ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់

ក្នុង​អក្សរ​សាស្រ្ត មាន​រឿង​ជា​ច្រើន ដែល​និយាយ​អំពី​បរាជ័​យរ​បស់​វី​រ​បុរស ដោយសារ​តែ​ភា​ព​ខ្វះច​ន្លោះ​ដ៏​គ្រោះថ្នាក់ នៃ​បុគ្គលិក​លក្ខ​ណៈរ​ប​ស់គា​ត់។ នេះក៏​ជា​រឿង​​ពិត ​ដែលបា​នកើ​តឡើ​ងចំ​ពោះស្តេ​ចអ័​ម៉ាស៊ីយ៉ា ដែល​​ជា​ស្តេច​នៃ​នគរយូ​ដា ដែលមា​ន​ព្រះជ​ន្ម​១៦ឆ្នាំ​។ ទ្រង់បានស្វែ​ងរ​ក​ព្រះ​អម្ចាស់​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នោះ ព្រះទ្រង់​ក៏​បាន​ប្រទាន​ពរ ឲ្យទ្រ​ង់មា​​នជ័យ​ជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែ​អ្វីៗ​មា​នកា​រប្រែ​ប្រួ​ល ពេល​ដែល​“​ព្រះ​នាម​​ទ្រង់​​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្តី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។ កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ”(ខ.១៥-១៦)។ ស្តេច​អាម៉ាស៊ី​យ៉ា ក៏បា​ន​យាង​ចូល​ព្រះវិ​ហារ​នៃ​ព្រះអម្ចាស់ ដើម្បីដុ​ត​គ្រឿង​ក្រអូ​ប​នៅ​លើអា​សនា(ខ.១៦) ដែល​ទង្វើនេះ​ជា​ការ​បំ​ពាន ដោយបើ​ក​ចំហរ ម​ក​លើ​ក្រឹត្យ​វិន័យ​នៃព្រះ​អ​ម្ចាស់។ ត្រង់ចំ​ណុចនេះ​ ប្រហែលម​ក​ពី​សេចក្តី​អំណួត​បាន​ធ្វើ​ឲ្យទ្រ​ង់យ​ល់ថា​ ទ្រង់​មិន​បាច់​ត្រូវ​កាន់​តាម​ក្រឹត្យ​វិន័យរ​បស់​ព្រះ ដូច​គេ​រាល់​គ្នាឡើ​យ។ ពេល​ដែល​ស្តេច​អាម៉ាស៊ីយ៉ា​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ​ទាស់​នឹង​ពួក​សង្ឃ ដែល​បាន​ទូល​ទ្រ​ង់ថា​ ទង្វើរ​នេះ​មិន​ត្រឹម​ត្រូវ នោះ​ព្រះ​អម្ចាស់​ទ្រង់​ក៏​បានដា​ក់ទោ​ស​ទ្រង់ ឲ្យកើ​ត​រោគ​ឃ្លង់(ខ.១៨-២០)។ ពេល​យើង​អាន​រឿង ក្នុង​អក្សរ​សាស្រ្ត និងក្នុ​ងជី​វិត​ពិត ជា​ញឹក​ញាប់ យើងឃើញ​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះល្អ​ ​បែជា​ធ្លា​ក់​ចេញ​ពី​ការ​មា​នកិ​ត្តយ​ស ទៅជា​មា​នក្តី​អា​ម៉ាស និង​ទុក្ខ​វេទា។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ស្តេច​​អូសៀស​​​ទ្រ​ង់​​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត…​ទ្រង់​បាន​ត្រូវ​កាត់កាល់​ចេញ​ពី​ព្រះវិហារ​ព្រះយេហូវ៉ា”(ខ.២១)។ វិធីតែ​មួយ​ ដើម្បី​ឲ្យយើ​ង​អា​ចការ​ពារ​កុំឲ្យ​ទឹកដ​ម​ដ៏​ផ្អែម​នៃកា​រសរ​សើ​រ ក្លាយ​ជា​ថ្នាំពល​នៃ​សេចក្តីអំ​ណួត​គឺ​យើង​ត្រូវ​ដើរ​តាម​ព្រះអ​ម្ចាស់ ដោ​យចិ​ត្ត​ដែល​បន្ទាប​ខ្លួន។–David McCasland

