ព្រះបន្ទូលដែលជួយ និងប្រោសឲ្យជា
នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ១៨៦៣ មានបុរសដែលមានឈ្មោះល្បីពីរនាក់ បានឡើងថ្លែងសន្ទរកថា ក្នុងកម្មវិធីបើកការដ្ឋានសាងសង់ទីបញ្ចុះសពយុទ្ធជន ក្នុងក្រុងហ្គេតធីស្បឺក រដ្ឋភែនស៊ីលវ៉ានា។ វាគ្មិនដ៏សំខាន់ក្នុងកម្មវិធីនោះ គឺមានលោកអេឌវើត អេវើរេត(Edward Everett) ដែលជាអតីតសមាជិកសភា អភិបាលក្រុង និងនាយកនៃសកលវិទ្យាល័យហាវើដ។ នៅសម័យនោះ គេបានចាត់ទុកលោក អេវើរេត ជាវាគ្មិនដ៏អស្ចារ្យបំផុត។ គាត់បានឡើងថ្លែងសន្ទរថា ជាផ្លូវការ ដែលមានរយៈពេល២ម៉ោង បន្ទាប់មក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) ក៏បានឡើងថ្លែងសន្ទរកថា ដែលមានរយៈពេលតែ២នាទី។ សព្វថ្ងៃនេះ សន្ទរកថា របស់លោកលីនខិន នៅក្រុងហ្គេតធីស្បឺក មានភាពល្បីល្បាញ និងត្រូវបានគេដកស្រង់មកប្រើ យ៉ាងទូលំទូលាយ ខណៈពេលដែលពាក្យពេចន៍របស់លោកអេវើរេត ស្ទើរតែលែងមានគេនឹកចាំតទៅទៀត។ មូលហេតុគឺមិនគ្រាន់តែដោយសារលោកលីនខិន បានថ្លែងសន្ទរកថា ដែលមានរយៈពេលខ្លីប៉ុណ្ណោះទេ តែក៏ដោយសារ ក្នុងឱកាសថ្ងៃនោះ ពាក្យពេចន៍របស់គាត់បានប៉ះពាល់ចិត្តនៃវិញ្ញាណដែលបានរងរបួសនៃប្រជាជាតិមួយ ដែលបានបែកបាក់ដោយសារសង្រ្គាមស៊ីវិល ហើយគាត់បាននាំឲ្យប្រជាជាតិមួយនេះ មានសេចក្តីសង្ឃឹមសម្រាប់ពេលអនាគត។ ដើម្បីឲ្យពាក្យសម្តីមានន័យ យើងមិនចាំបាច់និយាយច្រើនឡើយ។ សេចក្តីអធិស្ឋាននៃព្រះអម្ចាស់ ស្ថិតក្នុងចំណោមសេចក្តីបង្រៀនដែលខ្លីបំផុត និងគួរឲ្យចងចាំបំផុតរបស់ព្រះអម្ចាស់យេស៊ូវ ដែលបានជួយយើង និងប្រោសយើងឲ្យជា ខណៈពេលដែលសេចក្តីអធិស្ឋាននេះ…
Read articleនៅពេលយប់ ដែលគ្មាននរណាមក
នាពេលយប់មួយ ក្នុងរដូវរងា លោកយ៉ូហាន សេបាស្ទាន បាច(Johann Sebastian Bach) ដែលជាអ្នកនិពន្ធបទភ្លេង បានរៀបគម្រោង ទៅធ្វើការប្រគុំបទភ្លេង ដែលគាត់ទើបតែបាននិពន្ធថ្មីៗ ឲ្យគេស្តាប់ជាលើកដំបូង។ ពេលគាត់មកដល់ព្រះវិហារ គាត់រំពឹងថា នឹងមានមនុស្សមកចូលរួមពេញព្រះវិហារ។ តែផ្ទុយទៅវិញ គាត់មិនឃើញមាននរណាម្នាក់មកសោះ។ ដោយមិនបង្អង់យូរ គាត់ក៏បានប្រាប់តន្រ្តីករទំាងឡាយថា