ការប្រាថ្នាចង់ទៅផ្ទះ
ពេលដែលកូនរបស់យើង គឺស្ទីហ្វិន នៅក្មេង វាបានធ្វើដំណើរឆ្ងាយ ទៅចូលរួមកម្មវិធីបោះជំរុំរដូវក្តៅរបស់គ្រីស្ទបរិស័ទ។ ក្រោយមក នៅក្នុងសប្តាហ៍នោះ យើងក៏បានទទួលសំបុត្រមួយច្បាប់របស់វា ដែលសរសេរថា “ជូនចំពោះអ្នកម៉ាក់ និងលោកប៉ា ក្រោឌ័រ(Crowder)” ហើយវាគ្រាន់តែសរសេរយ៉ាងខ្លីថា “សូមមកទទួលយកខ្ញុំទៅផ្ទះវិញ នៅថ្ងៃនេះ”។ ជាការពិតណាស់ អ្វីដែលក្មេងម្នាក់នេះមិនបានគិតដល់នោះ គឺសំបុត្រនេះត្រូវបានផ្ញើមកអស់រយៈពេលជាច្រើនថ្ងៃ ទំរាំតែធ្លាក់មកដល់យើង ហើយយើងក៏ត្រូវចំណាយពេលជាច្រើនទៀត ដើម្បីធ្វើដំណើរទៅទទួលវា។ នៅក្នុងចិត្តរបស់វាដែលនៅក្មេងនៅឡើយ គឺវាប្រាថ្នាចង់ត្រឡប់មកផ្ទះវិញ និងចង់នៅជាម៉ាក់ និងប៉ាវា ហើយការនោះអាចជាការលំបាកសម្រាប់ក្មេងៗទាំងឡាយ។ ជួនកាល ពេលយើងពិចារណាអំពីលោកិយនេះ យើងអាចមានអារម្មណ៍ដូចស្ទីហ្វិនដែរ។ គឺយើងងាយនឹងគិតប្រាថ្នាចង់ទៅនៅជាមួយព្រះយេស៊ូវ ហើយប្រាថ្នាចង់ទៅនៅផ្ទះដ៏អស់កល្បជានិច្ចរបស់យើង ក្នុងពេលឥឡូវនេះ(សាស្តា ១២:៥) ដែលនៅទីនោះ យើងបាន“នៅជាមួយព្រះគ្រីស្ទ”(ភីលីព ១:២៣)។ ក្នុងនាមជាកូនព្រះ(យ៉ូហាន ១:២) យើងដឹងថា លោកិយនេះនឹងមែនជាផ្ទះពិតប្រាកដរបស់យើងទេ។ ជាពិសេស នៅពេលការតស៊ូនៅក្នុងជីវិតរបស់យើង មានការពិបាក យើងក៏មានអារម្មណ៍បែបនោះដែរ គឺមិនខុសពីសាវ័កប៉ុលទេ។ ពេលសាវ័កប៉ុលកំពុងរង់ចាំការកាត់ទោស នៅក្រុងរ៉ូម គាត់បានសរសេរនៅក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង”(ភីលីព ១:២៣)។ គាត់ស្រឡាញ់ការងារបម្រើព្រះ ប៉ុន្តែ នៅក្នុងចិត្តរបស់គាត់មួយផ្នែកទៀត…
Read articleការប្រឈមមុខ ដាក់ពេលអនាគត
ពេលដែលខ្ញុំកំពុងបើករកមើលឯកសារចាស់ៗមួយចំនួន ខ្ញុំក៏រកឃើញទស្សនាវដ្តីថែម(Time)ដែលបានចេញផ្សាយពិសេសនៅឆ្នាំ១៩៩២ ដែលមានចំណងជើងថា “បន្ទាប់ពីឆ្នាំ២០០០: អ្វីដែលត្រូវរំពឹងចង់បាន នៅក្រោយសហសវត្សរ៍ថ្មី”។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការអានការព្យាករណ៍ អំពីពេលអនាគត ដែលគេបានធ្វើកាលពី២ទសវត្សរ៍មុន។ គេគ្រាន់តែផ្តោតអារម្មណ៍ទៅលើការសង្កេតមើលមួយចំនួន តែគ្មាននរណាម្នាក់បានមើលដឹងជាមុនថា