Read article
ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ

មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​ឈ្មោះ អេឡូវីស(Elouise) មាន​វិធី​សាស្រ្តដ៏​អ​ស្ចារ្យ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​មាន​ទស្សនៈ​វិស័យ​ដ៏​ឆ្លាតវ័​យ។ ពេល​ដែល​ខ្ញុំ​សួរ​នាង​ថា “តើអ្ន​កសុ​ខស​ប្បាយ​ទេ ​ថ្ងៃនេះ?” ខ្ញុំ​បាន​រំពឹ​ង​ថា នាង​នឹង​ឆ្លើយ​តប​ដូច​ពេល​រា​ល់ដ​ង​ថា “សុខសប្បាយ​ជា​ទេ” ។ តែ​ផ្ទុយ​ទៅវិ​ញ នាង​ឆ្លើយ​ថា “ខ្ញុំ​ត្រូវ​តែដា​ស់ទ្រង់​ឲ្យ​ភ្ញា​ក់ឡើ​ង!” ពេលដែ​លខ្ញុំ​សួ​រនា​ងថា​ តើ​នាងកំ​ពុង​និយាយ​អំពី​អ្វី នាង​ក៏​ឆ្លើយ​របៀប​លេង​សើច​ថា ​“តើ​អ្នក​មិន​មើល​ព្រះគ​ម្ពី​រ​ទេឬ​ បាន​ជាមិ​ន​ដឹង?” បន្ទាប់​មក​នាងក៏​បា​នព​ន្យល់​ថា “ពេល​ដែ​ល​ពួកសាវ័ក​ជួប​គ្រោះ​ភ័យ ​ពួក​គេ​​បាន​ប្រ​ញាប់​ទៅដា​ស់​ព្រះយេស៊ូវ​​ឲ្យភ្ញា​ក់​ពី​ដំណេក​។ ដូច​នេះ ខ្ញុំ​ក៏​នឹង​ទៅ​ដាស់​ទ្រង់​ផង​ដែរ!” ទាក់​ទង​នឹ​ង​រឿង​នេះ​ យើង​អាច​សួរ​ខ្លួន​ឯ​ង​ថា ពេល​ដែល​យើង​ទាល់​ច្រក ពេល​មាន​គ្រោះ​ភ័យ ដោយ​មិន​ដឹង​ជា​រត់គេ​ច​ទៅ​ណា តើ​យើង​នឹង​ធ្វើ​ដូច​ម្តេច? យើង​ប្រហែល​ជា​ប្រញាប់​ទៅរ​ក​ព្រះយេស៊ូវ ដូច​ពួកសា​វ័ក​របស់​ទ្រង់ នៅ​ពេល​ដែលពួក​គេ​កំពុង​ជួប​ខ្យ​ល់ព្យុះ​ដែ​លកំពុង​គំរាម​កំហែង​ជីវិត​របស់​ពួក​គេដែ​រហើ​យ(ម៉ាកុស ៤:៣៥-៤១)។ ទោះ​ជា​យ៉ាងណា​ក៏​ដោ​យ ជួន​កាល យើង​ប្រហែល​ជា​ចង់​រំដោះ​ខ្លួន​ចេញពី​ប​ញ្ហា ដោយខំ​រ​ក​ឱកាសស​ងសឹ​ក ឬនិ​យាយ​អាក្រក់​ពីអ្នក​ដែល​បាន​ធ្វើបា​បយើ​ង ឬ​ក៏គ្រា​ន់​តែចូ​លទៅ​សង្ងំនៅ​គៀន​ជញ្ជាំង ពេល​ដែល​យើង​ផុង​ខ្លួន​កាន់តែ​ជ្រៅ​ទៅៗ​ ចូល​ទៅ​ក្នុង​ភាព​អស់​សង្ឃឹម។​ យើង​ចាំបា​ច់​ត្រូវ​រៀន​សូត្រ ពី​ពួក​សិស្ស​ដែល​បា​ន​គេច​ទៅ​រ​កព្រះ​យេ​ស៊ូវ ដែល​ជា​ក្តី​សង្ឃឹម​តែមួ​យរបស់​ពួក​គេ។​ ទ្រង់​ប្រហែល​ជា​មិន​រំដោះខ្លួ​ន​យើង ឲ្យ​រួ​ចភ្លា​ម​ៗ​ឡើយ តែ​ការ​​ដែ​ល​យើង​នឹ​ក​ចាំថា​ ​ទ្រង់​តែ​ងតែ​គង់​នៅ​ក្នុង​ទូក​ជាមួយ​យើ​ង​ជា​និច្ច ពិត​ជា​អាច​ជួយ​កែប្រែស្ថាន​ភាព​របស់​យើងបា​ន។ យើង​អរ​ព្រះគុ​ណទ្រ​ង់ ដែល​តែង​តែគ​ង់នៅ​ជា​មួយ​យើង​ជានិ​ច្ច នៅ​ក្នុង​ព្យុះនៃ​ជីវិត ​ដោយ​មាន​បន្ទូល​យ៉ា​ងដូ​ច​នេះថា ​“ចូរ​​ស្ងៀម​​ទៅ…

