ក្នុងពេលម៉ោងនេះ

មាន​មនុស្ស​ជាច្រើ​ន បា​នស្គា​ល់សម្លេង​រោទ៍​ដ៏​ពិរោះ​អស្ចារ្យ​នៃ​នាឡិកា​​ធំ​របស់​សង្កាត់​វេសមីន​ស្ទ័រ ក្នុង​ទីក្រុង​ឡុងដ៍ ដែលគេ​បា​នហៅនាឡិកា​យក្ស​នោះថា​ ប៊ីក ប៊ែន។ តា​មកា​រពិ​ត អ្ន​ក​ខ្លះ​​ក៏​​មា​ន​នាឡិកា​​នៅ​​ក្នុង​ផ្ទះ​ ដែល​បន្លឺ​​សម្លេង​រោទ៍​តាមម៉ោង ដូច​នាឡិការ​ប៊ីក ប៊ែន​ផង​ដែរ។ ជា​យូរ​មកហើយ គេយ​ល់ថា​ សម្លេងរ៉ោ​ទ៍របស់​នាឡិកា​ធំមួយនោះ​ ត្រូវ​បាន​ដក​​ស្រង់​ចេញ​ពីទំ​នុក​ភ្លេងនៃប​ទដែ​ល​មានចំណងជើ​ងថា​ ព្រះមែស៊ី​ ដែល​លោក​ហេន​ដេល(Han​del)បាន​និពន្ធ។ ហើយទំ​នុក​ច្រៀង​ ដែលគេ​បា​នឆ្លាក់ជាប់ នៅ​ក្នុង​បន្ទប់រ​បស់នាឡិកា​ ប៊ីក បែន មាន​អត្ថ​ន័យ​ពិសេស ដែល​និយាយ​ទាក់​ទង​នឹងពេល​វេលា យ៉ាង​ដូច​នេះថា​ : ក្នុង​​ពេ​ល​​ម៉ោង​នេះ សូម​ព្រះអ​ង្គ ដឹកនាំ​ទូល​បង្គំ ហើយ​សូម​អំណាច​ចេស្តាព្រះ​អង្គ​​ជួយ កុំ​ឲ្យមា​នជើ​ងណា​មួ​យរអិល​ដួល​ឡើយ។ ទំនុក​ច្រៀង​នេះ​ជា​​ការរំ​ឭក​ដ៏ល្អមួ​យ​ ដើម្បី​ឲ្យយើ​ង​នឹក​ចាំថា ​យើង​ត្រូវ​ការ​ការ​ដឹក​នាំ​រប​ស់​ព្រះជា​និ​ច្ច។ ស្ដេ​ច​ដាវីឌ​​បា​ន​ជ្រាប​​ថា ទ្រង់​ត្រូវ​ការ​​​កា​រ​​ដឹ​ក​នាំជា​ដ​រាបរា​ល់ថ្ងៃ​ ខណៈ​​ដែ​ល​​ទ្រង់​​ត្រូវ​ប្រឈម​មុខ​​នឹ​ង​ការលំបា​ក​​​នៅក្នុ​ង​ជី​វិត។ ក្នុងក​ណ្ឌគ​ម្ពីរ ទំនុក​ដំកើង​​ជំពូក ២៥ ទ្រង់​​មាន​​បន្ទូ​លថា​ “សូម​នាំ ហើយប​ង្រៀនទូ​ល​បង្គំ ក្នុង​សេចក្តី​ពិត​​រ​ប​ស់ទ្រង់​ផង ដ្បិត​ទ្រង់​ជា​ព្រះដ៏ជួ​យស​ង្រ្គោះ​ទូល​បង្គំ ទូល​បង្គំស​ង្ឃឹម​​ដ​ល់ទ្រ​ង់ដរាបរា​ល់​​ថ្ងៃ​(ខ.៥)។ សេ្តចដាវីឌ​ចង់​​​ធ្វើជា​​​អ្នក​ដើរ​តាម​​ព្រះ ដែល​ចំហរ​ចិត្ត​ទទួល​ការប​ង្រៀន ដូចនេះ​ ទ្រង់ក៏បា​ន​មើល​ទៅ​​ព្រះ​ដ៏​ជួយ​ស​ង្រ្គោះរ​ប​ស់ទ្រ​ង់ ដើម្បី​ឲ្យ​ព្រះអ​ង្គដឹ​កនាំ​។ ទ្រង់មា​នបំណង​ចង់ពឹ​ង​ផ្អែក​លើ​​ព្រះ ដោយ​សេចក្តី​​ជំនឿ ពេញ​មួយ​ថ្ងៃ។ សូម​យើង​មា​ន​បំណ​ងចិ​ត្ត​ដូ​ចនេះ​ផ​ងដែ​រ។…