នឹងមានហេតុការណ៍ និងការឆ្នៃបង្កើតថ្មីៗអ្វីខ្លះ ដែលបានធ្វើឲ្យមានការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងជីវិតរបស់យើងទេ។ សម្រាប់ខ្ញុំ ពាក្យដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺពាក្យដែលគេនិយាយថា “ច្បាប់ទីមួយ នៃការព្យាករណ៍ គួរតែចែងថា អ្វីដែលគេមិនអាចដឹងជាមុន បានបន្តធ្វើឲ្យគេមិនអាចដឹងជាមុន អំពីពេលអនាគត”។ សាវ័កយ៉ាកុបបានរំឭកយើងថា ការព្យាករណ៍អំពីពេលអនាគត ដោយមិនបានគិតដល់ព្រះ គឺជាការព្យាករណ៍ដ៏ល្ងង់ខ្លៅ និងពេញដោយអំណួត។ គឺដូចដែលមានចែងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ … គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”(យ៉ាកុប ៤:១៣-១៥)។ មនុស្សជាច្រើនធ្លាប់បានចាប់ផ្តើមចែកចាយអំពីផែនការណ៍របស់ខ្លួន ដោយប្រើពាក្យថា “បើព្រះសព្វព្រះទ័យ”។ គេប្រហែលជាបានប្រើពាក្យនេះឡើងសាំហើយ ប៉ុន្តែ គេប្រហែលជាមិនបានទទួលស្គាល់ព្រះហស្ថរបស់ព្រះ ដែលជាអ្នកសម្រេចការគ្រប់យ៉ាងនោះទេ។ ពេលដែលយើងសម្លឹងមើលទៅពេលខាងមុខ ដោយផ្តោតទៅលើព្រះ នោះយើងអាចប្រឈមមុខដាក់ពេលអនាគត…
Read articleការហាត់ប្រាណដោយការគោរពប្រតិបត្តិព្រះ
ឆ្នាំថ្មីច្រើនតែជាពេលដែលយើងសម្រេចចិត្តមើលថែរខ្លួនឯង ឲ្យបានល្អជាងមុន ដោយហាត់ប្រាណ ហូបចុកឲ្យបានត្រឹមត្រូវ ហើយក៏ប្រហែលជាដោយសម្រកទម្ងន់ខ្លះៗដែលបានឡើង កាលពីថ្ងៃឈប់សម្រាក។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ការបង្ហាត់ប្រាណ នោះមានប្រយោជន៍តែបន្តិចទេ”(១ធីម៉ូថេ ៤:៨) ដូចនេះ ខ្ញុំក៏ខំសង្វាតឲ្យបានសុខភាពមាំមួន តាមដែលអាចធ្វើទៅបាន។ ខ្ញុំបានព្យាយាមញាំអាហារឲ្យបានត្រឹមត្រូវ ដោយបន្ថែមឬបន្ថយអាហារ ទោះខ្ញុំពិតជាចូលចិត្តញាំម៉ាន់បំពងយ៉ាងណាក៏ដោយ។ ខ្ញុំបានលើកដុំដែក ហើយដើរហាត់ប្រាណ តែខ្ញុំក៏បានដឹងថា រូបកាយរបស់ខ្ញុំនឹងមិនស្ថិតស្ថេរយូរអង្វែង ក្នុងលោកិយនេះទេ។ រូបកាយរបស់ខ្ញុំកំពុងតែថយកម្លាំងបន្តិចម្តងៗ។ យកល្អ យើងគួរផ្តោតទៅលើការគោរពប្រតិបត្តិដល់ព្រះវិញ ព្រោះការគោរពប្រតិបត្តិដល់ព្រះ នាំឲ្យយើងទទួលសេចក្តីសន្យា សម្រាប់ជីវិតនៅជាន់ឥឡូវនេះ ក៏ដូចជាទៅខាងនាយផង(ខ.