តើខ្ញុំអាចទុកចិត្តអ្នកបានទេ?

យោង​តាម​អ្នក​​ជំនាញ​​ខា​ង​​ការ​សំគាល់​មើល​​​ការ​​ កុហក់​ បាន​ឲ្យដឹ​ង​ថា “តាម​​​ធ​ម្មតា មនុស្ស​យើ​ង​មាន​ទំនោ​ទៅ​រក​ការ​ទុក​ចិត្ត​អ្នក​ដទៃ”។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ មនុស្ស​ម្នាក់​ៗ​មិន​សុទ្ធ​តែ​អាច​ឲ្យ​យើ​ងទុ​ក​ចិត្ត​បាន​ជានិច្ច​ឡើយ។ សញ្ញា​ដែល​បង្ហាញ​ថា នរណា​ម្នាក់​អាច​កំពុង​តែ​និយាយ​កុហក់ មាន​ដូច​ជា ការ​រសាប់​រសល់ ការ​មិន​ហ៊ាន​មើល​ចំ​ភ្នែក​យើង និង​ការ​និយាយ​ឈប់​ៗ ដែល​គួរ​ឲ្យ​កត់​សំគាល់​។ ទោះ​បី​ជាមា​នត​ម្រុយ​ទាំ​ង​នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​នៅ​តែ​​ដា​ស់តឿន​យើង​ថា ការ​​មើល​ឲ្យ​ដឹង​ច្បាស់​ថា មនុស្ស​ម្នាក់​​ជា​មនុស្ស​បោក​ប្រាស់ ឬ​ជា​មនុស្ស​ស្មោះ​ត្រ​ង់ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​​ប៉ុន្មាន​​ទេ។ លោក​យ៉ូស្វេ​ត្រូវ​ការ​ដឹង​ថា តើគាត់​​អាច​ទុក​ចិត្ត​ពួក​សាសន៍​គីបៀន​បាន​ឬ​ទេ។ ពេល​ដែល​សាសន៍​នេះ​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យលោ​ក​យ៉ូស្វេ​បំផ្លាញ​នគរ ​ដែល​នៅ​ ជិ​តខា​ង(យ៉ូស្វេ ៩:២៤) ពួក​គេ​ក៏បា​ន​ក្លែង​ខ្លួន​ជា​សាសន៍​ដែល​មក​ពី​ស្រុក​ឆ្ងាយ។ ពួក​គេ​បាន​ធ្វើដំ​ណើរ​មក ដោយ​សំលៀក​បំពាក់​កណ្តាច និង​ស្បែក​ជើង​កញ្ចាស់​ៗ ដោយ​អះអា​ង​ថា “សំលៀក​បំពាក់ និង​​ស្បែ​ក​​ជើ​ង​​យើង​​​​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់ ដោយ​ព្រោះ​ផ្លូវ​ឆ្ងាយ​ទាំង​ម៉្លេះ”(ខ.១៣)។ ពួក​សាសន៍​អ៊ីស្រាអែល​ក៏​មាន​ការ​សង្ស័យ(ខ.៧) តែ​ពួក​គេ​“មិនបានទួលសួរព្រះអម្ចាស់ឡើយ”(ខ.១៣) ហើយ​លោក​យ៉ូស្វេ​ក៏​បាន​ចង​ស្ពាន​មេត្រី ជា​មួយ​ពួក​មនុស្ស​បោក​ប្រាស់​ទាំង​នោះ ដោយ​ខ្វះកា​រ​ពិចារណា។ មាន​មនុស្ស​ជា​ច្រើន​ចង់​បាន​ទំនុក​ចិត្ត​ពី​យើង ដែល​អ្នក​ទាំង​នោះមា​នដូច​ជា : អ្នក​លក់​ដូរ ទី​ប្រឹក្សា​ហិរញ្ញ​វត្ថុ ឬ​សមាជិក​គ្រួសារ​ដែល​មិន​សូវ​ស្និទ្ធ​ស្នាលនឹ​ងយើង។ បើ​យើង​ឆ្ងល់​ថា “តើ​ខ្ញុំ​អាច​ទុក​ចិត្ត​អ្នក​នោះ​ទេ?” នោះ​យើង​មិន​គួរ​ឆាប់​ធ្វើ​ការ​សម្រេច​ចិត្ត ដោយ​ផ្អែក​ទៅ​លើ​អ្វីដែល​ហាក់​ដូច​ជា​មាន​ភាព​ត្រឹម​ត្រូវ​ ចំពោះ​យើង​ឡើយ។ យកល្អ យើងត្រូវស្វែងរកការប្រឹក្សាពី​ ព្រះបន្ទូលព្រះ(ទំនុកតម្កើង…