ពួកគេនៅតែប្រគុំតន្ត្រី តាមការគ្រោងទុកដដែល។ ពួកគេក៏ចូលកន្លែងរៀងខ្លួន លោកបាចក៏បានលើកចង្កឹះដឹកនាំការប្រគុំតន្រ្តី ហើយមិនយូរប៉ុន្មាន សម្លេងតន្រ្តីដ៏ពិរោះអស្ចារ្យក៏បានលាន់ឡើង ពេញក្នុងព្រះវិហារដ៏ស្ងាត់ជ្រងំ ដែលគ្មានមនុស្សមកចូលរួមនោះ។ រឿងនេះបានបណ្តាលចិត្តខ្ញុំឲ្យឆែកពិនិត្យមើលវិញ្ញាណរបស់ខ្លួនឯងឡើងវិញ។ ខ្ញុំសួរខ្លួនឯងថា បើសិនជាខ្ញុំនិពន្ធសៀវភៅ ហើយមានតែព្រះទេ ដែលនឹងអានសៀវភៅនោះ តើខ្ញុំនឹងនិពន្ធសៀវភៅនោះឬទេ? បើសិនជាដូច្នោះមែន តើការនិពន្ធរបស់ខ្ញុំនឹងមានភាពខុសប្លែកយ៉ាងណា? គេបានណែនាំអ្នកនិពន្ធថ្មីៗ ឲ្យស្រមៃឃើញមនុស្សម្នាក់ ដែលនឹងអានសៀវភៅដែលពួកគេកំពុងសរសេរ ដើម្បីឲ្យពួកគេមានការផ្តោតអារម្មណ៍បានល្អ នៅក្នុងការនិពន្ធ។ ខ្ញុំក៏បានអនុវត្តដូចនេះផងដែរ ពេលដែលខ្ញុំនិពន្ធសៀវភៅសម្រាប់ប្រកបជាមួយព្រះបន្ទូលប្រចាំថ្ងៃ។ ខ្ញុំព្យាយាមគិតអំពីអ្នកអានសៀវភៅរបស់ខ្ញុំ ព្រោះខ្ញុំចង់សរសេរអំពីសេចក្តីអ្វី ដែលពួកគេនឹងចូលចិត្តអាន និងជាជំនួយសម្រាប់ពួកគេ ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់ពួកគេ។ យ៉ាងណាមិញ ស្តេចដាវីឌក៏ជាអ្នកនិពន្ធបទគម្ពីរ សម្រាប់ឲ្យយើងប្រកបជាមួយព្រះបន្ទូលជាប្រចាំថ្ងៃ ដែលបានផ្តល់នូវការកម្សាន្តចិត្ត និងលើកទឹកចិត្តយើងផងដែរ។ ខ្ញុំក៏ឆ្ងល់ផងដែរថា តើទ្រង់គិតអំពីនរណា ពេលទ្រង់និពន្ធទំនុកទាំងនោះ។…
Read articleកូនចិញ្ចឹម
ខ្ញុំ និងម៉ាលីន(Marlene)បានរៀបការអស់រយៈពេលជាង៣៥ឆ្នាំហើយ។ ពេលដែលយើងចាប់ផ្តើមធ្វើការណាត់ជួបជាលើកទីមួយ យើងមានការសន្ទនាដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ នាងបានប្រាប់ខ្ញុំថា ពេលនាងមានអាយុ៦ខែ គេបានយកនាងចិញ្ចឹម។ ខ្ញុំក៏សួរនាងថា តើនាងធ្លាប់ឆ្ងល់ទេថា ឪពុកម្តាយពិតប្រាកដរបស់នាងជានរណា? នាងក៏បានឆ្លើយថា “មានក្មេងជាច្រើននាក់ ដែលឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ អាចរើសមកចិញ្ចឹម នៅថ្ងៃនោះ ប៉ុន្តែ ពួកគាត់បានជ្រើសរើសខ្ញុំ។ ពួកគាត់បានយកខ្ញុំទៅចិញ្ចឹម។ ការនេះបានធ្វើឲ្យពួកគាត់ ក្លាយជាឪពុកម្តាយពិតប្រាកដរបស់ខ្ញុំ”។ ត្រង់ចំណុចនេះ នាងមានការទទួលស្គាល់ និងដឹងគុណយ៉ាងខ្លាំង ចំពោះឪពុកម្តាយចិញ្ចឹមរបស់នាង ហើយយើងក៏អាចមានទំនាក់ទំនងល្អដូចនេះ ជាមួយនឹងព្រះផងដែរ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងបានកើតជាថ្មី តាមរយៈជំនឿលើព្រះអង្គ ហើយព្រះអង្គបានទទួលចិញ្ចឹមយើង ក្នុងមហាគ្រួសារនៃព្រះ។ គឺដូចដែលសាវ័កប៉ុលបានចែងក្នុងព្រះគម្ពីរថា “ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រឡាញ់ ពីព្រោះទ្រង់បានតម្រូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួលយើងជាកូនចិញ្ចឹម ដោយសារព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហឫទ័យទ្រង់”(អេភេសូរ ១:៤-៥)។ សូមយើងកត់សំគាល់ អំពីលក្ខណៈនៃទំនាក់ទំនងនេះ។ ព្រះអង្គបានជ្រើសរើស ហើយចិញ្ចឹមយើង ជាកូនប្រុសស្រីរបស់ព្រះអង្គ។ តាមរយៈការទទួលចិញ្ចឹមនេះ យើងមានទំនាក់ទំនងថ្មីស្រឡាង ជាមួយនឹងព្រះអង្គ។ ព្រះអង្គជាព្រះវរបិតា ដ៏ជាទីស្រឡាញ់នៃយើង! សូមឲ្យទំនាក់ទំនងនេះ បណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះអង្គ ដែលជាព្រះវរបិតានៃយើង…
Read articleស្ថានភាពមានភាពល្អប្រសើរណាស់
ក្នុងការប្រយុទ្ធគ្នាជាលើកទីមួយ ក្នុងខេត្តម៉ាន ក្នុងអំឡុងសង្រ្គាមលោកលើកទី១ លោក ហ្វឺឌីណង់ ហ្វូច(Ferdinand Foch) ដែលជាមេទ័ពរបស់ប្រទេសបារាំង បានធ្វើសេចក្តីថ្លែងការ ដល់កងទ័ពរបស់គាត់ថា “ទ័ពកណ្តាល កំពុងតែបោះបង់ចោលការប្រយុទ្ធ ទ័ពនៅខាងស្តាំខ្ញុំកំពុងដកថយ។ ស្ថានភាពល្អប្រសើរណាស់។ ខ្ញុំនៅតែបន្តប្រយុទ្ធទៀត”។ ទោះគាត់ស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងណាក៏ដោយ ក៏គាត់នៅតែមានសង្ឃឹម ហើយទីបំផុត ការនេះក៏បាននាំឲ្យកងទ័ពរបស់គាត់ទទួលបានជ័យជម្នះ។ ជួនកាល ពេលយើងជួបសង្គ្រាមនៃជីវិត យើងប្រហែលជាមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងចាញ់ នៅក្នុងសមរភូមិទាំងអស់ ដែលមានដូចជា ការមិនចុះសម្រុងគ្នាក្នុងគ្រួសារ ការអន់ថយក្នុងមុខជំនួញ វិបត្តិហិរញ្ញវត្ថុ ឬការចុះខ្សោយសុខភាពជាដើម ដែលការទាំងអស់នេះ សុទ្ធតែអាចធ្វើឲ្យយើងមានគំនិតអវិជ្ជមាន