ជីវិតដែលបញ្ចេញពន្លឺ
យោងតាមសហព័ន្ធកីឡាបាល់បោះអន្តរជាតិបានឲ្យដឹងថា កីឡាបាល់បោះ គឺជាកីឡាដែលមានប្រជាប្រិយបំផុតលំដាប់ថ្នាក់ទីពីរក្នុងពិភពលោក ដែលមានអ្នកតាមដានទស្សនាប្រមាណ ៤៥០លាននាក់ នៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិក ការប្រកួតប្រចាំឆ្នាំនៃសមាគមន៍ជាតិអត្តពលកម្ម ហៅកាត់ថា NCAA នៅក្នុងខែមិនា តែងតែនាំមកនូវការថ្លែងរំឭកអំពីគ្រូបង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំឡុងពេលដែលគាត់ធ្វើការ នៅឯសាកលវិទ្យាល័យកាលីហ្វូញ៉ា ក្រុងឡូសអែនជើឡេស (UCLA) អស់រយៈពេល២៧ឆ្នាំ ក្រុមរបស់គាត់ ទទួលបានជ័យជម្នៈជើងឯកថ្នាក់ជាតិចំនួន១០លើក ដែលមិនធ្លាប់មានពីមុនមក។ ទោះបីលោក ចន វូឌិន បានលាចាកលោក ក្នុងឆ្នាំ២០១០ហើយក៏ដោយ ក៏គេនៅតែចងចាំគាត់ មិនគ្រាន់តែដោយសារអ្វីដែលគាត់សម្រេចបានប៉ុណ្ណោះឡើយ តែក៏ដោយសារបុគ្គលិកលក្ខ-ណៈរបស់គាត់ផងដែរ។ លោក វូឌិន បានរស់នៅ ដោយសេចក្តីជំនឿជាគ្រីស្ទបរិស័ទ និងមានការខ្វាយខ្វល់ដ៏ពិតត្រង់ ចំពោះអ្នកដទៃ ក្នុងកន្លែងដែលគេងុបងល់នឹងការឈ្នះចាញ់។ នៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ដែលមានចំណងជើងថា គេហៅខ្ញុំថាគ្រូបង្វឹក គាត់បានសរសេរថា “ខ្ញុំតែងតែព្យាយាមពន្យល់ឲ្យគេយល់ច្បាស់ថា កីឡាបាល់បោះមិនមែនជាអ្វីដែលសំខាន់បំផុតទេ។ វាគ្រាន់តែជាការសំខាន់ដ៏តូចមួយ បើប្រៀបធៀបទៅនឹងជីវិតទាំងមូលដែលយើងរស់នៅ។ មានតែជីវិតមួយបែបគត់ ដែលពិតជាមានជ័យជម្នះពិតប្រាកដមែន ហើយនោះជាជីវិតដែលបានដាក់សេចក្តីជំនឿ ក្នុងព្រះហស្តនៃព្រះអង្គសង្រ្គោះ។ បើយើងមិនមានជីវិតបែបនេះទេ នោះយើងគ្រាន់តែជា អ្នករត់ប្រណាំងក្នុងរង្វង់…
Read articleសេចក្តីមេត្តាករុណាដែលមិនចេះផុតឡើយ
ខណៈដែលខ្ញុំកំពុងដើរលេង កាត់តាមអាកាសយាន្តដ្ឋាន អូ ហ៊ែរ នៃទីក្រុងឈិកាហ្គោ ខ្ញុំបានចាប់អារម្មណ៍នឹងមួកមួយ ដែលមនុស្សម្នាក់បានពាក់ ខណៈពេលដែលគាត់ប្រញាប់ប្រញាល់ធ្វើដំណើរ កាត់ទីលានក្នុងអាកាសយាន្តដ្ឋាន។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ របស់ខ្ញុំនោះ គឺពាក្យពីរបីម៉ាត់ ដែលគេសរសេរនៅលើមួកនោះថា : “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។ ពេលនោះខ្ញុំឆ្ងល់ ថាពាក្យនោះ មានន័យដូចម្ដេច។ តើយើងត្រូវបដិសេធមិនទទួលកំហុសរបស់យើងឬ? ឬក៏បដិសេធមិនព្រមទទួលភាពសប្បាយរីករាយ និងភាពស្ដុកស្ដម្ភក្នុងជីវិតនេះ? ខ្ញុំក៏អេះក្បាល ទាំងឆ្ងល់អំពីអាថ៌កំបាំងនៃពាក្យដ៏សាមញ្ញនោះ ដែលគេបានសរសេរថា “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។ មានពេលមួយ សិស្សរបស់ព្រះយេស៊ូវម្នាក់ គឺលោកស៊ីម៉ូន-ពេត្រុស ក៏បានធ្វើការបដិសេធន៍។ ពេលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ គាត់បានបដិសេធបីដង ថាមិនដែលស្គាល់ព្រះយេស៊ូវទេ!