ពាក្យ ដែលគេអានក្នុងអាវកាស
មានពេលមួយ ខ្ញុំបានដឹងថា លោករែក វលហេម(Rex Walheim) ដែលជាអវកាសយាន្តនិក បានយកសៀវភៅ នំម៉ាណាប្រចាំថ្ងៃ ជាប់តាមខ្លួន ក្នុងដំណើរបេសកកម្មចុងក្រោយ ទៅកាន់អវកាស តាមយាន្តអវកាស អាត្លង់ទីស(Atlantis)។ ពេលនោះ ខ្ញុំក៏ចង់ដឹងផងដែរ ថាតើគាត់បានរើសយកសៀវភៅនំម៉ាណាប្រចាំថ្ងៃមួយច្បាប់ណា ដែលខ្ញុំបាននិពន្ធ។ ក្នុងនាមជាយុវជន នៅក្នុងក្រុងដ៏តូចមួយ ខ្ញុំគិតថា ការដែលគេយកពាក្យដែលខ្ញុំសរសេរ ទៅអាននៅក្នុងអវកាស នៅខាងក្រៅភពផែនដី គឺពិតជាអស្ចារ្យគួរសមដែរ។ ទោះជាយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន ខ្ញុំក៏លែងមានចិត្តចង់ដឹងអំពីការនេះទៀត ពេលដែលខ្ញុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំចាត់ទុកការនេះជាការអស្ចារ្យម្ល៉េះ? ពេលដែលខ្ញុំអធិស្ឋាន ពាក្យរបស់ខ្ញុំក៏បានឮដល់ព្រះការណ៌របស់ព្រះ ដែលគង់នៅនគរស្ថានសួគ៌។ ហើយតើហេតុអ្វីបានជាខ្ញុំមិនមានចិត្តភ្ញាក់ផ្អើល ពេលបានដឹងថា ព្រះដែលបានបង្កើតសកលលោក ទ្រង់ស្តាប់ពាក្យដែលខ្ញុំទូលដល់ទ្រង់? ក្នុងព្រះគ្រីស្ទ ខ្ញុំអាចចូលទៅជិតព្រះ ដោយសេរីភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ថា ការដែលមនុស្សបានអានពាក្យដែលខ្ញុំសរសេរ មានភាពអស្ចារ្យជាង ការដែលព្រះដ៏មានគ្រប់ចេស្តា បានស្តាប់ឮពាក្យដែលខ្ញុំអធិស្ឋានទៅរកទ្រង់? បើសិនជាសំណួរខាងលើនេះ នៅតែមិនទាន់គ្រប់គ្រាន់ទៀតទេ នោះខ្ញុំត្រូវដឹងផងដែរថា ព្រះអម្ចាស់កំពុងប្រើពួកជំនុំទ្រង់ ដើម្បីឲ្យ “ពួកគ្រប់គ្រង និងពួកមានអំណាចនៅស្ថានដ៏ខ្ពស់” បានស្គាល់ពីប្រាជ្ញានៃព្រះដ៏មានជាច្រើនយ៉ាងណាស់(ខ.១០)។ សូមពិចារណាអំពីការនេះចុះ។…
Read articleការឈរនៅក្នុងភ្លើង
ខណៈពេលដែលភ្លើងកំពុងលេបត្របាក់ផ្ទះរបស់យើង ខ្ញុំកំពុងឃ្លុំភួយ នៅក្នុងឡានភីកអាប់របស់ជីតារបស់ខ្ញុំ មើលព្រឹត្តិការណ៍នោះពីចម្ងាយ។ ឳពុករបស់ខ្ញុំបានប្រាប់ខ្ញុំថា កាលនោះខ្ញុំបានគេងលក់ស្រួល ខណៈពេលដែលគាត់លើកខ្ញុំ និងបងប្អូនប្រុសរបស់ខ្ញុំ ព្រមទាំងកូនឆ្កែរបស់យើង ចេញពីផ្ទះ ទៅកន្លែងសុវត្ថិភាព។ ពេលខ្ញុំភ្ញាក់ដឹងខ្លួនឡើង ឃើញភ្លើងឆេះសន្ធោសន្ធៅ ខ្ញុំបានមកដល់កន្លែងសុវត្ថិភាពទៅហើយ។ ខ្ញុំមិនមានការភ័យខ្លាចទេ ព្រោះកាលនោះ ខ្ញុំនៅក្មេងពេក ហើយមានចិត្តឆ្ងល់ច្រើនពេក អំពីហេតុការណ៍នោះ។ ខ្ញុំនៅចាំអំពីការមួយចំនួន ដែលបានកើតឡើងនៅយប់នោះ។ ភ្លើងពិតជាមានកម្តៅខ្លាំងណាស់ ទោះបីជាខ្ញុំកំពុងនៅក្នុងឡានក៏ដោយ ហើយខ្ញុំថែមទាំងមើលភ្លើងឆេះនោះ យ៉ាងជក់ចិត្តទៀតផង។ ខ្ញុំក៏នៅនឹកចាំ អំពីការភ័យខ្លាចដែលមាននៅលើទឹកមុខរបស់មនុស្សគ្រប់គ្នា ដែលបារម្ភពីសុវត្ថិភាពរបស់អ្នកជាទីស្រឡាញ់របស់ខ្លួន បានជាពួកគេខំពិនិត្យមើលម្តងហើយម្តងទៀត។ ក្រោយមក ខ្ញុំក៏បានដឹងថា ឪពុករបស់ខ្ញុំបានសម្រុកចូល ទៅក្នុងផ្ទះដែលកំពុងឆាបឆេះ ដើម្បីរកមើលជីតារបស់ខ្ញុំទាំងជ្រួលច្របល់ ជាហេតុបណ្តាលឲ្យជីតារបស់ខ្ញុំ រត់ទៅឃាត់ឪពុករបស់ខ្ញុំ ព្រោះពេលនោះ គាត់មិនបាននៅក្នុងភ្លើងនោះទេ។ សេចក្តីក្លាហានរបស់ពួកគាត់ បានធ្វើឲ្យប៉ះពាល់ចិត្តអ្នកដែលបានមើលឃើញហេតុការណ៍ នៅយប់នោះ។ ក្រោយមក ខ្ញុំក៏បាននឹកចាំអំពីអគ្គីភ័យនោះ ជារៀងរាល់ពេលដែលខ្ញុំអានរឿងរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអ័បេឌ-នេកោ។ ពេលដែលពួកគេត្រូវទទួលទោសប្រហារជីវិត ដោយសារមិនព្រមថ្វាយបង្គំស្តេច តាមព្រះរាជក្រឹត្យ(ដានីយ៉ែល ៣:១០-១២) ពួកគេក៏បានចូលទៅក្នុងគុកភ្លើង ដោយសេចក្តីក្លាហាន ដើម្បីព្រះដែលខ្លួនស្រឡាញ់(ខ.១៦-១៨)។ ហើយព្រះអម្ចាស់បានឈរនៅជាមួយពួកគេ នៅក្នុងគុកភ្លើងនោះ(ខ.២៥)…
Read articleការល្បួងនៃសារ ដែលគេផ្ញើមក
ឧបមាថា អ្នកកំពុងអង្គុយអរសប្បាយ នឹងការប្រគុំតន្រ្តី រឿងល្ខោន ឬខ្សែភាពយន្ត នៅក្នុងមហោស្រពមួយ ដែលគេបានបិទភ្លើងឲ្យងងឹត។ ភ្លាមនោះ ស្រាប់តែមានទូរស័ព្ទស្មាតហ្វូនរបស់នរណាម្នាក់ បានបញ្ចេញពន្លឺឡើង នៅក្នុងចំណោមនោះ។ ម្ចាស់ទូរស័ព្ទនោះក៏បានបើកមើលសារ ដែលគេបានផ្ញើមកគាត់ ហើយគាត់ប្រហែលជាចំណាយពេល ដើម្បីឆ្លើយតបសារនោះផងក៏មិនដឹង។ នៅក្នុងសៀវភៅដែលមានចំណងជើងថា ការខ្វះការពិចារណា: ការអ្វីដែលអ៊ីនធ័រណិត