កែតម្រង់ពួកគេ
អ្នកស្រី ឡូរី ហ្កូតឡេប(Lori Gottlieb) គឺជាគ្រូពេទ្យចិត្តសាស្រ្ត ហើយក៏ជាម្តាយម្នាក់ ដែលបានមានប្រសាសន៍ថា ឪពុកម្តាយដែលងប់ចិត្តខ្លាំងពេក នឹងការខំធ្វើឲ្យកូនរបស់ខ្លួនមានសុភមង្គល អាចជាហេតុបណ្តាលឲ្យកូនរបស់ខ្លួន ក្លាយជាមនុស្សពេញវ័យដែលគ្មានអំណរ។ ឪពុកម្តាយទាំងនោះ បានទម្រើសកូនរបស់ខ្លួន ដោយមិនបានបង្រៀនពួកគេ អំពីរបៀបចេះប្រឈមមុខនឹងជីវិតពិតទេ ហើយពេលដែលកូនរបស់ខ្លួនធ្វើអ្វីខុស ពួកគេធ្វើមិនដឹងមិនឮ ហើយក៏មិនព្រមលត់ដំកូននោះឡើយ។ ក្នុងបទគម្ពីរសាំយ៉ូអែលទី១ យើងឃើញថា លោកអេលី ដែលជាសម្តេចសង្ឃ ក៏បានធ្វើមិនដឹងមិនឮផងដែរ ពេលដែលកូនរបស់ខ្លួនធ្វើខុស។ យើងមិនដឹងថា គាត់ជាឪពុកប្រភេទណាទេ នៅពេលដែលពួកកូនប្រុសរបស់គាត់នៅក្មេង។ ប៉ុន្តែ ពេលដែលពួកគេធំពេញវ័យ ហើយចូលធ្វើការបម្រើព្រះ នៅក្នុងព្រះវិហាររបស់ទ្រង់ គាត់មិនបានកែតម្រង់ពួកគេឡើយ។ ពួកគេជាមនុស្សអាត្មានិយម ជាមនុស្សកំផឹត និងមានការបះបោរទាស់នឹងព្រះ ដោយរាប់សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ជាសំខាន់ជាងព្រះបន្ទូលព្រះ និងសំខាន់ជាងសេចក្តីត្រូវការរបស់ពួកបណ្តាជន។ ជាដំបូង លោកអេលីបានស្តីបន្ទោសឲ្យកូនប្រុសរបស់គាត់ តែ ពួកគេមិនព្រមស្តាប់គាត់ឡើយ។ គាត់មិនបានបញ្ឈប់ការងាររបស់ពួកគេទេ ផ្ទុយទៅវិញ គាត់បានធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តអំពើបាបនោះទៀត។ ដោយសារអំពើបាបរបស់ពួកកូនប្រុសរបស់លោកអេលី និងដោយសារគាត់បានលើកដំកើងកូនគាត់ ខ្លាំងជាងព្រះ(១សាំយ៉ូអែល ២:២៩) ព្រះអម្ចាស់ក៏បានព្រមានគាត់ថា ក្រុមគ្រួសាររបស់គាត់ នឹងទទួលរងការជំនុំជម្រះជាមិនខាន(ខ.៣៤ ៤:១៧-១៨)។ បើសិនជាយើងជាឪពុកម្តាយដែលជឿព្រះ…
Read articleមានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច
ដោយសារភរិយារបស់ខ្ញុំ មានការជាប់រវល់ខ្លាំង ជួនកាល នាងអាចចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ចៅៗរបស់យើង ជារៀងរាល់សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បើអាចធ្វើទៅបាន នាងនឹងរៀបចំកាលវិភាគ ដើម្បីចំណាយពេលជាបន្ថែមជាមួយពួកគេ។ នាងធ្វើដូចនេះ មិនមែនដើម្បីបំពេញតួនាទីជាជីដូនឡើយ តែគឺដោយសារនាងស្រឡាញ់ពួកគេ។ ពេលដែលខ្ញុំឃើញនាងចំណាយពេលជាមួយពួកគេ ខ្ញុំក៏បានយល់ អំពីអត្ថន័យនៃពាក្យ មានចិត្តរីករាយ ។ ក្នុងបទគម្ពីរទំនុកដំកើង ១១៩ ស្តេចដាវីឌបានរៀបរាប់ប្រាប់យើង អំពី “ចិត្តរីករាយ” ដែលទ្រង់មានចំពោះព្រះបន្ទូលព្រះ។ ទ្រង់បានប្រើពាក្យ មានចិត្តរីករាយ ប្រាំបីដងក្នុងមួយជំពូកនេះ(ខ.១៦,២៤,៣៥,៤៧,៧០,៧៧,៩២,១៧៤)។ ទ្រង់មានបន្ទូលថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ … ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្តីបង្គាប់ របស់ទ្រង់ ជាសេចក្តីដែលទូលបង្គំបានស្រឡាញ់”(ខ.