Read article
ចាំងបំភ្លឺស្បៃរាត្រី

នា​ពេល​ល្ងាច​ដ៏ស្រ​ទន់​មួយ ក្នុង​រដូវស្លឹក​ឈើ​ជ្រុះ នៅ​ពេល​ផ្ទៃមេ​ឃ​ងងឹត ហើយ​ព្រះ​ច័ន្ទ​​ពេ​ញ​វង់​កំពុង​បញ្ចេញ​រស្មី មនុស្ស​រាប់​ពាន់នាក់ នៅ​ឯទីក្រុង​ហ្គ្រែន រេភីត ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ​បាន​​ប្រ​មូ​ល​ផ្ដុំ​គ្នា​​​តាម​មាត់​ទន្លេ ដើម្បី​អុច​គោម​បង្ហោះ។ ពួក​គេ​បាន​​បង្ហោះ​​​គោ​ម​ទៅលើ​មេឃ​ងងឹត ហើយនាំ​គ្នា​គយ​គន់​ពន្លឺ​ភ្លើងគោម​ហោះឡើង​ ទៅ​​ចូ​លរួម​​នឹ​ងដួង​ច័ន្ទ នៅ​ក្នុ​​ង​ការ​បញ្ចេញ​​សម្រស់​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទៃមេ​ឃនា​ពេ​ល​​រាត្រី ប្រែក្លា​យ​ទៅជា​ស្នាដៃ​សិល្បៈដែល​បញ្ចេញ​ពន្លឺ​ភ្លឺផ្លេក។ ពេល​ខ្ញុំ​​បា​នមើល​រូ​បថតដែ​លបា​ន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ព្រឹត្តិ​ការណ៍​យប់​នោះ ខ្ញុំ​មាន​ការ​សោក​ស្ដាយ ដែល​ពេលនោះ​ខ្ញុំ​មិន​បាន​នៅ​ក្នុង​ក្រុង ដើម្បីទ​ស្សនា​ព្រឹត្តិ​ការណ៍​នោះ ដោយផ្ទា​ល់ភ្នែ​ក។ ប៉ុន្តែ ពីរ​បីថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ​អ្វី​​ដែល​​បាន​​កើ​តឡើងនៅទី​នោះ ប្រៀប​បាន​នឹង​និមិត្ត​រូប​នៃស​ន្និសិ​ត​​មួយដែល​ខ្ញុំចូ​លរួ​ម ​នៅ​ឯ​ទីក្រុង​ញូយ៉​ក។ មានម​នុស្ស​​ជាង ១​ពាន់​នាក់ មក​ពី​​ទីក្រុ​ង​​ចំនួន​១០០ នៅទូ​ទាំង​ពិភព​លោក បាន​មកជួ​ប​ជុំគ្នា​​នៅទីនោះ​ ដើម្បីរៀប​ចំផែ​ន​ការ​បង្កើត “ស្នាដៃ​សិល្បៈ​​មួ​យ” ស្ដី​អំពី​​របៀប​បំភ្លឺ​ទីងងឹត​​​​​នៅ​ឯ​ទីក្រុង​​រប​ស់ពួ​ក​គេ តាម​រយៈ​ការ​ដាំពួ​កជំ​នុំ និងកា​រ​ឈោង​ចាប់​មនុស្ស​​រា​ប់ពា​ន់នា​ក់​ ដោយ​ដំណឹង​ល្អ​​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​​ពន្លឺស​ម្រាប់​លោកីយ៍។ ក្នុង​គ្រា​សញ្ញា​ចាស់ លោក​ហោរា​ដានី​យ៉ែល បាន​កត់​ត្រា​អំពី​​សម័​យមួយ ដែល​ពួក​អ្នក​​ដែល​ទាញ​នាំ​ម​នុស្ស​ជា​ច្រើន​​ឲ្យងា​ក​មក​រក​​​ព្រះ​អម្ចាស់ នឹង​បាន​ភ្លឺ​ដូច​ជា​អស់ទាំ​ងផ្កា​យ​ នៅជា​ដរាប​តទៅ(ដានីយ៉ែល ១២:៣)។ យើង​​​​​សុទ្ធ​តែ​អា​ចចូ​ល​រួម​​​​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏អ​ស្ចារ្យ​នោះ​។ នៅពេ​លយើ​ងប​ញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រី​ស្ទ នៅក្នុង​ទីង​ងឹត ដែ​ល​​យើង​រស់​នៅ និង​ធ្វើ​ការ​ នោះ​ព្រះ​អង្គ​នឹង​បំភ្លឺពេ​ល​រាត្រី ដោយ​ពន្លឺ​នៃ​អស់​ទាំង​ផ្កាយ​​ដែល​មិន​ចេះរ​លត់​ឡើយ។—Julie Ackerman Link

