកគេបានឃើញនៅលើកោះនោះ។ គាត់ក៏បានចង្អុលទៅខ្ទមទាំងនោះ ហើយប្រាប់គេថា “ខ្នមមួយនោះ ជាផ្ទះរបស់ខ្ញុំ ហើយមួយនោះជាព្រះវិហាររបស់ខ្ញុំ” បន្ទាប់មក គាត់ក៏ចង្អុលទៅខ្ទមទីបី ហើយនិយាយថា “នោះជាព្រះវិហាររបស់ខ្ញុំ កាលពីមុន”។ ទោះបីជាពួកគេប្រហែលជាអស់សំណើច ដោយគិតថា គាត់កំពុងនិយាយរឿងឡប់ៗក៏ដោយ ក៏រឿងនេះបានធ្វើខ្ញុំគិត អំពីការរួបរួមគ្នា ក្នុងចំណោមគ្រីស្ទបរិស័ទ។ នៅសម័យដែលសាវ័កប៉ុលកំពុងបំពេញបេសកម្ម ពួកជំនុំក្រុងអេភេសូរ ប្រជុំទៅដោយអ្នកមាន និងអ្នកក្រ ជនជាតិយូដា និងសាសន៍ដទៃ បុរសនិងស្ត្រី ពួកម្ចាស់ទាសករ និងពួកទាសករ។ ហើយពេលដែលភាពខុសគ្នានេះកើតមាន ក្នុងចំណោមពួកគេ ការប៉ះទង្គិចគ្នា ក៏កើតមានផងដែរ។ មានបញ្ហាសំខាន់ៗជាច្រើន ដែលសាវ័កប៉ុលបានសរសេរក្នុងសំបុត្រ ផ្ញើទៅពួកគេ ដែលក្នុងនោះ គាត់ក៏បាននិយាយអំពីបញ្ហានៃការរួបរួមគ្នាផងដែរ។ ប៉ុន្តែ សូមយើងធ្វើការសង្កេតមើលថា គាត់បានមានប្រសាសន៍យ៉ាងណាខ្លះ អំពីបញ្ហានេះ ក្នុងបទគម្ពីរអេភេសូរ ៤:៣។ គាត់មិនបានប្រាប់ពួកគេ ឲ្យ “សង្វាតនឹងបង្កើត ឬរៀបចំឲ្យមានការរួបរួមគ្នា”នោះទេ។ តែគាត់បានប្រាប់ពួកគេឲ្យ…
Read articleធ្វើខុសដោយអចេនា
ពេលដែលខ្ញុំកំពុងនាំអ័ឡេច(Alex) ចៅប្រុសរបស់ខ្ញុំ ត្រឡប់ទៅផ្ទះរបស់គាត់វិញ បន្ទាប់ពីបាននាំគាត់មកលេងផ្ទះខ្ញុំ មួយរយៈមក យើងឃើញថា ចរាចរណ៍ហាក់ដូចជាមានការពិបាកខុសពីធម្មតា។ មានឡានមួយដែលអាចបើកបត់ចុះឡើងបានរហ័ស បានវ៉ា ហើយពាំងឡានខ្ញុំ ធ្វើឲ្យខ្ញុំមិនអាចបើកចូលទៅក្នុងចំណែកផ្លូវដែលខ្ញុំត្រូវប្រើ ធ្វើឲ្យខ្ញុំត្រូវបង្ខំចិត្តបើកបរតាមចំណែកផ្លូវ ដែលសម្រាប់ឡានដែលបានបង់ប្រាក់ជាមុន តែខ្ញុំមិនទាន់បានបង់ប្រាក់ទេ។ អ័ឡេចក៏បានប្រាប់ខ្ញុំថា តាមធម្មតា នៅសហរដ្ឋអាមេរិក គេនឹងថតរូបស្លាកលេខឡានរបស់ខ្ញុំ ហើយគេអាចផ្ញើសំបុត្រផាកពិន័យមកដល់ផ្ទះខ្ញុំទៀត។ ខ្ញុំក៏មានចិត្តតប់ប្រមល់ ព្រោះខ្ញុំនឹងត្រូវបង់ប្រាក់ផាកពិន័យ ទោះបីជាខ្ញុំបានបំពានច្បាប់ ដោយអចេតនាក៏ដោយ។ យ៉ាងណាមិញ សម្រាប់ជនជាតិយូដា សម័យដើម ការបំពានក្រឹត្យវិន័យរបស់ព្រះ ទោះដោយចេតនា ឬអចេតនាក្តី គឺសុទ្ធតែត្រូវមានការលោះបាប ឲ្យបានត្រឹមត្រូវ។ ក្រឹត្យវិន័យសញ្ញាចាស់ បានទទួលស្គាល់ អំពើបាបដែលប្រព្រឹត្តដោយអចេតនា ហើយក៏បានផ្តល់ឲ្យនូវដំណោះស្រាយ ដោយឲ្យថ្វាយដង្វាយលោះបាប គឺដូចដែលមានសេចក្តីចែងមកថា “បើអ្នកណាធ្វើបាបឥតដឹង ដោយបំពានលើបទណាមួយ…នោះត្រូវយកគោឈ្មោលស្ទាវ១ដ៏ឥតខ្ចោះ មកថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយលោះបាប ឲ្យធួននឹងបាបដែលបានធ្វើនោះ”(លេវីវិន័យ ៤:២-៣)។ ដង្វាយលោះបាប ក្នុងគ្រាសញ្ញាចាស់ មិនគ្រាន់តែជួយរំឭកឲ្យដឹងខ្លួនថា ការប្រព្រឹត្តខុសដោយអចេនា នាំឲ្យទទួលទោសប៉ុណ្ណោះឡើយ តែថែមទាំងបានប្រាប់បុគ្គលម្នាក់ៗ ឲ្យមានសង្ឃឹមថា ព្រះនឹងប្រទាននូវការប្រោសលោះ ដោយព្រះគុណព្រះអង្គ សម្រាប់ការដែលយើងបានប្រព្រឹត្តខុស ដោយមិនដឹងខ្លួន។ ព្រះអង្គបានប្រោសលោះយើង…
Read articleតើវីរបុរសនោះជានរណា?