៨)។ ដូចនេះ មានអ្វីដែលយើងអាច ទទួលបាន បន្ទាប់ពីយើងលាចាកលោកនេះទៅ? គេប្រហែលជាយល់ថា ការគោរពប្រតិបត្តិព្រះ មិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងមានលក្ខណៈគួរឲ្យខ្លាច ហើយជាអ្វីដែលគេមិនអាចធ្វើបាន ប៉ុន្តែ តាមពិត ការគោរពប្រតិបត្តិព្រះ គឺគ្រាន់តែជាការស្រឡាញ់ ដោយការលះបង់អាត្មាខ្លួនឯង ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃ ឲ្យបានច្រើនជាងខ្លួនឯង។ សេចក្តីស្រឡាញ់ប្រភេទនេះមិនងាយនឹងរកបាន តែមានការរីកលូតលាស់ ក្នុងវត្តមានរបស់ព្រះនៃសេចក្តីស្រឡាញ់។ សេចក្តីស្រឡាញ់របស់យើងរីកលូតលាស់ ហើយយើងក៏មានលក្ខណៈកាន់តែគួរឲ្យស្រឡាញ់ ពេលយើងអង្គុយនៅទៀបព្រះបាទព្រះយេស៊ូវ ស្តាប់ទ្រង់មានបន្ទូល ហើយទូលទ្រង់អំពីបញ្ហាទាំងឡាយ ទន្ទឹមនឹងនោះ យើងក៏កាន់តែដូចព្រះ ដែលទ្រង់ជាសេចក្តីស្រឡាញ់(១យ៉ូហាន…
Read articleការដេញតាម
ពេលដែលស្វាមីរបស់ខ្ញុំ គឺខាល(Carl) កំពុងតាមស្រឡាញ់ខ្ញុំ ពេលដែលយើងកំពុងស្ថិតក្នុងការណាត់ជួបគ្នា គាត់មានភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងនេះណាស់។ គាត់បានទូរស័ព្ទមកខ្ញុំ ហើយសរសេរសំបុត្រផ្ញើរខ្ញុំ។ គាត់បានសួរសំណួរដោយការពិចារណា។ គាត់បានទិញរបស់ជាច្រើនឲ្យខ្ញុំ ដែលមានដូចជា ផ្កា ស្ករគ្រាប់ សៀវភៅ និងអំណោយផ្សេងៗទៀត ហើយបាននាំខ្ញុំទៅញាំអាហារពេលល្ងាច។ ក្នុងការតាមស្រឡាញ់នេះ គាត់បានចំណាយពេលវេលា និងកម្លាំងជាច្រើន។ កាលនៅសតវត្សរ៍ទី១០ មុនគ.ស ស្តេចសាឡូម៉ូនក៏បានលើកទឹកចិត្ត ឲ្យមានការប្តេជ្ញាចិត្ត និងភាពច្បាស់លាស់យ៉ាងដូចនេះ នៅក្នុងការដេញតាមមួយបែបទៀត គឺការដេញតាមប្រាជ្ញា។ តាមវច្ចនានុក្រម ពាក្យប្រាជ្ញា គឺមានន័យថា “ការយល់ដឹងថា អ្វីជាការពិត អ្វីត្រឹមត្រូវ ឬអ្វីដែលស្ថិតស្ថេរ”។ និយមន័យនេះ គឺមានសារសំខាន់ណាស់ បើសិនជាយើងចង់រស់នៅក្នុងជីវិត ដែលថ្វាយសិរីល្អដល់ព្រះដ៏បរិសុទ្ធ។ ប្រហែលមកពីហេតុនេះហើយ បានជាស្តេចសាឡូម៉ូនទ្រង់បានប្រើកិរិយ៉ាស័ព្ទសកម្មជាច្រើន នៅក្នុងបទគម្ពីរសុភាសិតជំពូក២ ដើម្បីបកស្រាយអំពីការដែលយើងចាំបាច់ត្រូវប្រឹងប្រែងស្វែងរកឲ្យបានប្រាជ្ញា។ ទ្រង់បានមានបន្ទូលថា “ចូរប្រុងត្រចៀកស្តាប់” តាមប្រាជ្ញា ហើយ“ផ្ចង់ចិត្ត”ឲ្យបានយោបល់ “ស្រែកហៅ” រកដំរិះ ព្រមទាំង “បន្លឺសំឡេងឡើង” សូមឲ្យបានយោបល់ បើឯង “ខំរក”ដូចជារកប្រាក់(ខ.