Read article
បុរសដែលមានភាពកក់ក្តៅ និង​ប្រាជ្ញា

ពេល​ដែល​បណ្ឌិត វ័រនុន ក្រោនស៍(Vernon Grou-nds) ដែល​ជា​អតីត​ប្រធាន និង​ឧត្តម​ប្រឹក្សា នៃ​សាលា​ព្រះ​គម្ពីរ​ឌែនវើរ(Denver) បាន​លាចា​ក​លោក ទៅ​នៅ​ជា​មួយ​ព្រះ​អម្ចាស់ ក្នុង​ជន្មា​យុ​៩៦ឆ្នាំ អតីតសិស្ស មិត្តរួមការងារ និងមិត្តភ័ក្រ​រ​​បស់​គាត់​បា​ន​នាំយក​ប័ណ្ណ​សរសើរ និងថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយជាច្រើន​សណ្ឋិក។ ពួក​គេ​ស្ទើរ​តែ​ទាំងអ​ស់​គ្នា បាន​នឹង​ចាំអំពី​ពេល​ដែល​បណ្ឌិត​ក្រោនស៍ បាន​លើក​ទឹ​កចិ​ត្ត​ដោយ​ផ្ទាល់​ តាម​រយៈ​ការ​បង្រៀន ឬ​ការ​ប្រឹក្សា​យោបល ឬ​ក៏​គ្រាន់​តែ​តាម​រយៈ​ស្នាម​ញញឹម​ដ៏​កក់​ក្តៅ​របស់​គាត់។ គាត់​បាន​ឲ្យ​តម្លៃ ចំពោះ​គ្រូ​គង្វាល​បណ្តុះ​ប​ណ្តាល គ្រូ​បង្រៀន និង​អ្នក​ប្រឹក្សា​យោបល ដែល​មាន​ទំនាក់​ទំន​ងដ៏​សំខាន់​ជា​មួយ​ព្រះ​គ្រីស្ទ និង​មាន​ការ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ដទៃ។ គេ​បាន​ធ្វើ​កា​រ​រំឭក​អំពី​លោក​វើនុន ក្រោនស៍ ដោយ​ជ្រើស​រើ​ស​ខ​គម្ពី​រ​មួយ​ចំនួន ពី​កណ្ឌសុ​ភា​សិត​ជំពូក​១៥ ដែល​មាន​ដូច​ជា “​មនុស្ស​ដែល​មាន​យោបល់ គេ​រមែង​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​វិញ”(ខ.២១)។“​ពាក្យ​​១​ម៉ាត់​ដែល​នឹង​ពោល​ត្រូវ​ពេល នោះ​ល្អ​ណាស់​ហ្ន៎”(ខ.២៣)។“ពាក្យ​សំដី​របស់​មនុស្ស​បរិសុទ្ធ នោះ​ពីរោះ​វិញ”(ខ.២៦)។“ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន”(ខ.២៨)។“ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា រមែង​បង្រៀន​ឲ្យ​មាន​ប្រាជ្ញា”(ខ.៣៣)។ ការ​ប្រឹក្សា​​យោបល​របស់​បណ្ឌិត​ក្រោនស៍ គឺ​បាន​ដុះ​ចេញ​ពី​បុគ្គលិក​លក្ខណៈ​របស់​គាត់ ហើយ​ប្រាជ្ញា​របស់​គាត់​​​ក៏ទទួលបា​នពី​ព្រះ​​។ ភាព​កក់​ក្តៅនៃជី​វិត​របស់​គាត់ គឺ​បាន​កើត​ចេ​ញ​ពី​ភាព​បរិសុ​ទ្ធ​នៃ​ចិត្តរ​បស់​គាត់។ គាត់​ក៏​បាន​ក្លាយ​ជា​គំរូ​តាម​ព្រះ​បន្ទូល​ព្រះ និង​ក្លាយ​ជា​បុរ​សគំរូ​ដែល​បាន​ដើរ​តាម​ព្រះ​សង្គ្រោះ​របស់​ខ្លួន ដោយ​ការ​បន្ទាប​ខ្លួន។ លោក​វើនុន ក្រោនស៍​បាន​រត់​ប្រណាំង​យ៉ាង​ល្អ ហើយ​បាន​ដល់​ទី​ហើយ។ សូម​ឲ្យ​គំរូ​នៃ​​ការរស់​នៅ​ដោយ​ប្រាជ្ញា និង​ចិត្ត​ក្តួល​អាណិត​របស់​គាត់ លើក​ទឹក​ចិត្ត​យើង​ ឲ្យ​បន្ត​រត់​ប្រណាំង​ទៅ​មុខ​ទៀត។-David McCasland

