ត្រចៀកដែលបើក

ថ្មីៗ​​នេះ ​ខ្ញុំ​មាន​បញ្ហា​ត្រ​ចៀក ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​សាក​ល្បង​ព្យា​បាល តាម​របៀ​ប​ដ៏ចម្រូង​ចម្រាស​មួយ​។ ការ​ព្យាបាល​របៀប​នោះ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​រំលាយអាចម៍​ត្រចៀក ក្នុង​រន្ធ​ត្រចៀក ហើយ​ដើម្បី​សម្អា​តអ្វី ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះការ​ឮស​ម្លេង។ ខ្ញុំ​ត្រូ​វ​តែ​ទទួល​ស្គាល់​ថា ការ​ព្យា​បាល​នេះ​ហាក់​ដូច​ជា​ចម្លែក។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មាន​ចិត្ត​ស្រេកឃ្លាន​ចង់​ឲ្យត្រ​ចៀក​ខ្ញុំ​ស្តាប់​ឮ ខ្ញុំ​​ក៏​ព្រម​ឲ្យ​គេ​សាក​ល្បង​ព្យា​បាល​តាម​របៀប​នេះ​តែ​ម្តង។ ការ​ស្តាប់​សម្លេ​ង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​រស់​នៅ​របស់​យើង ប៉ុន្តែ ការ​ស្តាប់​សម្លេង​ខាង​វិញ្ញាណ មាន​​សារៈ​សំខាន់​​កាន់​​តែ​​ខ្លាំង ចំពោះ​​ការ​​ដើ​រ​​ជា​មួយ​ព្រះ។ ក្នុង​​បទ​​ទំនុក​​ដំកើង ៤០:៦ ស្តេច​ដាវី​ឌ​បាន​ប្រកាស​ថា “ឯ​​យញ្ញ​បូជា ហើយ​​នឹ​ង​ដង្វាយ នោះ​ទ្រង់​មិនសព្វ​ព្រះហឫទ័យ​ទេ ទ្រង់​បាន​បើក​ត្រចៀក​ឲ្យ​ទូលបង្គំ​ស្តាប់​តាម ទ្រង់​មិន​ចង់​បាន​ដង្វាយ​ដុត ឬ​យញ្ញបូជា​លោះ​បាប​នោះ​ទេ”។ ពាក្យ បើក ក្នុង​ខនេះ​ អាច​ប្រែថា​ “សម្អាត​ឲ្យ​ស្រឡះ” ហើយ​ពាក្យនេះ​និយាយ​អំពី​ការ​អ្វី ​ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើ​ង​ធ្វើ។ ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​បើក​ត្រចៀក ហើយ​ត្រៀម​ខ្លួន​ស្តាប់​ទ្រង់​​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​​ព្រះ​​បន្ទូល​​ទ្រង់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល ត្រ​ចៀក​ខាង​វិញ្ញាណ​រប​ស់​យើង អាច​ស្ទះ​ ដោយ​សារសម្លេង​រំខាន​នៃ​វប្បធម៌ ឬ​សម្លេ​ងច​ម្រៀង​នៃកា​រ​ល្បួង និង​អំពើ​បាប ដែល​ធ្វើ​ឲ្យ​យើង​កន្រ្ទាក់​អារម្មណ៍។ ចូរ​យើង​បង្វែរ​ចិត្ត​របស់​យើង ឲ្យ​ងាក​មក​រក​ព្រះ​អម្ចាស់​វិញ ដោយ​កា​រផ្តោត​ចិត្ត​គំនិតទាំង​ស្រុង ចំពោះ​ទ្រង់ ដោយ​បើក​ត្រចៀក​យើង​ចំហរ ដើម្បី​ឲ្យ​យើង​ងាយ​នឹង​ស្តាប់​ឮព្រះ​សូ​រ​សៀង​ទ្រង់​។ ពេល​ទ្រង់​មា​នប​ន្ទូល ទ្រង់​នឹង​ដាក់​ព្រះប​ន្ទូល​ទ្រង់…

