ធ្វើអ្វីដែលសំខាន់មុនគេ

ពេល​ដែល​សា​រ៉ា​ ចៅ​ស្រី​រ​បស់​ខ្ញុំ​នៅ​ពី​ក្មេ​ង​ នាងបាន​ប្រាប់ថា​ ពេល​នាង​ធំ​ឡើ​ង នាង​ច​ង់​ធ្វើជា​គ្រូ​ប​ង្វឹកកីឡាបា​ល់បោះ​ ​ដូចជា​ឪ​ពុ​ករ​ប​ស់​នាង​ដែ​រ​។​ ​នាង​បា​ន​ប្រាប់ទៀតថា​ នា​ង​មិន​ទា​ន់​អាច​ធ្វើ​ជា​គ្រូប​ង្វឹ​ក​បា​នទេ​ ​ព្រោះ​មុន​ដំបូង នាង​ត្រូ​វ​​ក្លាយជាកីឡាក​រសិ​ន​ ហើយ​កីឡាក​រ​ត្រូ​វចេះ​ចងខ្សែ​រស្បែ​កជើ​ង​​ តែនាង​មិនទា​ន់​​ចេះចង​​ខ្សែរ​ស្បែកជើ​​ង​​ រ​បស់​នាង​ទេ។​ តាម​ធម្មតា យើងនិ​យាយ​ថា​ យើង​ត្រូ​វ​ធ្វើអ្វី​ដែ​ល​សំខាន់​បំ​ផុត មុនគេ។ ហើយកិ​ច្ចកា​រ​ទីមួ​យ​សំខា​ន់​បំផុ​ត នៅក្នុងជី​វិ​តយើង គឺ​ការ​​ស្គាល់​ព្រះ​​ ហើយ​អរ​សប្បា​យ​ក្នុ​ង​ទ្រង់។ ការទ​ទួ​ល​ស្គាល់​ និ​ង​ការ​ស្គា​ល់​ព្រះ​ ជួយ​ឲ្យ​យើ​ងក្លាយ​ជាម​នុស្ស ដែ​លព្រះ​ស​ព្វ​ព្រះ​ទ័យ។ គឺ​ដូច​ដែ​លស្តេ​ច​ដាវីឌ បានទូ​ន្មាន​សា​ឡូម៉ូន ដែល​ជាបុ​ត្រា​ទ្រង់ថា “ចូរឲ្យ​ឯ​ង​បាន​ស្គាល់ព្រះ​នៃ​ឪ​ពុក​ឯ​ង​ចុះ ​ព្រមទាំ​ងប្រ​តិ​ប​ត្តិតា​ម​ទ្រ​ង់ ដោយ​អស់ពីចិត្ត​ ​ហើយ​ស្មោះ​ស្ម័​គ្រ​ផង​” (១របាក្សត្រ ២៨:៩)។ ចូរ​យើង​ចាំ​ថា ​ម​នុស្ស​អាច​ស្គា​ល់ព្រះ​បា​ន។ ព្រះអ​ង្គ​ជា​អង្គបុ​​គ្គល មិនមែ​ន​ជា​ទ្រឹ​ស្តីហេ​តុ​ផ​ល ឬទេ​វសា​ស្ត្រ​នោះ​ទេ​។ ទ្រង់ចេះគិត មានឆន្ទៈ មានអំណរ អារម្មណ៍ សេចក្តីស្រឡាញ់ និង​​មាន​បំណង ដូ​ច​មនុ​ស្សទូ​ទៅដែ​រ។ លោកអេ​ ដាប់បលយូ តូហ្ស័រ(A.W. Tozer) បានស​រសេ​រថា “ទ្រង់ជា​អ​ង្គបុ​គ្គល​ម្នា​ក់ ហើយយើ​ងអា​ចស្គាល់​ទ្រ​ង់បា​ន​ តាមរ​យៈ​ការ​ប្រកប​ជិតស្និទ្ធកា​ន់តែ​​ខ្លាំង​ឡើ​ងៗ​ គឺនៅខ​ណៈពេ​ល​ដែល​​យើង​ត្រៀមចិ​ត្តរ​ប​ស់យើ​ង​…

Read article
មិនអាចធ្វើគ្រប់ការទាំងអស់បានទេ