Read article
មិនមែនមនុស្សប្រភេទដូចខ្ញុំ

នៅ​ក្នុង​រឿង​សង្គ្រាម​ភព​ផ្កាយ​ដែល​មាន​បី​វគ្គ មាន​ឈុតមួ​យ ដែល​ធ្វើ​ឲ្យ​ខ្ញុំនឹ​ក​ឃើញ​សមាជិក​ពួក​ជំនុំ​ខ្លះ ដែល​ខ្ញុំ​បាន​ស្គាល់។ នៅ​ក្នុង​ទី​ប្រជុំ​ជន​មួយ នៅ​ក្នុង​ទី​ដាច់​ស្រយ៉ាល​ណាមួ​យ​​នៃ​ហ្គា​ឡាក់​ស៊ី មាន​មនុស្ស​ភព​ផ្កាយ​ដែល​មាន​មុខ​អាក្រក់​ៗ​កំពុង​ជួប​ជុំ​គ្នាញាំ​អាហារ នឹង​កម្សាន្ត​អារម្មណ៍​ជា​មួយ​នឹង​តន្ត្រី។ ពេល​ដែល​​លោក​លូក ស្កាយ​វ៉កឃ័រ(Luke Skywalker) ដើរ​ចូល​មក​ខាង​ក្នុង ជា​មួយ​នឹង​មនុស្ស​យន្ត​របស់​គាត់ គឺ​C3PO និង R2D2(ដែល​មាន​លក្ខណៈ“ធម្មតា” ជាង​មនុស្ស​ភព​ផ្កាយ​ទាំង​អស់​​នោះ) គាត់​ក៏​ដើរ​ចេញ​ពី​ពួក​មនុស្ស​ភព​ផ្កាយ​ទាំង​នោះ​ភ្លាម ដោយ​បាន​និយាយ​បដិសេធ យ៉ាង​​គ្រោត​គ្រាត​ថា “យើង​មិន​បម្រើ​មនុស្សប្រ​ភេ​ទនេះ ក្នុង​កន្លែង​​នេះ​ទេ​!” ឈុត​មួយ​នេះបា​ន​ឆ្លុះប​ញ្ចាំង​អំពី​រោគ​ម្យ៉ាង ដែល​យើង​គ្រប់​គ្នាក៏​កំ​ពុង​ទទួល​រង នៅ​ក្នុ​ង​ទំនាក់​ទំនង​របស់​យើង ក្នុង​ពិភព​ផែន​ដី​សព្វ​ថ្ងៃ។ ជា​និច្ច​ជា​កាល យើង​តែង​តែ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង​ ក្នុង​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង។ ប៉ុន្តែ សូម​គិត​មើល​ថា បើ​ព្រះ​យេស៊ូវ​ទ្រង់​មាន​អារម្មណ៍​បែប​នេះ​ដែរ តើ​យើង​នឹង​​ទៅ​​ជា​យ៉ាង​ណា? ទ្រង់​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​មាន​ភាព​ល្អ​ឥត​ខ្ចោះគ្រប់​យ៉ាង ដូច​នេះ ទ្រង់​មាន​ភាព​ខុស​ប្លែក​ពី​យើង​យ៉ាង​ខ្លាំង។ តែ​ទ្រង់​បាន​យាង​​មក​យក​កំណើត​ជា​មនុស្ស ​រួម​រស់​ជា​មួយ​យើង ហើយ​បាន​សុគត​ជួស​យើង​រាល់​គ្នា​ទៀត។ យើង​ដែល​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ មិន​គួរ​ប្រើពា​ក្យ​ថា “ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រភេទ​ដូច​យើង”ឡើយ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​រំឭ​ក​យើង​ថា “គ្មាន​​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស និង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៨)។ ដូច​នេះ ទោះ​បី​ជា​អ្នក​ដទៃ​ខុស​ប្លែក​ពី​យើង…