១៦,៤៧)។ កាលណាអ្នកនិពន្ធទំនុកដំកើងសរសេរថា “ទូលបង្គំនឹងមានចិត្តរីករាយ” នោះគាត់កំពុងតែនិយាយអំពីខ្លួនគាត់ ដែលមានចិត្តអរសប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលរាប់ការមានចិត្តរីករាយចំពោះព្រះបន្ទូលព្រះ ជាបន្ទុកឡើយ ព្រោះគាត់ស្រឡាញ់ព្រះបន្ទូលទ្រង់។ ការប្រកបស្និទ្ធស្នាល ដែលស្តេចដាវីឌមានជាមួយព្រះ បាននាំឲ្យទ្រង់ចង់ដឹងថា ព្រះដែលទ្រង់ស្រឡាញ់ សព្វព្រះទ័យនឹងមានបន្ទូលអ្វីខ្លះមកកាន់ទ្រង់។ យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ ឲ្យបានរឹងមាំ ដើម្បីឲ្យយើងមានចិត្តរីករាយ ចំពោះព្រះបន្ទូលព្រះ ដោយសារសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះទ្រង់…
Read articleអ្វីដែលយើងត្រូវការ
ក្នុងពេលកន្លងមកនេះ ខ្ញុំបានទទួលដំណឹងដ៏សោកសៅជាបន្តបន្ទាប់ ពីមិត្តភ័ក្រ និងពួកជំនុំ។ កូនស្រីរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាកចោលប្តី និងកូនៗរបស់នាង។ ថ្មីៗនេះ ខ្ញុំក៏បានទទួលដំណឹងពីបុរសជាឪពុកមួយចំនួន ដែលបានបាត់បង់កូនប្រុសវ័យជំទង់ នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ក្រោយមក ខ្ញុំក៏បានដឹងថា ពួកចាស់ទុំ ដែលជាបង្គោលនៃពួកជំនុំ កំពុងមានបញ្ហាសុខភាពជាច្រើន បន្ទាប់ពីបានចូលនិវត្តន៍។ អ្នកប្រហែលជាធ្លាប់ឮដំណឹងអាក្រក់ដូចនេះ ហើយអ្នកក៏ប្រហែលជាមានរឿងដ៏សោកសៅផ្ទាល់ខ្លួនផងដែរ។ តើយើងទៅរកជំនួយ នៅទីណា ពេលដែលការលំបាក និងការឈឺចាប់ កំពុងតែអង្រួនសេចក្តីជំនឿរបស់យើង ហើយកំពុងឆក់យកដំណក់ចុងក្រោយ នៃសេចក្តីអំណររបស់យើងនោះ? ស្ថិតក្នុងស្ថានភាពបែបនេះ យើងគួរតែទៅរកបទគម្ពីរ ២កូរិនថូស ១:៣ ដែលពេញទៅដោយ សេចក្តីសង្ឃឹម ជំនួយ និងភាពដែលអាចធ្វើទៅរួច។ ក្នុងបទគម្ពីរនេះ យើងអាចកត់សំគាល់ឃើញថា ការសរសើរដំកើង ដែលសាវ័កប៉ុលមានចំពោះព្រះ គឺមានពីរផ្នែក(សូមចាំថា មនុស្សភាគច្រើន មិនដែលមានការតស៊ូ និងបញ្ហាច្រើនដូចសាវ័កប៉ុលឡើយ)។ ទីមួយ : គាត់បានសរសើរដំកើងព្រះ ដែលមិនគ្រាន់តែជាព្រះរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាព្រះ និងព្រះវរបិតារបស់ព្រះយេស៊ូវ។ ដូចនេះ សូមពិចារណា អំពីអំណាច និងសេចក្តីស្រឡាញ់ ដែលមាននៅក្នុងទំនាក់ទំនងនេះចុះ។ បន្ទាប់មក គាត់មានដំណឹងកាន់តែល្អជាងនោះទៀត…
Read articleការរួបរួមគ្នាជា គ្រួសារតែមួយ
ខ្ញុំ និងស្វាមី ព្រមទាំងកូនៗរបស់ខ្ញុំ មានប្រពៃណីកម្សាន្តសប្បាយមួយបែបប្រចាំគ្រួសារ។ យើងតែងតែអនុវត្តនៅក្នុងផ្ទះរបស់យើង ដោយមាននរណាម្នាក់ ក្នុងគ្រួសារយើង ស្នើរឲ្យមាន“ការឱបគ្នាជាគ្រួសារ”។ តាមធម្មតា ពេលយើងមកជុំគ្នា នៅក្នុងផ្ទះបាយហើយ ខ្ញុំក៏ឱបកូនៗ ហើយស្វាមីរបស់ខ្ញុំក៏បានឱបយើងទាំងអស់គ្នា ក្នុងរង្វង់ដៃរបស់គាត់។ នេះជារបៀបដែលយើងអាចបង្ហាញសេចក្តីស្រឡាញ់ និងអរសប្បាយជាមួយគ្នា ជាលក្ខណៈគ្រួសារក្នុងរយៈពេលដ៏ខ្លី។ ទោះយូរៗម្តង យើងមានការឱបគ្នាជាក្រុម