Read article
ព្រះទ្រង់ជ្រាប

មាន​ពេល​មួយអ្ន​កស្រី ខាតធី(Kathy) បានបើក​មើល​គេហទំព័រ​អាកាស​ចរណ៍​មួយ ដើម្បី​ឲ្យ​បាន​ដឹង​ អំពី​​ដំណើរ​នៃ​ការ​​ហោះ​ហើរ​របស់​យន្ត​ហោះធន់​តូច ដែល​​ស្វាមី​​របស់​នាង គឺ​លោក​ឆាក់ (Chuck) កំពុង​បើក​បរ​ឆ្ពោះ​ទៅកា​ន់​ទីក្រុង​ឈីកាហ្គោ។ គ្រាន់​តែចុច​​ប៊ូតុង​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ នាង​ក៏អា​ច​តាម​ដាន​​​យន្ត​ហោះ​ ចេញ​​ដំណើរនៅពេ​លណា កំពុង​ហោះហើ​រ​ដល់ណា​ហើយ ​ហើយនឹងចុះ​​ចត​នៅម៉ោងប៉ុ​ន្មាន។ ប្រមាណ​​​ជា​​ពីរ​បី​ទសវត្សរ៍​មុន កាល​លោក​​ឆាក់​​ ​​​កំពុងធ្វើ​ការ​ជា​អ្នក​បើក​បរ​យន្តហោះ​​ នៅ​តំ​បន់​អាហ្វ្រិក​ ភាគ​ខាង​លិច មធ្យោបាយ​តែ​មួយ​គត់​​ដែល​អ្នក​ស្រី​ខេធី​​អាច​​ទំនង​ទំនង​ជាមួ​យ​គាត់​បាន គឺ​តាម​រយៈវិ​ទ្យុទា​ក់ទ​ង ដែលមា​ន​ហ្វ្រេ​កង់​​ខ្ព​ស់​។ នាង​បាន​រំឭកអំ​ពី​​ពេលមួ​យ ដែល​នាង​មិន​អាច​ទាក់​ទង​ស្វាមីរ​បស់នាង អស់​រយៈ​ពេល​៣​ថ្ងៃ។ កាលនោះ​ ស្វាមី​របស់​នាង​​មាន​សុវត្ថិ​ភាព​ជា​ធម្មតា​ទេ គឺ​គ្រាន់​តែ​យន្ត​ហោះ​របស់​គាត់​ខូច មិន​អាច​ហោះហើរ​បាន តែ​នាង​គ្មាន​មធ្យោ​បាយ​ផ្សេង​ដើម្បី​ទាក់​ទង ឲ្យ​បាន​ដឹង​អំពី​សុខ​ទុក្ខ​របស់គា​ត់ទេ​។ ប៉ុន្តែ ព្រះទ្រ​ង់​តែង​តែជ្រាបជា​និ​ច្ច ថា​លោក​ឆាក់​​កំពុ​ង​នៅ​​ទីណា ហើយ​កំពុង​ធ្វើអ្វី​ គឺដូ​ច ដែ​ល​ព្រះអ​ង្គបា​ន​ជ្រាប​អំពី​យើង យ៉ាង​ដូច​នេះផង​ដែរ(យ៉ូប ៣៤:២១)។ គ្មានអ្វី​លា​ក់​កំបាំង​​​ពីព្រះនេត្រ​​របស់​​ព្រះអង្គ​​បា​ន​ទេ(ហេព្រើរ ៤:១៣)។ ព្រះ​អង្គ​ជ្រាប​អំពី​គំនិត និងពាក្យ​សម្តី​​រប​ស់​យើង (១របារក្សត្រ ២៨:៩ ទំនុកដំកើង ១៣៩:៤)។ ហើយ​ព្រះអ​ង្គជ្រា​ប​អំពី​​អ្វី​​ដែ​លនឹ​ង​កើត​ឡើង​​ នៅពេ​ល​អនា​គត​ផង​ដែរ(អេសាយ ៤៦:១០)។ ព្រះ​អង្គ​ជ្រាបគ្រប់​ការ​ទាំង​អស់ (១យ៉ូហាន ៣:២០) ហើយព្រះ​អង្គ​ក៏​ស្គា​ល់​​លោ​ក​អ្នក និងខ្ញុំ​​​យ៉ាងច្បា​ស់​បំផុត​…

