យកតម្រាប់តាមគំរូនៃសេចក្តីអាណិតរបស់ព្រះយេស៊ូវ
កូល៉ុស ៣:៨-១៧ ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត។ កូល៉ុស ៣:១២ តើការរស់នៅជាក្សត្រ ឬក្សត្រីមានលក្ខណៈដូចម្តេច? ក្នុងនាមអ្នកស្រីអ៊ែនជេឡា ខេលី(Angela Kelly) ជាកូនស្រីរបស់អ្នកធ្វើការនៅកំពង់ផែ និងគ្រូពេទ្យ គាត់បានដឹងអំពីរឿងនេះ។ គាត់ធ្លាប់មានតួនាទីជាអ្នករៀបចំសំលៀកបំពាក់ឲ្យអតីតក្សត្រីអេលីហ្សាប៊ែត ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ នៃព្រះជន្មរបស់ព្រះនាង។ គាត់ក៏មានការទទួលខុសត្រូវ នៅក្នុងការលស្បែកជើងថ្មីរបស់ព្រះនាង ដោយពាក់ស្បែកជើងទាំងនោះ ដើរក្នុងបរិវេណរាជវាំង។ មូលហេតុ គឺដោយសារគាត់មានចិត្តអាណិតចំពោះព្រះនាង ជាស្រ្តីចាស់ជរា ដែលជួនកាលត្រូវឈរជាច្រើនម៉ោង នៅក្នុងកម្មវិធីផ្សេងៗ។ ដោយសារអ្នកទាំងពីរពាក់ស្បែកជើងមានទំហំដូចគ្នា អ្នកស្រីឃែលីអាចជួយកាត់បន្ថយការលំបាកខ្លះៗរបស់ព្រះនាង។ បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកស្រីឃែលី ក្នុងការបម្រើក្សត្រីអេលីហ្សាប៊ែត បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការលើកទឹកចិត្តដ៏កក់ក្តៅរបស់សាវ័កប៉ុល ដល់ពួកជំនុំនៅទីក្រុងកូល៉ុសឲ្យ “ចូរប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត និងចិត្តអត់ធ្មត់”(កូល៉ុស ៣:១២)។ ពេលណាជីវិតយើង បានសង់ឡើងនៅលើព្រះយេស៊ូវ(២:៧) យើងក្លាយជា “ពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះ”(៣:១២)។ ព្រះអង្គជួយយើង ដោះ“មនុស្សចាស់” របស់យើងចេញ ហើយប្រដាប់ខ្លួន ដោយ “មនុស្សថ្មី”(ខ.៩-១០) ដោយរស់នៅជាមនុស្ស ដែលស្រឡាញ់…
Read articleទ្វារដែលព្រះអង្គបានបើកហើយ
វិវរណៈ ៣:៧-១១ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណានឹងបិទបានទេ។ វិវរណៈ ៣:៨ កាលខ្ញុំនៅរៀន ក្នុងសាលារៀន នៅក្បែរទីក្រុងធំមួយ អ្នកប្រឹក្សាផ្នែកអប់រំបានមើលមុខខ្ញុំតែមួយដង ហើយក៏បានដាក់ឈ្មោះខ្ញុំក្នុងថ្នាក់រៀនតែងនិពន្ធភាសាអង់គ្លេស ដែលខ្សោយជាងគេ នៅសាលានោះ។ ខ្ញុំបានផ្ទេរពីសាលាក្នុងទីក្រុង ដោយមានពិន្ទុខ្ពស់ និទ្ទេសល្អប្រសើរ ហើយថែមទាំងបានទទួលរង្វាន់ពីនាយកសាលាសម្រាប់ការតែងនិពន្ធ។ ដូចនេះ គេគួរតែបើកទ្វារចំហ ឲ្យខ្ញុំបានចូលរៀនថ្នាក់តែងនិពន្ធដែលល្អជាងគេ ក្នុងសាលាថ្មីនោះ តែអ្នកប្រឹក្សាផ្នែកអប់រំនោះគិតថា ខ្ញុំមិនសក្តិសម។ ពួកជំនុំភីឡាដិលភា នៅសម័យដើមមុខជាបានយល់ អំពីភាពអយុត្តិធម៌ដូចនេះ។ ពួកជំនុំដ៏តូចនេះ មានទីតាំងក្នុងទីក្រុង