ពេលខ្យល់បក់បោក
ពេលដែលលោកហារ៉ូល(Harold) និងអ្នកស្រីខាធី(Cathy) ព្រមទាំងកូនប្រុសទាំងពីរ កំពុងនៅក្នុងតំបន់ព្រៃ ក្នុងរដ្ឋមីនីសូតា មានព្យុះខ្យល់កួចថូនេដូមួយបានបក់បោកមក។ បីបួនឆ្នាំក្រោយមក អ្នកស្រីខាធីបានចែកចាយប្រាប់ខ្ញុំ អំពីបទពិសោធន៍របស់គាត់ថា “ពេលនោះ ស្វាមីរបស់ខ្ញុំ និងកូនប្រុសច្បង ស្ថិតនៅចម្ងាយឆ្ងាយពីយើង ប៉ុន្តែ ខ្ញុំនិងកូនប្រុសប្អូនបានចូលទៅជ្រកក្នុងផ្ទះឈើតូច មួយ។ យើងឮសម្លេងម្យ៉ាង ដែលលាន់ឡើង ដូចទូរថភ្លើងមួយរយគ្រឿងកំពុងធ្លាក់មកលើដីនៅនឹងកន្លែង។ ផ្ទះឈើតូចនោះក៏ចាប់ផ្តើមរបើកចេញពីគ្នា ហើយខ្ញុំក៏បានបិទភ្នែក ដើម្បីការពារកំទេចកំទីដែលកំពុងហោះហើរ។ ពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនខ្ញុំកំពុងហើបឡើងលើ ដូចនៅក្នុងជណ្តើរយន្ត ហើយត្រូវបានគ្រវ៉ាត់ចូលទៅក្នុងអាកាស។ ខ្ញុំក៏បានធ្លាក់ចូលទៅក្នុងបឹងមួយ ហើយក៏បានតោងបំណែកឈើមួយ ដើម្បីកុំឲ្យលង់ទឹក។” ទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្តាយណាស់ ដែលកូនប្រុសរបស់ពួកគេមិនអាចរួចជីវិត។ លោកហារ៉ូលបានមានប្រសាសន៍អំពីការបាត់បង់នេះថា “យើងបានយំជារៀងរាល់ថ្ងៃ អស់រយៈពេល៦ សប្តាហ៍។ ប៉ុន្តែ យើងជឿថា អំណាចគ្រប់គ្រង ដោយសេចក្តីស្រឡាញ់របស់ព្រះ បានអនុញ្ញាតឲ្យព្យុះខ្យល់កួចថូនេដូនោះធ្លាក់ចុះមក ចំទីតាំងរបស់យើង។ ហើយក៏មានការកម្សាន្តចិត្ត ដោយសារយើងបានដឹងថា កូនប្រុសរបស់យើងបានស្គាល់ព្រះអម្ចាស់”។ ពេលដែលមនុស្សជាស្រឡាញ់ត្រូវបានយកចេញពីយើង ហើយយើងត្រូវបានទុកឲ្យរស់នៅ នោះយើងអាចចោទឡើងនូវសំណួរគ្រប់ប្រភេទ។ ពេលដែលយើងស្ថិតក្នុងស្ថានភាពដូចនេះ យើងអាចទទួលបាននូវការកម្សាន្តចិត្ត ពីបទគម្ពីររ៉ូម ៨:២៨ ដែលបានចែងថា “យើងដឹងថា…
Read articleការសម្អាតដំបែចាស់
រយៈពេលបីបួនថ្ងៃ មុនពេលអបអរការចូលមកដល់នៃឆ្នាំថ្មី គ្រូសារជនជាតិចិនជាច្រើន បានធ្វើការសម្អាតផ្ទះយ៉ាងហ្មត់ចត់។ មានពាក្យស្លោកមួយ ជាភាសាកានតាំងបានពោលថា: “ចូរលាងសម្អាតឲ្យអស់ដី នៅថ្ងៃនីនីយ៉ាបាត”(ថ្ងៃទី២៨ នៃខែ១២)។ ពួកគេបានប្រតិបត្តិតាមប្រពៃណីនេះ ដោយសារពួកគេជឿថា ការសម្អាតផ្ទះនោះ គឺជាការបោសសម្អាតសំណាងអាក្រក់ចេញ នៅក្នុងឆ្នាំបន្ទាប់ ហើយជាការរៀបចំផ្ទះសម្រាប់ទទួលសំណាងល្អ។ ពេលសាវ័កប៉ុលសរសេរសំបុត្រ ទៅកាន់អ្នកជឿព្រះ នៅក្រុងកូរិនថូស គាត់បានប្រាប់ពួកគេឲ្យលាងជម្រះជីវិតឲ្យបានស្អាត់ មិនមែនដើម្បីឲ្យមានសំណាងល្អទេ ប៉ុន្តែដើម្បីឲ្យព្រះសព្វព្រះទ័យ។ គាត់បានប្រាប់ពួកគេឲ្យ “សំអាតដំបែរចាស់ចេញ”(១កូរិនថូស ៥:៧)។ ក្នុងសេចក្តីបង្រៀននេះ សាវ័កប៉ុលបាននិយាយប្រៀបប្រដូចអំពីពិធីបុណ្យរំលង និងបុណ្យនុំប៉័ងឥតដំបែរបស់សាសន៍យូដា(និក្ខមនំ ១២:១-២៨)។ ដំបែគឺជាមិនិត្តរូបតំណាងឲ្យអំពើបាប និងភាពពុករលួយ ហើយត្រូវយកចេញពីផ្ទះរបស់សាសន៍យូដា ដើម្បីអបអរពិធីបុណ្យទាំងនេះ(ចោទិយកថា ១៦:៣-៤)។ ដោយសារព្រះយេស៊ូវទ្រង់ជាកូនចៀមនៃថ្ងៃបុណ្យរំលង ដែលលាងសម្អាតអំពើបាបរបស់យើង នោះគ្រីស្ទបរិស័ទ្ទនៅក្រុងកូរិនថូស ត្រូវតែសម្អាតចិត្តរបស់ខ្លួន ហើយត្រូវលប់បំបាត់ដំបែនៃភាពអសីលធម៌ផ្លូវភេទ បំណងអាក្រក់ និងភាពទុចរិត នៅក្នុងជីវិត និងក្នុងពួកជំនុំរបស់ពួកគេ។ ដើម្បីសម្តែងចេញនូវការអរព្រះគុណដល់ព្រះយេស៊ូវ ចំពោះការលះបង់របស់ទ្រង់ សូមយើងសម្អាតអំពើបាបដែលមានក្នុងជីវិតរបស់យើង ហើយអរសប្បាយនឹងភាពបរិសុទ្ធ ដែលមានតែទ្រង់ប៉ុណ្ណោះ ដែលអាចប្រទានដល់យើង។-Marvin Williams
Read articleការដណ្តើមចំណីដ៏វឹកវរ
តាមអ្នកសិក្សាអំពីត្រីឆ្លាមបានឲ្យដឹងថា ត្រីឆ្លាមច្រើនតែវាយប្រហារ នៅពេលពួកវាធំក្លិនឈាមនៅក្នុងទឹក។ ឈាមនោះជាកត្តាបញ្ឆេះពួកវា ឲ្យទៅស្វែងរកចំណី ហើយពួកវាក៏ធ្វើការវាយប្រហារ ហើយជាញឹកញាប់ គឺវាយប្រហារជាក្រុម ដែលបណ្តាលឲ្យមានការដណ្តើមចំណីរដ៏វឹកវរ ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ឈាមក្នុងទឹក គឺជាសញ្ញាបញ្ជាក់អំពីភាពងាយរងគ្រោះ របស់គោលដៅនៃត្រីឆ្លាម។ គួរឲ្យស្តាយណាស់ ជួនកាល នេះក៏ជារបៀបដែលសាម៉ាជិកពួកជំនុំខ្លះបានឆ្លើយតប ចំពោះអ្នកដែលបានធ្វើខុសមកលើខ្លួនផងដែរ។ ពួកគេមិនបានចាត់ទុកពួកជំនុំ ជាសហគមន៍ ដែលមនុស្សទទួលសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ និងការថែរក្សាឡើយ ផ្ទុយទៅវិញ ពួកគេបានធ្វើឲ្យពួកជំនុំមានបរិយ៉ាកាសដ៏គ្រោះថ្នាក់ ដែលមានពួកអ្នកចូលចិត្តវាយប្រហារកំពុងស្វែងរក “ឈាម នៅក្នុងទឹក” នៃភាពបរាជ័យ និងកំហុសរបស់នរណាម្នាក់។ ហើយក្រោយមក