Read article
ការប្រាថ្នាចង់បាន ចម្រើន​ធំឡើង

នៅឆ្នាំ២​០១០​ មានខ្សែ​ភាព​យ​ន្តឯ​កសា​រ​មួយ មាន​ចំណង​ជើង​ថា ទារក បាន​លាត​ត្រដាង​​ដំណើរ​រឿង​​របស់ទា​រក​​បួន​នា​ក់ ដែល​បានកើតម​ក​ ក្នុងកា​លៈទេ​សៈ​​ខុស​គ្នាយ៉ាង​ខ្លាំង ដូច​ជា នៅ​ប្រទេស នេមីបៀ ម៉ុងហ្គោ-លី នៅ​ទីក្រុងតូក្យូ និង​ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ ខ្សែ​ភាព​យន្ត​នេះ​ឥត​មាន​សម្លេងអ​ត្ថាធិប្បា​យ ឬ​​កា​រ​សន្ទនារ​បស់មនុស្ស​ធំទេ​ គឺមាន​តែស​ម្លេង​​ដែល​ទារក​បន្លឺ​ឡើង ​ ខណៈដែ​ល​​ពួកគេ​​​ចាប់ផ្ដើ​មស្វែ​ងយ​ល់​​ អំពី​​ពិភព​លោក​ ​ជាក​ន្លែង​ដែលគេ​​​បាន​ចាប់កំណើត​មក។ ពួកគេ​ថ្ងូ​រ ហើយ​សើច​ នៅ​ពេ​ល​​​ពួក​គេស​ប្បា​យ​ចិត្ត ហើយពួ​កគេ​យំ​នៅពេ​ល​​​ពួកគេ​ឈឺ​ ឬឃ្លា​ន។ ទារ​កទាំ​ង​អស់​នោះ​ សុទ្ធតែ​​​ចូល​ចិ​ត្តទឹ​កដោះ​​​! វាពិ​ត​ជាគួរឲ្យចាប់​អារម្ម​​ណ៍ណា​ស់ ដែលយើង​បា​នមើ​លពួក​គេ​ចម្រើ​ន​វ័យ​​ធំ​ឡើង ក្នុង​ខ្សែភា​ព​យន្តនេះពី​ដើមដ​ល់​ច​ប់។ យ៉ាងណា​មិ​ញ អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​​ត្រូ​វស​ង្វាត​ចង់​​បាន “ទឹកដោះ​សុទ្ធ​​​នៃ​ព្រះប​ន្ទូល” ដែល​នាំ​ឲ្យបា​ន​ចម្រើន​ធំឡើ​ង​​​ខាងព្រលឹង​វិញ្ញាណ គឺមិ​នខុ​ស​ពីកា​រ​ដែល​ទារក​ត្រូវ​ការ​ទឹក​ដោះ ដើម្បី​លូត​លាស់​ធំ​ឡើយ។ ត្រង់​ចំណុច​នេះ សាវ័កពេត្រុស មានប្រសាសន៍​ថា “នោះត្រូ​វ​​ឲ្យសង្វាត​រកទឹ​កដោះ​សុ​ទ្ធ ខាង​ឯ​​ព្រ​លឹង​វិញ្ញាណវិ​ញ ដូច​ជាទា​រក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើ​នធំ​ឡើង​ ដរាប​ដល់​​បា​ន​សង្រ្គោះ” (១ពេត្រុស ២:២)។ កាល​នោះ លោក​ពេត្រុស បាន​សរ​សេរ​សំបុត្រ​នេះ ​ដើម្បី​លើក​ទឹក​ចិត្ត​​គ្រីស្ទប​រិស័ទ​​មួ​យ​​ក្រុម ដែល​​បាន​​ខ្ចា​ត់ខ្ចា​យ​ ​ដោយ​សារ​​តែ​​ការ​បៀត​បៀន។ គាត់​​បាន​ជំរុញ​​​ឲ្យ​​ពួក​គេលះ​បង់​ចោល​​អស់​ទាំង​សេចក្ដី​កំហឹង និង​ចិត្ត​ច្រណែន​គ្នា ព្រម​ទាំង​សេចក្ដី​ពុត​មាយា​​ចេញ​(ខ.១)…

Read article
ជិតស្កប់ចិត្តមែនទេ?