ជួនកាល ពេលយើងអានព្រះគម្ពីរពួកចៅហ្វាយ ដែលនិយាយអំពីសង្រ្គាម និងអ្នកចម្បាំងដ៏មហិមារ យើងប្រហែលជាមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែអានសៀវភៅរឿងនិទានកុមារ ដែលនិយាយអំពីវីរបុរសដ៏អស្ចារ្យ។ យើងមានតួអង្គសំខាន់ៗដូចជា ដេបូរ៉ា បារ៉ាក គីឌាន និងសាំសុនជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមពួកចៅហ្វាយ(ឬអ្នករំដោះ)ទាំងនោះ ក៏មានអូធ្នាលផងដែរ។ ព្រះគម្ពីរបាននិយាយដោយសង្ខេបអំពីជីវិតរបស់គាត់ ឲ្យចំចំណុចតែម្តង(ពួកចៅហ្វាយ ៣:៧-១១) ដូចនេះ ព្រះគម្ពីរមិនបានរៀបរាប់ អំពីអំណាចរបស់គាត់ទេ។ តែយើងពិតជាអាចដឹងអំពីការអ្វី ដែលព្រះបានធ្វើតាមរយៈគាត់ដែលមានដូចជា: ការដែល “ទ្រង់តាំងឲ្យមានអ្នកជួយសង្គ្រោះម្នាក់ដល់គេ”(ខ.៩) ការដែល “ព្រះវិញ្ញាណនៃព្រះយេហូវ៉ាសណ្ឋិតនៅលើលោក”(ខ.១០) និងការដែល “ព្រះយេហូវ៉ាទ្រង់បានប្រគល់គូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ន៉ាហារេម មកក្នុងកណ្តាប់ដៃនៃលោក នោះលោកមានកំឡាំងនឹងឈ្នះស្តេចគូសាន-រីសាទៀត”(ខ.១០)។ បទគម្ពីរដែលចែងអំពីលោកអូធ្នាល បានជួយឲ្យយើងផ្តោតទៅលើចំណុចសំខាន់បំផុត គឺកិច្ចការដែលព្រះបានធ្វើ តាមរយៈគាត់។ ពេលយើងអានរឿងដែលគួរឲ្យចាប់អារម្មណ៍ ដែលនិយាយអំពីតួអង្គ ដ៏គួរឲ្យស្ងប់ស្ញែង យើងអាចភ្លេចផ្តោតទៅលើចំណុចនេះ ហើយមិនបានចាប់អារម្មណ៍ នឹងការអ្វីដែលព្រះអម្ចាស់កំពុងធ្វើតាមរយៈពួកគេ។ កាលពីក្មេង ខ្ញុំចង់ឲ្យខ្លួនឯងមានប្រាជ្ញាថែមទៀត ដើម្បីឲ្យខ្ញុំអាចនាំមនុស្សកាន់តែច្រើនឲ្យស្គាល់ព្រះគ្រីស្ទ។ តែខ្ញុំមិនចាំបាច់គិតដូច្នោះទេ។ ព្រះអង្គច្រើនតែប្រើមនុស្សសាមញ្ញ ឲ្យធ្វើកិច្ចការដែលមិនធម្មតា។ ពេលអ្នកដទៃឃើញពន្លឺព្រះអង្គចែងចាំង តាមរយៈការរស់នៅរបស់យើង នោះព្រះនាមទ្រង់ក៏បានដំកើងឡើង ហើយពួកគេក៏ចង់ចូលមករកព្រះអង្គផងដែរ(ម៉ាថាយ ៥:១៦)។ ពេលអ្នកដទៃក្រឡេកមកមើលជីវិតយើង យើងចាំបាច់ត្រូវឲ្យគេមើលឃើញព្រះអង្គ…
Read article