ចំនួនថ្ងៃដែលបានរាប់
បន្ទាប់ពីហេតុការណ៍ នៃខ្យល់កួចយក្សថូនេដូ ដ៏បង្ហិនបង្ហោចបានបញ្ចប់ មានបុរសម្នាក់បានឈរនៅក្រៅផ្ទះរបស់គាត់ ដែលបានទទួលរងការបំផ្លាញ។ នៅក្នុងផ្ទះនោះ មានរបស់របរជាច្រើនបានរាយប៉ាយ ដែលមានដូចជាគ្រឿងអល្ល័ង្ការបស់ភរិយាគាត់ និងវត្ថុមានតម្លៃដែលគាត់បានប្រមូលទុក។ ប៉ុន្តែ បុរសម្នាក់នេះ មិនមានបំណងចង់ចូលស្វែងរករបស់ទាំងនោះ នៅក្នុងផ្ទះ ដែលហៀបតែនឹងរលំនោះឡើយ។ គាត់មានប្រសាសន៍ថា “ខ្ញុំមិនសមនឹងប្រថុយជីវិត ដើម្បីរបស់ទាំងអស់នោះឡើយ”។ ពេលដែលជីវិតយើងមានវិបត្តិ យើងច្រើនតែផ្តោតទៅលើការអ្វីដែលពិតជាសំខាន់ ចំពោះយើង។ ក្នុងបទគម្ពីរទំនុកដំកើងជំពូក៩០ ដែលជា “សេចក្តីអធិស្ឋានរបស់លោកម៉ូសេ” ក្នុងនាមជាមនុស្សសំណប់របស់ព្រះ លោកម៉ូសេបានពិចារណាអំពីជីវិត ដោយរាប់ចាប់តាំងពីដើមដំបូង ដល់ចុងបញ្ចប់នៃជីវិតមនុស្ស។ គាត់បានដឹងថា ជីវិតគាត់ខ្លីណាស់ (ខ.៤-៦) ហើយសេចក្តីក្រោធរបស់ព្រះក៏បរិសុទ្ធផង (ខ.៧-១១) នោះគាត់បានអធិស្ឋានទូលអង្វរ សូមឲ្យព្រះប្រទាននូវការយល់ដឹងដល់គាត់ បានជាគាត់ទូលទ្រង់ថា “ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ខ.១២)។ ក្នុងទំនុកដដែលនេះ លោកម៉ូសេបានទូលអង្វរ សូមសេចក្តីស្រឡាញ់របស់ព្រះ យ៉ាងដូចនេះថា “ឱព្រះយេហូវ៉ាអើយ សូមវិលមកវិញ តើដល់កាលណាទៅ សូមសំរាលព្រះហឫទ័យ ចំពោះពួកអ្នកបំរើទ្រង់ផង ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក ដើម្បីឲ្យយើងខ្ញុំបានរីករាយឡើង ហើយមានសេចក្តីអំណររហូតដល់អស់១ជីវិត”(ខ.១៣-១៤) នៅចុងបញ្ចប់…
Read articleភ្លើងរបស់សាសន៍ក្រិក
ភ្លើងរបស់សាសន៍ក្រិក គឺជាសារធាតុរាវ ដែលផ្សំពីជាតិគីមី ដែលត្រូវបានគេប្រើ ក្នុងសង្រ្គាមសម័យបុរាណ ដោយចក្រភពប៊ីហ្សនទីន ប្រឆាំងនឹងខ្មាំងសត្រូវរបស់ខ្លួន។ ផ្អែកទៅលើប្រភពឯកសារតាមអ៊ីនធើណិត បានឲ្យដឹងថា គេបានផលិតវា ក្នុងរវាងឆ្នាំ៦៧២ នៃគ្រីស្ទសករាជ ហើយត្រូវបានគេប្រើ យ៉ាងមានប្រសិទ្ធភាព ក្នុងការបំផ្លាញសត្រូវឲ្យទទួលរងវិនាសកម្ម ជាពិសេស នៅក្នុងសង្រ្គាមនៅលើផ្ទៃសមុទ្រ ព្រោះវាអាចឆេះនៅលើទឹកបាន។ ដូចនេះ តើភ្លើង សាសន៍ក្រិកគឺជាអ្វី? រហូតមកដល់សព្វថ្ងៃនេះ គ្រឿងផ្សំរបស់វានៅតែជាអាថ៌កំបាំងដដែល។ វាជាអាវុធយុទ្ធភណ្ឌដ៏មានតម្លៃណាស់ បានជាគេរក្សាការសម្ងាត់ដាច់ខាត មិនឲ្យអ្នកដទៃដឹងអំពីរូបមន្តរបស់វា ហើយត្រូវបានកប់ទុកក្នុងទំព័រប្រវត្តិសាស្រ្ត។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវ នៅតែបន្តព្យាយាមបង្កើតរូបមន្តនៃអាវុធសម័យបុរាណនោះ សាជាថ្មី តែនៅតែមិនបានសម្រេច។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងសង្រ្គាមខាងវិញ្ញាណរបស់គ្រីស្ទបរិស័ទ ប្រភពនៃសេចក្តីហិនវិនាស ក្នុងចំណោមអ្នកជឿព្រះគ្រីស្ទ មិនមែនជាការសម្ងាត់ ដែលគេមិនអាចដឹងនោះទេ។ សាវ័កយ៉ាកុបបានប្រាប់យើងថា ជាញឹកញាប់ ប្រភពនៃភាពហិនវិនាស ក្នុងទំនាក់ទំនងរបស់យើង គឺជាភ្លើងមួយប្រភេទទៀត។ គាត់បានមានប្រសាសន៍ថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក”(យ៉ាកុប ៣:៦)។ ពាក្យពេចន៍ដ៏មានអំណាចទាំងនេះ បានរំឭកយើងឲ្យនឹកចាំថា ពាក្យសម្តីដែលយើងនិយាយដោយឥតបើគិត អាចមានគ្រោះថ្នាក់ប៉ុណ្ណា ចំពោះអ្នកដែលនៅជុំវិញខ្លួនយើង។ សូមយើងកុំប្រើពាក្យសម្តី…
Read articleការបង្វែររបស់ព្រះ
ខ្ញុំច្រើនតែងជួបបញ្ហាជាប់គាំង ក្នុងដំណើរនៃការងាររបស់ខ្ញុំ ដូចនេះ ការអ្វីដែលបង្វែរអារម្មណ៍របស់ខ្ញុំ ឲ្យឃ្លាតឆ្ងាយពីការងារប្រចាំថ្ងៃ និងផែនការរបស់ខ្ញុំ អាចជាការរំខានខ្លាំងណាស់។ ដែលកាន់តែអាក្រក់ជាងនេះទៀតនោះ គឺជួនកាល ការបង្វែរអារម្មណ៍ក្នុងជីវិតយើង ធ្វើឲ្យយើងមានការថប់បារម្ភ និងឈឺចាប់ណាស់។ ប៉ុន្តែ ព្រះទ្រង់មានបន្ទូលថា “គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ”(អេសាយ ៥៥:៨)។ បានសេចក្តីថា ព្រះទ្រង់ជ្រាបថា ជាញឹកញាប់ ទ្រង់ចាំបាច់ត្រូវបង្វែរអារម្មណ៍របស់យើង ដើម្បីឲ្យជីវិតយើងកាន់តែមានន័យ ជាងពេលដែលយើងជាប់គាំង នៅក្នុងផែនការដំបូងរបស់យើង។ សូមយើងគិតអំពីលោកយ៉ូសែបចុះ។ ព្រះបានបង្វែរគាត់ ឲ្យទៅនគរអេស៊ីព្ទ ដើម្បីរៀបចំគាត់ សម្រាប់ការជួយសង្រ្គោះរាស្រ្តជ្រើសតាំងរបស់ព្រះ ឲ្យរួចពីការស្លាប់ដោយគ្រោះទុរភិក្ស។ ចំណែកឯលោកម៉ូសេវិញ ព្រះទ្រង់បានបង្វែរអារម្មណ៍គាត់ ឲ្យចេញពីការរស់នៅដ៏ហ៊ឺហារ ក្នុងរាជវាំងស្តេចផារ៉ោន ឲ្យទៅវាលរហោស្ថាន ដើម្បីត្រៀមខ្លួនដឹកនាំរាស្រ្តរបស់ព្រះ ទៅកាន់ទឹកដីសន្យា។ ទន្ទឹមនឹងនោះ យើងក៏អាចពិចារណាអំពីលោកយ៉ូសែប និងនាងម៉ារា ដែលត្រូវបានទេវតាប្រកាស់ប្រាប់ អំពីព្រះរាជសារដែលជាការបង្វែរអារម្មណ៍ដ៏សំខាន់បំផុតថា នាងម៉ារានឹងប្រសូតបុត្រា១ ដែលត្រូវថ្វាយព្រះនាមថា “យេស៊ូវ” ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ លោកយ៉ូសែបបានជឿជាក់លើគោលបំណងដែលធំជាង ដែលព្រះមានចំពោះគាត់ បានជាគាត់ចុះចូលនឹងការបង្វែរអារម្មណ៍នោះ ហើយក៏បានស្តាប់បង្គាប់ព្រះ ដោយថ្វាយព្រះនាមថា “យេស៊ូវ”(ខ.២៥)។…
Read articleសេចក្តីពិតដ៏អាថ៌កំបាំង
ព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើកសម្តែងគំនិតរបស់ទ្រង់ ដល់មនុស្សដែលមានដែនកំណត់ នោះគំនិតរបស់ទ្រង់ជាការអាថ៌កំបាំង។ ឧទាហរណ៍ : ក្នុងកណ្ឌទំនុកដំកើង មានខគម្ពីរប្រកបដោយប្រាជ្ញាមួយ ដែលហាកដូចជាធ្វើឲ្យយើងមានសំណួរ ជាជាងទទួលបាននូវចម្លើយ គឺខដែលចែងថា “ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា ជាការវិសេសដល់ព្រះនេត្រទ្រង់”(១១៦:១៥)។ ពេលដែលខ្ញុំបានអានបទគម្ពីរនេះ ខ្ញុំក៏គ្រវីក្បាល ដោយការងឿងឆ្ងល់ថា ហេតុអ្វីបានជាការស្លាប់របស់ពួកបរិសុទ្ធ ជាការវិសេសដល់ព្រះនេត្រទ្រង់។ ខ្ញុំបានមើលឃើញអ្វីៗ ដោយភ្នែកដែលជាប់ចំណងនឹងលោកិយ បានជាខ្ញុំពិបាកយល់អំពីបទគម្ពីរនេះ នៅពេលដែលកូនស្រីរបស់យើងបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់រថយន្ត ក្នុងអាយុ១៧ឆ្នាំ។ និយាយរួម យើងពិបាកយល់អំពីការនេះ ពេលដែលយើងបាត់បង់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែ បទគម្ពីរនេះមិនមែនជាអាថ៌កំបាំងសម្រាប់យើងទៀតឡើយ ពេលដែលយើងត្រឹះរិះពិចារណា ហើយដឹងថា ការអ្វីដែលមានតម្លៃដ៏វិសេស ចំពោះព្រះអម្ចាស់ គឺមិនជាប់ជំពាក់នឹងលោកិយឡើយ។ បទគម្ពីរមួយនេះ តម្រូវឲ្យយើងមានទស្សនៈ បែបនគរស្ថានសួគ៌។ ឧទាហរណ៍ តាមបទគម្ពីរ ទំនុកដំកើង ១៣៩:១៦ ខ្ញុំត្រូវមានទស្សនៈយល់ឃើញថា មែលីស្សា(Melissa) កូនស្រីរបស់ខ្ញុំបានឡើងទៅដល់នគរស្ថានសួគ៌ ដូចការរំពឹងគិតរបស់យើងមែន។ ព្រះបានរង់ចាំទទួលនាង ហើយនោះជាការវិសេសណាស់ នៅក្នុងព្រះនេត្រទ្រង់។ ហើយសូមយើងស្រមៃថា ព្រះវរបិតាមានអំណរយ៉ាងណា ពេលដែលទ្រង់ស្វាគមន៍កូនរបស់ទ្រង់ ចូលផ្ទះនៅស្ថានសួគ៌ ហើយទតឃើញថា ពួកគេមានអំណរជាទីបំផុត…
Read articleទៅណាមិនរួច
ការធ្វើដំណើរដោយឡានក្រុង ពីក្រុងមេមភីស រដ្ឋថេនេស៊ី ទៅក្រុងសេន លូវីស រដ្ឋមីសសូរី តាមធម្មតា ចំណាយពេលប្រហែល៦ម៉ោង បើសិនជាអ្នកបើកបរឡានក្រុង មិនបានទុកអ្នកចោល នៅស្ថានីយប្រេងឥន្ធនៈទេនោះ។ ការនេះបានកើតឡើង ចំពោះអ្នកដំណើរ៤៥នាក់ ដែលបានធ្វើដំណើរតាមឡានក្រុងមួយគ្រឿង ហើយត្រូវអ្នកបើកបរឡានក្រុងនោះ ទុកពួកគេចោល បានជាពួកគេត្រូវរង់ចាំពេញមួយយប់ អស់ពេល៨ម៉ោង ទំរាំតែមានអ្នកបើកបរម្នាក់ទៀតមកជំនួសអ្នកបើកបរចាស់។ ពេលនោះ ពួកគេប្រាកដជាមានអារម្មណ៍ធុញថប់ ដោយសារការពន្យាពេលធ្វើដំណើរ និងថប់បារម្ភអំពីលទ្ធផល ដែលនឹងចេញមក ហើយក៏មានចិត្តអន្ទះសារក្នុងការរង់ចាំជំនួយផងដែរ។ លោកយ៉ូសែប ប្រហែលជាមានអារម្មណ៍ដូចនេះផងដែរ ពេលដែលគេយកគាត់ទៅដាក់គុក ដោយសារបទឧក្រឹដ្ឋដែលគាត់មិនបានប្រព្រឹត្ត (លោកុប្បត្តិ ៣៩)។ គាត់ត្រូវគេបោះបង់ចោល ហើយលែងនឹកនា ដូចនេះគាត់ត្រូវគាំងដំណើរក្នុងគុក មិនអាចទៅណារួចឡើយ។ ប៉ុន្តែ “ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងយ៉ូសែប ហើយក៏ផ្តល់សេចក្តីសប្បុរសដល់គាត់ ព្រមទាំងធ្វើឲ្យមេភូឃុំអាណិតមេត្តាដល់គាត់ផង”(ខ.២១)។ ក្រោយមក មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ហើយការអ្វីដែលគាត់ធ្វើ “នោះទ្រង់ធ្វើឲ្យចំរើនឡើងគ្រប់ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះបីជាព្រះអម្ចាស់បានគង់នៅជាមួយ ហើយប្រទានពរគាត់ក្តី ក៏គាត់នៅតែជាប់គុកអស់ជាច្រើនឆ្នាំ។ អ្នកប្រហែលជាកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ទៅណាមិនរួច នៅក្នុងមន្ទីឃុំឃាំង ឬនៅក្នុងប្រទេសដែលឆ្ងាយពីផ្ទះរបស់អ្នក ឬមួយជាប់ឃុំនៅក្នុងគុកដែលមានក្នុងចិត្តរបស់ខ្លួនឯងជាដើម។ តែទោះបីជាអ្នកកំពុងនៅទីណា…