Read article
សមនឹងឲ្យយើងហ៊ានប្រថុយ

តើគេ​ហ៊ាន​លៈប​ង់​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​នូវ​ឧបករណ៍អាយ​ភែត​មួយ​គ្រឿង(iPad)? ជា​ការ​ពិត​ណាស់ មាន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំម្នា​ក់ បា​ន​លៈ​ប​ង់ក្រ​លៀន​របស់​ខ្លួន​មួយ​ចំហៀង ដើម្បី​ឲ្យ​បាន​ឧបករណ៍​អាយ​ភែត​មួយគ្រឿង​! គេ​ជឿថា​ គាត់​គ្មាន​លទ្ធ​ភាព​ទិញអា​យ​ភែត​ឡើយ ហើយ​គាត់​ចង់​បាន​វាខ្លាំ​ង​ណាស់ បាន​ជាគា​ត់ហ៊ា​ន​ប្រថុយនឹង​ការ​វះ​កាត់​នោះ។ យ៉ាង​ណាមិ​ញ ក្នុង​បទ​គម្ពីរ​កិច្ច​ការ​ជំពូក​៧ លោក​ស្ទេផាន​ក៏​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​មួយ​ផង​ដែរ ប៉ុន្តែ ​គាត់​បាន​ធ្វើ​ ដើម្បី​ប្រកាស​ដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេល​គាត់​កំពុង​ធ្វើ​ការ​អស្ចារ្យ គេ​បាន​មក​ចាប់ខ្លួន​គាត់ ដោយ​ការ​មួលប​ង្កាច់​ថា គាត់​បាន​ប្រមាថ​ព្រះ និង​បំពាន​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​គេ​ក៏​បាន​នាំ​ខ្លួន​គាត់ ម​ក​កាត់​ក្តីនៅ​​​ចំពោះស​ម្តេច​សង្ឃ(៦:៨-១៤)។ ពេល​​សម្តេច​​សង្ឃ​ចោទ​សួរ​គាត់​(៧:១) លោកស្ទេផានហ៊ាន​ប្រ​ឈម​នឹង​គ្រោះ​ថ្នា​ក់ ដោយ​ការ​អធិប្បាយ​ព្រះ​បន្ទូល ទោះ​គាត់​ដឹង​ថា មនុស្ស​ដែលមា​ន​វត្ត​មាន​នៅ​ទីនោះ​មិន​ចង់​ស្តាប់​​ក៏ដោយ។ គាត់​បាន​មាន​ប្រសាស​ន៍​ថា នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សាសន៍​អ៊ី​ស្រាអែល សាស​ន៍​មួយ​នេះ​បាន​ប​ដិសេធ​អ្នកនាំ​ព្រះ​រាជសា​រ​​ព្រះ ម្តង​ហើយ​ម្តង​ទៀត។ ហើ​យ​ពេ​ល​នេះ ពួក​គេ​កំពុង​បដិសេធ​ព្រះ​មែស៊ី​ទៀត។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ បាន​​បណ្តា​ល​​ឲ្យ​មាន​​​ប្រតិ​កម្ម​តប​ដ៏​ខ្លាំង​ក្លា​មួយ។ គឺដូច​ដែល​មាន​សេចក្តី​ចែង​ថា “នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម”(ខ.៥៧-៥៨)។ ហេតុ​អ្វី​បាន​ជា​លោក​ស្ទេផាន​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពីព្រះ​យេស៊ូ​វ? តាម​ពិត គាត់​មាន​ចិត្ត​​ឆេះឆួ​​ល​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់​ដឹង​ថា ដោយ​សារ​ការ​សុគត និង​ការ​រស់​ឡើ​ង​វិញ​នៃ​ព្រះ​យេស៊ូវ នោះពួ​ក​គេ​មិន​ចាំបា​ច់​ត្រូវ​រស់​នៅ​ ក្រោម​ក្រឹត្យវិ​ន័យ​ទៀ​ត​ឡើយ ប៉ុន្តែ អាច​រស់​នៅ​ក្រោម​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប(៦:១៣-១៥ អេភេសូរ…

