តើឈប់សិន ឬទៅមុខទៀត?
មានពេលមួយ រាស្រ្តអ៊ីស្រាអែលបានជួបភាពទាល់ ច្រក។ បន្ទាប់ពីពួកគេបានរួចចេញពីភាពជាទាសករ និងបានចាកចេញពីនគរអេស៊ីព្ទ មិនទាន់បានយូរប៉ុន្មានផង ពួកគេក៏បានក្រឡេចមកក្រោយ ឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់ចិត្ត។ ពេលនោះពួកគេឃើញដីហុយទ្រលោមពីចម្ងាយ កំពុងបោះពួយសំដៅមករកពួកគេ ហើយនៅក្នុងដីហុយទ្រលោមនោះ ឃើញមានកងទ័ពដ៏ច្រើនសណ្ឋឹក។ “ជម្ងឺ”របស់ស្តេចផារ៉ោនបានរើឡើងទៀតហើយ គឺជម្ងឺនៃចិត្តរឹងទទឹង(និក្ខមនំ ១៤:៨)។ នៅទីបំផុត ស្តេចផារ៉ោន ក៏បានបញ្ជារទោះចម្បាំង ឲ្យដេញតាមលោកម៉ូសេ និងពួកបណ្តាជនរបស់គាត់។ ពេលកងទ័ពអេស៊ីព្ទដេញតាមពួកគេជិតទាន់ហើយ អ្វីៗគ្រប់យ៉ាងហាក់ដូចជាត្រូវបាត់បង់។ ពួកគេទាល់ច្រកហើយ ព្រោះមានសមុទ្រដ៏ធំល្វឹងល្វើយ នៅខាងមុខ ហើយនៅខាងក្រោយ មានទ័ពសត្រូវដ៏ច្រើនសណ្ឋឹក។ ពួកគេភ័យស្លត់យ៉ាងខ្លាំង ហើយស្រែកឲ្យលោកម៉ូសេ និងព្រះជួយ។ លោកម៉ូសេ និងព្រះអម្ចាស់ក៏បានឆ្លើយតប ដោយបង្គាប់ដល់ពួកគេ។ លោកម៉ូសេប្រាប់ពួកគេថា “ចូរឈរឲ្យនឹង ចាំមើលសេចក្តីសង្គ្រោះរបស់ព្រះអម្ចាស់”(១៤:១៣)។ ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលថា “ចូរដើរទៅមុខ”(ខ.១៥)។ បើស្តាប់មួយភ្លែតទៅ ការបង្គាប់ទាំងពីរនេះហាក់ដូចជាមានភាពផ្ទុយគ្នា ប៉ុន្តែ ការបង្គាប់ទាំងពីរនេះសុទ្ធតែចេញមកពីព្រះអម្ចាស់ដូចគ្នា ហើយសុទ្ធតែត្រឹមត្រូវ។ ជាបឋម ពួកគេត្រូវ “ឈរឲ្យនឹង” ឬ“ឲ្យមាំមួន” ដើម្បីរង់ចាំទទួលការបង្គាប់មកពីព្រះអម្ចាស់។ ចុះបើសិនជាពួកគេស្រាប់តែនាំគ្នាសម្រុកចូលសមុទ្រក្រហម ដោយមិនបានទូលសួរព្រះជាមុនសិន តើនឹងមានរឿងអ្វីកើតឡើង? ប៉ុន្តែ ពេលដែលពួកគេឈរនឹងមួយកន្លែង ពួកគេក៏បានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់។ ពេលនោះអ្វីដែលពួកគេ…
Read articleការប្រែចិត្តជឿព្រះ
មុននឹងធ្វើដំណើរទៅប្រទេសណាមួយ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានទៅធនាគា ដើម្បីប្តូរប្រាក់ដុល្លា ទៅជាប្រាក់របស់ប្រទេសណាដែលយើងនឹងទៅលេងកំសាន្ត។ យើងធ្វើបែបនេះ ដើម្បីឲ្យយើងអាចបង់ប្រាក់ នៅក្នុងការចំណាយផ្សេងៗ នៅក្នុងប្រទេសនោះ។ ពេលយើងក្លាយជាគ្រីស្ទបរិស័ទ មានការផ្លាស់ប្តូរមួយបែបទៀតកើតឡើង។ ជីវិតរបស់យើង ដូចជាក្រដាស់ប្រាក់ ដែលយើងយកទៅដូរ ដើម្បីឲ្យបានក្រដាស់ប្រាក់មួយប្រភេទទៀត។ យើងលះបង់ជីវិតចាស់របស់យើង ដើម្បីទទួលបាននូវជីវិតថ្មីមួយទៀត ដើម្បីឲ្យយើងអាចចាប់ផ្តើម“ចាយ”ជីវិតរបស់យើង នៅក្នុងនគរមួយទៀត។ យើងមិនត្រូវចាយជីវិតរបស់យើង ដើម្បីបំពេញបំណងរបស់លោកិយឡើយ ផ្ទុយទៅវិញ យើងត្រូវចាប់ផ្តើមចំណាយជីវិតរបស់យើង ដើម្បីបំពេញបំណងព្រះទ័យរបស់ព្រះគ្រីស្ទ។ លោកសាវ័កប៉ុលបានធ្វើជាគំរូដ៏ល្អ ដែលបង្ហាញអំពីភាពខុសគ្នានេះ។ បន្ទាប់ពីជីវិតរបស់គាត់បានផ្លាស់ប្រែ ពេលគាត់កំពុងធ្វើដំណើរទៅទីក្រុង ដាម៉ាស់(កិច្ចការ ជំពូក៩) គាត់ក៏បានចាប់ផ្តើមចំណាយជីវិតរបស់គាត់ តាមរបៀបខុសពីមុន។ គាត់ឈប់តាមចាប់ខ្លួនគ្រីស្ទបរិស័ទដាក់គុក ឬតាមសម្លាប់ពួកគេទៀតហើយ ផ្ទុយទៅវិញ គាត់បានតាមរកអ្នកមិនជឿព្រះ ដើម្បីនាំគេឲ្យប្រែចិត្តជឿព្រះ។ គឺដូចដែលគាត់បានសរសេរសំបុត្រ ទៅកាន់ពួកជំនុំក្រុងកូរិនថូសថា “ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា”(២កូរិនថូស ១២:១៥)។ ការគ្រប់យ៉ាងដែលគាត់បានធ្វើ គឺសម្រាប់ស្អាងវិញ្ញាណកូនខាងវិញ្ញាណរបស់គាត់(ខ.១៤,១៩)។ ការប្រែចិត្តជឿព្រះ គឺមិនគ្រាន់តែជាការផ្លាស់ប្តូរជោគវាសនារបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាការផ្លាស់ប្តូររបៀបចំណាយជីវិតរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ —Julie Ackerman Link
Read articleក្លិនស្អុយដែលគេគ្របបាំង
ក្លិនស្អុយដែលហើរចេញពីកន្លែងចាក់សំរាម ដែលកំពុងតែហូរហៀរ បាននាំឲ្យសាធារណៈជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ហេតុនេះហើយបានពួកកម្មករបានដំឡើងកាំភ្លើងបាញ់ថ្នាំបំបាត់ក្លិនស្អុយ ដើម្បីកំចាត់ក្លិនស្អុយ។ កាំភ្លើងនីមួយៗ អាចបាញ់ទឹកក្រអូបជាង១០លីត្រ ក្នុងមួយនាទី ហើយអាចបាញ់បានចម្ងាយ៥០ម៉ែត្រ ចូលគំនរសំរាមដែលកំពុងរលួយ។ ទោះបីជាគេបានប្រើថ្នាំបំបាត់ក្លិនស្អុយ បាញ់គ្របពីលើក្លិនស្អុយរបស់សំរាម អស់ប៉ុន្មានលីត្រក៏ដោយ ក៏ទឹកក្រអូបនោះគ្រាន់តែជាគ្រឿងគ្របបាំងក្លិនស្អុយប៉ុណ្ណោះ ដរាបណាគេពុំទាន់បានយកប្រភពនៃក្លិនស្អុយនោះចេញទេនោះ។ ស្តេចដាវិឌក៏ជាមនុស្ស ដែលខំគ្របបាំងក្លិនស្អុយផងដែរ។ ក្រោយពីបានផឹតក្បត់ជាមួយនឹងនាងបាតសេបាហើយ ទ្រង់ក៏បានព្យាយាមលាក់បាំងរឿងអាស្រូវរបស់ទ្រង់ ដោយធ្វើជានៅស្ងៀម និងប្រើល្បិចកល ហើយតាំងខ្លួនជាអ្នកមានជំនឿខ្លាំង(២សាំយ៉ូអែល ១១-១២)។ ក្នុងបទទំនុកតម្កើងជំពូក ៣២ ទ្រង់បានមានបន្ទូលថា ពេលដែលទ្រង់ធ្វើជានៅស្ងៀម ព្រះហស្ថនៃព្រះក៏ប៉ះពាល់ទ្រង់ ដោយឲ្យទ្រង់ជួបសេចក្តីទុក្ខជាច្រើន ដើម្បីឲ្យទ្រង់ដឹងថាខ្លួនខុស(ខ.