Read article
ការសម្តែងចេញនូវសិរីល្អរបស់ព្រះ

ខ្ញុំ​ចូល​ចិត្ត​កីឡា​វាល​បាល់​បេស​ប៊ល ហើយ​ខ្ញុំ​ជា​អ្នក​គាំ​ទ្រកីឡា​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​តូច​។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​តាម​ដា​នការ​ប្រកួត​របស់​ក្រុម​ខ្លា ដេត្រយ(Detroit Tigers)។ តែ​ក្នុង​អំឡុង​ពេល​រដូវ​កាល​នៃ​ការ​ប្រកួត​ថ្មី​ៗ​នេះ ក្រុមខ្លា​ ដេត្រយ​ប្រកួត​មិន​បាន​ល្អ ហើយ​បាន​ចាញ់​ការ​ប្រកួត ធ្វើ​ឲ្យ​បាត់​បង់​កំណត់​ត្រា ក្នុង​ពេល​ដើម​ដំបូង​នៃ​រដូវ​កាល​នៃ​ការ​ប្រកួត។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មិនស​ប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ដូច​នេះ​ដើម្បី​សុខុមាល​ភាព​របស់​ខ្ញុំ ខ្ញុំក៏​បា​នផ្អា​កកា​រ​តាម​ដាន​ការ​ប្រកួត​នោះ។ ខ្ញុំ​ព្យាយាម​ឈប់​ខ្វល់​​ ពីក្រុម​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ អស់រ​យៈ​ពេល​៤ថ្ងៃ​។ ក្នុងអំឡុង​ពេល​៤​ថ្ងៃនោះ​ ខ្ញុំ​ចាប់​ផ្តើម​ជញ្ជឹង​​គិត​អំពី​ការពិ​បាក ដែល​មនុស្សយើង​មាន ពេល​យើង​ព្យា​​យាម​លះចោល​របស់​អ្វី​មួ​យ ដែល​យើង​ធ្លាប់​តែ​ស្រឡាញ់។ មាន​ពេល ដែល​យើង​ត្រូ​វលះចោ​ល​អ្វី​មួយ តាម​បំណង​ព្រះ​ទ័យ​ព្រះ។   ឧទាហរណ៍ យើង​ប្រហែល​ជា​បាន​ចូល​រួម​សកម្ម​ភា​ព​អ្វី​មួយ ដែល​យើង​កំ​ពុង​មាន​ការ​ងប់​ងល់​ខ្លាំង ហើយ​យើ​ងក៏​ដឹ​ង​ដែរ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចូល​រួមក្នុ​ងស​កម្ម​ភាព​នោះ (១កូរិនថូស​ ៦:១២)។ ពុំ​នោះទេ​ យើង​ប្រហែល​ជា​មាន​ទម្លាប់ ឬ​ការ​អនុវត្តន៍ ដែល​យើង​ដឹង​ថា វា​មិន​បាន​ធ្វើ​ឲ្យ​ព្រះស​ព្វ​ព្រះ​ទ័យ​ឡើយ ហើយ​យើង​ដឹង​ថា យើង​ចាំបា​ច់ត្រូ​វ​លះចោ​លទ​ម្លាប់ ឬ​ការ​អនុវត្តន៍​នោះ ព្រោះយើ​ង​ស្រឡាញ់ទ្រ​ង់ ហើយ​ចង់​ឲ្យ​ព្រះ​នាម​ទ្រង់ដំ​កើង​ឡើង តាម​រយៈ​យើង (១៥:៣៤)។ ពេល​​​​យើងរ​កឃើ​ញថា​ ការ​អ្វី​មួយ​ដែលយើង​ចូ​លចិ​ត្ត បាន​រារាំង​ទំនាក់​ទំន​ងដែល​យើង​មានជា​មួយ​ព្រះ​អម្ចា​ស់ នោះ​យើ​ង​អាច​ពឹង​ផ្អែ​ក​លើទ្រ​ង់ ដើម្បី​បញ្ឈប់​កា​រ​នោះ។ ព្រះផ្គ​ត់​ផ្គង់​យើង តាម​តម្រូវ​ការ(១កូរិនថូស ១០:១៣)…