Read article
សេចក្តីអំណរ

បន្ទាប់​ពី​អ័ដាំម និង​នាង​អេវ៉ា​មិន​ស្តាប់​បង្គាប់​ព្រះ សេច​ក្តី​អំណរ​ក៏​បាន​បាត់​បង់។ ព្រះបា​ន​បណ្តេញ​ពួក​គេចេញ​ពី​សួន​ច្បារ​ ដែល​ជា​ទីលំ​នៅរ​បស់ពួ​ក​គេ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ហេតុ​ការណ៍​កាន់​តែអាក្រក់​ កើត​ឡើង​នៅ​ទីនោះ។ ព្រោះ​ថា ពួក​គេ​​បាន​ញាំ​ផ្លែ​នៃ​ដើម​ដឹង​ខុស​ត្រូវ​ហើយ ដូចនេះ​បើ​ពួក​គេ​ញាំ​ផ្លែនៃ​ដើម​ជីវិត​ទៀត​នោះ នោះ​​ពួ​ក​​គេនឹង​​ត្រូវ​​រ​​ស់​​នៅ​ ក្នុង​សេចក្តី​​ទុ​ក្ខ​វេទ​នា​​ជា​រៀង​​រហូត។ ការ​មាន​ជីវិត​រស់​នៅ​ ខាង​ក្រៅសួ​ន​ច្បារ គឺ​មិន​មាន​ភាព​ងាយ​ស្រួល​ទេ ព្រោះ​អ័ដាំម និ​ងនា​ង​អេវ៉ា​ត្រូវ​ខិត​ខំ​ធ្វើ​ការ ដើម្បី​ចិ​ញ្ចឹម​ជី​វិត។ ម្យ៉ាង​ទៀត សេចក្តី​ស្លាប់​កើត​មាន​គ្រប់​ទីកន្លែង ហើយមា​ន​សត្វ​សាហាវ​ដែល​ចាប់​សត្វ​ដទៃ​ទៀត​ជា​អាហារ។ ពួក​គេជួបហេ​តុកា​រណ៍​កាន់​តែអា​ក្រក់ ពេល​ដែល​កូន​ប្រុស​ច្បងរ​បស់ខ្លួន​ បាន​សម្លាប់​កូន​ប្រុស​ប្អូន។ តើ​មាន​អ្វីដែល​អាក្រ​ក់ជា​ងនេះ​ទៀត​? អំពើ​បាប​បាន​ចាក់​ទំលុះ​ជីវិត​របស់​ពួក​គេ ហើយ​អ្នក​ទាំង​ពីរ​មិន​អាច​ឃាត់​សេចក្តី​អំណរ​មិន​ឲ្យ​រីង​ស្ងួត​បាន​ឡើយ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​រៀប​ផែនការ ដើម្បី​ស្អាង​ឲ្យ​មាន​សេ​ចក្តីអំណ​រ​ឡើង​វិ​ញ។ សេចក្តី​អំណរ​បាន​បាត់​បង់ នៅ​ក្នុង​សួន​ច្បារ ពេល​ដែល​សេចក្តីស្លា​ប់​បាន​ចូល​មក ប៉ុន្តែ សេចក្តី​អំណរ​បាន​វិលត្រឡប់​មក​វិញ តាម​រយៈ​ការ​ចាប់​កំណើត​នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ។ គឺ​ដូច​ដែល​មាន​សេ​ច​ក្តីចែង​ថា “ខ្ញុំ​​ម​ក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា”(លូកា ២:១០)។ ពេល​ព្រះ​យេស៊ូវ​ទ្រង់​ពេញ​វ័យ ទ្រង់​បាន​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា និង​​​មនុស្ស​ខ្វាក់​ឲ្យមើ​ល​ឃើញ ហើយ​បាន​ប្រោស​មនុ​ស្សស្លា​ប់ឲ្យ​រស់​ឡើង​វិញ​ ប៉ុន្តែ នេះគ្រាន់​តែ​ជាដើ​ម​ចម​នៃ​ការ​ដែល​ត្រូ​វម​ក​ប៉ុណ្ណោះ។ ព្រះ​ទ្រង់​​បាន​យា​ងចូ​ល​ម​ក ក្នុង​លោកិយ​នេះ ទ្រង់​បាន​ជ្រាប​អំពី​ទុក្ខ​សោករ​បស់​យើង ទ្រង់​បាន​ឈ្នះសេ​ចក្តី​ស្លាប់ ទ្រង់​បាន​ប្រទាន​សេចក្តី​សង្ឃឹម​ថា ទ្រង់​នឹង​បញ្ចប់​ការ​ឈឺចា​ប់ តាម​បន្ទូល​សន្យារ​បស់​ទ្រ​ង់ ហើយ​លប់​បំបាត់​ទុក្ខ​សោក…