(លូកា ២២:៥៧,៥៨,៦០)។ ការដែលគាត់បានបដិសេធព្រះយេស៊ូវ ដោយសារការភ័យខ្លាចនោះ បានបណ្ដាលឲ្យគាត់ប្រកាន់ទោសខ្លួនឯង និងមានការឈឺចាប់ណាស់ ហើយដោយព្រោះតែកំហុសខាងព្រលឹងវិញ្ញាណនេះ គាត់ក៏បានចេញទៅក្រៅ ហើយទួញយំម្នាក់ឯង(ខ.៦២)។ ប៉ុន្តែការបដិសេធន៍ដែលពេត្រុសមានចំពោះព្រះយេស៊ូវ ក៏ដូចជាការបដិសេធន៍ខាងឯព្រលឹងវិញ្ញាណរបស់យើង មិនអាចកាត់បន្ថយសេចក្តីមេត្តាករុណារបស់ព្រះឡើយ។ លោកហោរាយេរេមា បានសរសេរថា “ដោយសារសេចក្តីសប្បុរសនៃព្រះយេហូវ៉ា នោះយើងមិនបានសូន្យបាត់អស់រលីងឡើយ ពីព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់”(បរិទេវ ៣:២២-២៣)។ យើងអាចសង្ឃឹមជានិច្ចថា…
Read articleឳពុកដែលមានគំរូល្អ
នៅពេលខ្ញុំគិតអំពីឳពុករបស់ខ្ញុំ ខ្ញុំគិតដល់ពាក្យមួយឃ្លា ដែលពោលថា “គាត់មិនបានប្រាប់ខ្ញុំ ថាត្រូវរស់នៅរបៀបណានោះទេ គឺគាត់បានរស់នៅជាគំរូ ឲ្យខ្ញុំមើលរបៀបដែលគាត់រស់នៅវិញ”។ ក្នុងអំឡុងពេលខ្ញុំធំពេញវ័យ ខ្ញុំបានសង្កេតមើលឳពុករបស់ខ្ញុំ ដើរជាមួយព្រះ។ គាត់បានចូលរួមក្នុងកម្មវិធីថ្វាយបង្គំ ពេលព្រឹកនៅព្រះវិហារ បានបង្រៀនព្រះគម្ពីរ ដល់មនុស្សពេញវ័យ បានជួយរាប់ប្រាក់ដង្វាយ ហើយបានបម្រើការជាចាស់ទុំម្នាក់។ នៅក្រៅព្រះវិហារ គាត់បាននិយាយការពារដំណឹងល្អ ដោយចិត្តស្មោះត្រង់ និងអានព្រះគម្ពីរ។ ខ្ញុំបានឃើញគាត់បង្ហាញក្តីស្រឡាញ់ដល់ព្រះអម្ចាស់ តាមរយៈការប្រព្រឹត្តរបស់គាត់។ ស្ដេចអេសា ជាស្ដេចយូដា ដែលបានធ្វើជាគំរូនៃការគោរពប្រតិបត្តិព្រះក្នុងការរស់នៅ(២របាក្សត្រ ១៤:២)។ ទ្រង់បានរំលំចោលអស់ទាំងរូបព្រះចេញពីនគររបស់ទ្រង់ ក៏បានស្អាងអាសនានៃព្រះអម្ចាស់ឡើងវិញ ហើយបានដឹកនាំរាស្រ្តរបស់ទ្រង់ ឲ្យតាំងសេចក្ដីសញ្ញាជាមួយព្រះ(១៥:៨-១២)។ បុត្រារបស់ទ្រង់ គឺស្តេចយ៉ូសាផាត បានបន្តកេរដំណែលនេះ ដោយស្វែងរក“ព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តរបស់ព្រះអង្គ”(១៧:៤)។ យ៉ូសាផាតបានបំបាត់អស់ទាំងការថ្វាយបង្គំរូបព្រះ ចេញពីទឹកដីរបស់ទ្រង់(ខ.៦) ហើយចាត់ពួកសង្ឃ និងពួកលេវីឲ្យទៅបង្រៀនក្រឹត្យវិន័យរបស់ព្រះ នៅគ្រប់អស់ទាំងទីក្រុងនៃស្រុកយូដា(ខ.