មិនគ្រាន់តែនៅមានជំនឿ
ក្នុងខែមេសា ឆ្នាំ១៩៣៧ កងទ័ពរបស់លោកមូសូលីនី(Mussolini) នៃប្រទេសអ៊ីតាលី បានឈ្លានពានប្រទេសអេធីយ៉ូពី ធ្វើឲ្យបេសកជនទាំងអស់ ដែលកំពុងធ្វើការបម្រើព្រះ ក្នុងតំបន់វ៉លឡាម៉ូ ត្រូវបង្ខំចិត្តគេចចេញពីប្រទេសអេធីយ៉ូពី។ ពួកគេបានបន្សល់ទុកគ្រីស្ទបរិស័ទតែ៤៨នាក់ ដែលទើបទទួលជឿព្រះថ្មីៗ និងមានតែកណ្ឌព្រះគម្ពីរម៉ាកុសប៉ុណ្ណោះ សម្រាប់ចម្អែតវិញ្ញាណរបស់ខ្លួន ឲ្យមានការលូតលាស់។ ក្នុងចំណោមពួកគេ មានមនុស្សតែពីរបីនាក់ទេ ដែលចេះអានអក្សរ។ ប៉ុន្តែ ពេលដែលពួកបេសកជនធ្វើដំណើរត្រឡប់មករកពួកគេវិញ ក្នុងពេល៤ឆ្នាំក្រោយមកទៀត ពួកគេក៏បានរកឃើញថា ពួកជំនុំមួយនោះ មិនគ្រាន់តែនៅបន្តរមានជំនឿប៉ុណ្ណោះ តែថែមទាំងកើនចំនួនដល់១ម៉ឺននាក់ទៀតផង! ពេលដែលសាវ័កប៉ុលត្រូវគេបង្ខំឲ្យចាកចេញពីទីក្រុងថែស្សាឡូនិច(មើល កិច្ចការ ១៧:១-១០) គាត់ចង់ដឹងថា គ្រីស្ទបរិស័ទមួយក្រុមតូចនៅក្រុងថែស្សាឡូនិច ដែលគាត់បានចាកចេញនោះ នៅបន្តមានជំនឿទៀតឬអត់(១ថែស្សាឡូនិច ២:១៧)។ ក្រោយមក ពេលដែលលោកធីម៉ូថេ ទៅសួរសុខទុក្ខពួកជំនុំនៅក្រុងថែស្សាឡូនិច គាត់បាននាំដំណឹងទៅដល់សាវ័កប៉ុល នៅក្រុងអាថែន អំពី “សេចក្តីជំនឿ និងសេចក្តីស្រឡាញ់”(៣:៦)។ ពួកគេបានក្លាយជា “គំរូល្អ” ដល់គ្រីស្ទបរិស័ទ ក្នុងតំបន់ជិតខាង ក្នុងស្រុកម៉ាសេដូនា និងស្រុកអាខៃ(១:៨)។ សាវ័កប៉ុលមិនដែលយកស្នាដៃ សម្រាប់ចំនួននៃពួកជំនុំដែលបានកើនឡើង ក្នុងការងាររបស់គាត់ឡើយ។ ហើយគាត់ក៏មិនបានថា ការនោះជាស្នាដៃរបស់អ្នកផ្សេងដែរ។ ផ្ទុយទៅវិញ គាត់បានសរសើរដំកើងព្រះ។ គឺដូចដែលគាត់បានសរសេរ …
Read articleអ្នកជិតខាងនៅក្រៅរបងផ្ទះ
ពេលខ្ញុំ និងបងខាល(Carl) ដែលជាស្វាមីរបស់ខ្ញុំ ឃើញរបងផ្ទះនៅទីធ្លាចំហៀងផ្ទះរបស់យើង មានការបាក់បែក យើងក៏បានសម្រេចចិត្តរុះរើរបងនោះ ដើម្បីកុំឲ្យវាដួលរលំនៅថ្ងៃក្រោយ។ ការរុះរើរបងនោះ មានភាពងាយស្រួលគួរសមដែរ បានជាយើងរើវាចេញបានឆាប់រហ័ស នៅពេលរសៀលថ្ងៃមួយ។ ពីរបីសប្តាហ៍ក្រោយមក ពេលដែលបងខាល កំពុងបោសស្លឹកឈើ ក្នុងទីធ្លារបស់យើង