Read article
២៧ភាគរយ

មនុស្ស​មាន​អាកប្ប​កិរិយាខុ​ស​គ្នា​យ៉ាង​ខ្លាំង ចំពោះ​បទ​ទំនាយ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ គ្រីស្ទ​បរិ​ស័ទ​ខ្លះ​មានចិត្ត​ងប់​ងល់​ នឹង​បទ​ទំនាយ​ទាំង​នោះ​ខ្លាំង​ណាស់ បាន​ជាពួ​កគេនិយាយ​ម្តង​ហើយ​ម្តង​ទៀត អំពី​ព្រឹត្តិ​ការណ៍​ថ្មី​ៗ ដែល​កើត​មាន​ ក្នុង​ពិភព​លោក​ ដោយគិ​ត​ថា ព្រឹត្តិ​ការណ៍​ទាំង​នោះ​ ជាទី​សំគាល់​ដែល​បង្ហាញ​ថា ព្រះ​គ្រីស្ទ​ទ្រង់​អាច​យាង​មក​ក្នុង​ពេល​ដ៏​ឆាប់។ រី​ឯ​អ្នក​ខ្លះ​ទៀ​តមិ​នសូវ​ខ្វល់​អំពី​បទ​ទំនាយ​ទាំង​នោះ​ទេ បាន​ជា​ពួក​គេ​ហាក់​ដូច​ជា​មិន​ជឿ​ថា បទ​ទំនាយ​ទាំង​នោះ​ មាន​ការ​ទាក់​​ទង​នឹង​ជីវិត​​របស់​គ្រីស្ទ​បរិស័ទ​​ឡើយ​។ ដូច​នេះ តើ​បទ​ទំនាយ​មាន​សារៈ​សំខា​ន់​ឬ​ទេ? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​យើង​ក្រឡេច​មក​មើល​ការ​ពិត​មួយចំនួន ដែល​មាន​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​គម្ពីរទាំ​ង​មូល​មាន ​៣១១២៤​ខ ជា​សរុប ដែល​ក្នុង​ចំណោម​ខ​ទាំង​នេះ មាន៨៣៥២​ខ មាន​លក្ខណៈ​ជា​បទ​ទំនាយ​ផ្សេង​ៗ។ ចំនួន​ដ៏​ច្រើន​នេះ គឺ​ត្រូ​វ​ជា២​៧​ភាគ​រយ​នៃ​ខ​គម្ពីរ​សរុប! ដោយ​សារ​បទ​ទំនាយ​បាន​គ្រប​ដណ្តប់ ​អស់​ជាង​១ភាគ​៤​នៃព្រះគម្ពីរ​ទាំង​មូល នោះ​អ្នក​ជឿព្រះ​គួរ​តែ​ទទួល​ស្គាល់​ថា បទទំ​នាយ​មាន​តួនាទី​សំខាន់​ក្រៃ​លែង នៅ​ក្នុង​ការ​បើកសម្តែង​របស់​ព្រះ​។ ប៉ុន្តែ​ ទន្ទឹមនឹងនោះ យើង​គួរ​តែ​ដឹង​ផង​ដែរ ថា​ហេតុ​អ្វី​បា​នជា​ព្រះ​ដាក់​បទ​ទំនាយ នៅ​ក្នុង​ព្រះ​គម្ពីរ។ យ៉ាង​ណាមិ​ញ បន្ទាប់​ពី​សាវ័​ក​ពេត្រុស​បាន​បក​ស្រាយ​ អំពី​របៀប​ដែល​ពិភព​លោក​នឹង​ត្រូវ​បញ្ចប់ គាត់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា “ដោយសារ​របស់​ទាំង​នោះ​ នឹង​ត្រូវ​រលាយ​ទៅ នោះ​តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​យ៉ាង​ណា​វិញ ក្នុង​កិរិយា​បរិសុទ្ធ និង​សេចក្តី​គោរព​ប្រតិ​​បត្តិ”(២ពេត្រុស ៣:១១)។ យើង​អាច​និយាយ​បា​នម្យ៉ា​ង​ទៀត​ថា ជា​រៀង​រាល់​ថ្ងៃ យើង​គួរ​តែ​ធ្វើ​ការ​សម្រេចចិ​ត្ត​រស់​នៅ ដោយ​គោរព​ប្រតិ​បត្តិ​ព្រះ ព្រោះ​ការ​រស់​នៅ​បែប​នេះ​…