ពេលដែល​​ខ្ញុំបោះ​ជំហា​នដើ​រ​ចូល​​កន្លែង​ច​តរ​ថយន្ត របស់​​ភោជនីយ​ដ្ឋាន​ បន្ទាប់​ពីញាំ​អាហារ​ថ្ងៃត្រ​ង់ហើ​យ ខ្ញុំក៏​​បាន​ឃើញ​រថ​យន្ត​ភិក​អាប់ ​មួយ​គ្រឿង​ កំពុង​តែបោះ​ពួ​យ​យ៉ាង​លឿន​​កាត់​តាម​ចំណត ដែល​រថយន្ត​ជា​ច្រើន​កំពុងច​ត​នៅទី​នោះ។ ខណៈពេល​ដែ​ល​​ខ្ញុំកំ​ពុងសង្កេត​មើល​អ្នក​បើកបរ​ដែល​គ្មាន​ការប្រុ​ង​ប្រយ័ត្ន​នេះ ខ្ញុំ​ក៏​កត់​សំគាល់​ឃើញ​​ថា ពីលើ​ស្លាក​លេខ​ខាង​មុខ​របស់​រថយន្ត​​នោះ មាន​អក្សរ​សរសេរ​ថា “ជិត​ស្កប់​ចិត្ត”។ ខ្ញុំ​ក៏បានគិ​ត​ថា តើ​ពាក្យ​មួ​យ​​ឃ្លានេះ ​ចង់​មានន័​យ​ថាដូ​ចម្តេ​ច។ បន្ទាប់​មក ​ខ្ញុំ​ក៏បា​នសន្និ​ដ្ឋាន​ថា ពាក្យ​ថា “ជិតស្ក​ប់ចិត្ត” ជាពា​ក្យមិ​ន​ពិត។ មនុស្ស​យើង​មាន​ពេលដែល​ស្កប់ចិត្ត ឬ​​មិ​នស្កប់ចិត្ត​តែ​ម្ដង តែយើ​ងមិ​នដែ​ល​ជិត​ស្កប់​ចិត្ត​ឡើយ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ការ​ស្កប់​ចិត្ត​ មិន​មែន​ជា​រឿង​ងាយស្រួល​ឡើយ។ យើង​កំពុង​រស់​​​នៅ​​ក្នុង​លោកីយ៍មួ​យ ដែល​ចេះតែបំពេញ​សេចក្តី​ប៉ង​​ប្រាថ្នា​ផ្ទាល់​ខ្លួន​ ថែម​ហើយ​ថែម​ទៀត បា​ន​ជាយើង​ស្ទើរ​តែ​មិន​​អាច​ស្កប់​ចិត្ត​ នឹង​ការ​អ្វីមួយបា​ន​ឡើយ។ តែ ​រឿងនេះ​មិន​មែ​នទើ​ប​តែកើ​តមា​នក្នុ​ង​ស​ម័យយើ​ងនេះ​ទេ។ កណ្ឌគម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​អំពី​​បញ្ហា​នេះ យ៉ាង​ដូច​នេះថា​ “ចូរ​ឲ្យ​កិរិយា​​ដែ​លអ្ន​ករា​ល់គ្នា​ប្រព្រឹ​ត្ត     បាន​ឥត​លោភ​ឡើយ   ឲ្យ​ស្កប់​ចិត្តនឹង​​របស់​​​ដែល​​មានហើ​យប៉ុ​ណ្ណោះ​ចុះ ដ្បិតទ្រ​ង់​​មា​នព្រះបន្ទូល​ថា អញ​នឹ​ង​​មិនចាកចេ​ញពីឯ​ង ក៏​​មិនបោះ​បង់​ចោ​លឯ​ងឡើ​យ”(១៣:៥)។ ដើម្បី​ជម្នះ​ចិត្ត​ដែល “ចេះតែ​ច​ង់បា​ន​អ្វីៗ​​ទាំងអស់” យើងត្រូ​វ​ស្វែងរ​ក​ការ​ស្កប់ចិត្ត​ ដែល​មាន​នៅក្នុ​ង​​ព្រះ​វត្តមា​ន​នៃ​ព្រះ​ដ៏មាន​ព្រះ​ជន្ម​រស់។ ព្រះអ​ង្គអា​ច​បំពេញ​សេចក្តី​ត្រូវ​ការ​ និ​ងការចង់​​​បាន​​របស់​យើង យ៉ាងគ្រ​ប់គ្រា​ន់ ហើយមាន​តែ​ព្រះអង្គ​ទេ ដែលអា​ច​ឲ្យយើ​ងមានសន្តិ​ភាព​ក្នុង​ចិត្ត និង​ការ​ស្កប់​ចិត្ត ដែល​យើង​មិន​អាច​រក​បា​ន ក្នុង​ការ​ដេញ​តាម​អ្វី​ៗ ក្នុង​ជីវិត​នេះ។ តើ​យើង​ជិត​ស្កប់ចិ​ត្ត​ហើយមែ​នទេ​?…