៣-៤)។ ពេលស្តេចដាវីឌមិនអាចអត់ទ្រាំបានតទៅទៀត ទ្រង់ក៏ឈប់បិទបាំងអំពើបាបរបស់ខ្លួន ដោយទទួលស្គាល់ និងសារភាព ហើយប្រែចិត្តចេញពីអំពើបាប(ខ.៥)។ ដូចនេះ ទ្រង់មិនចាំបាច់ត្រូវខំបិទបាំងអំពើបាបរបស់ខ្លួនទៀតឡើយ ព្រោះព្រះបានអត់ទោសបាបឲ្យទ្រង់ហើយ។ យើងនឹងមិនទទួលបានប្រយោជន៍អ្វី ពីការព្យាយាមលាក់បាំងអំពើបាបរបស់យើងឡើយ។ ក្លិនដែលស្អុយចេញពីការមិនស្តាប់បង្គាប់របស់យើង នឹងជ្រាបចេញតាមការអ្វីមួយដែលយើងធ្វើ ដើម្បីគ្របបាំងវា។ បើយើងកំពុងមានសំរាមនៅក្នុងចិត្ត នោះចូរយើងសារភាពនៅចំពោះព្រះ ហើយទទួលការលាងសម្អាតឲ្យមានភាពស្រស់ថ្លាឡើងវិញ ដោយព្រះគុណ និងការអត់ទោសរបស់ទ្រង់។ —Marvin William
Read articleការហ៊ានប្រថុយគ្រោះថ្នាក់
លោកហល នីដហាម(Hal Needham)ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អ្នកដើរតួរជំនួស ក្នុងឈុតគ្រោះថ្នាក់! ជីវិតអ្នកសម្តែងហូលីវូត ក្នុងឈុតឡានបុកគ្នា ឈុតលោតពីលើយន្តហោះ ឈុតបាក់ឆ្អឹង ឈុតចម្អកឲ្យសេចក្តីស្លាប់ ។ លោកនីដហាមបាននិយាយឆ្លុះបញ្ចាំងអំពីការហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយពិពណ៌នាអំពីឈុតដែលគាត់ធ្លាប់សម្តែង ដូចជាឈុតវាយតប់គ្នានឹងកណ្តាប់ដៃធ្ងន់ៗ ឈុតប្រណាំងឡានក្នុងល្បឿនលឿន ឈុតដើរលើស្លាបយន្តហោះដែលកំពុងហោះហើរ ឈុតធ្លាក់ពីលើខ្នងសេះ ព្រមទាំងឈុតដុតខ្លួនឱ្យឆេះផងដែរ! គាត់បានប្រថុយជីវិត ក្នុងខ្សែភាពយន្ត ដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជន និងដើម្បីក្លាយជាកំពូលអ្នកសម្តែងជំនួសក្នុងឈុតគ្រោះថ្នាក់ ក្នុងខ្សែភាពយន្តហូលីវូដ។ យ៉ាងណាមិញ សាវ័កប៉ុល និងលោកបាណាបាសក៏ “ជាមនុស្សដែលបានប្រថុយជីវិត”ដែរ(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួកគេមានបំណងផ្សេងពីលោកនីដហាម។ គោលដៅ របស់ពួកគេ គឺដើម្បីលើកតម្កើងព្រះនាមព្រះគ្រីស្ទ តាមរយៈការផ្សាយដំណឹងល្អ។ ក្នុងនាមជាបេសកជន ក្នុងចក្រភពរ៉ូម លោកប៉ុល បានប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជា ការលិចសំពៅ ការត្រូវគេវាយដំ ការបៀតបៀន និងការជាប់គុក ហើយនៅមានទុក្ខលំបាកជាច្រើនទៀត(២កូរិនថូស ១១:២២-៣០)។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែសុខចិត្តប្រថុយជីវិត ដើម្បីធ្វើឲ្យគេស្គាល់ព្រះនាមព្រះគ្រីស្ទប៉ុណ្ណោះឡើយ។ មានគ្រីស្ទបរិស័ទជាច្រើនបានប្រថុយគ្រោះថ្នាក់ ដើម្បីចែកចាយដំណឹងល្អ។ ប៉ុន្តែ អ្នកខ្លះទៀតបែរជានៅស្ងាត់ស្ងៀមទៅវិញ ដោយសារខ្លាចគេបដិសេធ។ តើអ្នកធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះឱកាសចែកចាយដំណឹងល្អដែរឬទេ? ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីចម្រើនកម្លាំងដល់យើងរាល់គ្នា(កិច្ចការ ១:៨)…
Read articleចូរកុំខ្លាច
ភរិយារបស់ខ្ញុំមានជម្ងឺជាទម្ងន់ ពេលនាងមានផ្ទៃពោះកូនទីពីរ។ ពេលដែលវេជ្ជបណ្ឌិតកំពុងព្យាយាមពិនិត្យមើលឲ្យដឹងថានាងមានជម្ងឺអ្វី នាងក៏ចេះតែខ្សោយទៅៗ ធ្វើឲ្យនាងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់។ ពេលខ្ញុំឃើញនាងទទួលរងការឈឺចាប់ដូចនេះ ខ្ញុំមានអារម្មណ៍តក់ស្លត់ ហើយមិនដឹងថា អាចជួយអ្វីដល់នាងបានទេ។ នៅថ្ងៃខ្លះ ខ្ញុំមានអារម្មណ៍ថា ព្រះទ្រង់ហាក់ដូចជាមិនបានស្តាប់ពាក្យអធិស្ឋានរបស់យើងសោះ។ មានពេលមួយ នៅថ្ងៃអាទិត្យ ពេលខ្ញុំកំពុងស្វែងរកការកំសាន្តចិត្តពីព្រះគម្ពីរ ខ្ញុំក៏បានបើកចំខទី១ នៃក័ណ្ឌគម្ពីរអេសាយជំពូក ៤៣។ បទគម្ពីរនេះចាប់ផ្តើមដោយពាក្យថា “កុំខ្លាចឡើយ” ហើយបានបញ្ចប់ដោយពាក្យថា “ឯងជារបស់អញ”។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានមានបន្ទូលមកកាន់ខ្ញុំ ដោយផ្ទាល់ តាមបទគម្ពីរនោះតែម្តង។ ក្នុងបទគម្ពីរនោះ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ពួកសាសន៍អ៊ីស្រាអែល ដោយភាពស្និទ្ធស្នាលយ៉ាងខ្លាំង បានជាធ្វើឲ្យខ្ញុំនឹកចាំថា ទ្រង់ក៏មានព្រះ ទ័យទុកដាក់ចំពោះយើងជានិច្ចដែរ គឺដូចដែលទ្រង់បានប្រើពាក្យថា “កាលណាឯងដើរកាត់ទឹកធំ … ដើរកាត់ទន្លេ … លុយកាត់ភ្លើង”(ខ.២)។ ឃ្លាទាំងនេះ បានបន្លឺសម្លេងកាន់តែខ្លាំងឡើងៗ ចេញពីទំព័រសៀវភៅ មកប៉ះពាល់ចិត្តរបស់ខ្ញុំ។ ការកម្សាន្តចិត្តរបស់យើងក្នុងពេលនោះ មិនមែនទទួលបានពីសេចក្តីសន្យាអំពីការប្រោសឱ្យជា ឬទទួលបានពីការអស្ចារ្យឡើយ ប៉ុន្តែ វាកើតចេញពីការដឹងជាក់ថា ទ្រង់មិនបានទុកយើងចោលឡើយ។ ជាងនេះទៅទៀត យើងបានជួបរឿងដែលគួរឲ្យតក់ស្លត់ជាច្រើនទៀត ជាពិសេសបន្ទាប់ពីអេធិន(Ethan)ចាប់កំណើត ខ្ញុំមានអារម្មណ៍ថា ទាំងម្តាយនិងកូនហាក់ដូចជាមិនសង្ឃឹមថារស់សោះ។ ប៉ុន្តែ ព្រះបានប្រើព្រះបន្ទូលទ្រង់ លោមកម្សាន្តចិត្តយើង…