Read article
ខ្ញុំជាអ្នកច្នៃបង្កើតវាមក

លោក​វីឡាត អេសបូយល(Willard S. Boyle) ជា​អ្នក​ដែល​បាន​ទ​ទួល​ពាន​រង្វាន់​ណូបែល​សន្តិ​ភាព ក្នុង​ផ្នែក​រូប​វិទ្យា និង​បាន​ចូល​រួម ក្នុ​ងកា​រ​ឆ្នៃ​​បង្កើត “ភ្នែក​អេឡិច​ត្រូនិក” ដែល​គេ​បាន​ប្រើក្នុ​ងកា​មី​​រ៉ា​ឌីជី​ធល និង​កែវ​យឺត​អាវ​កាស​ហាប់​ប៊ល​(Hubble)។ មាន​ពេល​មួយ គាត់​បាន​ទៅផ្សា​ ដើម្បី​រ​ក​មើល​កាមី​រ៉ា​ឌីជីធល​ថ្មី​មួយ​គ្រឿង ហើយ​ក៏បា​នទៅ​មើ​លនៅ​ហា​ង​មួយ នៅ​ក្រុង​ហាលី​ហ្វាក(Halifax) ខេត្ត​ណូវា ស្កូធា(Nova Scotia) ប្រទេស​កាណាដា។ បុរស​ដែល​ជា​ភ្នា​ក់ងា​រ​លក់​ បាន​ព្យា​យាម​ពន្យល់ ភាព​សាំញ៉ាំ​នៃកាមីរ៉ា​ដល់​លោក​បូយល តែ​លោក​បូយល​បាន​ឲ្យ​ឈប់​ពន្យល់​វិញ ព្រោះ​គាត់​មាន​អារម្មណ៍​ថា វា​ហាក់​ដូច​ជា​សាំ​ញ៉ាំពេ​ក​សម្រាប់​គាត់។ បន្ទាប់​មក លោក​បូយល​ក៏​បាន​និយាយ​ត្រង់​ៗ ទៅ​កាន់​បុរ​ស​នោះតែ​​ម្តង​ថា “អ្ន​ក​មិន​ចាំ​បា​ច់​ពន្យល់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​ជា​អ្នក​ឆ្នៃ​បង្កើត​វា​មក”។ បន្ទាប់​ពី​ព្រះ​បាន​អនុញ្ញាត​ឲ្យសាតាំង​ល្បងល​លោក​យ៉ូប ដោយ​ដក​យក​ក្រុ​មគ្រួ​សារ សុខ​ភាព និង​ទ្រព្យ​សម្បត្តិ​ចេញ​ពី​គាត់​ហើយ(យ៉ូប ១-២) លោក​យ៉ូប​ក៏​បាន​ទួញសោ​ក ចំពោះ​ថ្ងៃ​កំណើត​របស់​គាត់(ជំពូក៣)។ ក្នុង​ជំពូក​បន្ទាប់ លោក​យ៉ូប​ក៏​បាន​ទូល​សួរ​ព្រះ ថា​ហេ​តុ​អ្វី​បាន​ជាទ្រ​ង់​អនុញ្ញាត​ឲ្យ​គាត់ ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ដ៏​ខ្លាំ​ងយ៉ា​ង​នេះ។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​រំឭក​គា​ត់ ដោយ​ផ្ទាល់​ថា ទ្រង់ “បាន​ច្នៃ​បង្កើត” ជីវិត ហើយ​បាន​បង្កើត​ពិភព​លោក(ជំពូក ៣៨-៤១)។ ទ្រង់​បាន​ឲ្យគា​ត់គិត​ឡើង​វិញ អំពី​អ្វីដែ​លគា​ត់​បាន​និយាយ​មុន​នោះ។ ព្រះ​ទ្រង់​ក៏​បាន​បង្ហាញ​ឲ្យ​លោក​យ៉ូប​ដឹងថា​ គាត់​មាន​ភាព​ល្ងង់​ខ្លៅប៉ុ​ណ្ណា ដោយ​នាំ​ឲ្យ​គាត់​ពិចារណា​អំពី​អំណាច​គ្រប់​គ្រង​របស់​ទ្រង់…

