ការប្រគុំបទចម្រៀង
នៅពេលល្ងាចដ៏រីករាយ ក្នុងរដូវក្តៅ មានមនុស្សមួយហ្វូងធំបានមកជួបជុំគ្នា នៅក្នុងទីលានដ៏ស្រស់ស្អាតមួយ ដើម្បីទស្សនាការប្រគុំតន្រ្តី ដែលត្រូវបានរៀបចំឡើង ដោយមិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលរៀននៅមហាវិទ្យា-ល័យជាមួយគ្នា។ ថ្ងៃនោះជាថ្ងៃខួបកំណើតរបស់គាត់ ដូចនេះពិធីករក៏និយាយពន្លយពាក្យថា យើងនឹងនាំគ្នាច្រៀងបទ “រីករាយថ្ងៃកំណើត” សម្រាប់គាត់។ ពួកគេក៏ចាប់ផ្តើមច្រៀងម្នាក់ម្តងៗ ដោយឃី និងចង្វាក់ផ្សេងគ្នា បណ្តាលឲ្យមានភាពមិនសូវស៊ីសង្វាក់គ្នា។ ការច្រៀងនោះមិនពិរោះសោះ។ យើងពិតជាសោកស្តាយណាស់ ចំពោះសម្លេងច្រៀងរបស់ពួកគេ ។ ពេលដែលមិត្តភ័ក្ររបស់ខ្ញុំឡើងទៅលើវេទិការ គាត់ក៏ផ្តល់ឱកាសឲ្យយើងម្តងទៀត។ គាត់មិនបានចាប់ផ្តើមដោយបញ្ចេញសូរទេ តែគាត់បានធ្វើដៃចុះក្រោមជាសញ្ញាឲ្យទម្លាក់សម្លេង ដូចនេះ យ៉ាងហោចណាស់ ហើយក៏បានច្រៀងព្រមគ្នា។ នៅចុងបញ្ចប់នៃបទចម្រៀង ភាគច្រើននៃពួកគេបានច្រៀងដោយឃី ស្ទើរតែដូចៗគ្នា។ ពួកគេគួរតែបន្លឺសម្លេងចេញជាបទចម្រៀង គឺមិនគួរបង្កើតជាសម្លេងរំខានដូចនេះទេ ហើយការនេះ ក៏បានធ្វើឲ្យខ្ញុំនឹកឃើញ បញ្ហាមួយ ដែលពួកជំនុំនៅសតវត្សរ៍ទី១បានជួបប្រទះ។ ពួកគេមានការមិនចុះសម្រុងគ្នា អំពីអ្នកដឹកនាំរបស់ពួកគេ។ អ្នកខ្លះដើរតាមសាវ័កប៉ុល ហើយខ្លះទៀតបានដើរតាមលោកអ័ប៉ុឡូស(១កូរិនថូស ៣:៤)។ ការនេះបាននាំឲ្យមានការឈ្លោះ ប្រកែក និងបែកបាក់គ្នា(ខ.៣)។ ពួកគេមិនបានរួមគ្នាបង្កើតជាបទចម្រៀងទេ តែបែរជាបានធ្វើឲ្យមានសម្លេងរំខានទៅវិញ។ បើយើងធៀបការនេះ នឹងការច្រៀងព្រមគ្នាវិញ នោះការដែលមនុស្សមិនឯកភាពគ្នា អំពីអ្នកដឹកនាំ គឺមិនខុសពីការដែលពួកគេរាល់គ្នា“ច្រៀង”ព្រមៗគ្នា ដោយចង្វាក់ និងសូរដែលពួកគេពេញចិត្តរៀងៗខ្លួន។ ដើម្បីប្រគុំជាបទដ៏ពិរោះ…
Read articleកំរិតទាំង៦ នៃការញែកពីគ្នា
