បុរសស្រូបខ្យល់
អ៊ីវេស រូស៊ី បានធ្វើអ្វីមួយ ដែលមនុស្សស្រមៃតាំងពីក្នុងរឿងព្រេងនិទានរបស់អ៊ីការុស។ គាត់បានហោះ។ រូស៊ី ដែលគេស្គាល់ថាជា“បុរសស្រូបខ្យល់” បានបង្កើតស្លាបមួយសំរាប់ជាមួយនឹងប្រអប់ម៉ាស៊ីន ដែលប្រើដងខ្លួនគាត់ជាតួយន្តហោះ ជាមួយនឹងស្លាបជក់ខ្យល់នៅខាងក្រោយខោអាវការពារកំដៅ។ ការហោះហើរលើកទីមួយរបស់គាត់ធ្វើនៅជិតក្រុងហ្សឺណែវ ស្វីស្សឺឡែន ក្នុងឆ្នាំ២០០៤ ហើយគាត់បានធ្វើការហោះ ដោយជោគជ័យជាច្រើនទៀត។ អ្នកនិពន្ធទំនុកតម្កើង ដាវីឌ ចង់មានស្លាប ដើម្បីឲ្យគាត់អាចហោះទៅឲ្យឆ្ងាយ។ នៅក្នុងពេលមួយដែលគាត់ត្រូវខ្មាំងសត្រូវដេញតាមចង់បានជីវិតគាត់។ ស្តេចនៃជនជាតិអ៊ីស្រាអែលស្រែកដង្ហើយថា ឱបើសិនណាជាមានស្លាបដូចជាព្រាប ទៅរ៉ានោះអញនឹងហើរចេញទៅឲ្យបានសេចក្តីសុខ(ទំនុកតម្កើង ៥៥:៦)ដូចជាដាវីឌ ពេលខ្លះយើងជួបនឹងសំពាធ ការដែលគេប្រព្រឹត្តខុសឆ្គងនឹងយើង ការលំបាក ឬការកើតទុក្ខ យើងប្រហែលប៉ងថា យើងអាចដុះស្លាប និងហើរចេញទៅ។ ប៉ុន្តែព្រះយេស៊ូវឲ្យយើងនូវរបៀបប្រសើរជាងនោះ។ ជាជាងការរត់ចេញពីការពុះពារយើង ទ្រង់បានអញ្ជើញឲ្យរត់ទៅឯទ្រង់។ ទ្រង់មានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងអោយអ្នករាល់គ្នាឈប់សំរាក ចូរទទូលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។” (ម៉ាថាយ១១:២៨-២៩) ជាជាងយើងប្រាថ្នាហើរចេញនិងរត់គេចពីបញ្ហា យើងអាចនាំការទាំងនេះទៅឯទ្រង់។ ការរត់គេចមិនអាចឲ្យយើងមានសេចក្តីសំរាក ប៉ុន្តែព្រះយេស៊ូវអាចឲ្យបាន។ —Bill Crowder
Read articleប៉ះពាល់ជីវិត
មិត្តខ្ញុំ ឌេន(Dan) ដែលជិតនឹងចប់ពីវិទ្យាល័យ ហើយត្រូវបានគេតំរូវឲ្យធ្វើបទបង្ហាញ។ គាត់មានពេល១៥នាទី ដើម្បីចែករំលែកពីរបៀបដែលគាត់រៀន រហូតដល់ទីបញ្ចប់ ហើយនឹងដើម្បីអរគុណ ដល់អ្នកដែលបានជួយគាត់រហូតមក។ គាត់សន្លឹងជុំវិញបន្ទប់មុនចាប់ផ្តើមនិយាយ។ មនុស្សគ្រប់ប្រភេទៈ គ្រួសារថ្មីថ្មោង លោកគ្រូអ្នកគ្រូ មិត្តភក្តិ អ្នកដឹកនាំព្រះវិហារ និងគ្រូបង្វឹក មានវត្តមាន។ បុរសម្នាក់ទៀតមាន។ គាត់ចាប់ផ្តើមពីរបៀបដែលមនុស្សម្នាក់ៗ បានប៉ះពាល់ដល់ជីវិតគាត់។ ស្ត្រីម្នាក់ “ដែលដូចជាមីងគាត់ហើយតែងនៅទីនោះ” សំរាប់គាត់។ បុរសវ័យប្រហែលជាងសាមសិប “ចែករំលែកបទគម្ពីរជារឿយៗ និងផ្តល់ប្រឹក្សា”។ បុរសម្នាក់ទៀតដែល“បានបង្រៀនគាត់ វិន័យនិងការខំប្រឹង”។ មិត្តភក្តិព្រះវិហារម្នាក់ ដែល“បាននាំគាត់ទៅហាត់លេងបាល់ទាត់រាល់ថ្ងៃ” ពីព្រោះម្តាយគាត់មិនអាចនាំបាន។ ប្តីប្រពន្ធពីរនាក់ដែល “បានចាត់ទុកគាត់ដូចកូនគាត់”។ អ្វីដែលដូចគ្នាមួយគឹៈ ពួកគេគ្រាន់តែជាគ្រីស្ទបរិស័ទធម្មតាដែលបានមកឯគាត់ដើម្បីបំផ្លាស់ជីវិតគាត់។ លោកប៉ុលបានហៅការនេះថា “ធ្វើការល្អដល់មនុស្សទាំងអស់ ហើយគិតដល់ពួកអ្នកជឿជាដើម” (កាឡាទី៦:១០)។ យើងអាចជួយកែប្រែជីវិតអ្នកដទៃ តាមរយៈការបង្ហាញការចាប់អារម្មណ៍ និងបញ្ចេញសកម្មភាព។ យើងអាចច្រូតចំរូតមួយ គឺដូចតែវាកើតឡើងដល់ឌេន(ខ.៩) ចូរក្រលេកមើលជុំវិញ តើមាននរណាម្នាក់ដែលជីវិតគាត់ត្រូវការភាពប៉ះពាល់ពីអ្នក។ —Anne Cetas
Read articleទ្រង់ហៅខ្ញុំជាមិត្តសំឡាញ់
មនុស្សម្នាក់បានឲ្យនិយមន័យមិត្តភាពជា “ការស្គាល់ចិត្តអ្នកដទៃ និងចែករំលែកទឹកចិត្តខ្លួនជាមួយអ្នកដទៃ”។ យើងចែករំលែកទឹកចិត្តយើងជាមួយអ្នកដែលយើងទុកចិត្ត ហើយទុកចិត្តអ្នកដែលខ្វល់ខ្វាយពីយើង។ យើងទុកចិត្តដល់មិត្តយើង ព្រោះយើងមានទំនុកចិត្តថា គេនឹងប្រើព័ត៌មាននោះជួយយើង មិនមែនធ្វើឲ្យយើងគ្រោះថ្នាក់។ ពួកគេក៏ត្រលប់ទុកចិត្តយើងក្នុងមូលហេតុដូចគ្នានេះដែរ។ ជារឿយៗ យើងថាព្រះយេស៊ូវជាមិត្តយើង ព្រោះយើងដឹងថាទ្រង់ ចង់ធ្វើអ្វីដែលល្អសំរាប់យើង។ យើងប្រាប់ទ្រង់ព្រោះយើងទុកចិត្តទ្រង់។ ប៉ុន្តែ តើអ្នកដែលបានពិចារណាថា ព្រះយេស៊ូវទុកចិត្តដល់មនុស្សរបស់ទ្រង់ទេ? ព្រះយេស៊ូវបានផ្តើមហៅសាវកទ្រង់ជាមិត្តសំឡាញ់ជាជាងអ្នកបំរើ ព្រោះតែទ្រង់បានទុកចិត្តពួកគេ លើគ្រប់យ៉ាងដែលទ្រង់ឮពីព្រះបិតា(យ៉ូហាន១៥:១៥)។ ព្រះយេស៊ូវបានទុកចិត្តពួកសាវ័កឱ្យប្រើប្រាស់ពត៌មាននោះ សំរាប់សេចក្តីល្អដល់រាជ្យព្រះបិតា។ ទោះបីយើងដឹងថាព្រះយេស៊ូវជាមិត្តសំឡាញ់យើង តើយើងអាចនិយាយថា យើងជាមិត្តសំឡាញ់ទ្រង់ទេ? តើយើងស្តាប់ទ្រង់ទេ? ឬតើយើងគ្រាន់តែចង់ឲ្យទ្រង់ស្តាប់យើងតែមួយនោះ? តើយើងចង់ដឹងពីអ្វីក្នុងព្រះហឬទ័យទ្រង់ទេ? តើយើងគ្រាន់តែចង់ប្រាប់ទ្រង់ ពីអ្វីដែលនៅក្នុងចិត្តយើង? ក្លាយជាមិត្តសំឡាញ់នឹងព្រះយេស៊ូវ ត្រូវតែស្តាប់អ្វីដែលទ្រង់ចង់ឱ្យយើងដឹង ហើយប្រើប្រាស់ព័ត៌មាននោះ នាំអ្នកដទៃឱ្យចូលក្នុងមិត្តភាពជាមួយទ្រង់។ —Julie Ackerman Link