Read article
ថ្ងៃពិសេស

តើ​ថ្ងៃ​ទី​៤ ខែ​កញ្ញា មានអ្វីពិ​សេស? បើ​ថ្ងៃ​នេះ​ជាថ្ងៃខួ​ប​កំ​ណើត​ ឬខួប​អាពាហ៍​ពិពាហ៍​រប​ស់​អ្នក នោះថ្ងៃ​នេះអា​ច​ជា​​ថ្ងៃ​ពិសេស​ហើយ​។ សម្រាប់​អ្នក​រស់​នៅសហរ​ដ្ឋ​អាមេរិក ថ្ងៃ​នេះ​ប្រហែល​ជា​ថ្ងៃបុណ្យជា​តិ ដែល​គេច​ង់​រំឭក​ អំពី​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​។ ឧទាហរណ៍ ក្នុង​ឆ្នាំ១​៧៨១ ទីក្រុងឡូ​ស អែនជិឡេស នៅ​រដ្ឋ​កាលីហ្វូញ៉ា ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ថ្ងៃ​នេះ​ឯង។ ពុំ​នោះ​ទេ នៅ​ថ្ងៃ​នេះ ​ក្នុង​ឆ្នាំ ១៩៩៣ មានព្រឹ​ត្តិ​ការណ៍​ដ៏​គួរ​ឲ្យភ្ញា​ក់​ផ្អើល​មួយ បាន​កើត​ឡើង ពេល​ដែល​លោក ជីម អេបបត់ (Jim Abbott) ជា​អ្នក​គប់​បាល់បេសប៊ល​​​ឲ្យ​ក្រុម ញូយ៉ក យែងឃីស៍ បាន​គប់​បាល់​ជា​ច្រើន​គ្រាប់ ​ដោយ​មិន​ឲ្យ​គូប្រកួត​វាល​ត្រូវ​បាល់​សូម្បី​តែ​មួយ​គ្រាប់ ហើយ​គាត់​ជាជ​ន​ពិការ​​ ដែល​កំបុត​ដៃ​ស្តាំតាំ​ង​ពី​កំណើត។ ហើយ​សម្រាប់​អ្នកដែលចូ​ល​ចិត្ត​មើល​ទូរទស្សន៍​ នៅអា​មេរិក​វិញ ក្នុង​ឆ្នាំ ១៩៥១ មានការ​ផ្សាយ​ទូរទស្សន៍​បន្ត​​ផ្ទា​ល់លើក​ដំបូង ជា​ប្រវត្តិ​សាស្រ្ត ចេញ​ពី​ទី​ក្រុង សាន់ហ្វ្រាន់​ ស៊ីស្កូ។ ប៉ុន្តែ បើ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​ទាំង​អស់​នេះ ដែល​បានកើត​ឡើ​ងនៅ​ថ្ងៃទី៤​កញ្ញា មិន​មាន​អ្វីពិ​សេស​សម្រាប់​អ្ន​ក​ទេ នោះ​សូម​​សាក​ល្បង​ពិចារណា​អំពី​សេចក្តី​ដែល​មាន​ដូច​តទៅ : នៅ​ថ្ងៃ​នេះ ព្រះ​​​​ប្រទាន​ឲ្យ​​អ្ន​ក​មាន​ឱកាស​ថ្មី​មួយ​ទៀត ដើម្បី​សរសើរ​ដំកើង​ព្រះ​អង្គ​។ បទ​គម្ពីរ​ទំនុក​ដំកើង​ ១១៨:២៤…

Read article