ការរៀបចំខ្លួនបានល្អ
ខ្ញុំបានទទួលការបង្រៀនឲ្យចេះត្រៀមខ្លួនជានិច្ច។ ពេលខ្ញុំគិតអំពីការនេះ ខ្ញុំក៏បាននឹកឃើញលោក នេនហួស(Nienhuis) ដែលជាអ្នកជិតខាងរបស់ខ្ញុំ កាលខ្ញុំកំពុងធំធាត់។ ខ្ញុំចាំថា ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់មិនដែលខានបើកឡានថយក្រោយ ចូលក្នុងបន្ទប់ដាក់ឡានឡើយ។ ការនេះហាក់ដូចជាចម្លែកសម្រាប់ខ្ញុំ ប៉ុន្តែ ក្រោយមក ម្តាយរបស់ខ្ញុំ ក៏បានពន្យល់ថា លោកនេល(Nels) គឺជាអ្នកពន្លត់អគ្គីភ័យស្ម័គ្រចិត្ត។ ដូចនេះគាត់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីប្រញាប់ទៅស្ថានីយពន្លត់អគ្គីភ័យ កាលណាគេទូរស័ព្ទមកគាត់។ គាត់បានបើកឡានថយក្រោយ ចូលទៅក្នុងបន្ទប់ដាក់ឡាន ដើម្បីឲ្យគាត់អាចបើកឡានចេញបានឆាប់រហ័ស ពេលគាត់ត្រូវទៅបំពេញតួរនាទីពន្លត់អគ្គីភ័យ។ ការត្រៀមខ្លួនឲ្យបានល្អ គឺពិតជាមានសារៈសំខាន់ នៅក្នុងការរស់នៅរបស់យើង។ ហេតុនេះហើយបានជា លោកអាប្រាហាំ លីនខិន(Abraham Lincoln) បានមានប្រសាសន៍ថា “បើខ្ញុំមានពេលតែ៨ម៉ោងសម្រាប់កាប់ដើមឈើមួយដើម ខ្ញុំនឹងចំណាយពេល៦ម៉ោង ដើម្បីសំលៀងពូថៅរបស់ខ្ញុំ”។ ក្នុងការរស់នៅ យើងត្រូវត្រៀមខ្លួនសម្រាប់ការជាច្រើន។ យើងត្រៀមខ្លួនសម្រាប់អាជីពណាមួយ ដោយខិតខំរៀនសូត្រ។ យើងទិញប័ណ្ណធានារ៉ាប់រង សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ឬ អគ្គីភ័យ ដែលអាចកើតឡើងនៅពេលខាងមុខ។ ជាងនេះទៅទៀត យើងថែមទាំងបានត្រៀមខ្លួនសម្រាប់ចុងបញ្ចប់នៃជីវិត ដោយសរសេរពាក្យបណ្តាំ សម្រាប់មនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ ព្រះគម្ពីរបានប្រាប់យើងថា យើងត្រូវតែមានការត្រៀមខ្លួនខាងវិញ្ញាណផងដែរ។ យើងត្រៀមខ្លួនខាងវិញ្ញាណ ដោយពាក់គ្រឿងសឹករបស់ព្រះ ដើម្បីធ្វើសង្រ្គាមខាងវិញ្ញាណ(អេភេសូរ ៦:១0-២០)…
Read articleមូលហេតុដែលយើងធ្វើការ
ក្នុងទសវត្សរ៍ឆ្នាំ ១៦៦០ គេបានឲ្យលោក គ្រីស្តូហ្វ័រ រែន(Christopher Wren) ធ្វើការរចនាប្លង់ព្រះវិហារធំរបស់សេនប៉ុល(St. Paul’s Cathedral) នៅទីក្រុងឡុង ឡើងវិញ។ យោងតាមរឿងព្រេង បានឲ្យដឹងថា ថ្ងៃមួយ គាត់បានទៅពិនិត្យការដ្ឋាននៃសំណង់ដ៏អស្ចារ្យនេះ ហើយពួកកម្មករមិនបានស្គាល់គាត់ទេ។ លោករេន បានដើរមើលការដ្ឋាន