Read article
ការធ្វើដំណើរឆ្លងកាត់ព្យុះ

ប្រជា​ជន​សម័យ​បុរាណ នៅក្នុ​ងនគរ​អ័ស៊ូម(Axum) ដែល​មាន​ទីតាំង​នៅ​ជាប់​នឹង​សមុទ្រ​ក្រហម ដែល​សព្វ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អេធីយ៉ូពី បាន​រក​ឃើញថា​ ខ្យល់​ព្យុះ​មូសុង​ដែល​បក់​បោក​មក​ខ្លាំង អាច​ត្រូវ​បាន​គេ​ប្រើ​ជា​ប្រយោជន៍ ដោយ​ប្រើ​ក្តោង​នាវា​ ដើម្បីឲ្យ​ខ្យ​ល់​ព្យុះនោះ​រុញ​នាវា​ឲ្យ​លឿន​ទៅមុ​ន។ ពួក​គេ​មិន​បាន​ខ្លាច​ខ្យល់ និង​ភ្លៀង​ដែល​មាន​កម្លាំ​ងខ្លាំង​នោះឡើ​យ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​វិធី​បើក​នាវាកា​ត់​តាម​ព្យុះនោះ​ទៅវិ​ញ។​ យ៉ាង​ណាមិ​ញ បទ​គម្ពី​រទំនុក​ដំកើង ១០៧ បាន​ធ្វើ​ឲ្យ​យើង​នឹក​ស្រមៃឃើ​ញ ការ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ព្យុះ​ភ្លៀង ក្នុង​ជីវិត​យើង ហើយ​ជួយ​ឲ្យយើង​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត កាត់​តាម​ព្យុះ​នោះ។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “​ទ្រ​ង់​​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង … គ្រា​នោះ គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ទំនុកដំកើង ១០៧:២៥,២៨)។ ការ​ដែល​យើង​ទុក​ចិត្ត​ការ​ដឹក​នាំរ​បស់​ព្រះ ពេល​យើង​មាន​ការ​ពិបាក គឺជា​អ្វី​ដែ​លព្រះ​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន​យើង ក្នុង​ព្រះ​គម្ពីរ។ បទ​គម្ពី​រ​ហេព្រើ ជំពូក ១១ បាន​រៀបរាប់​អំពី​មនុស្ស​ជា​ច្រើន ដែល​ប្រើ​បញ្ហា​រប​ស់​ខ្លួន ជា​ឱកាស​ដើម្បី​ប្រើជំនឿ​របស់​ខ្លួន និង​ដើម្បី​ពិសោធ​នឹង​ព្រះ​គុណ ការ​ផ្គត់​ផ្គង់ និង​ការ​ប្រោស​លោះរ​បស់​ព្រះ គឺ​ដូច​ដែល​មានសេ​ចក្តី​ចែង​ថា “​ដោយ​សា​រ​​សេចក្តី​​ជំនឿ នោះ​​គេ​​បា​ន​ឈ្នះ​នគរ​ដទៃ បាន​សំរេច​ការ​សុចរិត បាន​ទទួល​សេចក្តី​សន្យា បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង”(ខ.៣៣-៣៤)។ ក្នុងកា​រ​រស់​នៅ…