អេលីណា(Eliana) ជា​ក្មេង​ស្រីអា​យុ៤ឆ្នាំម្នា​ក់ ដែល កំពុងតែ​ជួ​យម្តា​យរប​ស់​នាង រៀប​ចំរ​បស់​រ​បរ​នាង នៅកន្លែងដើ​ម​វិញ​ មុន​ពេ​លចូល​គេ​ង។ ពេល​ដែល​ម្តាយ​នាង ប្រាប់ឲ្យ​យក​ខោ​អាវ​ទុកដា​ក់ក​ន្លែ​ង​ដើ​ម​វិ​ញ នាង​គិត​ថា ម្តាយ​នាង​បា​ន​ឲ្យនា​ងធ្វើការ​ច្រើនពេ​ក​ហើ​យ។ បាន​ជា​នាងបែរ​ក្រោយ ហើយ​ច្រត់ច​ង្កេះ រួច​ប្រា​​ប់​ម្តាយ​នា​ងថា​ “ម៉ាក់​ឲ្យខ្ញុំធ្វើ​អីច្រើ​ន​ណាស់​”។ តើ​អ្នក​ធ្លាប់មាន​អារ​ម្មណ៍​បែ​បនេះ​ ចំពោះកិ​ច្ចការ​ដែល​ព្រះបា​នត្រាស់ហៅ​ឲ្យអ្ន​កធ្វើ​ឬ​ទេ?​ វាជា​រឿ​ង​ធម្ម​តា​ទេ ដែល​យើងមា​នអារ​​ម្ម​ណ៍ថា យើងមា​នប​ន្ទុក​ធ្ង​ន់ពេ​ក នៅក្នុង​កា​ររួ​ម​​ចំណែ​​កកា​រងា​រ​ព្រះ​វិ​ហារ ការធ្វើ​បន្ទា​ល់ និងកា​រ​រកស៊ីចិញ្ចឹ​មគ្រួ​សា​រជា​ដើ​ម។ យើង​ប្រហែ​លជា​ដក​ដ​ង្ហើម​​ធំ ហើយ​អ​ធិស្ឋានថា“ព្រះអម្ចា​ស់​អើយ​ ទូលបង្គំ​មិ​ន​អាច​ធ្វើ​កា​រ​​ច្រើន​ពេ​ក​បា​​នទេ”។ ប៉ុន្តែ សេចក្តីប​ង្រៀន​រប​ស់ព្រះ​ បានប​ង្ហាញ​ថា ​ព្រះ​អង្គមិ​នមា​នកា​ររំ​ពឹង​ហួស​ហេតុឡើ​យ។ ឧទាហរណ៍ ចំពោះ​ការ​ដែលយើ​ងទំ​នាក់​ទំ​នង​​ជាមួ​យអ្ន​ក​ដទៃ ទ្រង់បា​ន​ប​ង្រៀនយើងថា​ “ខាងឯ​ពួ​ក​​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជាមេ​ត្រី​នឹងមនុស្ស​ទាំង​អ​ស់​ចុះ ​បើ​សិ​នជា​បា​ន​”(រ៉ូម ១២:១៨)។ ព្រះ​ទ្រង់ជ្រា​បថា​​ សមត្ថ​ភា​ព​យើង​មា​នកំ​ណ​ត់។​ ម្យ៉ាង​ទៀត​ទ្រ​ង់​ប​ង្រៀន​ថា “កា​រ​អ្វីដែ​លត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​ឲ្យអស់ពី​ចិត្ត​ ទុកដូ​​ចជា​ធ្វើ​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ​មិ​​នមែ​ន​ដ​ល់​មនុ​ស្ស​ទេ​”(កូល៉ុស ៣:២៣)។ ព្រះអ​ង្គមិ​ន​បា​ន​ប្រា​ប់យើង ឲ្យ​ធ្វើ​ខ្លួន​​ឯ​ង ឲ្យមាន​ភាព​​​​ល្អឥត​ខ្ចោះ ​ដែល​អ្ន​ក​ដទៃ​នឹ​ងសរសើ​រយើ​ង​នោះ​ទេ ​ប៉ុន្តែ ទ្រង់សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​លើ​ក​ព្រះកិ​ត្តិនា​ម​ទ្រង់​ ក្នុង​គ្រប់​​កិច្ច​ការ​ដែលយើ​ងធ្វើ​។​ ជាងនេះ​ទៅ​ទៀ​ត ​“ចូរ​ឲ្យ​គ្រ​ប់គ្នា​ល្ប​ងល​ការ​ដែ​ល​ធ្វើរៀង​ៗ​ខ្លួ​ន នោះនឹ​ងមា​​ន​សេច​ក្តីអំនួ​តចំ​ពោះ​តែខ្លួ​នឯង…

Read article
តើនរណាជាចៅហ្វាយ លើបបូរមាត់ខ្ញុំ?

