នាឡិការបស់ជីតាខ្ញុំ
នៅឆ្នាំ ១៨៧៦ លោកហេនរី ក្លេយ វើក(Henry Clay Work) បាននិពន្ធបទ “នាឡិការរបស់ជីតាខ្ញុំ”។ បទចម្រៀងនេះ បានពិពណ៌នាអំពីនាឡិការរបស់ជីតាម្នាក់ ដែលដើរយ៉ាងស្មោះត្រង់ តាមជីវិតរបស់ម្ចាស់វា ។ គាត់បានបកស្រាយអំពីវ័យកុមារ វ័យជំទង់ និងវ័យចំណាស់ នៅក្នុងបទចម្រៀងដែលនិយាយអំពីពេលវេលានេះ ។ គឺដូចដែលគាត់បានសរសេរថា : អស់ពេលកៅសិបឆ្នាំ នៃការរស់នៅ ទីក តក់ ទីក តក់ ជីវិតរបស់បានបន្តរស់ក្នុងវិនាទីបន្ទាប់ ទីក តក់ ទីក តក់ តែជីវិតត្រូវចប់យ៉ាងខ្លី នៅពេលស្លាប់ក្នុងវ័យជរា ។ ការដើរឥតឈប់ឈរនៃនាឡិការ បានរំឭកឲ្យយើងដឹងថា ពេលវេលានៅលើផែនដីនេះ គឺមានកំណត់ ។ ទោះបីជាជីវិតមានក្តីអំណរ និងការឈឺចាប់ក៏ដោយ ក៏ពេលវេលានៅតែដើរទៅមុខជានិច្ច ។ សម្រាប់យើងដែលជាអ្នកជឿព្រះ ពេលវេលាដែលយើងមាននៅលើផែនដីនេះ គឺជាឱកាសសម្រាប់ទទួលនូវប្រាជ្ញា ។ អ្នកនិពន្ធព្រះគម្ពីរទំនុកតម្កើងបានចែងថា “សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា”(ទំនុកតម្កើង ៩០:១២)។ ដើម្បីរាប់ចំនួនថ្ងៃនៃជីវិតរបស់យើង យើងត្រូវសួរខ្លួនឯងនូវសំណួរដូចនេះថា…
Read articleការផ្តោតទៅលើភាពយុត្តិធម៌
អស់រយៈពេល ១៣៥ឆ្នាំ មកហើយ ដែលកីឡាបេសប៊ល មាននៅក្នុងសហរដ្ឋអាមេរិក តែមានអ្នកចោលកូនបាល់តែ២០នាក់ប៉ុណ្ណោះ ដែលបានប្រកួតបានយ៉ាងល្អឥតខ្ចោះ ។ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១០ លោកអាមែនដូ កាឡារ៉ាហ្កា(Armando Galarraga) ហៀបនឹងក្លាយទៅជាកីឡាករទី២១ទៅហើយ ប៉ុន្តែ កំហុសរបស់អជ្ញាកណ្តាល បានរារាំងមិនឲ្យគាត់សម្រេចក្តីស្រម៉ៃ ដែលអ្នកចោលកូនបាល់គ្រប់រូបសុទ្ធតែប្រាថ្នាចង់បានផងដែរនោះ ។ ការចាក់បង្ហាញរូបភាពយឺតៗឡើងវិញ បានបង្ហាញអំពីការពិត ។ ទោះបីជាក្រោយមក អាជ្ញាកណ្តាលបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយសុំការអភ័យទោសពីលោកឡារ៉ាហ្កាក៏ដោយ ក៏គេនៅតែមិនអាចកែប្រែសេចក្តីសម្រេច ក្នុងការប្រកួតបានឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកកាឡារ៉ាហ្កា នៅតែមានទឹកមុខស្ងប់រំងាប់ ហើយបង្ហាញនូវការអាណិត ដល់អាជ្ញាកណ្តាល ហើយមិនដែលរិះគន់គាត់ឡើយ ។ អ្នកគាំទ្រ កីឡាករដទៃទៀត និងអ្នកនិពន្ធអំពីកីឡា បានមានការភ្ញាក់ផ្អើល នៅពេលដឹងថា លោកអាមែនដូមិនបានសងសឹកឡើយ ។ បើសិនជាយើងទទូចចង់ឲ្យគេ មានភាពយុត្តិធម៌ចំពោះខ្លួនយើង នោះយើងនឹងអាចក្លាយទៅជាខឹង ហើយនឿយណាយ ។ ប៉ុន្តែ នៅពេលយើងឱបក្រសោបយកប្រាជ្ញាក្នុងព្រះគម្ពីរ នោះយើងនឹងស្វែងរកភាពសុខសាន្តឲ្យអ្នកដទៃវិញ ។ ព្រះគម្ពីរសុភាសិតបានត្រាសហៅឲ្យយើង “ស្គាល់ប្រាជ្ញា…