Read article
អារក្សនៅកន្លែងជំនុំជម្រះ

រឿង “អារក្ស និង​លោក​ដានី​យែល វែបស្ទ័រ(Daniel Webster)” គឺ​ជា​រឿង​ខ្លី ដែល​ជា​ស្នាដៃ​និ​ពន្ធ​របស់​លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿង​នេះ​បានដំ​ណាល​ថា លោក​ចាបេស ស្ទោន(Jabez Stone) ដែល​ជា​កិសករ​ម្នាក់​នៅ​តំបន់​ញូ អង់គ្លេស(New England) មាន “គ្រោះ​អាក្រក់”​យ៉ាង​ខ្លាំង បាន​ជា​គាត់​បាន​លក់​វិញ្ញាណ​រប​ស់​ខ្លួន ឲ្យទៅ​អារក្ស ដើម្បី​ឲ្យ​មាន​ភាព​សម្បូរ​សប្បាយ។ ទី​បំផុត អារក្ស​ក៏​បាន​មក​ទា​បំណុល​ពី​លោក​ចាបេស។ ប៉ុន្តែ លោក​ដានីយ៉ែល វែបស្ទ័រ ដែល​ជា​មេធាវី​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់ ក៏​ត្រូវ​បាន​សូម​ឲ្យ​ម​ក​ជួយ​ការពារ​ក្តី​គាត់។ បន្ទាប់​ពី​បាន​ប្រកែក​តវ៉ា​យ៉ាង​មាន​ជំនាញ ជា​ច្រើន​ដំណាក់​មក លោក​វេប​ស្ទ័រ​ក៏​បាន​ឈ្នះអា​រក្ស​នៅ​ក្នុង​រឿង​ក្តី​នេះ ហើយ​លោក​ចាបេស​ក៏​បាន​គេច​ផុត​ពី​ការ​រង​ទុក្ខ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្ថាន​នរក។ ជា​ការ​ពិត​ណាស់​ រឿង​និទាន​នេះ គឺ​គ្រាន់​តែ​ជា​រឿង​ប្រឌិត​ប៉ុណ្ណោះ។​ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​កត់​ទុក អំពី​ការ​បើក​សម្តែង​មួយ ដែល​ក្នុង​នោះ សាតំាង​បាន​ចោទ​ប្រកាន់​អ្នក​ជឿព្រះ​ម្នា​ក់ នៅ​ចំពោះ​ព្រះដែល​ជា​ចៅ​ក្រម​នៃ​ស្ថាន​ដ៏​ខ្ពស់។ លោក​យ៉ូស្វេ ដែល​ជា​សម្តេច​សង្ឃ ក៏​ឈរ​នៅ​ចំពោះព្រះ​។ សម្តេច​សង្ឃ​រូប​នេះ​ក៏​បាន​ស្លៀក​ពាក់​យ៉ាង​កខ្វក់ ជា​សញ្ញា​បញ្ជាក់​អំពី​អំពើបា​ប និង​ទោស​កំហុសរ​បស់​ខ្លួន។ ហើយសា​តាំង​កំពុង​ឈរ​នៅ​ក្បែរ​នោះ ដើម្បី​ចោទ​ប្រកាន់​គាត់។ ប៉ុន្តែ ទេវតា​នៃ​ព្រះអម្ចាស់​បាន​ស្តីប​ន្ទោស​ឲ្យ​វា…

