កម្លាំងថ្មី
ពេលដែលលោកម៉ាតេអូ រិកគី(Matteo Ricci) ធ្វើដំណើរទៅប្រទេសចិន កាលពីសតវត្សរ៍ទី១៦ គាត់បានយករូបគំនូរបស់គ្រីស្ទបរិស័ទ ជាគំរូសម្រាប់និទានរឿងក្នុងជំនឿគ្រីស្ទបរិស័ទ ទៅដល់អ្នកដែលមិនធ្លាប់បានស្តាប់ឮពីមុនមក។ ពេលដែលពួកគេឃើញរូបគំនូនាងម៉ារាពរព្រះឱរសយេស៊ូវ ពួកគេមានការចាប់អារម្មណ៍នឹងរូបនោះណាស់ ប៉ុន្តែ ពេលដែលគាត់គូរូបព្រះយេស៊ូវជាប់ឆ្កាង ហើយពន្យល់ប្រាប់គេថា ព្រះរាជបុត្រានៃព្រះបានយាងមក ដើម្បីសុគតនៅលើឈើឆ្កាង ពួកគេក៏បានឆ្លើយតប ដោយការស្អប់ខ្ពើម និងខឹងសម្បាជាខ្លាំង ព្រោះពួកគេមិនព្រមថ្វាយបង្គំព្រះដែលជាប់ឆ្កាងឡើយ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអារម្មណ៍ដែលខ្ញុំមាន ពេលដែលខ្ញុំយកកាតប៉ូស្តាល់បុណ្យណូអែល មកមើលម្តងមួយសន្លឹកៗ។ ពេលនោះខ្ញុំក៏បានដឹងថា យើងក៏មាន ចំណង់ចំណូលចិត្តមិនសូវខុសពីជនជាតិចិន នៅសម័យនោះប៉ុន្មានទេ។ ក្នុងការអបអរ និងប្រារព្ធធ្វើពិធីបុណ្យណូអែល យើងច្រើនតែគិតអំពីរឿងនៃការប្រសូត្ររបស់ព្រះយេស៊ូវនៅបេថ្លេហិមតែប៉ុណ្ណោះ ហើយប្រហែលជាមិនសូវគិតដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការសុគតរបស់ព្រះយេស៊ូវនៅកាល់វ៉ារីឡើយ។ ក្នុងរឿងបុណ្យណូអែល ដែលបានចែងក្នុងកណ្ឌលូកា លោកស៊ីម្មាន ជាបុរសវ័យចំណាស់ម្នាក់ ដែលបានយល់អំពីអាថ៌កំបាំងនៃផែនការ ដែលព្រះបានរៀបចំទុកជាមុន សម្រាប់ព្រះយេស៊ូវ។ បានជាគាត់និយាយប្រាប់នាងម៉ារា ជាមាតាទ្រង់ថា “មើល បុត្រនេះបានតាំងឡើង សំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង។ ហើយគាត់បានថ្លែងទំនាយប្រាប់នាងម៉ារាទៀតថា នឹងមានដាវចាក់ទំលុះព្រលឹងនាង(២:៣៤-៣៥)។ លោកស៊ីម្មានដឹងថា សភាពការសង្គមមានការប្រែប្រួលតែបន្តិចបន្តួចទេ ព្រោះស្តេចហេរ៉ូដ នៅតែបន្តដឹកនាំស្រុកយូដា ហើយកងទ័ពរ៉ូម៉ាំងក៏នៅតែបន្តគ្រប់គ្រងសាសន៍អ៊ីស្រាអែលដដែល ប៉ុន្តែ…