មានស្រ្តីម្នាក់កំពុងបណ្តើរឆ្កែមួយក្បាលកាត់មុខផ្ទះយើង។ គាត់ក៏បានឈប់ ហើយប្រាប់យើងថា “ទីធ្លារបស់អ្នក មើលទៅស្រស់ស្អាតជាងពេលដែលវាមានរបង។ ម្យ៉ាងទៀត ខ្ញុំមិនទុកចិត្តរបងផ្ទះទេ”។ គាត់ក៏បានបកស្រាយប្រាប់យើងថា គាត់ចូលចិត្តការមានទំនាក់ទំនងជាមួយគ្នាជា “សហគមន៍” ដោយគ្មានរនាំងអ្វីរារាំងទំនាក់ទំនងនោះឡើយ។ យើងមានហេតុផលល្អៗជាច្រើន ដែលត្រូវមានរបងផ្ទះខាងសាច់ឈាម តែទន្ទឹមនឹងនោះ យើងមិនគួររស់នៅ ដោយគ្មានទំនាក់ទំនងជាមួយអ្នកជិតខាងរបស់យើងឡើយ។ ដូចនេះ ខ្ញុំក៏បានដឹងថា អ្នកជិតខាងរបស់យើង ចង់បានទំនាក់ទំនងជាសហគមន៍ ក្នុងតំបន់យើង។ ពួកជំនុំដែលខ្ញុំចូលរួមថ្វាយបង្គំ ជារៀងរាល់អាទិត្យ មានក្រុមសហគមន៍ ដែលជួបជុំគ្នាមួយសប្តាហ៍ម្តង ដើម្បីកសាងទំនាក់ទំនង និងលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរជីវិតរបស់យើង ជាមួយព្រះអម្ចាស់។ ពួកជំនុំដំបូង ក្នុងសម័យពួកសាវ័ក បានជួបជុំគ្នាជាប្រចាំថ្ងៃ ក្នុងព្រះវិហារ(កិច្ចការ ២:៤៤,៤៦)។ ពួកគេមានការរួបរួមគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងការប្រកបគ្នា និងអធិស្ឋាន។ បើសិនជាពួកគេជួបការលំបាក នោះពួកគេមានបងប្អូនរួមជំនឿជួយជ្រោងគ្នាឡើង(សាស្តា…
Read articleការចាប់ផ្តើមជីវិតថ្មី
កាលពីជាង៨០ឆ្នំាមុន មានក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះសង្រ្គោះនៃជីវិតរបស់គាត់។ ម្តាយរបស់គាត់បានសរសេរ នៅក្នុងសៀវភៅកំណត់ហេតុថា “ថ្ងៃនេះ ឃ្លែ(Clair) បានចាប់ផ្តើមជីវិតថ្មី”។ ក្មេងប្រុសម្នាក់នោះ គឺជាឪពុករបស់ខ្ញុំ។ គាត់បានហៅថ្ងៃដែលគាត់បានសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ថាជាការចាប់ផ្តើមនៃដំណើរជីវិតរបស់គាត់។ ការលូតលាស់ខាងវិញ្ញាណជាដំណើរការ ដែលមានរយៈពេល១ជីវិត គឺមិនមែនជាហេតុការណ៍ដែលកើតឡើង ក្នុងពេលតែម្តងជាសម្រេចនោះឡើយ។ ដូចនេះ តើអ្នកដែលទើបទទួលជឿព្រះ អាចមានសេចក្តីជំនឿ និងបន្តលូតលាស់ដោយរបៀបណា? ត្រង់ចំណុចនេះ មានការមួយចំនួន ដែលខ្ញុំបានសង្កេតឃើញមាន ក្នុងជីវិតរបស់ឪពុកខ្ញុំ ជាច្រើនឆ្នាំកន្លងមក។ គាត់បានអានព្រះគម្ពីរជាទៀងទាត់ ដើម្បីបង្កើនការស្វែងយល់ដឹងរបស់គាត់អំពីព្រះ ហើយគាត់បានធ្វើឲ្យការអធិស្ឋានក្លាយជាផ្នែកមួយ ដែលគាត់មិនអាចអត់បាន ក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់(១របាក្សត្រ ១៦:១១ ១ថែស្សាឡូនិច ៥:១៧)។ ជាការពិតណាស់ ការអានព្រះគម្ពីរ និងការអធិស្ឋានជួយឲ្យយើងមានការលូតលាស់ កាន់តែស្និទ្ធស្នាលជាមួយព្រះ ហើយអាចជម្នះការល្បួងបានផង(ទំនុកដំកើង ១១៩:១១ ម៉ាថាយ ២៦:៤១ អេភេសូរ ៦:១១ ២ធីម៉ូថេ ៣:១៦-១៧ ១ពេត្រុស ២:២)។ ព្រះវិញ្ញាណបរិសុទ្ធ បានចាប់ផ្តើមបង្កើត “ផលផ្លែខាងវិញ្ញាណ” ក្នុងជីវិតរបស់គាត់ ពេលដែលគាត់ថ្វាយជីវិតដាច់ដល់ព្រះអង្គ ដោយជំនឿ និងការស្តាប់បង្គាប់(កាឡាទី…
Read articleសម្រាប់ពេលដ៏វែងខាងមុខ
ក្នុងការស្ទង់មតិ មនុស្សពេញវ័យជាង១ពាន់នាក់ ក្នុងឆ្នាំ២០០៦ គេបានរកឃើញថា មនុស្សភាគច្រើន អាចអត់ធ្មត់ជាមធ្យម បានតែ១៧នាទីទេ នៅក្នុងការឈរជាជួរ ដើម្បីរង់ចាំវេណទទួលសេវាកម្មអ្វីមួយ។ ម្យ៉ាងទៀត ពេលទូរស័ព្ទទៅកាន់នរណាម្នាក់ មនុស្សភាគច្រើនអាចអត់ធ្មត់បានតែ៩នាទីប៉ុណ្ណោះ នៅក្នុងការរង់ចាំឲ្យគេលើកទូរស័ព្ទ។ ការខ្វះការអត់ធ្មត់ គឺជាលក្ខណៈសម្បត្តិដែលមនុស្សយើងមានជាធម្មតាទៅហើយ។ សាវ័កយ៉ាកុបបានសរសេរសំបុត្រ ទៅកាន់អ្នកជឿព្រះមួយក្រុម ដែលកំពុងមានការពិបាក នៅក្នុងការអត់ធ្មត់ ក្នុងការរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញ(យ៉ាកុប ៥:៧)។ នៅសម័យនោះ ពួកគេកំពុងរស់នៅ ក្រោមការកេងប្រវ័ញ្ច និងក្នុងពេលដ៏ពិបាក បានជាសាវ័កយ៉ាកុបបានលើកទឹកចិត្តពួកគេ ឲ្យមានការអត់ធ្មត់ ក្នុងរយៈពេលវែង។ គាត់បានព្យាយាមលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ ឲ្យឈរឲ្យមាំមួន ហើយរស់នៅដោយការលះបង់ រហូតដល់ពេលដែលព្រះអម្ចាស់យាងមក ដើម្បីជំនុំជម្រះលោកិយ។ គាត់បានបង្រៀនពួកគេឲ្យ “តាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ”(ខ.៨)។ គាត់ក៏បានប្រាប់ពួកគេ ឲ្យមានការអត់ធ្មត់ ដូចកសិករ ដែលមានចិត្តអត់ធ្មត់ក្នុងការរង់ចាំទឹកភ្លៀង និងការច្រូតកាត់(ខ.