ស្មរបន្ទាល់ដ៏រស់
លោកវ៉ចមេន នី(Watchman Nee) ត្រូវបានគេចាប់ខ្លួន ដោយសារតែជំនឿលើព្រះគ្រីស្ទក្នុងឆ្នាំ១៩៥២ ហើយគាត់ត្រូវចំណាយពេលមួយជីវិត ក្នុងពន្ធនាគារ។ គាត់បានស្លាប់ ក្នុងបន្ទប់ឃុំឃាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៧២។ នៅពេលក្មួយស្រីរបស់គាត់មកប្រមូលរបស់របរដែលគាត់មាន ឆ្មាំពន្ធនាគារបានប្រគល់ក្រដាសមួយសន្លឹកដែលគាត់បានឆ្លូលដាក់ នៅក្បែរគ្រែគេងរបស់គាត់។ នៅក្នុងក្រដាសនោះ គាត់បានសរសេរទីបន្ទាល់នៃជីវិតគាត់ យ៉ាងដូចនេះថា : “ព្រះគ្រីស្ទជាព្រះបុត្រានៃព្រះ ដែលបានសុគតជំនួសមនុស្សមានបាប ហើយមានព្រះជន្មឡើងវិញនៅថ្ងៃទីបី។ នេះជាសេចក្តីពិតដ៏ធំប្រសើរបំផុត ក្នុងសកលលោក។ ខ្ញុំបានស្លាប់ដោយសារជំនឿលើព្រះគ្រីស្ទ”–ពីខ្ញុំវ៉ចមេន នី។ គេជឿថា សាវ័កប៉ុលក៏បានស្លាប់ ដោយសារជំនឿដែលគាត់មានចំពោះព្រះគ្រីស្ទផងដែរ។ នៅក្នុងសំបុត្រមួយច្បាប់ ដែលគាត់បានសរសេរមុនពេលគាត់ស្លាប់ គាត់បានលើកទឹកចិត្តអ្នកអានថា “ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ហើយខ្ញុំរងទុក្ខ…ប៉ុន្តែព្រះបន្ទូលមិនបានជាប់ចំណងទេ” (២ធីម៉ូថេ ២:៨-៩)។ ព្រះប្រហែលជាមិនបានត្រាស់ហៅយើង ឲ្យទៅស្លាប់ ក្នុងនាមជាស្មរបន្ទាល់ នៃសេចក្តីពិតនៃព្រះគ្រីស្ទ ដូចដែលអ្នកដើរតាមទ្រង់រាប់លានអ្នក បានធ្វើជាច្រើនសតវត្សរ៍មកហើយនោះទេ ប៉ុន្តែ ព្រះបានត្រាស់ហៅយើងឲ្យធ្វើជាស្មរបន្ទាល់ដ័៏រស់ នៃព្រះរាជកិច្ច ដែលទ្រង់បានធ្វើជួសយើង។ ទោះបីជាយើងនឹងទទួលលទ្ធផលយ៉ាងណាក៏ដោយ ក៏យើងនៅតែអាចបង្ហាញចេញនូវទឹកចិត្តកត្តញ្ញូ ចំពោះអំណោយទាននៃព្រះគុណព្រះអង្គ ដោយប្រាប់មនុស្សទាំងឡាយ អំពីការអ្វីដែលព្រះយេស៊ូបានធ្វើ…
Read articleភាពមានបាននៃព្រលឹង
មានជាតិអាមេរិកជាច្រើន បានទិញឆ្នោតផ្សងសំណាង ដើម្បីឈ្នះទឹកប្រាក់ប្រហែល៦៤០លានដុល្លារ។ ទឹកប្រាក់ជាសរុប ដែលជនជាតិអាមេរិកទាំងនោះ បានចំណាយនៅក្នុងការទឹញឆ្នោតនោះ គឺប្រហែល១៥០០លានដុល្លា នៅតាមបណ្តារដ្ឋផ្សេងៗ នៅអាមេរិក ក្នុងដើមឆ្នាំ២០១២។ អ្វីដែលចម្លែកនោះ គឺពួកគេមានឱកាសឈ្នះ ១ក្នុងចំណោម១៧៦លាននាក់ ប៉ុន្តែ នៅតែមានមនុស្សម្នាឈរតម្រង់ជួរតាមហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងហាងកាហ្វេ ដើម្បីទិញឱកាសផ្សងសំណាង ក្លាយជាអ្នកមាន។ គំនិតខាងលោកីយ៍នាំឲ្យយើងគិតថា ការមានប្រាក់កាន់តែច្រើន គឺអាចដោះស្រាយបញ្ហា និងធ្វើឲ្យជីវភាពយើងបានប្រសើរជាងមុន។ តាមព្រះគម្ពីរ មានបុរសម្នាក់ឈ្មោះថា អេគើរ មានទស្សនៈអំពីភាពសប្បូរសប្បាយដែលខុសពីទស្សនៈខាងលើ។ គាត់បានទូលសូមការពីរយ៉ាងពីព្រះ មុនពេលគាត់ស្លាប់។ ទីមួយ : គាត់ទូលសូមព្រះថា “សូមកំចាត់សេចក្តីភូតភរ និងកុហកឲ្យឆ្ងាយពីទូលបង្គំ”(សុភាសិត ៣០:៨)។ ភាពស្អាតស្អំ ជាគន្លឹះនៃការរស់នៅ ដោយគ្មានការថប់បារម្ភ។ បើយើងគ្មានអ្វីត្រូវលាក់បាំងទេ នោះយើងក៏គ្មានអ្វីត្រូវភ័យខ្លាចដែរ។ ការបោកបញ្ឆោត នាំឲ្យយើងក្លាយជាទាសករ តែភាពស្មោះត្រង់រំដោះយើងឲ្យមានសេរីភាព។ ទីពីរ : គាត់បានទូលសូមថា “សូមកុំឲ្យទូលបង្គំមានសេចក្តីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំ ដោយអាហារដែលត្រូវការប៉ុណ្ណោះ”(ខ.៨)។ ការស្កប់ចិត្តកើតចេញមកពីការទុកចិត្តលើព្រះ ជាអ្នកផ្គត់ផ្គង់ ហើយព្រមទទួលការផ្គត់ផ្គង់មកពីទ្រង់ ដោយការដឹងគុណ។ លោកអេគើរបានទូលសរសើរព្រះអាទិករថា…
Read articleអរព្រះគុណក្នុង គ្រប់ការទាំងអស់
កូនស្រីខ្ញុំមានជំងឺប្រតិកម្ម(អាលែកហ្ស៊ី) នឹងសណ្តែកដី។ ជម្ងឺនេះមានកម្រិតធ្ងន់ធ្ងរណាស់ បានជាសូម្បីតែកំទេចសណ្តែកដីដ៏តូចបំផុត ក៏អាចគំរាមដល់ជីវិតនាងបានដែរ។ ហេតុនេះហើយ បានជាយើងពិនិត្យពិចៃ មើលស្លាកសញ្ញាលើម្ហូបអាហារ យ៉ាងប្រុងប្រយ័ត្នជានិច្ច។ យើងបានយកស៊ីរ៉ាង ដែលមានថ្នាំនៅខាងក្នុងជាស្រេច ដាក់ជាប់តាមខ្លួន (សម្រាប់ព្យាបាលជំងឺប្រតិកម្មនោះ) ទោះយើងទៅកន្លែងណាក៏ដោយ។ ហើយពេលណាយើងទៅបរិភោគនៅខាងក្រៅ យើងត្រូវទូរស័ព្ទទៅបុគ្គលិកភោជនីយដ្ឋានជាមុន ហើយសួរអំពីបញ្ជីមុខម្ហូបរបស់ភោជ្ជនីយដ្ឋាននោះ។ ទោះបីជាមានការប្រការទុកជាមុនក៏ដោយ ក៏ខ្ញុំនៅតែព្រួយបារម្ភដដែល ចំពោះសុវត្ថិភាពរបស់នាង ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។ តាមធម្មតា