Read articleក្រុមការងារពេលយប់
ការងារដំបូងរបស់ភែត(Pat) គឺធ្វើនៅពេលយប់ ក្នុងហាងលក់ចាប់ហួយមួយ។ បន្ទាប់ពីហាងដល់ពេលត្រូវបិទទ្វារ គាត់និងក្រុមការងាររបស់គាត់ ត្រូវរៀបចំទុកដាក់ និងបន្ថែមឥវ៉ាន់ដែលអស់នៅលើធ្នើរ មុននឹងចាកចេញពីហាង។ ចៅហ្វាយរបស់ភែតបានណែនាំពួកគេ ឱ្យតម្រៀបស៊ុបកំប៉ុង នៅលើធ្នើ ដោយបែរផ្លាកយឺហោមកខាងមុខជានិច្ច ដើម្បីឲ្យគេស្រួលមើលស៊ុបកំប៉ុងនោះ។ តែភែត បានធ្វើខុសការណែនាំនោះបន្តិច ដោយនិយាយថា “យើងត្រូវបែរផ្លាកយឺហោកំប៉ុងទាំងនោះ មកខាងមុខ តែត្រូវបែរផ្លាកយឺហោកំប៉ុងបីទៀតមកខាងក្រោយវិញ”។ នៅយប់មួយ ពេលភែតកំពុងរៀបចំធ្នើរ មិត្តរួមការងាររបស់គាត់ក៏បាននិយាយចំអកថា “យើងត្រូវបែរផ្លាក់យឺហោរបស់កំប៉ុងដែលនៅជួបមុខ ឲ្យបានត្រឹមត្រូវ ហើយកំប៉ុងនៅជួរក្រោយ រៀបយ៉ាងម៉េចក៏បាន ព្រោះគ្មាននរណាមើលឃើញទេ?” ពេលនោះ ជាពេលដែលក្មេងជំទង់ម្នាក់នោះ ត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ តើគាត់គួរតែធ្វើតាមបង្គាប់របស់ចៅហ្វាយគាត់ ឬគួរតែធ្វើអ្វីដែលងាយស្រួល? យ៉ាងណាមិញ ពេលណាយើងត្រូវធ្វើការសម្រេចចិត្ត យើងគ្រប់គ្នាក៏សុទ្ធតែស្ថិតក្នុងស្ថានភាពស្រដៀងនឹងគាត់ដែរ។ លោកសាវ័កប៉ុលបានលើកទឹកចិត្តបងប្អូនរួមជំនឿរបស់គាត់ ឲ្យស្តាប់បង្គាប់ព្រះ ទោះគ្មាននរណាម្នាក់ឈរមើលពួកគេក៏ ដោយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ពួកបាវបម្រើអើយ ចូរស្តាប់បង្គាប់ចៅហ្វាយនាយខាងសាច់ឈាមក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែការនៅមុខគេប៉ុណ្ណោះ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះ គឺដោយចិត្តសោះត្រង់វិញ ទាំងកោតខ្លាចដល់ព្រះផង”(កូល៉ុស ៣:២២)។ យើងត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ទោះបីជាចៅហ្វាយរបស់យើងមិននៅក្បែរ ឬទោះជាគ្មាននរណាម្នាក់ឈរមើលយើងក៏ដោយ។ យើងត្រូវតែស្តាប់បង្គាប់ព្រះជានិច្ច ទោះបីជាមានការពិបាក ឬយើងមិនចង់ធ្វើក៏ដោយ។ សូមចាំថា “អ្នកណាដែលចេះធ្វើការល្អ…
Read article