Read articleរង្វាន់ដ៏ស្ថិតស្ថេរ
មានកីឡាករផ្នែកកាយសម្ព័ន្ធ ជនជាតិអ៊ុយក្រែនម្នាក់ ឈ្មោះឡារីសា ឡាទីនីណា(Larisa Latynina) បានបំបែកឯកត្តកម្ម ក្នុងការប្រកួតកីឡាអូឡាំពិ ដោយទទួលបានមេដាយ ចំនួន១៨។ គាត់ឈ្នះបានមេដាយទំាងនោះ ក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងឆ្នំា ១៩៥៦ ១៩៦០ និងឆ្នាំ១៩៦៤។ គាត់បានធ្វើជាម្ចាស់ឯកត្តកម្មនេះអស់រយៈពេល៤៨ឆ្នាំ រហូតដល់ពេលដែលលោកម៉ៃឃល ភែពស៍(Michael Phelps) បានជំនួសតំណែងរបស់គាត់ ដោយបំបែកឯកត្តកម្មថ្មីមួយទៀត ដោយប្រកួតបានមេដាយមាសទី១៩ ក្នុងការប្រកួតហែលទឹកសេរី ចម្ងាយ២០០ម៉ែត្រ ត្រឡប់ចុះឡើង៤ដង ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅក្រុងឡុងប្រទេសអង់គ្លេស។ ក្រោយមកទស្សនាវដ្តីកាយសម្ព័ន្ធអន្តរជាតិ បានចេញផ្សាយថា “គេហាក់ដូចជាបានភ្លេចអ្នកស្រីឡាទីនីណាហើយ គេស្គាល់ឈ្មោះគាត់ តែនៅក្នុងប្រវត្តិនៃការប្រកួតប៉ុណ្ណោះ”។ ពេលដែលសហភាពសូវៀតដួលរំលំ “គេក៏បានឈប់នឹកចាំអំពីគាត់តែម្តង”។ យ៉ាងណាមិញ សាវ័កប៉ុលបានរំឭកយើងថា ជួនកាល គេមិននឹកចាំអំពីកិច្ចការដែលយើងបានខិតខំធ្វើឡើយ។ កីឡាករដែលប្រកួតគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែមេដាយដែលត្រូវពុកផុយ(១កូរិនថូស ៩:២៥)។ មេដាយនោះមិនគ្រាន់តែសាបសូន្យប៉ុណ្ណោះទេ តែយូរៗទៅ គេក៏នឹងលែងនឹកចាំអំពីស្នាដៃដែលកីឡាករនោះបានសម្រេចផងដែរ។ បើសិនជាកីឡាករអាចលះបង់ខ្លាំងយ៉ាងនេះ ដើម្បីឲ្យបានរង្វាន់ក្នុងលោកិយ ដែលមិនស្ថិតស្ថេរទៅហើយ ចុះទំរំាតែយើងដែលជាអ្នកដើរតាមព្រះគ្រីស្ទវិញ តើគួរតែមានការខិតខំខ្លាំងជាងអម្បាលម្មានទៀត ដើម្បីឲ្យបានមកុដដែលមិនចេះពុកផុយ?(១ធីម៉ូថេ ៤:៨) ការលះបង់ និងការប្តេជ្ញាចិត្តរបស់កីឡាករ…
Read articleសំលៀកបំពាក់ ឬឯកសណ្ឋាន?