Read articleការប្រឆាំងនឹងឈើឆ្កាង
ករណីតុលាការអាមេរិកថ្មីៗមួយផ្តោតលើថា តើនិមិត្តសញ្ញាសាសនា គឺឈើឆ្កាង គួរអនុញ្ញាតឲ្យមានលើដីសាធារណទេ។ លោក ម៉ាក សែមិន Mark Sheman អ្នកកាសែតម្នាក់បានរាយណ៍ការលើបញ្ហានះ ដោយនិយាយថា ទោះបីជា ឈើឆ្កាងក្នុងសំណួរបានសង់ឡើងក្នុងឆ្នាំ១៩៣៤ ជាទីរំលឹកដល់ទាហានដែលស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ក្រុមទាហ៊ានជើងចាស់មួយដែលប្រឆាំងនឹងវា បានហៅឈើឆ្កាងថាជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច ហើយមិនមែនជានិមិត្តសញ្ញានៃសាសនាផ្សេងទៀត។ ឈើឆ្កាងតែងតែត្រូវគេប្រជែងប្រឆាំង។ នៅក្នុងសតវត្សទីមួយ សាវកប៉ូលបាននិយាយថាឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ។ ប្រាជ្ញា និងព្រះចេស្តានៃព្រះអម្ចាស់ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នា ដែលកំពុងតែបានសង្គ្រោះវិញ(១កូរិន១:១៧-១៨) ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងឃើញឈើឆា្កងជានិមិត្តសញ្ញាគ្រីស្ទានដ៏មានអំណាច។ វាជាភស្តុតាងនៃអំណាចព្រះ ដើម្បីឲ្យយើងមានសេរីភាពពីការសង្កត់សង្កិនពីអំណាចបាប។ នៅក្នុងសង្គមដែលមានភាពផ្សេងគ្នានិងពហុនិយម ការប្រជែងប្រឆាំងលើនិមិត្តសញ្ញាសាសនានឹងបន្តមាន។ តុលាការនឹងសំរេចថាតើឈើឆ្កាងគួរតែតាំងលើទ្រព្យសាធារណឬទេ។ ក៏ប៉ុន្តែការតាំងបង្ហាញអំណាចនៃឈើឆ្កាងនឹងត្រូវសំរេចនៅក្នុងចិត្តយើង។ —David McCasland
Read articleតើកំពុងធ្វើអ្វី?
កាលដើមរដូវនិទាឃរដូវ ប្រពន្ធខ្ញុំ និងខ្ញុំ មើលទស្សនីយភាពសត្វចាបដែលគួរអោយចាប់អារម្មណ៍ខាងក្រៅបង្អួចផ្ទះបាយយើង។ ចាបមួយគូរដោយមានចំបើង ក្នុងចំពូកចូល ក្នុងរន្ធខ្យល់ផ្ទះដែលនៅជិតខាងយើង ពីរអាទិត្យក្រោយមក យើងសប្បាយចិត្តដោយឃើញកូនចាបបួនលេចក្បាលចេញពីកន្លែងខ្យល់ចេញចូល។ ម៉ាក់ និងប៉ា ក៏ដាក់វេនបញ្ចុកចំណីកូនចាបដែលឃ្លានទាំងនោះ។ មើលឃើញមាត់ចំហធំ វារំលឹកខ្ញុំថាវាសំខាន់យ៉ាងណាទៅសំរាប់អ្នកដើរតាមព្រះគ្រីស្ទប្រាថ្នាចង់បានអាហារខាងឯវិញ្ញាណ។ ក្នុង១ពេត្រុស ២:២ លោកសាវកពេត្រុសប្រើប្រាស់ភាពរសដៀងគ្នា ពីការដែលប្រាថ្នាចង់បានអោយគេបញ្ចុកចំណីអាហារ៖ នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ឯភាសាក្រិកបកប្រែថា