៧-៩)។ ការដឹកនាំរបស់ស្តេចយ៉ូសាផាត មានលក្ខណៈមិនខុសពីការដឹកនាំរបស់បិតាទ្រង់ឡើយ ដោយទ្រង់បានយកគំរូតាមព្រះបិតាយ៉ាងស្មោះត្រង់ ក្នុងការគោរពប្រតិបត្តិព្រះ។ ប៉ុន្តែ ដែលសំខាន់លើសពីនេះទៅទៀតនោះ គឺស្ដេចយ៉ូសាផាតមាន “ចិត្តអរសប្បាយក្នុងអស់ទាំងផ្លូវនៃព្រះអម្ចាស់”(ខ.៦)។ ថ្ងៃនេះ បើសិនជាលោកអ្នកចង់បានឳពុកជាគំរូ នោះសូមនឹកចាំពីព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ហើយតាំងចិត្តអរសប្បាយក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គចុះ។—Jennifer Benson Schuldt
Read articleអំណាចដែលមានគុណប្រយោជន៍
កីឡាប្រដាល់ និងការប្រកួតកម្លាំង សុទ្ធតែមានលក្ខណៈពិសេសដូចគ្នា។ ក្នុងព្រឹត្តិការណ៍នៃការប្រកួត កីឡាករនីមួយៗ បានបញ្ចេញសមត្ថភាពរៀងៗខ្លួន ក្នុងគោលបំណងដើម្បីបង្ហាញថា នរណាមានកម្លាំងខ្លាំងជាងគេ។ វាមិនខុសពីការប្រកួតកាច់ដៃឡើយ គេប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាមានកម្លាំងដៃខ្លាំងជាងគេ។ យ៉ាងណាមិញ លក្ខណៈពិសេសរបស់ព្រះ គឺជាការដែលព្រះអង្គមានអំណាចគ្រប់ចេស្តា។ ប៉ុន្តែ តើព្រះអង្គបង្ហាញកម្លាំងរបស់ព្រះអង្គ ដោយរបៀបណា? ព្រះអង្គមិនបង្ហាញចេស្តារបស់ព្រះអង្គ ដោយរៀបចំហ្វូងផ្កាយកាឡាក់ស៊ីឡើងវិញ នៅចំពោះមុខយើង ឬដោយផ្លាស់ប្ដូរពណ៌របស់ព្រះអាទិត្យមួយពព្រិចភ្នែក ឬក៏ធ្វើឲ្យផ្លេកបន្ទោរបញ្ចេញពន្លឺនៅនឹងមួយកន្លែងឡើយ។ ផ្ទុយទៅវិញ ព្រះដែលមានក្តីស្រឡាញ់ និងក្តីអាណិតចំពោមនុស្សដែលត្រូវការជំនួយ ដូចជាយើង ព្រះអង្គបានសម្រេចព្រះទ័យ “ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់វិញ”(២របាក្សត្រ ១៦:៩)។ ព្រះគម្ពីរទាំងមូល បានកត់ទុកជាច្រើនដង អំពីការដែលព្រះអង្គបានបង្ហាញព្រះចេស្តារ តាមរបៀបដូចនេះ ដែលរាប់ចាប់តាំងពីការដែលព្រះអង្គញែកសមុទ្រក្រហម ការប្រទាននំម៉ាណា ដោយការអស្ចារ្យក្នុងវាលរហោស្ថាន ការចាប់កំណើតដ៏អស្ចារ្យពីស្រ្តីព្រហ្មចារី រហូតដល់ការមានព្រះជន្មឡើងវិញ។ ក្នុងការអស្ចារ្យទាំងអស់នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃយើង ទ្រង់បានសម្រេចព្រះទ័យ សម្តែងព្រះចេស្ដារបស់ទ្រង់ ដើម្បីប្រទានពរ ថែរក្សា និងការពាររាស្រ្តរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់។ ចូរយើងទុកចិត្តថា ព្រះអង្គមានព្រះហឫទ័យរីករាយ ក្នុងការបង្ហាញព្រះចេស្ដាររបស់ព្រះអង្គ ពេលយើងជួបការពិបាកក្នុងជីវិត។ ហើយនៅពេលដែលព្រះអង្គសំដែងព្រះចេស្ដា ដើម្បីជួយយើងហើយ នោះចូរយើងកុំភ្លេចថ្វាយសិរីល្អដល់ព្រះអង្គឡើយ!–Joe…
