ដល់ពេលហើយ
កំឡុងពេលបុណ្យណូអែល នៅព្រះវិហាររបស់ពួកយើង។ ខ្ញុំបានមើលសមាជិកក្រុមចំរៀងជាច្រើន រៀបចំខ្លួនឈរនៅចំពោះមុខពួកជំនុំ ខណះពេលគ្រូបញ្ផារបទភ្លេងបានបើកក្រដាសបទភ្លេងនៅលើជើងទ្រពណ៌ខ្មៅមួយ។ ឧបករណ៍ ភ្លេងជាច្រើន បានចាប់ផ្តើមប្រគំឡើង អ្នកចម្រៀងក៏បានបន្លឺសម្លេងជាបទចម្រៀងយ៉ាងពិរោះ ដោយពាក្យថា “ចូរមកដល់ពេលថ្វាយបង្គំហើយ។” ទោះបីបើខ្ញុំនឹកស្មានថា នឹងបានឮចម្រៀងសរសើរពីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែញញឹម សរសើរដល់ការជ្រើសរើសបទចម្រៀង បានយ៉ាងត្រឹមត្រូវផងដែរ។ កាលពីសប្តាហ៍ដំបូង ខ្ញុំបានអានបទគម្ពីរពីការ ប្រសូតរបស់ព្រះយេស៊ូវក្នុងព្រះគម្ពីរលូកា កាលនោះខ្ញុំបាននឹកចាំថា នៅថ្ងៃបុណ្យណូអែលដំបូងបង្អស់ មិនមានការជប់លៀងទំនើបៗ ការឱ្យអំណោយ និងការស៊ីលៀងផ្សេងៗទេ ប៉ុន្តែ មានការថ្វាយបង្គំ។ ក្រោយពីទេវតាបានប្រកាស់ដំណឹងប្រាប់ទៅដល់ពួកអ្នកគង្វាល ពីការប្រសូតមករបស់ព្រះយេស៊ូវហើយ នោះក្រុមចម្រៀងនៃពួកទេវតា បានចាប់ផ្តើមបន្លឺឡើងជាបទសរសើរដល់ព្រះដោយច្រៀងថា “សួរស្តីដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត!”(លូកា 2:13-14)។ ពួកអ្នកគង្វាលបានឆ្លើយតប ដោយការរត់សំដៅទៅភូមិបេថ្លិហឹម ជាកន្លែងដែលពួកគេបានជួបព្រះអង្គដែលទើបនឹងប្រសូតមកផ្ទុំនៅក្នុងស្នូតសត្វក្នុងក្រោលសត្វ។ ពួកគេក៏បានវិលមកកន្លែងពួកគេវិញ “ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញនោះ ដូចជា ទេវតាបានប្រាប់មក”(ខ.20)។ ចូលមក ជួបជាមួយព្រះរាជបុត្រា ដោយមុខទល់នឹងមុខដោយបាននឹកចាំថា ពួកអ្នកគង្វាលថ្វាយបង្គំព្រះវបិតា។ ចូរពិចារណាមើលពីការឆ្លើយតបរបស់អ្នក ចំពោះការយាងមកផែនដីរបស់ព្រះយេស៊ូវនៅសព្វថ្ងៃនេះ ។ តើមានកន្លែងសំរាប់ថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ដើម្បីអបអរសាទរចំពោះការប្រសូតរបស់ទ្រង់ដែរឬទេ? —Jennifer Benson Schuldt
Read articleបំផ្លាញសេចក្តីស្លាប់!