ដោយអំណរក៏ដោយ ក៏យើងមិនតែងតែមានភាពងាយស្រួល នៅក្នុងការថែរក្សាការរួបរួមគ្នាយ៉ាងដូចនេះឡើយ។ និយាយរួម សមាជិកម្នាក់ៗ ក្នុងគ្រួសារ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ យើងមានតម្រូវការ សមត្ថភាព និងទស្សនៈខុសៗគ្នា គឺមិនខុសពីមហាគ្រួសារនៃព្រះឡើយ(អេភេសូរ ៤:១១-១២)។ ទោះបីជាយើងមានលក្ខណៈខុសគ្រីស្ទបរិស័ទដទៃទៀតក៏ដោយ ក៏សាវ័កប៉ុលបានឲ្យយើង “ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណង”(ខ.៣)។ យើងចាំបាច់ត្រូវមានភាពសុខដុមជាមួយគ្រីស្ទបរិស័ទដទៃទៀត ព្រោះការនេះបានឆ្លុះបញ្ចាំង អំពីការរួបរួមរវាងព្រះយេស៊ូវ និងព្រះវរបិតាទ្រង់ ដែលគង់នៅស្ថានសួគ៌។ ព្រះយេស៊ូវបានអធិស្ឋានឲ្យអ្នកជឿទ្រង់ថា “សូមឲ្យពួកគេទាំងអស់គ្នា បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ”(យ៉ូហាន ១៧:២១)។ ពេលដែលបញ្ហាកើតមាន ក្នុងគ្រួសារនៃព្រះ ព្រះគម្ពីរបានចែងថា យើងត្រូវតែឆ្លើយតប “ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក…
Read articleការធ្វើដំណើរម្នាក់ឯង
ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។ ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។ នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក…
Read articleល្អ ហើយច្រើន
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំពិតជាចូលចិត្តញាំរបស់ផ្អែមណាស់។ ក្នុងចំណោមស្ករគ្រាប់ទាំងអស់ ដែលខ្ញុំចូលចិត្ត ស្ករគ្រាប់ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរតែក្លាយជាប្រភេទស្ករគ្រាប់ដែលខ្ញុំចូលចិត្តបំផុត! ដូចនេះ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ពេលដែលបានញាំស្ករគ្រាប់ដ៏ផ្អែមទាំងនោះ។ មានរបស់ល្អជាច្រើន ដែលយើងអាចរកបាន ក្នុងជីវិត ប៉ុន្តែ របស់ល្អខ្លះមិនអាចស្ថិតស្ថេរយូរឡើយ គឺមិនខុសពីស្ករគ្រាប់ហ្គូត អែន ភ្លែនធីឡើយ។ យើងប្រហែលជាចាត់ទុករបស់ខ្លះ ជារបស់ដែលល្អបំផុត ប៉ុន្តែ ពេលដែលយើងបាត់បង់វាទៅ យើងមានអារម្មណ៍ថា ទទេ ហើយថែមទាំងស្តាយក្រោយទៀតផង។ ហេតុនេះហើយ បានជាខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឮអ្នកនិពន្ធទំនុកដំកើងប្រកាសថា “ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អមិនបានឡើយ”(ទំនុកដំកើង ១៦:២)។ យើងសុទ្ធតែដឹងថា ព្រះទ្រង់ល្អ។ ប៉ុន្តែ តើយើងបានស្រឡាញ់ទ្រង់ ហើយរាប់ទ្រង់ជាមិត្តល្អបំផុត ក្នុងជីវិតយើងឬទេ? អ្នកនិពន្ធទំនុកដំកើងបានពន្យល់ថា ព្រះទ្រង់ល្អ ព្រោះទ្រង់ការពារយើង(ខ.១) ទ្រង់ប្រទាននូវការល្អដល់យើង(ខ.២) ទ្រង់ជួយគំនិត និងបង្រៀនយើង(ខ.៧) ហើយទ្រង់ជាព្រះដែលបង្ហាញឲ្យយើងឃើញ “ផ្លូវនៃជីវិត” ហើយបំពេញយើង ដោយសេចក្តីអំណរ ក្នុងព្រះវត្តមានទ្រង់(ខ.១១)។ ដូចនេះ ព្រះទ្រង់ល្អណាស់! តែគួរឲ្យស្តាយណាស់…
Read article