ដៃស្អាត
សព្វថ្ងៃនេះ យើងសង្កេតឃើញថា មានការប្រកាសជាច្រើន ដែលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យលៀងដៃឲ្យស្អាត។ ដោយសារការរីករាលដាលនៃមេរោគ និងវីរូស ក្នុងចំណោមសាធារណៈជន កំពុងធ្វើឲ្យមានការព្រួយបារម្ភនោះមន្រ្តីសុខាភិបាលបានរំឭកយើងម្តងហើយម្តងទៀតថា ដៃដែលមិនស្អាត អាចជាភ្នាក់ងារដែលចម្លងមេរោគ ដ៏គ្រោះថ្នាក់។ ដូចនេះ ក្រៅពីការដាក់ផ្លាកសញ្ញាដាស់តឿនឲ្យលៀងដៃ យ៉ាងប្រុងប្រយ័ត្ន ជាញឹកញាប់ នៅទីសាធារណៈ ក្នុងប្រទេសជឿនលឿន គេបានផ្តល់ឲ្យនូវទឹកសាប៊ូលាងដៃ សម្រាប់លាងជម្រះមេរោគ និងបាក់តេរី។ ស្តេចដាវីឌក៏បានមានបន្ទូល អំពីសារៈសំខាន់នៃ “ការលាងដៃឲ្យស្អាត”ផងដែរ ប៉ុន្តែ ការលាងដៃនោះ គឺសំខាន់ដោយសារមូលហេតុផ្សេងមួយទៀត។ ទ្រង់មានបន្ទូលថា ដៃដែលបានលាងស្អាត គឺជាគន្លឹះដែលធ្វើឲ្យយើង អាចចូលក្នុងព្រះវត្តមានព្រះ ដើម្បីថ្វាយបង្គំ គឺដូចដែលទ្រង់មានបន្ទូលថា : “តើអ្នកណានឹងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា តើអ្នកណានឹងឈរ នៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន គឺជាអ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ”(ទំនុកដំកើង ២៤:៣-៤)។ ត្រង់ចំណុចនេះ ពាក្យ “ដៃស្អាត” មិនសំដៅទៅលើដៃដែលមានអនាម័យឡើយ ប៉ុន្តែ តាមន័យធៀប ពាក្យនេះគឺសំដៅទៅលើស្ថានភាពខាងវិញ្ញាណរបស់យើង ដែលត្រូវលាងសម្អាតអំពើបាបចេញ(១យ៉ូហាន ១:៩)។ ពាក្យនេះបង្រៀនយើង ឲ្យរស់នៅ ដោយការប្តេជ្ញាចិត្តថានឹងធ្វើការអ្វីដែលត្រឹមត្រូវ និងគោរពប្រតិបត្តិព្រះ ដើម្បីឲ្យយើងអាចឈរ ដោយគ្មានកន្លែងបន្ទោសបាននៅចំពោះព្រះ ដោយអភ័យឯកសិទ្ធិ…
Read articleពេលដែលប្រកប ដោយព្រះគុណ
ជារៀងរាល់ឆ្នាំ ខ្ញុំចូលចិត្តស្តាប់ការផ្សាយបន្តផ្ទាល់ ជាអន្តរជាតិរបស់វិទ្យុប៊ីប៊ីស៊ី(BBC) អំពីកម្មវិធីបុណ្យអូណែល នៅពេលល្ងាយថ្ងៃបុណ្យណូអែល ដែលបានប្រារព្ធឡើង នៅក្នុងព្រះវិហារឃីង ខូលីជ(King’s College Chapel) ក្នុងក្រុងខេមប្រ៊ីជ ប្រទេសអង់គ្លេស។ កម្មវិធីបុណ្យនេះមានការអានបទគម្ពីរ៩ខ និងច្រៀងទំនុកសរសើរចំនួន៩បទ និងបូករួមជាមួយនឹងការអធិស្ឋាន ភ្លេងបុណ្យណូអែល ក្នុងកម្មវីធីថ្វាយបង្គំដែលធ្វើឲ្យខ្ញុំប៉ះពាល់ចិត្ត។ មានពេលមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឮអ្នកប្រកាស់កម្មវិធីនេះអត្ថាធិប្បាយ អំពីដំណើររបស់ពួកជំនុំ ចាកចេញពីព្រះវិហារដ៏ធំស្កឹមស្កៃនោះថា ពួកគេបាន “បោះជំហានចេញពីពិធីដែលប្រកបដោយព្រះគុណ ហើយចូលទៅក្នុងលោកិយដ៏ពិត”។ តើនេះមិនមែនជាអ្វីដែលបានកើតឡើង នៅថ្ងៃបុណ្យណូអែលដំបូងបំផុតផងដែរទេឬ? កាលនោះ ពួកអ្នកគង្វាលបានឮទេវតាប្រកាស អំពីការប្រសូត្រនៃព្រះសង្គ្រោះ គឺព្រះគ្រីស្ទជាអម្ចាស់(លូកា ២:១១) បន្ទាប់មក “មានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ”(ខ.