អ្នកពិសោធន៍វេជ្ផសាស្ត្រជាច្រើន កំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺមហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺព្រះគម្ពីរសញ្ញាថ្មីបានប្រាប់ថា អស់អ្នកដែលជឿលើព្រះគ្រីស្ទ នោះសេចក្តីស្លាប់ត្រូវបានបំផ្លាញហើយ “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថា “សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ”(១កូរិនថូស 15:54)។ ដំណឹងល្អនេះ គឺសំរាប់អស់អ្នកណាដែលទទួលជឿ ដូចដែលទេវតាបានប្រាប់ពួកអ្នកគង្វាល នៅពេលព្រះយេស៊ូវបានប្រសូតមក “កុំខ្លាចអី មើលខ្ញុំ មកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវិឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា 2:10-11)។ កំណើតព្រះយេស៊ូវបានបញ្ចប់សេចក្តីស្លាប់។ “ទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាបគឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស 15:56-57)។ នេះហើយគឺជាមូលហេតុដែលយើងអបអរសាទរបុណ្យណូអែល! —David McCasland
Read articleការតាមរករបស់ព្រះជាម្ចាស់
អ្នកដឹកនាំក្រុមជំនុំម្នាក់ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើការសង្កេត ទៅលើគ្រីស្ទសាសនាថា គ្រីស្ទសាសនា គឺជាសាសនាដែលមានតែមួយក្នុងចំណោមសាសនាទាំងអស់ ដែលបាននិយាយអំពីការតាមរករបស់ព្រះជាម្ចាស់ ដើម្បីនាំយើងមកឯទ្រង់វិញ។ ក្នុងប្រព័ន្ឋសាសនាដទៃផ្សេងៗទៀត គឺនិយាយអំពីមនុស្សតាមរកព្រះរបស់ពួកគេ ដោយជឿថា តាមរយៈឥរិយាបថល្អ ការរក្សានូវការបុណ្យច្រើន ការធ្វើល្អ ឬក៏ការសម្តែងទុក្ខកិរិយា ពួកគេនឹងត្រូវបានទទួលយកដោយព្រះដែលពួកគេតាមរកនោះ។ កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់ឃើញពីការពិតយ៉ាងជ្រាលជ្រៅ នៅពេលគាត់សរសេរពីការតាមរកឥតឈប់ឈរ របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់។ ចំណងជើងនៃការនិពន្ឋរបស់គាត់គឺ “ឆ្កែប្រដេញសត្វរបស់ស្ថានសួគ៌” គាត់សរសេរថា តាំងពីពេលដែលគាត់បានរត់គេចចេញពីព្រះជាម្ចាស់មក គាត់មិនអាចរត់ឱ្យហួស “ពីជើងរឹងម៉ាំ ដែលបានដើរតាមទាំងនោះឡើយ…. មិនរុសរាន់ដេញតាមរក ហើយនិងមិនមានការខ្វាយខ្វល់ពីល្បឿនដែរ”។ សូម្បីយ៉ាងនេះក្តី ការតាមរកមិនចេះនឿយហត់របស់ព្រះជាម្ចាស់ មិនគ្រាន់តែមាននៅក្នុងរឿងរបស់លោកថម្ពសុន(Thompson)ទេ។ សារសំខាន់នៅថ្ងៃបុណ្យណូអែលនេះ គឺសេចក្តីពិតនៃការតាមរកយើងម្នាក់របស់ព្រះជាម្ចាស់យ៉ាងអស្ចារ្យ។ លោកប៉ូលបានអះអាងថា “ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឱ្យមកចាប់កំណើតនឹងស្ត្រី គឺកើតនៅក្រោមអំណាចក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឱ្យយើងបានទទួលសគុណទុកជាកូនចិញ្ចឹម”(កាឡាទី 4:4-5)។ វាមិនគ្រាន់តែជារឿងបុណ្យណូអែលប៉ុណ្ណោះទេ។ វាជារឿងដែលនិយាយពីការតាមរកអាដាំ និងអេវ៉ារបស់ព្រះជាម្ចាស់ បន្ទាប់ពីការធ្លាក់ចុះផងដែរ។ ទ្រង់តាមរកខ្ញុំ! ទ្រង់តាមរកអ្នក! តើកន្លែងណាដែលយើងអាចនៅរស់សព្វថ្ងៃនេះបាន ប្រសិនបើព្រះជាម្ចាស់មិនមែនជាអ្នកប្រដេញរបស់ស្ថានសួគ៌? —Joe…
