ការស្តាយក្រោយ
តើអ្នកធ្លាប់ស្តាយក្រោយ បន្ទាប់ពីបានទិញទំនិញអ្វីមួយខុសដែរឬទេ? មុនពេលខ្ញុំទិញរបស់ប្រើប្រាស់ណាមួយ ខ្ញុំមានចិត្តច្រាស់ច្រាល ព្រោះខ្ញុំចង់ប្រើវាជាលើកទីមួយ។ តែបន្ទាប់ពីបានទិញរបស់នោះហើយ ជួនកាលខ្ញុំស្រាប់តែមានអារម្មណ៍ស្តាយក្រោយភ្លាម។ មានសម្លេងមួយបានសួរខ្ញុំថា តើខ្ញុំពិតជាត្រូវការរបស់នេះមែនឬ? តើខ្ញុំគួរតែចំណាយលុយ ទៅលើរបស់នោះឬទេ? ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក៣ យើងឃើញថា មានការស្តាយក្រោយ ជាលើកដំបូងបំផុតបានកើតឡើងចំពោះមនុស្សជាតិ។ រឿងនោះបានកើតមាន នៅពេលដែលសត្វពស់ដែលមានល្បិចកល បានបញ្ចុះបញ្ចូលនាងអេវ៉ា ឲ្យមានការសង្ស័យចំពោះព្រះបន្ទូលព្រះ(ខ.១)។ បន្ទាប់មក ពេលវាឃើញនាងមានការសង្ស័យចំពោះព្រះបន្ទូលព្រះហើយ វាក៏បាននាំឲ្យនាងសង្ស័យចំពោះបុគ្គលិកលក្ខណៈរបស់ព្រះទៀត(ខ.៤-៥)។ វាបានសន្យាថា ភ្នែកនាងនឹង “ភ្លឺឡើង” ហើយនាងនឹងបាន “ដូចជាព្រះ”(ខ.៥)។ ដូចនេះ នាងអេវ៉ាក៏បានបរិភោគផ្លែដឹងខុសត្រូវ ហើយអ័ដាំមក៏បានញាំតាម។ ហើយអំពើបាបក៏បានចូលមកក្នុងលោកិយ។ ប៉ុន្តែ អ្នកទាំងពីរ ដែលជាបុរស និងស្ត្រីដំបូង បានទទួលនូវលទ្ធផលអាក្រក់ លើសពីអ្វីដែលពួកគេចង់បានទៅទៀត។ ភ្នែកពួកគេក៏បានភ្លឺឡើង ប៉ុន្តែ ពួកគេមិនបានដូចព្រះទេ។ តាមពិត បន្ទាប់ពីមានរឿងនេះកើតឡើង អ្វីដែលពួកគេធ្វើមុនគេ គឺរត់ទៅពួន គេចចេញពីព្រះវត្តមានព្រះ(ខ.៧-៨)។ អំពើបាបនាំមកនូវផលវិបាកដ៏អាក្រក់បំផុត។ វាតែងតែព្យាយាមរារាំងមិនឲ្យយើង ទទួលបាននូវរបស់ដ៏ល្អបំផុតពីព្រះ។ ប៉ុន្តែ ព្រះបានដណ្តប់កាយរបស់អ័ដាំម និងនាងអេវ៉ា ដោយស្បែកសត្វ ដោយសេចក្តីមេត្តាករុណា…
Read articleមានតម្លៃ ក្នុងព្រះនេត្រព្រះ
ពេលដែលបានទទួលដំណឹងថា មានមិត្តសំឡាញ់របស់យើងម្នាក់បានលាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ មានបងប្អូនរួមជំនឿដ៏ឆ្លាតវ័យម្នាក់ បានផ្ញើពាក្យកម្សាន្តចិត្តមកខ្ញុំថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(ទំនុកដំកើង ១១៦:១៥)។ សេចក្តីជំនឿដ៏រឹងមាំដែលមិត្តសំឡាញ់របស់យើង