Read article
អ្នកជំពាក់

កាល​នៅ​ជា​យុវ​ជន លោក​រ៉ូបឺត រ៉ូប៊ិន​សិន(Robert Robinson   ឆ្នាំ ១៧៣៥-១៧៩០) ចូល​ចិត្ត​បង្ក​រ​រឿង​ជា​មួយ​មិត្ត​ភ័ក្រ​របស់​គាត់​ បា​ន​ជា​មាន​គេ​ដំ​​ណាល​រឿង​របស់​គាត់​ថា ពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​ស្តាប់​​លោក​ចច វ៉ាយហ្វៀល(George Whitefield) អធិ​ប្បាយ​ព្រះប​ន្ទូល ក្នុង​បទ​គ​ម្ពី​រ​ម៉ាថាយ​ ៣:៧ ហើយ​គាត់​ក៏​ដឹង​ថា គាត់​ត្រូវ​ការ​សេចក្តី​សង្រ្គោះ​នៃ​​ព្រះ​គ្រីស្ទ។ ពេល​នោះ ​ព្រះ​អម្ចាស់​ក៏​បាន​កែ​ប្រែ​ជីវិត​របស់​គាត់ ហើយ​គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ព្រះ​បន្ទូល។ គាត់​ក៏​បាន​និពន្ធ​ទំនុក​បរិសុទ្ធ​ជា​ច្រើន ដែល​ក្នុង​នោះ មាន​បទ​ដ៏​ល្បី​ល្បាញ​មួយ ​​មានចំ​ណង​ជើង​ថា “សូម​យាង​ចូល​មក ឱ​ព្រះ​ដ៏​មាន​ពរ”។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង និ​ង​បាន​ជញ្ជឹង​គិត​អំពី​ឃ្លាចុង​ក្រោយ​នៃ​ទំនុក​បរិសុ​ទ្ធ​នេះ ដែល​គាត់​បាន​សរសេរ​ថា “ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ជំពា​ក់​ព្រះ​គុណដ៏​ធ្ងន់​រប​ស់ទ្រង់!” ទំនុកប​រិសុទ្ធ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ដែល​សាវ័ក​ប៉ុល​បង្រៀន​ថា “​សេច​ក្តី​ស្រឡាញ់​​របស់​ព្រះគ្រីស្ទ​បង្ខំ​យើង​ខ្ញុំ … គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​រស់​នៅ មិន​រស់​សំរាប់​តែ​ខ្លួន​ឯង​ទៀត គឺ​រស់​សំរាប់​ព្រះអង្គ ដែល​សុគត​ជំនួស​គេ ហើយ​បាន​រស់​ឡើង​នោះ​វិញ”(២កូរិនថូស ៥:១៤-១៥)។ យើង​មិន​អាច​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ព្រះ​​អម្ចាស់​​ឡើយ​។ តែដោ​យសារ​ទ្រង់​បាន​ប្រទាន​សេចក្តី​ស្រឡាញ់ និង​ព្រះគុ​ណ​មក​យើង នោះ​យើង​ត្រូវ​ស្រឡាញ់​ទ្រង់​វិញ ដោយ​រ​ស់​នៅ​ថ្វាយ​ទ្រង់! នៅ​ក្នុង​ការ​រស់​នៅថ្វា​យទ្រ​ង់ យើង​មាន​ការ​សំខាន់​ៗ​ជាច្រើ​ន​ដែល​ត្រូវ​ធ្វើ ដែល​ខ្ញុំ​មិន​អាច​រៀប​រាប់​អស់​នៅពេ​លនេះ​ ដែល​មាន​ដូច​ជា ការ​ចូលទៅ​ជិត​ទ្រ​ង់ ការ​ស្តាប់​ព្រះប​ន្ទូល​ទ្រង់…