Read articleរតនៈសម្បត្តិលាក់កំបាំង
អ្នករុករកកំណប់ម្នាក់ បានរកឃើញប្រាក់កាក់របស់ចក្រភពរ៉ូមច្រើនសន្ឋឹក សន្ឋាប់ ដែលបានកប់ទុកយ៉ាងអាថ៌កំបាំង នៅទិសនារតីក្នុងប្រទេសអង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បានរកឃើញកំសៀវយ៉ាងធំធ្វើពីដែក និងមានប្រាក់កាក់ចំនួន 52,000ប្រាក់កាក់នៅក្នុងនោះ។ ប្រាក់កាក់ទាំងនោះ ធ្វើអំពីប្រាក់ និងទង់ដែងនៅសម័យបុរាណ ដែលមានអាយុកាលតាំងពីសតវត្សទី3 មុនគ្រឹស្ទសករាជមកម៉្លេះ ហើយមានទំម្ងនច្រើនជាងពី350ផោនទៅទៀត វាគឺជាធនធានយ៉ាងមានតម្លៃ។ រតនៈសម្បត្តិមានតម្លៃរបស់លោកគ្រីស្ព បានធ្វើឱ្យយើងនឹកប្រាថ្នាចង់ បានកំណប់ទ្រព្យដែលមានតម្លៃប្រហាក់ប្រហែលនេះ មិនដឹងជាល្អយ៉ាងណាទៅហ្ន៎។ ប៉ុន្តែ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ គួរតែស្វែងរករតនះសម្បត្តិផ្សេងពីនេះវិញ។ អ្វីដែលយើងស្វែងរកនោះ មិនមែនធ្វើឡើងពីប្រាក់ និងមាសទេ។ ផ្ទុយទៅវិញ យើងត្រូវខំស្វែងរកឱ្យបាននូវសេចក្តីរួបរួមគ្នា ដែលមានផលថ្លៃវិសេសវិសាល។ ដូច្នេះ យើងអាចនឹងចម្រើនឡើង “ដើម្បីឱ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ និងព្រះវបិតា ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់”(កូល៉ុស 2:2-3)។ សេចក្តីស្គាល់ព្រះអម្ចាស់ជាកំណប់ទ្រព្យដែលលាក់កំបាំង ហើយត្រូវបានគេប្រទះឃើញនៅក្នុងព្រះគម្ពីរបរិសុទ្ឋទាំងអស់។ អ្នកនិពន្ឋទំនុកដំកើង បាននិយាយថា “ទូលបង្គំមានសេចក្តីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចមនុស្សណាប្រទះនឹងរបៀបជាច្រើន”(ទំនុកដំកើង 119:162)។ ប្រសិនបើយើងអានព្រះបន្ទូលទ្រង់ដោយចិត្តអន្ទះសា ឬធ្វេសប្រហែស នោះយើងនឹងបាត់នូវការយល់ដឹងពីអត្ថន័យពិត។ សេចក្តីពិតទាំងនេះត្រូវបានគេរកឃើញយ៉ាងងាយស្រួលដោយគ្រាន់តែមនុស្សនោះ តាំងចិត្តស្វែងរកនូវកំណប់ទ្រព្យទាំងនេះ។ តើអ្នករាល់គ្នាមានចិត្តចង់ស្វែងរកនូវរតនៈសម្បត្តិដែលបានរក្សាទុកនៅក្នុងព្រះគម្ពីរដែរឬទេ? ចូរចាប់ផ្តើមជីករកចុះ! —Dennis Fisher
Read articleបដិសេធពន្លឺ
ពីព្រលឹមថ្ងៃទី 21ខែធ្នូ ឆ្នាំ 2010 មានច័ន្ទគ្រាសពេញតួនៅក្នុងរដូវរងារ ហើយខ្ញុំជាមនុស្សម្នាក់បានឃើញព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក ដែលព្រឹត្តិការណ៍នេះធ្លាប់បានកើតឡើងម្តងដែរ កាលពីឆ្នាំ1638។ ស្រមោលងងឹតនៃផែនដីខិតចូលមកបន្តិចម្តងៗ ហើយបានឈប់ទ្រឹងបាំងពន្លឺខែពេញវង្ស ក៏បានបង្កើតជាពន្លឺក្រហមស្រគាំឡើង។ វាជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ និងស្រស់ស្អាតណាស់។ យ៉ាងណាម៉ិញ ហេតុការណ៍នេះបានរំលឹកខ្ញុំថា ភាពងងឹតដែលមើលឃើញនេះ ជាផ្នែកមួយនៃស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ បានបង្កើតមក រីឯភាពងងឹតខាងឯវិញ្ញាណវិញ គឺមិនមែនទេ។ លោក ស្គូតធីស ជាគ្រូគង្វាលនៅអាឡិកសាន់ឌឺ ម៉ាកឡារ៉ែន (Scottish pastor Alexander MacLaren) បាននិយាយថា “អស់អ្នកណាបានច្រានចោល