ចំពោះការរស់នៅ។ ប៉ុន្តែ អ្នកជឿលើព្រះគ្រីស្ទ នៅតែអាចនិយាយថា “ស្ថានភាពមានភាពល្អប្រសើរណាស់”។ ចូរយើងស្វែងយល់អំពីជីវិតរបស់សាវ័កប៉ុលចុះ។ ពេលដែលគេចាប់គាត់ដាក់គុក ដោយសារគាត់ផ្សាយដំណឹងល្អ គាត់នៅតែមានគំនិតវិជ្ជមាន ខុសពីមនុស្សធម្មតា។ គឺដូចដែលគាត់បានសរសេរនៅក្នុងសំបុត្រទៅកាន់ពួកជំនុំ នៅទីក្រុងភីលីពថា “បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចម្រើនដល់ដំណឹងល្អវិញ”(ភីលីព ១:១២)។ សាវ័កប៉ុលបានមើលឃើញស្ថានភាពក្នុងមន្ទីរឃុំឃាំង ជាឱកាសថ្មីមួយ សម្រាប់ផ្សាយដំណឹងល្អដល់ពួករ៉ូម៉ាំង ដែលជាអ្នកយាមគុក។ ម្យ៉ាងទៀត ស្ថានភាពរបស់គាត់ ក៏បានបណ្តាលចិត្តគ្រីស្ទបរិស័ទដទៃទៀត…
Read articleជំនួយពីព្រះវិញ្ញាណបរិសុទ្ធ
មានមនុស្សជាច្រើនបានសន្យាខ្លួនឯងថា នឹងធ្វើនូវកិច្ចការដ៏គួរឲ្យកត់សំគាល់ជាច្រើន នៅក្នុងការចាប់ផ្តើមនៃឆ្នាំថ្មី។ គេសន្យាថា ខ្ញុំនឹងសន្សំលុយឲ្យកាន់តែច្រើន ហាត់ប្រាណបន្ថែមទៀត ឬចំណាយពេលទៅលើអ៊ីនធឺណិត ឲ្យបានតិចជាងមុនជាដើម។ យើងចាប់ផ្តើមឆ្នាំថ្មី ដោយមានបំណងល្អ ប៉ុន្តែ មិនយូរប៉ុន្មាន ទម្លាប់អាក្រក់ដែលយើងមានតាំងពីយូរមកហើយ ក៏បានល្បួងយើង ឲ្យដើរតាមផ្លូវចាស់ទៀត។ បានជាយើងរអិលដួលម្តងម្កាល តែក្រោយមក ការរអិលដួលនោះ ក៏កើតមានជាញឹកញាប់ទៅៗ ហើយក៏រអិលដួលគ្រប់ពេលតែម្តង។ ទីបំផុត ការប្តេជ្ញាចិត្តដែលយើងមាននៅដើមឆ្នាំ ហាក់ដូចជាមិនដែលមានទៅវិញ។ យើងមិនគួរជ្រើសរើសគោលដៅ ដោយចិត្តឯង ដើម្បីធ្វើឲ្យខ្លួនឯងចម្រើនឡើងឡើយ ផ្ទុយទៅវិញ យកល្អ យើងគួរតែសួរខ្លួនឯងថា “តើព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី សម្រាប់ឆ្នាំថ្មីនេះ?” ព្រះអម្ចាស់បានបើកសម្តែង តាមរយៈលោកហោរាមីកាថា ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាប(មីកា ៦:៨)។ ការធ្វើដូចនេះ គឺជួយឲ្យវិញ្ញាណរបស់យើងចម្រើនឡើង។ សូមអរព្រះគុណព្រះអម្ចាស់ ដែលយើងមិនចាំបាច់ត្រូវពឹងផ្អែកទៅលើកម្លាំងរបស់យើង។ ព្រះវិញ្ញាណបរិសុទ្ធមានអំណាច ជួយឲ្យយើងមានការរីកលូតលាស់ខាងវិញ្ញាណ ក្នុងនាមជាគ្រីស្ទបរិស័ទ។ ព្រះបន្ទូលព្រះបានចែងថា ព្រះអង្គអាចប្រោសប្រទាន “ឲ្យអ្នករាល់គ្នាបានព្រះចេស្តា ចម្រើនកំឡាំងនៃមនុស្សខាងក្នុង ដោយសារព្រះវិញ្ញាណទ្រង់ តាមសិរីល្អនៃទ្រង់ដ៏ប្រសើរក្រៃលែង”(អេភេសូរ ៣:១៦)។ ដូចនេះ ខណៈពេលដែលយើងចាប់ផ្តើមឆ្នាំថ្មីនេះ ចូរយើងប្តេជ្ញាចិត្ត…
