អធិស្ឋានចំចំណុច
ថ្ងៃមួយ មុនពេលការវះកាត់កម្រឹតធ្ងន់ចាប់ផ្តើម ខ្ញុំបានប្រាប់ អាននេ(Anne) ដែលមិត្តភ័ក្ររបស់ខ្ញុំថា ខ្ញុំពិតជាមានការភ័យខ្លាចចំពោះការវះកាត់នេះណាស់។ ពេលនោះនាងក៏បានសួរខ្ញុំថា “តើអ្នកភ័យខ្លាច ត្រង់ចំណុចណា?” ខ្ញុំក៏តបថា “ខ្ញុំពិតជាខ្លាចលែងដឹងខ្លួនជារៀងរហូត បន្ទាប់ពីគេចាក់ថ្នាំសន្លប់ឲ្យខ្ញុំហើយ”។ ភ្លាមនោះ នាងក៏អធិស្ឋានថា “ឱព្រះវរបិតាអើយ ទ្រង់ជ្រាបអំពីការភ័យខ្លាចរបស់ស៊ីនឌី។ សូមទ្រង់កម្សាន្តចិត្តនាង ហើយសូមឲ្យនាងមានសន្តិភាពក្នុងចិត្ត។ ឱព្រះអម្ចាស់អើយ សូមដាស់នាងឲ្យភ្ញាក់ឡើង បន្ទាប់ពីការវះកាត់ចប់”។ ខ្ញុំយល់ថា ពេលដែលយើងនិយាយទៅកាន់ព្រះ ទ្រង់សព្វព្រះទ័យនឹងការអធិស្ឋាន ដែលច្បាស់ៗចំចំណុចយ៉ាងដូចនេះឯង ។ ពេលលោកបារទីមេ ដែលជាអ្នកសុំទានដែលពិការភ្នែក បានស្រែកដង្ហើយឲ្យព្រះយេស៊ូវជួយ ទ្រង់ក៏បានសួរគាត់ថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” ហើយគាត់ក៏ទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង!” ព្រះយេស៊ូវក៏មានបន្ទូលថា “ទៅចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ”(ម៉ាកុស ១០:៥១-៥២)។ យើងមិនត្រូវអធិស្ឋានព្រាវៗ មិនចំចំណុចនោះឡើយ។ មានពេលខ្លះយើងអាចអធិស្ឋានរៀបរាប់ តាមរបៀបកំណាព្យដូចស្តេចដាវីឌ តែក៏មានពេលដែលយើងត្រូវអធិស្ឋានត្រង់ចំចំណុចៗតែម្តង។ ឧទាហរណ៍ យើងអាចអធិស្ឋានថា “ឱព្រះអង្គអើយ សូមអត់ទោសទូលបង្គំ ចំពោះពាក្យអ្វីដែលទូលបង្គំទើបតែនិយាយ” ឬគ្រាន់តែនិយាយថា “ឱព្រះយេស៊ូវអើយ ទូលបង្គំស្រឡាញ់ទ្រង់ ព្រោះ…”។ ការអធិស្ឋានចំចំណុច ថែមទាំងអាចជាសញ្ញាបញ្ជាក់ ពីសេចក្តីជំនឿរបស់យើងផងដែរ ព្រោះកាលណាយើងអធិស្ឋានយ៉ាងដូចនេះ…
Read articleត្រចៀកដែលបើក
ថ្មីៗនេះ ខ្ញុំមានបញ្ហាត្រចៀក ហើយខ្ញុំក៏បានសម្រេចចិត្តសាកល្បងព្យាបាល តាមរបៀបដ៏ចម្រូងចម្រាសមួយ។ ការព្យាបាលរបៀបនោះត្រូវបានធ្វើឡើង ដើម្បីរំលាយអាចម៍ត្រចៀក ក្នុងរន្ធត្រចៀក ហើយដើម្បីសម្អាតអ្វី ដែលធ្វើឲ្យរាំងស្ទះការឮសម្លេង។ ខ្ញុំត្រូវតែទទួលស្គាល់ថា ការព្យាបាលនេះហាក់ដូចជាចម្លែក។ ប៉ុន្តែ ដោយសារខ្ញុំមានចិត្តស្រេកឃ្លានចង់ឲ្យត្រចៀកខ្ញុំស្តាប់ឮ ខ្ញុំក៏ព្រមឲ្យគេសាកល្បងព្យាបាលតាមរបៀបនេះតែម្តង។ ការស្តាប់សម្លេងមានសារៈសំខាន់យ៉ាងខ្លាំង នៅក្នុងការរស់នៅរបស់យើង ប៉ុន្តែ ការស្តាប់សម្លេងខាងវិញ្ញាណ មានសារៈសំខាន់កាន់តែខ្លាំង ចំពោះការដើរជាមួយព្រះ។ ក្នុងបទទំនុកដំកើង ៤០:៦ ស្តេចដាវីឌបានប្រកាសថា “ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិនសព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ”។ ពាក្យ បើក ក្នុងខនេះ អាចប្រែថា “សម្អាតឲ្យស្រឡះ” ហើយពាក្យនេះនិយាយអំពីការអ្វី ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើ។ ទ្រង់សព្វព្រះទ័យឲ្យយើងបើកត្រចៀក ហើយត្រៀមខ្លួនស្តាប់ទ្រង់មានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលទ្រង់។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល ត្រចៀកខាងវិញ្ញាណរបស់យើង អាចស្ទះ ដោយសារសម្លេងរំខាននៃវប្បធម៌ ឬសម្លេងចម្រៀងនៃការល្បួង និងអំពើបាប ដែលធ្វើឲ្យយើងកន្រ្ទាក់អារម្មណ៍។ ចូរយើងបង្វែរចិត្តរបស់យើង ឲ្យងាកមករកព្រះអម្ចាស់វិញ ដោយការផ្តោតចិត្តគំនិតទាំងស្រុង ចំពោះទ្រង់ ដោយបើកត្រចៀកយើងចំហរ ដើម្បីឲ្យយើងងាយនឹងស្តាប់ឮព្រះសូរសៀងទ្រង់។ ពេលទ្រង់មានបន្ទូល ទ្រង់នឹងដាក់ព្រះបន្ទូលទ្រង់…
Read articleសមនឹងឲ្យយើងហ៊ានប្រថុយ
តើគេហ៊ានលៈបង់អ្វីខ្លះ ដើម្បីទទួលបាននូវឧបករណ៍អាយភែតមួយគ្រឿង(iPad)? ជាការពិតណាស់ មានក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បានលៈបង់ក្រលៀនរបស់ខ្លួនមួយចំហៀង ដើម្បីឲ្យបានឧបករណ៍អាយភែតមួយគ្រឿង! គេជឿថា គាត់គ្មានលទ្ធភាពទិញអាយភែតឡើយ ហើយគាត់ចង់បានវាខ្លាំងណាស់ បានជាគាត់ហ៊ានប្រថុយនឹងការវះកាត់នោះ។ យ៉ាងណាមិញ ក្នុងបទគម្ពីរកិច្ចការជំពូក៧ លោកស្ទេផានក៏ហ៊ានប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយផងដែរ ប៉ុន្តែ គាត់បានធ្វើ ដើម្បីប្រកាសដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេលគាត់កំពុងធ្វើការអស្ចារ្យ គេបានមកចាប់ខ្លួនគាត់ ដោយការមួលបង្កាច់ថា គាត់បានប្រមាថព្រះ និងបំពានក្រឹត្យវិន័យរបស់លោកម៉ូសេ ហើយគេក៏បាននាំខ្លួនគាត់ មកកាត់ក្តីនៅចំពោះសម្តេចសង្ឃ(៦:៨-១៤)។ ពេលសម្តេចសង្ឃចោទសួរគាត់(៧:១) លោកស្ទេផានហ៊ានប្រឈមនឹងគ្រោះថ្នាក់ ដោយការអធិប្បាយព្រះបន្ទូល ទោះគាត់ដឹងថា មនុស្សដែលមានវត្តមាននៅទីនោះមិនចង់ស្តាប់ក៏ដោយ។ គាត់បានមានប្រសាសន៍ថា នៅក្នុងប្រវត្តិសាស្រ្តនៃសាសន៍អ៊ីស្រាអែល សាសន៍មួយនេះបានបដិសេធអ្នកនាំព្រះរាជសារព្រះ ម្តងហើយម្តងទៀត។ ហើយពេលនេះ ពួកគេកំពុងបដិសេធព្រះមែស៊ីទៀត។ ការអធិប្បាយព្រះបន្ទូលរបស់គាត់ បានបណ្តាលឲ្យមានប្រតិកម្មតបដ៏ខ្លាំងក្លាមួយ។ គឺដូចដែលមានសេចក្តីចែងថា “នោះគេក៏ស្រែកឡើងជាខ្លាំង ទាំងចុកត្រចៀក ហើយស្ទុះចូលព្រមគ្នាទៅលើគាត់ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម”(ខ.៥៧-៥៨)។ ហេតុអ្វីបានជាលោកស្ទេផានហ៊ានប្រថុយជីវិត ដើម្បីផ្សព្វផ្សាយអំពីព្រះយេស៊ូវ? តាមពិត គាត់មានចិត្តឆេះឆួលចង់ឲ្យអ្នកស្តាប់របស់គាត់ដឹងថា ដោយសារការសុគត និងការរស់ឡើងវិញនៃព្រះយេស៊ូវ នោះពួកគេមិនចាំបាច់ត្រូវរស់នៅ ក្រោមក្រឹត្យវិន័យទៀតឡើយ ប៉ុន្តែ អាចរស់នៅក្រោមព្រះគុណ និងការអត់ទោសបាប(៦:១៣-១៥ អេភេសូរ…