មិនទទួលយកពន្លឺគឺជាឪពុកនៃសេចក្តីងងឹតសូន្យសុង រីឯអស់អ្នកណាដែលមានពន្លឺហើយ តែមិនបានទុកចិត្តនឹងពន្លឺនោះប្រៀបដូចជាដុំពពកខ្មៅងងឹតយ៉ាងក្រាស រុំព័ទ្ឋជុំវិញខ្លួនអ្នកនោះ រកមើលអ្វីមិនយល់សោះ”។ ព្រះយេស៊ូវបានរៀបរាប់ពីការរូបកាយនេះ ដើម្បីនាំឱ្យស្គាល់ពីចិត្ត និងគំនិតខាងឯព្រលឹងវិញ្ញាណ ដែលបានបាត់ពន្លឺទៅដោយទ្រង់មានបន្ទូលថា “ដូច្នេះ បើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎!”(ម៉ាថាយ 6:23)។ ចូរបើកទ្វារចិត្តថ្វាយព្រះអង្គសង្គ្រោះ ទ្រង់យាងចូលមកបញ្ចប់ភាពងងឹតរបស់យើងរាល់គ្នា ដែលជាការស្នើរសុំយ៉ាងអស្ចារ្យនៅថ្ងៃបុណ្យណូអែលនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឱ្យបានធ្វើជាកូនពន្លឺ …ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឱ្យអ្នកណាដែលជឿដល់ខ្ញុំ នៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន 12:36,46)។ ច្រកចេញពីភាពងងឹតខាងឯវិញ្ញាណ…
Read articleធ្វើការជាប់ជានិច្ច
កូនៗខ្ញុំ បានកំពុងតែយកសំរាមរបស់ពួកគេគ្រវែងចោល ក្បែរកន្លែងលក់អាហារ មួយកន្លែង ។ មានបុរសម្នាក់ស្ទើរតែបានរត់បុកប៉ះត្រូវកូនប្រុសច្បងរបស់ខ្ញុំ ហើយកូនប្រុសប្អូន បាននិយាយសើចសប្បាយលេងថា “ប្រហែលជាបុរសម្នាក់នេះ បានលួចរបស់អ្វីមួយហើយមើលទៅ” ។ ខ្ញុំគិតឃើញថា ខ្ញុំគួរតែប្រើរឿងនេះ ជាឱកាសបង្ហាត់បង្រៀនដល់ពួកគេ ហើយខ្ញុំបាននិយាយថា “ការហ្នឹងឯង ជាអ្វីដែលព្រះគម្ពីរហៅថា ជាការជំនុំជំរះនោះ”។ កូនខ្ញុំបានសួរខ្ញុំទាំងទឹកមុខញញឹមថា “ហេតុអ្វីបានជាអ្នកម៉ាក់តែងតែបង្រៀនខ្ញុំយ៉ាងដូច្នោះ?” ក្រោយពេលខ្ញុំបានសើចចប់ហើយនោះខ្ញុំបានប្រាប់ទៅកូនខ្ញុំថា ម៉ាក់នឹងមិនដែលឈប់ឃ្វាលពួកកូនៗ នោះទេ ។ លោកសាវ័កប៉ូល បានបង្រៀនដល់ចាស់ទុំនៅក្នុងពួកជំនុំអេភេសូរថា អ្នករាល់គ្នាមិនត្រូវឈប់សំរាក់ពីការឃ្វាលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឡើយ(កិច្ចការ 20)។ ដ្បិតលោកបានដឹងថា មានគ្រូខុសឆ្គងជាច្រើន ព្យាយាមទាញនាំពួកជំនុំឱ្យទៅតាមគេវិញ(ខ.29) អ្នករាល់គ្នាត្រូវខំការពារ ពួកជំនុំចេញពីពួកអ្នកខុសឆ្គងទាំងនោះ។ ហេតុនេះ អ្នកដឹកនាំពួកជំនុំទាំងឡាយអើយ ចូរមើលថែប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយបង្រៀនពួកគេខាងវិញ្ញាណ នាំមុខពួកគេដោយសុភាព និងប្រមានពួកគេដោយម៉ាត់យ័ត្ន។ ត្រូវប្រាប់ពីព្រះគ្រីស្ទដែលបានទិញពួកគេមក ដោយបង់ព្រះជន្មនៅលើឈើឆ្កាង រកអ្វីមកកាត់ថ្លៃមិនបានឡើយ(ខ.28)។ អ្នកដឹកនាំពួកជំនុំគ្រប់រូប មានការទទួលខុសត្រូវយ៉ាងសម្បើម ដើម្បីមើលថែរព្រលឹងយើងរាល់គ្នា ហើយពួកគាត់នឹងរៀបរាប់ពីកិច្ចការ ដែលបានធ្វើនៅកណ្តាលចំណោមយើងរាល់គ្នា ទូលដល់ព្រះអម្ចាស់វិញ។ ចូរយើងរាល់គ្នានាំយកសេចក្តីអំណរសំរាប់អ្នកមើលថែទាំងនោះ ដើម្បីឆ្លើយតបនឹងភាពស្មោះត្រង់ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេ ដោយការស្តាប់តាម និងចុះចូលគ្រប់ជំពូក(ហេព្រើរ 13:17)។ យើងនាំគ្នារួមចិត្តគំនិត…
Read article