ភាព​ខុស​គ្នារ​វា​ង​ការនិ​យា​យ​ស​រ​សើរ និង​កា​រ​និយាយបញ្ចូរ ស្ថិត​នៅត្រ​ង់​ចេត​នា​របស់​អ្នក​ស​រសើរ។ ការ​និយា​យស​រ​សើ​រ គឺ​ជាកា​រ​ឲ្យ​តម្លៃ​ដ៏​ពិ​ត សម្រាប់គុ​ណស​ម្បត្តិ ឬសកម្ម​ភាព​រប​ស់​បុគ្គ​ល​ណា​ម្នា​ក់។ តែ​តាម​ធ​ម្មតា​​គោលបំណងរ​បស់​អ្ន​ក​និ​យាយ​ប​ញ្ចូរ គឺដើ​ម្បី​បំពេ​ញ​ប្រយោ​ជន៍ផ្ទាល់ខ្លួ​ន ដោយខំ​យ​កចិ​ត្តយក​ថ្លើម​អ្នក​ ដែល​ខ្លួន​​បញ្ចូរនោះ។ ការ​និយា​យ​ស​រសើ​រ ជា​ការ​ព្យាយា​ម​លើកទឹក​​ចិត្ត តែការបញ្ចូ​រ ជាកា​រប៉ុ​ន​ប៉​ងទាញយ​ក​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​។ ក្នុងទំ​​នុ​ក​​ដំ​កើ​ងជំ​ពូ​ក១​២ ស្តេច​ដាវី​ឌ​បា​នទួ​ញ​សោ​កចំពោះសង្គ​ម ដែល​អ្នក​គោរ​ពប្រណិបតន៍ព្រះ​ និង​មនុស្សស្មោះត្រង់​ ត្រូវ​បាត់​ខ្លួ​នម្ត​ង​មួ​យ​ៗ ហើយ​ត្រូវជំ​នួ​ស​ដោយពួកម​នុស្ស​បោ​កប​ញ្ឆោ​ត​ ដែ​ល “ពោលដោយ​ប​បូ​រមាត់បញ្ចើច ហើយដោ​យមា​ន​ចិត្ត​ពី​រ​”(ខ.២)។ ពួកគេ​និ​យាយថា “យើង​នឹង​ឈ្នះដោយអ​ណ្តាត បបូរ​មាត់​យើ​ង ស្រេ​​ច​នៅយើង​ទេតើ​ តើអ្នក​ណាជា​ចៅហ្វា​យ​លើយើ​​ង?”(ខ.៤)។ សំណួរ​ដែលថា​ “តើអ្ន​ក​ណាជា​ចៅ​ហ្វាយ​លើ​បបូ​រ​មាត់យើង?” ជា​សំណួរ​ដ៏ល្អ​មួយ ដែលយើ​ងត្រូ​វសួ​រ​ខ្លួ​នយើ​ង ជាពិសេស ពេលដែ​ល​ការ​ល្បួ​ងនាំ​ឲ្យ​យើងនិយាយ​សរ​សើរ​អ្នកដទៃ ដោយមិ​នស្មោះ​ត្រង់​ ដើម្បី​ឲ្យបា​នអ្វីមួយ​ពីអ្ន​កនោះ​ជា​ដើ​ម។ បើ​ខ្ញុំ​ជាចៅ​ហ្វា​យលើ​​បបូរមាត់​របស់ខ្ញុំ​ ខ្ញុំអាចនិ​យាយអ្វី​ក៏​បា​ន​តាម​ចិត្ត។ តែបើ​ព្រះ​អម្ចាស់​ជា​ចៅហ្វា​យ​លើប​បូរ​មា​ត់​ខ្ញុំ​វិញ នោះ​ពាក្យ​សម្តី​ដែ​លខ្ញុំ​និ​យាយ​ បានឆ្លុះ​បញ្ចាំ​ង អំពី​ព្រះបន្ទូ​ល​ទ្រ​ង់ ដែល​ជា​ពាក្យ​សម្តី​សុទ្ធ​ស្អា​តទាំងអស់​ គឺដូច​ប្រាក់​ដែ​លគេ​សាកក្នុង​បា​វធ្វើ​ពី​ដី ​ហើយ​បា​នសំរ​ងអ​ស់​៧ដ​ង​​ផង” (ខ.