ដែលបានជួបគ្រោះរញ្ជួយដី កាលប៉ុន្មានឆ្នាំមុន ដែលបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ពួកគេបានជួបការវាយប្រហាររបស់សាតាំង(វិវរណៈ ៣:៩)។ ពួកជំនុំដ៏តូចនោះ មានកម្លាំងតិច ដោយព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ បានកត់សំគាល់ឃើញថា ពួកគេបានកាន់តាមពាក្យរបស់ព្រះអង្គ ហើយមិនបានលះបង់ព្រះនាមព្រះអង្គ(ខ.៨)។ ដូចនេះ ព្រះទ្រង់ក៏បានដាក់ទ្វារចំហមួយ នៅពីមុខពួកគេ ដែលគ្មាននរណាអាចបិទបាន(ខ.៨)។ ជាការពិតណាស់ “ការអ្វីក៏ដោយដែលព្រះអង្គបានបើក គ្មាននរណាបិទបានទេ ហើយការអ្វីដែលព្រះអង្គបានបិទ នោះក៏គ្មាននរណាអាចបើកបានដែរ”(ខ.៧)។ រឿងនេះក៏កើតមានក្នុងការងារ ដែលយើងធ្វើថ្វាយព្រះអង្គផងដែរ។ មានទ្វារខ្លះមិនបានបើកចំហឲ្យយើង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការងារតែងនិពន្ធសៀវភៅថ្វាយព្រះអម្ចាស់…
Read articleព្រះអង្គឆ្លើយតប តាមព្រះទ័យប្រកបដោយប្រាជ្ញា
ទំនុកដំកើង ១៣ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី? ទំនុកដំកើង ១៣:១ ចក្រភពអង់គ្លេសជាទឹកដី ដែលមានការផ្សព្វផ្សាយប្រវត្តិសាស្រ្តដ៏សំបូរបែប។ ទោះអ្នកទៅដល់កន្លែងណាក៏ដោយ អ្នកនឹងឃើញផ្លាកដែលគេសរសេរអក្សរ ដើម្បីផ្តល់កិត្តិយសដល់បុគ្គលល្បីៗក្នុងប្រវត្តិសាស្រ្ត ឬដើម្បីរំឭកទីកន្លែងប្រវត្តិសាស្រ្ត ដែលធ្លាប់មានព្រឹត្តិការណ៍សំខាន់ៗកើតឡើង។ ប៉ុន្តែ ក្នុងចំណោមផ្លាកសញ្ញាទាំងនោះ មានផ្លាកសញ្ញាមួយដែលមានលក្ខណៈចម្លែក។ នៅទីក្រុងស៊ែនវិច ប្រទេសអង់គ្លេស នៅក្បែរភោជនដ្ឋានអាហារពេលព្រឹក គេឃើញមានផ្លាកសញ្ញាមួយ ដែលមានអក្សរចារពីលើថា “នៅទីកន្លែងនេះ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៧៨២ មិនមានព្រឹត្តិការណ៍អ្វីកើតឡើងទេ”។ ជួនកាល យើងមានអារម្មណ៍ថា គ្មានអ្វីកើតឡើងសោះ បន្ទាប់ពីយើងបានអធិស្ឋាន។ យើងអធិស្ឋានហើយ អធិស្ឋានទៀត ដោយទូលសូមអ្វីមួយ ពីព្រះវរបិតារបស់យើង ដោយរំពឹងថា ព្រះអង្គឆ្លើយតប ក្នុងពេលឥឡូវនេះ។ ស្តេចដាវីឌ ក៏បានបង្ហាញភាពនឿយណាយដូចនេះផងដែរ នៅពេលដែលទ្រង់អធិស្ឋានថា “ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា”(ទំនុកដំកើង ១៣:១) ។ យើងក៏ងាយនឹងគិតដូចទ្រង់ផងដែរថា ព្រះអម្ចាស់អើយ តើពេលណា ព្រះអង្គឆ្លើយតប? ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងមិនគ្រាន់តែមានប្រាជ្ញាដ៏ឥតខ្ចោះប៉ុណ្ណោះទេ តែក៏បានរៀបចំពេលវេលាយ៉ាងត្រឹមត្រូវ។…
Read articleកត្តាជំរុញចិត្តឲ្យអធិស្ឋាន