Read article
ក្នុ​ង​ចំណោម​មនុស្ស​ដែលមាន​ប្រាជ្ញា

ខ្ញុំធ្លាប់​បម្រើ​ព្រះ នៅ​ក្នុង​ក្រុម​ប្រឹក្សាពួ​កចា​ស់​ទុំ នៃ​ព្រះ​វិហារ​មួយ នៅ​រដ្ឋ​កា​លីហ្វូ​ញ៉ា។ លោក​បប់ ស្ម៊ីត(Bob Smith) គឺជា​ចា​ស់ទុំម្នាក់​​ ដែល​មាន​អាយុ​ច្រើ​ន​ជា​ង​គេ ក្នុងចំ​ណោម​ភាគ​ច្រើន​នៃ​ពួ​កចា​ស់ទុំ​ ​ហើយ​ជា​ញឹ​កញា​ប់ គាត់​បាន​ដាស់​តឿ​ន​យើង ឲ្យ​ងា​ក​មក​រ​ក​ព្រះ​បន្ទូ​ល​ព្រះ ដើម្បី​ទទួល​ការ​ដឹ​ក​នាំ​ពី​ទ្រង់។ មាន​ពេល​មួយ យើង​បាន​ពិភាក្សា​គ្នា​ អំពី​ការខ្វះ​​ខាត​អ្នក​ដឹក​នាំ នៅ​ក្នុង​ពួក​ជំនុំ ហើយ​បាន​ចំណាយ​ពេល​យ៉ាងតិច​មួយ​ម៉ោង ដើម្បី​និយាយ​គ្នា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ផ្សេង​ៗ​។ តែ លោក​បប់​មិន​បាន​មាន​យោបល់​អ្វី​ទេ នៅពេលនោះ។ ទី​​បំផុត គាត់​ក៏​បាន​មាន​ប្រសាសន៍​យ៉ាង​សុភាព​ថា “បង​ប្អួន​អើយ យើង​បាន​ភ្លេច​ហើយ​ថា ព្រះ​យេស៊ូវ​ទ្រង់​មានដំណោះ​ស្រាយ​សម្រាប់​បញ្ហា​នៃកា​រ​ដឹក​នាំរ​បស់​យើង។ មុន​ពេល​យើង​ធ្វើ​អ្វី​មួយ ជា​ដំបូង យើង​ត្រូវ​សូម​ឲ្យ​ព្រះ​អម្ចាស់នៃ​ចម្រូត …ចាត់​អ្នក​ច្រូត​មក”(លូកា ១០:២)។ ពេល​នោះ យើង​ក៏បាន​បន្ទាប​ខ្លួន ហើយ​ចំណាយ​ពេល​អធិស្ឋាន សូម​ឲ្យ​ព្រះ​អម្ចាស់​រើស​តាំង​អ្នក​ច្រូត ហើយ​ចាត់​ពួ​ក​គេឲ្យ​ទៅ​វាល​ចម្រូត។ យ៉ាង​ណា​មិញ លោក​ស៊ី អេស លូវីស(C.S.Lewis) បាន​មា​នប្រ​សាសន៍​ថា “វិធី​សាស្រ្ត​ល្អបំផុត​មួយ​ទៀត ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ប្រាជ្ញា គឺ​យើង​ត្រូវ​រ​ស់នៅ ក្នុង​ចំណោម​អ្នក​ដែល​មាន​ប្រាជ្ញា”។ គឺ​ដូច​ដែល​បទ​គម្ពី​រ​សុភា​សិត ១:៥ បាន​ចែង​ថា “អ្នក​​ណា​ដែល​មាន​យោបល់​ នឹងបានទទួល​សេចក្តី​ទូន្មាន​មាំទាំ”។ ប្រសាសន៍​របស់​លោក​បប់ គឺ​គ្រាន់​តែ​ជា​ឧទាហរ​ណ៍​មួយ ក្នុង​ចំណោម​ឧទាហរណ៍​ដែល​លើក​ឡើង​…

Read article