Read article
ចូរទម្លាក់សក់របស់អ្នកចុះ

មុន​ពេលដែល​ការ​សុគត​នៅ​លើ​ឈើឆ្កា​ង នៃ​​ព្រះ​​យេស៊ូវ កាន់​តែ​ខិត​ចូល​មក​ដល់ មាន​ស្រ្តី​ម្នាក់ ឈ្មោះ​ម៉ារា បាន​ចាក់​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃមួ​យ​ដប ពី​លើ​ព្រះបា​ទ​ទ្រង់។ បន្ទាប់​មក នាង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង ដោយ​យក​សក់​របស់​ខ្លួន​ជូតព្រះ​បា​ទទ្រ​ង់​ទៀត​(យ៉ូហាន ១២:៣)។ ត្រង់​ចំណុច​នេះ នាង​ម៉ារា​មិន​គ្រាន់​តែ​បាន​លះ​ប​​ង់​រប​ស់ដ៏​មាន​តម្លៃ ដែល​អាច​ជាកា​រ​ប្រាក់​សន្សំ​ប្រចាំ​ជីវិត​របស់​នាង​ ប៉ុ​ណ្ណោះ​ទេ តែ​នាង​ថែ​មទាំ​ង​បាន​លះ​ប​ង់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។ នៅក្នុ​ង​វប្ប​ធម៌​មជ្ឈិម​បូព៌ា នៅ​សតវត្សរ៍​ទី​១ ស្រ្តី​ដែល​គួ​រ​ឲ្យ​គោរព មិន​ដែល​ទម្លាក់​សក់រ​បស់​ខ្លួន នៅ​ក្នុង​ទី​សាធារណៈ​ឡើយ។ ប៉ុន្តែ ការ​ថ្វាយ​បង្គំ​ដ៏​ពិត​គឺ​មិន​ខ្វល់​ថា អ្នក​ដទៃ​កំពុង​គិត​យ៉ាង​ណា ចំពោះ​យើង​ឡើយ​(២សាំយ៉ូអែល ៦:២១-២២)។ ដើម្បី​ថ្វាយ​បង្គំ​ព្រះ​យេស៊ូវ នាង​ម៉ារា​បាន​ស្ម័គ្រ​ចិត្ត​ឲ្យ​គេ​គិត​ថា នាង​បាន​ប្រព្រឹត្ត​មិន​សមរម្យ ​ឬ​ប្រហែល​ជា​គិត​ថា​​ខុស​សីលធម៌។ ក្នុង​ចំណោម​យើង ប្រហែល​ជា​មាន​អ្នក​ខ្លះ​មាន​អារម្ម​ណ៍​ថា ខ្លួន​ត្រូវ​មាន​ភាព​ល្អឥ​តខ្ចោះ ពេល​ទៅ​​ព្រះ​វិហារ​ម្តង​ៗ ដើម្បី​ឲ្យ​គេគិត​ល្អ​ពី​ខ្លួន។ តាម​ន័យ​ធៀប​ខាង​វិញ្ញាណ យើង​ខិត​ខំ​ធ្វើ​ឲ្យ​សក់​គ្រប់​សរសៃ​មាន​របៀប​រៀប​រយ ប៉ុន្តែ ព្រះ​វិហារ​​ដែល​រឹង​មាំ គឺ​ជា​កន្លែ​ង​ដែល​យើង​អាច​ទម្លាក់​សក់​ខាង​វិញ្ញាណ គឺ​មិន​មែន​ខំ​លាក់​បាំង​ភាព​មិន​គ្រប់​លក្ខណ៍​របស់​យើង ដោយ​ខំ​សម្តែង​ឲ្យ​គេ​យល់​ថា យើង​ជា​មនុស្ស​ល្អឥ​តខ្ចោះ​ឡើយ។ ព្រះ​វិហារ​គួ​រ​តែ​ជា​កន្លែង ​ ដែល​យើង​អាច​បង្ហាញ​ភាព​កម្សោយ​រប​ស់យើ​ង ដើម្បី​រក​ឃើញ​ភា​ពខ្លាំ​ង ជា​ជាង​ខំ​បិត​បាំង​កំហុស​របស់​ខ្លួន ដើម្បី​ឲ្យ​គេយ​ល់​ថា ខ្លួន​ជា​មនុស្ស​ខ្លាំង​នោះឡើ​យ។ ការ​ថ្វាយ​បង្គំ​មិន​រាប់​បញ្ចូល ការ​បង្ហាញ​អាកប្ប​កិរិយ៉ា ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​​ថា ខ្លួន​គ្មាន​បញ្ហា​អ្វី​នោះ​ឡើយ តែ​ការ​ថ្វាយ​បង្គំ…