ហើយក៏បានសួរកម្មករពីរបីនាក់ថា “អ្នកកំពុងធ្វើអ្វី?” កម្មករទីមួយបានឆ្លើយថា “ខ្ញុំកំពុងកាត់ថ្មមួយដុំ”។ រីឯកម្មករទីពីរវិញ ក៏បានឆ្លើយថា “ខ្ញុំកំពុងធ្វើការ ដើម្បីប្រាក់ឈ្នួល ៥ស៊ីលីង ២ភែន ក្នុងមួយថ្ងៃ”។ ទោះជាយ៉ាងណាក៏ដោយ កម្មករទីបីបានឆ្លើយ តាមការយល់ឃើញខុសពីអ្នកមុនៗថា “ខ្ញុំកំពុងជួយលោកគ្រីស្ទូហ្វ័រ រេន សាងសង់ព្រះវិហារដ៏ធំអស្ចារ្យ ដើម្បីថ្វាយសិរីល្អដល់ព្រះ”។ ដូចនេះ កម្មកររូបនេះ ពិតជាមានអាកប្បកិរិយ៉ា និងបំណងចិត្តខុសពីកម្មករផ្សេងមែន! យើងត្រូវដឹងអំពីមូលហេតុ ដែលយើងធ្វើកិច្ចការនីមួយៗ ព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស ពេលដែលយើងកំពុងធ្វើការ ឬមានអាជីពអ្វីមួយ នៅក្នុងការរស់នៅ។ ហេតុនេះហើយបានជាសាវ័កប៉ុល លើកទឹកចិត្តពួកជំនុំក្រុងអេភេសូរថា “ចូរកុំបំរើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់បំពេញដល់ចិត្តមនុស្សនោះឡើយ ចូរបំរើដូចជាបាវបំរើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫទ័យព្រះឲ្យអស់ពីចិត្ត ទាំងបំរើដោយអំណរ ដូចជាបំរើដល់ព្រះអម្ចាស់ផង…
Read articleការទំនាក់ទំនង ទៅវិញទៅមក
តើអ្នកធ្លាប់កប់យោបល់ នៅក្នុងការសន្ទនា ជាមួយមនុស្សដែលនិយាយតែអំពីខ្លួនឯងឬទេ? ដើម្បីជាការគួរសម អ្នកក៏បានចាប់ផ្តើមការសន្ទនានោះ ដោយសួរសំណួរទៅកាន់គាត់។ តែគាត់ក៏បន្តនិយាយអំពីខ្លួនឯងមិនចេះឈប់ ហើយគាត់ក៏មិនដែលបានសួរអ្នកវិញសោះ។ ដូចនេះ ការសន្ទនានោះ ជាការនិយាយតែអំពីខ្លួនគាត់ គឺមិនបាននិយាយអំពីខ្លួនអ្នកសូម្បីតែបន្តិច។ សូមស្រមៃអំពីការដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ កំពុងស្តាប់ពាក្យអធិស្ឋានរបស់យើង ក្នុងអំឡុងពេលយើងចំណាយពេលស្ងប់ស្ងាត់ជាមួយទ្រង់។ យើងប្រហែលជាបានអានព្រះបន្ទូលទ្រង់ខ្លះៗ ប៉ុន្តែ បន្ទាប់មក ក្នុងការអធិស្ឋាន យើងក៏ប្រែជាទូលទ្រង់ ដោយផ្តោតទៅលើសេចក្តីត្រូវការរបស់យើងតែប៉ុណ្ណោះ។ យើងទូលសូមឲ្យទ្រង់ជួយដោះស្រាយបញ្ហាយើង ជួយបំពេញសេចក្តីត្រូវការផ្នែកហរិញ្ញវត្ថុ ឬប្រោសជម្ងឺខាងសាច់ឈាមរបស់យើង ប៉ុន្តែ យើងមិនបានអនុញ្ញាតឲ្យបទគម្ពីរដែលយើងបានអាននោះ ចូលក្នុងសេចក្តីអធិស្ឋានរបស់យើងទេ។ បានសេចក្តីថា យើងមិនបានយកចិត្តទុកដាក់ ចំពោះអ្វីដែលព្រះបានមានបន្ទូលមកកាន់យើងទេ។ យ៉ាងណាមិញ អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពួក ១១៩ មិនមានអាកប្បកិរិយ៉ាដូចនេះទេ។ ផ្ទុយទៅវិញ គាត់បានស្វែងរកជំនួយរបស់ព្រះ ដើម្បីឲ្យគាត់អាចយល់ព្រះបន្ទូលទ្រង់ បានជាគាត់មានប្រសាសន៍ថា “សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់”(ខ.១៨)។ ហើយខណៈពេលដែលគាត់អធិស្ឋាន គាត់បានបង្ហាញឲ្យយើងដឹងថា គាត់បានឲ្យតម្លៃព្រះបន្ទូលព្រះយ៉ាងខ្លាំង បានជាគាត់រាប់ព្រះបន្ទូលទ្រង់ ជា“សេចក្តីអំណរ” របស់គាត់(ខ.២៤)។ ចូរយើងរៀនអធិស្ឋាន ដោយឆ្លើយតប ចំពោះព្រះបន្ទូលរបស់ព្រះ។ ការធ្វើដូចនេះ នឹងនាំឲ្យយើងអាចចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ…
Read articleក្រុមចម្រៀងដ៏ពិសេស
ពេលដែលលោក មីជ មីលល័រ(Mitch Miller) បានទទួលមរណៈភាព ក្នុងខែកក្កដា ឆ្នាំ២០១០ មនុស្សភាគច្រើនដែលស្គាល់គាត់ បាននឹកចាំថា គាត់ជាអ្នកដែលអញ្ជើញគេរាល់គ្នា ឲ្យច្រៀងជាមួយគាត់។ កម្មវិធី ច្រៀងជាមួយលោកមីជ គឺជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពរបស់គាត់ នៅទសវត្សរ៍ឆ្នាំ ១៩៦០។ នៅក្នុងកម្មវិធីទូរទស្សន៍នេះ ក្រុមបុរសបានច្រៀងបទខ្លី ដែលកំពុងពេញនិយម ហើយគេក៏បានដាក់អក្សរ នៅលើកញ្ចក់ទូរទស្សន៍សម្រាប់ឲ្យអ្នកទស្សនាច្រៀងជាមួយដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បានចុះផ្សាយដំណឹងមរណៈភាពរបស់គាត់ ដោយដកស្រង់សម្តីរបស់លោកមីលល័រ ដែលក្នុងនោះ គាត់បានជឿថា មូលហេតុដែលនាំឲ្យកម្មវិធីរបស់គាត់ទទួលជោគជ័យ គឺដោយសារបទខ្លីរបស់គាត់ ដែលច្រៀងថា “ខ្ញុំតែងតែមានគម្រោងជួលអ្នកចម្រៀងដែលមានសណ្ឋានខុសៗគ្នា គឺមានខ្លះខ្ពស់ ខ្លះទាប ខ្លះក្បាលទំពែក ខ្លះស្គម ខ្លះធាត់ មនុស្សមានសណ្ឋានខុសៗគ្នាអញ្ចឹង”។ តាមរយៈការបង្រួបបង្រួមអ្នកចម្រៀងដែលមានរូបរាង្គខុសៗដូចនេះ បទចម្រៀងដ៏ពិរសក៏បានបន្លឺឡើង ហើយគេក៏បានអញ្ជើញទស្សនិកជនទាំងអស់ ឲ្យមកចូលរួម។ ក្នុងបទគម្ពីររ៉ូម ជំពូក១៥ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទទាំងអស់ ឲ្យមានការរួបរួមគ្នា គឺដូចដែលគាត់មានប្រសាសន៍ថា “ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(ខ.៦)។ គាត់ក៏បានដកស្រង់បទគម្ពីរសញ្ញាចាស់មួយចំនួន ដែលចែងអំពីការដែលសាសន៍ដទៃ…
Read articleចិត្តរបស់អ្នក
ខ្ញុំបានពេញចិត្តនឹងការអធិស្ឋានរបស់ម៉ាខុម(Malcom) នៅព្រះវិហារ កាលពីថ្ងៃមុន។ វាទើបតែមានអាយុ៧ឆ្នាំទេ ប៉ុន្តែ វាបានឈរនៅមុខក្មេងៗដទៃទៀត ដែលមានគ្នាមួយរយនាក់ ហើយអធិស្ឋានថា “ព្រះយេស៊ូវអើយ សូមអរព្រះគុណទ្រង់ ដែលបានឲ្យយើងខ្ញុំលេងបាត់ទាត់ ហើយមកព្រះវិហារ ហើយបានឲ្យយើងខ្ញុំធ្វើដំណើរមកទីនេះ ដោយសុវត្ថិភាព ហើយសូមអរព្រះគុណទ្រង់ ដែលបានអត់ទោសបាបឲ្យយើងខ្ញុំ ហើយប្រទានជីវិតអស់កល្ប។ ព្រះយេស៊ូវ យើងខ្ញុំស្រឡាញ់ទ្រង់។ សូមទ្រង់នៅតែនឹកចាំជានិច្ចថា យើងខ្ញុំស្រឡាញ់ទ្រង់ខ្លាំងប៉ុណ្ណា”។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ពេលដែលឃើញវាបង្ហាញចេញនូវទឹកចិត្តរបស់វា ចំពោះព្រះដូចនេះ។ ក្នុងនាមជាមនុស្សពេញវ័យ យើងប្រហែលជាច្រើនតែព្យាយាមបន្ថែមបន្ថយពាក្យបន្តិចបន្តួច នៅក្នុងការអធិស្ឋាន ដើម្បីឲ្យពិរសស្តាប់ សម្រាប់ព្រះ និងមនុស្សនៅជុំវិញយើង ដែលអាចស្តាប់ឮយើង។ ប៉ុន្តែ ខ្ញុំយល់ថា ព្រះទ្រង់ប្រាកដជាសព្វព្រះទ័យនឹងស្តាប់ តែពាក្យអ្វីដែលចេញពីចិត្តរបស់កូនទ្រង់ប៉ុណ្ណោះ។ លោកនេហេមាមានចិត្តខ្វល់ខ្វាយ អំពីការស់នៅរបស់ប្រជាជននៅក្រុងយេរូសាឡិម ដែលជាមាតុភូមិរបស់គាត់ ពេលដែលគាត់បានដឹងថា ពួកគេកំពុងមានសេចក្តីទុក្ខជាខ្លាំង ហើយកំផែងដែលនៅព័ទ្ធជុំវិញទីក្រុង ក៏មានសភាពបាក់បែកទៀត(នេហេមា ១:៣)។ គាត់ក៏បានអធិស្ឋាន ដើម្បីរកដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។ ជាដំបូងគាត់បានសរសើរដំកើងព្រះ ដែលទ្រង់ល្អ(ខ.៥) ហើយគាត់ក៏ទូលសូមឲ្យទ្រង់អត់ទោសបាបឲ្យគាត់(ខ.៦) រួចទូលទ្រង់អំពីព្រះបន្ទូលសន្យារបស់ទ្រង់(ខ.៩) ហើយក៏ទូលសូមឲ្យព្រះបណ្តាលចិត្តស្តេចឲ្យមានសេចក្តីមេត្តា(ខ.១១)។ ព្រះទ្រង់ក៏បានមើលថែរលោកនេហេមា និងពួកបណ្តាជនរបស់គាត់ នៅក្នុងពេលដែលពួកគេសាងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ។ តើអ្នកកំពុងតែគិតអំពីអ្វី?…
Read articleការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។ ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។…
Read article