កំពុងធ្វើមកលើខួរក្បាលរបស់យើង លោកនីកូឡាស ខារ(Nicholas Carr)បានមានប្រសាសន៍ថា នៅក្នុងពិភពលោកដែលតភ្ជាប់គ្នា ដោយអ៊ីនធ័រណិត យើងកាន់តែពិបាកប្រឆាំង “អារម្មណ៍ដែលចេះតែរំពឹងថាមាននរណាម្នាក់ប្រហែលជាបានផ្ញើសារមកយើង”។ កាលលោកសាំយ៉ូអែលនៅក្មេង គាត់បានឮសម្លេងហៅឈ្មោះគាត់ ហើយគាត់គិតថា សម្លេងនោះជាសម្លេងរបស់សម្តេចសង្ឃ អេលី ដែលកំពុងបម្រើព្រះ នៅក្នុងរោងឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេលដែលលោកអេលីបានដឹងថា ព្រះកំពុងហៅសាំយ៉ូអែល គាត់ក៏បានប្រាប់ក្មេងប្រុសម្នាក់នេះឲ្យឆ្លើយតប។ ពេលដែលព្រះហៅឈ្មោះគាត់ជាលើកទីបួន “សាំយ៉ូអែល ក៏បានទូលឆ្លើយថា សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ប្រុងស្តាប់ហើយ”(ខ.១០)។ ក្រោយមក លោកសាំយ៉ូអែលក៏មានទម្លាប់ប្រុងចិត្តស្តាប់ព្រះសូរសៀងរបស់ព្រះ នៅក្នុងការរស់នៅ ពេលដែល “ព្រះអម្ចាស់តែងលេចមក ឲ្យសាំយូអែលស្គាល់នៅត្រង់ស៊ីឡូរ ដោយសារព្រះបន្ទូលទ្រង់”(ខ.២១)។ តើនៅថ្ងៃនេះ យើងកំពុងស្តាប់ព្រះសូរសៀងរបស់ព្រះ ក្នុងជីវិតរបស់យើងឬទេ? តើយើងមានចំណាប់អារម្មណ៍ ចំពោះសម្លេងរ៉ោទ៍របស់ទូរស័ព្ទទំនើបរបស់យើង…
Read articleកែតម្រង់ពួកគេ
អ្នកស្រី ឡូរី ហ្កូតឡេប(Lori Gottlieb) គឺជាគ្រូពេទ្យចិត្តសាស្រ្ត ហើយក៏ជាម្តាយម្នាក់ ដែលបានមានប្រសាសន៍ថា ឪពុកម្តាយដែលងប់ចិត្តខ្លាំងពេក នឹងការខំធ្វើឲ្យកូនរបស់ខ្លួនមានសុភមង្គល អាចជាហេតុបណ្តាលឲ្យកូនរបស់ខ្លួន ក្លាយជាមនុស្សពេញវ័យដែលគ្មានអំណរ។ ឪពុកម្តាយទាំងនោះ បានទម្រើសកូនរបស់ខ្លួន ដោយមិនបានបង្រៀនពួកគេ អំពីរបៀបចេះប្រឈមមុខនឹងជីវិតពិតទេ ហើយពេលដែលកូនរបស់ខ្លួនធ្វើអ្វីខុស ពួកគេធ្វើមិនដឹងមិនឮ ហើយក៏មិនព្រមលត់ដំកូននោះឡើយ។ ក្នុងបទគម្ពីរសាំយ៉ូអែលទី១ យើងឃើញថា លោកអេលី ដែលជាសម្តេចសង្ឃ ក៏បានធ្វើមិនដឹងមិនឮផងដែរ ពេលដែលកូនរបស់ខ្លួនធ្វើខុស។ យើងមិនដឹងថា គាត់ជាឪពុកប្រភេទណាទេ នៅពេលដែលពួកកូនប្រុសរបស់គាត់នៅក្មេង។ ប៉ុន្តែ ពេលដែលពួកគេធំពេញវ័យ ហើយចូលធ្វើការបម្រើព្រះ នៅក្នុងព្រះវិហាររបស់ទ្រង់ គាត់មិនបានកែតម្រង់ពួកគេឡើយ។ ពួកគេជាមនុស្សអាត្មានិយម ជាមនុស្សកំផឹត និងមានការបះបោរទាស់នឹងព្រះ ដោយរាប់សេចក្តីប៉ងប្រាថ្នារបស់ខ្លួន ជាសំខាន់ជាងព្រះបន្ទូលព្រះ និងសំខាន់ជាងសេចក្តីត្រូវការរបស់ពួកបណ្តាជន។ ជាដំបូង លោកអេលីបានស្តីបន្ទោសឲ្យកូនប្រុសរបស់គាត់ តែ ពួកគេមិនព្រមស្តាប់គាត់ឡើយ។ គាត់មិនបានបញ្ឈប់ការងាររបស់ពួកគេទេ ផ្ទុយទៅវិញ គាត់បានធ្វើមិនដឹងមិនឮ ហើយបណ្តោយឲ្យពួកគេបន្តប្រព្រឹត្តអំពើបាបនោះទៀត។ ដោយសារអំពើបាបរបស់ពួកកូនប្រុសរបស់លោកអេលី និងដោយសារគាត់បានលើកដំកើងកូនគាត់ ខ្លាំងជាងព្រះ(១សាំយ៉ូអែល ២:២៩) ព្រះអម្ចាស់ក៏បានព្រមានគាត់ថា ក្រុមគ្រួសាររបស់គាត់ នឹងទទួលរងការជំនុំជម្រះជាមិនខាន(ខ.៣៤ ៤:១៧-១៨)។ បើសិនជាយើងជាឪពុកម្តាយដែលជឿព្រះ…
Read articleមានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច
ដោយសារភរិយារបស់ខ្ញុំ មានការជាប់រវល់ខ្លាំង ជួនកាល នាងអាចចំណាយពេលតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ចៅៗរបស់យើង ជារៀងរាល់សប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ បើអាចធ្វើទៅបាន នាងនឹងរៀបចំកាលវិភាគ ដើម្បីចំណាយពេលជាបន្ថែមជាមួយពួកគេ។ នាងធ្វើដូចនេះ មិនមែនដើម្បីបំពេញតួនាទីជាជីដូនឡើយ តែគឺដោយសារនាងស្រឡាញ់ពួកគេ។ ពេលដែលខ្ញុំឃើញនាងចំណាយពេលជាមួយពួកគេ ខ្ញុំក៏បានយល់ អំពីអត្ថន័យនៃពាក្យ មានចិត្តរីករាយ ។ ក្នុងបទគម្ពីរទំនុកដំកើង ១១៩ ស្តេចដាវីឌបានរៀបរាប់ប្រាប់យើង អំពី “ចិត្តរីករាយ” ដែលទ្រង់មានចំពោះព្រះបន្ទូលព្រះ។ ទ្រង់បានប្រើពាក្យ មានចិត្តរីករាយ ប្រាំបីដងក្នុងមួយជំពូកនេះ(ខ.១៦,២៤,៣៥,៤៧,៧០,៧៧,៩២,១៧៤)។ ទ្រង់មានបន្ទូលថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ … ទូលបង្គំនឹងមានចិត្តរីករាយ ដោយសារសេចក្តីបង្គាប់ របស់ទ្រង់ ជាសេចក្តីដែលទូលបង្គំបានស្រឡាញ់”(ខ.