ខ្ញុំពិបាកនឹងអរព្រះគុណព្រះ សម្រាប់ស្ថានភាពលំបាក បែបនេះណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះ បានលើកទឹកចិត្តខ្ញុំថា “ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហប្ញទ័យឲ្យអ្នករាល់គ្នា ធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិនអាចគេចវេះពីបញ្ជត្តិនេះបានឡើយ។ ព្រះសព្វព្រះហប្ញទ័យឲ្យយើងអធិស្ឋានដោយអរព្រះគុណ ពេលណាយើងមិនដឹងថា មានរឿងអ្វីនឹងកើតឡើង នៅពេលអនាគត គឺដូចជាការឈឺចាប់ក្នុងចិត្ត និងការខ្វះខាតជាដើម។ ការអរព្រះគុណព្រះ ក្នុងពេលលំបាក ជាការដែលយើងពិបាកធ្វើ តែមិនមែនជាការដែលយើងធ្វើមិនកើតនោះទេ។ លោកដានីយ៉ែល បាន “អធិស្ឋាន និងអរព្រះគុណព្រះ” (ដានីយ៉ែល ៦:១០) ពេលដឹងថាជីវិតគាត់នឹងជួបគ្រោះថ្នាក់។ លោកយ៉ូណាសបានស្រែករកព្រះ “ដោយសម្លេងនៃការអរព្រះគុណ”(យ៉ូណាស ២:៩)…
Read articleអំណោយដ៏ច្រើនលើសលប់
កាលខ្ញុំនៅធ្វើជាគ្រូគង្វាល នៃពួកជំនុំតូចមួយនៅឡើយ យើងបានជួបវិបត្តិដ៏ធំមួយ។ បើយើងមិនអាចបង្ហើយ ការជួសជុសអគារព្រះវិហាររបស់យើង ឲ្យត្រូវតាមស្តង់ដាសុវត្ថិភាពនៃសំណង់ទេ នោះយើងនឹងត្រូវបាត់បង់កន្លែងថ្វាយបង្គំនោះជាមិនខាន។ យើងក៏បានរៃអង្គាសប្រាក់ដង្វាយយ៉ាងកក់ក្រហល់ សម្រាប់បង់ថ្លៃជួសជុលនោះ ប៉ុន្តែ ក្នុងចំណោមប្រាក់ដង្វាយ ដែលយើងទទួលបាន មានអំណោយមួយ ដែលបានធ្វើឲ្យអ្នកដឹកនាំពួកជំនុំយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មានស្រ្តី ដែលជាចាស់ទុំម្នាក់ នៅក្នុងពួកជំនុំបានដាក់ដង្វាយរាប់រយដុល្លារ សម្រាប់ការជួសជុលនេះ ដោយមិនសំចៃទុកសោះ។ យើងក៏បានថ្លែងអំណរគុណ ដល់គាត់ដែលបានថ្វាយដង្វាយទាំងនោះ តែយើងប្រគល់ដង្វាយនោះទៅគាត់វិញ ព្រោះយើងបានដឹងថា តម្រូវការរបស់គាត់ធំជាងតម្រូវការរបស់ពួកជំនុំ។ ទោះជាយ៉ាងក៏ដោយ គាត់បានបដិសេធមិនព្រមទទួលប្រាក់នោះវិញឡើយ។ គាត់បានសន្សំប្រាក់នោះជាច្រើនឆ្នាំ ដើម្បីទិញចង្រ្កានមួយ ។ តែគាត់នៅតែទទូចថា គាត់ត្រូវការកន្លែងថ្វាយបង្គំជាមួយពួកជំនុំដែលជាគ្រួសារគាត់ ខ្លាំងជាងត្រូវការចង្រ្កានមួយនោះ។ យើងរំភើបចិត្តជាខ្លាំង ចំពោះដង្វាយដ៏ច្រើនលើសលប់របស់គាត់។ នៅពេលព្រះអម្ចាស់ ទតមើលឃើញស្រ្តីមេម៉ាយម្នាក់ ថ្វាយដង្វាយតែពីរស្លឹង សម្រាប់ព្រះវិហារ ទ្រង់បានលើកសរសើរ អំពីការលះបង់ដ៏ច្រើនលើសលប់របស់នាង(លូកា ២១:៣-៤)។ តើហេតុអ្វី? ទ្រង់សរសើរនាង មិនមែនដោយសារបរិម៉ាណនៃដង្វាយរបស់នាងឡើយ តែគឺដោយសារនាងបានលះបង់អ្វីទាំងអស់ ដែលនាងមាន។ ហើយដង្វាយនេះមិនត្រឹមតែលើកព្រះកិត្តិនាមព្រះប៉ុណ្ណោះទេ តែថែមទាំងបានរំឭកយើង អំពីអំណោយដ៏ថ្លៃវិសេស គឺព្រះគ្រីស្ទ។–Bill Crowder
Read articleមិត្តភ័ក្រដែលអធិស្ឋានឲ្យគ្នាជាប្រចាំ
ខ្ញុំ បានជួបមិត្តភ័ក្រខ្ញុំម្នាក់ឈ្មោះអេនជី(Angie) ក្នុងការញាំអាហារថ្ងៃត្រង់ បន្ទាប់ពីខានជួបគ្នាអស់បីបួនខែ។ មុនពេលដែលការជួបជុំពេលនោះចប់ នាងក៏បានដកក្រដាសមួយសន្លឹកចេញមក ដែលយើងបានសរសេរ កាលដែលយើងបានជួបជុំគ្នាពីលើកមុន។ ក្រដាសនោះ ជាក្រដាស់បញ្ជីសំណូមអធិស្ឋានរបស់ខ្ញុំ ដែលនាងបានអធិស្ឋានឲ្យតាំងពីពេលនោះមក។ នាងក៏បានអានសំណូមពរទាំងនោះម្តងមួយៗ ហើយសួរខ្ញុំ ថាតើព្រះបានឆ្លើយតបសំណូមពរអធិស្ឋាននោះហើយឬនៅ បើមិនទាន់ឆ្លើយតបទេ តើមានអ្វីដែលខ្ញុំចង់ឲ្យនាងអធិស្ឋាន ជាបន្ថែមឬទេ? បន្ទាប់មក យើងក៏និយាយគ្នា អំពីសំណូមពរអធិស្ឋានរបស់នាងវិញម្តង។ ពេលដែលមានមិត្តភ័ក្រដែលអធិស្ឋានឲ្យខ្ញុំ ជាប្រចាំដូចនេះ ខ្ញុំមានការលើកទឹកចិត្តណាស់។ សាវ័កប៉ុលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ នឹងពួកជំនុំដែលគាត់បានធ្វើការបម្រើ ដោយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដែលក្នុងនោះ ក៏រាប់បញ្ចូលពួកជំនុំ នៅក្រុងថែស្សាឡូនិចផងដែរ។ គាត់បានអរព្រះគុណព្រះ សម្រាប់សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹម ដែលពួកគេមាន (១ថែស្សាឡូនីច ១:២-៣)។ លោកប៉ុលចង់ទៅជួបពួកគេ ហើយទូលសូមដល់ព្រះ “ទាំងយប់ទាំងថ្ងៃ” ដើម្បីឲ្យបានជួបពួកគេសារជាថ្មី (៣:១០-១១)។ គាត់បានទូលសូមឲ្យព្រះជួយឲ្យពួកគេ “មានការរីកចម្រើន និងនៅជាប់ក្នុងសេចក្តីស្រឡាញ់រវាងគ្នានឹងគ្នា និងមនុស្សទូទៅ” (ខ.១២)។ គាត់ក៏បានទូលសូមឲ្យចិត្តរបស់គេ ត្រឡប់ជាគ្មានកន្លែងបន្ទោសបាន នៅចំពោះព្រះ (ខ.១៣)។ ត្រង់ចំណុចនេះ ពួកគេប្រាកដជាមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានអានសំបុត្ររបស់គាត់ ដែលនិយាយ…