ខ្ញុំមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលបានស្តាប់អ្នកស្រីយូនិស មែកហ្ការ៉ាហាន(Eunice McGarranhan) មានប្រសាសន៍អំពីភាពជាអ្នកដឹកនាំនៃគ្រីស្ទបរិស័ទ យ៉ាងដូចនេះថា “សំលៀកបំពាក់សម្រាប់ពាក់សម្តែងរឿង គឺសម្រាប់ឲ្យយើងពាក់ដើរតួរសម្តែងជាតួរអង្គណាមួយ ដែលមិនមែនជាធាតុពិតរបស់យើង តែចំណែកឯឯកសណ្ឋានវិញ គឺរំឭកយើងថា យើងកំពុងមានតួនាទីអ្វី”។ ប្រសាសន៍របស់គាត់ ត្រង់ចំណុចនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីថ្ងៃទីមួយ ដែលខ្ញុំចូលហ្វឹកហាត់ ក្នុងថ្នាក់មូលដ្ឋាន ក្នុងជួរទ័ពសហរដ្ឋអាមេរិក ដែលពេលនោះ គេបានឲ្យប្រអប់យើងម្នាក់មួយៗ ហើយបានបញ្ជាយើង ឲ្យដាក់ខោអាវស៊ីវិលចូលក្នុងប្រអប់នោះ។ បន្ទាប់មក គេក៏បានផ្ញើប្រអប់នោះ ទៅផ្ទះយើង។ ចាប់តាំងពីថ្ងៃនោះមក យើងបានពាក់ឯកសណ្ឋានយោធារាល់ថ្ងៃ ដែលឯកសណ្ឋាននោះបានរំឭកយើងថា យើងកំពុងស្ថិតនៅក្នុងវគ្គហ្វឹកហាត់កងទ័ព ដែលគេបានរៀបចំមកដើម្បីកែប្រែអាកប្បកិរិយ៉ា និងសកម្មភាពរបស់យើង ។ យ៉ាងណាមិញ សាវ័កប៉ុលបានប្រាប់ពួកជំនុំ នៅក្រុងរ៉ូមថា “យើងត្រូវដោះចោលអស់ទាំងការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ” (រ៉ូម ១៣:១២)។ ហើយគាត់មានប្រសាសន៍ទៀតថា “គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(ខ.១៤)។ គោលដៅនៃការ “ដោះចោលសេចក្តីងងឹត” ហើយ “ពាក់គ្រឿងសឹករបស់ពន្លឺ” គឺដើម្បីឲ្យយើងមានអត្តសញ្ញាណថ្មី ដោយរស់នៅដោយមានការផ្លាស់ប្រែ(ខ.១៣)។ កាលណាយើងសម្រេចចិត្តដើរតាមព្រះគ្រីស្ទ ជាព្រះអម្ចាស់ នោះព្រះអង្គក៏ចាប់ផ្តើមធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះអង្គ…
Read articleសេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ
នៅកន្លែងធ្វើការ ខ្ញុំតែងតែរកឱកាសនាំមិត្តរួមការងារឲ្យជឿព្រះ។ ការនេះបាននាំឲ្យខ្ញុំយល់ថា ខ្ញុំមានអភ័យឯកសិទ្ធិ នៅក្នុងការសន្ទនាជាមួយមនុស្សដែលមានទស្សនៈផ្សេងៗគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនព្រមទទួលជឿលើព្រះយេស៊ូវឡើយ។ ខ្ញុំបានរកឃើញឧបស័គ្គបីយ៉ាង ដែលរារាំងមិនឲ្យពួកគេជឿលើព្រះគ្រីស្ទ ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មូលហេតុទីមួយ ដែលពួកគេមិនទទួលជឿព្រះ គឺមិនមែនដោយសារពួកគេមិនព្រមជឿថា ព្រះមានមែននេះទេ តែផ្ទុយទៅវិញ គឺដោយសារពួកគេមិនយល់ថា ខ្លួនសក្តិសមនឹងឲ្យព្រះយកព្រះទ័យទុកដាក់ចំពោះខ្លួនទេ។ មូលហេតុទីពីរ ដែលអ្នកខ្លះមិនទទួលជឿព្រះ គឺដោយសារពួកគេជឿថា ខ្លួនមិនសក្តិសមនឹងទទួលការអត់ទោសបាបរបស់ព្រះ។ ត្រង់ចំណុចនេះ បញ្ជាក់ថា មនុស្សយើងច្រើនតែថ្កោលទោសខ្លួនឯង យ៉ាងសាហាវបំផុត។ ចុះចំណែកឯមូលហេតុទីបីវិញ? ត្រង់ចំណុចនេះ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះមិនមានទំនាក់ទំនងជាមួយពួកគេ បើសិនជាព្រះពិតជាមានមែននោះ។ សូមយើងស្វែងយល់ថា ព្រះបន្ទូលព្រះបានឆ្លើយតបយ៉ាងណា ចំពោះមូលហេតុទាំងបីនេះ។ ជាដំបូង សូមយើងសិក្សាអំពីមូលហេតុទី៣ ជាមុន សិន។ ព្រះអម្ចាស់មិនសព្វព្រះទ័យនឹងធ្វើឲ្យមនុស្សមានការភ័ន្តច្រឡំឡើយ។ ព្រះអង្គសន្យាថា ពេលដែលយើងអានព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យព្រះបន្ទូលនោះ សម្រេចបំណងព្រះទ័យរបស់ព្រះអង្គជាមិនខាន(អេសាយ ៥៥:១១)។ បានសេចក្តីថា បើសិនជាយើងអានព្រះបន្ទូលព្រះ នោះយើងត្រូវដឹងថា ព្រះអង្គកំពុងមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ នេះប្រាកដជាមកពីហេតុនេះហើយ បានជាព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីព្រះគុណ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គមានចំពោះមនុស្សគ្រប់គ្នា(ខ.៧)។…
Read articleការប្រកួតឲ្យអំណោយ
ក្នុងរដូវកាលនៃបុណ្យណូអែល មានការផ្សាយពាណិជ្ជកម្មមួយ តាមទូរទស្សន៍ដែលខ្ញុំចូលចិត្តទស្សនា ដែលនិយាយអំពីអ្នកជិតខាងពីរនាក់ ដែលកំពុងប្រកួតប្រជែងគ្នាជាលក្ខណៈមិត្តភាព ដើម្បីឲ្យដឹងថា ក្នុងចំណោមអ្នកទាំងពីរ តើនរណាអាចនាំមកនូវភាពរីករាយនៃបុណ្យណូអែលច្រើនជាងគេ។ ដូចនេះ អ្នកទាំងពីរក៏បានសង្កេតមើលគ្នាទៅវិញទៅមក ខណៈពេលដែលពួកគេកំពុងតុបតែងផ្ទះ និងដើមឈើ ដោយភ្លើងពណ៌ដ៏ស្រស់ស្អាតរៀងៗខ្លួន។ បន្ទាប់មក ពួកគេម្នាក់ៗបានតុបតែងលម្អផ្ទះរបស់ខ្លួន ជាបន្ថែមទៀត ដើម្បីឲ្យមានភាពស្រស់ស្អាតជាងផ្ទះរបស់គូរប្រកួត។ ហើយពួកគេក៏បានចាប់ផ្តើមប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាឲ្យអំណោយទៅអ្នកជិតខាងខ្លួនបានច្រើនជាងគេ ដោយរត់ចុះឡើងៗ ហើយចែកអំណោយឲ្យគេ យ៉ាងសប្បាយរីករាយ។ រាស្រ្តរបស់ព្រះមិនប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាចេះលះបង់ច្រើនជាងគេនោះទេ ប៉ុន្តែ ព្រះអង្គបានត្រាស់ហៅយើង ឲ្យ “ត្រៀមខ្លួនជានិច្ច ដើម្បីចែកទានដោយសុធា ហើយប្រុងប្រៀបនឹងជួយគេផង”(១ធីម៉ូថេ ៦:១៨)។ ម្យ៉ាងទៀត លោកសាវ័កប៉ុលក៏បានបង្រៀនពួកជំនុំក្រុងកូរិនថូសឲ្យ “ធ្វើតាមដែលសំរេចក្នុងចិត្ត មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ”(២កូរិនថូស ៩:៧)។ ក្នុងរដូវកាលនៃបុណ្យណូអែល ពេលដែលយើងឲ្យអំណោយដល់អ្នកដទៃ សូមយើងនឹកចាំ អំពីភាពសប្បុរស ដែលព្រះមានចំពោះយើង ក្នុងការដែលព្រះអង្គបានថ្វាយព្រះរាជបុត្រាតែមួយ មកជាអំណោយដល់យើង។ លោករេយ ស្តេតមិន(Ray Stedman) បានមានប្រសាសន៍ថា “ព្រះយេស៊ូវបានលះចោលភាពសម្បូរសប្បាយរបស់ព្រះអង្គ ហើយយាងចុះមករកស្នាព្រះហស្តរបស់ព្រះអង្គ ដោយចាប់កំណើត និងរស់នៅក្នុងភាពក្រីក្រ…
Read articleកាលៈទេសៈល្អ និងកាលៈទេសៈអាក្រក់
រឿងលោកហោរាយ៉ូណាស ជារឿងដែលបានដំណាល អំពីហោរាម្នាក់ដែលមិនស្តាប់បង្គាប់ព្រះ។ រឿងនេះបង្រៀនយើងថា ព្រះទ្រង់សព្វព្រះទ័យនឹងប្រើព្រះពរ និងទុកលំបាក ដើម្បីឲ្យយើងឆ្លងកាត់ និងដើម្បីកែប្រែយើង ឲ្យកាន់តែមានភាពល្អប្រសើរឡើង។ កណ្ឌគម្ពីរយ៉ូណាសបានចែងចំនួន៥ដងថា ព្រះអម្ចាស់ បានរបៀបចំកាលៈទេសៈល្អ ក៏ដូចជាកាលៈទេសៈអាក្រក់ ឲ្យគាត់ជួបប្រទះ។ បទគម្ពីរយ៉ូណាស ១:៤ បានចែងថា ព្រះអម្ចាស់បានធ្វើឲ្យមានខ្យល់ព្យុះកើតឡើង។ គឺដូចដែលមានសេចក្តីចែងថា “ទ្រង់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកលើសមុទ្រ ដូច្នេះកើតមានព្យុះយ៉ាងធំនៅសមុទ្រ”។ ពេលដែលពួកនាវិកបានដឹងថា ខ្យល់ព្យុះនេះកើតឡើង ដោយសារលោកយ៉ូណាស ពួកគេក៏បានបោះគាត់ទំលាក់ទឹក(១:១៥)។ បន្ទាប់មក ព្រះអង្គក៏បាន “បម្រុងឲ្យមានត្រី១យ៉ាងធំសម្រាប់នឹងលេបយ៉ូណាសទៅ” ដើម្បីកុំឲ្យគាត់លង់ទឹកស្លាប់(២:១)។ ក្នុងសាច់រឿងក្រោយៗមកទៀត “ព្រះអម្ចាស់ ក៏បានបម្រុងឲ្យមានដើមវល្លិដុះ” គ្រប់បាំងថ្ងៃ ឲ្យលោកយ៉ូណាសបានសម្រាកក្នុងម្លប់(៤:៦)។ បន្ទាប់មក ព្រះអង្គក៏បានរៀបចំឲ្យមានសត្វដង្កូវមកស៊ីស្លឹកវល្លិនោះ ព្រមទាំងឲ្យមានកម្តៅថ្ងៃ និងខ្យល់ដ៏ក្តៅហួតហែងបក់មកលើគាត់(៤:៧-៩)។ ព្រះបានប្រើកាលៈទេសៈទាំងនេះ ដើម្បីបង្ហាញលោកយ៉ូណាស ឲ្យបានដឹងខ្លួនអំពីអាកប្បកិរិយ៉ានៃការមិនស្តាប់បង្គាប់របស់គាត់។ ទាល់តែព្រះបានបើកសម្តែងឲ្យគាត់ភ្ញាក់ខ្លួន ទើបគាត់ប្រែចិត្តស្តាប់បង្គាប់តាមព្រះអង្គវិញ។ ទោះយើងជួបស្ថានភាពបែបណាក៏ដោយ ចូរយើងចងចាំថា ព្រះអម្ចាស់មានអំណាចធំបណ្តាច់ នៅក្នុងការអនុញ្ញាតឲ្យព្រះពរ និងបញ្ហាចូលមកក្នុងជីវិតយើង។ ព្រះអង្គសព្វព្រះទ័យនឹងប្រើអ្វីៗគ្រប់យ៉ាង ដើម្បីកសាងបុគ្គលិកលក្ខណៈយើងឲ្យបានល្អឡើង(យ៉ាកុប ១:១-៥)។ ព្រះអង្គប្រើទាំងការល្អ និងការអាក្រក់…
Read article