Read articleលែងឃ្លានបាយ
កាលពីពេលថ្មីៗនេះ ពេលដែលខ្ញុំកំពុងតយុទ្ធនឹងជម្ងឺផ្តាស់សាយធំ ខ្ញុំស្រាប់តែលែងមានអារម្មណ៍ចង់ញាំអាហារដូចធម្មតា។ ខ្ញុំមិនឃ្លានបាយពេញមួយថ្ងៃ ទោះខ្ញុំបានញាំអាហារតែបន្តិចក៏ដោយ។ ទោះខ្ញុំញាំតែទឹកសោះ ក៏មានអារម្មណ៍ថា មិនឃ្លានអ្វីទេ។ តែខ្ញុំដឹងថា ខ្ញុំមិនអាចរស់បានយូរទេ បើខ្ញុំផឹកតែទឹកនោះ។ ខ្ញុំចាំបាច់ត្រូវមានចិត្តចង់ហូបអាហារឡើងវិញ ព្រោះរូបកាយរបស់ខ្ញុំ ត្រូវការអាហារបម្រុង។ ពេលដែលប្រជាជនអ៊ីស្រាអែលវិលត្រឡប់ ពីការនិរទេស ក្នុងចក្រភពបាប៊ីឡូន ពួកគេមិនសូវមានការស្រេកឃ្លានខាងវិញ្ញាណទេ។ ពួកគេបានបែរចេញពីព្រះ និងផ្លូវរបស់ព្រះអង្គ។ ដើម្បីជួយឲ្យវិញ្ញាណរបស់ពួកគេមានសុខភាពល្អឡើងវិញ លោកនេហេមាក៏បានរៀបចំឲ្យមានការសិក្សាព្រះគម្ពីរ ហើយឲ្យលោកអែសរ៉ា ធ្វើជាគ្រូបង្រៀនរបស់ពួកគេ។ លោកអែសរ៉ាក៏បានអានក្រាំងក្រឹត្យវិន័យរបស់លោកម៉ូសេ ឲ្យពួកបណ្តាជនស្តាប់ ចាប់ពីពេលព្រឹកដល់ពេលថ្ងៃត្រង់ ដើម្បីចម្អែតពួកគេ ដោយសេចក្តីពិតរបស់ព្រះ(នេហេមា ៨:៣)។ ហើយពួកបណ្តាជនក៏បានស្តាប់គាត់អាន យ៉ាងប្រុងប្រយ័ត្ន។ តាមពិត ការនេះបានធ្វើឲ្យពួកគេមានចិត្តស្រេកឃ្លានព្រះបន្ទូលយ៉ាងខ្លាំង បានជាពួកមេគ្រួសារ ពួកសង្ឃ និងពួកលេវី ក៏បានមកជួបលោកអែសរ៉ា នៅថ្ងៃបន្ទាប់ ដើម្បីសិក្សាក្រឹត្យវិន័យឲ្យកាន់តែលម្អឹតថែមទៀត ព្រោះពួកគេចង់យល់ឲ្យច្បាស់(ខ.១៣)។ ពេលដែលយើងមានអារម្មណ៍ថា យើងបានងាកចេញឆ្ងាយពីព្រះ ឬមានភាពទន់ខ្សោយខាងវិញ្ញាណ យើងអាចស្វែងរកអាហារបម្រុងខាងវិញ្ញាណ ក្នុងព្រះបន្ទូលព្រះ។ គឺដូចមានសេចក្តីចែងថា “នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើង ដរាបដល់បានសង្គ្រោះ”(១ពេត្រុស ២:២)។ ចូរទូលសូមឲ្យព្រះប្រទានឲ្យអ្នកមានចិត្ត ដែលស្រេកឃ្លានឡើងវិញ…
Read article