៧) និងដូចពួកហោរា និងលោកយ៉ូប ដែលជាពួកព្ធយុកោ ដែលបានបង្ហាញនូវការអត់ធ្មត់ ក្នុងទុក្ខវេទនា(ខ.១០-១១)។ នៅចុងបញ្ចប់ គាត់បានលើកទឹកចិត្តអ្នកជឿព្រះ កុំឲ្យបោះបង់ការតស៊ូឡើយ។ ពេលដែលយើងកំពុងជួបការល្បងល ក្នុងទុក្ខលំបាក ព្រះសព្វព្រះទ័យនឹងជួយយើង ឲ្យបន្តរស់នៅ ដោយជំនឿ និងដោយទុកចិត្ត…
Read articleស្ថានក្រោមមានសកម្មភាព ស្ថានលើឆ្លើយតប
សាសនារបស់ជនជាតិរ៉ូម ក្នុងសម័យព្រះយេស៊ូវ បានបង្រៀនគេថា សកម្មភាពរបស់ពួកព្រះដែលនៅស្ថានសួគ៌ ដែលជាស្ថានលើ អាចនាំឲ្យមានផលប៉ះពាល់ដល់ភពផែនដីដែលជាស្ថានក្រោម។ បើសិនជាព្រះហ្ស៊ូសមានសេចក្តីក្រោធ នោះនឹងមានរន្ធបាញ់ចុះពីលើមេឃមក។ ដូចនេះ ក្នុងសាសនារបស់មនុស្សសម័យនោះ គឺជឿថា “អ្វីដែលកើតមាននៅស្ថានលើ នឹងនាំឲ្យមានផលប៉ះពាល់ដល់ស្ថានក្រោម”។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានប្រើរូបមន្តផ្ទុយពីនេះវិញ។ ព្រះអង្គបានបង្រៀនថា “ស្ថានក្រោមមានសកម្មភាពយ៉ាងណា នោះស្ថានលើឆ្លើយតប”។ ឧទាហរណ៍ ពេលដែលមានគ្រីស្ទបរិស័ទម្នាក់អធិស្ឋាន នោះព្រះដែលគង់នៅស្ថានសួគ៌ក៏បានឆ្លើយតប។ ពេលដែលមនុស្សមានបាបម្នាក់ប្រែចិត្តជឿព្រះ នោះពួកទេវតាក៏នាំគ្នាអរសប្បាយ។ ពេលដែលការងារបេសកកម្មណាមួយ ទទួលបានជោគជ័យ នោះព្រះនាមព្រះអម្ចាស់ក៏បានដំកើងឡើង។ កាលណាអ្នកជឿព្រះណាម្នាក់មានការបះបោរប្រឆាំងនឹងព្រះ នោះព្រះវិញ្ញាណក៏បានសោកសង្រេង។ ខ្ញុំជឿថា នេះជាការពិតមែន ប៉ុន្តែ ខ្ញុំចេះតែភ្លេចខ្លួនម្តងហើយម្តងទៀត។ ខ្ញុំភ្លេចថា ការអធិស្ឋានរបស់ខ្ញុំ សំខាន់ចំពោះព្រះអង្គ។ ខ្ញុំភ្លេចថា ការសម្រេចចិត្តដែលខ្ញុំបានធ្វើនៅថ្ងៃនេះ នាំមកនូវក្តីអំណរ ឬការសោកសង្រេង ដល់ព្រះអម្ចាស់នៃចក្រក្រវាល។ ខ្ញុំភ្លេចថា ខ្ញុំត្រូវជួយអ្នកជិតខាង ឲ្យបានឈានទៅដល់គោលដៅដ៏អស់កល្បជានិច្ច។ យើងអាចនាំអ្នកដទៃ ឲ្យស្តាប់ដំណឹងល្អនៃសេចក្តីស្រឡាញ់របស់ព្រះ ដែលព្រះយេស៊ូវបាននាំមកផែនដីនេះ។ នេះជាកិច្ចការដែលព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័ករបស់ព្រះអង្គធ្វើ មុនពេលដែលព្រះអង្គយាងឡើងទៅឯព្រះវរបិតាវិញ(ម៉ាថាយ ២៨:១៨-២០)។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងចាំបាច់ត្រូវរស់នៅតាមគំរូរបស់ព្រះអង្គ ហើយធ្វើបន្តនូវកិច្ចការរបស់ព្រះអង្គ។ ហេតុនេះហើយ បានជាព្រះអង្គយាងចុះមកផែនដី។ មុនពេលព្រះអង្គយាងឡើងស្ថានសួគ៌…
Read articleជីវីតដែលលាក់កំបាំង
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានកំណាព្យមួយ ដែលលោកចច មែកដូណាល់(George MacDonald) បាននិពន្ធ ដែលមានចំណងជើងថា “ជីវិតដែលលាក់កំបាំង”។ កំណាព្យនេះ បានដំណាលអំពីយុវជនស្កុតឡង់ម្នាក់ ដែលមានអំណោយទាន និងការរៀនសូត្រជ្រៅជ្រះ ដែលបានងាកបែរចេញពីអាជីព ផ្នែកបញ្ញាវ័ន្តដ៏មានកិត្យានុភាព ដើម្បីវិលត្រឡប់ទៅរកឪពុកចាស់ជរារបស់ខ្លួន និងកសិដ្ឋានប្រចាំគ្រួសាររបស់គាត់។ នៅទីនោះ គាត់បានប្រលោកនៅក្នុង “កិច្ចការដ៏សាមញ្ញ” និងមានប្រយោជន៍របស់មនុស្ស”។ មិត្តភ័ក្តរបស់គាត់ទាំងឡាយ បានបង្ហាញពីការសោកស្តាយ ពេលដែលបានឃើញគាត់ទុកឲ្យជំនាញរបស់ខ្លួន ក្លាយជាអាសារឥតការយ៉ាងដូចនេះ។ អ្នកក៏ប្រហែលជាកំពុងតែធ្វើការ ក្នុងកន្លែងដែលគេមិនចាប់អារម្មណ៍ គឺធ្វើតែកិច្ចការដែលសាមញ្ញៗ។ អ្នកដទៃប្រហែលជាគិតថា អ្នកកំពុងធ្វើកិច្ចការដែលឥតប្រយោជន៍។ ប៉ុន្តែ គ្មានការអ្វីដែល មិនមានប្រយោជន៍សម្រាប់ព្រះឡើយ។ រាល់ការប្រព្រឹត្តដោយសេចក្តីស្រឡាញ់ ដើម្បីព្រះនាមព្រះអង្គ ត្រូវបានព្រះអង្គកត់ទុក ហើយនឹងបានទទួលរង្វាន់ដ៏អស់កល្បជានិច្ច។ គ្រប់ទីកន្លែងទាំងអស់ សុទ្ធតែជាទីបរិសុទ្ធ ទោះកន្លែងនោះតូចប៉ុណ្ណាក៏ដោយ។ ឥទ្ធិពលមិនមែនកើតមាន តែនៅពេលដែលយើងបានធ្វើកិច្ចការ ឬនិយាយនូវពាក្យអ្វីដែលលេចធ្លោនោះឡើយ។ ឥទ្ធិពលអាចកើតចេញពីភាពមានប្រយោជន៍របស់មនុស្ស ដ៏សាមញ្ញ ដែលមានដូចជា ការនៅក្បែរ ការស្តាប់ ការយល់អំពីតម្រូវការ ការស្រឡាញ់ និងការអធិស្ឋាន។ កិច្ចការដ៏សាមញ្ញទាំងនេះ ធ្វើឲ្យកាតព្វកិច្ចដែលយើងបំពេញជារៀងរាល់ថ្ងៃ ក្លាយទៅជាការថ្វាយបង្គំ និងការបម្រើ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំ…
Read article