Read articleសុទ្ធតែដើម្បីសេចក្តីស្រឡាញ់
មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។ សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។ បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។ សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ…
Read articleអំណាចនៃការលើកទឹកចិត្ត
នៅក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវថ្មីៗនេះ គេបានសម្ភាសនិយោជិកប្រមាណជា ២សែននាក់ ដើម្បីស្វែងយល់ អំពីចំណុចខ្វះខាត ដែលពួកគេត្រូវការ ដើម្បីធ្វើការងារឲ្យកាន់តែមានប្រសិទ្ធិភាព។ ការសិក្សានោះបានធ្វើការសន្និដ្ឋានថា ការឲ្យតម្លៃ និងការលើកទឹកចិត្តគឺជាអ្វីដែលពួកគេចង់បានបំផុត ពីថ្នាក់លើរបស់ពួកគេ។ ការស្រាវជា្រវនេះបញ្ជាក់ថា ការលើកទឹកចិត្តគឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស។ លោកសាវ័កប៉ុលហាក់ដូចជាបានយល់ច្បាស់ថា នេះក៏ជាតម្រូវការជាមូលដ្ឋានរបស់ពួកជំនុំ នៅឯក្រុងកូរិនថូសផងដែរ ដូច្នេះហើយ មុនពេលដែលគាត់ប្រៀនប្រដៅពួកគេ ដោយភាពម៉ឺងម៉ាត់ គាត់បាននិយាយលើកទឹកចិត្ត ជាមុនសិន។ ក្នុងនាមជាអ្នកដឹកនាំខាងឯព្រលឹងវិញ្ញាណរបស់ពួកគេ លោកប៉ុលបានចាប់ផ្តើមសរសេរសំបុត្រទៅកាន់ពួកគេ ដោយនិយាយអរព្រះគុណដល់ព្រះ ដោយព្រោះព្រះគុណ ដែលបានប្រទានមក ក្នុងជីវិតរបស់ពួកគេ។ កាលពីដើមពួកគេបាននៅដាច់ឆ្ងាយពីព្រះ ប៉ុន្តែ ឥឡូវនេះ ពួកគេគឺជាអ្នកជឿ ដែលមានចំណែកនៅក្នុងព្រះគុណរបស់ទ្រង់ ដោយសារការសុគត និងការរស់ឡើងវិញនៃអង្គព្រះយេស៊ូវគ្រីស្ទ។ ពួកគេបាននៅជាប់ព្រះយេស៊ូវហើយ ដូចនេះ ពួកគេទទួលបានជីវិតខាងឯព្រលឹងវិញ្ញាណ ពីព្រះអង្គមក ហើយផលផ្លែនៃសេចក្តីប្រកបនេះ ជាការចម្រើនឡើងខាងឯព្រលឹងវិញ្ញាណ នៅក្នុងការគោរពប្រតិបត្តិដល់ព្រះ(១កូរិនថូស ១:៤-៧)។ លោកសាវ័កប៉ុលបានអរព្រះគុណដល់ព្រះជាប់ជានិច្ច ដោយព្រោះទ្រង់បានធ្វើការនៅក្នុងជីវិតរបស់ពួកអ្នកជឿ នៅក្រុងកូរិនថូស។ ខ្ញុំអាចស្រមៃឃើញថា ពួកគេអាចរងទ្រាំនូវការរិះគន់ធ្ងន់ៗពីលោកប៉ុលបាន គឺដោយព្រោះតែពាក្យលើកទឹកចិត្តដ៏ស្រទន់របស់គាត់។ នៅពេលយើងឃើញគេកំពុងស្ដាប់បង្គាប់ព្រះ នោះសូមចំណាយពេលលើកទឹកចិត្តពួកគេ ហើយអរព្រះគុណដល់ព្រះ សម្រាប់ការដែលទ្រង់កំពុងធ្វើតាមរយៈពួកគេ។-Marvin Williams
Read article