១៣-១៤)។ បន្ទាប់ពីពួកគេបានរកឃើញនាងម៉ារា លោកយ៉ូសែប និងបុត្រតូច នៅភូមិបេថ្លេហិម ពួកអ្នកគង្វាលក៏បានចេញទៅប្រាប់អ្នកដទៃទៀត ឲ្យដឹងអំពីការប្រសូត្រនៃព្រះឱរស ដោយមិនបង្អង់យូរឡើយ(ខ.១៧)។ គឺដូចដែលមានសេចក្តីចែងថា “ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក”(ខ.២០)។ ពួកគេមានការផ្លាស់ប្រែ ដោយសារ “បុណ្យណូអែលប្រកបដោយព្រះគុណ” ដែលពួកគេបានអបអរសាទរនោះ។…
Read articleពិធីបុណ្យណូអែល នៃនង្គ័ល
លោកម៉ាធូ លីត(Mathew Litt) ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា បុណ្យណូអែល ឆ្នាំ១៩៤៥ ដែលក្នុងសៀវភៅនោះ គាត់បាននិយាយ អំពីការអបអរសាទរពិធីបុណ្យណូអែល ក្នុងពេលមានសន្តិភាពជាលើកដំបូង នៅសហរដ្ឋអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ ទន្ទឹមនឹងនោះ ដើម្បីជម្រាបអ្នកអាន ឲ្យទន្ទឹងរង់ចាំទស្សនានាវាចម្បាំងមួយកង នៅកំពង់ផែក្រុងញូយ៉ក កាសែត ញូយ៉ក ដេលី(The New York Daily) បានជូនដំណឹងថា “នៅថ្ងៃបុណ្យណូអែល យើងនឹងបានឃើញកងនាវាដ៏ជាញជ័យ ដែលរួមមាន នាវាចម្បាំង៤គ្រឿង នាវាផ្ទុកយន្តហោះ៦គ្រឿង នាវាល្បាត៧គ្រឿង និងនាវាពិឃាដ២៤គ្រឿង”។ ប៉ុន្តែ នាវាទាំងនោះមិនមែនមកធ្វើសង្រ្គាមទេ ផ្ទុយទៅវិញ ពួកគេបានទទួលកុមារក្រីក្រ១ពាន់នាក់ នៅក្នុងនាវាទាំងនោះ។ គេបានវ៉ាស់ខ្នាតកុមារទាំងនោះទុកជាមុន ដើម្បីឲ្យពួកគេម្នាក់ៗអាចពាក់អាវពណ៌ខៀវរបស់កងទ័ពជើងទឹក និងពាក់មួកកាតិបធ្វើពីរ៉ោមចៀម នៅលើនាវាបានយ៉ាងសមសួន។ អាវនឹងមួកទាំងនេះ ត្រូវបានគេវេចខ្ចប់ជាអំណោយទុកជាស្រេច សម្រាប់ត្រៀមចែកកុមារទាំងនោះ នៅលើនាវា។ គេបានធ្វើឲ្យនាវាចម្បាំងទាំងអស់នេះ ក្លាយជានាវាដែលនាំសេចក្តីអាណិត។ ហោរាអេសាយបានថ្លែងទំនាយ អំពីថ្ងៃដែលព្រះគ្រីស្ទនឹងយាងមកគ្រប់គ្រងផែនដីនេះ ដោយសុខសាន្ត គឺដូចដែលមានសេចក្តីចែងថា “គេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ”(២:៤)។ ថ្ងៃបុណ្យណូអែល…
Read articleផ្ទៃមេឃប្រកាស