មានចំពោះព្រះគ្រីស្ទ ជាលក្ខណៈសម្បត្តិដ៏សំខាន់ជាងគេ ក្នុងជីវិតរបស់គាត់ ហើយយើងដឹងថា ពេលនេះគាត់បានទៅនៅជាមួយព្រះ ក្នុងនគរស្ថានសួគ៌ហើយ។ ក្រុមគ្រួសាររបស់គាត់ ក៏បានដឹងច្បាស់ថា គាត់បានទៅនៅជាមួយព្រះអង្គ តែខ្ញុំគ្រាន់តែគិតអំពីទុក្ខព្រួយរបស់ពួកគេនៅក្នុងការបែកគ្នានេះប៉ុណ្ណោះ។ ហើយវាជាការត្រឹមត្រូវណាស់ ដែលយើងគិតអំពីអ្នកដទៃ ក្នុងអំឡុងពេលដែលពួកគេមានទុក្ខព្រួយ ឬជួបការបាត់បង់។ ប៉ុន្តែ បទគម្ពីរទំនុកដំកើង ដែលគេបានផ្ញើមកខ្ញុំនោះ បានបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យមកគិតអំពីរបៀបដែលព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការលាចាកលោករបស់មិត្តសំឡាញ់យើង។ ព្រះអម្ចាស់ឲ្យតម្លៃ ចំពោះការអ្វីដែលពិតជាមានតម្លៃសម្រាប់ព្រះអង្គមែន។ នៅក្នុងការស្លាប់របស់ពួកបរិសុទ្ធ គឺមានការមួយ ដែលកម្សាន្តចិត្តយើង នៅពេលដែលយើងកំពុងសោកសង្រេង ចំពោះអវត្តមានរបស់ពួកគេ។ ត្រង់ចំណុចនេះ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអម្ចាស់បានរាប់ការស្លាប់របស់ពួកបរិសុទ្ធ(ពួកស្ងួនភ្ញា)របស់ព្រះអង្គ ជាការដ៏មានតម្លៃ ឬសំខាន់ណាស់”។ ពុំនោះទេ យើងអាចបកស្រាយថា “កូនស្ងួនភ្ញារបស់ព្រះអង្គ គឺពិតជាមានតម្លៃចំពោះព្រះអង្គណាស់ បានជាព្រះអង្គមិនឲ្យពួកគេស្លាប់ដោយឥតន័យឡើយ”។ ព្រះទ្រង់មិនមើលងាយការស្លាប់ឡើយ។ ព្រះគុណ និងព្រះចេស្តារបស់ព្រះអង្គពិតជាអស្ចារ្យ ចំពោះយើងដែលជាអ្នកជឿព្រះអង្គណាស់ បានជាការបាត់បង់ជីវិតរបស់យើង នៅលើផែនដីនេះ ជាការចំណេញដ៏អស្ចារ្យ។ ថ្ងៃនេះ យើងមើលឃើញព្រះអង្គព្រៀងៗ។…
Read articleការរំពឹងគិតដ៏ធំ
មានពេលមួយ ខ្ញុំបានសួរគ្រូពេទ្យប្រឹក្សាផ្លូវចិត្តម្នាក់ អំពីបញ្ហាធំៗដែលនាំឲ្យមនុស្សជាច្រើនមកសុំយោបលពីគាត់។ គាត់ក៏បានឆ្លើយតប ដោយគ្មានការអល់អែកថា “ការខកបំណង បាននាំឲ្យពួកគេប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលអនាគត។ បើសិនជាពួកគេមិនប្រញាប់ជម្នះការខកចិត្តនោះទេ នោះវានឹងលូតលាស់ក្លាយជាទៅកំហឹង និងភាពល្វីងជូរចត់នៅក្នុងចិត្ត”។ ក្នុងពេលដ៏ល្អបំផុត យើងងាយនឹងរំពឹងថា យើងនឹងបានទៅកន្លែងដ៏ល្អ ដែលមានមនុស្សល្អនៅក្បែរយើង ដែលពួកគេចូលចិត្ត ហើយសរសើរយើង។ ប៉ុន្តែ ជីវិតរបស់យើង មានឧបស័គ្គជាច្រើន ដែលធ្វើឲ្យការរំពឹងគិតនេះ ក្លាយជាការខកបំណង។ តើយើងត្រូវធ្វើដូចម្តេច? យ៉ាងណាមិញ មានពេលមួយសាវ័កប៉ុលបានជាប់គុក ហើយមានគ្រីស្ទបរិស័ទខ្លះ ក្នុងក្រុងរ៉ូម បានព្យាយាមធ្វើឲ្យគាត់ពិបាកចិត្ត(ភីលីព ១:១៥-១៦) ប៉ុន្តែ នៅពេលនោះ គាត់នៅតែមានក្តីអំណរ ដោយគ្មានការភ្ញាក់ផ្អើលឡើយ។ គាត់យល់ថា ព្រះបានប្រទានឲ្យគាត់នូវបេសកកម្មថ្មីមួយទៀត។ ពេលគេឃុំខ្លួនគាត់នៅក្នុងផ្ទះ គាត់បានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ដល់ពួកអ្នកយាម ដែលនាំឲ្យដំណឹងល្អបានចូលទៅដល់ដំណាក់របស់ស្តេចសេសា។ ទោះអ្នកប្រឆាំងនឹងគាត់ កំពុងផ្សាយដំណឹងល្អ ដោយមានគំនិតអាក្រក់មែនក្តី ក៏ការនេះបាននាំឲ្យគេបានឮដំណឹងល្អរបស់ព្រះគ្រីស្ទ ដូចនេះគាត់នៅតែមានអំណរ(ខ.១៨)។ សាវ័កប៉ុលមិនដែលរំពឹងថា នឹងបានទៅកន្លែងដ៏អស្ចារ្យណាមួយ ឬទៅកន្លែងដែលមានគេចូលចិត្តគាត់ច្រើនឡើយ។ គាត់គ្រាន់តែរំពឹងថា “ព្រះគ្រីស្ទនឹងបានដំកើងឡើង” តាមរយៈគាត់ប៉ុណ្ណោះ(ខ.២០)។ និយាយរួម គាត់មិនមានការខកចិត្តទេ។ បើសិនជាយើងរំពឹងថា យើងនឹងបាននាំអ្នកនៅក្បែរយើង…
Read articleល្អលើសផែនការ
ការរំខាន គឺជាការអ្វីដែលបានកើតឡើងចំពោះមនុស្សយើងជាធម្មតា។ កម្រមានថ្ងៃណា ដែលអ្វីៗមានដំណើរការ តាមផែនការណ៍របស់យើង។ ផែនការរបស់យើងច្រើនតែជួបឧបស័គ្គដែលយើងមិនអាចគ្រប់គ្រងបាន។ យើងជួបឧបស័គ្គច្រើនរាប់មិនអស់ ដែលចេះតែប្រែប្រួលពីមួយទៅមួយជានិច្ច ដូចជា ជម្ងឺ ការប៉ះទង្គិច ការស្ទះចរាចរណ៍ ការភ្លេចភ្លាំង ឧបករណ៍មានបញ្ហា ភាពអសីលធម៌ ភាពកម្ចិល ការខ្វះការអត់ធ្មត់ ការខ្វះសមត្ថភាព។ល។ ទោះបីជាយ៉ាងណាក៏ដោយ ពេលមានបញ្ហា យើងច្រើនតែមើលឃើញតែការលំបាកប៉ុណ្ណោះ គឺមិនបានឃើញប្រយោជន៍របស់វាទេ។ យើងច្រើនតែគិតថា បញ្ហាទាំងនោះ គ្មានប្រយោជន៍អ្វី ក្រៅពីបំបាក់ទឹកចិត្តយើង ធ្វើឲ្យជីវិតយើងកាន់តែពិបាក