Read articleដោយការប្រព្រឹត្តរបស់យើង
មានគ្រូគង្វាលម្នាក់ បានដើរទៅព្រះវិហារទាំងយប់។ ពេលនោះមានចោរម្នាក់ បានយកកាំភ្លើងចេញមកភ្ជង់គាត់ ដើម្បីប្លន់យកលុយពីគាត់ ពុំនោះទេ វានឹងសម្លាប់គាត់ជាមិនខាន។ ពេលដែលគាត់លូកយកកាបូបលុយ ចេញពីក្នុងហោប៉ៅខោរបស់គាត់ ហុចឲ្យទៅវា វាក៏បានឃើញកអាវរបស់គាត់ ដែលជាសំគាល់ថា គាត់ជាគ្រូគង្វាល នៃព្រះវិហារ បានជាវានិយាយថា “ដោយសារអ្នកជាគ្រូគង្វាល នោះខ្ញុំមិនប្លន់អ្នកទេ អ្នកអាចទៅបានហើយ”។ គ្រូគង្វាលនោះ ក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញថា ចោរម្នាក់នេះក៏ជាអ្នកជឿដែរ បានជាគាត់ឲ្យស្ករគ្រាប់មួយដុំទៅវា។តែចោរនោះបានបដិសេធថា “ខ្ញុំមិនយកទេ សូមអរគុណលោកហើយ។ ខ្ញុំមិនញាំស្ករគ្រាប់ក្នុងរដូវកាលនៃពិធីបុណ្យ៤០ថ្ងៃទេ”។ បុរសម្នាក់នេះមិនព្រមទទួលស្ករគ្រាប់ ដើម្បីជាការលះបង់ក្នុងពិធីបុណ្យ៤០ថ្ងៃ ប៉ុន្តែ ការដែលគាត់រស់នៅដោយការឆក់ប្លន់បានបង្ហាញអំពីធាតុពិតរបស់គាត់! តាមបទគម្ពីរសុភាសិត កិរិយ៉ាប្រព្រឹត្តរបស់បុគ្គលម្នាក់ៗ ជាកត្តាដែលបញ្ចាក់យ៉ាងច្បាស់បំផុតថា បុគ្គលនោះមានលក្ខណៈសម្បត្តិយ៉ាងណា។ បើមាននរណាម្នាក់និយាយថា ខ្លួនជាមនុស្សដែលកោតខ្លាចព្រះ នោះគេអាចបង្ហាញថា គាត់ជាមនុស្សដែលល្អ ដូចដែលគាត់បាននិយាយមែនឬអត់ ដោយពិនិត្យមើលការប្រព្រឹត្តរបស់គាត់(២០:១១)។ នៅសម័យដែលព្រះយេស៊ូវយកកំណើត ជាមនុស្ស ពួកអ្នកដឹកនាំសាសនា ក៏មានបញ្ហាដូចនេះផងដែរ។ ទ្រង់បានថ្កោលទោសពួកផារិស៊ី ហើយបានបង្ហាញពុតត្បុតរបស់ពួកគេ ដែលបានតាំងខ្លួនជាអ្នកកោតខ្លាចព្រះ ដោយមិនព្រមប្រែចិត្តចេញពីអំពើបាប(ម៉ាថាយ ២៣:១៣-៣៦)។ សម្បកក្រៅ និងពាក្យសម្តីរបស់មនុស្ស អាចបោកប្រាស់យើងបាន តែអាកប្បកិរិយ៉ារបស់មនុស្ស គឺជាកត្តាបញ្ជាក់ដ៏ច្បាស់បំផុតថា អ្នកនោះមានលក្ខណៈសម្បត្តិយ៉ាងណា។…
Read article