Read articleការវាស់ស្ទង់មើលការរីកចម្រើន
នៅពេលដែលសិស្សវិទ្យាល័យម្នាក់ បានព្យាយាមប្រើទែម៉ូ-ម៉ែត្រ(ឧបករណ៍វាស់កម្តៅ) ដើម្បីវាស់ប្រវែងតុ គ្រូរបស់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នៅក្នុងការបង្រៀនអស់រយៈពេល១៥ឆ្នាំ លោកដេវ(Dave)បានជួបប្រទះនឹងស្ថានភាពដ៏គួរឲ្យសោកសៅ និងគួរភ្ញាក់ផ្អើលជាច្រើន ។ ប៉ុន្តែ គាត់នៅតែមានការភ្ញាក់ផ្អើល នៅពេលដែលមានសិស្សម្នាក់ អាចឡើងថ្នាក់ ចូលដល់កម្រិតវិទ្យាល័យបាន ដោយមិនអាចដឹងអំពីភាពខុសគ្នារវាងបន្ទាត់ និងទែម៉ូមែត្រ ។ នៅពេលមិត្តភ័ក្រខ្ញុំម្នាក់ បានប្រាប់ខ្ញុំអំពីរឿងនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះសិស្សម្នាក់នោះ និងសិស្សដទៃទៀត ដែលមានលក្ខណៈដូចជាគាត់ដែរ គឺចំពោះអ្នកដែលមានភាពអន់ថយយ៉ាងខ្លាំង នៅក្នុងការអប់រំ ។ ពួកគេមិនអាចរីកចម្រើនទៅមុខបាន ដោយសារពួកគេមិនទាន់ចេះមេរៀនមូលដ្ឋាន នៃការរស់នៅជាប្រចាំថ្ងៃ ។ បន្ទាប់មក ខ្ញុំមានការជញ្ជឹងគិត ដោយចោទសួរខ្លួនឯងថា តើមានពេលដែលយើងក៏បានធ្វើខុសដូចពួកគេដែរទេឬអី? គឺនៅពេលយើងប្រើឧបករណ៍ខុស ដើម្បីវាស់ស្ទង់វិញ្ញាណ ។ ឧទាហរណ៍ តើយើងធ្លាប់បានសន្និដ្ឋានថា ព្រះវិហារដែលមានធនធានច្រើនបំផុត គឺជាព្រះវិហារដែលមានពរបំផុតទេឬអី? តើយើងធ្លាប់គិតថា គ្រូអធិប្បាយដែលមានប្រជាប្រិយភាព គឺជាគ្រូគង្វាលដែលមានការកោតខ្លាចព្រះ ខ្លាំងជាងគ្រូគង្វាលដែលមានពួកជំនុំតិចជាងទេឬអី? ដើម្បីឲ្យយើងអាចវាស់ស្ទង់ស្ថានភាពខាងវិញ្ញាណរបស់យើង ឲ្យបានត្រឹមត្រូវ យើងត្រូវវ៉ាស់ស្ទង់មើលគុណភាពនៃជីវិតរបស់យើង ដើម្បីឲ្យបានដឹង ថាតើយើងមានចិត្តសុភាព ស្លូតបូតគ្រប់ជំពូកឬក៏អត់(អេភេសូរ ៤:២)។ “ការដែលយើងចេះទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២) គឺជាសញ្ញាបញ្ជាក់ថា យើងកំពុងធ្វើដំណើរឆ្ពោះទៅរកគោលដៅ…
Read articleភាពល្អនៃការងារ