កាលពី៨៥ឆ្នាំមុន មានអ្នកនិពន្ធម្នាក់ ឈ្មោះហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាននិពន្ធរឿងខ្លីមួយ ដែលគាត់បានដាក់ចំណងជើងថា “ចំណងនៃច្រវ៉ាក់” ដែលនៅក្នុងនោះ គាត់បានបញ្ចេញទស្សនៈថា ការតភ្ជាប់គ្នារវាងបុគ្គលពីរៗនាក់ នៅក្នុងលោកិយនេះ បានកើតមានឡើង យ៉ាងហោចណាស់ តាមរយៈទំនាក់ទំនងប្រាំយ៉ាង។ ទស្សនៈនេះត្រូវបានគេយកមកវិភាគឡើងវិញ ក្នុងពេលបច្ចុប្បន ហើយតាមធម្មតា ត្រូវបានគេបកស្រាយថា “កំរិតទាំង៦ នៃការញែកពីគ្នា”។ ជាការពិតណាស់ គេមិនទាន់បានបង្ហាញថា ទ្រឹស្តីរបស់គាត់មានភាពត្រឹមត្រូវឡើយ។ ប៉ុន្តែ មានកត្តាដ៏សកម្មមួយ ដែលបានតភ្ជាប់យើង ជាមួយអ្នកដទៃ នៅទូទាំងពិភពលោក: គឺប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះ ដែលបើកសម្តែងឡើងតាមរយៈព្រះបន្ទូលទ្រង់ ដើម្បីបំពេញបំណងព្រះទ័យទ្រង់។ បីបួនឆ្នាំមុន ខ្ញុំបានទទួលសំបុត្រមួយ ពីបុរសម្នាក់ ដែលខ្ញុំមិនដែលធ្លាប់ជួប។ គាត់បានសរសេរប្រាប់ខ្ញុំថា កាលពីមុន ខ្ញុំបានផ្ញើសំបុត្រខ្លីមួយ ទៅមិត្តភ័ក្ររបស់ខ្ញុំ ដែលជាអ្នកជិតខាងរបស់គាត់ ហើយក្រោមមក គាត់ក៏បានអានសំបុត្រនោះផងដែរ។ សំបុត្រនោះបានលើកទឹកចិត្តគាត់ នៅពេលគាត់កំពុងបាក់ទឹកចិត្ត និងអស់សង្ឃឹម ក្នុងភាពងងឹត។ មិត្តភ័ក្រ ដែលខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីឲ្យនោះ បានផ្ញើសំបុត្រនោះបន្តទៅមិត្តភ័ក្រម្នាក់ ហើយអ្នកនោះក៏បានផ្ញើទៅមិត្តភ័ក្រម្នាក់ទៀត ហើយគេក៏ចេះតែផ្ញើតៗគ្នា រហូតដល់ពេលដែលវាធ្លាក់មកដល់បុរស ដែលបានសរសេរសំបុត្រមកកាន់ខ្ញុំនេះ។…
Read articleការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់
លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺជាមេធាវីដែលមានអាយុ២៩ឆ្នាំ ដែលមានការខ្វល់ខ្វាយអំពីសេចក្តីសង្គ្រោះនៃវិញ្ញាណរបស់ខ្លួន។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៨២១ គាត់ក៏បានចូលទៅរកភាពស្ងប់ស្ងាត់ក្នុងតំបន់ព្រៃ នៅក្បែរផ្ទះរបស់គាត់ ដើម្បីរកពេលអធិស្ឋាន។ នៅទីនោះ គាត់ក៏មានការពិសោធន៍នឹងការផ្លាស់ប្រែដ៏អស្ចារ្យ។ គាត់បានសរសេរថា “ព្រះវិញ្ញាណ បរិសុទ្ធ … ហាក់ដូចជាយាងសណ្ឋិតក្នុងខ្ញុំ ទាំងកាយ ទាំងវិញ្ញាណ … ការនេះហាក់ដូចការបង្ហូរចុះនៃសេចក្តីស្រឡាញ់ម្តងហើយម្តងទៀត”។ នៅថ្ងៃបន្ទាប់ គាត់ក៏បានជួបកូនក្តីម្នាក់ ដែលបានមករកគាត់ ដើម្បីសុំឲ្យគាត់ការពារក្តី។ លោកហ្វ៊ីនេយក៏បានប្រាប់គាត់ថា “ខ្ញុំបានទទួលការត្រាស់ហៅពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យនិយាយការពារបុព្វហេតុរបស់ទ្រង់ ដូចនេះ ខ្ញុំមិនអាចការពាររឿងក្តីរបស់អ្នកបានទេ”។ គាត់ក៏បានលះបង់អាជីពផ្នែកច្បាប់ ហើយបានចូលបម្រើព្រះ។ ក្រោយមក ព្រះក៏បានប្រើគាត់ ដោយអំណាចចេស្តាទ្រង់ ដើម្បីនាំអ្នកដទៃឲ្យទទួលជឿព្រះគ្រីស្ទ។ ព្រះអម្ចាស់ក៏បានត្រាស់ហៅសាវ័កប៉ុល ឲ្យដោះសារអំពីបុព្វហេតុរបស់ទ្រង់ផងដែរ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំបានតាំងឡើង សំរាប់ដោះសារពីដំណឹងល្អ”(ភីលីព ១:១៧)។ ពាក្យដើមដែលបកប្រែមកថា “ដោះសារ” ត្រូវបានប្រើនៅក្នុងសម័យបុរាណ ក្នុងការជជែកការពាររឿងក្តី ដោយមេធាវី ក្នុងតុលាការ។ អ្នកជឿទាំងអស់ ត្រូវបានត្រាសហៅ ឲ្យចែកចាយអំពីដំណឹងល្អដ៏អស្ចារ្យ នៃព្រះគុណរបស់ព្រះ ដែលជួយសង្គ្រោះ។ “ដូច្នេះ…
Read articleផែនការណ៍ព្រះ មិនមែនផែនការណ៍យើង
ពួកអ៊ីស្រាអែល និងពួកភីលីស្ទីនសុទ្ធតែមានការយល់ច្រឡំ អំពីហិបសញ្ញា(គឺហិបក្នុងរោងឧបោសថ ដែលជាតំណាងឲ្យបល្ល័ង្កព្រះ)។ បន្ទាប់ពីពួកអ៊ីស្រាអែលបានទទួលបរាជ័យ នៅក្នុងចម្បាំងជាមួយពួកភីលីស្ទីន ពួកគេក៏បានចាត់អ្នកនាំសារម្នាក់ ឲ្យទៅក្រុងស៊ីឡូរ ដើម្បីសុំឲ្យគេសែងហិបសញ្ញា មកអេបើន-អេស៊ើរ ដែលជាកន្លែងបោះជំរុំទ័ពរបស់ពួកគេ។ ពេលដែលគេសែងហិបសញ្ញាមកដល់ ពួកអ៊ីស្រាអែលក៏បាននាំគ្នាស្រែកឡើងយ៉ាងរំពង បានជាពួកខ្មាំងសត្រូវក៏បានស្តាប់ឮ ពីតំបន់អាផែក។ ការមកដល់នៃហិបសញ្ញា បានធ្វើឲ្យពួកភីលីស្ទីនមានការភ័យខ្លាច ហើយពួកអ៊ីស្រាអែលក៏មានចិត្តក្លាហានឡើង។ ពួកគេសុទ្ធតែមានការយល់ខុសអំពីហិបសញ្ញា។ ពួកអ៊ីស្រាអែលបានយកហិបសញ្ញាចូលក្នុងសមរភូមិ ហើយក៏បានចាញ់ពួកភីលីស្ទីនយ៉ាងធ្ងន់ធ្ងរ ហើយពួកភីលីស្ទីនក៏ ដណ្តើមយកហិបសញ្ញាទៅបាត់ ដែលនោះជាការប្រព្រឹត្តខុសមួយទៀត ក្នុងសម័យសង្រ្គាមនោះ។ ពួកភីលីស្ទីនក៏មានជម្ងឺ ហើយរូបព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវបានបំផ្លាញ។ យើងអាចយល់អំពីកំហុសដែលពួកភីលីស្ទីនមាន នៅក្នុងការដណ្តើមយកហិបសញ្ញា ព្រោះពួកគេជាពួកថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ពួកអ៊ីស្រាអែលគួរតែមានការយល់ដឹងច្បាស់ជាង តែបែរជាបានប្រើហិបសញ្ញា ដោយមិនបានប្រឹក្សាជាមួយព្រះជាមុន។ ពួកអ៊ីស្រាអែលបានដឹងថា កាលពីសម័យមុន គេបានសែងហិបសញ្ញាចូលក្នុងសមរភូមិ(យ៉ូស្វែ ៦) តែពួកគេមិនបានយល់ទេថា ពួកអ៊ីស្រាអែលអាចដណ្តើមយកក្រុងយេរីខូបាន ដោយសារតែផែនការណ៍របស់ព្រះ គឺមិនមែនដោយសារហិបសញ្ញានោះទេ។ ទោះបីជាយើងមានធនធានច្រើនប៉ុណ្ណាក៏ដោយ ក៏យើងនៅតែទទួលបរាជ័យដដែល បើសិនជាយើងមិនបានប្រើវាតាមផែនការណ៍របស់ព្រះទេនោះ។ សូមយើងសិក្សាព្រះបន្ទូលព្រះ អធិស្ឋានសូមឲ្យទ្រង់បង្ហាញផ្លូវ ហើយមានការជឿជាក់លើការដឹកនាំរបស់ទ្រង់(ទំនុកតម្កើង ៩១:២) មុនពេលយើងបោះជំហានចេញ ទៅឆ្លងកាត់ការលំបាកដោយជំនឿ។-Dave Branon
Read articleវិញ្ញាណនៃបុណ្យណូអែល
អំពើសប្បុរសធម៌ និងសណ្តានចិត្តល្អ ដែលមានការកើនឡើងខ្លាំង ក្នុងខែធ្នូ ច្រើនតែថយទៅវិញយ៉ាងឆាប់រហ័ស បណ្តាលឲ្យមនុស្សជាច្រើននិយាយថា “បើយើងអាចរក្សាវិញ្ញាណនៃបុណ្យណូអែល ឲ្យបានរយៈពេលពេញមួយឆ្នាំ នោះមិនដឹងជាប្រសើរយ៉ាងណាទេ”។ ហេតុអ្វីបានជា សេចក្តីសប្បុរស និងការអាណិតហាក់ដូចជាឡើងចុះៗ ទៅតាមប្រតិទិនទៅវិញ? តើមានប្រភពដ៏ហូរហៀរនៃសេចក្តីអាណិតអាសូរ ដែលជ្រាលជ្រៅជាងអារម្មណ៍ដ៏កក់ក្តៅនៅថ្ងៃឈប់សម្រាក ដែលកន្លងផុតទៅតាមរដូវកាលឬទេ? គួរឲ្យកត់សំគាល់ណាស់ ដែលនៅក្នុងពីរជំពូកដំបូងនៃព្រះគម្ពីរលូកា មានការលើកឡើងអំពីព្រះវិញ្ញាណបរិសុទ្ធ ចំនួន៧ដង។ បទគម្ពីរនេះបានចែងអំពីព្រះរាជកិច្ច ដែលទ្រង់បានធ្វើក្នុងជីវិតលោកយ៉ូហាន បាទីស្ទ តាំងពីពេលមិនទាន់ចាប់កំណើត(១:១៥) និងក្នុងជីវិតមនុស្សមួយចំនួនទៀត ដូចជានាងម៉ារា(១:៣៥) អេលីសាបិត(១:៤១) លោកសាការី(១:៦៧) និងលោកស៊ីម្មាន(២:២៥-២៧)។ ជាញឹកញាប់ យើងហៅបទគម្ពីរទាំងនេះថា “រឿងបុណ្យណូអែល” ដែលក្នុងនោះ មិនមានការបញ្ជាក់ អំពីមនុស្សដែលស្រាប់តែមានការអ្វីមួយផុសឡើងក្នុងគំនិត ឬមានអារម្មណ៍ថា បានទទួលការបណ្តាលចិត្តដ៏ចម្លែកនោះឡើយ ផ្ទុយទៅវិញ បទគម្ពីរទាំងនេះបានបញ្ជាក់ច្បាស់ថា ព្រះវិញ្ញាណទ្រង់ជាអ្នកដែលដឹកនាំលោកស៊ីម្មានលោកសាការី និងនាងអេលីសាបិតបានពេញដោយព្រះវិញ្ញាណ ហើយនាងម៉ារាមានគត៌ ដោយសារព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិត។ តើយើងស្គាល់សម្លេងព្រះវិញ្ញាណ នៅក្នុងចំណោមសម្លេងដទៃទៀតជាច្រើន ដូចពួកគេដែរឬទេ? តើយើងបានដឹងអំពីការបណ្តាលចិត្តរបស់ទ្រង់ ហើយមានចិត្តអន្ទះសារចង់ស្តាប់បង្គាប់ទ្រង់ឬទេ? តើយើងនឹងអនុញ្ញាតឲ្យភាពកក់ក្តៅ និងសេចក្តីស្រឡាញ់របស់ទ្រង់ មានភាពពោរពេញក្នុងចិត្តយើង ហើយបង្ហូរចេញតាមដៃរបស់យើងឬទេ? សព្វថ្ងៃនេះ ព្រះវត្តមាន និងអំណាចចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅជាមួយយើង…
Read articleជីវិតដែលពេញបរិបូរ
ក្នុងអំឡុងពេលនៃការអបអរសាទរការចូលឆ្នាំចិន គេតែងមានទំនៀមទម្លាប់ប្រើពាក្យដ៏ជាក់លាក់ នៅក្នុងការបោះពុម្ភអក្សរ និងការសន្ទនាគ្នា។ ដូចជាពាក្យ “ពេញ” ជាដើម ដែលមានន័យថា “បរិបូរ” ហើយគេប្រើពាក្យនេះ ដើម្បីជូនពរអ្នកណាម្នាក់ ឲ្យមានភាពសម្បូរសប្បាយផ្នែក សម្ភារៈ នៅក្នុងឆ្នាំថ្មី។ មុនពេលដែលពួកកូនចៅអ៊ីស្រាអែលចូលទឹកដីសន្យា លោកម៉ូសេបានប្រាប់ពួកគេអំពីភោគទ្រព្យ និងភាពសម្បូរសប្បាយ ដែលពួកគេនឹងមានក្នុងទឹកដីនោះ(ចោទិយកថា ៨:៧-៩)។ ពួកគេនឹងមានអ្វីដែលត្រូវការ ហើយមានលើសពីតម្រូវការទៀតផង។ ប៉ុន្តែ គាត់បានដាស់តឿនពួកគេ អំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការភ្លេចថា ព្រះដែលបាននាំពួកគេចេញពីនគរអេស៊ីព្ទ ហើយការពារពួកគេនៅតាមផ្លូវ ទ្រង់ជាអ្នកប្រទានពរឲ្យពួកគេមានជាបរិបូរ(ខ.១១)។ ដូចនេះ លោកម៉ូសេបានបង្គាប់ពួកគេថា “ត្រូវឲ្យនឹកពីព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ”(ខ.១៨)។ ជាការពិតណាស់ “ទ្រព្យសម្បត្តិ” គឺមិនសំដៅទៅលើតែសម្ភារៈប៉ុណ្ណោះទេ។ អ្វីគ្រប់យ៉ាងដែលអ្នកមាន គឺសុទ្ធតែមកពីព្រះ។ ព្រះអម្ចាស់យេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។ យើងក៏ប្រហែលជាបានព្យាយាមបំភ្លេចថា ព្រះអម្ចាស់ជាអ្នកដែលបានប្រទានពរយើង ហើយបំពេញសេចក្តីត្រូវការរបស់យើង។ ជីវិតរបស់យើងនឹងមានភាពពេញលេច ពេញបរិបូរ និងស្កប់ស្កល់ តែនៅពេលដែលយើងមានជាប់នឹងព្រះយេស៊ូវប៉ុណ្ណោះ។-C.P.Hia
Read article