Read article
មានភាពស្រស់ថ្លា និងចម្រើនឡើង

ក្នុង​​ទំនុក​តម្កើង ជំពូក​៩២ អ្នកនិ​ពន្ធ​បាន​ចាប់​ផ្តើម​បទ​កំណាព្យ​នេះ ដោយ​ពាក្យ​លើក​ទឹក​ចិត្ត​ឲ្យ​សរសើរ​តម្កើង​​ព្រះ​ថា “នេះ​​ជា​​កា​រ​ល្អ​​ហើយ គឺ​ដែល​នឹង​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា”។ តើ​ល្អស​ម្រាប់​នរណា? គឺ​ល្អ​សម្រាប់​អ្នក​និង​ខ្ញុំ។ ការ​សរសើរ​តម្កើង​ព្រះ មាន​ប្រយោជន៍​ក្រៃ​លែង ចំពោះ​វិញ្ញាណ​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យរួច​ផុ​តពី​ការ​ព្រួយ​បារម្ភ​ក្នុង​គំនិត ហើយ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង ពេញ​ដោយ​ការ​សរសើរ​តម្កើង នៅ​ក្នុង​ការ​អធិ​ស្ឋាន។​ ដូច​នេះ នេះ​ជា​ការល្អ​ហើយ​ ដែល​យើង​ស្វាគមន៍​ពេល​ព្រឹក​​​រាល់​ថ្ងៃ ដោយ​ច្រៀង​បទ​អរ​ព្រះ​គុណ ដ្បិត​ការ​សរសើរ​តម្កើង​ដូច​នេះ ធ្វើ​ឲ្យ​យើង​មាន​សេចក្តី​អំណរ។ ការ​សរសើ​រ​តម្កើ​ង​នាំ​យើង​ចេញ​ពី​សេច​ក្តី​ងងឹត ហើយ​ជំនួស​ទុក្ខ​ព្រួយរ​បស់​យើង ដោយ​បទ​ចម្រៀង​ដ៏​មាន​អំណរ ចំពោះ “កិច្ចការ​ដែល​ព្រះ​ ហស្ថ​ទ្រង់​បាន​ធ្វើ”​(ខ.៤)។ តើ​កិច្ចការ​នោះ​ជាកិច្ចការ​អ្វី? គឺ​កិច្ចការ​ដែល​ទ្រង់​កំពុង​ធ្វើ​ក្នុង​ជីវិត​យើងម្នា​ក់​ៗ​! បទ​គម្ពីរ​ខាង​ក្រោម​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​បទ​គម្ពី​រ​ប្រៀប​ប្រដូច ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត : “ឯ​​មនុស្ស​សុចរិត គេ​នឹង​លូតលាស់​ឡើង ដូច​ជា​ដើម​លម៉ើរ ក៏​នឹង​ធំ​ឡើង ដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​ល្បាណូន​ដែរ គេ​ត្រូវ​ដាំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា គេ​ដុះ​ដាល​ឡើង​នៅ​ក្នុង​ទីលាន​របស់​ព្រះ​នៃ​យើង​ខ្ញុំ កាល​ណា​ចាស់​ហើយ នោះ​គេ​នឹង​នៅ​តែ​កើត​ផល គេ​នឹង​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ស្រស់”(ខ.១២-១៤)។ បទ​ទំនុក​តម្កើង​បាន​និយាយ​ប្រៀប​ប្រដូច អំ​ពីស​ម្រស់​ដ៏​ខ្ពស់​ត្រដែត និង​ដើម​តា​ត្រៅ នៃ​កម្លាំង​ដែល​មិន​ចេះ​ទ​ន់​ទោ។ ទាំង​នេះ​សុទ្ធ​តែ​ជា​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ដែល​ត្រូវ​បាន “​ដាំក្នុ​ង​ដំណាក់​នៃ​ព្រះ​អម្ចាស់”(ខ.១៣)។ ឫស​របស់​ពួក​គេ​បាន​ចាក់​ចូល​ទៅ​ក្នុង​ដី​នៃ​សេចក្ត​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ។ តើ​អ្នក​យល់​ថា ខ្លួន​ឯង​លែង​មាន​ប្រយោជន៍​ចំពោះ​ព្រះឬ​? ចូរ​បន្ត​នៅជាប់​ក្នុង​ព្រះប​ន្ទូល​ព្រះ ចាក់​ឫសចូ​ល…

Read article