មានគ្រីស្ទបរិស័ទខ្លះបានចម្រើនវ័យធំឡើង ដោយមានជំនឿថា ការងារគឺជាការអាក្រក់ និងជាបណ្តាសា ដែលបានបណ្តាលឡើង ដោយអំពើបាបរបស់អ័ដាំម និងនាងអេវ៉ា ។ បើ ពួកគេមិនព្រមផ្លាស់ប្តូរការគិតនេះទេ ជំនឿខុសឆ្គងនោះ អាចបណ្តាលឲ្យពួកគេមានអារម្មណ៍ថា ការអ្វីដែលពួកគេធ្វើ នៅក្នុងមុខរបបរបស់ខ្លួន ជារៀងរាល់ថ្ងៃ គឺមិនសំខាន់ចំពោះព្រះទេ ឬយ៉ាងហោចណាស់ មិនសំខាន់ដូចការងាររបស់បេសកជន ឬអ្នកដឹកនាំពួកជំនុំឡើយ ។ តាមសេចក្តីបង្រៀន ក្នុងព្រះគម្ពីរលោកុ-ប្បត្តិ ១:២៦-៣១ ការយល់ដូចនេះ គឺមិនត្រឹមត្រូវទេ ។ ទីមួយ យើងអាចដឹងថា ព្រះទ្រង់ក៏ធ្វើការងាររបស់ទ្រង់ដែរ គឺដូចដែលមានបង្ហាញក្នុងបទគម្ពីរ ដែលចែងអំពីព្រះរាជកិច្ច នៃការបង្កើតរបស់សព្វសារពើរ ហើយក្នុងសេចក្តីពិតដែលចែងថា ទ្រង់បានសម្រាកនៅថ្ងៃទីប្រាំពីរ ។ បន្ទាប់មក យើងដឹងថា ទ្រង់បានបង្កើតយើងមក ឲ្យមានរូបភាពដូចទ្រង់(ខ.២៦) ហើយទ្រង់បានប្រទានឲ្យយើងមានអំណាច គ្រប់គ្រង់លើស្នាព្រះហស្ថទ្រង់ ។ ការនេះគឺបញ្ជាក់ថា យើងត្រូវធ្វើការងារ ដើម្បីមើលថែរស្នាព្រះហស្ថទាំងនោះ ។ ការមើលថែរស្នាព្រះហស្ថទ្រង់ គឺជាការងារ ។ និយាយរួមគឺការងារដ៏ប្រពៃ ដ្បិតព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់”ជាការល្អប្រពៃ”(ខ.៣១)។ យើងក៏ត្រូវកត់សំគាល់ផងដែរថា…
Read articleពិភពសត្វស្រម៉ោច
ក្នុងនាមខ្ញុំជានាយកនៃសកលវិទ្យាល័យ ថ្ងៃចែកសញ្ញាប័ត្រ គឺស្ថិតក្នុងចំណោមថ្ងៃដែលពិសេសបំផុត ។ ថ្ងៃមួយ នៅពេលខ្ញុំកំពុងដើរទៅកាន់ពិធីចែកសញ្ញាប័ត្រ ខ្ញុំមានចិត្តរំភើបរីករាយ នៅពេលខ្ញុំគិតថា និស្សិតដែលបានបញ្ចប់ការសិក្សា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចេញទៅក្នុងលោកិយ ដោយអំណាចបំផ្លាស់បំប្រែ នៃនគររបស់ព្រះគ្រីស្ទ ។ នៅតាមផ្លូវដើរ ខ្ញុំបានកត់សំគាល់ពួកសត្វស្រម៉ោចដ៏ឧស្សាហ៍ព្យាយាម កំពុងរវល់វាទៅមក ដើម្បីបំពេញកិច្ចការជាប្រចាំថ្ងៃរបស់ខ្លួន ។ ខ្ញុំក៏គិតថា សត្វស្រម៉ោចទាំងនោះ មានកិច្ចការដែលសំខាន់ជាងការធ្វើសំបុក នៅក្នុងពំនូកខ្សាច់នោះទៅទៀត ។ យើងងាយនឹងវង្វេងនៅក្នុងពិភពនៃសត្វស្រម៉ោច ពោលគឺនៅពេលដែលយើងមានការរវល់យ៉ាងខ្លាំង នឹងកិច្ចការប្រចាំថ្ងៃរបស់ខ្លួន នាំឲ្យខកខានមិនបានអរសប្បាយនឹងទិដ្ឋភាពដ៏ធំជាង នៃកិច្ចការដែលព្រះទ្រង់កំពុងធ្វើនៅទូទាំងពិភពលោក ។ ខ្ញុំបានទទួលដំណឹងថា ការងារនៃព្រះវិញ្ញាណ កំពុងមានភាពផុសផលនៅទូទាំងតំបន់អាមេរិកខាងត្បូង ។ ក្នុងមួយថ្ងៃៗ មានមនុស្សរាប់ពាន់នាក់ទទួលជឿព្រះ នៅទ្វីបអាហ្រិក ។ គ្រីស្ទបរិស័ទដែលគេបៀតបៀន កំពុងមានការរីកលូតលាស់ ហើយតំបន់អាស៊ីកំពុងមានការកក្រើក ដោយសារចលនាដំណឹងល្អ ! តើដំណឹងទាំងនេះ បានដក់ជាប់នៅក្នុងចិត្តអ្នក ក្នុងការអធិស្ឋានរបស់អ្នក និងក្នុងការចាយវាយរបស់អ្នកឬទេ? ពេលខ្ញុំគិតអំពីការមានទម្លាប់ផ្តោត ទៅលើការដែលមិនសូវសំខាន់ ខ្ញុំក៏បាននឹកចាំអំពីការដែល សាវ័កប៉ុលធ្វើរបាយការណ៍ថា “អ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយ៍នេះ”(២ធីម៉ូថេ ៤:១០)។ ខ្ញុំឆ្ងល់…
Read articleភាពចាំបាច់នៃ ការស្រក់ទឹកភ្នែក
បន្ទាប់ពីមានការរញ្ជួយដី នៅប្រទេសហៃទី ឆ្នាំ ២០១០មក យើងមានការតក់ស្លត់ នៅពេលបានឃើញរូបភាពនៃភាពហិនហោច និងទុក្ខវេទនា ដែលប្រជាជនបានទទួលរង នៅក្នុងប្រទេសដ៏តូចមួយនេះ ។ ក្នុងចំណោមរូបភាពដ៏គួរឈឺចាប់ជាច្រើន មានរូបភាពមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ ។ គឺរូបភាពដែលបង្ហាញអំពីស្រ្តីម្នាក់ ដែលកំពុងសម្លឹងមើលទៅភាពវិនាសហិនហោចដ៏ធំក្រៃលែង ដោយការយំសោក ។ គាត់មិនអាចពិចារណា អំពីការឈឺចាប់នៃប្រជាជនរបស់ខ្លួនបានឡើយ ហើយនៅពេលដែលចិត្តរបស់គាត់ត្រូវខ្ទេចខ្ទាំ គាត់បានសម្រក់ទឹកភ្នែក ។ គេអាចយល់អំពីការឆ្លើយតបរបស់គាត់នៅពេលនោះ ។ ជួនកាល មានតែការយំសោកទេ ដែលជាការឆ្លើយតបដ៏សមរម្យ ចំពោះការឈឺចាប់ដែលយើងជួបប្រទះ ។ នៅពេលខ្ញុំពិនិត្យមើលរូបភាពនោះ ខ្ញុំបានគិតអំពីការក្តួលអាណិតនៃព្រះអម្ចាស់នៃយើង ។ ព្រះយេស៊ូវបានជ្រាបអំពីភាពចាំបាច់នៃការសម្រក់ទឹកភ្នែក ហើយទ្រង់ក៏ព្រះកន្សែងផងដែរ ។ ប៉ុន្តែ ទ្រង់ព្រះកន្សែង ចំពោះសេចក្តីហិនវិនាសមួយប្រភេទទៀត ដែលកើតឡើងពីអំពើបាប ។ នៅពេលទ្រង់យាងជិតដល់ទីក្រុងយេរូសាឡិម ដែលមានទៅដោយ អំពើពុករលួយ និងភាពអយុត្តិធម៌ ហើយនិងការឈឺចាប់ដែលអ្នកក្រុងនោះបានបង្ករ ទ្រង់បានឆ្លើយតប ដោយសម្រក់ទឹកភ្នែក ។ ដូចដែលមានចែង ថា “កាលទ្រង់យាងទៅបង្កើយ និងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះ”(លូកា ១៩:៤១)។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង…
Read article