មិនប្រើអក្សរតូចដែលមើលមិនដាច់ឡើយ
អ្នកស្រីមីសស៊ី ស៊ូលីវិន(Missy Sullivan) ជាអ្នកនិពន្ធ ឲ្យទស្សនាវដ្តីវ៉លស្ទ្រីត ជ័រនល។ មានពេលមួយ គាត់បានសរសេរ នៅក្នុងទំព័រកាសែតនោះ ដោយកត់សម្គាល់ថា ក្នុងផលិតផលជាច្រើនដែលគេដាក់លក់ មានភ្ជាប់ជាមួយកិច្ចព្រមព្រៀងរបស់អ្នកប្រើប្រាស់ ការធានា និងលិខិតប្រកាស់មិនទទួលខុសត្រូវជាច្រើន ដែលអ្នកទិញស្ទើរតែមិនអាចអានដាច់។ គេបានបោះពុម្ភពាក្យពេចន៍ទាំងនោះ ជាអក្សរតូចៗ ហើយដាក់ក្នុងសម្បកកញ្ចប់ផលិតផល ក្នុងបំណងមិនចង់ឲ្យអ្នកប្រើប្រាស់ មើលអក្សរនោះយល់។ ហេតុដូច្នេះហើយ បានជាមនុស្សជាច្រើនមិនបានអានខ្លឹមសារកិច្ចសន្យាឲ្យចប់ទេ មុននឹងចុះហត្ថលេខា។ មានសាស្រ្តាចារ្យម្នាក់ ដែលបង្រៀនជំនាញទំនាក់ទំនងក្រាហ្វិក នៅសាកលវិទ្យាល័យ បានចង្អុលបង្ហាញអំពីកិច្ចសន្យាអ្នកប្រើប្រាស់មួយច្បាប់ ដែលមាន៣២ទំព័រ ដែលគេបានភ្ជាប់មកជាមួយនឹងទូរស័ព្ទទំនើប ដែលគាត់បានទិញ ហើយគាត់បានមានប្រសាសន៍ថា “ក្រុមហ៊ុនមិនចង់ឲ្យអ្នកអានកិច្ចសន្យានេះទេ បានជាពួកគេប្រើអក្សរតូចៗដូចនេះ”។ ផ្ទុយទៅវិញ ព្រះអម្ចាស់មិនមានព្រះទ័យដូចក្រុមហ៊ុនទាំងនោះឡើយ។ ទ្រង់តែងតែសព្វព្រះហប្ញទ័យ នឹងទំនាក់ទំនងជាមួយប្រជារាស្រ្តរបស់ព្រះអង្គ តាមរបៀបដ៏ច្បាស់លាស់ និងមានអំណាច ដោយគ្មានបំណងបោកបញ្ឆោត និងធ្វើឲ្យប្រជារាស្រ្តព្រះអង្គយល់ច្រឡំនោះឡើយ។ មុនពេលរាស្រ្តអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានមានប្រសាសន៍ទៅកាន់ពួកគេថា “ដ្បិតសេចក្តីបញ្ញត្តដែលអញបង្គាប់មកឯងនៅថ្ងៃនេះ មិនមែនហួសកំឡាំងឯងទេ ក៏មិនមែននៅឆ្ងាយដែរ…អញបានដាក់សំញែងទាំងជីវិត និងសេចក្តីស្លាប់ទាំងព្រះពរ និងសេចក្តីបណ្តាសានៅខាងមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង” (ចោទិយកថា ៣០:១១,១៩)។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងយល់ច្បាស់…
Read articleទ្រង់ទតឃើញ យ៉ាងអស្ចារ្យ
នៅ មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ខ្ញុំ ប៉ូលីសបានបំពាក់កាម៉េរា នៅតាមផ្លូវ ដើម្បីផ្តិតយករូបភាពរបស់អ្នកបើកបរឆ្លងកាត់ភ្លើងក្រហម។ ក្រោយមក អ្នកប្រព្រឹត្តបទល្មើសទាំងនោះ ក៏បានទទួលសំបុត្រមួយ ដែលភ្ជាប់មកជាមួយនូវ “រូបដែលថតជាប់ភ្លើងក្រហម” ជាភស្តុតាងបង្ហាញថា អ្នកនោះបានល្មើសច្បាប់ចរាចរ។ ជួនកាល ខ្ញុំគិតថា ព្រះទ្រង់កំពុងគង់ចាំចាប់កំហុសរបស់ខ្ញុំ ដូចកាមេរ៉ាដែលថតរូបអ្នកប្រព្រឹត្តបទល្មើសដែរ។ ប៉ុន្តែ ពេលដែលព្រះទ្រង់ ទតឃើញអំពើបាបរបស់យើង (ហេព្រើរ ៤:១៣) ទន្ទឹមនឹងនោះ ព្រះអង្គក៏ទតឃើញ ហើយចាប់អារម្មណ៍ចំពោះ អំពើល្អរបស់យើងផងដែរ។ ដោយសារការទតឃើញរបស់ទ្រង់ មានលក្ខណៈអភិធម្មជាតិ នោះទ្រង់ជ្រាបពីទំហំនៃដង្វាយ ដែលយើងថ្វាយក្នុងពួកជំនុំ ឬដល់អ្នកខ្វះខាត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់សេចក្តីអធិស្ឋានរបស់យើង (ម៉ាថាយ ៦:៦)។ ហើយពេលណាយើងតមអាហារ យើងអាចធ្វើទឹកមុខធម្មតា ដោយដឹងថា “ព្រះវរបិតា…ទតមើលនៅទីលាក់កំបាំង (ខ.១៨)។ កាលណាយើងដឹងថា ព្រះទ្រង់ទតឃើញគ្រប់ទាំងអស់ នោះយើងនឹងលែងខ្វល់ថា អ្នកដទៃមើលមក ហើយគិតយ៉ាងណាចំពោះយើង។ ពេលណាយើងធ្វើអ្វីដែលត្រឹមត្រូវ នោះយើងមិនត្រូវការការលើកសរសើរ ពីអ្នកចាំមើលទៀតឡើយ ហើយកាលណាយើងធ្វើខុសចំពោះនរណាម្នាក់ យើងមិនចាំបាច់ត្រូវបារម្ភខ្លាចខូចកេរ្តិ៍ឈ្មោះដែរ ឲ្យតែយើងបានដោះស្រាយបញ្ហានោះជាមួយព្រះ និងជាមួយអ្នកនោះរួចហើយ។ យើងអាចសម្រាក ដោយដឹងថា…
Read articleការចែករំលែក
ជាច្រើនឆ្នាំមកហើយ ពេលមិត្តភ័ក្រវ័យក្មេងម្នាក់ចង់ខ្ចីរថយន្តរបស់យើង ដំបូងឡើយ ខ្ញុំនិងភរិយារបស់ខ្ញុំមានការស្ទាក់ស្ទើរមិនចង់ឲ្យឡើយ។ រថយន្តនោះជារបស់យើង ហើយយើងត្រូវការប្រើប្រាស់វារាល់ថ្ងៃ។ ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះបានបណ្តាលចិត្តយើង ឲ្យចែករំលែកឡាននោះ ឲ្យគាត់ប្រើប្រាស់ដែរ ព្រោះទ្រង់ចង់ឲ្យយើងយកអាសារអ្នកដទៃ។ ដូច្នេះ យើងក៏ប្រគល់សោរឡានឲ្យទៅគាត់ ហើយគាត់ក៏បានបើកឡាននោះ ទៅព្រះវិហារនៅចម្ងាយប្រហែល៥០គីឡូម៉ែត្រ ទៅធ្វើកម្មវិធីជួបជុំយុវជន។ ពេលនោះ ព្រះអម្ចាស់ក៏បានប្រើកម្មវិធីនោះ ដើម្បីនាំក្មេងជំទង់ទាំងឡាយ ឲ្យចូលមករកទ្រង់។ ព្រះយេស៊ូវបានបង្គាប់សិស្សទ្រង់ ឲ្យទៅយកសត្វលាពីបុរសម្នាក់ គឺដូចដែលព្រះរាជបុត្រានៃព្រះបានបង្គាប់សិស្សទ្រង់ថា “ចូរស្រាយដឹកនាំវាមក(ម៉ាកុស ១១:២) បើសិនមានគេសួរ ត្រូវប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា” រួចហើយគេអនុញ្ញាតឲ្យពួកសិស្សដឹកសត្វលានោះមក។ បន្ទាប់មក ព្រះគ្រីស្ទទ្រង់ក៏បានគង់លើខ្នងសត្វលា យាងចូលក្រុងយេរូសាឡឹម ដោយយើងហៅថ្ងៃនោះថា ថ្ងៃអាទិត្យនៃស្លឹកចាក។ នៅត្រង់ចំនុចនេះ យើងមានមេរៀនមួយ សម្រាប់យកមកពិចារណា។ យើងគ្រប់គ្នាសុទ្ធតែមានរបស់ដែលយើងស្រឡាញ់។ យើងប្រហែលជាធ្លាប់គិតថា ខ្ញុំនឹងមិនឲ្យវាទៅណាឆ្ងាយពីខ្ញុំឡើយ ។ របស់ទាំងនោះអាចជារថយន្តថ្មីមួយគ្រឿង សម្លៀកបំពាក់មួយកំផ្លេ ឬរបស់ទ្រព្យជាច្រើនទៀត ឬអាចជាពេលទំនេរដ៏មានតម្លៃ ដែលយើងមានតែពីរបីម៉ោង ក្នុងមួយសប្តាហ៍។ តើយើងនឹងចែកឲ្យទៅអ្នកដទៃប្រើឬទេ ពេលដែលគេត្រូវការវាជាចាំបាច់នោះ? ប្រសិនបើអ្នកដឹងថា ព្រះវិញ្ញាណកំពុងមានព្រះបន្ទូលមកកាន់អ្នក នោះសូមចែកចាយរបស់ទ្រព្យរបស់អ្នក ដូចដែលម្ចាស់លា ដែលបានថ្វាយសត្វលា…
Read articleមិត្តភាព
មិត្តភាព គឺជាអំណោយដ៏ធំបំផុត ក្នុងមួយជីវិតមនុស្ស។ មិត្តភ័ក្រដ៏ពិតខំស្វែងរករបស់ល្អ ដល់មិត្តសំឡាញ់របស់ខ្លួន ពោលគឺរបស់ដែលល្អបំផុត ដែលជាការស្គាល់ព្រះ និងការស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹង។ លោកគ្រូគង្វាលជនជាតិអាឡឺម៉ង់ម្នាក់ និងលោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer) ដែលបានស្លាប់ដោយសារការបៀតបៀន បានមានប្រសាសន៍ថា “គោលបំណងល្អបំផុត ដែលយើងមានចំពោះមិត្តភ័ក្រ គឺត្រូវស្របតាមបំណងព្រះហប្ញទ័យដែលព្រះមាន ចំពោះពួកគេ”។ ក្នុងព្រះគម្ពីរសញ្ញាចាស់ មិត្តភាពដែលយ៉ូណាថាន មានជាមួយដាវីឌ ជាគំរូនៃមិត្តភាពដ៏ពិត។ នៅពេលដាវីឌកំពុងគេចខ្លួច ហើយលាក់ខ្លួន នៅក្នុងវាលរហោស្ថានសីភ “ស្តេចសូលទ្រង់បានចេញមករកជីវិតគាត់” (១សំាយូអែល ២៣:១៥)។ យ៉ូណាថានក៏បានចេញទៅព្រៃហូរ៉េសទៅរកដាវីឌ។ ចំណុចសំខាន់នៃសាច់រឿងនេះ គឺស្ថិតនៅលើបំណងចិត្ត ដែលយ៉ូណាថានមានចំពោះដាវីឌ ដែលបានបង្ហាញចេញ តាមរយៈការដែលគាត់ជួយដាវីឌ ស្វែងរកកម្លាំងមកពីព្រះអង្គ និង“ជួយចម្រើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង” (ខ.