១៦,៤៧)។ កាលណាអ្នកនិពន្ធទំនុកដំកើងសរសេរថា “ទូលបង្គំនឹងមានចិត្តរីករាយ” នោះគាត់កំពុងតែនិយាយអំពីខ្លួនគាត់ ដែលមានចិត្តអរសប្បាយ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនដែលរាប់ការមានចិត្តរីករាយចំពោះព្រះបន្ទូលព្រះ ជាបន្ទុកឡើយ ព្រោះគាត់ស្រឡាញ់ព្រះបន្ទូលទ្រង់។ ការប្រកបស្និទ្ធស្នាល ដែលស្តេចដាវីឌមានជាមួយព្រះ បាននាំឲ្យទ្រង់ចង់ដឹងថា ព្រះដែលទ្រង់ស្រឡាញ់ សព្វព្រះទ័យនឹងមានបន្ទូលអ្វីខ្លះមកកាន់ទ្រង់។ យើងចាំបាច់ត្រូវពង្រឹងទំនាក់ទំនង ដែលយើងមានជាមួយទ្រង់ ឲ្យបានរឹងមាំ ដើម្បីឲ្យយើងមានចិត្តរីករាយ ចំពោះព្រះបន្ទូលព្រះ ដោយសារសេចក្តីស្រឡាញ់ដែលយើងមាន ចំពោះទ្រង់…
Read articleអ្វីដែលយើងត្រូវការ
ក្នុងពេលកន្លងមកនេះ ខ្ញុំបានទទួលដំណឹងដ៏សោកសៅជាបន្តបន្ទាប់ ពីមិត្តភ័ក្រ និងពួកជំនុំ។ កូនស្រីរបស់មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានចាកចោលប្តី និងកូនៗរបស់នាង។ ថ្មីៗនេះ ខ្ញុំក៏បានទទួលដំណឹងពីបុរសជាឪពុកមួយចំនួន ដែលបានបាត់បង់កូនប្រុសវ័យជំទង់ នៅក្នុងគ្រោះថ្នាក់រថយន្តបុកគ្នា។ ក្រោយមក ខ្ញុំក៏បានដឹងថា ពួកចាស់ទុំ ដែលជាបង្គោលនៃពួកជំនុំ កំពុងមានបញ្ហាសុខភាពជាច្រើន បន្ទាប់ពីបានចូលនិវត្តន៍។ អ្នកប្រហែលជាធ្លាប់ឮដំណឹងអាក្រក់ដូចនេះ ហើយអ្នកក៏ប្រហែលជាមានរឿងដ៏សោកសៅផ្ទាល់ខ្លួនផងដែរ។ តើយើងទៅរកជំនួយ នៅទីណា ពេលដែលការលំបាក និងការឈឺចាប់ កំពុងតែអង្រួនសេចក្តីជំនឿរបស់យើង ហើយកំពុងឆក់យកដំណក់ចុងក្រោយ នៃសេចក្តីអំណររបស់យើងនោះ? ស្ថិតក្នុងស្ថានភាពបែបនេះ យើងគួរតែទៅរកបទគម្ពីរ ២កូរិនថូស ១:៣ ដែលពេញទៅដោយ សេចក្តីសង្ឃឹម ជំនួយ និងភាពដែលអាចធ្វើទៅរួច។ ក្នុងបទគម្ពីរនេះ យើងអាចកត់សំគាល់ឃើញថា ការសរសើរដំកើង ដែលសាវ័កប៉ុលមានចំពោះព្រះ គឺមានពីរផ្នែក(សូមចាំថា មនុស្សភាគច្រើន មិនដែលមានការតស៊ូ និងបញ្ហាច្រើនដូចសាវ័កប៉ុលឡើយ)។ ទីមួយ : គាត់បានសរសើរដំកើងព្រះ ដែលមិនគ្រាន់តែជាព្រះរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាព្រះ និងព្រះវរបិតារបស់ព្រះយេស៊ូវ។ ដូចនេះ សូមពិចារណា អំពីអំណាច និងសេចក្តីស្រឡាញ់ ដែលមាននៅក្នុងទំនាក់ទំនងនេះចុះ។ បន្ទាប់មក គាត់មានដំណឹងកាន់តែល្អជាងនោះទៀត…
Read article