ខ្មាំងសត្រូវដែលបានបាក់ចង្កូម
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងការរំលង ហើយក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះទ្រង់បានប្រោសឲ្យរស់ជាមួយនឹងទ្រង់ ដោយបានអត់ទោសចំពោះអស់ទាំងការរំលងរបស់អ្នករាល់គ្នា ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត ដែលប្រទាំងនឹងយើង ហើយទ្រង់ក៏លើកចោល ដោយបោះភ្ជាប់នៅឈើឆ្កាង ទ្រង់បានទាំងទំលាក់ងារពីពួកគ្រប់គ្រង និងពួកមានអំណាច ទាំងដាក់ពួកទាំងនោះនៅកណ្តាលជំនុំឲ្យគេមើល ហើយដឹកនាំគេទៅ ដោយមានជ័យជំនះ ដោយសារឈើឆ្កាងនោះឯង។ កូល៉ុស ២:១៣-១៥ មូលហេតុដែលការរួបរួមជាមួយព្រះគ្រីស្ទ នាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង សម្រាប់អ្នកជឿ គឺដោយសារព្រះគ្រីស្ទទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ មកលើអារក្សនៅកាល់វ៉ារី។ ព្រះអង្គមិនបានដកសាតាំងចេញពីពិភពលោកឡើយ តែព្រះអង្គបានដកអាវុធចេញពីវា គឺដកអាវុធនៃការថ្កោលទោសចេញពីដៃរបស់វា។ វាមិនអាចចោទប្រកាន់អ្នកជឿថា មានអំពើបាបដែលព្រះមិនបានអត់ទោសឲ្យនោះឡើយ។ មានតែការចោទប្រកាន់មួយនេះប៉ុណ្ណោះ ដែលអាចបំផ្លាញយើង។ ដូចនេះ វាមិនអាចធ្វើឲ្យយើងមានភាពហិនវិនាសទាំងស្រុងឡើយ។ វាអាចធ្វើឲ្យយើងមានការឈឺចាប់ផ្លូវកាយ និងផ្លូវអារម្មណ៍ ហើយថែមទាំងអាចសម្លាប់រូបកាយយើងទៀត។ វាអាចល្បួងយើង ហើយញុះញង់អ្នកដទៃឲ្យមកទាស់នឹងយើង។ តែវាមិនអាចបំផ្លាញយើងបានឡើយ។ ជ័យជម្នះដ៏ត្រចេះត្រចង់ ក្នុងបទគម្ពីរកូល៉ុស ២:១៣-១៥ គឺស្របតាមការពិតដែលថា “សេចក្តីដែលកត់ទុកទាស់នឹងយើងក្នុងសេចក្តីបញ្ញត្ត” ត្រូវបានទ្រង់យកទៅបោះភ្ជាប់នៅឈើឆ្កាងហើយ។ អារក្សបានប្រើសេចក្តីដែលបានកត់ទុកនោះ ដើម្បីធ្វើការចោទប្រកាន់មកលើយើង។ ឥឡូវនេះ វាគ្មានការចោទប្រកាន់ណាមួយ ដែលអាចយកមកប្រើ ក្នុងតុលាការនៃស្ថានសួគ៌នោះឡើយ។ វាមិនអាចធ្វើនូវការមួយដែលវាចង់ធ្វើបំផុតគឺ៖ ការថ្កោលទោសយើង។ ព្រះគ្រីស្ទបានទទួលទោសជំនួសយើងហើយ។ អារក្សបានបាត់បង់អាវុធរបស់វា។ យើងអាចរកឃើញការបកស្រាយម្យ៉ាងទៀត អំពីរឿងនេះ ក្នុងបទគម្ពីរហេព្រើរ…
Read articleស្រែករកព្រះ ដោយទំនុកចិត្ត
លោកុប្បត្ដិ ៤៩-៥០ និងម៉ាថាយ ១៣:៣១-៥៨ ទំនុកដំកើង ២៥:១៦-២២ សូមទ្រង់បែរមកមានសេចក្តីមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា។ ទំនុកដំកើង ២៥:១៦ ក្នុងសៀវភៅដែលលោកបណ្ឌិត រ៉ាស់ស៊ែល មួរ(Russell Moore) បាននិពន្ធ មានចំណងជើងថា ទទួលចិញ្ចឹមអស់មួយជីវិត គាត់បានពិពណ៌នា អំពីការធ្វើដំណើររបស់គ្រួសារគាត់ ទៅកាន់មណ្ឌលកុមារកំព្រាមួយកន្លែង ដើម្បីទទួលចិញ្ចឹមក្មេងម្នាក់។ ពេលពួកគេដើរចូលខាងក្នុង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានជួបភាពស្ងប់ស្ងាត់ដ៏ចម្លែកនៅក្នុងអាគារ។ ទារកទាំងអស់នៅលើគ្រែ មិនដែលបញ្ចេញសម្លេងយំទាល់តែសោះ ហើយពួកគេក៏បានដឹងថា តាមពិត ទារកទាំងនោះមិនយំ មិនមែនដោយសារពួកគេមានភាពស្កប់ស្កល់នោះទេ តែដោយសារពួកគេដឹងថា គ្មាននរណាម្នាក់យកចិត្តទុក រៀងរាល់ពេលដែលពួកគេស្រែកយំ។ ខ្ញុំមានការឈឺជាប់នៅក្នុងចិត្តយ៉ាងខ្លាំង ពេលដែលបានអានរឿងនេះ។ ខ្ញុំនៅចាំពេលដែលកូនខ្ញុំនៅតូច។ មានពេលជាច្រើនរាប់មិនអស់ ដែលខ្ញុំ និងភរិយាខ្ញុំមិនបានគេងពេញភ្នែក ដោយសារសម្លេងយំរបស់កូនយើង ដោយសារពួកគេមិនស្រួលខ្លួន ឬមានការភ័យខ្លាច។ យើងប្រញាប់ក្រោកទៅមើលពួកគេ ដើម្បីកម្សាន្តចិត្ត និងមើលថែពួកគេឲ្យអស់ពីចិត្ត។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះកូនយើង គឺជាមូលហេតុដែលពួកគេស្រែកយំឲ្យយើងជួយ។ ក្នុងកណ្ឌគម្ពីរទំនុកដំកើង មានទំនុកជាច្រើនលើសលប់ ដែលជាទំនុកនៃការទួញយំ និងបទទំនួញ ទៅកាន់ព្រះអម្ចាស់។ ពួកអ៊ីស្រាអែលបានថ្វាយពាក្យទំនួញដល់ព្រះអង្គ ផ្អែកទៅលើទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ។…
Read articleសេចក្តីស្រឡាញ់របស់ព្រះដែលការពារយើង
លោកុប្បត្តិ ៤៦-៤៨ និង ម៉ាថាយ ១៣:១-៣០ ម៉ាថាយ ៧:១៣-២៣ ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ។ ម៉ាថាយ ៧:១៥ នៅពេលយប់មួយ ក្នុងរដូវក្តៅ សត្វបក្សីជាច្រើននៅក្បែរផ្ទះរបស់ខ្ញុំ ស្រាប់តែនាំគ្នាបញ្ចេញសម្លេងស្រែកយំទ្រហឹងអឺងកង។ សម្រែករបស់ពួកវាបានលាន់ឮកាន់តែខ្លាំងឡើង ខណៈពេលដែលសត្វចាបដែលយំពីរោះបានបញ្ចេញសម្លេងស្រែកហៅចេញពីដើមឈើមក។ ទីបំផុតយើងក៏បានដឹងអំពីមូលហេតុ។ នៅពេលថ្ងៃ មានសត្វស្ទាំងធំមួយក្បាលបានហើរឆាបពីចុងឈើមក ធ្វើឲ្យសត្វបក្សីសម្រុកហើរចេញពីដើមឈើប្រសេចប្រសាច ដោយបញ្ចេញសម្លេងស្រែក យ៉ាងជ្រួលច្របល់ ដើម្បីប្រកាសអាសន្នដល់បក្សីដទៃទៀត ខណៈពេលដែលពួកគេគេចពីគ្រោះថ្នាក់។ ក្នុងការរស់នៅរបស់យើង យើងអាចឮការដាស់តឿនខាងវិញ្ញាណ ដែលមានចែងក្នុងព្រះគម្ពីរ ដូចជាការដាស់តឿន ឲ្យប្រុងប្រយ័ត្នចំពោះពួកគ្រូខុសឆ្គងជាងដើម។ យើងប្រហែលសង្ស័យ ចំពោះការដាស់តឿនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង ព្រះអង្គបានប្រទានព្រះបន្ទូលក្នុងព្រះគម្ពីរ ដើម្បីឲ្យយើងដឹងច្បាស់ អំពីគ្រោះថ្នាក់ខាងវិញ្ញាណ។ ព្រះយេស៊ូវបង្រៀនថា “ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ”(ម៉ាថាយ ៧:១៥)។ ព្រះអង្គបានបង្រៀនទៀតថា “អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត … អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមឈើអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ”…