២-៤)។ ដើម្បីស្វែងរកប្រាជ្ញា យើងត្រូវមានការប្រឹងប្រែង ហើយព្រះគម្ពីរបានប្រាប់យើង អំពីកន្លែងដែលយើងអាចរកប្រាជ្ញាឃើញ…
Read articleចូរកុំសើចចម្អកឲ្យគេ
ការបើកបរឡានដឹកទំនិញធំៗ នៅលើផ្លូវដែលមានទឹកកក នៅភាគខាងជើងនៃរដ្ឋអាឡាស្កា ហាក់ដូចជាកិច្ចការមួយ ដែលតម្រូវឲ្យមានការកម្សាន្តសប្បាយខ្លះៗ។ ប៉ុន្តែ នៅពេលដែលអ្នកបើកបរម្នាក់បានឮអ្នកបើកបរម្នាក់ទៀតឈ្មោះ អាលិច សើចញឹកញាប់ ហើយឮៗ តាមវិទ្យុទាក់ទង រវាងឡានដឹកទំនិញមួយនឹងឡានមួយទៀត អ្នកបើកបររូបនោះក៏មានអារម្មណ៍ថាគួរឲ្យធុញទ្រាន់។ ដូចនេះ គាត់ក៏និយាយបង្អាប់អាលិច និងបង្អាប់សម្លេងឮៗ ដែលជាបុគ្គលិកលក្ខណៈរបស់គាត់។ មិនយូរប៉ុន្មាន អ្នកបើកបរដែលបាននិយាយរិះគន់គេនេះ ក៏បាត់បង់ការបញ្ជារថយន្តដ៏ធំរបស់ខ្លួន ហើយក៏ធ្លាក់ចូលក្នុងស្នាមភ្លោះ ជាប់នៅក្នុងព្រឹលរហូតដល់ភ្លៅរថយន្តរបស់ខ្លួន។ ហើយតើយើងយល់ថា មានអ្នកបើកបរណាដែលនឹងធ្វើដំណើរតាមផ្លូវដាច់ស្រយ៉ាលមួយនេះ ហើយបានឃើញគាត់ជួបស្ថានភាពដ៏លំបាកនេះ? ជាការពិតណាស់ មានតែអាលិចទេ ដែលបើកតាមនោះ។ ដូចនេះ បើអ្នកជាអាលិចវិញ តើអ្នកនឹងធ្វើដូចម្តេច? តើអ្នកនឹងបន្តបើកបង្ហួស ដោយសើចយ៉ាងខែងរ៉ែង ចំពោះបញ្ហារបស់អ្នកដទៃឬ? ប៉ុន្តែ អាលិចមិនបានធ្វើដូចនេះទេ។ គាត់បានឈប់ ហើយចំណាយពេលបីបួនម៉ោង ដើម្បីជួយជីកព្រឹលចេញពីឡានរបស់ឲ្យអ្នករិះគន់របស់គាត់។ ពេលគាត់បានបានជួយសព្វគ្រប់ហើយ គាត់គ្រាន់តែនិយាយថា “បើខ្ញុំអាចមានឱកាសកែប្រែ នោះខ្ញុំរីករាយនឹងធ្វើការកែប្រែ”។ បន្ទាប់មក គាត់ក៏សើចទៀត។ នេះជាមេរៀនដ៏ល្អសម្រាប់យើងទាំងអស់គ្នា។ តើនេះមិនមែនជាអ្វីដែលព្រះគ្រីស្ទបានបង្គាប់ឲ្យយើងធ្វើ ក្នុងព្រះគម្ពីរលូកាជំពូក៦ គឺឲ្យជួយអ្នកដទៃ ទោះគេជាខ្មាំងសត្រូវរបស់យើងក៏ដោយ? នៅពេលក្រោយ បើមាននរណាម្នាក់និយាយអ្វីអំពីអ្នក ដែលធ្វើឲ្យអ្នកមិនចូលចិត្ត នោះសូមគិតដល់អាលិច ហើយកុំសើចចម្អកឲ្យអ្នកនោះឡើយ។…