ការដណ្តើមចំណីយ៉ាងវឹកវរក៏កើតមានឡើង។ ពេលមាននរណាម្នាក់ដួលចុះ យើងមិនត្រូវជាន់ថែមពីលើទេ ផ្ទុយទៅវិញ យើងគួរផ្តល់នូវការលើកទឹកចិត្តនៃព្រះគ្រីស្ទ ដោយជួយស្អាងអ្នកដែលបានដួលចុះនោះ។ ជាការពិតណាស់ យើងមិនត្រូវថ្កោលទោសកិរិយ៉ាដែលមានបាបនោះឡើយ តែព្រះអម្ចាស់នៃយើង បានត្រាសហៅយើង ឲ្យបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ។ ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ”(ម៉ាថាយ ៥:៧)។ គេបានឲ្យនិយមន័យនៃពាក្យ “សេចក្តីមេត្តាកុរណា”ថា ជាការមិនបានទទួលអ្វី ដែលយើងសមនឹងទទួល ហើយយើងម្នាក់ៗសុទ្ធតែសមនឹងទទួលការជំនុំ ជម្រះ។ ព្រះដែលបានបង្ហាញសេចក្តីមេត្តាករុណាដល់យើង នៅក្នុងព្រះគ្រីស្ទ ក៏បានត្រាសហៅយើង…
Read articleលាក់ខ្លួននៅក្នុងថ្មដា
នេះជារឿងដែលដំណាលអំពីលោកគ្រូអធិប្បាយ វ័យក្មេងម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេលគាត់កំពុងដើរកម្សាន្ត នៅទីជនបទនៃប្រទេសអង់គ្លេស ស្រាប់តែមានព្យុះភ្លៀងមួយបានបក់បោកកាត់តាមទីវាលនោះ។ លោកថូផ្លាឌីក៏បានក្រឡេចទៅឃើញផ្ទាំងថ្មធំៗត្រៀបត្រា ហើយមានច្រកចូលមួយ ដែលជាជ្រលង ហើយគាត់ក៏បានចូលទៅជ្រកនៅក្នុងនោះ រហូតដល់ពេលដែលខ្យល់ព្យុះបានស្ងប់។ ពេលគាត់កំពុងអង្គុយជ្រក ក្នុងពេលមានព្យុះភ្លៀងនោះ គាត់ក៏បាន ជញ្ជឹងគិត អំពីទំនាក់ទំនងរវាងទីជម្រកនេះ នឹងជំនួយរបស់ព្រះនៅពេលជីវិតជួបព្យុះភ្លៀង។ គាត់គ្មានក្រដាស់សរសេរទេ តែគាត់ឃើញក្រដាស់បៀមួយសន្លឹក នៅលើដី នៅក្នុងកន្លែងដែលមានសណ្ឋានដូចរូងភ្នំនោះ ហើយក៏ចាប់ផ្តើម និពន្ធទំនុកបរិសុទ្ធមួយបទ ដែលមានចំណងជើងថា “ថ្មដាដ៏ស្ថិតស្ថេរ”។ ទំនុកបរិសុទ្ធនេះ ត្រូវបាននិពន្ធនៅក្នុងថ្ងៃដែលមានព្យុះភ្លៀងនោះ ក្នុងឆ្នាំ១៧៧៥ ហើយទំនុកបរិសុទ្ធនេះ បានក្លាយជាប្រភពនៃកម្លាំងសម្រាប់គ្រីស្ទបរិស័ទ ចាប់តាំងពីពេលនោះមក។ ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់ សូមឲ្យទឹក នឹងព្រះលោហិត ដែលហូរចេញពីជំហៀងទ្រង់ សម្អាតអំពើបាបទូលបង្គំ ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។ សូមពិចារណាអំពីការតស៊ូរបស់អ្នក។ តើអ្នកត្រូវការកន្លែងពួនទេ? តើអ្នកត្រូវការជម្រករបស់នរណាម្នាក់ ពេលអ្នកទទួលការវាយប្រហារក្នុងជីវិតទេ? តើអ្នកត្រូវការការធានាថា អ្នកនឹងបានទទួលការអត់ទោសបាបឬទេ? តាមបទពិសោធន៍របស់លោលថូផ្លាឌី យើងអាចរកបានទីជម្រក និងការធានាពីព្រះ។ ចូរកុំឈរនៅក្នុងព្យុះនៃជីវិតតែម្នាក់ឯងឡើយ។ ចូរស្វែងរកទីជ្រកកោនរបស់ព្រះ។ ចូរសូមឲ្យទ្រង់ការពារអ្នក។…