១ថែស្សាឡូនិច ៥:១២-១៨ ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើយ៉ាងដូច្នោះ ដោយនូវព្រះគ្រីស្ទយេស៊ូវ។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្តរួមការងារម្នាក់ធ្លាប់ប្រាប់ខ្ញុំថា ជីវិតនៃការអធិស្ឋានរបស់គាត់មានការរីកចម្រើន ដោយសារអ្នកគ្រប់គ្រងរបស់យើង។ ខ្ញុំមានការភ្ញាក់ផ្អើលពេលដែលបានឮដូច្នេះ ដោយនឹកស្មានថា អ្នកដឹកនាំដ៏ពិបាករបស់យើង បានចែកចាយការលើកទឹកចិត្តដល់គាត់ ហើយបានបង្រៀនគាត់អំពីការអធិស្ឋាន។ តាមពិត ខ្ញុំបានគិតខុស។ គាត់ក៏បានពន្យល់ថា រៀងរាល់ពេលគាត់ឃើញអ្នកគ្រប់គ្រងដើរមក គាត់តែងតែអធិស្ឋាន។ ពេលអធិស្ឋានរបស់គាត់មានការរីកចម្រើន ព្រោះគាត់បានអធិស្ឋានកាន់តែច្រើន មុនពេលគាត់សន្ទនាជាមួយអ្នកគ្រប់គ្រង។ គាត់ដឹងថា គាត់ត្រូវការជំនួយមកពីព្រះ ក្នុងទំនាក់ទំនងដ៏ពិបាកជាមួយអ្នកគ្រប់គ្រងរបស់គាត់ នៅកន្លែងធ្វើការ ហើយគាត់ក៏បានអធិស្ឋានទៅរកព្រះអង្គកាន់តែខ្លាំង ដោយសារបញ្ហានេះ។ ការដែលមិត្តរួមការងាររបស់ខ្ញុំអធិស្ឋាន ក្នុងអំឡុងពេលដែលមានទំនាក់ទំនងដ៏ពិបាក គឺបានរំឭកខ្ញុំអំពីមេរៀនក្នុងបទគម្ពីរ ១ថែស្សាឡូនិច ដែលសាវ័កប៉ុលបានរំឭកអ្នកជឿព្រះយេស៊ូវ ឲ្យអធិស្ឋានឥតឈប់ឈរ ហើយឲ្យអរព្រះគុណក្នុងគ្រប់កាលៈទេសៈ(៥:១៧-១៨)។ ទោះយើងជួបប្រទះបញ្ហាអ្វីក៏ដោយ ក៏ការអធិស្ឋានរបស់យើង គឺជាការអនុវត្តដ៏ល្អបំផុត ក្នុងការរស់នៅ។ ការអធិស្ឋានជួយយើងឲ្យបន្តមានការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំយើង(កាឡាទី ៥:១៦) ជាជាងពឹងផ្អែកទៅលើគំនិតរបស់យើងជាមនុស្ស។ ការនេះក៏បានជួយយើងឲ្យរស់នៅជាមួយគ្នា ដោយមេត្រីភាព(១ថែស្សាឡូនិច ៥:១៣) ទោះយើងប្រឈមមុខដាក់ការប៉ះទង្គិចក៏ដោយ។ ខណៈពេលដែលព្រះទ្រង់ជួយយើង យើងអាចអរសប្បាយក្នុងព្រះអង្គ និងអធិស្ឋានអំពីរឿងគ្រប់យ៉ាង ហើយអរព្រះគុណព្រះអង្គជាញឹកញាប់។ ហើយការនោះនឹងជួយយើងឲ្យរស់នៅ…
Read articleបង្អួចនៃចិត្តរបស់យើង
ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:៣ សមត្ថភាពដែលគួរឲ្យចាប់អារម្មណ៍បំផុត របស់គំនិតមនុស្ស គឺវាអាចឲ្យផ្ដោតការគិតរបស់វា ទៅលើអ្វីដែលវាជ្រើសរើស។ យើងអាចឈប់បង្អង់សិន ហើយនិយាយទៅកាន់គំនិតរបស់យើងថា “ចូរគិតពីរឿងនេះ មិនត្រូវគិតពីរឿងនោះឡើយ”។ យើងអាចផ្ដោតការគិតរបស់យើង ទៅលើទស្សនៈ រូបភាព បញ្ហា ឬក្តីសង្ឃឹមណាមួយ។ វាជាអំណាចដ៏អស្ចារ្យ ដែលគំនិតរបស់មនុស្សមាន។ ខ្ញុំមិនជឿថា សត្វមានសមត្ថភាពដូចនេះឡើយ។ ការគិតរបស់ពួកវា មិនបានធ្វើឡើងដោយបញ្ញាទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់សភាវគតិរបស់ពួកវា។ តើអ្នកបានមើលរំលងអាវុធដ៏អស្ចារ្យនេះ នៅក្នុងសង្គ្រាមខាងវិញ្ញាណ ប្រឆាំងនឹងអំពើបាបឬទេ? ព្រះគម្ពីរបានត្រាស់ហៅយើង ម្តងហើយម្តងទៀត ឲ្យប្រើអំណោយទានដែលគួរឲ្យកត់សំគាល់នេះ។ ចូរយើងដកអំណោយទាននេះ ចេញពីធ្នើរសៀវភៅដែលយើងបានទុកចោល រួចបោសសម្អាតធូលីដី ហើយប្រើវាចុះ។ ឧទាហរណ៍ សាវ័កប៉ុលបានមានប្រសាសន៍នៅក្នុងបទគម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ”។ នេះពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ការអ្វីក៏ដោយដែលគំនិតរបស់អ្នកបានផ្ដោតទៅលើ គឺជាកត្តាកំណត់ថា បញ្ហានោះ…
Read articleនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ
ទំនុកដំកើង ៩០:១-៦ គឺមុនដែលអស់ទាំងភ្នំបានកើតឡើង … ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ។ ទំនុកដំកើង ៩០:២ បន្ទាប់ពីសុខភាពខ្ញុំមានការចុះខ្សោយសារជាថ្មី ខ្ញុំមានការភ័យខ្លាច ចំពោះរឿងដែលមើលមិនឃើញ និងមិនអាចគ្រប់គ្រងបាននៅពេលអនាគត។ ថ្ងៃមួយ នៅពេលដែលខ្ញុំអានអត្ថបទទស្សនាវដី្តវិទ្យាសាស្ត្រ ខ្ញុំរៀនសូត្របានថា អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាអំពីការកើនឡើងនៃល្បឿនរបស់ “ផែនដី នៅក្នុងការវិលជុំវិញខ្លួនឯង” ហើយក៏បានប្រកាសថា ផែនដី “មានចលនាយោលចុះឡើងៗ” ហើយ “កំពុងវិលកាន់តែញាប់”។ ពួកគេនិយាយថា ផែនដីបានវិលលឿនជាងមុន១វិនាទី ក្នុងមួយថ្ងៃ បានជាពួកគេអាចស្នើឲ្យគេដករយៈពេល១វិនាទីចេញពីម៉ោងអន្តរជាតិ។ ការបាត់រយៈពេល១វិនាទីស្តាប់មើលទៅ ដូចជាមិនច្រើនទេ តែការដឹងថា ការវិលជុំវិញរបស់ផែនដីអាចមានការផ្លាស់ប្តូរ ហាក់ដូចជារឿងធំដំមួយសម្រាប់ខ្ញុំ។ បញ្ហានេះបានរំឭកខ្ញុំថា អស្ថេរភាពតែបន្តិចកើតមានខ្ញុំជីវិតខ្ញុំ អាចធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបាត់ភាពនឹងនរ។ ទោះជាយ៉ាងណាក៏ដោយ ការដឹងថា ព្រះទ្រង់កំពុងគ្រប់គ្រងលើអ្វីៗទាំងអស់ បានជួយឲ្យខ្ញុំទុកចិត្តព្រះអង្គ ទោះរឿងដែលមើលមិនឃើញមានលក្ខណៈគួរឲ្យភ័យខ្លាច ឬកាលៈទេសៈរបស់ខ្ញុំហាក់ដូចជាមានភាពរង្គោះរង្គើរយ៉ាងណាក៏ដោយ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៩០ លោកម៉ូសេបានពោលថា “មុនដែលអស់ទាំងភ្នំបានកើតឡើង ក្នុងកាលដែលទ្រង់មិនទាន់បង្កើតផែនដី និងមនុស្សលោកនៅឡើយ ចាប់តាំងពីអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច នោះគឺទ្រង់ហើយជាព្រះ”(ខ.២)។ លោកម៉ូសេបានទទួលស្គាល់ថា ព្រះទ្រង់មានព្រះចេស្តា ការគ្រប់គ្រង និងអំណាច…
Read article