Read article
ការលះបង់ដ៏ពិត

លោកអេរិក ស្ថិតក្នុងចំណោមបណ្តាបុរសដ៏ល្អ ក្នុងសហគមន៍។ ក្នុងនា​ម​ជា​មន្រ្តី​ប៉ូលីស​ម្នាក់ ​គាត់​បាន​ចាត់​ទុក​ការងារ​រប​ស់គា​ត់ ជា​ការ​បម្រើ​សម្រាប់​សហ​គមន៍​រប​ស់គា​ត់ ហើយ​មាន​ការ​ប្តេជ្ញាចិ​ត្ត​ចំពោះ​ការ​បម្រើនោះ​ ទោះជា​ត្រូ​វ​លះប​ង់យ៉ា​ង​ណាក៏​ដោ​យ។ គេ​អាច​ដឹង​ថា គាត់ពិត​​ជាមា​ន​បំណង​ចិត្ត​ដូច​នេះ​មែន ដោយ​គ្រាន់​តែមើ​លទៅ​ទូ​ដាក់​ឥវ៉ាន់​ផ្ទាល់​ខ្លួន​របស់​គាត់ នៅ​ប៉ុស្ត៍​ប៉ូ​លីស ដែលនៅលើ​នោះ​គា​ត់​បា​ន​បិទ​ខគ​ម្ពីរ យ៉ូហាន ១៥:១៣។ ក្នុង​បទ​គម្ពីរ​​នេះ ព្រះ​អម្ចាស់​នៃ​យើង មាន​បន្ទូល​ថា ​“គ្មាន​​អ្ន​ក​​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”។ ទោះ​ជាយ៉ា​ង​ណាក៏​ដោយ ព្រះ​បន្ទូល​ទ្រង់​ត្រង់​ចំណុ​ច​នេះ មិន​គ្រា​ន់​តែ​ជាគោ​លការណ៍​ដ៏​ប្រ​សើរ​ប៉ុណ្ណោះឡើ​យ។ បទ​គម្ពីរនេះ​ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​ប្តេជ្ញាចិ​ត្ត ដែល​លោក​អេរិក​មា​ន​ចំពោះភារ​កិច្ច​របស់​គាត់ ក្នុង​នាម​ជា​មន្ត្រីប៉ូ​លីស ដែល​នាំឲ្យ​គាត់​មាន​ការ​លះប​ង់ដ៏​​ធំ​ផុត គឺនៅ​ពេ​ល​ដែល​គាត់​បាន​ពលីជី​វិត ក្នុង​ការ​​បំពេញ​ភារៈ​កិច្ច​ការពា​រស​ន្តិសុ​ខស​ង្គម។​ នេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​មានកា​រលះ​បង់​ដ៏​ពិត។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​មានបន្ទូល​ដ៏មា​ន​អំណា​ច ក្នុង​បទ​គម្ពីរ យ៉ូហាន ១៥:១៣ ជា​ច្រើនម៉ោងក្រោ​យ​មក ទ្រង់​ក៏​បាន​លះ​បង់​ព្រះ​ជន្ម ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​នោះមែ​ន។ កាល​នោះ ទ្រង់​បាន​មាន​បន្ទូល​អំពី​ការ​លះប​ង់នេះ​ មក​កា​ន់ពួ​កសិ​ស្សទ្រ​ង់ ក្នុង​បន្ទប់​ខាង​លើ ​បន្ទាប់ម​ក ទ្រង់​ក៏​បាន​ប្រកបជា​មួ​យព្រះ​វរបិតា នៅ​សួន​ច្បារ​កេត​សេម៉ានី គឺនៅ​មុ​នពេ​លគេ​យក​ទ្រង់ទៅ​កាត់​ទោ​សដោ​យអ​យុត្តិធម៌ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​យកទៅ​ឆ្កា​ង នៅ​ចំពោះ​មុខ​បណ្តា​ជន ​ដែលកំ​ពុង​ចម្អ​ក​ឲ្យ​ទ្រង់។ ក្នុង​នាម​ជា​ព្រះ​រាជបុត្រា​នៃព្រះ​ ព្រះយេស៊ូវ​អាច​គេច​ចេញ​ពីកា​ររ​ងទុ​ក្ខ កា​រ​ធ្វើ​ទារុណ​កម្ម ​និងភាពសា​ហាវ​ព្រៃផ្សៃ​នោះ​។ ទ្រង់​គ្មាន​បាប​សូម្បី​តែប​ន្តិច…

Read article