Read articleទឹកដីដែលមានសព្វគ្រប់
នៅក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ កាលពីពេលថ្មីៗនេះ មានក្មេងៗអង្គុយប្រកែកគ្នា នៅក្នុងកៅអីខាងក្រោយនៃរថយន្ត ពេលជិតដល់កន្លែងដែលត្រូវឈប់ឡាន ចុះញាំអាហារពេលល្ងាច។ ក្មេងម្នាក់ចង់ញាំភីស្សា ហើយក្មេងម្នាក់ទៀតចង់ញាំសាច់មាន់។ ស្រ្តីជាម្តាយដែលអង្គុយនៅកៅអីខាងមុខ ក៏និយាយថា “អត់ទេ យើងនឹងឈប់ឡាន ដើម្បីចុះញាំហាំប័រហ្គ័រវិញ”។ បុរសជាឪពុកក៏ដោះស្រាយការមិនចុះសម្រុងគ្នាក្នុងគ្រួសារនេះ ដោយឲ្យយោបលថា “យើងនឹងឈប់ឡាន នៅភោជនីយដ្ឋានប៊ូហ្វេវិញ ហើយយើងម្នាក់ៗអាចញាំអ្វីដែលខ្លួនចង់ញាំបានតាមចិត្ត”។ ការផ្សាយពាណិជ្ជកម្មនេះ ក៏បានបញ្ចប់ ដោយពាក្យថា “តើគ្រួសាររបស់លោកអ្នកមានការមិនចុះសម្រុងគ្នា អំពីម្ហូបដែលត្រូវញាំពេលល្ងាចឬ? សូមអញ្ជើញមកភោជនីយដ្ឋាន…..ប៊ូហ្វេ ជា“កន្លែងដែលមានម្ហូបគ្រប់មុខ”។ ពេលខ្ញុំបានទស្សនាការផ្សាយពាណិជ្ជកម្មនេះចប់ហើយ ខ្ញុំក៏បាននឹកឃើញកន្លែងមួយទៀតដែលមានគ្រប់មុខ”ដែរ គឺនគរស្ថានសួគ៌។ ស្ថានសួគ៌ជាកន្លែងដែលមានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ។ អ្វីដែលយើងត្រូវការបំផុត គឺការទៅនៅក្នុងព្រះវត្តមាននៃព្រះដ៏មានចេស្តា។ សាវ័កយ៉ូហានបានបកស្រាយអំពីនគរស្ថានសួគ៌ថា “បល្ល័ង្កនៃព្រះ និងកូនចៀម ក៏នឹងនៅក្នុងក្រុងនោះ”(វិវរណៈ ២២:៣)។ វិញ្ញាណដ៏ស្រេចឃ្លានរបស់យើង នឹងបានចម្អែតទាំងស្រុង ដោយ “ទន្លេជីវិត ថ្លាដូចជាកែវចរណៃ” ដែលហូរចេញពីបល្ល័ង្កទ្រង់(២២:១) ដ្បិតទ្រង់បានមានបន្ទូលមករាស្រ្តទ្រង់ថា “បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះ…ឥតយកថ្លៃ”(២១:៦)។ “ហើយ” នៅក្នុងទឹកដីនេះ នឹងមានដើមឈើជីវិត សម្រាប់“ប្រោសប្រជាជាតិឲ្យជា” (២២:២)។ អ្វីដែលយើងមិនឃើញមាន នៅក្នុងទឹកដីដែលមានសព្វគ្រប់នេះ គឺបណ្តាសា(២២:៣) សេចក្តីស្លាប់ ទុក្ខព្រួយ…
Read articleតើសមនឹងឲ្យយើងប្រឹងប្រែងទេ?