១៦)។ នេះហើយជា អត្ថន័យនៃមិត្តភាពរបស់គ្រីស្ទបរិស័ទនោះ។ មិត្តភាពរបស់គ្រីស្ទីបរិស័ទ គឺលើសពីការគិតប្រយោជន៍រួម លើសពីការស្រឡាញ់ ភាពឆ្លាតវៃ ហើយលើសពីការយល់ចិត្ត និងការសើចសប្បាយជាមួយគ្នា ព្រោះគ្រីស្ទបរិស័ទមានគោលបំណងដ៏សំខាន់បំផុត ដែលចង់សាបព្រោះព្រះបន្ទូល ដែលនាំមកនូវជីវិតអស់កល្បជានិច្ច ក្នុងជីវិតអ្នកដទៃ ដោយឲ្យពួកគេនឹកចាំពីប្រាជ្ញារបស់ព្រះ និងធ្វើឲ្យមានភាពស្រស់ស្រាយ ក្នុងវិញ្ញាណរបស់ពួកគេ ដោយព្រះបន្ទូលនៃសេចក្តីស្រឡាញ់…
Read articleការប្រើព្រះបន្ទូលខុសបរិបទ
មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាប់ផ្តើម ថ្លែងពាក្យអស់សង្ឃឹមជាបន្តបន្ទាប់ ធ្វើឲ្យមិត្តភ័ក្រ ទាំងឡាយ មានការបារម្ភអំពីគាត់ ហើយក៏បានផ្តល់យោបល និងលើកទឹកចិត្តគាត់។ តែបន្ទាប់មក ពួកគេក៏បានដឹងថា តាមពិត គាត់គ្រាន់តែចង់លេងសើច ដោយដកស្រង់អត្ថបទចម្រៀង យកមកអានខុសបរិបទ ដើម្បីចាប់ផ្តើមការសន្ទនាប៉ុណ្ណោះ។ មិត្តភ័ក្ររបស់គាត់បានព្យាយាមជួយគាត់ តែពួកគេគ្រាន់តែបានខ្ជះខ្ជាយពេលវេលា ក្នុងការជួយផ្តល់ជំនួយ ដែលគាត់មិនត្រូវការ និងក្នុងការឲ្យយោបល់ដែលគាត់មិនចង់បាន។ ការដែលគាត់ថ្លែងពាក្យសម្តីលេងសើច ធ្វើឲ្យគេយល់ច្រឡំ នៅពេលនោះ មិនបាននាំឲ្យមានផលវិបាក ដែលធ្ងន់ធ្ងរឡើយ តែការនេះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរបាន។ ព្រោះថា ការដែលយើងចំណាយពេលឆ្លើយតប ចំពោះតម្រូវការក្លែងក្លាយរបស់នរណាម្នាក់ អាចធ្វើឲ្យយើងមិនអើរពើរចំពោះតម្រូវការដ៏ពិតរបស់មនុស្សម្នាក់ទៀត។ អ្នកខ្លះយកពាក្យសម្តីមកប្រើខុសបរិបទ ក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍ ឬដើម្បីយកឈ្នះ ក្នុងជម្លោះណាមួយ ប៉ុន្តែ អ្នកខ្លះទៀត មានបំណងអាក្រក់តែម្តង។ ពួកគេបំភ្លៃការពិត ដើម្បីធ្វើឲ្យខ្លួនមានអំណាចមកលើអ្នកដទៃ។ ត្រង់ចំណុចនេះ ពួកគេមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតប៉ុណ្ណោះទេ តែថែមទាំងដល់ព្រលឹងមនុស្សទៀតផង។ ពេលណាមនុស្សយើងប្រើពាក្យសម្តី ដើម្បីកេងប្រយោជន៍ពីអ្នកដទៃ ឲ្យពួកគេធ្វើអ្វីមួយ ឬធ្វើការដែលអាក្រក់ជាងនោះទៀត ហើយពេលណាគេដកស្រង់អត្ថបទគម្ពីរ យកមកប្រើខុសបរិបទ ដើម្បីជំរុញឲ្យអ្នកដទៃប្រព្រឹត្តខុស នោះយើងអាចការពារខ្លួនយើង ដោយស្វែងយល់ថា ព្រះទ្រង់ពិតជាបានមានបន្ទូលយ៉ាងណាខ្លះ នៅក្នុងបទគម្ពីរនោះ។…
Read articleផែនដីរបស់ព្រះបិតានៃយើង
កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំទី២ នៅក្រុងសាន់ឌីអេហ្គុ រដ្ឋកាលីហ្វ័រញ៉ា នាងបានចាប់ផ្តើមគិតសារឡើងវិញ អំពីភារៈកិច្ចរបស់គ្រីស្ទបរិស័ទ ដែលព្រះបានប្រទាន ឲ្យមើលថែរផែនដីនេះ។ ពេលអាមេនដាធំដឹងក្តីឡើង នាងគិតថា ការយល់ដឹងអំពីបរិស្ថាននៅជុំវិញខ្លួននាង គ្មានអ្វីពាក់ព័ន្ធជាមួយនឹងព្រះយេស៊ូវឡើយ។ ប៉ុន្តែ ការគិតរបស់នាងក៏បានផ្លាស់ប្តូរ ពេលដែលនាងបានទទួលការលើកទឹកចិត្ត ឲ្យគិតពិចារណាអំពីតួនាទីរបស់គ្រីស្ទបរិស័ទ ក្នុងការមើលថែភពផែនដីនេះ ជាពិសេស ពេលដែលនាងដឹងថា ការមើលថែរផែនដីនេះ មានការទាក់ទងនឹងការឈោងចាប់មនុស្សដែលមានសេចក្តីត្រូវការខ្លាំងបំផុត។ ការមើលថែរផែនដីដ៏ស្រស់បំព្រង ដែលព្រះបានប្រទានមកយើង និងការមើលថែមនុស្ស នៅក្នុងផែនដី ជាការបង្ហាញពីការគោរពកោតខ្លាចចំពោះព្រះ ហើយការនេះក៏ផ្អែកលើគោលការណ៍ពីរយ៉ាងរបស់ព្រះគម្ពីរ។ តាមគោលការណ៍ទីមួយ ផែនដីជារបស់ព្រះអម្ចាស់ (ទំនុកដំកើង ២៤:១-២)។ អ្នកនិពន្ធទំនុកដំកើងលើកដំកើងស្នាព្រះហស្ត និងសរសើរដំកើងការដែលទ្រង់ជាម្ចាស់នៃផែនដី។ ព្រះអង្គជាម្ចាស់លើស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ។ ព្រះអង្គបានបង្កើតរបស់ទាំងនោះមក ហើយគ្រប់គ្រងលើទាំងអស់(៩៣:១-២) ហើយព្រះអង្គយកព្រះទ័យទុកដាក់ចំពោះស្នាព្រះហស្តទ្រង់(ម៉ាថាយ ៦:២៦-៣០)។ តាមគោលការណ៍ទីពីរ ព្រះទ្រង់បានប្រទានឲ្យយើង មានការទទួលខុសត្រូវ ចំពោះសុខុមាលភាពនៃផែនដី (លោកុប្បត្តិ ១:២៦-២៨)។ ការនេះរាប់បញ្ចូលការឲ្យតម្លៃ និងការថែរក្សាចំពោះធម្មជាតិ (លេវីវិន័យ ២៥:២-៥,១១;…
Read article