ពេលដែលអ្នកបានគយគន់មើលផ្ទៃមេឃពេលរាត្រីបានតែបន្តិច នោះអ្នកអាចស្ញើចសរសើរភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ។ កញ្ចំផ្កាយកាឡាក់ស៊ីដ៏ច្រើនសណ្ឋិត ដែលលាតសន្ធឹងក្នុងផ្ទៃមេឃដ៏ធំល្វឹងល្វើយ និងរូបធាតុពពកនៃកញ្ចំផ្កាយមីលគីវេ(Milky Way) របស់យើង បានរំឭកយើង អំពីស្នាព្រះហស្តដែលគួរឲ្យពិចពិលរមិលមើល និងអំពីព្រះរាជកិច្ច ដែលព្រះយេស៊ូវទ្រង់បានធ្វើ ដើម្បីទ្រទ្រង់របស់ទាំងអស់នោះ ឲ្យស្ថិតស្ថេរនៅ(កូល៉ុស ១:១៦-១៧)។ ពេលយើងគយគន់ស្នាព្រះហស្ថទ្រង់ យើងហាក់ដូចជាទស្សនិកជន ដែលកំពុងអង្គុយនៅកៅអីជួរខាងមុខ ក្នុងរោងមហោស្រពនៃអំណាចចេស្តា ដ៏ប៉ិនប្រសប់របស់ព្រះ។ ប៉ុន្តែ ផ្ទាំងទស្សនីយភាពនៅពេលយប់ ដែលយើងបានឃើញ មិនអាចប្រៀបផ្ទឹមនឹងសិរីល្អ ដែលព្រះទ្រង់បានបង្ហាញ ពេលដែលទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យចុះមកស្ថានមនុស្សលោកឡើយ។ ពេលដែលពួកអ្នកគង្វាលចៀម កំពុងយាមហ្វូងចៀមរបស់ខ្លួន ផ្ទៃមេឃស្រាប់តែមានពន្លឺភ្លឺផ្លេក ដោយសារមានពួកទេវតាលេចមកសរសើរដំកើងព្រះ ដោយពាក្យថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត”(លូកា ២:១៤)។ សូម្បីតែពួកហោរាដែលមកពីបរទេស ក៏បានមក ហើយថ្វាយបង្គំព្រះដ៏ជាមហាក្សត្រ ពេលដែលព្រះទ្រង់បានដាក់ផ្កាយដ៏ភ្លឺចិញ្ចាចនៅទិសខាងកើត សម្រាប់នាំផ្លូវពួកគេឲ្យមកភូមិបេថ្លេហិម។ “ផ្ទៃមេឃសម្តែងពីសិរីល្អនៃព្រះ” នាពេលរាត្រី(ទំនុកដំកើង ១៩:១) ប៉ុន្តែ មិនដែលធ្លាប់បានសម្តែងបានច្បាស់ ដូចពេលដែលមានសេចក្តីប្រកាសថា ព្រះអទិករនៃសកលោកនេះទ្រង់ស្រឡាញ់យើងដ៏ម្ល៉េះ បានជាទ្រង់យាងចុះមកក្នុងភពផែនដីនេះ ដើម្បីជួយសង្គ្រោះយើងឲ្យរួចពីបាប។ ថ្ងៃក្រោយ ពេលអ្នកមានការស្ងើចសរសើរ ចំពោះហ្វូងផ្កាយលើមេឃ សូមនឹកចាំ អំពីការនេះចុះ!—Joe Stowell
Read articleពាក្យផ្អែមល្ហែម
លោកស្កុត(Scott) តែងតែកោតសរសើរទំនាក់ទំនងរវាងលោកឃែន(Ken) និងអ្នកស្រីហ្វីលីស(Phyllis) ដែលជាឪពុកម្តាយក្មេករបស់គាត់។ ហេតុនេះហើយបានជា នៅថ្ងៃមួយ គាត់ក៏បានសួរពួកគាត់ អំពី កក្តាដែលធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរ មានភាពល្អប្រសើរដូចនេះ។ លោកឃែនក៏បានប្រាប់គាត់ថា “ទំនាក់ទំនងប្តីប្រពន្ធចាំបាច់ត្រូវមានភាពផ្អែមល្ហែមជានិច្ច!” មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានសរសេរសំបុត្រមកកាន់ខ្ញុំ និងប្តីរបស់ខ្ញុំ ព្រមទាំងមិត្តភ័ក្រដទៃទៀត ហើយគាត់ចូលចិត្តសរសេរនៅចុងបញ្ចប់នៃសំបុត្រថា “សូមកុំភ្លេចធ្វើល្អចំពោះគ្នាទៅវិញទៅមក”។ យោបល់ដ៏ប្រសើររបស់អ្នកទាំងពីរ គឺសុទ្ធតែបានលើកទឹកចិត្តប្តីប្រពន្ធ ឲ្យធ្វើល្អចំពោះគ្នាទៅវិញទៅមកជានិច្ច។ ភាពតប់ប្រមល់ដែលមានជាប្រចាំថ្ងៃ ងាយនឹងធ្វើឲ្យយើងមានការធុញទ្រាន់ ឬខឹងនឹងប្តីប្រពន្ធរបស់យើង និងអ្នកដទៃ។ ពោលគឺយើងងាយនឹងមានអារម្មណ៍រំខាន ឬរិះគន់កំហុសតូចៗ។ យើងងាយនឹងនិយាយពាក្យសម្តីកាចៗ ឬពាក្យវាយប្រហារ ដោយគ្មានការពិចារណា។ កណ្ឌសុភាសិតបានបង្រៀនយើង អំពីរបៀបប្រើពាក្យសម្តីទៅកាន់អ្នកដទៃ។ បទគម្ពីរនេះបានចែងថា “អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ”(២១:២៣)។ ហើយមានការដាស់តឿនដូចជា “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(១៨:២១) ហើយ “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”(១២:១៨)។ ពេលដែលលោកឃែនឲ្យយោបល់ទៅលោកស្កត់ថា “ត្រូវមានភាពផ្អែមល្ហែមជានិច្ច” នោះខ្ញុំក៏បាននឹកឃើញបទគម្ពីរសុភាសិត ១៦:២៤ ដែលចែងថា “ពាក្យសំដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង”។ ឱព្រះអម្ចាស់អើយ សូមបំពេញចិត្តទូលបង្គំ ដោយពាក្យសម្តីដែលនឹងនាំព្រះពរ ដល់អ្នកដទៃនៅថ្ងៃនេះ។—Anne…
Read articleអំណោយ
យើងបានហៅណូអែលថា រដូវកាលនៃការឲ្យ។ ភាគច្រើន យើងខំរកនឹក ថាតើមិត្តភ័ក្រ និងក្រុមគ្រួសារយើងចង់បានអំណោយអ្វីខ្លះ ប៉ុន្តែ អំណោយទាំងអស់ដែលយើងជូនទៅពួកគេ មិនសុទ្ធតែមានតម្លៃស្មើគ្នាឡើយ។ មានអំណោយខ្លះ យើងឲ្យទៅគេ ដើម្បីបំពេញតាមសេចក្តីត្រូវការ ឬការចង់បានរបស់គេ។ អំណោយទាំងនោះមានដូចជា ឧបករណ៍សម្រាប់ហាត់ប្រាណ ឬសៀវភៅដែលនិយាយអំពីការសម្រកទម្ងន់ជាដើម។ អំណោយដទៃទៀត ជាអំណោយដែលអ្នកឲ្យចង់បានសម្រាប់ខ្លួនឯង។ ប៉ុន្តែ អំណោយដែលល្អបំផុត ជាអំណោយដែលទទួលបានពីអ្នកដែលស្រឡាញ់យើង ហើយដឹងថាយើងចង់បានអ្វី។ ក្នុងពិធីបុណ្យណូអែលឆ្នាំមុន គ្រូគង្វាលរបស់ខ្ញុំ គឺលោកជីម សេមរ៉ា(Jim Samra) បានលើកទឹកចិត្តយើង ឲ្យគិតអំពីការយាងមកនៃព្រះគ្រីស្ទ តាមរបៀបមួយទៀត។ យើងដឹងថា ព្រះយេស៊ូវជាអំណោយដ៏គ្រប់លក្ខណ៍ដែលព្រះប្រទានមកយើង(រ៉ូម ៦:២៣) ប៉ុន្តែ មានការមួយទៀតដែលលោកគ្រូជីមចង់ឲ្យយើងគិត។ គាត់មានប្រសាសន៍ថា ការយាងចុះមករបស់ទ្រង់ ក៏អាចមានលក្ខណៈដូចជា អំណោយដែលទ្រង់ថ្វាយទៅព្រះវរបិតាផងដែរ។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតាទ្រង់ ហើយជ្រាបថា សម្រាប់យើងដែលជាស្នាព្រះហស្តទ្រង់ ការអ្វីដែលព្រះបិតាចង់បានបំផុត គឺការផ្សៈផ្សាឲ្យយើងបានជានឹងទ្រង់ឡើងវិញ។ ដោយសារព្រះយេស៊ូវ បានយាងមកយកកំណើតជាមនុស្ស នោះយើងអាចក្លាយជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(កូល៉ុស ១:២២)។ ពេលណាយើងគិតថា ខ្លួនយើងជាអំណោយសម្រាប់ព្រះ ពេលនោះយើងក៏ចង់ក្លាយជាអំណោយដ៏មានតម្លៃ “ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់…
Read article