Read articleសេចក្តីអំណរ
បន្ទាប់ពីអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ សេចក្តីអំណរក៏បានបាត់បង់។ ព្រះបានបណ្តេញពួកគេចេញពីសួនច្បារ ដែលជាទីលំនៅរបស់ពួកគេ ដើម្បីការពារមិនឲ្យមានហេតុការណ៍កាន់តែអាក្រក់ កើតឡើងនៅទីនោះ។ ព្រោះថា ពួកគេបានញាំផ្លែនៃដើមដឹងខុសត្រូវហើយ ដូចនេះបើពួកគេញាំផ្លែនៃដើមជីវិតទៀតនោះ នោះពួកគេនឹងត្រូវរស់នៅ ក្នុងសេចក្តីទុក្ខវេទនាជារៀងរហូត។ ការមានជីវិតរស់នៅ ខាងក្រៅសួនច្បារ គឺមិនមានភាពងាយស្រួលទេ ព្រោះអ័ដាំម និងនាងអេវ៉ាត្រូវខិតខំធ្វើការ ដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាងទៀត សេចក្តីស្លាប់កើតមានគ្រប់ទីកន្លែង ហើយមានសត្វសាហាវដែលចាប់សត្វដទៃទៀតជាអាហារ។ ពួកគេជួបហេតុការណ៍កាន់តែអាក្រក់ ពេលដែលកូនប្រុសច្បងរបស់ខ្លួន បានសម្លាប់កូនប្រុសប្អូន។ តើមានអ្វីដែលអាក្រក់ជាងនេះទៀត? អំពើបាបបានចាក់ទំលុះជីវិតរបស់ពួកគេ ហើយអ្នកទាំងពីរមិនអាចឃាត់សេចក្តីអំណរមិនឲ្យរីងស្ងួតបានឡើយ។ ប៉ុន្តែ ព្រះទ្រង់បានរៀបផែនការ ដើម្បីស្អាងឲ្យមានសេចក្តីអំណរឡើងវិញ។ សេចក្តីអំណរបានបាត់បង់ នៅក្នុងសួនច្បារ ពេលដែលសេចក្តីស្លាប់បានចូលមក ប៉ុន្តែ សេចក្តីអំណរបានវិលត្រឡប់មកវិញ តាមរយៈការចាប់កំណើតនៃព្រះរាជបុត្រារបស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ ពេលព្រះយេស៊ូវទ្រង់ពេញវ័យ ទ្រង់បានប្រោសមនុស្សឈឺឲ្យជា និងមនុស្សខ្វាក់ឲ្យមើលឃើញ ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប៉ុន្តែ នេះគ្រាន់តែជាដើមចមនៃការដែលត្រូវមកប៉ុណ្ណោះ។ ព្រះទ្រង់បានយាងចូលមក ក្នុងលោកិយនេះ ទ្រង់បានជ្រាបអំពីទុក្ខសោករបស់យើង ទ្រង់បានឈ្នះសេចក្តីស្លាប់ ទ្រង់បានប្រទានសេចក្តីសង្ឃឹមថា ទ្រង់នឹងបញ្ចប់ការឈឺចាប់ តាមបន្ទូលសន្យារបស់ទ្រង់ ហើយលប់បំបាត់ទុក្ខសោក…
Read article២៧ភាគរយ
មនុស្សមានអាកប្បកិរិយាខុសគ្នាយ៉ាងខ្លាំង ចំពោះបទទំនាយ ដែលមានចែងក្នុងព្រះគម្ពីរ។ គ្រីស្ទបរិស័ទខ្លះមានចិត្តងប់ងល់ នឹងបទទំនាយទាំងនោះខ្លាំងណាស់ បានជាពួកគេនិយាយម្តងហើយម្តងទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាន ក្នុងពិភពលោក ដោយគិតថា ព្រឹត្តិការណ៍ទាំងនោះ ជាទីសំគាល់ដែលបង្ហាញថា ព្រះគ្រីស្ទទ្រង់អាចយាងមកក្នុងពេលដ៏ឆាប់។ រីឯអ្នកខ្លះទៀតមិនសូវខ្វល់អំពីបទទំនាយទាំងនោះទេ បានជាពួកគេហាក់ដូចជាមិនជឿថា បទទំនាយទាំងនោះ មានការទាក់ទងនឹងជីវិតរបស់គ្រីស្ទបរិស័ទឡើយ។ ដូចនេះ តើបទទំនាយមានសារៈសំខាន់ឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងក្រឡេចមកមើលការពិតមួយចំនួន