ការលើកដាក់ ដោយប្រុងប្រយ័ត្ន
យើងរស់នៅក្នុងសង្គមមួយ ដែលគេបានបិទស្លាកដាស់តឿន នៅគ្រប់ទិសទី ដែលមានដូចជា បម្រាមនៅក្នុងបន្ទះថ្នាំពេទ្យ កាលបរិច្ឆេទនៃការហួសពេល “ប្រើប្រាស់” ដែលមាននៅលើកំប៉ុងស៊ុប ហើយផ្លាកសញ្ញាគ្រោះថ្នាក់ នៅលើរណាយន្តជាដើម ដែលសុទ្ធសឹងជាស្លាកដាស់តឿនយើង ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដែលអាចកើតមានឡើង។ ថ្មីៗនេះ ខ្ញុំបានទទួលប្រអប់មួយ ដែលមានអំណោយដ៏មានតម្លៃមួយនៅខាងក្នុង។ អ្នកដែលបានផ្ញើវាមកខ្ញុំ បានបិទស្ទីគ័រធំមួយពីលើប្រអប់នោះ ដែលមានអក្សរចែងថា វត្ថុផុយស្រួយ : សូមលើកដាក់ដោយប្រុងប្រយ័ត្ន។ ពេលខ្ញុំគិតអំពីជីវិត និងភាពផុយស្រួយរបស់វា ខ្ញុំឆ្ងល់ថា តើយើងមិនគួរបិទស្ទីគ័រពណ៌ក្រហមទំាងនោះ ពីលើខ្លួនយើងផងដែរទេឬ? នៅក្នុងដំណើរនៃជីវិត យើងមិនគួរយល់ថា គ្មានអ្វីអាចធ្វើឲ្យយើងបរាជ័យបានទេ ហើយអ្វីៗគ្រប់យ៉ាងនឹងមានភាពល្អប្រសើរឡើងនោះឡើយ ព្រោះយើងនឹងដឹងថា យើងមានភាពផុយស្រួយ ហួសពីការស្មានរបស់យើងទៅទៀត។ បើសិនជាគ្រូពេទ្យទូរស័ព្ទមកប្រាប់យើងថា យើងមានជម្ងឺមួយដែលអាចបណ្តាលឲ្យស្លាប់ ឬបើសិនជាមានអ្នកបើកបរ បានបត់ឡាននៅខាងមុខយើងយ៉ាងលឿន ដោយគ្មានការប្រុងប្រយ័ត្ន នោះយើងមុខជានឹងទទួលស្គាល់ថា ជីវិតគឺពិតជាមានភាពមិនស្ថិតស្ថេរមែន។ គឺគ្មានការធានាទេ! គ្មាននរណាម្នាក់អាចដឹងច្បាស់ អំពីដង្ហើមជីវិតរបស់អ្នកដទៃឡើយ។ ហេតុនេះហើយ ដើម្បីជាការដាស់តឿន អ្នកនិពន្ធទំនុកតម្កើងបានឲ្យយោបលដ៏សំខាន់មួយថា : “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុ នៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ សូមយើងសម្រេចចិត្តរស់នៅ ហាក់ដូចជា…
Read articleសត្វឆ្កែឌីងហ្គូ
លោកហារី ធូព័រ(Harry Tupper) មានឈ្មោះល្បីនៅក្នុងរឿងព្រេងនៃការស្ទូចត្រីមួយ នៅក្នុងរដ្ឋអ៊ីដូហា ដែលជាទីកន្លែងរស់នៅរបស់ខ្ញុំ។ នៅភាគខាងកើតនៃរដ្ឋនេះ មានបឹងមួយឈ្មោះហ៊ែនរី(Henry) ដែលក្នុងបឹងនោះ មានកន្លែងមួយ ដែលគេបានដាក់ឈ្មោះ តាមឈ្មោះរបស់គាត់គឺ “ធូព័រស៍ ហូល”(Tupper’s Hole) ខ្ញុំចាំថា លោកហារីមានសមត្ថភាពដ៏កម្រ នៅក្នុងការចាប់បានត្រីត្រោតដ៏ធំ នៅក្នុងបឹងហ៊ែនរី តែខ្ញុំកាន់តែនឹងចាំអំពីសត្វឆ្កែរបស់គាត់ ឈ្មោះ ឌីងហ្គូ(Dingo)។ ឌីងហ្គូធ្លាប់អង្គុយទន្ទឹមនឹងលោកហ៊ែនរីនៅក្នុងទូករបស់គាត់ ហើយសម្លឹងមើលដោយការផ្តោតចិត្ត ពេលគាត់កំពុងស្ទូចត្រី។ ពេលអ្នកស្ទូចត្រីដ៏ចំណាស់រូប នេះ ស្ទូចបានត្រីត្រោតមួយ ឌីងហ្គូក៏ព្រុសឮៗ ទាល់គាត់បានត្រងត្រីនោះ ឡើងលើទូកហើយដោះផ្លែសន្ទូចចេញ ទើបវាឈប់ព្រុស។ ភាពក្លៀវក្លារបស់ឌីងហ្គោ បានបង្រៀនខ្ញុំឲ្យយល់ថា : យកល្អ យើងគួរតែមានចិត្តរំភើបរីករាយចំពោះការអ្វីដែលអ្នកដទៃកំពុងធ្វើ ជាជាងរំភើបរីករាយចំពោះការដែលយើងកំពុងធ្វើ។ ដូចនេះហើយ បានជាពេលដែលខ្ញុំបានអាចព្រះគម្ពីរភីលីព ២:៤ ហើយគិតដល់ឌីងហ្គូ ខ្ញុំសួរខ្លូនឯងថា : តើខ្ញុំបានចំណាយពេល ដើម្បីគិតអំពី “ប្រយោជន៍របស់អ្នកដទៃ”ឬទេ? តើចិត្តរំភើបរីករាយដែលខ្ញុំមាន ចំពោះការអ្វីដែលព្រះកំពុងធ្វើ នៅក្នុង និងតាមរយៈមិត្តភ័ក្ររបស់ខ្ញុំ មានភាពខ្លាំងក្លាដូចពេលដែលទ្រង់កំពុងធ្វើការរបស់ទ្រង់ នៅក្នុង និងតាមរយៈខ្ញុំដែរឬទេ?…
Read articleក្រុមជើងកាងដាលតុន
ពួកបងប្អូនប្រុសដាលតុន(Dalton)ជាពួកជនក្រៅច្បាប់ដ៏ល្បីល្បាញ នៅចុងទសវត្សរ៍ឆ្នាំ១៨០០ នៅសហរដ្ឋអាមេរិក។ កាលពីដំបូង ពួកគេបានចាប់ធ្វើការងារត្រឹមត្រូវតាមច្បាប់ ក្នុងនាមជាមន្ត្រីប៉ូលីស។ ប៉ុន្តែ ក្រោយមក ពួកគេក៏បានធ្លាក់ចូលទៅក្នុងឧក្រឹដ្ឋកម្មបន្តិចម្តងៗ ហើយក៏ល្បីឈ្មោះខាងប្លន់ធនាគា និងរថភ្លើង។ ថ្ងៃអន្តរាយរបស់ពួកគេក៏បានមកដល់ ពេលដែលពួកគេព្យាយាមប្លន់ធនាគារម្តងពីរកន្លែង។ ពេលប្រជាជនក្នុងក្រុង បានដឹងថាមានអំពើប្លន់នេះ ពួកគេក៏បានចាប់កាន់អាវុធ ហើយបាញ់ប្រហារមកលើក្រុមជើងកាងដាលតុនតែម្តង។ ពេលដែលការបាញ់គ្នាដ៏ហុយទ្រលោមបានបញ្ចប់ហើយ នៅក្នុងក្រុមចោរប្លន់នេះ មានតែលោកអេមិត ដាលតុនទេ ដែលបានរួចជីវិត។ បន្ទាប់ពីលោកអេមិតបានជាប់គុកអស់រយៈពេល១៥ឆ្នាំហើយ គាត់ក៏បានទទួលការលើកលែងទោស ហើយមានសេរីភាពឡើងវិញ។ កាលគាត់នៅក្នុងពន្ធធានាគារ គាត់បានដឹងថា ផ្លូវដែលគាត់បានដើរ គឺជាផ្លូវខុស។ ដូចនេះ ពេលគេដោះលែងគាត់ គាត់ចង់រារាំងយុវជន មិនឲ្យប្រលោកក្នុងជីវិតឧក្រឹដ្ឋកម្ម។ គាត់ក៏បាន និពន្ធ និងដើរតួរសម្តែងរឿង ដែលនិយាយអំពីក្រុមជើងកាងដាល់តុន តាមបទពិសោធន៍របស់ខ្លួន ដែលនៅក្នុងរឿងនោះ គាត់បានបង្ហាញអំពីភាពល្ងង់ខ្លៅ នៃការធ្វើជាជនក្រៅច្បាប់។ មានរបៀបជាច្រើន ដែលខ្សែភាពយន្តរបស់លោកអេមិត កំពុងប្រាប់អ្នកឯទៀតថា “មិនឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ”(សុភាសិត ៤:១៤)។ ពេលយើងបានធ្វើអំពើបាប តែក្រោមមក យើងពិតជាបានប្រែចិត្តមែន ហើយបានពិសោធនឹងការអត់ទោសបាបរបស់ព្រះ នោះយើងអាចនិយាយប្រាប់អ្នកដទៃ អំពីរឿងរបស់យើង តាមរបៀបស្រដៀងនឹងគាត់ដែរ។ យើងអាចលើកទឹកចិត្តអ្នកដទៃ ដើម្បីកុំឲ្យពួកគេធ្វើខុសដូចយើងឡើយ។…
Read articleនៅកន្លែងនេះ
ក្នុងព្រះវិហាររបស់យើង ជាញឹកញាប់ យើងនាំគ្នា ច្រៀងបទដ៏ពិរស របស់លោករ៉ន់(Ron) និងអ្នកស្រី ខារ៉ូល ហារីស(Carol Harris) ដែលមានចំណងជើងថា “នៅកន្លែងនេះ”។ បទនេះផ្តើមដោយពាក្យថា “នៅកន្លែងនេះ មានក្តីស្រឡាញ់ដ៏គ្រប់គ្រាន់សម្រាប់ខ្ញុំ”។ បទនេះបានក្រើនរំឭកខ្ញុំថា ទោះបីជាការជួបជុំគ្នាថ្វាយបង្គំ ជាមួយគ្រីស្ទបរិស័ទដទៃទៀត នាំឲ្យមានការលើកទឹកចិត្តដ៏អស្ចារ្យក៏ដោយ ក៏យើងចាំបាច់ត្រូវដឹងថា ព្រះយេស៊ូវកំពុងមានវត្តមាននៅទីនោះ។ ប៉ុន្តែ ទ្រង់មិនគ្រាន់តែមានវត្តមានជាមួយយើងក្នុងព្រះវិហារប៉ុណ្ណោះទេ តែថែមទាំង នៅក្នុងបន្ទប់ទាំងអស់នៃជីវិតរបស់យើងផងដែរ។ ខ្ញុំមិនដឹង ថាតើអ្នកកំពុងអានអត្ថបទនេះ នៅកន្លែងណាទេ តើនៅក្នុងចង្រ្កានបាយ ក្នុងហាងកាហ្វេ ក្នុងមន្ទីឃុំឃាំង ឬក្នុងបន្ទាយទាហាន? អ្នកប្រហែលជាកំពុងនៅមន្ទីរពេទ្យ ឬនៅក្នុងតុលាការ។ វាអាចជាបន្ទប់មួយ ដែលឆ្លុះ បញ្ចាំង អំពីការអ្វីដែលត្រឹមត្រូវ ក្នុងជីវិតអ្នក ឬជាកន្លែងដែលដំណាងឲ្យការគ្រប់យ៉ាងដែលមិនត្រឹមត្រូវ។ ហើយអ្នកប្រហែលជាមានការភ័យខ្លាច។ បន្ទាប់ពីព្រឹត្តិការណ៍នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានបញ្ចប់ទៅ ពួកសិស្សរបស់ទ្រង់ បានជួបជុំគ្នា នៅក្នុងបន្ទប់ធម្មតាមួយ។ សាវ័កយ៉ូហានបានកត់ទុកអំពីការនេះថា “កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ(ចាក់គន្លឹះ) ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ”(យ៉ូហាន ២០:១៩)។ មួយសប្តាហ៍ក្រោយមក ការនេះ…
Read articleការនិយាយបំភ្លើសអំពីព្រះ
វិចិត្រករដែលជំនាញខាងគូរូបត្លុក បានដំឡើងជើងទ្រសម្រាប់គូរូប នៅទីសាធារណៈ ហើយគូររូបភាពរបស់អ្នក ដែលព្រមបង់ថ្លៃដ៏តិចតួច សម្រាប់ឲ្យគាត់គូរូបរបស់ពួកគេ ក្នុងផ្ទាំងគំនូរដែលមានលក្ខណៈត្លុកនោះ។ គំនូររបស់ពួកគេបានធ្វើឲ្យយើងសើចសប្បាយ ព្រោះពួកគេគូរបន្ថែមពីលើផ្នែកណាមួយ ឬផ្នែកជាច្រើន នៃរូបពិតរបស់យើង តាមរបៀបម្យ៉ាង ដែលធ្វើឲ្យយើងនៅតែអាចមើលដឹងថា នោះជារូបភាពយើង ដែលមានលក្ខណៈគួរឲ្យចង់សើច។ យ៉ាងណាមិញ គេមិនត្រូវគូរូបបន្ថែមពីលើរូបភាពរបស់ព្រះ ដើម្បីកម្សាន្តសប្បាយឡើយ។ ការនិយាយបំផ្លើស អំពីលក្ខណៈសម្បត្តិណាមួយរបស់ទ្រង់ នាំឲ្យអ្នកដទៃយល់ច្រឡំអំពីទ្រង់ ហើយគេងាយនឹងបដិសេធការបំភ្លើសនោះ។ ការនិយាយបំផ្លើសអំពីព្រះ គឺមិនអាចយកជាការបានទេ គឺមិនខុសពីការគូររូបត្លុកឡើយ។ អ្នកណាដែលយល់ថា ព្រះគ្រាន់តែជាចៅក្រម ដែលកំពុងមានសេចក្តីក្រោធ និងការបង្គាប់បញ្ជា អ្នកនោះងាយនឹងត្រូវបានគេនាំឲ្យឈប់គិតដូចនោះ ដោយនិយាយសង្កត់ធ្ងន់អំពីសេចក្តីមេត្តាកុរណារបស់ទ្រង់វិញ។ អ្នកដែលយល់ថា ព្រះជាជីតាម្នាក់ ដែលមានចិត្តសប្បុរស នឹងលែងយល់ដូចនោះ ពេលខ្លួនជួបរឿងអយុត្តិ ធម៌។ អ្នកណាដែលយល់ថា ព្រះគឺជាគំនិតដ៏ឆ្លាតវ័យ ជាជាងយល់ថា ទ្រង់ជាព្រះដ៏រស់ ដែលមានសេចក្តីស្រឡាញ់ អ្នកនោះនឹងយល់ថា មានទស្សនៈផ្សេងទៀតដែលល្អជាងទ្រង់ នៅពេលណាមួយជាមិនខាន។ អ្នកណាដែលយល់ថាព្រះជាមិត្តល្អបំផុត ជាញឹកញាប់ អ្នកនោះនឹងងាកចេញពីទ្រង់ ពេលដែលខ្លួនរកបានមិត្តភ័ក្រជាមនុស្ស ដែលខ្លួនយល់ថា គួរឲ្យចូលចិត្តជាង។ ព្រះទ្រង់បានប្រកាសថា ទ្រង់មានព្រះទ័យមេត្តាករុណា និងប្រកបដោយព្រះគុណ តែទ្រង់ក៏មានយុត្តិធម៌…
Read articleខ្ញុំល្អ
ក្នុងភាសាអង់គ្លេស ពេលមាននរណាម្នាក់សួរថា “តើអ្នកសុខសប្បាយទេ?” នោះជាធម្មតា គេឆ្លើយថា “ខ្ញុំល្អទេ”។ ពេលយើងឆ្លើយដូចនេះ គឺយើងកំពុងមានន័យថា “ខ្ញុំមិនអីទេ” ឬ “ខ្ញុំសុខសប្បាយទេ” ពោលគឺយើងនិយាយអំពីសុខុមាលភាពជាទូទៅរបស់យើង គឺមិនមែននិយាយអំពីបុគ្គលិកលក្ខណៈរបស់យើងទេ។ ខ្ញុំបានឆ្លើយតបយ៉ាង ដូចនេះ ជាច្រើនដងរាប់មិនអស់ តែថ្មីៗនេះ ខ្ញុំក៏បានចាប់ ផ្តើមមានអារម្មណ៍រំខានចំពោះការឆ្លើយតបដូចនេះ។ ព្រោះយើងប្រហែលជាមិនដឹងទេថា ពេលយើងប្រើពាក្យ ល្អ គឺយើងកំពុងនិយាយអំពីអ្វីមួយយ៉ាងជាក់លាក់។ មានពេលមួយ ព្រះយេស៊ូវបានជួបបុរសអ្នកមានម្នាក់ ដែលបានហៅទ្រង់ថា “លោកគ្រូល្អ”(ម៉ាថាយ ១៩:១៦)។ បុរសវ័យក្មេងម្នាក់នេះបាននិយាយត្រូវ ព្រោះព្រះយេស៊ូវទ្រង់ល្អ(ឥតខ្ចោះទាំងស្រុង) ហើយទ្រង់ក៏ជាគ្រូមែន។ មានតែទ្រង់ទេដែលសមនឹងឲ្យគេហៅដូចនេះ។ ទោះជាយ៉ាងណាក៏ដោយព្រះអម្ចាស់បានឲ្យគាត់ពិចារណា អំពីអត្ថន័យនៃការប្រើពាក្យ ល្អ ។ ហេតុនេះហើយបានជា“ទ្រង់មានបន្ទូលទៅគាត់ថា ‘ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ’”(ខ.១៧)។ ព្រះយេស៊ូវចង់ឲ្យបុរសនោះដឹងថា គាត់ចាំបាច់ត្រូវមានភាពប្រាកដប្រជា នៅក្នុងការហៅទ្រង់យ៉ាងដូចនេះ។ គេអាចហៅព្រះយេស៊ូវថា “ល្អ” ព្រោះទ្រង់ជាព្រះ។ លើកក្រោយ ពេលនរណាម្នាក់សួរអ្នកថា “សុខសប្បាយទេ?” នោះជាការប្រសើរណាស់ ដែលអ្នកអាចឆ្លើយថា “ខ្ញុំសុខសប្បាយជាទេ”។ តែសូមចាំថា…
Read article