Read articleក្រុមការងាររបស់ព្រះយេស៊ូវ
កាលពីឆ្នាំ២០០២ សហព៍ន្ធកីឡារអូកលែន បានបង្កើតក្រុមកីឡាករបាល់បេសប៊ល ដ៏ជាញជ័យមួយ តាមរបៀបមិនដែលធ្លាប់មានពីមុនមក។ ពួកគេបានបាត់បង់កីឡាករឆ្នើមបីរូបក្នុងក្រុម តាំងពីឆ្នាំ២០០១មក ហើយក្រុមកីឡាកររបស់ពួកគេ មិនមានថវិកាគ្រប់គ្រាន់ដើម្បីទិញកីឡាករល្បីៗថែមទៀតទេ។ ដូចនេះ លោកប៊ីលី ប៊ីន(Billy Beane) ដែលជាអ្នកចាត់ការទូទៅ បានប្រើស្ថិតិដែលគេច្រើនតែមើលរំលង ដើម្បីប្រមូលផ្តុំកីឡាករដែលមិនសូវល្បីល្បាញ តែ“មានសមត្ថភាពគ្រប់គ្រាន់” ឬត្រូវគេមើលស្រាលថា គ្មានជំនាញគ្រប់គ្រាន់ សម្រាប់ប្រកួត។ ក្រុមដ៏រញ៉េរញ៉ៃនេះ ក៏បានឈ្នះការប្រកួតចំនួន២០ ជាបន្តបន្ទាប់ ឈានទៅរកការប្រកួតប្រចាំតំបន់ និងការប្រកួតចំនួន១០៣កន្លែងផ្សេងទៀត។ រឿងនេះធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវប្រមូលមនុស្សមក ដើម្បីបង្កើតជា “ពួកសាវ័ក” មួយក្រុម។ ទ្រង់បានរាប់បញ្ចូលពួកអ្នកនេសាទត្រី នៅស្រុកកាលីឡេ ពួកអ្នកតស៊ូវប្រឆាំងនឹងចក្រភពរ៉ូម និងអ្នកយកពន្ធដែលគេស្អប់ខ្ពើមម្នាក់ ឈ្មោះលេវី(ម៉ាថាយ)។ ហើយរឿងនេះក៏បានរំឭកខ្ញុំថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើ នៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកអ្នកប្រាជ្ញមានសេចក្តីខ្មាស ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស(១កូរិនថូស ១:២៧)។ ព្រះបានប្រើអ្នកដែលមានការលះបង់ទាំងនោះ(លើកលែងតែយូដាសចេញ) ដើម្បីបញ្ឆេះចលនាមួយ ដែលនាំមកនូវការផ្លាស់ប្រែដ៏អស្ចារ្យ ដល់លោកីយ៍ ដែលពុំធ្លាប់មានពីមុនមក។ នេះជាមេរៀនមួយ សម្រាប់យើងរាល់គ្នា។ ជួនកាល យើងរកមើលតែអ្នកដែលយើងស្គាល់អ្នកដែលមានឥទ្ធិពល និងពួកអ្នកមាន។ ហើយច្រើនតែមិនអើពើរ ចំពោះមនុស្សមានឋានៈតូចតាច ឬមានកាយសម្បទាមិនគ្រប់លក្ខណៈ។…
Read article