ខ្ញុំធ្លាប់បានតាំងចិត្តអានរឿងទាំង៣៨ ដែលលោកសេកស្ពៀរ(Shakespeare)បាននិពន្ធ ឲ្យចប់ក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានដឹងថា ការបំពេញកិច្ចការនេះហាក់ដូចជាការកម្សាន្តសប្បាយ ច្រើនជាងការធ្វើការងារ។ ខ្ញុំរំពឹងថា នឹងបានរៀនអំពីពិភពរបស់លោកសេកស្ពៀរ និងមនុស្សដែលមានក្នុងពិភពនោះ ប៉ុន្តែ ខ្ញុំបានរកឃើញថា លោកសេកស្ពៀរច្រើនតែបង្រៀនខ្ញុំ អំពីពិភពរបស់ខ្ញុំ ទៅវិញទេ។ នៅក្នុងការអានព្រះគម្ពីរសញ្ញាចាស់ ខ្ញុំក៏បានឆ្លងកាត់ដំណើរការដូចគ្នាផងដែរ។ ហេតុអ្វីបានជាព្រះគម្ពីរសញ្ញាចាស់បានចំណាយពេលជាច្រើន ក្នុងការនិយាយអំពីព្រះវិហារ ពួកសង្ឃ និងក្រឹត្យវិន័យអំពីការថ្វាយដង្វាយ ដែលលែងមានក្នុងសម័យបច្ចុប្បន្ន។ តើធ្វើដូចម្តេចឲ្យយើងអាចយល់ព្រះគម្ពីរសញ្ញាចាស់បាន ហើយតើយើងត្រូវអនុវត្តតាមយ៉ាងដូចម្តេច ក្នុងជីវិតរបស់យើងសព្វថ្ងៃ? ពេលខ្ញុំបានឆ្លងកាត់ឧបស័គ្គមួយចំនួន ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំត្រូវការ អានព្រះគម្ពីរសញ្ញាចាស់ ព្រោះព្រះគម្ពីរនេះកំពុងបង្រៀនខ្ញុំ។ ក្រោយមក ខ្ញុំក៏មានចិត្តចង់ អានព្រះគម្ពីរទាំង៣៩កណ្ឌ ដែលមានក្នុងព្រះគម្ពីរសញ្ញាចាស់។ កណ្ឌទាំងនេះបានចម្អែតភាពស្រេកឃ្លាន ដែលមានក្នុងខ្ញុំ ដែលពីមុនមកខ្ញុំមិនដែលបានទទួលការបំពេញយ៉ាងដូចនេះទេ។ កណ្ឌទាំងនេះបានបង្រៀនខ្ញុំ អំពីជីវិតដែលមានព្រះ។ ព្រះគម្ពីរសញ្ញាចាស់បាននិយាយមកកាន់ភាពស្រេកឃ្លានរបស់យើង ហើយផ្តល់ឲ្យនូវវគ្គសិក្សាជាន់ខ្ពស់ អំពី “ជីវិតដែលមានព្រះ” ដែលបង្ហាត់បង្រៀនយើងដោយផ្ទាល់ៗខ្លួន និងដោយចិត្តឆេះឆួល។ រង្វាន់ដែលទ្រង់នឹងប្រទាន មិនមែនសម្រាប់ឲ្យយើងទទួលងាយៗឡើយ។ គ្រប់ទាំងជោគជ័យទាំងអស់ សុទ្ធតែតម្រូវឲ្យមានការខិតខំ ដែលមានដំណើរការស្រដៀងៗគ្នា។ យើងអត់ទ្រាំនឹងការលំបាក ព្រោះយើងនឹងបានទទួលរង្វាន់។ -Philip Yancey
Read article