សង្វាត និយាយពីស្រែកដោយមានបំណង។ វាគឺជាពាក្យផ្សំដែលមានន័យថា ប្រាថ្នាចង់បានយ៉ាងអស់ពីចិត្ត រឺចង់បានយ៉ាងខ្លាំង។ វាប្រហែលមើលទៅ ដូចជាចំលែកដែលត្រូវគេបង្គាប់អោយចង់បានយ៉ាងអស់ពីចិត្ត សំរាប់អ្វីមួយ។ ប៉ុន្តែវាមិនដូចនឹងសត្វចាប និងកូនដែលឃ្លាននោះទេ យើងត្រូវការរំលឹកអំពីតម្រូវការខាងឯការចិញ្ចឹមវិញ្ញាណ។ ទោះបីជាយើងប្រហែលជាបានចំអែតដោយព្រះបន្ទូលកាលពីមុន(ខ.៣) យើងត្រូវដឹងថាតម្រូវការយើងគឺត្រូវតែបន្ត ហើយបើគ្មានការចិញ្ចឹមបន្ថែមនោះ យើងនឹងខ្សោយខាងឯព្រលឹងវិញ្ញាណ។ ព្រះជាម្ចាស់ចង់បញ្ចុកកូនស្ងួនភ្ងាទ្រង់។ ដូច្នេះ ចូរបើកមាត់អោយធំ! —Dennis Fisher
Read articleតើកំពុងធ្វើអ្វី?
ពេលដែលនៅផ្ទះមួយរយៈខ្លីមក ចៅស្រីខ្ញុំចាប់ផ្តើមសួរ “កំពុងធ្វើអ្វីហ្នឹងលោកតា?” ម្តងហើយម្តងទៀត។ ទោះបីខ្ញុំកំពុងធ្វើការជាមួយកុំព្យូទ័រ ពាក់ស្បែកជើងចង់ចេញក្រៅ អង្គុយអានសៀវភៅ រឺជួយធ្វើការក្នុងផ្ទះបាយ នាងសសៀរមកឯខ្ញុំ ហើយសួរខ្ញុំថាកំពុងធ្វើអ្វី។ បន្ទាប់ពីឆ្លើយនឹងនាងរាប់សិបដងថា បង់ថ្លៃវិក័យប័ត្រ ទៅហាងអានកាសែត ជួយយាយឯង បន្ទាប់មកខ្ញុំមកដល់សេចក្តីរួមថានាងកំពុងសួរនូវសំនួរដ៏គន្លឹះមួយ។ ឆ្លើយនឹងសំនួរទៅក្មេងស្រីតូចដែលចង់ដឹងចង់ឮម្នាក់អំពីរឿងដែលយើងធ្វើនោះ គឺជារឿងមួយ ប៉ុនែ្ត ឆ្លើយទៅឯព្រះជាម្ចាស់ អំពីសកម្មភាពយើង គឺពិតជាសំខាន់មែនទែន។ តើវាមិនសំខាន់ទេអ្វីបើគិតថា ព្រះជាម្ចាស់ទ្រង់មកនៅក្បែរកៀកយើងគ្រប់ពេលហើយថា អ្នកកំពុងធ្វើអ្វី? សូមស្រម៉ៃថាជាញយៗ ចំលើយយើងប្រហែលគ្មានន័យ ឬទទេរ ខ្ញុំមើលទូរទស្សន៍ពេញមួយថ្ងៃ ខ្ញុំកំពុងញ៉ាំអាហារច្រើនជាងអ្វីដែលខ្ញុំគួរ ខ្ញុំកំពុងទៅមួយថ្ងៃទៀតដោយអត់បានទាក់ទងជាមួយព្រះអង្គ ខ្ញុំកំពុងប្រកែកជាមួយប្តីប្រពន្ធ។ ហើយបញ្ជីចេះតែតទៅ ទៅជាការអាម៉ាស់របស់យើង។ យើងត្រូវបានប្រាប់ថាអោយប្រើប្រាស់ពេលវេលាយើងអោយមានប្រយោជន៍ ដោយមានសិរីរុងរឿងរបស់ព្រះក្នុងខ្សែភ្នែក(១កូរិ១០:៣១ កូល៣:២៣)លោកប៉ុលនិយាយថា ដូច្នេះត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឱ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ (អេភេសូរ៥:១៥) ដូច្នេះ វាជាសំនួរល្អ ដែលព្រះជាម្ចាស់ចង់ដឹង អ្នកកំពុងធ្វើអ្វី? —Dave Branon
Read article