Read articleសូមយើងត្រៀមខ្លួន
រីករាយឆ្នាំថ្មី! ពេលដែលខ្ញុំកំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នាំថ្មីនេះ អាចនាំមកនូវអ្វីខ្លះដល់ខ្ញុំ នោះខ្ញុំក៏ចង់ដឹងផងដែរ ថាតើឆ្នាំ២០១៤ ជាឆ្នាំដែលព្រះយេស៊ូវយាងមកវិញឬទេ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើខ្ញុំបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយឬនៅ។ ក្នុងមួយជីវិតនេះ ខ្ញុំត្រូវតែមាន “ការត្រៀមខ្លួនសម្រាប់ការជាច្រើន”។ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវតែត្រៀមខ្លួនញាំអាហារពេលល្ងាច ដោយលាងដៃឲ្យបានស្អាត។ ពេលខ្ញុំពេញវ័យ ខ្ញុំតែងតែចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ការទទួលខុសត្រូវសំខាន់ៗជានិច្ច មិនចេះចប់ មិនចេះហើយ។ តែខ្ញុំក៏បានដឹងផងដែរថា គ្មានអ្វីដែលសំខាន់ជាងការត្រៀមខ្លួន សម្រាប់ការជួបជុំជាមួយព្រះយេស៊ូវឡើយ។ នៅក្នុងការនិយាយ អំពីការយាងមករបស់ព្រះយេស៊ូវ លោកយ៉ូហានបានប្រាប់យើងថា “អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ”(១យ៉ូហាន ៣:៣)។ ការទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ នាំឲ្យយើងមានក្តីសង្ឃឹម គឺមិនមែនជាការសង្ឃឹមដែលគ្រាន់តែរគួចប៉ងក្នុងចិត្តនោះឡើយ តែជាការសង្ឃឹមដ៏មុតមាំ ដែលបណ្តាលចិត្តយើង ឲ្យជៀសចេញពីអំពើបាបដែលតាមរំខានយើង ហើយឲ្យយើងផ្តោតអារម្មណ៍ទៅលើការផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចទ្រង់។ បើសិនជាយើង ពិតជាជឿថា ឆ្នាំនេះអាចជាឆ្នាំដែលទ្រង់នឹងយាងមកវិញ នោះយើងកាន់តែងាយនឹងអត់ទោសឲ្យអ្នកដទៃ និងស្វែងរកការអត់ទោសសម្រាប់ខ្លួនឯង ព្រមទាំងចែកចាយសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌរបស់ព្រះ ដល់អ្នកដទៃ។ ពេលដែលយើងគិតថា ព្រះយេស៊ូវទ្រង់អាចយាងមកវិញ ក្នុងឆ្នាំនេះ នោះសូមយើងប្រាកដក្នុងចិត្តថា យើងពិតជាបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយ។ សូមយើងខិតខំសម្អាតខ្លួនជាបរិសុទ្ធ ឲ្យដូចទ្រង់ដែលបរិសុទ្ធដែរ ដោយទន្ទឹងរង់ចាំថ្ងៃមួយ…
Read article