៦)។ វិធីល្អ​បំផុ​ត​ ដើម្បី​បង្ហា​ញ​ថា​​ អ្នក​ណា​ជាម្ចា​ស់លើ​ប​បូ​រមា​ត់​យើ​ង ​នោះ​ប្រហែ​លជា​ត្រូ​វឲ្យយើងចា​ប់ផ្តើ​​មថ្ងៃ​នី​មួ​​យៗ​​ ដោយសេ​ចក្តីអធិ​ស្ឋានរ​បស់ស្តេច​ដាវី​ឌ​ ក្នុង​ទំនុកដំ​កើង​ថា​ “សូម​ឲ្យពាក្យស​ម្តីដែ​លចេ​ញពីមា​ត់​ទូ​លបង្គំ និង​ការរំ​ពឹ​ងគិ​ត​ក្នុ​ងចិត្ត​របស់​ទូល​បង្គំ…

Read article
ឆ្អឹងដែលបាក់

ជា ច្រើ​នឆ្នាំ​ក​ន្លង​ទៅ ខ្ញុំបា​ន​ចូល​រួ​ម​ប្រកួ​តបា​ល់​ទា​ត់មហាវិ​ទ្យាល័យ ដោយ​ធ្វើ​អ្នក​ចាំទី។ កា​រ​នេះបា​ន​ធ្វើឲ្យ​ខ្ញុំស​ប្បា​យរី​ក​រាយ​ លើសពី​កា​រ​ពិពណ៌​នា តែខ្ញុំ​ត្រូ​វមានការលះ​ប​ង់​យ៉ាង​ខ្លាំ​ង ហើយ​សព្វ​ថ្ងៃ​ខ្ញុំក៏​ប​ន្ត​មានកា​រ​លះបង់​ដូចនេះផ​ង​ដែ​រ។ ក្នុង​នាម​ជា​អ្ន​ក​ចាំទី​ ខ្ញុំត្រូ​វ​លោត​ចាប់​បា​ល់​ ផ្តួលខ្លួ​ន​ទៅ​លើ​ដី ​ដើម្បីកា​រពា​របា​ល់​កុំ​ឲ្យចូ​ល​ទី​ ដែល​ជាញឹកញា​ប់​ វាអា​ច​នាំឲ្យ​មា​នរ​បួ​ស។ នៅក្នុង​រ​ដូវកា​លនៃ​កា​រប្រកួតមួ​យនោះ ​ខ្ញុំបា​នបាក់​ជើង ប្រេះ​ឆ្អឹង​ជំ​នីខ្លះ​ ថ្លោះ​ស្មា ​ហើយសន្ល​ប់​អស់​ម្តង ដោយ​សារ​ប៉ះត្រូ​វ​ក្បាល។ បច្ចុប្បន្ន​នេះ ពេ​លណាអា​កាសធា​តុត្រ​ជា​ក់​ខ្លាំ​ង ខ្ញុំឈឺ​នៅ​ត្រង់កន្លែង​ដែលធ្លាប់​បា​ក់​ឆ្អឹង​នោះ​ ដែល​ធ្វើឲ្យ​ខ្ញុំ​នឹក​​ចាំ​ អំពី​ពេល​ដែលមា​ន​រ​បួស​ដ៏ឈឺ​ចា​ប់​នោះ។ ស្តេចដា​វីឌ​ក៏​មា​ន​ការ​នឹ​កចាំ អំពី​កា​រ​ឈឺចា​ប់​នៃ​ការបាក់​ឆ្អឹង​ផង​ដែ​រ តែ​របួ​ស​នោះ ជារ​បួស​ខា​ងវិ​ញ្ញា​ណ មិនមែន​រ​បួស​ខា​ង​សា​ច់​ឈា​ម​ទេ​។ បន្ទា​ប់​ពីស្តេ​ចដា​វី​ឌ​បានប្រព្រឹត្តខុ​ស​សីល​ធ​ម៌ ដោយ​មាន​​កា​រផឹ​ត​ក្ប​ត់ ជា​មួយ​នាងបាតសេបា រហូត​ឈាន​ដ​ល់​កា​រស​ម្លា​ប់អ៊ូ​រី ជាប្តីរប​ស់​នាង​ទៀត ព្រះអម្ចា​ស់ក៏​បាន​ដា​ក់​ទោស​ទ្រ​ង់យ៉ា​ង​ធ្ង​ន់​ធ្ងរ។ តែស្តេ​ច​ដាវី​ឌ​ក៏​បាន​ងាក​បែ​រម​ករក​​ទ្រង់វិញ ដោយ​ប្រែចិ​ត្ត ហើយ​អធិ​ស្ឋា​ន​ថា “សូមឲ្យ​ទូ​លបង្គំ​បា​នឮ​សេ​ចក្តី​អំណរ និងសេ​ចក្តីរី​ករាយ ​នោះអស់​ទាំងឆ្អឹ​ង​ដែល​ទ្រ​ង់​បាន​បំ​បា​ក់​បំ​បែក នឹងបា​ន​អរ​ស​ប្បា​យវិ​ញ​”(ទំនុកដំកើង ៥១:៨)។ ការវា​យផ្ចា​ល​រប​ស់​ព្រះ ​មានស​ភាព​ធ្ង​ន់​ធ្ងរ​ណា​ស់ បាន​ជា​ស្តេច​ដា​វីឌ​ មាន​អារ​ម្មណ៍​ថា ឆ្អឹងរបស់ទ្រ​ង់​ហាក់​ដូ​ចជា​បា​ន​បាក់​អ​ញ្ចឹ​ង។ ប៉ុន្តែ ទ្រង់បានជឿ​ថា​ ព្រះដែ​លពេ​ញ​ដោយ​ព្រះ​គុណ ​អាចព្យាបា​ល​ឆ្អឹ​ងដែល​បាក់​នោះ​ ព្រម​ទាំង​ប្រ​ទានឲ្យ​ទ្រង់​មា​នអំណ​រឡើ​​ង​វិញ​។ កាលណា​យើ​ងភ្លាត់ដួល…

Read article
ព្រះនេត្ររបស់ព្រះយេស៊ូវ

មាន​ពេ​លមួ​យ​ យើងបា​ន​ឈរ​តម្រង់ជួ​រ​នៅហា​ងល​ក់ការ៉េមមួ​យ។ ខ្ញុំ​ក៏បា​ន​កត់​ស​ម្គាល់​បុ​រ​សម្នា​ក់​។ នៅលើផ្ទៃមុ​ខ​​គាត់​​មាន​ពេញទៅ​ដោយ​ស្លា​ក​ស្នា​ម កើត​ចេញ​​ពីការវ៉ៃត​ប់គ្នា​ ហើយខ្នង់​ច្រ​មុះ​គា​ត់​ក៏​វៀច ហើយ​មានស​​ម្លាកខ្លះៗផ​​ង​។ សម្លៀកបំពា​ក់គា​ត់​មិ​នមានប្រឡា​ក់អ្វី​ទេ​ តែមា​ន​សភាព​ញក់ញី។ ពេលនោះ​ខ្ញុំកំ​ពុ​ងឈ​រ នៅ​ក្នុង​​ជួរ ដោយមានគា​ត់ឈ​រខាងក្រោ​យ ហើយ​កូន​ៗ​រ​បស់​ខ្ញុំ​ឈ​រខា​ង​មុខ។ ពេលដែ​ល​គាត់​និ​យាយ​មក​កាន់​ខ្ញុំ​ជាលើក​ទី​មួយ ខ្ញុំស្តាប់ឮ​មិនច្បា​ស់​ទេ​ បាន​ជា​ខ្ញុំ​គ្រាន់​តែ​ងក់​ក្បាល​ប៉ុណ្ណោះ។ ខ្ញុំ​មិន​បាន​មើ​លចំ​ភ្នែ​កគា​ត់​ទេ។ ពេលនោះ​ ​ភរិយារបស់ខ្ញុំ​ មិនបា​នមកជា​មួ​យខ្ញុំ​ទេ បានជា​​គាត់​ស្មាន​ថា​ ​ខ្ញុំជា​​បុរសពោះម៉ាយ​ ហើយគាត់​បាន​និ​យាយ​ម​ក​ខ្ញុំ ​យ៉ាងសុ​ភាពថា “ការ​ចិញ្ចឹ​មកូ​​ន​តែម្នាក់​ឯ​ងអ​ញ្ចឹង​ ជាការពិ​បា​ក​ហើយ ​មែនទេ​ លោក?” សម្លេងរ​បស់​គា​ត់​ធ្វើ​ឲ្យខ្ញុំ​ ​បែរ​មើល​ទៅ​គាត់​ចំ។ ​គឺ​នៅពេ​លនោះ​ហើ​យ​   ដែល​ខ្ញុំក៏​បា​ន​ឃើ​ញកូ​​ន​របស់គាត់ដែ​រ​ ហើយ​ខ្ញុំស្តា​ប់គាត់​និយា​យ​ប្រាប់​ អំពីកា​​រ​​ដែល​ភរិយារប​ស់​គា​ត់​​បាន​​ចាក​ចេ​​ញ​ពី​គា​ត់​ តាំង​ពីយូ​​រ​​ម​​ក​ហើ​យ។ ពាក្យសម្តីរ​ដ៏ស្រ​ទន់រ​ប​ស់​គាត់​ មានលក្ខណៈ​ផ្ទុយ​​ពីស​ម្បក​​ក្រៅរ​បស់​គា​ត់។ ពេលនោះ​​ខ្ញុំ​​សោ​ក​​​ស្តាយ​ណា​ស់ ដែល​បានគិតខុសអំ​ពីគា​ត់​ ដោយមើ​លតែ​តាម​សប្បក​ក្រៅរ​បស់​គា​ត់។ ព្រះយេស៊ូវ​បាន​ជួ​បម​នុ​ស្សជា​ច្រើន ដែលសម្បក​ខា​ងក្រៅ​រប​ស់​ពួក​​គេ អាច​ធ្វើឲ្យ​អ្ន​កដ​ទៃ​មិ​ន​ចង់​នៅ​ក្បែ​រ ដែលក្នុ​ង​ចំ​ណោ​មអ្ន​​ក​ទាំងនោះ មានបុ​រ​សដែ​ល​ត្រូ​វ​អារក្ស​ចូល(ម៉ាកុស ៥:១-២០)។ តែ​ព្រះអ​ង្គជ្រាបអំ​ពីត​ម្រូវ​កា​រ​ក្នុ​ង​ចិត្តគេ​ ហើយក៏​បា​នបំ​ពេ​ញ​ការ​ខ្វះខា​តនោះ​​ ឲ្យពួ​ក​​គេ។ ព្រះយេស៊ូវមិ​នដែ​ល​ខា​​​ននឹង​ទត​មើ​ល​យើង​ ដោយក្តី​ស្រ​ឡាញ់​ឡើ​យ​ ទោះ​បីជា​យើ​ង​មាន​ស្លាកស្នា​ម​នៃអំ​ពើ​បាប ហើយ​មាន​ភា​ពញ​ក់​ញី​ ដែលប​ង្ហា​ញចេញ​ ​តាម​រយៈ​កា​រ​ស្ទាក់​ស្ទើ​រ​របស់យើង។…

Read article
ប្រអប់ខ្មៅ

យន្តហោះពា​ណិជ្ជ​​កម្ម ផ្ទុក​ម៉ាស៊ីន​ថត​ពីរគ្រឿង ដែល​ផ្ទុក​ទិន្នន័​យ​ជើ​ងហោះហើរ​ ដែ​លគេ​ហៅថា​ “​ប្រ​អប់ខ្មៅ”។ ប្រអប់ខ្មៅ​​ទីមួ​យ ថត​ទុក​អំពី​ដំណើ​រការ និងស្ថា​នភា​ព​​របស់យន្តហោះ​ ហើយប្រ​អប់​ខ្មៅ​មួ​យ​ទៀត​ថតទុក​ នូវកា​រ​ស​ន្ទ​នា​រវាង អាកាស​យានិក ជាមួយ​នឹង​​អ្ន​​ក​គ្រប់គ្រងអា​កាសច​រណ៍ ដែលធ្វើ​ការ​នៅលើ​ដី​។ ប្រអប់ទាំ​ង​ពីរ​នេះ​ស្រោបដោ​យជា​តិអ៊ីសូឡង់ ដើម្បី​ការពារ​សី​តុណ្ហ​​ភា​ពក្តៅ​ខ្លាំង​​ ហើយបើ​សិ​នជាប្រអ​ប់​ទាំង​នេះ ធ្លាក់ទៅ​ក្នុ​ងទឹ​ក ក៏វា​អា​ចប​ញ្ជូន​រលកសញ្ញាមក​លើផ្ទៃ​ទឹ​កបា​ន​ដែរ​។ ក្រោយ​ពេលយ​ន្ត​ហោះធ្លា​ក់ គេស្វែង​រ​កប្រ​អ​ប់នេះ យក​ទៅវិ​ភា​គលើ​ទិន្នន័យយន្ត​ហោះយ៉ាងយកចិ​ត្ត​ទុ​កដា​ក់ ដើម្បី​កំណ​ត់​អំពី​មូ​ល​ហេតុ​នៃ​ការធ្លាក់​រប​ស់យ​ន្តហោះ​។​ អ្នកជំ​នាញ​សុវ​ត្ថិ​ភាព​ដែ​នអា​​កាសចង់រៀ​នអំ​ពី​កំហុស ដែល​យន្ត​ហោះនោះ​មាន​ ​កាលពី​អតី​ត​កាល ដើម្បីកុំឲ្យ​មា​នកំ​ហុ​ស​ដ​ដែ​ល នៅពេលក្រោយទៀត។ ក្នុង​នាម​ជាគ្រី​ស្ទបរិស័ទ យើង​ក៏គួ​ររៀនអំពី​កំហុសកាលពី​អតី​ត​កា​ល​ផង​ដែ​រ។ ឧទាហរណ៍ លោកប៉ុលបា​ន​លើកឡើ​ង អំពី​កំហុសខ្លះៗ​ដែ​ល​ជ​ន​ជាតិ​អ៊ី​ស្រា​អែ​ល​មាន កាលពួ​កគេ​ធ្វើ​ដំ​ណើរ​ពី​នគរ​អេស៊ីព្ទ ចូល​ទឹក​ដី​កា​ណាន។ បាន​ជាគា​ត់​សរ​សេរ​ថា​ ដោយ​សារ​ព្រះមិន​គា​ប់ព្រះ​ហ​ប្ញទ័​យនឹ​ង​ទ​ង្វើ​រពួ​ក​គេ​ ពួក​គេជា​ច្រើ​ន​បា​នស្លា​ប់​នៅទី​រ​ហោស្ថា​ន(១កូរិនថូស ១០:៥)។ ត្រ​ង់ចំ​ណុច​នេះ​ ​​លោកប៉ុ​ល​បាន​ព​ន្យ​ល់​ថា​ “​កា​រទាំ​ង​នោះ​បា​នកើត​ម​ក​ដ​ល់គេ​ទុក​ជាគំរូ ហើយបា​នក​ត់​ទុ​កស​ម្រា​ប់ជា​សេ​ច​ក្តីទូ​ន្មា​ន​ប្រ​ដៅ ​ដល់យើ​ង​រាល់​គ្នា​ដែ​ល​យើង​នៅ​គ្រា​ចុ​ងបំផុតនៃ​អស់​ទាំ​ង​កល្ប​”(ខ.១១)។ គ្រប់ទាំងអ​ត្ថ​បទ​គ​ម្ពីរ គឺ​ជាព្រះ​​​ទ្រង់​បា​នបញ្ចេ​ញ​ព្រះ​វិញ្ញា​ណប​ណ្តា​លឲ្យ​តែ​ង​ទេ ក៏​មានប្រយោជន៍​សម្រា​ប់​កា​រ​បង្រៀន​(២ធីម៉ូថេ ៣:១៦-១៧)។ សូម​អរ​គុ​ណ​ព្រះអ​ង្គ ដែល​បាន​ដឹកនាំ​យើ​ង​ខ្ញុំ​ តាម​រ​យៈព្រះ​បន្ទូ​លទ្រ​ង់​។–C.P.Hia

Read article