ដែលមានក្នុងព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូលមាន ៣១១២៤ខ ជាសរុប ដែលក្នុងចំណោមខទាំងនេះ មាន៨៣៥២ខ មានលក្ខណៈជាបទទំនាយផ្សេងៗ។ ចំនួនដ៏ច្រើននេះ គឺត្រូវជា២៧ភាគរយនៃខគម្ពីរសរុប! ដោយសារបទទំនាយបានគ្របដណ្តប់ អស់ជាង១ភាគ៤នៃព្រះគម្ពីរទាំងមូល នោះអ្នកជឿព្រះគួរតែទទួលស្គាល់ថា បទទំនាយមានតួនាទីសំខាន់ក្រៃលែង នៅក្នុងការបើកសម្តែងរបស់ព្រះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងគួរតែដឹងផងដែរ ថាហេតុអ្វីបានជាព្រះដាក់បទទំនាយ នៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ បន្ទាប់ពីសាវ័កពេត្រុសបានបកស្រាយ អំពីរបៀបដែលពិភពលោកនឹងត្រូវបញ្ចប់ គាត់ក៏បានថ្លែងផងដែរថា “ដោយសាររបស់ទាំងនោះ នឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ”(២ពេត្រុស ៣:១១)។ យើងអាចនិយាយបានម្យ៉ាងទៀតថា ជារៀងរាល់ថ្ងៃ យើងគួរតែធ្វើការសម្រេចចិត្តរស់នៅ ដោយគោរពប្រតិបត្តិព្រះ ព្រោះការរស់នៅបែបនេះ…
Read articleខ្ញុំជាអ្នកច្នៃបង្កើតវាមក
លោកវីឡាត អេសបូយល(Willard S. Boyle) ជាអ្នកដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងផ្នែករូបវិទ្យា និងបានចូលរួម ក្នុងការឆ្នៃបង្កើត “ភ្នែកអេឡិចត្រូនិក” ដែលគេបានប្រើក្នុងកាមីរ៉ាឌីជីធល និងកែវយឺតអាវកាសហាប់ប៊ល(Hubble)។ មានពេលមួយ គាត់បានទៅផ្សា ដើម្បីរកមើលកាមីរ៉ាឌីជីធលថ្មីមួយគ្រឿង ហើយក៏បានទៅមើលនៅហាងមួយ នៅក្រុងហាលីហ្វាក(Halifax) ខេត្តណូវា ស្កូធា(Nova Scotia) ប្រទេសកាណាដា។ បុរសដែលជាភ្នាក់ងារលក់ បានព្យាយាមពន្យល់ ភាពសាំញ៉ាំនៃកាមីរ៉ាដល់លោកបូយល តែលោកបូយលបានឲ្យឈប់ពន្យល់វិញ ព្រោះគាត់មានអារម្មណ៍ថា វាហាក់ដូចជាសាំញ៉ាំពេកសម្រាប់គាត់។ បន្ទាប់មក លោកបូយលក៏បាននិយាយត្រង់ៗ ទៅកាន់បុរសនោះតែម្តងថា “អ្នកមិនចាំបាច់ពន្យល់ខ្ញុំទេ ព្រោះខ្ញុំជាអ្នកឆ្នៃបង្កើតវាមក”។ បន្ទាប់ពីព្រះបានអនុញ្ញាតឲ្យសាតាំងល្បងលលោកយ៉ូប ដោយដកយកក្រុមគ្រួសារ សុខភាព និងទ្រព្យសម្បត្តិចេញពីគាត់ហើយ(យ៉ូប ១-២) លោកយ៉ូបក៏បានទួញសោក ចំពោះថ្ងៃកំណើតរបស់គាត់(ជំពូក៣)។ ក្នុងជំពូកបន្ទាប់ លោកយ៉ូបក៏បានទូលសួរព្រះ ថាហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យគាត់ ទទួលរងនូវការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូលរំឭកគាត់ ដោយផ្ទាល់ថា ទ្រង់ “បានច្នៃបង្កើត” ជីវិត ហើយបានបង្កើតពិភពលោក(ជំពូក ៣៨-៤១)។ ទ្រង់បានឲ្យគាត់គិតឡើងវិញ អំពីអ្វីដែលគាត់បាននិយាយមុននោះ។ ព្រះទ្រង់ក៏បានបង្ហាញឲ្យលោកយ៉ូបដឹងថា គាត់មានភាពល្ងង់ខ្លៅប៉ុណ្ណា ដោយនាំឲ្យគាត់ពិចារណាអំពីអំណាចគ្រប់គ្រងរបស់ទ្រង់…
Read article