ហើយរារាំងផែនការរបស់យើងប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអាចប្រើបញ្ហារបស់យើង ដើម្បីការពារយើង មិនឲ្យជួបគ្រោះថ្នាក់ ដែលយើងមើលមិនឃើញ ពុំនោះទេ បញ្ហានោះអាចជាឱកាស ដើម្បីបង្ហាញព្រះគុណ និងការអត់ទោសបាបរបស់ព្រះ។ វាអាចជាការចាប់ផ្តើមនៃការអ្វី ដែលល្អប្រសើរលើសអ្វីដែលយើងបានគ្រោងទុកទៅទៀត។ ទោះបញ្ហានោះជាអ្វីក៏ដោយ ទោះយើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះអង្គឲ្យការទាំងនោះកើតឡើងក៏ដោយ ក៏យើងនៅតែអាចដឹងច្បាស់ អំពីបំណងព្រះទ័យដ៏ល្អរបស់ព្រះ គឺដើម្បីធ្វើឲ្យយើងផ្លាស់ប្រែ ឲ្យកាន់តែដូចព្រះយេស៊ូវ និងដើម្បីពង្រីកនគររបស់ព្រះអង្គ នៅលើផែនដីនេះ។ បើយើងនិយាយថា ការលំបាកដែលបានកើតឡើងចំពោះរាស្រ្តរបស់របស់ព្រះ ក្នុងប្រវត្តិសាស្ត្រ ជាការខាតបង់ ដែលឥតប្រយោជន៍ នោះជាការយល់ច្រឡំហើយ។…
Read articleភាពអស្ចារ្យនៃឈើឆ្កាង
ពេលដែលខ្ញុំទៅដើរលេង នៅប្រទេសអូស្រាលី ខ្ញុំមានឱកាសមើលផ្កាយឈើឆ្កាងខាងត្បូង ក្នុងពេលយប់ដែលមានផ្ទៃមេឃស្រឡះល្អ។ ផ្កាយនេះមានទីតាំងនៅភាគខាងត្បូង។ វាស្ថិតក្នុងចំណោមផ្កាយដែលមានលក្ខណៈពិសេសបំផុត ក្នុងលំហរអាកាស។ អ្នកធ្វើដំណើរតាមសមុទ្រ និងពួកនាវិក បានចាប់ផ្តើមពឹងផ្អែកលើទីតាំងរបស់ផ្កាយនេះ ក្នុងសតវត្សរ៍ទី១៥ ក្នុងការស្វែងរកទិស និងរកផ្លូវធ្វើដំណើរក្នុងសមុទ្រ នៅពេលយប់ងងឹត។ បើធៀបជាមួយផ្កាយផ្សេងទៀត ផ្កាយនេះមិនសូវធំប៉ុន្មានទេ តែគេអាចមើលវាឃើញនៅពេលយប់ ក្នុងពេលភាគច្រើននៃឆ្នាំនីមួយៗ។ នៅពេលយប់ងងឹត ផ្កាយឈើឆ្កាងខាងត្បូងបញ្ចេញពន្លឺច្បាស់ណាស់ បានជាខ្ញុំអាចមើលវាឃើញ ទោះវានៅក្នុងកណ្តាលចំណោមផ្កាយដ៏ច្រើនក៏ដោយ។ វាពិតជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមែន! ព្រះគម្ពីរបានចែង អំពីឈើឆ្កាង ដែលមានភាពអស្ចារ្យជាងនេះទៅទៀត គឺឈើឆ្កាងនៃព្រះគ្រីស្ទ។ ពេលដែលយើងក្រឡេចមើលផ្កាយទាំងឡាយ យើងមើលឃើញស្នាព្រះហស្តដ៏ស្រស់ត្រកាល របស់ព្រះអាទិករ ប៉ុន្តែ ពេលយើងមើលទៅឈើឆ្កាង យើងមើលឃើញព្រះអង្គសង្រ្គោះ សុគតជួសមនុស្ស ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ។ គឺដូចដែលបទគម្ពីរហេព្រើ ១២:២ បានប្រាប់យើងឲ្យ “រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ”។ ឈើឆ្កាងនៅកាល់វ៉ារីមានភាពអស្ចារ្យ គឺដោយសារព្រះសង្រ្គោះនៃយើងបានសុគតជួសយើង នៅពេលដែលយើងនៅមានបាបនៅឡើងផង(រ៉ូម ៥:៨)។ អ្នកដែលទទួលជឿព្រះគ្រីស្ទ គឺបានជានឹងព្រះហើយ ហើយព្រះអង្គសព្វព្រះទ័យនឹងដឹកនាំពួកគេ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ(២កូរិនថូស ១:៨-១០)។…
Read articleការលត់ដំក្នុងការរង់ចាំ
ការរង់ចាំ ជាការពិបាក។ ក្នុងការរស់នៅ មានការជាច្រើនដែលយើងត្រូវរង់ចាំ។ យើងឈរតម្រង់ជួររង់ចាំទិញឥវ៉ាន់ នៅហាងលក់ទំនិញ យើងរង់ចាំធ្វើដំណើរ នៅកន្លែងស្ទះចរាចរណ៍ យើងរង់ចាំជួបពេទ្យនៅក្នុងមន្ទីរពេទ្យ ។ល។ ពេលយើងរង់ចាំ យើងប្រហែលជាអង្គុយត្រដុសម្រាមដៃ ដោយការតប់ប្រម៉ល់ ឬស្ងាបដោយការធុញទ្រាន់ ឬមួយមានការថប់បារម្ភក្នុងចិត្ត ដោយចិត្តនឿយណាយជាដើម។ ពុំនោះទេ លើសពីនេះទៀត យើងប្រហែលជារង់ចាំទទួលសំបុត្រ ដែលគេមិនឃើញផ្ញើមកសោះ ឬរង់ចាំកូនដែលបង្ហិនទ្រព្យសម្បត្តិត្រឡប់មកវិញ ឬមួយរង់ចាំថ្ងៃដែលប្តីឬប្រពន្ធយើងប្រែចិត្ត។ យើងរង់ចាំកូន ដែលយើងអាចឱបក្នុងរង្វង់ដៃរបស់យើង។ យើងរង់ចាំពេលដែលបំណងរបស់យើងបានសម្រេច។ ក្នុងទំនុកដំកើង ជំពូក៤០ ស្តេចដាវីឌបានមានបន្ទូលថា “ខ្ញុំបានរង់ចាំព្រះយេហូវ៉ា ដោយអំណត់”។ តាមព្រះគម្ពីរដើម ជាភាសាហេព្រើ ត្រង់ចំណុចនេះ ស្តេចដាវីឌបានរង់ចាំពេលដែលព្រះឆ្លើយតបការអធិស្ឋានរបស់ទ្រង់ ដោយ “រង់ចាំព្រះអង្គហើយ រង់ចាំទៀត”។ ប៉ុន្តែ ក្រោយមក ទ្រង់ក៏បានក្រឡេកមកមើលពេលដែលព្រះបានពន្យាពេលឆ្លើយតប ហើយទ្រង់ក៏បានសរសើរដំកើងព្រះអង្គ។ ទ្រង់មានបន្ទូលថា ព្រះអង្គបាន “បណ្តាលឲ្យមានទំនុកថ្មីនៅក្នុងមាត់ខ្ញុំ គឺជាសេចក្តីសរសើរដល់ព្រះនៃយើងខ្ញុំ”(៤០:៣)។ លោកអេហ្វ ប៊ី មេយើរ(F. B. Meyer) បានមានប្រសាសន៍ថា “ជំពូកដែលនិយាយអំពីការពន្យាពេលរបស់ព្រះ ជាជំពូកដ៏ប្រសើរណាស់! ជំពូកនោះបង្ហាញអំពីអាថ៌កំបាំងនៃការអប់រំវិញ្ញាណមនុស្ស ឲ្យមានចិត្តអត់ធ្មត់ដ៏ប្រសើរបំផុត…
Read article