Read articleបន្ទាបខ្លួនបម្រើ តាមគំរូព្រះយេស៊ូវ
លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០ យ៉ូហាន ១៣:៦-១៧ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ។ យ៉ូហាន ១៣:១៥ នៅថ្ងៃខួបអាពាហ៍ពិពាហ៍ទី៥០ របស់លោកឆាលី(Charley) និងអ្នកស្រីជែន(Jan) ពួកគេក៏បានទៅញាំអាហារពេលព្រឹក នៅក្នុងហាងកាហ្វេមួយ ជាមួយកូនប្រុសរបស់ពួកគេឈ្មោះ ចន(Jon)។ ថ្ងៃនោះ ហាងកាហ្វេមិនមានអ្នករត់តុគ្រប់គ្រាន់ ដោយមានតែអ្នកគ្រប់គ្រងម្នាក់ ចុងភៅម្នាក់ ក្មេងស្រីជំទង់ពីរនាក់ ដែលកំពុងធ្វើការជាអ្នកទទួលភ្ញៀវផង អ្នករត់តុផង និងអ្នកសម្អាតផង។ នៅពេលដែលពួកគេបរិភោគអាហារពេលព្រឹកហើយ លោកឆាលីក៏បានសួរភរិយា និងកូនប្រុសរបស់ខ្លួនថា តើពួកគេមានកិច្ចការសំខាន់ ដែលត្រូវធ្វើ ក្នុងរយៈពេលពីរបីម៉ោងទៀតទេ? ពួកគេឆ្លើយថា មិនមានទេ។ ដូចនេះ ដោយការអនុញ្ញាតពីអ្នកគ្រប់គ្រង លោកឆាលី និងអ្នកស្រីជែនក៏បានចាប់ផ្តើមជួយលាងចាន ឲ្យភោជនីយដ្ឋាននោះ ខណៈពេលដែលលោកចន ជាកូនប្រុស ចាប់ផ្តើមសម្អាតតុអាហារ។ លោកចនបានបកស្រាយថា ការអ្វីដែលបានកើតឡើងនៅថ្ងៃនោះ មិនមែនជារឿងចម្លែកទេ។ ឪពុកម្តាយរបស់គាត់តែងតែយកតម្រាប់តាមព្រះយេស៊ូវ ដែល “បានមក មិនមែនឲ្យគេបំរើដែរ គឺដើម្បីនឹងបំរើគេវិញ”(ម៉ាកុស ១០:៤៥)។ ក្នុងកណ្ឌគម្ពីរយ៉ូហាន ១៣ ព្រះយេស៊ូវបានសោយអាហារជាលើកចុងក្រោយជាមួយពួកសាវ័ក។ នៅយប់នោះ…
Read articleសម្រេចចិត្តដើរតាមព្រះ
លោកុប្បត្ដិ ៤១-៤២ និង ម៉ាថាយ ១២:១-២៣ យ៉ូស្វេ ២៤:១៤-១៨ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ … តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ យ៉ូស្វេ ២៤:១៥ នៅក្នុងការចេញផ្សាយរបស់កាសែតមួយនៅប្រទេសអង់គ្លេស គេបានអះអាងថា “ជាមធ្យម មនុស្សធ្វើការសម្រេចចិត្ត ចំនួន ៧៧៣៦១៨ដង ក្នុងមួយជីវិត។ ហើយក្នុងចំណោមនោះ យើងនឹងមានការស្តាយក្រោយ ចំពោះការសម្រេចចិត្ត ចំនួន១៤៣២៦២ដង”។ ខ្ញុំមិនដឹងថា កាសែតនេះបានតួលេខនេះពីណាមកទេ ប៉ុន្តែ យើងអាចដឹងច្បាស់ថា យើងម្នាក់ៗបានធ្វើការសម្រេចចិត្តរាប់មិនអស់ ក្នុងជីវិតយើង។ ពេលយើងគិតអំពីចំនួននៃការសម្រេចចិត្តដ៏ច្រើនលើសលប់នេះ យើងប្រហែលមានអារម្មណ៍ថាលែងចង់ធ្វើអ្វីទៀត ជាពិសេសនៅពេលយើងពិចារណា អំពីការសម្រេចចិត្តទាំងអស់របស់យើង សុទ្ធតែមានលទ្ធផល ហើយលទ្ធផលខ្លះសំខាន់ជាងលទ្ធផលផ្សេងទៀត។ បន្ទាប់ពីពួកអ៊ីស្រាអែលរស់នៅវិលវល់ក្នុងវាលរហោស្ថានអស់៤០ឆ្នាំ ពួកគេក៏បានទៅដល់កន្លែង ដែលពួកគេត្រូវឆ្លងចូលទៅក្នុងទឹកដីថ្មី។ ក្រោយមក បន្ទាប់ពីបានចូលទៅក្នុងទឹកដីនោះ លោកយ៉ូស្វេ ជាអ្នកដឹកនាំរបស់ពួកគេ ក៏បានប្រាប់ពួកគេធ្វើការសម្រេចចិត្តកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់។ គាត់ក៏បានបង្គាប់ពួកគេឲ្យបោះបង់ចោលព្រះក្លែងក្លាយ ដែលពួកឰយុកោរបស់ពួកគេបានថ្វាយបង្គំ(យ៉ូស្វេ ២៤:១៤)។ គាត់ក៏បានប្រាប់ពួកគេថា “ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ……
Read articleរៀនសូត្រពីកំហុសកាលពីអតីតកាល
លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១ ១កូរិនថូស ១០:១-១១ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់។ ១កូរិនថូស ១០:១១ ដើម្បីជៀសវាងកំហុសផ្នែកហិរញ្ញវត្ថុ នៅពេលអនាគត ដូចកាលពីឆ្នាំ១៩២៩ និង ឆ្នាំ២០០៨ ដែលនាំឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះធ្ងន់ធ្ងរ គេក៏បានបង្កើតបណ្ណាល័យកំហុស នៅទីក្រុងអេឌីនបឺក ប្រទេសស្កត់ឡង់ដ៍។ បណ្ណាល័យនោះបានប្រមូលផ្តុំសៀវភៅល្អៗជាង២ពាន់ក្បាល ដែលអាចជួយផ្តល់ការអប់រំ ដល់អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំនាន់ក្រោយ។ បណ្ណារក្សដែលធ្វើការក្នុងបណ្ណាល័យនេះ បានមានលើកឡើងថា បណ្ណាល័យនេះបានផ្តល់ឲ្យនូវឧទាហរណ៍ដ៏ឥតខ្ចោះរបស់មនុស្សឆ្លាត ដែលបន្តធ្វើកំហុសដ៏ល្ងង់ខ្លៅ។ បណ្ណារក្សទាំងនោះជឿថា វិធីតែមួយដើម្បីកសាងសេដ្ឋកិច្ចឲ្យរឹងមាំ គឺត្រូវរៀនពីកំហុសពីអតីតកាល។ សាវ័កប៉ុលបានរំឭកពួកជំនុំនៅទីក្រុងកូរិនថូសថា ដើម្បីជៀសវាងការចាញ់ការល្បួង និងមានជីវិតខាងវិញ្ញាណដ៏រឹងមាំ គឺត្រូវរៀនសូត្រពីកំហុសដែលរាស្រ្តរបស់ព្រះបានធ្វើ កាលពីសម័យមុន។ ដូចនេះ ដើម្បីកុំឲ្យពួកគេមានទំនុកចិត្តលើកខ្លួនឯងពេក ដោយសារឯកសិទ្ធិខាងវិញ្ញាណ សាវ័កប៉ុលក៏បានលើកឡើងអំពីបរាជ័យរបស់ពួកអ៊ីស្រាអែល ធ្វើជាគំរូសម្រាប់ឲ្យយើងរៀនសូត្រ ឲ្យបានប្រាជ្ញា។ ពួកអ៊ីស្រាអែលបានប្រព្រឹត្តការថ្វាយបង្គំរូបព្រះ អំពើកំផិត និងការរអ៊ូរទាំ អំពីផែនការ និងបំណងព្រះទ័យព្រះ ហើយក៏បានទាស់ប្រឆាំងនឹងអ្នកដឹកនាំដែលព្រះអង្គបានជ្រើសតាំងសម្រាប់ពួកគេ។ ដោយសារអំពើបាបរបស់ពួកគេ ពួកគេក៏បានទទួលរងការវាយផ្ចាល(១កូរិនថូស ១០:៧-១០)។ សាវ័កប៉ុលបានដកស្រង់ឧទាហរណ៍ក្នុងព្រះគម្ពីរ ដើម្បីជួយអ្នកជឿព្រះយេស៊ូវ ឲ្យជៀសវាងការប្រព្រឹត្តខុសតាមពួកអ៊ីស្រាអែល(ខ.១១)។…
Read article